Home Blog Page 115

ហេង បូនីកា ថា ឌី សូនិត្តា ជាប្រភពនៃកម្លាំងចិត្តនិងភាពកក់ក្តៅរបស់ខ្លួន

0

មិនមែនជាបងប្អូនដែលកើតចេញពីផ្ទៃតែមួយប៉ុន្តែអ្នកគាំទ្រសង្កេតឃើញថាទំនាក់ទំនងរវាង នី សូនិត្តា និង ហេង បូនីកា ស្និទ្ធស្នាលចង់លើសសាច់ញាតិទៅទៀត។ ថ្មីៗនេះ ឌី សូនិត្តា ក៏ទម្លាយពាក្យក្នុងចិត្តជាច្រើនចំពោះ នីកា ខណៈពិធីការិនីរូបនេះតបវិញថា សូនិត្តា ជាប្រភពនៃកម្លាំងចិត្តនិងភាពកក់ក្តៅរបស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYdppICGd7Zem8zPz8B5Utn5w2vVy4vFrBE7tiHOyd3cnytXzro8LQHxPCkGY7hTI8-2mGrWSO3xX75rOaHQRIocRSBitmHQQ8dTA2B6tvpnJbKpyn6bjOezXKfp8FlnZz9r4UQMBVAbrHSz15jRugAXM-di9PJOLNJWCxRcMdzW-rknB0ufVD4yXQiu0O/s2048/image_2026-02-25_15-10-54.png
តារាសម្តែង ឌី សូនិត្តា បានបង្ហោះនៅលើបណ្តាញសង្គមរបស់ខ្លួនថា ដ្បិតថានាងនិង បូនីកា មិនកើតពោះម៉ែតែមួយមែនពិតតែចរិតដូចឆ្លុះកញ្ចក់ អាចធ្វើរឿងជាច្រើនជាមួយគ្នាដោយមិនលាក់បាំង។ មានពេលខ្លះអ្នកទាំងពីរនាំគ្នាយំឱបគ្នា ដោយគ្រាន់តែយំហើយមិននិយាយអ្វីទាំងអស់តែហាក់យល់ពីគ្នាដោយបេះដូងនិងអារម្មណ៍។ ឌី សូនិត្តា និយាយដាក់ ហេង បូនីកា ថាខ្លួនសប្បាយចិត្តដែល នីកា ចាប់ផ្តើមយល់ច្រើន វិវត្តន៍ខ្លួនបានយ៉ាងឆាប់រហ័ស ចាប់ផ្តើមមានភាពកត្តញូគុណ មានថាមពលវិជ្ជមាន មានសច្ចធម៌ មានគុណតម្លៃចិត្តនិងកាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfLdyQ4lL9gl3o59N9cbjhYdiGTy5lw3tH5a-bL4WP0p-83xCuVAKEXmwSS3aafqHrD0-mZcadaSrGX-2sUFFyae7fzLm8aS5ZcbCi7nbOzjvjzS6XYgKg3fa5W6PxnRmz9qeC90AjqXRFjeHPI5ykLYfjyTqdWLyh-IgaYP4CWgY4PIItohzlmvOsyEom/s2048/image_2026-02-25_15-10-47.png

អ្នកនាង ឌី សូនិត្តា ដែលជាស្រ្តីរឹងមាំមួយរូបបានបន្ថែមទៀតថាអនាគត បូនីកា នឹងជួបមនុស្សប្រុសដែលល្អបុណ្យស្មើនឹងនាងជាមិនខាន។ លើសពីនេះ ឌី សូនិត្តា ថា នីកា ជាប្អូនស្រីដ៏ល្អរបស់ខ្លួនដែលបានចូលមកក្នុងជីវិតរបស់ខ្លួន។ កម្រនឹងបញ្ចេញអារម្មណ៍បែបនេះបង្ហាញឱ្យទស្សនិកជនបានដឹង ហេង បូនីកា បានពោលពាក្យទៅកាន់ ឌី សូនិត្តា ថា«អរគុណបងស្រីដែលតែងតែជាកម្លាំងចិត្ត នឹងជាភាពកក់ក្តៅសម្រាប់ប្អូនរហូតមក»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgynJhyphenhyphen_MmbXlBVzvImZBXjLhzwgeRRZZaOMVayPNfWmXl6ez2J6962sIxBqfVzdaDXeJXbpd2Lj1_tH6wH1FbrP3ZLMLpOHySlp0AL7beLGMzs4-EDqDptqBmbeeQNVV63WG65F3qG8I5JxvykK8ypp7aK5WvssUc_bX4Ki1oswssgisMhyphenhyphenTaG4GOcvhW/s2048/image_2026-02-25_15-10-52.png
ឌី សូនិត្តា បច្ចុប្បន្នកំពុងសកម្មនឹងមុខជំនួញផ្ទាល់ខ្លួនដោយផ្តល់ចំណីចក្ខុជូនអ្នកគាំទ្រតាមរយៈវីដេអូកំប្លែងខ្លីៗបង្ហោះនៅលើបណ្តាញសង្គម។ ងាកមកកាន់ បូនីកា វិញកំពុងមមាញឹកការងារជាពិធីការិនី និងថតវីដេអូកំប្លែងខ្លីៗជាមួយនឹងតារាចម្រៀង ស៊ូ ស៊ីរីកា និង អ៊ូ ទេពច័ន្ទណារឹទ្ធ៕

ឌីជេ ណាណា លើកឡើងបែបនេះក្រោយឃើញសភាពពិភពលោកច្របូកច្របល់

0

ស្ថានភាពពិភពលោកពេលនេះពោរពេញដោយភាពច្របូកច្របល់វឹកវរលែងមានសណ្តាប់ធ្នាប់និងមិនគោរពេតាមច្បាប់អន្តរជាតិ។ ប្រជាពលរដ្ឋស្លូតត្រង់រាប់ម៉ឺន រាប់លាននាក់បានស្លាប់ដោយសារតែកើតសង្គ្រាមជាច្រើនកន្លែង។ ឃើញសភាពពិភពលោកតានតឹងដាក់គ្នាបែបនេះឌីជេ ណាណា ស្រាប់តែពោលពាក្យនេះឡើងមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcAkFw6-VBQEHRqOEQeGb8SMmA_yju-xrjRBzysE_ay_MLBFzQn3VSbkW01We_Jia8jfo3Ry9Pp4ByK09vPWNuN6VZWABKyn2ep3HoCjdXOgHjIF41S6OGc6SyvDlncq2xDvPAX6rmg9YvknPlTYO-ZA9p8HA2MLRvTpwYasd6_tzjamV_jxfk5S020j1O/s2048/image_2026-03-02_08-38-05.png

ពិធីការិនីដ៏មានប្រជាប្រិយភាពនិងអ្នកបង្កើតមាតិការូបនេះបានសរសេរនៅលើបណ្តាញសង្គមនៅយប់ថ្ងៃទី២ ខែមីនា នេះថា «ពិភពលោករញ៉េរញ៉ៃ អ្វីៗអាចផ្លាស់ប្ដូរក្នុងមួយពព្រិចភ្នែក…..រឿងខ្លះវាលើសពីអ្វីដែលយើងអាចគ្រប់គ្រង ឬដោះស្រាយបាន»។ ឌីជេ ណាណា បានបន្ថែមទៀតថា «ទាន់នៅមានជីវិត នៅមានឱកាសខ្លះ មានតែប្រឹងរៀន ប្រឹងរក ប្រឹងរស់ឱ្យមានន័យបំផុតតាមដែលអាចធ្វើទៅបាន។ ព្យាយាមមិនធ្វើអ្វីៗតាមតែចិត្ត តាមតែអារម្មណ៍តាមតែការអូសទាញតែតាមការត្រិះរិះពិចារណាឱ្យបានច្រើនបំផុត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaynGNSZ_HldObXWRbqYoS8kziNQCpSGdy1KAPmUfoyKIg4jPIRANy34QC83qndwL7byGpaYO4HoBq9WdXtBUzT-bxmtpkQgOKtBqn-MyAuJin6AhgY2bDxkvyYGtQPustjrpj7sig-8fTOg9NPPTdcxviC4uLy0zXtlW29DW0D1FKAsvrMEWAzKMFcZ39/s2048/image_2026-03-02_08-38-08%20(2).png

