Home ព័ត៌មានជាតិ រដ្ឋបាលក្រុងសំពៅពូន ចេញលិខិតបកស្រាយ ជុំវិញការលេចឃើញវត្តមានទ័ពវៀតណាមបោះតង់នៅក្នុងវត្តមួយកន្លែង

រដ្ឋបាលក្រុងសំពៅពូន ចេញលិខិតបកស្រាយ ជុំវិញការលេចឃើញវត្តមានទ័ពវៀតណាមបោះតង់នៅក្នុងវត្តមួយកន្លែង

140
0

ថ្មីៗមានគណនីហ្វេសប៊ុក និងគេហទំព័រសារព័ត៌មានជាច្រើន បានផ្សព្វផ្សាយ និងចែករំលែកព័ត៌មាននៅលើបណ្តាញសង្គម ដោយគ្មានមូលដ្ឋាន ព័ត៌មានផ្លូវការណ៍ច្បាស់លាស់ ពាក់ព័ន្ធនឹងករណីបោះតង់ពីសំណាក់ទាហានវៀតណាម ក្នុងបរិវេណសាលាបឋមសិក្សាកោះទៀវ និងវត្តកោះទៀវ ស្ថិតនៅភូមិកោះទៀវ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល។May be an image of 1 person, grass, fog and treeជុំវិញករណីនេះ រដ្ឋបាលក្រុងសំពៅពូន បានធ្វើការបំភ្លឺដូចតទៅ៖ “អនុវត្តតាមកំណត់ហេតុកិច្ចសហប្រតិបត្តិការ ស្តីពីផែនការបន្តស្រាវជ្រាវ រុករក ផឹកលើក អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ជំហាន ទី២៣ រដូវប្រាំងឆ្នាំ២០២៣-២០២៤ រវាងគណៈប្រតិភូ គណៈកម្មាធិការថ្នាក់ជាតិ នៃសាធារណៈរដ្ឋ សង្គមនិយមវៀតណាម និងគណៈប្រតិភូ គណៈកម្មាធិការ នៃរាជរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជា ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។ កងកម្លាំងតំបន់ប្រតិបត្តិការសឹករង កណ្ដាល យោធាភូមិភាគពិសេស បានសហការជាមួយក្រុម K90 ភាគីវៀតណាម ចុះស្រាវជ្រាវ រុករក ផឹកលើក អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានបាត់បង់ជីវិតក្នុងសម័យសង្គ្រាម កន្លងមក នៅភូមិសាស្រ្តក្រុងសំពៅពូន ដោយពេលវេលាបំពេញភារកិច្ច ការដឹកលើកអដ្ឋិធាតុ ចាប់ផ្ដើមពី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤។ ក្រោយពីការបំពេញភារកិច្ចត្រូវបាន បញ្ចប់ ក្រុម K90 ភាគីវៀតណាម នឹងចាកចេញត្រលប់ចូលប្រទេសវៀតណាមវិញតាមច្រកទ្វារ អន្តរជាតិជ្រៃធំ”។May be an image of monument and temple

អាស្រ័យហេតុនេះ សូមសាធារណជន អ្នកសារព័ត៌មាន ពិសេសអ្នកប្រើប្រាស់បណ្តាញទំនាក់ ទំនងសង្គម សូមកុំមានការយល់ច្រឡំ និងសូមអំពាវនាវ កុំចូលរួមចែករំលែកព័ត៌មានដែលគ្មាន មូលដ្ឋានច្បាស់លាស់៕May be an illustration of text