Home Blog Page 116

បាបកម្មមានពិត ឃើញនឹងភ្នែក! អគ្គិភ័យឆាបឆេះបំពង់បង្ហូរទឹកសំណល់នៅស្ពានអាកាសថៃដែលមានកម្ពស់ជាង៤០ម៉ែត្រ

0

ប្រទេសថៃ ៖ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ អគ្គិភ័យបានឆាបឆេះបំពង់បង្ហូរទឹកសំណល់កម្ពស់ជាង៤០ម៉ែត្រ នៅស្ពានអាកាស Bhumibol Bridge 2 យ៉ាងសន្ធោសន្ធៅ នៅតាមផ្លូវពូចៅសាមីងផ្រាយ ឃុំពូចៅសាមីងផ្រាយ ស្រុកព្រះប្រាឌែង ខេត្តសមុទ្រប្រាកាន ប្រទេសថៃ ។ ហេតុការណ៍នេះបង្កការភ័យស្លន់ស្លោយ៉ាងខ្លាំងពីអ្នកធ្វើដំណើរឆ្លងកាត់ និងរងការរិះគ.ន់ផងដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiV-5DV0KFy-Ff0yKY_9WGfuCE5MyCz0v2judry9PD4AGvxK58aYO9PlEzOgMJ4vKBmS3yct699ZaGzUKpWqmFwV1XVOJiAujQA8H7W-GDeL9PDp3gWTixFCYoJbFpmDwoRGFHWL-z5k-3VG5XmDwoL7-PMaD7NqMXtUNhhwtWRPH677bWF6vnAxqz-UDtp/s1350/616839429_1332807505510821_8060695195685319541_n.jpg
អាជ្ញាធរបានទាក់ទងទៅក្រុមពន្លត់អគ្គិភ័យបញ្ជូនរថយន្តបាញ់ទឹកមកជួយអន្តរាគមន៍ ប៉ុន្តែដោយសារភ្លើងឆេះបំពង់បង្ហូរទឹកសំណល់មានកម្ពស់ខ្ពស់ពេករហូតដល់ជាង៤០ម៉ែត្រ ទើបធ្វើឱ្យក្រុមពន្លត់អគ្គិភ័យមិនអាចបាញ់ទឹកទៅដល់កំពូល ទើបស្នើសុំបញ្ជូនរថយន្តបាញ់ទឹកដែលអាចបាញ់ទឹកដល់ខាងលើដើម្បីពន្លត់ភ្លើង ដោយចំណាយពេលរហូតដល់១ម៉ោង ទើបភ្លើងរលត់អស់ ។ ក្រោយស្ថានការណ៍ស្ងប់ស្ងាត់ អាជ្ញាធរក៏អនុញ្ញាតឱ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់ធម្មតាឡើងវិញ ដោយសារខូចខាតតែបំពង់បង្ហូរទឹកសំណល់ និងមិនឆេះរាលដាល ។

ក្រោយពីចុះពិនិត្យមើលទីតាំងកើតហេតុ ចៅហ្វាយស្រុកព្រះប្រាឌែង លោក ព្រីន ចាវ៉ាក់ធិយ៉ាគុន និយាយថា ភ្លើងបានចាប់ផ្តើមឆេះតាំងពីគល់បំពង់បង្ហូរទឹកឡើងទៅលើរហូតដល់បែកផ្កាភ្លើង ដែលបណ្តាលមកពីការឆេះបំពង់ PE បង្ហូរទឹកពីស្ពានចុះមកក្រោម ។ វាមិនឆេះរាលដាលបន្ថែមទៀត ដោយសារក្រុមពន្លត់អគ្គិភ័យ និងភ្នាក់ងារពាក់ព័ន្ធជួយគ្នាបាញ់ទឹកពន្លត់ទាន់ពេលវេលា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxiZbWtNh22QMzme-KINURbaQstV0gBP3oXJrMPR6Duj07PeeNhWaNOcaY3O-ZH93gBc2q6_rCr_xMTIGEQVtw8rZS0zNHo3xP8uuaaS4P_psSiCRpr3Vjd4JIM82Caz27RVbaZOvj5tNSksxo4OyqN7g8x2nI8EN9cgCpCjp5fXIn1EggKSSYauR6UFKG/s1350/616832593_1332807542177484_854193521730902087_n.jpg

បើតាមការសេចក្តីរាយការណ៍ចុងក្រោយ គឺហេតុការណ៍នេះអាចកើតឡើងដោយសារភ្លើងឆេះគំនរសំរាមនៅក្បែរបំពង់បង្ហូរទឹកសំណល់ ហើយមូលហេតុពិតប្រាកដ គឺត្រូវរង់ចាំការត្រួតពិនិត្យលម្អិតបន្ថែមទៀត ។ ទោះយ៉ាងណា បំពង់បង្ហូរទឹកមិនបានខូចខាតទាំងស្រុងទេ ប៉ុន្តែត្រូវនឹងមានការត្រួតពិនិត្យជាថ្មីពីអ្នកជំនាញ ។

គួរបញ្ជាក់ថា នេះជាហេតុការណ៍អាក្រក់កើតឡើងផ្ទួនៗគ្នានៅប្រទេសថៃ កាលពីថ្ងៃទី១៤ ខែមករា មានសោកនាដកម្មបាក់ដងស្ទួច (Crane) ដ៏ធំមួយរបស់គម្រោងសាងសង់ផ្លូវរថភ្លើងល្បឿន លឿននៅខេត្តណាខនរ៉ាជសីម៉ា សង្កត់លើរថភ្លើង១ខ្សែដែលដំណើរពីទីក្រុងបាងកក ទៅកាន់ខេត្តឧប៊ុនរ៉ាជថានី ។ ហេតុការណ៍នេះបណ្តាលឱ្យអ្នកដំណើរស្លាប់ជាង៣០នាក់ និងរងរបួសជាច្រើននាក់ ។

បន្ទាប់មក នៅថ្ងៃទី១៥ ខែមករា ដងស្ទួច (Crane) ដ៏ធំមួយទៀតក្នុងការដ្ឋានសាងសង់នៅផ្លូវព្រះរ៉ាម២ ខេត្តសមុទ្រសាខន បានបាក់រលំសង្កត់លើស្ពានអាកាសបណ្តាលឱ្យអ្នកដំណើរស្លា.ប់ ចំនួន២នាក់ និងរងរបួសជាច្រើននាក់ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpXJc2tsZHK3fcBuOh5a-4oToAvxw2dji2K53tAZ-wbqpAJIcanal_AtirFFPLcYhwJY2MWrabV2nPe1dAaOqFvxfHSqEKvVhIedYbNTngOKqap77mo2JNRy5UukvuqLaQZu65IlAOhbPV4cyvCSpKKdcLe4yAUlvgRoKWPlb93AkhWJ9YIFbmnKgOU3cQ/s1440/615232098_1199421498994779_306734170822855616_n.jpg

កំពុងប្រឈមនឹងបណ្តឹង Danielle បរិច្ចាគទឹកប្រាក់រាប់លានវ៉ុនទៅអង្គការសប្បុរសធម៌

0

យោងតាមប្រព័ន្ធផ្សព្វផ្សាយ នៅថ្ងៃទី១៤ ខែមករា អង្គការមិនស្វែងរកប្រាក់ចំណេញមួយបានសម្តែងការដឹងគុណចំពោះអ្នកឧបត្ថម្ភ និងអ្នកស្ម័គ្រចិត្តដែលបានគាំទ្រអង្គការនេះពេញមួយប្រតិបត្តិការរយៈពេល៤ឆ្នាំរបស់ខ្លួន។ ក្នុងចំណោមនោះ តារា K-pop គឺ Danielle ដែលជាអតីតសមាជិកក្រុម NewJeans ត្រូវបានចុះបញ្ជីជាមួយនឹងការបរិច្ចាគចំនួន ៣០២ លានវ៉ុនប្រមាណជាង២០ម៉ឺនដុល្លារអាម៉េរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfADESjCvnlYapYp38vBD1A9SfTJ5Eoh46hjpAQXkDWmfMKfTvVwZWuqvOgF3ggU6ZDGz0tUZr-NlI3XxY8yE6KHHhhbK5KKDaVgEteWuxIiAzQuMMnbpySBooJRS9kNn3rwAjO-yngVU_5UUEW72S3Mx2KPgp7RTtqFUBWPQolns60h3Mttmnmh7PbquH/s920/image_2025-12-29_14-50-17.png

ដំណឹងនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលភ្លាមៗ ពីព្រោះ Danielle កំពុងជាប់ពាក់ព័ន្ធនឹងបណ្តឹងធំមួយជាមួយ ADOR ដែលក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ HYBE Group។ បន្ទាប់ពីបានប្រកាសបញ្ចប់កិច្ចសន្យារបស់ Danielle នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥ ADOR បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងតារារូបនេះ ក្រុមគ្រួសាររបស់នាង និងអតីតនាយកប្រតិបត្តិ Min Hee Jin ដោយទាមទារសំណងចំនួន ៤៣.១ ពាន់លានវ៉ុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivsJ65A4t5ZuQhWeKzLcJLbOa-QQc4USuNffHmnthuNLWgXpodn7FWmk_A3OKvXa3dg0-lAeTmdCZ02UMrm4oXyyMP7VLMimdj74DXyELug45AwFCuR5Hzh0LMJs3pSghbKGzo-_YdueX9P3_WmXInaVFz4tig9h0vxJ79u549qnYSldRXKapGMODP15qP/s1200/image_2025-12-30_16-24-11.png

ព័ត៌មានរបស់ Danielle ដែលបានបរិច្ចាគប្រាក់ជាង ៣០២ លានវ៉ុនដល់អង្គការសប្បុរសធម៌បានបង្កឱ្យមានការជជែកវែកញែក។ មនុស្សជាច្រើនបានអះអាងថា តារារូបនេះប្រហែលជាមិនមានប្រាក់គ្រប់គ្រាន់ដើម្បីសងជំងឺចិត្តទេ ប្រសិនបើនាងចាញ់បណ្តឹងប្រឆាំងនឹង ADOR ដែលធ្វើឱ្យសកម្មភាពសប្បុរសធម៌របស់នាងនៅពេលនេះគួរឱ្យអស់សំណើច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9nkdL0aE_QhYO7S06NcYDvlh231-5urlwRdTQH089xlcNWra6KKgjrey9Oesu5f23ogQy0YJfw9Grm3FqiFJkXNOdjkg9Q_eD_v356jt6OpUAYAFm0T84LiuJPdgZ9GzP9rzSKU-TaBUjyBlVGj_khFecCpexWJ3JLJEf0j2Cgx9t_q0e4EmMDbQiWGmV/s1024/image_2025-12-30_16-26-08%20(2).png
ទោះជាយ៉ាងណាក៏ដោយ អ្នកគាំទ្របាននិយាយការពារតារារូបនេះ ដោយចង្អុលបង្ហាញថា ប្រាក់ចំនួន ៣០២លានវ៉ុន គឺជាចំនួនទឹកប្រាក់ដែល Danielle បានបរិច្ចាគអស់រយៈពេលជាច្រើនឆ្នាំ សូម្បីតែមុនពេលមានជម្លោះជាមួយ ADOR ក៏ដោយ។ នេះបង្ហាញពីចិត្តសប្បុរសរបស់នាងក្នុងនាមជាតារាល្បីម្នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEia9YKkuZuTXyOlOVxcOldSoE5FGerbKZjSlReLXhiLMAwEiSeUS5SJaa6tLdpJuBKUOn3zsZc4Qdb_xr8ZlZNrwWbxZLCluOw4eekIe9730m_Jgm0lNM7C-wos0bnxNE0pIgENROVEATvJtYXn8Kc0nLxCG-k1NHt6hpnsL1BTIhmfVxHaFncKEsQ58pPQ/s640/image_2025-12-30_16-30-54%20(2).png

ថ្មីៗនេះ Danielle បានបង្កើតគណនី Instagram និង YouTube ផ្ទាល់ខ្លួន។ ការផ្សាយផ្ទាល់របស់នាងនៅថ្ងៃទី ១២ខែមករា ត្រូវបានធ្វើឡើងនៅលើគណនីទាំងនេះ។ បន្ទាប់ពីព័ត៌មាន Instagram ផ្ទាល់ខ្លួនរបស់ Danielle ត្រូវបានផ្សព្វផ្សាយជាសាធារណៈ បញ្ជីឈ្មោះតារាល្បីៗ និងម៉ាកល្បីៗដែលបានតាមដានគណនីរបស់នាងក៏ទាក់ទាញចំណាប់អារម្មណ៍ផងដែរ។ ការពិតដែលថាម៉ាកយីហោល្បីៗ បានបង្ហាញការគាំទ្របន្ទាប់ពី Danielle បានបញ្ចប់កិច្ចសន្យារបស់នាងជាមួយ ADOR បាននាំឱ្យមនុស្សជាច្រើនសង្ស័យថាតារារូបនេះអាចមានឱកាសសហការជាមួយពួកគេម្តងទៀតនាពេលអនាគត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpeBB0Ojn4CddWB2JKPDN00wLA0QaD4K9KqNuXnGbYZsppibaCxWpkXVLm5W_juVdLNCWt7NCne5wMuyFpS_M7LAGWIAfZtOwH1Uk73KujaomtrvgVO3bVOINze7pQpFSNcOzrXvyhpycvCOF1jWujoVCK_LOtvlP5YP6EiOJhBr9gN2lhzgDHRwJ4Q2J-/s905/image_2025-12-30_16-30-54.png

លើសពីនេះ Danny Chung ដែលជាផលិតករសំខាន់នៅ The Black Label ក៏កំពុងតាមដាន Danielle ផងដែរ។ ពីមុនមានពាក្យចចាមអារ៉ាមថា Danielle កំពុងរៀបចំចូលរួមជាមួយ The Black Label បន្ទាប់ពីចាកចេញពី ADOR។ តារារូបនេះបានបង្ហាញខ្លួនច្រើនដងជាមួយសិល្បករមកពីក្រុមហ៊ុន ដូចជាតារាសម្តែង Park Bo Gum ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgo-jM3jLqTcj02Rd0NsnK9OoO05Ceni-8YNv-b6Ik3N4uMSwBFHRdZWQv0aagCmHcjurb_k5-B4hgZgy7vcoweYjuMrjr90zYoo96H-OVoMA-Fynp35UzKQ8y0TVmxQvXPk1PDft_FsSowMitDTlE5AlDbAVCCxVkzBT1XSnf6rPkqcklC7EjurY4RuwfL/s2000/image_2025-12-29_14-50-13.png

ក្នុងពេលជាមួយគ្នានេះ មានរបាយការណ៍ថា Tencent Music Entertainment ដែលជាវេទិកាតន្ត្រីធំជាងគេរបស់ប្រទេសចិន កំពុងពិចារណាវិនិយោគប្រហែល ៥០ ពាន់លានវ៉ុននៅក្នុង The Black Label។ ទន្ទឹមនឹងនេះដែរ Danielle ក៏ទើបតែបង្កើតគណនីថ្មីមួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមចិន Xiaohongshu។ ការតភ្ជាប់ទាំងនេះបាននាំឱ្យឧស្សាហកម្មកម្សាន្តស្មានថា Danielle ទំនងជាចូលរួមជាមួយ The Black Label៕

ពេជ្រ វត្តីសារ៉ាវឌ្ឍី បង្ហើបពីអត្តចរិតពលរដ្ឋឥណ្ឌា

0

ប្រិយមិត្តជាអ្នកគាំទ្រជា្របមកហើយថាថ្មីៗនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា មិនត្រឹមតែស្លៀកពាក់បុរាណខ្មែរផ្សព្វផ្សាយពីវប្បធម៌និងតំបន់ទេសចរណ៍ប៉ុណ្ណោះទេប៉ុន្តែអ្នកទាំងពីរក៏បានស្លៀកពាក់បែបប្រពៃណីឥណ្ឌា(សារី)ទៀតផង។ អ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ ពេជ្រ វត្តីសារ៉ាវឌ្ឍី ស្រាប់តែបានបង្ហាញពីអត្តចរិតរបស់ពលរដ្ឋឥណ្ឌាដែលនាងស្ទើរតែមិននឹកស្មានដល់ ទោះបីជាមិនដែលស្គាល់គ្នាទាល់តែសោះប៉ុន្តែយកចិត្តទុកដាក់ចំពោះគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUGkqP1WtON2XIYhF8tB78_9hewuzuLrayXZ9jrYoZjnIF3D1B4eM949VNA_nB1jlukBX0u051-1EuvUzsp7Y_DqVMuORndPX2jpc6Bf09YB6aN8qq775kgqFjLESGxl20Rs_31pppbIQU2GND40W21AdQ0gfI9l0zLHvUITj8USWO1xNGAis3KpCpKe9t/s2048/image_2026-01-16_08-51-52.png