ខ្លឹមសារបង្ហោះរបស់ ឌីជេ ណាណា ខាងលើនេះទទួលបានការយល់ស្របយ៉ាងច្រើនពីអ្នកលេងបណ្តាញសង្គមនិងថាមានអត្ថន័យពីព្រោះស្របនឹងស្ថានភាពបច្ចុប្បន្នរបស់ពិភពលោក។ ក្នុងន័យនេះ ឌីជេ ណាណា ចង់ឱ្យមនុស្សយើងធ្វើអ្វីដែលគួរធ្វើឱ្យមានន័យបំផុតសម្រាប់ជីវិតនិងមានការគិតពិចារណាឱ្យបានស៊ីជម្រៅដើម្បីកុំឱ្យមានការស្តាយក្រោយទៅថ្ងៃមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXhDw_oswuWufUnSXLLIZvkbGqioHTEe_R1QUFoIVdc_KlAMmdgxdXc5uU-SPd0CH5KkWs7EiFbZrU_5XNnr0RBUt8fKsZE8fAKGH9kl5EIvdlWr00l8RC3JEvN2ES2RokvpxFKXMic0A2_ARxNbOA1g3-rmZ9126vugzLCkOjRjWNXPvCHUe4njT25wJi/s1152/image_2026-03-02_08-38-08.png

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះប្រទេសអ៊ីស្រាអែលនិងសហរដ្ឋអាម៉េរិកបើកការវាយប្រហារតាមផ្លូវអាកាសទៅកាន់ប្រទេសអ៊ីរ៉ង់ ក្រោយពីការទូតបានដើរដល់ទីបញ្ចប់ បន្ទាប់ពីសហរដ្ឋអាម៉េរិកទុកឱកាសកុំឱ្យប្រទេសអ៊ីរ៉ង់ផលិតគ្រាប់បែកនុយក្លេអ៊ែរ៕

កូរ៉េខាងត្បូង អាចប្រឈមនឹងចលនាពហិការកាន់តែខ្លាំងឡើងៗ ពីបណ្តាប្រទេសអាស៊ានមួយចំនួន បន្ទាប់ពីមានការរឹះគន់តាមរយៈការប្រគុំតន្ត្រី K-pop ដ៏ចំរូងចំរាស់

0

នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមមួយរយៈចុងក្រោយនេះ មានការផ្ទុះឡើងនូវនិន្នាការ «ពហិការឌីជីថលចំពោះកូរ៉េខាងត្បូង» ដោយអ្នកប្រើប្រាស់អិនធើណេតនៅក្នុងបណ្ដារប្រទេសដូចជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងហ្វីលីពីន បានប្រកាសថាពួកគេនឹងមិនឈប់ប្រើប្រាស់ផលិតផលកូរ៉េ, ឈប់គាំទ្រវិស័យ Kpop របស់កូរ៉េ និងឈប់ធ្វើដំណើរទេសចរណ៍ទៅកាន់ប្រទេសកូរ៉េជាដើម ក្រោយពួកគេទទួលបានអារម្មណ៍ថាត្រូវបានរើសអើងពីសំណាក់ប្រជាជនកូរ៉េខាងត្បូង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOIwxL_-2zY1_ZI6wDgX26aW0uQvYnx8CGQs1ZJf_jPwFXq4br740lTGslJjpUj48DeJlxnfdVjYmuDPj826HsGH1rSobd40qT4abXaq7xE_hAV3R-67kqWW15zlJhAhg7caMTEv_cWB3HTfmqsTD8sMe9DU2LyWD2BHpRFaGWGvQE4zEeboD-TmXdDu8I/s987/photo_2026-02-25_14-46-36%20(4).jpg

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Korean Time និង South China Morning Post (SCMP) រលកនៃប្រតិកម្មតាមអ៊ីនធឺណិតប្រឆាំងនឹងកូរ៉េខាងត្បូងកំពុងរីករាលដាលពាសពេញអាស៊ីអាគ្នេយ៍ ដែលចាប់ផ្ដើមឡើងនៅក្នុងការប្រគំតន្ត្រី K-pop មួយនៅទីក្រុងហ្សាកាតាកាលពីខែមុន នៅពេលដែលអ្នកគាំទ្រជនជាតិឥណ្ឌូណេស៊ីមួយចំនួនព្យាយាមប្រើប្រាស់កាមេរ៉ា ដែលត្រូវបានហាមឃាត់មិនឲ្យយកចូលការប្រគុំតន្ត្រី និងមានការឈ្លោះទាស់ទែងពាក្យសម្ដីជាមួយក្រុមសន្តិសុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEika0mVSycvhM63rUY4gzT_mJoCXVUC3S0pOaa5lRt2IQOwGazP4wa-5x_IGv07-_QjOukAVDGh1GDXv0IBYeqAyG1G0UWpANwpMaju7WsnAbJJ0bLRW6YJ8SM56ssm_Jk56cWqk2e11zqAy06HbJaTvY8n-jKcYDsyifbIeDeXVN3iv0BbkXOsS6Rcxazx/s1006/photo_2026-02-25_14-46-36%20(3).jpg

សកម្មភាពឈ្មោះប្រកែកគ្នានោះ ត្រូវបានគេថតបង្ហោះដាក់ចូលទៅក្នុងបណ្ដាញសង្គម ហើយភាពចម្រូងចម្រាស់ និងការវែកជែកតាមអិនធើណេតក៏កើតមានឡើង។ ជនជាតិរ៉េមួយចំនួនបានប្រតិកម្មទៅនឹងបញ្ហាដោយការសើចចំអកសេដ្ឋកិច្ច ប្រជាជន និងវប្បធម៌របស់អាស៊ីអាគ្នេយ៍ រួមទាំងការប្រៀបធៀបសម្រស់របស់នារីនៅអាស៊ីអាគ្នេយ៍ទៅនឹងស្វាអូរ៉ង់អ៊ូតង់។ ជាការឆ្លើយតប អ្នកលេងអិនធើណេតនៅក្នុងប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន រួមទាំងប្រទេសក្នុងតំបន់អាស៊ានផ្សេងៗទៀត បានបានសងសឹកដោយការបង្ហោះសើចចំអកលើអត្រាវះកាត់កែសម្ផស្ស អត្រាធ្វើអត្តឃា.ត និងបញ្ហានយោបាយរបស់ប្រទេសកួរ៉េខាងត្បូងវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmJREBwm6WaLs82oB0iEhTFv6FqV_BuNtwgPQfn2ox1M0JroGlfuZEcIBzukR40QBDCl9KWA9UKzi5CfmotGSeUnUgsWLSx-d5dJ9ga5InnOobq8T_DoCT_je0eaWh6y7wiBUPg1dSPZ-EyyhZNk9wW9BCA_vXuCEZdWcp928b-6JO9NPUlKeRs4WcVjmh/s680/photo_2026-02-25_14-46-36.jpg
មនុស្សជាច្រើនបានរិះគ.ន់ទៅកាន់លោក លី ចេម្យុង ប្រធានាធិបតៅកូរ៉េបច្ចុប្បន្នថា ព្យាយាមបង្កើតចលនាជាតិនិយមជ្រុលហួសហេតុ ខណៈដែលប្រជាជនកូរ៉េខាងត្បូងផ្ទាល់មានអំនួតលើសលប់លើសក្ដានុពលរបស់ប្រទេសខ្លួន តាមរយៈការប្រើពាក្យសម្ដីប្រ.មា.ថមើលងាយប្រទេសដទៃ ដោយមិនគិតពិចារណាបែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgD18OyFrYT-UGGrh7mawCG_3ZmlWHE3BvyIJmfGoiyF1T1tAfkDiZWyIRhzYtmIYEYGfmNTJOp9FTCGkD-oraxr1fckHqqqtJh2iK-CkBu_vUFl7_mYPaOQUL8VXpGGMkljy1XDl1jjtrIzIQn645leVFnQeLH95oVi6heL4gusianTzgGvq48nGbfbJlW/s1206/photo_2026-02-25_14-46-36%20(5).jpg

