Home ព័ត៌មានអន្តរជាតិ ហាណូយជាប់ចំណាត់ថ្នាក់លេខ១ ជាទីក្រុងមានបរិយាកាស ក.ខ្វ.ក់ បំផុតលើពិភពលោក

ហាណូយជាប់ចំណាត់ថ្នាក់លេខ១ ជាទីក្រុងមានបរិយាកាស ក.ខ្វ.ក់ បំផុតលើពិភពលោក

62
0

ប្រទេសវៀតណាម ៖ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ សារព័ត៌មានរ៉យទ័ររាយការណ៍ថា ទីក្រុងហាណូយ ប្រទេសវៀតណាម បានក្លាយជាទីក្រុងគ្របដណ្តប់ទៅដោយធូលីពុលខ្ពស់បំផុតនៅលើពិភពលោក ។ បរិយាកាស ក.ខ្វ.ក់ នៅទីក្រុងនេះ ភាគច្រើនបានកើតឡើងដោយសារកំណើននៃការប្រើប្រាស់យានយន្ត, ការដ្ឋានសំណង់ និងរោងចក្រឧស្សាហកម្មនានា ។

យោងតាមទិន្នន័យរបស់កម្មវិធី AirVisual បានបង្ហាញពីកម្រិតធូលីពុល PM 2.5 នៅទីក្រុងហាណូយ ប្រទេសវៀតណាម គឺមានកម្រិតធូលីពុលខ្ពស់បំផុតនៅលើពិភពលោក បើធៀបនឹងទីក្រុងផ្សេងទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjo6f9fYyHcR8ffyMp8oiorXlosLxH3aCqaYnDz09Fgxn2TBfAIR7NHKC_km6o5N12H2pD7QhVjViVihEZKEO1xH1FJdDRlb3ZdLO3kfLsPilfcGGOkuQKwclyfZDsbKDkRCIgkrkCgAZwLp_k4apFR4K86ywIroGpOB_4Fsdm3JSBbBleNYORVPnrrPQs/s680/1-1569832254-5613-1569832727.jpg

ខាងក្រោមនេះ គឺជាចំណាត់ថ្នាក់ទីក្រុងមានបរិយាកាសកខ្វក់បំផុតនៅលើពិភពលោក រួមមាន ៖
១-ទីក្រុង Hanoi ប្រទេសវៀតណាម
២-ទីក្រុង Tehran ប្រទេសអ៊ីរ៉ង់
៣-ទីក្រុង Dhaka ប្រទេសបង់ក្លាដែស
៤-ទីក្រុង Chengdu ប្រទេសចិន
៥-ទីក្រុង Krakow ប្រទេសប៉ូឡូញ
៦-ទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលី
៧-ទីក្រុង Istanbul ប្រទេសតួកគី និង
៨-ទីក្រុង Hangzhou ប្រទេសចិន

លោក អួន អាយុ៥៨ឆ្នាំ រស់នៅទីក្រុងហាណូយ និយាយថា បរិយាកាសកខ្វក់នៅទីក្រុងហាណូយ ប្រទេសវៀតណាម បានធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់ពលរដ្ឋយ៉ាងខ្លាំង ។ លោកគិតថា ធូលីកខ្វក់កើនឡើងនេះ អាចបណ្តាលមកពីកំណើននៃការប្រើប្រាស់យានយន្តក្នុងទីក្រុង, ការដ្ឋានសំណង់ និងអាកាសធាតុត្រជាក់ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAnp4z4cHVWkY3A7bS01kyJ5j91vVjP-mjHabOztrJtrfdUQt9apghN8eXWrzbItSmOO72MWMk6jgiGQr1hdJRG9QwbuDhmnZHPl61S2TT7NSltMsYCYyw0uYWH0r6ohIWgu-Gjw4rZhrO8Wf2_0VnOanbNbfKZN-mC0A1dN5NFENC30JA3lIwL1pJRQA/s3375/hanoi-struggles-with-severe-air-pollution-689.jpg

ចំណែកអ្នករស់នៅទីក្រុងហាណូយផ្សេងទៀតនិយាយដូចៗគ្នាថា បរិយាកាសកខ្វក់បែបនេះបានធ្វើឱ្យប៉ះពាល់ដល់សុខភាពពួកគេយ៉ាងខ្លាំង ជាពិសេស ប៉ះពាល់សួត និងប្រឈមជាមួយជំងឺផ្លូវដង្ហើម ។

បើតាមទិន្នន័យរបស់ធនាគារពិភពលោក កាលពីឆ្នាំ២០២០ បង្ហាញថា ការបំពុលបរិយាកាសនៅទីក្រុងហាណូយ គឺបណ្តាលមកពីកំណើននៃការប្រើប្រាស់យានយាន្ត ។ ជាក់ស្តែង មានយានយន្តបានចុះបញ្ជីរហូតដល់ជាង៨លានគ្រឿង ស្មើនឹង៣០% នៃកម្រិតធូលីពុលទាំងអស់ ខណៈការបំពុលបរិយាកាស៣០% ទៀត គឺបណ្តាលមកពីកំណើនរោងចក្រឧស្សាហកម្ម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqkv1o85W-HWx9o4pJHzuHdBIba1TAufteV7kf8KLwpbBpNIJj7yLCjEAdIRqRX86LdHcWTNr_cqTivrQ7kjD-9U4e0TIglBrNBhve0RJdfjv1ggAajtuq52ddHAAaSOZrtKSxGE2GJikevxzdocbXp9FBg6_NoPCtMoOqH6u2srXMQ62oyoDsBqGBso0/s1200/sfyLfYMb.jpg

កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ មានជើងហោះហើរជាង១០០ជើង នៅអាកាសយានដ្ឋានអន្តរជាតិក្នុងទីក្រុងហាណូយ បានពន្យារពេលហោះហើររបស់ខ្លួន ដោយសារតែកម្រិតធូលីពុលខ្ពស់ខ្លាំងពេក ដែលធ្វើឱ្យពិបាកមើលឃើញផ្លូវ ។ ចំណែកជើងហោះហើរជាច្រើនទៀតមិនអាចចុះចតនៅអាកាសយានដ្ឋានក្នុងទីក្រុងហាណូយបានទេ និងត្រូវប្តូរទៅចុះចតនៅអាកាសយានដ្ឋានក្នុងទីក្រុងផ្សេងវិញ ៕