នៅថ្ងៃទី១៥ មករា ពេជ្រ វត្តីសារ៉ាវឌ្ឍី បាននិយាយរៀបរាប់នៅក្នុងវីដេអូថា នាងចង់ស្លៀកពាក់ឥណ្ឌាជាមួយនឹងមាលា ដោយបានជួលសំលៀកបំពាក់ហើយបានរៀបចំខ្លួនដោយមើលតាមយូធូបផងអីផងប៉ុន្តែជាលទ្ធផលពុំបានសម្រេចនោះទេ។ បន្ទាប់មកនាងបានរត់រកជនជាតិឥណ្ឌាម្នាក់ឱ្យជួយដើម្បីរៀបចំខ្លួនឱ្យត្រូវខណៈបុរសជាជនជាតិឥណ្ឌាម្នាក់នោះថែមទាំងបានខលសួរភរិយារបស់ខ្លួនថែមទៀតពីព្រោះលោកក៏មិនស្ទាត់ជំនាញលើការស្លៀកពាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjs1nRyBNfhGX_IlaLFURNU9hDmGYAcSdEKfWskseTYfpJgUY4FuI-sHS153eaEyJ8_PUfsWd283v6-BdQ15CEgTyBvOIY2XNJSNCVtqpUwSK9NLub0zIailq50DA4vc3Kfa3rKCvQqvqtrohsZjqARkYsiIYAXtmLtyT5IEvl-y2ioe2SqbofTgQmb9yjs/s2048/image_2026-01-16_08-51-54%20(2).png

ពេជ្រ វត្តីសារ៉ាវឌ្ឍី បាននិយាយបន្តទៀតថា មាលា បានពឹងឱ្យស្រ្តីជាជនជាតិឥណ្ឌាជួយស្លៀកពាក់ឱ្យនាង ខណៈគាត់ក៏មានសន្តានចិត្តល្អជួយសម្រួលការស្លៀកពាក់ឱ្យនាងឱ្យកាន់តែស្រស់ស្អាត។ បវរកញ្ញាល្បីឈ្មោះរូបនេះបាននិយាយដោយមិននឹកស្មានថាពួកគាត់ចិត្តល្អបែបនេះទេទោះបីនោះជាពេលវេលាដើរផ្សាររបស់ពួកគាត់ ក៏ពួកគាត់ស្ម័គ្រចិត្តជួយនាងនិងមាលា ស្លៀកពាក់បែបឥណ្ឌាឱ្យត្រូវក្បូនខ្នាតផងដែរ។ ពេជ្រ វត្តីសារ៉ាវឌ្ឍី ស្ទើរតែមិនជឿថាមនុស្សដែលមិនស្គាល់គ្នាសោះប៉ុន្មានមានការយកចិត្តទុកដាក់ចំពោះគ្នាបែបនេះ ហើយបើមិនបានជួបពួកគាត់ទេប្រាកដណាស់គម្រោងថតរូបរបស់នាងនឹងបរាជ័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCKLwL7B0EA83-MYBrCG3AqJXc943jXwy3VKCVfWPCVa5QVUhMgncGgM5hjTl12imxqmrXXyFB2XCe4aVluydpGhbxq2oW9pP5HFGjbt4Z3R820dkQz1X1AdH0lgZZuzaIFHLUK6OkwHWo8XWoBhK7whNZjQGozDimI0y8yl6GtKj3qIa5SB350o5n57_L/s2048/image_2026-01-16_08-51-53.png

អ្វីដែលកាន់តែធ្វើឱ្យ ពេជ្រ វត្តីសារ៉ាវឌ្ឍី មានចិត្តរំភើបថែមទៀតស្រ្តីជាជនឥណ្ឌានោះថែមទាំងយកប្រដាប់ចុចថ្ងាស់យកមកចុចឱ្យនាងថែមទៀតដើម្បីកាន់តែស្រស់ស្អាតទ្វេដង ហើយនាងក៏ទទួលបានការសរសើរថាស្រស់ស្អាតចង់ឱ្យនាងទៅសម្តែងរឿងឥណ្ឌាទៀតផង។ ជាការតបស្នងនូវចិត្តដ៏ល្អនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានជូនជាកាដូទៅកាន់ក្រុមគ្រួសាររបស់ពួកគាត់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuis0u3jN181SvtJgvPadPaW_8-uDlfAv8i1jUhEy4PqfihTtFXk-SNqAK-l_9FfdQcRgbnlUDaFkffUlT_6g-6GMqWz9qDxxtHWnn-Bs5QCBxJQ7XXY6lDXCCKVLj1JorfrWEWxvBB-EKdaAujnCogh71NGYdo23igwSLPK7tpvJEOrzLLrw3Isjphx95/s2048/image_2026-01-16_08-51-55.png

គួរបញ្ជាក់ផងដែរថា រយៈពេលចុងក្រោយនេះគេសង្កេតឃើញថាមានពលរដ្ឋឥណ្ឌាជាច្រើនបានមកកម្សាន្តនៅលើទឹកដីអង្គរ។ ទេសចរឥណ្ឌាខ្លះក៏ថែមទាំងបានស្លៀកឈុតប្រពៃណីខ្មែរថតរូបលេងយ៉ាងសប្បាយរីករាយផងដែរ៕

តារាចិន Ju Jingyi ស្លៀកពាក់ប្រ៊េនកូនខ្មែរ

0

តារាចម្រៀងនិងសម្តែង Ju Jingyi បានធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលឃើញតារាស្រីមានប្រជាប្រិយភាពរូបនេះស្លៀកសំលៀកបំពាក់ដែលជាប្រ៊េនកូនខ្មែរ។ គួរឱ្យចាប់អារម្មណ៍ថា ចុងក្រោយមកនេះស្នាដៃកូនខ្មែរកាន់តែរីកមុខរីកមាត់នៅក្រៅប្រទេសជាពិសេសគឺនៅប្រទេសចិនតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrSk0LE5Bhx0IcyYX5_WCFkBwzkXXkv4IK8-UqRfq5i1yZjyymsVN-Mb7AD2dzZtNTBxXaWI4UqLz6Ci7CnFZAklbfSmvwE8iB0b3H2ZZVyKjVeLjuK6ybe94uIha9NYNkA3TBDgeFjvFZBgQuGLJfVsH4qS-UoC_BHZeIzMF2xTu_dK8t3zg4oBAM1fPn/s1397/image_2026-01-16_09-37-57.png

នៅយប់ថ្ងៃទី១៥ ខែមករា QQ Music បានបញ្ចេញ Poster របស់តារាចម្រៀងនិងសម្តែង Ju Jingyi ក្នុងនាមជាអ្នកនាំពាក្យ Super Members VIP ។ ជាមួយនឹងការប្រកាសនេះអ្នកគាំទ្រកម្ពុជាបានកត់សម្គាល់ឃើញថាសំលៀកបំពាក់ក្នុង Poster ដែល QQ Music បង្ហោះនេះគឺជាម៉ាកយីហោ ALmée Couture ដែលជាប៊េ្រនរបស់កូនខ្មែរដែលកំពុងទទួលបានការគាំទ្រ។ រ៉ូបនេះត្រូវបានតុបតែងលម្អបែបបូរ៉ូមែនទិក និងអង្កាំគ្រីស្តាល់ជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilyEh9YDXU1r5cb_Q8yRGcTrBrh2tZH-figvyK3sB0yueMjuVcQGFtVem4fIybypvpRAWyDQb-ZyGZjaADDtF1EIy2T36w_qGApt6uN8BR2h0o_qFUZqNORYCJPzeILBRBLmCNyISdWhL-PdrCnyWfrjPDiqFhngsTWDduJi3F53b3RG7o0zm2FxBWj7Pm/s2048/image_2026-01-16_09-37-54.png