អ្នកវិភាគដែលបានលើកឡើងនៅក្នុងអត្ថបទកត់សម្គាល់ថា ការធ្វើពហិការឌីជីថលជារឿយៗមានការកើនឡើងយ៉ាងឆាប់រហ័សនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ប៉ុន្តែមិនទំនងថាផ្ដល់ផលប៉ះពាល់ដល់សេដ្ឋកិច្ចរយៈពេលវែងនោះទេ។ ទោះជាយ៉ាងណាក៏ដោយ និន្នាការនេះបង្ហាញពីរបៀបដែលប្រជាជននៅក្នុងតំបន់អាស៊ីអាគ្នេយ៍កំពុងតែរួបរួមសាមគ្គីគ្នា និងមានសមត្ថភាពក្នុងការបង្កើតការសន្ទនាសាធារណៈឆ្លងដែន ដើម្បីឆ្លើយតបនឹងការប្រ.មា.ថមាក់ងាយពីសំណាក់ប្រទេសក្រៅតំបន់៕

ពលរដ្ឋអ៊ុយក្រែនឆ្អែតឆ្អន់នឹងសង្គ្រា.មអូសបន្លាយចង់បានសន្តិភាព ខណៈរុស្ស៊ីថាមិនទាន់សម្រេចគោលដៅ

0

ពលរដ្ឋអ៊ុយក្រែនពិតជាធុញទ្រាន់នឹងសង្គ្រា.មអូសបន្លាយយ៉ាងខ្លាំង ដោយសារហេដ្ឋារចនាសម្ព័ន្ធនានា រួមទាំងបណ្តាញអគ្គិសនី និងទឹកស្អាតជាច្រើនកន្លែង ត្រូវខូចខាតដោយសារកងទ័ពរុស្ស៊ី ។ ពួកគេចង់បានសន្តិភាពឆាប់ៗ មិនចង់ឮសំឡេងផ្ទុះគ្រា.ប់ជុំវិញខ្លួន មិនចង់បាត់បង់ច្រើនជាងនេះ និងយល់ថា មានតែមេដឹកនាំរុស្ស៊ីតែម្នាក់គត់អាចបញ្ចប់សង្គ្រា.មបាន ខណៈរុស្ស៊ីទាមទារឱ្យអ៊ុយក្រែនប្រគល់ទឹកដីនៅតំបន់ខាងកើតឱ្យខ្លួនដើម្បីសម្រេចគោលដៅ ។ តើសង្គ្រា.មរវាងប្រទេសទាំងពីរនឹងបញ្ចប់ពេលណា បើភាគីម្ខាងនៅតែចង់ចូលកាន់កាប់ទឹកដីរបស់ភាគីម្ខាងទៀត?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgL05bSu3YXAfKQo9BmftyC9f-3uZay06WDjkkNnczPvrgTpHXQBRPxfnTr9v2LJWvGOClTMfsSTIv4V6RyIl657lIucQRLMj-xIo-5CRdjkxOfH-JHf-1mABAqPHdN4JISHVpL8BXwm47kuAZYjk6HepR81pzaUY8niBZVJ40_obDCZ14iyjDwzCe0KjRZ/s1024/photo_2026-03-02_08-48-56%20(2).jpg
សង្គ្រា.មរវាងរុស្ស៊ី និងអ៊ុយក្រែន បានអូសបន្លាយពេលរហូតដល់៤ឆ្នាំ មិនដឹងបញ្ចប់ពេលណានោះទេ ដែលធ្វើឱ្យពលរដ្ឋអ៊ុយក្រែននៅទីក្រុងគៀវ ឆ្អែតឆ្អន់នឹងសង្គ្រា.ម និងចង់រស់នៅក្រោមសុខសន្តិភាព គ្មានការភ័យខ្លាច ។ រីឯរុស្ស៊ីចង់សម្រេចគោលដៅសង្គ្រា.មរបស់ខ្លួន និងដាក់លក្ខខណ្ឌឱ្យរដ្ឋាភិបាលអ៊ុយក្រែនប្រគល់ទឺកដីនៅតំបន់ខាងកើត ឬតំបន់ Donbas ឱ្យរុស្ស៊ី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaqc-TlM6eAWc672sDeBBWQTKaTEj8a2ym21Wq-RvP8RJe2dc1P1zNFv85-0qOghQfsZWkF7yd0lq16rxBNTz0TUJCsjr186fqTNSihyqrhQtnu0MORw9DjfD7CqlTo-1wM1pDXqmtz1iEtGC5djRAkOvHDKKuPCWyGSDPuaS9bgCS8EwDh0Itnz7Ty1r9/s1280/photo_2026-03-02_08-48-56.jpg
តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ រុស្ស៊ីបានបញ្ជូនកងទ័ពមកវាយប្រហារអ៊ុយក្រែនយ៉ាងខ្លាំងអស់រយៈពេល៤ឆ្នាំ បើគិតត្រឹមថ្ងៃទី២៤ ខែកុម្ភៈ កន្លងមក ដែលបណ្តាលឱ្យពលរដ្ឋអ៊ុយក្រែនបាត់បង់ និងជួបទុក្ខលំបាក ដោយសារកងទ័ពរុស្ស៊ីវាយប្រហារស្ទើររាល់ថ្ងៃ ។ ពលរដ្ឋអ៊ុយក្រែនជាច្រើនគ្រួសារគ្មានអគ្គិសនី និងទឹកស្អាតប្រើប្រាស់ បន្ទាប់ពីកងទ័ពរុស្ស៊ីកំទេចបណ្តាញអគ្គិសនី និងទឹកស្អាត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrH4R302_OyB8A77nBR0dGbc2YdkDjjNXD1CWacPFPS9MSn59rkhPSzUw3_AIjQ2LSiIEFcxupPjDYisbAgX_khujJA4Z_wqsom54oAADHHTlLcWv-kL0Cj1NgV8inPFKOSARD35a8FdBPej5SRJZ-A7Tkl18RzCTf3DDNWYqQaTVYAMcqktpR0Z8AvxVb/s1200/photo_2026-03-02_08-48-57.jpg
ពលរដ្ឋអ៊ុយក្រែនបាននិយាយពីកងទ័ពរុស្ស៊ីបើកការវាយប្រហារអ៊ុយក្រែនគ្រប់វិធី និងរំឭកពីហេតុការណ៍ផ្សេងៗដែលកើតឡើងក្នុងសង្គ្រាម ប្រាប់មកកាន់សារព័ត៌មាន Reuters ថា ពួកគេសង្ឃឹមឃើញពន្លឺសន្តិភាព ប៉ុន្តែនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ បែរជាភ្ញាក់ឡើងជាមួយសំឡេងគ្រាប់ផ្ទុះ និងចង់សួរថា តើសង្គ្រាមនេះអូសបន្លាយយូរប៉ុនណា? បើតាមពលរដ្ឋអ៊ុយក្រែន គឺមានតែប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ប៉ុណ្ណោះអាចបញ្ចប់សង្គ្រាមបាន ដោយសារលោកជាអ្នកចាប់ផ្តើម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg22nuh_iJpC22JoKLc-U4VklIhxjtw3Xb-PbeapY7UZga_QGJq1PP1_AZ1W9rre9boPdEVC3asDh_mh62JtC6Nnf0qAOQT8nzNb2eSX-UdqanonEJUMPbl_YBjdSKPiUzWAXDrBBae_tg_YqvVg1XGFPPcgHai4-PNFOWNGN4FgYP_pWmipSaTj2b3TipV/s1200/photo_2026-03-02_08-48-58%20(2).jpg

ពលរដ្ឋអ៊ុយក្រែនខ្លះទៀតដែលមានកូនចូលបម្រើកងទ័ពថា ពួកគេចង់បញ្ចប់សង្គ្រាមឆាប់ៗ ឬបញ្ចប់ពេលនេះ ពីព្រោះកូនៗប្រចាំការនៅសមរភូមិមុខអស់រយៈពេល៤ឆ្នាំហើយ ព្រមទាំងសំណូមពរឱ្យមន្ត្រីថ្នាក់ដឹកនាំប្រទេសសម្រេចចិត្តលើបញ្ហានេះដើម្បីទទួលបានសន្តិភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEii2nkMv4jUMZRoXxga-LWURicKf87k8cmQvhcnrBOKZcKoV8nXwr0-PlKRVHv44UoKnrPyEhxbJKYbMioRpgev9ga6IErVlX6urQcBlP7KhjWG9yGhdERUVh1tstqJqW1RAdspw3t-x3X5BOdIiuO3IxygORJnYt3qJOrwuOBxM5_HS_HpCjMaFZBKUb1J/s770/photo_2026-03-02_08-48-58%20(3).jpg

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy និយាយក្នង Instagram ថា មេដឹកនាំរុស្ស៊ី លោក Putin បរាជ័យក្នុងការបំផ្លាញស្មារតីពលរដ្ឋអ៊ុយក្រែន តាំងពីរុស្ស៊ីបញ្ជូនកងទ័ពមកឈ្លានពានអ៊ុយក្រែនកាលពី៤ឆ្នាំមុន ។ អ៊ុយក្រែនបានតស៊ូក្នុងសង្គ្រាមរហូតមក ពលរដ្ឋអ៊ុយក្រែនក្លាហាន ធ្វើការងារធ្ងន់ អត់ធ្មត់ យើងបានការពារឯករាជ្យមិនឱ្យបាត់បង់ ហើយលោក Putin មិនទាន់សម្រេចគោលដៅទេ ។ មេដឹកនាំរុស្ស៊ីមិនអាចបំផ្លាញពលរដ្ឋអ៊ុយក្រែន រុស្ស៊ីមិនឈ្នះសង្គ្រាម ដោយសារយើងការពារប្រទេសអ៊ុយក្រែន យើងនឹងធ្វើគ្រប់វិធីដើម្បីទទួលបានសន្តិភាព ជ័យជម្នះ និងយុត្តិធម៌ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIwTip86eKdQx8ewUEwH99X-PcE5bE34dn1TOdmK2xlY6aotfNuO13Y__yp2wRRfXbwb-h68GfQsjmr4aSSHBK3-SF5NGU9DZqj2IGjUSIJJdtJYuPuos9OUKpUon9C-0rWdCv2HHhHwLnPKMa91gee8aeBEneG5VO3h42D5-pP1rbI-U_hDluGjp5oFY1/s940/photo_2026-03-02_08-48-58.jpg
បើតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ប្រទេសរុស្ស៊ីមិនទាន់សម្រេចគោលដៅប្រតិបត្តិការកងទ័ពក្នុងសង្គ្រាមនៅអ៊ុយក្រែនទេ ហើយនេះជាមូលហេតុដែលមិនអាចបញ្ចប់សង្គ្រាមឆាប់ៗ ។ រុស្ស៊ីដាក់លក្ខខណ្ឌឱ្យអ៊ុយក្រែនប្រគល់ទឺកដីនៅតំបន់ Donbas ឱ្យខ្លួន ប៉ុន្តែរដ្ឋាភិបាលអ៊ុយក្រែនមិនទទួលយកលក្ខខណ្ឌនេះ ទើបធ្វើឱ្យការចរចាជាច្រើនលើករវាងប្រទេសទាំងពីរក្រោមការសម្របសម្រួលរបស់សហរដ្ឋអាមេរិក មិនទទួលបានលទ្ធផល ៕

សូមចូលរួមចែករំលែកបន្ថែម! ថៃជាប់ចំណាត់ថ្នាក់ទី៣ ខាងកឹបកេងប.ន្លំភ្ញៀវទេសចរបរទេសច្រើនបំផុតនៅលើពិភពលោក!