រ៉ូបនេះជាបណ្តុំ Collection មានឈ្មោះថា « The World Inside Me » ឬការប្រមូលផ្ដុំពិភពលោកនៅក្នុងខ្លួនខ្ញុំ ដែលមានអត្ថន័យថាពិភពលោកនៅក្នុងខ្លួនខ្ញុំកើតចេញពីក្តីសុបិន និងសេចក្តីប្រាថ្នារបស់នារីវ័យក្មេងម្នាក់ ដែលភ្ជាប់គ្នាយ៉ាងរលូនជាមួយនឹងភាពសម្បូរបែបនៃបេតិកភណ្ឌខ្មែរ។ រ៉ូបនីមួយៗគឺជាការឆ្លុះបញ្ចាំងពីពិភពលោកខាងក្នុងរបស់នាង ដែលមានភាពស្រស់ស្អាត និងមិនចេះហួសសម័យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiyRy2OYF5x-nePCQOccEt85oByFKi9aeY3FQbB2IF1EZDmoemfQrkdFK_eDaqm7nHyJ-m78A9_TM-_ZaUOdldF0miTl5jwKLfn73WNm4aRqtcKWm1xTYvNWzHZTvpKu7Wbxn0QpmCdLaaVjDM_f31mcHnS84xDtGxhBw7xJaABulubzaDw5H48wRT9IOW/s2048/image_2026-01-16_09-37-55.png
ឃើញតារាចិនស្លៀកពាក់របស់ប្រ៊េនខ្មែរបែបនេះអ្នកគាំទ្រជាច្រើនបានបង្ហាញអារម្មណ៍រីករាយយ៉ាងខ្លាំងខណៈកាលពីខែធ្នូ កន្លងមកនេះតារាសម្តែង Landy Li ក៏បានគ្រងឈុតស្នាដៃកូនខ្មែចូលរួមព្រឹត្តិការណ៍ប្រចាំឆ្នាំ «Scream Night» នៃវេទិកា iQiYi។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGv6vmqbOMeXV9H0OofmS_a_0wgmp5zKeEQyBPiaZKWMGY5jRt15mg_C-Z_yjTuKZ0_3JONJg0sKdp7R-djwFtSRZP7Vp6P-duiD6teXHMcdIZogptNjlNrIyjQIWLlbqWo4SGUmuP94NcSmag402ojIEJjqW1ucTylMlEoxyL-LgvzK41Dpd-Sh_gTT9M/s1439/image_2026-01-16_09-37-56.png

Ju Jingyi បច្ចុប្បន្នមានអាយុ៣១ឆ្នាំ ជាតារាស្រីម្នាក់ដែលមានភាពស្រស់ស្អាតយ៉ាងខ្លាំងដែលប្រជាជនចិនដាក់ឈ្មោះឱ្យថា ស្រីស្អាតល្បីទាំងបួនរូប ជាមួយនឹងតារាស្រី៣រូបផ្សេងទៀត។ ក្នុងឆ្នាំ២០២៤ Jingyi បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍តាមរយៈខ្សែភាពយន្ត «In Blossom»។ ចុងក្រោយនេះ Ju Jingyi មានជម្លោះកិច្ចសន្យានឹងអតីតក្រុមហ៊ុនគ្រប់គ្រងរបស់នាងគឺ Siba Media ផងដែរ៕

Trump ស្នើសុំជំនួយពីអង្គការ NATO ដើម្បីឱ្យអាមេរិកអាចគ្រប់គ្រងកោះហ្គ្រីនឡែន

0

ប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្ហោះសារក្នុងបណ្តាញសង្គម Truth Social ថា កោះហ្គ្រីនឡែន (Greenland) ពិតជាសំខាន់សម្រាប់ការបង្កើត Golden Dome ជាប្រព័ន្ធការពារមីស៊ីល និងបង្កើនសមត្ថភាពកងទ័ព ។ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) គួរមានតួនាទីសំខាន់ក្នុងការជួយឱ្យសហរដ្ឋអាមេរិកអាចគ្រប់គ្រងកោះនេះ អង្គការ NATO នឹងកាន់តែមានប្រសិទ្ធភាព និងគួរឱ្យកោតក្រែង បើកោះហ្គ្រីនឡែនស្ថិតក្រោមការគ្រប់គ្រងរបស់អាមេរិក ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ។

កាលពីដើមឆ្នាំ២០២៥ លោកប្រធានាធិបតី Trump បានប្រកាសពីគម្រោងផលិត Golden Dome ជាប្រព័ន្ធការពារមីស៊ីល ដែលគេរំពឹងថា ប្រព័ន្ធនេះនឹងមានឧបករណ៍សម្រាប់ប្រើប្រាស់ក្នុងយានអវកាស និងអាវុធសម្រាប់វាយប្រហារសត្រូវ មុនពេលសត្រូវធ្វើសកម្មភាព ប៉ុន្តែត្រូវការប្រាក់ប្រមាណជាង៥សែនលានដុល្លារអាមេរិក និងចំណាយពេលផលិតរហូតដល់២០ឆ្នាំ ទើបរួចរាល់ ។

ចំណែករដ្ឋាភិបាលដាណឺម៉ាកបានបញ្ជូនមេបញ្ជាការកងទ័ពរបស់ខ្លួនទៅប្រចាំការនៅកោះហ្គ្រីនឡែន ដើម្បីត្រៀមសហការជាមួយកងទ័ពបញ្ជូនពីបណ្តាប្រទេសសម្ព័ន្ធមិត្ត ។ សម្ព័ន្ធមិត្តនានារបស់ដាណឺម៉ាក បានបង្ហាញក្តីរីករាយក្នុងការបញ្ជូនកងទ័ពមកកោះហ្គ្រីនឡែន ដែលជាសញ្ញាប្រកាសទៅមហាអំណាចអាមេរិកដែលចង់គ្រប់គ្រងកោះ ។

នៅថ្ងៃទី១៦ ខែមករា កងទ័ពបារាំងបានធ្វើដំណើរមកដល់ទីក្រុង Nuuk របស់កោះហ្គ្រីនឡែនបន្ទាប់ពីការបញ្ជូនកងទ័ពដាណឺម៉ាក ខណៈប្រទេសជាច្រើនទៀតនៅតំបន់អឺរ៉ុប រួមមាន ៖ អាល្លឺម៉ង់ ស៊ុយអែត ន័រវេស ហ្វាំងឡង់ ហូឡង់ និងអង់គ្លេស ចាប់ផ្តើមបញ្ជូនកងទ័ពមកកោះនេះជាបន្តបន្ទាប់ដើម្បីចូលរួមភារកិច្ចល្បាតរួមគ្នា ។

បើតាមអ្នកនាំពាក្យសេតវិមាន អ្នកស្រី Karoline Leavitt ប្រទេសនានានៅអឺរ៉ុបបញ្ជូនកងទ័ពមកកោះហ្គ្រីនឡែន នឹងមិនធ្វើឱ្យលោកប្រធានាធិបតី Trump ផ្លាស់ប្តូរចិត្តក្នុងការគ្រប់គ្រងកោះទេ ពីព្រោះលោកជឿថា កោះជាប្រយោជន៍សម្រាប់សន្តិសុខអាមេរិកខ្លាំងបំផុត ។ រីឯការចរចារវាងអាមេរិកជាមួយមន្ត្រីដាណឺម៉ាក និងកោះហ្គ្រីនឡែន គឺមានប្រសិទ្ធភាព ដោយភាគីទាំងអស់បានឯកភាពបង្កើតក្រុមការងារបន្តការចរចាបច្ចេកទេស ។

កាលពីឆ្នាំ២០១៩ លោកប្រធានាធិបតី Trump ចង់ទិញកោះហ្គ្រីនឡែនម្តងហើយ ប៉ុន្តែត្រូវបានរដ្ឋាភិបាលដាណឺម៉ាក និងនាយករដ្ឋមន្ត្រីកោះហ្គ្រីនឡែនបដិសេធ ដោយអះអាងថា កោះហ្គ្រីនឡែនមិនមែនសម្រាប់លក់ឱ្យអាមេរិកទេ ទើបលោក Trump មិនពេញចិត្ត ក៏លុបចោលដំណើរទស្សនកិច្ចទៅប្រទេសដាណឺម៉ាកនាពេលនោះ ។ នៅឆ្នាំ២០២៦ លោកថា អាមេរិកត្រូវតែគ្រប់គ្រងកោះនេះដើម្បីសន្តិសុខជាតិ និងការពារកុំឱ្យចិន-រុស្ស៊ីគ្រប់គ្រងនាថ្ងៃអនាគត ដោយអាមេរិកនឹងប្រើប្រាស់កម្លាំងទ័ពកាន់កាប់ បើការចរចាទិញកោះមិនជោគជ័យ ។