0

អ្នកបើកបររថយន្តតាក់ស៊ីនៅប្រទេសថៃល្បីល្បាញយ៉ាងខ្លាំងលើពិភពលោក ខាងកេងប.ន្លំប្រាក់ពីភ្ញៀវទេសចរបរទេសដែលមកជិះតាក់ស៊ី ដោយការកេងប.ន្លំនេះកើតឡើងគ្រប់រូបភាព រួមមាន ៖ មិនបើកឧបករណ៍វាស់ចម្ងាយផ្លូវ (Meter), មិនអាប់ប្រាក់ឱ្យភ្ញៀវទេសចរ និងទាមទារប្រាក់ច្រើនហួសហេតុ បើទោះជាភ្ញៀវជិះតាក់ស៊ីក្នុងចម្ងាយផ្លូវខ្លីក៏ដោយ ។ សកម្មភាពដើរខ្សែលើទាំងនេះកើតឡើងជាច្រើនឆ្នាំហើយ កន្លងមក ភ្ញៀវទេសចរសំណូមពរឱ្យរដ្ឋាភិបាលថៃដោះស្រាយបញ្ហាទាំងនេះដើម្បីកុំឱ្យប៉ះពាល់វិស័យទេសចរណ៍ ឬខូចមុខមាត់ប្រទេសថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeS8OWc-DiRhyphenhyphenfgpuGA-GAabdfNbZ-vJONaIybHPy2cGGGQXgTQXYFtXw6WTmGyc6PEQmqQzEgrQqlbdx_mJk5iYUuDcdXsFsFV6VFXctgdsvea6yXu-b-muMQk6PyqkXWIFiyowB5ZPxyDT0wHRC7vrspxjBwel3BIOT6Sa-8ZUiALD-GQLS4It3i13fe/s1280/photo_2026-03-02_08-32-13.jpg
អ្នកបើកបរតាក់ស៊ីថៃតែងតែនិយាយទៅកាន់ភ្ញៀវទេសចរថា ត្រូវបង់ប្រាក់ថ្លៃជិះតាក់ស៊ីដោយគិតម៉ៅ មិនចាំបាច់គិតចម្ងាយផ្លូវទេ ពីព្រោះឧបករណ៍វាស់ចម្ងាយផ្លូវ (Meter) មិនដំណើរការ រួចហើយ ពួកគេក៏ប្រញាប់ទាញវ៉ាលិស និងអីវ៉ាន់របស់ភ្ញៀវទេសចរទៅដាក់នៅគូទរថយន្ត ដើម្បីកុំឱ្យភ្ញៀវទេសចរទៅជិះតាក់ស៊ីផ្សេង ។ ពួកគេក៏រុញអ្នកដំណើរចូលក្នុងរថយន្ត និងឱ្យបង់ប្រាក់មុនយ៉ាងច្រើន ដែលថ្លៃជាងការជិះគិតប្រាក់តាមចម្ងាយផ្លូវ ។ រីឯអ្នកបើកបរតាក់ស៊ីថៃផ្សេងទៀតមិនព្រមអាប់ប្រាក់ឱ្យអ្នកដំណើរវិញទេ ដោយយកលេសគ្មានប្រាក់រាយជាប់ខ្លួន ហើយបណ្តេញអ្នកដំណើរចុះពីតាក់ស៊ី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtUmQJ6AJghnCPo6RYMmSOeDZkprJFFY1EqQefXirwJ7DFll7xV6hPWwAEgpALIM3kLl8wqNZgGMY09ndAXeChZoWUr116Fv9Lu2Zu6BSeAFPj7mMmgBaxGv_wHujzqUgrwoOXlYTWYbV6TDNlxW2rKjLVV9qokCaFikOR075-YA9Io5udjdAXUemYB44I/s1024/photo_2026-03-02_08-32-12.jpg
នៅមានការកេងបន្លំជាច្រើនករណីទៀតដែលអ្នកបើកតាក់ស៊ីថៃតែងតែធ្វើមកលើភ្ញៀវទេសចរបរទេស ហើយភ្ញៀវទេសចរបរទេសរអ៊ូរទាំច្រើនបំផុតពីសកម្មភាពកេងបន្លំទាំងនេះ ទើបធ្វើឱ្យថៃជាប់ចំណាត់ថ្នាក់ទី៣ ជាប្រទេសមានតាក់ស៊ីកេងបន្លំភ្ញៀវទេសចរបរទេសច្រើនបំផុតលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWpUPBTbHmZqVnkbBhXfub_pq-UtUkJGVNetZUfcP2FLpGV96qnZ7PTwD9KsFHKsrS5P9ZLPdbZ-zOghaw7SDWwc5z-JTu1k5sJJ1nJywVhySrNfTbj7_rGqqbpoYA7ECjZvsR_ZW43VfEsrWVOu3NRervDwMmiIY0510ghlZqIb0Z-yW5P0sDFsTh00FM/s1024/photo_2026-03-02_08-32-12%20(2).jpg

យោងតាមក្រុមហ៊ុន All Clear ធ្វើការផ្នែកធានារ៉ាប់រងសុខភាពការធ្វើដំណើរ បានស្ទង់មតិដោយសួរយោបល់អ្នកជិះតាក់ស៊ីលើពិភពលោករហូតដល់ជាង៣ម៉ឺននាក់ បង្ហាញថា ថៃជាប់ចំណាត់ថ្នាក់ទី៣ ជាប្រទេសមានតាក់ស៊ីកេងបន្លំភ្ញៀវទេសចរបរទេសច្រើនបំផុតលើពិភពលោក ខណៈតួកគី ជាប់ចំណាត់ថ្នាក់ទី១ និងឥណ្ឌា ចំណាត់ថ្នាក់ទី២ ។ រីឯវៀតណាម ចំណាត់ថ្នាក់ទី៤ និងអេហ្ស៊ីប ចំណាត់ថ្នាក់ទី៥ ។

សកម្មភាពកេងបន្លំដែលអ្នកបើកបរតាក់ស៊ីថៃតែងតែធ្វើជាញឹកញាប់មកលើភ្ញៀវទេសចរ រួមមាន ៖

១-មិនបើកឧបករណ៍វាស់ចម្ងាយផ្លូវ (Meter) ជាពិសេស ពេលដឹកភ្ញៀវទៅតំបន់ទេសចរណ៍ និងទាមទារឱ្យភ្ញៀវបង់ប្រាក់គិតម៉ៅ ខណៈផ្លូវធ្វើដំណើរមានចម្ងាយខ្លី
២-ដណ្តើមអីវ៉ាន់ភ្ញៀវទៅដាក់នៅគូទរថយន្ត ដើម្បីដាក់សម្ពាធឱ្យភ្ញៀវសម្រេចចិត្តភ្លាមៗ និងបង់ប្រាក់ច្រើន
៣-មិនព្រមអាប់ប្រាក់ឱ្យភ្ញៀវ ក្រោមហេតុផលគ្មានប្រាក់រាយជាប់ខ្លួន
៤-បើកតាក់ស៊ីចុះឡើងៗ ឬបើកវិលជុំ ដើម្បីទាមទារប្រាក់បន្ថែមពីភ្ញៀវ
៥-អ្នកបើកតាក់ស៊ីនៅអាកាសយានដ្ឋាននានារបស់ថៃគិតប្រាក់ធ្វើដំណើរយ៉ាងថ្លៃ ប៉ុន្តែប្រាប់ថា ជាតម្លៃធ្វើដំណើរធម្មតា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNdXyEhor5vWgUN0ja_WDrJlUbgvqF8q7gthFIzmXC-r1ikVbzaDDUsd1VddKHzlIFQAHrZNcmVinlrE7a7wzCXR6jXw3-OTsCXUvOQvE22sr7c6lTfDNpGhyphenhyphen4SPtY-4n6inqRrbwX7c7vlx8hyphenhyphenJgDBrVN28c_q1oGJTRXMI6dlTJyIG39UB4SbtDRHTj7/s1280/photo_2026-03-02_08-30-09.jpg

តាមទិន្នន័យរបស់នាយកដ្ឋានដឹកជញ្ជូនផ្លូវគោកប្រទេសថៃ អ្នកបើកតាក់ស៊ីថៃមានប្រាក់ចំណូលចាប់ពី១,៥០០បាត ទៅ១,៦០០បាតក្នុង១ថ្ងៃ (ឬចាប់ពី៤៨ដុល្លារ ទៅ៥១ដុល្លារក្នុង១ថ្ងៃ) ប៉ុន្តែត្រូវយកប្រាក់នេះមកចំណាយថ្លៃផ្សេងៗ ដូចជា ៖ ចាក់ប្រេង ទើបធ្វើឱ្យចំនួនប្រាក់ដែលទទួលបាននេះធ្លាក់ចុះបន្តិច ។

ហេតុនេះ អ្នកបើកបរតាក់ស៊ីថៃភាគច្រើនគិតថា ចំនួនប្រាក់ដែលរកបានក្នុង១ថ្ងៃ មិនគ្រប់គ្រាប់សម្រាប់ការចាយវាយទេ ជាពិសេស ត្រូវចំណាយប្រេងច្រើនពេលស្ទះចរាចរណ៍ ទើបពួកគេមិនព្រមបើកឧបករណ៍វាស់ចម្ងាយផ្លូវ (Meter) ដើម្បីគិតប្រាក់ពីភ្ញៀវ និងនាំគ្នាទារប្រាក់យ៉ាងច្រើនពីភ្ញៀវ បើទោះជាទង្វើទាំងនេះបណ្តាលឱ្យស្អុយមុខមាត់ប្រទេសថៃក្តី ៕

ថៃចោទមកកម្ពុជាថា “ប្រទេសថៃទេគឺជាអ្នករងគ្រោះ ហើយថៃសម្រេចចិត្តបើកការវាយប្រ.ហារកម្ពុជា ក៏ដោយសារតែកម្ពុជាបានល្មើសអធិបតេយ្យថៃ និងញុះញង់ម្តងហើយម្តងទៀតឈានទៅកើតស្ថានការណ៍តានតឹងបែបនេះ”

0

ជាមួយនឹងកាយវិការនិយាយបែបរដិបរដុប រអាក់រអួល និយាយខ្សឹបបែបគេចវេះ គិតរកលេសដោះស្រាយ ក្រោយពីកម្ពុជាបានលើកយកបញ្ហាព្រំដែនទៅឆាកអន្តរជាតិ ។ ការនេះកាន់តែក្តៅគគុក បន្ទាប់ពីថ្នាក់ដឹកនាំកម្ពុជាបានលើករឿងថៃឈ្លានពា.នកម្ពុជាផ្សាយប្រាប់ពិភពលោកតាមបណ្តាញព័ត៌មានអន្តរជាតិធំៗនៅលើសកលលោក ស្រាប់តែពេលនេះ លោករដ្ឋមន្ត្រីក្រសួងការបរទេសថៃមានឱកាសបានឆ្លើយដោះសាដោយនិយាយបែបក្មេងភ័យៗ អានអក្សរជាភាសារអង់គ្លេស ដោយបានអះអាង នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ថាប្រទេសថៃទេគឺជាអ្នករងគ្រោះ ហើយថៃសម្រេចចិត្តបើកការវាយប្រ.ហារកម្ពុជា ក៏ដោយសារតែកម្ពុជាល្មើសអធិបតេយ្យថៃ និងញុះញង់ម្តងហើយម្តងទៀតឈានទៅកើតស្ថានការណ៍តានតឹងបែបនេះ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thairath កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ។ អុញម៉េចបកមកនិយាយទៅចឹងវិញទៅ? នេះគឺពិតជាមិនធម្មតា ថៃអាចនិយាយបានគ្រប់ទម្រង់មែន!

សូមសរសើរថៃអាចធ្វើបានមិនខ្លាចខ្មាស់ សូម្បីតែចេះអៀនបន្តិច ក៏គេមិនអាចនិយាយពាក្យទាំងហ្នឹងចេញកើតឡើយ ហើយអ្វីដែលកាន់តែអស្ចារ្យនោះ គឺថៃនិយាយកណ្តាលចំណោមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UNHRC) សម័យប្រជុំលើកទី៦១ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដោយបាននិយាយទាំងមិនញញើតថា ប្រទេសថៃទេគឺជាអ្នករងគ្រោះទៅវិញ ហើយថៃទេដែលរងការល្មើសអធិបតេយ្យពីកម្ពុជាយើងយូរហើយ ថែមទាំងបានលើកពីគុណបំណាច់ថា ថៃធ្លាប់ទទួលយកជនភៀសខ្លួនកម្ពុជាមករស់នៅកាលពីប៉ុន្មានឆ្នាំមុនទៀតផង ។

ស្តាប់ទៅដូចកំសត់ណាស់ ថៃពូកែសម្តែងមែន តែខុសកាលៈទេសៈ ស្របពេលដែលអន្តរជាតិបានដឹងពីក្រយ៉ៅពុតត្បុត ល្បិចកលរាប់រយជំពូកដូចរឿងថៃបានសម្តែង ពេលនេះ ពិភពលោកបានឃើញច្បាស់ហើយថា តើប្រទេសថៃ ពូកែសម្តែងកម្រិតណា? តែការពិតនៅតែការពិត ក្រោយពេលសម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានទម្លាយភស្តុតាងដល់បណ្តាញផ្សព្វផ្សាយអន្តរជាតិធំៗ ប្រៀបដូចជាបើករបស់ដែលគេគ្របលាក់ទុកបង្ហាញការពិតដល់ពិភពលោក ឱ្យស្គាល់ថាតើថៃល្បិចកុហកដល់កម្រិតណា? តើបងប្អូនជ.នជាតិខ្មែរ និងអ្នកដែលបានដឹងការពិត យល់យ៉ាងណាដែរពីការលើកឡើងរបស់ថៃបែបនេះ?

នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ជាមួយនឹងកាយវិការ កែវភ្នែកក្រឡេក្រឡុច មិនហ៊ានសំឡឹងចំៗភាគីកម្ពុជាឡើយ មិនហ៊ានងើយមើលចំៗ ព្រោះតែខ្លាចការពិត តែរដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក Sihasak បានប្រឹងប្រែងនិយាយបកស្រាយពន្យល់អន្តរជាតិដោយផ្តល់ព័ត៌មានយកមកមួលបង្កាច់ និងកុហកអន្តរជាតិ ថាប្រទេសថៃខ្លួនទេគឺជាអ្នករងការល្មើសអធិបតេយ្យពីកម្ពុជាទៅវិញ ហើយថៃទេគឺជាអ្នកចង់បានសន្តិភាពទៅវិញ ។ លើសពីនេះ ថៃក៏បន្តចោទប្រកាន់កម្ពុជាគ្រប់បែបយ៉ាង ដើម្បីកុំឱ្យអន្តរជាតិថ្កោលទោ.សកងទ័ពថៃដែលដណ្តើមកាន់កាប់ទឹកដីកម្ពុជានៅព្រំដែនដោយខុសច្បាប់ ។

ជាការពិត ប្រសិនបើថៃពិតជាចង់បានសន្តិភាពមែន ហេតុអ្វីថៃមិនព្រមចូលរួមចរចាព្រំដែនតាមការអញ្ជើញរបស់កម្ពុជាជាច្រើនលើកច្រើនសារ ហេតុអ្វីគេចខ្លួនមិនចូលរហូតមក ហើយយកលេសថាមិនទាន់មានមេដឹកនាំច្បាស់លាស់? សូមរំលឹកថា ថៃនេះហើយ គឺជាប្រទេសល្មើសអធិបតេយ្យកម្ពុជា និងបានធ្វើសង្គ្រា.មឈ្លានពានមកលើកម្ពុជា ចំនួន២លើករួចមកហើយ ប៉ុន្តែពេលនេះ អន្តរជាតិបានដឹងពីទង្វើអាក្រក់នេះ ដែលធ្វើឱ្យថៃអាម៉ាស់ ទើបប្រឹងនិយាយកុហកប្រាប់អន្តរជាតិថា ប្រទេសខ្លួនរងគ្រោះ ខ្លួនចង់បានសន្តិភាព ហើយថា វិវាទព្រំដែនរវាងកម្ពុជា-ថៃ កើតឡើងដោយសារកម្ពុជាល្មើសអធិបតេយ្យ និងញុះញង់ម្តងហើយម្តងទៀតឈានទៅកើតស្ថានការណ៍តានតឹង ទើបកងទ័ពថៃបើកការវាយប្រហារកម្ពុជាដោយមិនរើសគោលដៅ ដូចជា ៖ វាយប្រហារជនស៊ីវិលកម្ពុជាបណ្តាលឱ្យស្លាប់ និងរងរបួស ហើយការបង្កសង្គ្រាមវាយប្រហារកម្ពុជាពីសំណាក់កងទ័ពថៃកាលពីឆ្នាំ២០២៥ បណ្តាលឱ្យប៉ះពាល់ទំនាក់ទំនងប្រទេសទាំងពីរ ។