កំណប់ទ្រព្យដ៏ធំសម្បើមរបស់កោះហ្គ្រីនឡែន គឺធនធានធម្មជាតិ! កោះនេះសម្បូររ៉ែមានតម្លៃជាច្រើនប្រភេទ ដូចជា ៖ រ៉ែស័ង្កសី មាសក្រហម ប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិ ដែលងាយស្រួលរុករកដោយសារផ្ទាំងទឹកកករលាយ ។ កោះនេះថែមទាំងមានរ៉ែកម្រ (Rare Earth) ដែលចាំបាច់សម្រាប់ការផលិតថ្មរថយន្តអគ្គិសនី បន្ទះឈីប បច្ចេកវិទ្យាទំនើប និងបច្ចេកវិទ្យាផ្នែកយោធា ដែលបច្ចុប្បន្ន អាមេរិកបាននាំចូលរ៉ែកម្រច្រើនពីចិន ទើបអាមេរិកចង់កាន់កាប់កោះដើម្បីកាត់បន្ថយការនាំចូលរ៉ែកម្រចិន ៕

តារាសម្តែង Cheng Yi រងការគំរា.មកំហែងស.ម្លាប់

0

នៅថ្ងៃទី១៤ ខែមករា ស្ទូឌីយោរបស់តារាសម្តែង Cheng Yi បានចេញសេចក្តីប្រកាសមួយដោយនិយាយថាថ្មីៗនេះតារាប្រុសរូបនេះនិងសមាជិកគ្រួសាររបស់ខ្លួនត្រូវបានបុគ្គលមួយចំនួនតាមដាន និងយាយីជាបន្តបន្ទាប់។ បុគ្គលនោះបានប្រមូលព័ត៌មានធ្វើដំណើរឯកជនដោយខុសច្បាប់ ហើយបានប្រព្រឹត្តអាកប្បកិរិយាដូចជាបើកតាមពីក្រោយ ឡោមព័ទ្ធ និងថែមទាំងរារាំងយានយន្តដោយចេតនាទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwby0QZe9suiVlpezIHfxA2wr_y92Q-HtqwKcA0w9gTvNcP0MbfTRbVfFWk5CBJUYDoaFTXwhZ2uE6M5WNrnhadNpweUQGYpWHhkkEJrvzE2YkIIDbsO0zaY9scfg82M_H07Yo0qAdtiddrSo62dge6e63KU36uIkVjoDv8e9vnZxgLvzq164b23321yJi/s2048/image_2026-01-15_15-37-07%20(2).png
យោងតាមសេចក្តីប្រកាស នៅម៉ោងប្រហែល ៦:៤០ ព្រឹក ថ្ងៃទី ១៤ ខែមករា មនុស្សម្នាក់នោះបានលួចចូលទៅក្នុងកន្លែងចតរថយន្ត ដោយចេតនាបាញ់ថ្នាំពណ៌ក្រហមលើរថយន្តរបស់ Cheng Yi និងសរសេរសារព្យាបាទ។ ប្រអប់សំបុត្ររបស់ស្ទូឌីយោក៏បានទទួលអ៊ីមែលជាច្រើនដែលគំរាមកំហែងដល់អាយុជីវិតរបស់ Cheng Yi ផងដែរ។ ក្នុងអំឡុងពេលនៃការស៊ើបអង្កេតរបស់ប៉ូលិស មនុស្សម្នាក់នោះបានបាត់បង់ការគ្រប់គ្រងអារម្មណ៍របស់ខ្លួន ហើយបានគំរាមកំហែងដូចជា «ប្រសិនបើអ្នកក្លាហានមែន សូមប្តឹងខ្ញុំទៅ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_rc79zJ3DjvsKNhE9wfH1fvpEbU9yP23zhdkdKtzkXG1nkxIiM5CO27P0S5I5I5z0OMaxoarwrIelbkQfNV36DqoYn9h8YalxTrJhMQV4EhVTzqTYttWFVoNnssqQs2YiAAuDsoLbBwkuGxmhtceBcoNwPxc2hmKZ0P1x9yaJw4YO8Yx3PMzEwN0lZ3h8/s2048/image_2026-01-15_15-37-11%20(2).png

ដោយសារតែស្ថានភាពនេះ ស្ទូឌីយោបានបញ្ចប់ដំណើរការនៃការរក្សាទុកភស្តុតាង ហើយបានសង្កត់ធ្ងន់ដល់ប៉ូលិសអំពីគ្រោះថ្នាក់ដែលអាចបង្កឡើងដោយបុគ្គលនោះ ដោយស្នើសុំឱ្យមានវិធានការចាំបាច់។ ក្នុងពេលជាមួយគ្នានេះស្ទូឌីយោបានបញ្ជាក់ថាខ្លួននឹងប្រើប្រាស់មធ្យោបាយផ្លូវច្បាប់ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់តារាសម្តែងរូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEix_dqe5Q9QQxWI6cicQFk9QZLvAiYyuDHTM05r0c1iHXDrzvOepqcyiwxpbyAqIgMONMWZs53DMR5tI0MYSH6EE57EJEEjw868Werc344RPUFSjtW_fbzZhL5sNyuMStVvbJbN6v7pfycAFmzBtdiPsBBpIRPc7ndZ6xGWLY71KhXeDqbcx1sOc_VxmGdw/s2048/image_2026-01-15_15-37-12.png

ការប្រកាសរបស់ស្ទូឌីយោនេះបានបង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមអ្នកគាំទ្ររបស់ Cheng Yi។ លើសពីនេះ មនុស្សជាច្រើនកំពុងយកចិត្តទុកដាក់ចំពោះស្ថានភាពកិច្ចសន្យារបស់តារាសម្តែងរូបនេះជាមួយ Huanrui Century។ ប្រភពព័ត៌មានបានបង្ហាញថា Cheng Yi និងក្រុមហ៊ុននេះបានបញ្ចប់កិច្ចសន្យារបស់ពួកគេដោយសន្តិវិធី៕

មេគណបក្សប្រឆាំងវេណេស៊ុយអេឡាប្រគល់ពានរង្វាន់ណូបែលសន្តិភាពរបស់ខ្លួនជូនលោក Trump

0

តាមការចុះផ្សាយរបស់គេហទំព័រ Channel News Asia នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ មេគណបក្សប្រឆាំងវេណេស៊ុយអេឡា អ្នកស្រី Maria Corina Machado បានប្រគល់ពានរង្វាន់ណូបែលសន្តិភាពរបស់ខ្លួនជូនប្រធានាធិបតីអាមេរិក លោក Donald Trump ពេលអ្នកទាំងពីរជួបគ្នានៅសេតវិមានក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ខណៈមន្ត្រីសេតវិមានថា ប្រធានាធិបតីអាមេរិកនឹងរក្សាទុកពានរង្វាន់នេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbd8rlh_kJk1rBdG_5xh_dO5crVam3Dyg7lS9cx6XzTbJCAM0T8DLCtoqZOmaTv_lHEu713okxzfDMYXoHuXdZC-g43OGn-AgoO1goXmdYWpinH9CF3xp_ggC77fqkny01MvAosgSjyDIgLyIl_1rBySf5gPQ7wD_lBQMPRJ3Ua2Ge-gUMxh8Iv-LYHKeW/s1200/photo_2026-01-16_10-44-47.jpg
លោកប្រធានាធិបតី Trump បានបង្ហោះសារក្នុងបណ្តាញសង្គមថា ៖ «អ្នកស្រី Maria បានប្រគល់ពានរង្វាន់ណូបែលសន្តិភាពឱ្យខ្ញុំដែលប្រឹងប្រែងបំពេញការងារ ។ នេះជាការបង្ហាញពីការគោរពគ្នាទៅវិញទៅមក អរគុណ! អ្នកស្រី Maria» ។