ជាចុងក្រោយ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក Sihasak រូបនេះថែមទាំងបានចោទជាសំណួរមកខាងកម្ពុជាទៀតថា តើកម្ពុជាចង់បានសន្តិភាព ឬចង់បានវិវាទជាមួយថៃបន្តទៀត ។ ការចោទសួររបស់លោក គឺដើម្បីបង្ហាញទៅកាន់អន្តរជាតិថា ថៃពិតជាចង់បានសន្តិភាព និងកុំឱ្យអន្តរជាតិបន្ទោសរឿងកងទ័ពថៃកាន់កាប់ទឹកដីកម្ពុជាយ៉ាងជ្រៅ ។

គួរបញ្ជាក់ថា បច្ចុប្បន្ន ប្រទេសថៃកំពុងរំលោ.ភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងសិទ្ធិមនុស្សជាមូលដ្ឋានរបស់ពលរដ្ឋកម្ពុជា ដោយការបង្កសង្គ្រាមឈ្លានពានកាន់កាប់ចូលជ្រៅក្នុងទឹកដីកម្ពុជា បើទោះជាកម្ពុជាប្រកាសឱ្យថៃត្រូវតែដកកងទ័ពចេញដើម្បីឱ្យពលរដ្ឋស៊ីវិលកម្ពុជាប្រហែល៨ម៉ឺននាក់អាចវិលទៅរស់នៅក្នុងទឹកដីកំណើតវិញ ក៏ថៃនៅតែមិនព្រមដកកងទ័ពចេញ ថែមទាំងរកលេសចោទប្រកាន់កម្ពុជាបន្ថែមទៀត ដូចជា ៖ បង្កប់មីនថ្មី និងដុតព្រៃនៅតំបន់តាមព្រំដែន ជាដើម ៕

សេចក្តីជូនដំណឹង ក្រុមហ៊ុនក្រុងប៊ុក រតនគិរីអភិវឌ្ឍន៍កៅស៊ូ ស្វែងរកដៃគូរផ្គត់ផ្គង់ សម្ភារកសិកកម្មសម្រាបឆ្នាំ២០២៦!

0

សេចក្តីជូនដំណឹង ស្វែងរកដៃគូរផ្គត់ផ្គង់ សម្ភារកសិកកម្មសម្រាបឆ្នាំ២០២៦

ក្រុមហ៊ុនក្រុងប៊ុក រតនគិរីអភិវឌ្ឍន៍កៅស៊ូ សូមជូនដំណឹងដល់​សាធារណជន និងក្រុមហ៊ុនអាជីវកម្មដែលមានបំណងផ្គត់ផ្គង់ទាំងអស់​អោយ​បាន​​ជ្រាប​ថាក្រុម​ហ៊ុនយើងខ្ញុំត្រូវការដេញថ្លៃជ្រើសរើសអ្នកផ្គត់ផ្គង់សម្ភារកសិកកម្មសម្រាបឆ្នាំ២០២៦ បរិមាណ​និងតម្រូវ​ការមានភ្ជាប់ជូនដូចក្នុងតារាងខាងក្រោម៖

បរិមាណជាក់ស្តែងនិងពិភាក្សា​ក្រោយ​ពេលអង្គភាពដេញថ្លៃទទួលបានជោគជ័យ។ ពេលវេលាប្រគល់ទទួលទំនិញតាម​ផែនការ​គឺចាប់ពីថ្ងៃទី២០ ខែមីនា ដល់ថ្ងៃ៣១ ខែឧសភា ឆ្នាំ២០២៦។ សាធារណជន និង​ក្រុមហ៊ុន​អាជីវកម្ម​ផ្គត់ផ្គង់ជី​ ទាំង​អស់មានបំណង​ដេញថ្លៃ​សូមដាក់ពាក្យ​ដេញ​​ថ្លៃ​​ចាប់​ពី​ម៉ោង៧ព្រឹកថ្ងៃទី១ ខែមីនា រហូតដល់​​ម៉ោង១៥ ថ្ងៃទី១៥ ខែមីនា ឆ្នាំ​២០២៦ រៀងរាល់​ម៉ោង​​ធ្វើការ ឬទំនាក់ទំនង​មកអាសយ​ដ្ឋាន៖ ភូមិត្រុំ ឃុំ​ឡា​មីញ ស្រុកបរកែវ ខេត្តរតនគិរី ឬតាម Email: krrc1@yahoo.com.vn  និង​ពត៌មាន​លំអិត​សូមទំនាក់ទំនង​តាម​​ទូរស័ព្ទលេខ ផ្នែកភាសារវៀតណាម 0976 599 766; ភាសារខ្មែរ 088 666 2665 ។

HUAWEI MatePad 11.5 S PaperMatte Edition 2026 ប្រើជំនួស Laptop ចេញលក់ហើយ!

0

លែងត្រូវការ laptop ធំធ្ងន់រញ៉េរញ៉ៃស្ពាយតាមខ្លួនទៀតហើយ មានតែថេប្លេតមួយនេះអាចជំនួសការងាររបស់យើងបានមួយចប់តែម្តង! នេះគឺជាថេប្លេតលំដាប់លេខ១ ប្រើ Office, Word, Excel, PowerPoint, បញ្ចាំងស្លាយពី projector និង print ឯកសារ, ប្រើកម្មវិធី AI ទាំងអស់, ថែមទាំងបំពាក់អេក្រង់គ្មានចំណាំងផ្លាត PaperMatte, ហើយនេះគឺ HUAWEI MatePad 11.5 S PaperMatte 2026