មេគណបក្សប្រឆាំងវេណេស៊ុយអេឡា អ្នកស្រី Maria ថា ការជួបគ្នារវាងអ្នកស្រីជាមួយលោកប្រធានាធិបតី Trump នៅសេតវិមានដំណើរការយ៉ាងរលូន ហើយពានរង្វាន់ណូបែលសន្តិភាពដែលអ្នកស្រីប្រគល់ជូនលោកប្រធានាធិបតី Trump គឺជាការលះបង់ដើម្បីសេរីភាពរបស់ពលរដ្ឋវេណេស៊ុយអេឡា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiO4FznLNaaEb0hwhlc4aH2e5lCM9X0hvcEiD1d-qwzutDEbLispY9AKV_T6dZYg9qBteysh11k89V3Tfq-GJ8V5kQizs6N19eqmPR3EyMfzdag-Ir_eC_0kAQfdW0ZVocm_4Rd4CIjc3r3JsavqstmULkhV5fd3UXMKcQzk-jcnDzIOXJAPL14oxXQ3myG/s1280/photo_2026-01-16_10-44-48.jpg

ការប្រគល់ពានរង្វាន់ណូបែលសន្តិភាពទៅឱ្យលោកប្រធានាធិបតី Trump បន្ទាប់ពីកងកម្លាំងពិសេសអាមេរិកបានធ្វើប្រតិបត្តិការនៅទីក្រុង Caracas ដើម្បីចាប់ខ្លួនលោកប្រធានាធិបតី Nicolas Maduro និងភរិយា កាលពីថ្ងៃទី៣ ខែមករា ដែលធ្វើឱ្យភ្ញាក់ផ្អើលទូទាំងពិភពលោក ។

ទោះជាមេគណបក្សប្រឆាំងវេណេស៊ុយអេឡា អ្នកស្រី Maria ប្រគល់ពានរង្វាន់ណូបែលសន្តិភាពរបស់ខ្លួនឱ្យប្រធានាធិបតីអាមេរិក ប៉ុន្តែលោកស្រីនៅតែជាបុគ្គលដែលទទួលបានពានរង្វាន់ណូបែលសន្តិភាពជាផ្លូវការ ។ វិទ្យាស្ថានណូបែលសន្តិភាពប្រទេសន័រវេសបញ្ជាក់ថា ពានរង្វាន់នេះមិនអាចប្រគល់ឱ្យអ្នកដទៃ បែងចែក ឬដកហូតឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYRijSZ5HFImcysZDGIESdu8m1SPUWB6qgivp1HK7KATZtT0oj5kUNZ74WX4iw0n7x7drW7-Dfw5RHM7F_roAepD49eVX1uIHZOTMd1Zu0M-Sdgr346O4H6NOAoDHMLEhc-rPhA04SQPGM6SuK1BB5LhGeCGkyyhDz7GclePE3Y6JDhwf-pWN4ET2KcM4-/s739/photo_2026-01-16_11-12-18.jpg

គួរបញ្ជាក់ថា អ្នកស្រី Maria ជាមេគណបក្សប្រឆាំងវេណេស៊ុយអេឡាដ៏មានឥទ្ធិពលនិងលេចធ្លោ ដែលទទួលបានពានរង្វាន់ណូបែលសន្តិភាពកាលពីខែតុលា ឆ្នាំ២០២៥ បន្ទាប់ពីព្យាយាមជំរុញចលនាលទ្ធិប្រជាធិបតេយ្យនៅវេណេស៊ុយអេឡាអស់រយៈពេលជាង២ទសវត្សរ៍ ដើម្បីប្រឆាំងនឹងអំណាចផ្តាច់ការរបស់លោកប្រធានាធិបតី Maduro ។

ក្នុងការតស៊ូដើម្បីប្រជាធិបតេយ្យ អ្នកស្រីរងទុក្ខបុកម្នេញពីសំណាក់មេដឹកនាំផ្តាច់ការវេណេស៊ុយអេឡា និងរងនូវបណ្តឹងជាច្រើន ។ បើតាមវិទ្យាស្ថានណូបែលសន្តិភាព គឺក្រោមអំណាចផ្តាច់ការរបស់លោក Maduro អំពើហិង្សាបានកើតឡើងជាបន្តបន្ទាប់ ពលរដ្ឋធ្លាក់ខ្លួនក្រីក្រកាន់តែខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEju99g_P3U3f6GB9oXrR0IBC7DOgxaJ8c18a3toYlG5o69nvCQk3QiQpN2Yjo_qLcP2_fPykHSO7cQIGzjsuNn_0DDdNuxjBB5SUzzTrCuVBztlfvKIyeik9C84WV8PRDPo2hYaB4QgPdtrdhdm53GxKzJfmFBIFT1L_Dx6r46DkifMrziwIl5gGoJPGmIy/s1280/photo_2026-01-16_11-21-06.jpg

ចំណែកលោកប្រធានាធិបតី Trump ចង់បានពានរង្វាន់ណូបែលសន្តិភាព ប៉ុន្តែបែរជាខកចិត្ត ។ កាលពីខែតុលា ឆ្នាំ២០២៥ លោកថា មិនដឹងវិទ្យាស្ថានណូបែលសន្តិភាពគិតយ៉ាងណាទេ ដែលប្រគល់ពានរង្វាន់ឱ្យអ្នកស្រី Maria ពីព្រោះគ្មានបុគ្គលណាម្នាក់ក្នុងប្រវត្តិសាស្ត្រពិភពលោក អាចដោះស្រាយជម្លោះបញ្ចប់សង្គ្រាមរហូតដល់ចំនួន៨ ក្នុងរយៈពេលត្រឹមតែ៩ខែ មានតែរូបលោកទេដែលស័ក្តិសមនឹងទទួលបានពានរង្វាន់ ៕

ប្រព័ន្ធផ្សព្វផ្សាយបរទេស រិះគ.ន់ និងលើកឡើងពីស្ដង់ដាគុណភាពសំណង់នៅថៃ ក្រោយកើតមានឧបទ្ទវហេតុផ្ទួនៗ

0

បាងកក ៖ ការដួលរលំដងស្ទូចជាបន្តបន្ទាប់នៅក្នុងប្រទេសថៃក្នុងរយៈពេលពីរថ្ងៃជាប់ៗគ្នា និងសម្លា.ប់មនុស្សរាប់សិបនាក់ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីជុំវិញពិភពលោក។ ក្នុងនោះប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិមួយចំនួន បានចាប់ផ្ដើមចោ.ទសួរអំពីកម្រិតស្តង់ដារសុវត្ថិភាពសំណង់របស់ប្រទេសនេះ ដោយយល់ឃើញថាករណីទាំងនេះលែងជាគ្រោះថ្នាក់ចៃដន្យទៀតហើយ ប៉ុន្តែជាហានិភ័យនៃការធ្វេសប្រហែសជាប្រព័ន្ធ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOOm_uwY3-3CvhA__aLXF6YSL-TYzQ195hjJShglPUS6iAOWSjSts6qXnxluDEZ1UlqhufDeftN1xwUUA8ebQt9PGPuTiDN20J_mD7DNrvtDYjmXc1Tzt4Dfi_AgGXX1TdioiuZAg4VSuO-orU1tGpb-oLVEyp_3qWDQBWsjL-x6Sx08fKn6h8mejf9ZCi/s1280/photo_2026-01-16_09-10-59%20(3).jpg
ហេតុការណ៍រន្ធ.ត់ចុងក្រោយបំផុត បានកើតឡើងនៅលើផ្លូវរាមាទី ២ ក្នុងទីក្រុងបាងកក នៅព្រឹកថ្ងៃទី ១៥ ខែមករា ដែលត្រឹមតែមួយថ្ងៃបន្ទាប់ពីដងស្ទូចសំណង់ដ៏ធំបានបា.ក់រលំសង្កត់ទៅលើរថភ្លើងដឹកអ្នកដំណើរមួយគ្រឿងនៅក្នុងខេត្តនគររាជសីមា ដែលបានសម្លា.ប់ ៣២នាក់ និងរបួសមនុស្សរាប់សិបនាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiH0xq3l-8IKdRcIm8kJ2uj-XJBo1xoDnp4b1BjomrptxXlmNYSDYMqTtyn7vQYo7Co8TvEoYQZPWK7NxG_mwTHtpZgHOlqGTqjCpYPvnytu8mP2aRIaE6H5j4xSchQD3XXz75lGfgjlOS5m29MLqx5lGFp607bIzHgb9Q1JReR4U4U967_knmce6tZbYKp/s960/photo_2026-01-16_09-10-59.jpg

ជុំវិញព័ត៌មាននេះ BBC បានរាយការណ៍ថា ហេតុការណ៍ទាំងពីរខាងលើ ពាក់ព័ន្ធនឹងក្រុមហ៊ុនម៉ៅការតែមួយ ពោលគឺក្រុមហ៊ុន Italian-Thai Development Plc ដែលជាក្រុមហ៊ុនសំណង់ធំជាងគេមួយរបស់ប្រទេសថៃ។ ទីភ្នាក់ងារ BBC បាននិយាយថា គ្រោះថ្នាក់ទាំងនេះបានបង្ហាញពីរបៀបដែលឧប្បត្តិហេតុធ្ងន់ធ្ងរនៅការដ្ឋានសំណង់នៅតែកើតមានជាញឹកញាប់នៅក្នុងប្រទេសថៃ ដែលមួយផ្នែកធំ គឺដោយសារតែកម្សោយក្នុងការអនុវត្តបទប្បញ្ញត្តិសុវត្ថិភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYaC15VHA01yMFttBY7BrrR3Ci_3MAh51JDhM1iP9cvW0RH-J266Bq41pQ-c7Xgux3qA4EBmSUXRIZMPaPcSqqeF70TxJT8EuOZLgTNv3dD0Yi7he-8WJ0L1UtWhRIPaJGJZtAkbuG9jW6QfO7T57nGWXK6uLVdlg4nVH2de61Zsmlyqo_-rCjtkIc4el4/s862/photo_2026-01-16_09-10-59%20(2).jpg

ដោយឡែក បើតាមកាសែតចិន South China Morning Post និង AP របស់សហរដ្ឋអាមេរិក ក៏បានរាយការណ៍ផងដែរថា កំណត់ត្រាសុវត្ថិភាពសំណង់ដ៏អន់ខ្សោយរបស់ប្រទេសថៃ បានរងការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីហេតុការណ៍ស្រដៀងគ្នា បានកើតឡើងដល់ទៅ២ដង ក្នុងរយៈពេលត្រឹមតែ២ថ្ងៃ ដោយជំរុញឲ្យមានការស៊ើបអង្កេតលើ ក្រុមហ៊ុន Italian-Thai Development ឡើងវិញ ក្នុងនាមជាអ្នកម៉ៅការនៅការដ្ឋានទាំងពីរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVFeeH5BcYq4Fqjp07soHKQH4r0fpH6-OnBCNTrZbiN8-Hr4BWOELW8tSH3IM5G_OyXfUm9HacB_Y4UXCymY4irBJzf1osiXzkzk9ZG9_J5Hb38E-rHGRreW-EwSb7eNWklgJjEIxxo7DcC9Ri3lEoVVsnmdVNlfa0NiYM_BTXGODnU6bz8g3OB9eI4A1c/s1280/photo_2026-01-16_09-10-58%20(2).jpg
គួរជម្រាបថា ការបរាជ័យម្តងហើយម្តងទៀត និងកម្សោយក្នុងការត្រួតពិនិត្យលើប្រព័ន្ធសុវត្ថិភាពសំណង់របស់អាជ្ញាធរថៃ ជាពិសេសការកំណត់ស្តង់ដាចំពោះក្រុមហ៊ុនម៉ៅការសាងសង់ បានធ្វើសាធារណជនថៃមានការខកចិត្ត និងរិះគ.ន់យ៉ាងចាស់ដៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheZeId6eFY5Q3gze1XRRiE94vVwBEQ2u3gXJRhdi54oO-oHcubdTnZoEeRrWFrIDW6wDnMtNnfXQSVcaw2rbbM1ByijkKGiA703Sxph8y04T9mmhlDb7RcY-dnsNkJnxgu7tle55sB3m0RFSv69OW2BHMLQeaElf_zqoaVFZV-iL07_o5rQDCA_kSIj8jK/s1280/photo_2026-01-16_09-10-58.jpg

ជាមួយគ្នានេះ ឧបទ្ទវហេតុដដែលៗដែលបានកើតឡើងនាពេលថ្មីៗនេះបានធ្វើឲ្យគេកត់សម្គាល់ឃើញថា វាលែងទាក់ទងនឹងសំណាងអាក្រ.ក់ ឬភាពចៃដន្យទៀតហើយ ប៉ុន្តែជាហានិភ័យរចនាសម្ព័ន្ធដែលបន្តលេចចេញជារូបរាងនៅក្នុងវិស័យសំណង់របស់ថៃ៕

លោកជំទាវ នៅ សូនិតា សុខចិត្តវិលមកសម្តែងវិញដោយមិនអល់អែកលើខ្សែភាពយន្ត «សោកនាដកម្មភ្នំខ្មោច»

0

ខកខានសម្តែងជាច្រើនឆ្នាំបន្ទាប់ពីមានស្វាមីនិងចង់បំពេញតួនាទីឱ្យបានល្អក្នុងនាមជាម្តាយមួយរូបពេលនេះលោកជំទាវ នៅ សូនិតា សម្រេចចិត្តវិលមកសម្តែងវិញដោយគ្មានក្តីអាក់អែកដោយសារតែខ្សែភាពយន្តប្រវត្តិសាស្រ្ត «សោកនាដកម្មភ្នំខ្មោច»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiZZV8HxSpG9ahp0g0ShtH9HH3DVeuQpjaBooUINHozpQnHub06Sv_yUL9edsqEcXLKip2Tgc6gW50y0rZrQ_-84dCHbOEQPf-hj1l_fyGJF_FWLw-1R9hbrLgfgJsPfSIr0m2VcqGjdVVn6KgBVxQmdCvACO-LnPqNGeTeohLuxXZtTb-FSL2A0sY3xnW/s2048/image_2026-01-15_15-04-50%20(2).png

ដូចប្រិយមិត្តមួយចំនួនជ្រាបមកហើយថាផលិតកម្ម LD បានចាប់ផ្តើមថតខ្សែភាពយន្តរបស់ខ្លួនហើយដោយមួយថ្ងៃដំបូងចំណាយអស់ទៅជាង២ម៉ឺនដុល្លារឯណោះ។ ដ្បិតតែដំណើរការថតថ្ងៃដំបូងតួសម្តែងសំខាន់មួយរូបគឺតារាសម្តែង ង៉ែត សុវណ្ណលីតា ជួយប្រទះបញ្ហាសុខភាពអក់ខានក្នុងការថតក្តីប៉ុន្តែគម្រោងរឿងនេះនៅតែបន្តទៅមុខ។ អ្វីដែលធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍ តារាសម្តែងមួយរូបដែលឃ្លាតឆ្ងាយពីអាជីពសម្តែងបានសម្រេចចិត្តចូលរួមក្នុងគម្រោងនេះនោះគឺតារាសម្តែង នៅ សូនិតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj79bpssuCUZU5DXPn-wKvPA43hODzg73ztM1bDdC-iN0qtvcSeP31bXlssfUWNZrQJyUijVhPeLN57Q5vZv-uThPGjPxcMHO5jjSWVna6vHhv2WB74_uEcMaJoJ0xD4DRBw4QoW_3D3kfZMR4ED9SVekMbWIHS2E0wterIGFkAJQmzmnGiZ-YptftNrvyq/s1280/image_2026-01-15_15-04-45.png

តារាសម្តែងដែលមានងារជាជំទាវនិងបច្ចុប្បន្នមានតួនាទីជាអនុប្រធានសមាគមសិល្បករបានបង្ហោះនៅលើបណ្តាញសង្គមនាថ្ងៃទី១៥ មករា ថា «ដឹងថាអំឡុងពេលដែលមានស្វាមីហើយគឺខ្ញុំលែងទទួលថតរឿងហើយ តែសំរាប់រឿងប្រវត្តិសាស្ត្រមួយនេះខ្ញុំទទួលថតដោយឥតអល់អែក»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhA1hx-PTDCy-43vRmDPhtBIrTaGdhP6vxjlnc8dWqqJiFn8ahIT_o9CdxuMPYTamfDX_ETIzZdkJnWoEwxF_rTq4FUhJH6OPnZ3vu9js2mJ7hX295EWTGVeS-gztCDg5hr_pFIrxKI-0EI-QePEROKLUkcUVlqR2Kwlownms7kEsRY3c5UKFDD2RtPsDEB/s960/image_2026-01-15_15-04-50.png

លោកជំទាវ បានអំពាវនាវដល់សប្បុរសជនដែលមានធនធាន ចូលរួមចំណែកក្នុងការកក់សំបុត្រទុកជាមុនដើម្បីចែកដល់បុគ្គលិក និង fan fan ។ ការសំណូមពរនេះតារាសម្តែងរូបនេះបានបញ្ជាក់ថាខ្សែភាពយន្តប្រវត្តិសាស្ត្រមួយនេះត្រូវការចំណាយដើមទុនច្រើន ដើម្បីទទួលបានគុណភាពខ្ពស់មិនចាញ់កុនបរទេសនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKHgWwv7ZSZG-6Ym4ucdIIfCQMTNE0-g1KsawT-rMaeAOlzH-6pAcDZpo12UNp_GftgRlyikCRcGnhHgLa__1roKCXq81kPzhVc0GiEuh5Lc8D70U7CTggs1ih9JT5f6CrAYleA9W410h3bfgJp5TlPLz1jIrnL_-ACnxOkkD1_grhgtmikprfZKyMsa8v/s2048/image_2026-01-15_15-04-52.png

ឃើញផ្ទាល់នឹងភ្នែកលោកជំទាវ នៅ សូនិតា បានបញ្ជាក់ថា ផលិតករមានឆន្ទះ ក្តីស្រលាញ់ លើកតំកើងខ្ពស់ ក្រុមការងារការរៀបចំឧបករណ៍ផ្សេងៗ សំរិតសំរាងមិនឱ្យប្រាស់ចាកអ្វីដែលជាការពិតនោះឡើយ ។ តារាសម្តែងរូបនេះបានបង្ហាញអារម្មណ៍មានមោទកភាពដែលវត្តមាននាងមានក្នុងខ្សែភាពយន្តប្រវត្តិសាស្រ្តមួយនេះ៕

តុលាការចេញដីកាឃុំខ្លួន អតីតអ្នកឧកញ៉ា លី គួង ជាមេក្លោ.ងឆបោ.កតាមអនឡា.ញនិងលាងលុយកខ្វ.ក់

0

(ភ្នំពេញ) ៖ លោក លី គួង ដែលជាអ្នកជំនួញដ៏ធំមួយរូបនៅកម្ពុជា ជាពិសេសនៅខេត្តព្រះសីហនុ ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួន ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្ម Online Scam និងការលាងលុយកខ្វក់ បន្ទាប់ពីបានប្រព្រឹត្តបទល្មើសទាំងអស់នេះ ចាប់តាំងពីឆ្នាំ ២០១៩ មក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiuwlmWvkKohTMPu1HaNSDawn13RcSkDNU5eo0zqapo-4NF1rz3L_Sl8QgFP8G0m-SBQeocvfJ2t-OmAeNMrVq4OkKu2yA1Ol2SI6vsOuJIOiCN1OaPb_TqJZXtwRw2KXRRW5eVIr4WXpxcA-aLzdKxie05Be60FyNrgIKPGsm_DQccHLCGpzZBBK-z7nK/s1280/photo_2026-01-16_10-18-28%20(2).jpg

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួន ជននេះត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទល្មើសរួមមាន៖ ការជ្រើសរើសដោយមិនស្របច្បាប់សម្រាប់កេងប្រវ័ញ្ច បទឆបោ.កមានស្ថានទម្ងន់ទោ.សជាក្រុមមានការចាត់តាំង និងបទសម្អាតប្រាក់ ដែលបានប្រព្រឹត្តនៅក្នុងប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiuLEAiOKr7dTIHqj_TGWBySEf8J8amRcVNyMBv5epEIYVAKyFaDXZnSD0fG6ud1nzUA_WKJmxO3vShV06Eq8jSNLSldsNXbstxwJjtdy2oxEpvyrqTUas16vZQuAPe55c34LsTeg7zGPauggXInP-ZW4PCFpHR2kofyoVGjaruSft2XOvRYq7xB58CDoH/s1280/photo_2026-01-16_10-18-28.jpg

ការសម្រេចឃុំខ្លួននេះ ធ្វើឡើងបន្ទាប់ពីកម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវយ៉ាងច្បាស់លាស់ និងរកឃើញភស្តុតាងដែលបង្ហាញពីសកម្មភាពមិនប្រក្រតី ក្នុងការកេងប្រវ័ញ្ចទ្រព្យសម្បត្តិរបស់អ្នកដទៃ ក្នុងរូបភាពជាការវិនិយោគ ឬការរកស៊ីដែលគ្មានតម្លាភាព រួចយកថវិកាទាំងនោះទៅធ្វើចរាចរណ៍ដើម្បីបន្លំភ្នែកសមត្ថកិច្ច សម្អាតប្រាក់ និងបានប្រើប្រាស់ទីតាំងកាស៊ីណូ និងសណ្ឋាគារ ដើម្បីបង្ខាំងមនុស្សឱ្យធ្វើការឆបោកអនឡាញ ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgac1QW8UUi5eH8E_pQyc6CYbBBbUHlEOTwhHI-kVIb59O3VASr1MlU4XhOyVRe2C8U4_uT_hFYQDlRLXKRpBExOxEatd40ZD2Vl9yTlnn3sBWNrYyJPrf-JROwzZf-RPQQTUY04BCZrnDB1hpJVsBl_4BN4zex-l8wLZD-b09NR3sWh-3WbH4h1-c2rkRC/s900/photo_2026-01-16_10-18-29%20(2).jpg

ក្រោយការចោទប្រកាន់ លោក លី គួង ត្រូវបានបញ្ជូនទៅកាន់មណ្ឌលអប់រំកែប្រែ ដើម្បីអនុវត្តតាមដីកាសម្រេចរបស់ចៅក្រមស៊ើបសួរ។សំណុំរឿងនេះ កំពុងស្ថិតក្នុងដំណាក់កាលស៊ើបសួរយ៉ាងយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីស្វែងរកអ្នកពាក់ព័ន្ធផ្សេងទៀត។

សូមជម្រាបថា លោក លី គួង គឺជាអតីតអ្នកឧកញ៉ាមួយរូប ដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្ដល់គោរមងារនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៣ និងនៅតែមានគោរម្យងារនេះ រហូតមកដល់ត្រឹមខែសីហា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOj8ueRvRCycB8AlPvDxL2Vs9cFsQjCYbNJe8rBgk6TOXkBhJgknDIXa3mM_QQUIMna-MigMA6XNhVF5QL0GQDT-5y_3WIqW_KITJikykWuE3zCF1m3NlDsgcfyNNHUEqUKpdh6IjaV3L1_FqkuB1DBifu-muKMOtIHUzk7WuCOvEC9yQDSpuPSfYMjSY5/s770/photo_2026-01-16_10-18-29%20(3).jpg

កន្លងមកធ្លាប់មានបណ្ដាញសារព័ត៌មានអន្តរជាតិមួយចំនួន ធ្លាប់ចុះផ្សាយពី ទីតាំងមួយកន្លែងឈ្មោះ ហ័ងឡឺ (Huang Le) ដែលជាកម្មសិទ្ធិរបស់លោក លី គួង ស្ថិតក្នុងខេត្តព្រះសីហនុ ថាជាទីតាំងនៃការជួ.ញដូរមនុស្ស បង្ខាំង និងបង្ខំមនុស្សឱ្យធ្វើការ ដើម្បីបោ.កបញ្ឆោតប្រាក់របស់គេ ប៉ុន្តែកាលណោះលោក លី គួង ចេញមុខបដិសេធច្រានចោល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjDDgIeFfgzSQXyjNoIv8fJA742xWG9h3MGxm15e0_ksahd_gDDckRSoCDTI_sS_AUb8-ua7RBlKF4yhCDjwLnCpeCYRrgsub2Txw59lM5z2XiC7J5Y-qhByoFFHyqjGO6wE1vBrT2_cWInyS_oRBstwrVJV6DgFKMF2jfGKhyphenhyphenUm3gxs-df4_p7FRiXWML/s1280/photo_2026-01-16_10-18-29.jpg

គិតចាប់ពីឆ្នាំ២០២៥ រហូតមកដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ នេះ តុលាការកម្ពុជាបានអនុវត្តនីតិវិធីលើសំណុំរឿងធំៗចំនួន ៣៧ ករណី ដើម្បីផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួន ១៧២ នាក់។ ជាមួយគ្នានេះ សមត្ថកិច្ចបាន និងកំពុងបន្តស្រាវជ្រាវដើម្បីវែកមុខបណ្តាញដែលនៅពីក្រោយការឆបោ.កនេះផ្សេងទៀតមកផ្តន្ទាទោសតាមច្បាប់ផងដែរ៕