ប្រើកម្មវិធី Office កុំព្យូទ័រ Version 3.0 ប្រើជំនួស Laptop :
• ចំនុចទី១ គឺកម្មវិធី Office កុំព្យូទ័រ Version 3.0 ប្រើ Word, Excel, PowerPoint ដូច Laptop
• Typing សរសេរអក្សរខ្មែរ, ប្រើ fonts Khmer Unicode ជាង 400 fonts, ធ្វើស្លាយ presentation, ធ្វើតារាង ធ្វើ invoice, រូបមន្ត excel គឺប្រើដូចកុំព្យូទ័រ 100%
• ប្រើ HDMI ស៊ែរ screen ធ្វើបទបង្ហាញក៏បាន, print ឯកសាររដ្ឋបាល invoice ក៏បាន, គឺយើងយកមកប្រើជំនួយ laptop បានតែម្តង
• រូបរាងវិញស្អាតស្តើងស្រាល យកតាមខ្លួនទៅហាងកាហ្វេ កន្លែងធ្វើការ ឬយកទៅសាលាលេចធ្លោរដាច់គេហ្មង ហើយអត់រញ៉េរញៃដូច laptop ទេ
អេក្រង់ PaperMatte មិនចាំងពន្លឺ មិនចាំងភ្នែក និងការពារភ្នែក :
• ចំនុចទី២ HUAWEI MatePad 11.5 S 2026 ប្រើអេក្រង់ PaperMatte ជំនាន់ថ្មីលំដាប់ Flagship ការពារពន្លឺចាំងភ្នែក 99%, ចំណាំងផ្លាតអេក្រង់សល់តែ 2% ទេ
• មានបច្ចេកវិទ្យាការពារភ្នែកទទួលស្គាល់ពីប្រទេសអាឡឺម្មង់ទៀតផង ដូច្នេះយើងធ្វើការងារ មើលលើអេក្រង់ថេប្លេតបានយូរ មិនប៉ះពាល់ភ្នែក
• ហើយពាក្យថា PaperMatte គឺវាសរសេរស្មូតដូចក្រដាសសៀវភៅ អត់រអិលទេ សរសេរnote គូរគំនូរ ដូចយើងគូរលើក្រដាសសៀវភៅ
ការងារប្រើបង្កើត poster, edit video និង គ្រប់គ្រង page facebook និងការប្រើ AI Multitask :
• ចំនុចទី៣ ពិសេសសម្រាប់ការងារ creativity និងគ្រប់គ្រងអាជីវិកម្មលើ social media
• មានកម្មវិធីគូរគំនូរ GoPaint អាចច្នៃគូរជាអក្សរឆ្លាក់ ឬអក្សរ cute cute ទុក edit រូប ឬកាត់តវីដេអូ, ចង់ edit poster លើកម្មវិធី canva ក៏បាន
• មានកម្មវិធី កាត់តវីដេអូ Petal Clip free license, ហើយគ្រប់គ្រង facebook page ដូចគ្រប់គ្រងលើ laptop ដែរ ព្រោះបើក browser មកវាមានទម្រង់បង្ហាញនិងមុខងារដូចលើ laptop អញ្ចឹងដែរ
• កាន់តែងាយស្រួលសម្រាប់ការសិក្សា ប្រជុំ ឬស្រាវជ្រាវ ដោយយើងអាចប្រើ AI និង Note ក្នុងពេលតែមួយ, រៀនអនឡាញ ឬប្រជុំ និង Note ក្នុងពេលតែមួយ ដែលជំរុញឲ្យកិច្ចការងារកាន់តែមានប្រសិទ្ធភាព
HUAWEI MatePad 11.5 S PaperMatte Edition 2026 បើកកុម្ម៉ង់ទុកមុនហើយ និងមានការផ្តល់ជូនពិសេសធំៗពីក្រុមហ៊ុនផងដែរ ដូចជា Original Keyboard, original mouse, ហើយកាន់តែចំណេញលោកអ្នកគ្រាន់តែបន្ថែមលុយ 30$ នឹងទទួលបាន Huawei Watch Fit 4 Pro មានតម្លៃពេញ 229$
• អតិថិជនអាចកុម្ម៉ង់ទុកមុន ពីហាងលក់ទូរស័ព្ទទំនើប និង Huawei Showroom គ្រប់សាខាទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី 3 មីនា 2026 ។

ចិនបង្កើតមហាកំពែងបៃតងនៅលើវាលខ្សាច់បានសម្រេច ស្របពេលប្រទេសនានាកំពុងមមាញឹកនឹងការបំផ្លាញ

0

ខណៈពេលពិភពលោកកំពុងតែបំផ្លាញផែនដី ដោយការកាប់បំផ្លាញព្រៃឈើដែលជាដង្ហើម រួចបារម្ភអំពីការកើនឡើងនៃកម្ដៅផែនដី និងបម្រែបម្រួលអាការធាតុ ប្រទេសចិនបានសម្រេចបានជោគជ័យដ៏ធំមួយក្នុងការសាងសង់ «ជញ្ជាំងបៃតងដ៏អស្ចារ្យ» ប្រវែង ៣,០៤៦ គីឡូម៉ែត្រ ដើម្បីព័ទ្ធជុំវិញវាលខ្សាច់ តាក្លាម៉ាកាន ( ) ដែលជាវាលខ្សាច់ធំបំផុតរបស់ខ្លួន។ គម្រោងមហិមានេះ មិនត្រឹមតែសាងសង់ឡើងដើម្បីទប់ទល់នឹងសត្រូវធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែវាកំពុងក្លាយជាសួតក្នុងការស្រូបយកឧស្ម័នកាបូនិកពីបរិយាកាសផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVt9wAyGDWdvVYBcdCRah9XtaVoeLFApWB7krew1QcYTqaiHrwiFzbqFlk6ZHgkh5xnTeUMMzPlfW6dNYmyl356PHMAZofve2byV-RcKq7Fe3ftAahIG8ucTnSX0TnegPZYzJWBynzpqKv01x0sd4F0KUrfUtsgQSJfXNyHSN_XOrJqGAou1BzncpOFKZN/s1017/photo_2026-02-25_16-46-32%20(2).jpg

វាលខ្សាច់តាក្លាម៉ាកាន ស្ថិតក្នុងតំបន់ស៊ីនជាំង ធ្លាប់ត្រូវបានគេស្គាល់ថាជា កន្លែងដែលគ្មានជីវិតវិលត្រឡប់វិញបាន ដោយសារភាពរាំងស្ងួតបំផុត និងព្យុះខ្សាច់ដ៏កាចសាហាវរបស់វា។ ចាប់តាំងពីឆ្នាំ ១៩៧៨ មក រដ្ឋាភិបាលចិនបានចាប់ផ្តើមយុទ្ធនាការដាំដើមឈើ និងបណ្ដុះគុម្ពឈើរាប់ពាន់លានដើម ដើម្បីបង្កើតជារបាំងធម្មជាតិការពារដីស្រែចម្ការ និងទីក្រុងនានាពីការលេបត្របាក់នៃដីខ្សាច់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeMdMfVAzB9GQQZaUSZRfUx4T0doDdOUObGU9O4agRvsXAGr_xEN_qbsAMJ6xYYKYvx6gJy2N5tFgJFLTdWx9OeYR5jSJhImBGgwJbynAFJfTaNRlloLgSJFh4w2P-evgwP1JLae4EZN0hB9IY6VZ87UaqVW-B8HyOmO1zAb53Ai3BhF6qoY38kWoMBRTH/s1280/photo_2026-02-25_16-46-32.jpg
ការស្រាវជ្រាវថ្មីពីសាកលវិទ្យាល័យកាលីហ្វ័រញ៉ា (UC Riverside) បានប្រើប្រាស់ទិន្នន័យផ្កាយរណប បានបញ្ជាក់ថា នៅចន្លោះឆ្នាំ ២០០៤-២០១៧ តំបន់នេះស្រូបយកឧស្ម័នកាបូនិចបានដល់ទៅ ៨.៣ លានតោន ក្នុងមួយឆ្នាំ ខណៈបញ្ចេញមកវិញត្រឹម ៦.៧ លានតោន។ ទិន្នន័យនេះបានបង្ហាញពីការកើនឡើងនៃរុក្ខជាតិបៃតង ដែលប្រែក្លាយវាលខ្សាច់ខ្សោះស្ងួតឱ្យទៅជាអាងស្តុកកាបូនដ៏មានប្រសិទ្ធភាព។ បន្ថែមពីនេះ អ្នកវិទ្យាសាស្ត្ររកឃើញថា សូម្បីតែខ្សាច់វាលខ្សាច់ក៏អាចចាប់យកឧស្ម័នកាបូនិច ក្នុងបរិមាណតិចតួចផងដែរ តាមរយៈវដ្តប្រែប្រួលសីតុណ្ហភាពប្រចាំថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidoAlQ9n-SR-J7UQps01Gl6MZ9JeietW5_R_YFTnh4ZJyRP9n_lPRU9zuE8zSEGDxhoJierXUmXPalnTUbKP3e7KtiUcN6u8DerLyq_d7cXrE0uYg2qgAP7ZNv-uKjm5Z8OldD1aKtBnd6EtgyhnU5Cjm27So_DckQxD0yQ6TBiJU-ORqepJ-4FLcUifsw/s1200/photo_2026-02-25_16-46-30.jpg

លោក King-Fai Li អ្នករូបវិទ្យាបរិយាកាសបានបញ្ជាក់ថា ទោះបីជាវាមិនមែនជាព្រៃត្រូពិចដ៏ក្រាស់ ប៉ុន្តែវាគឺជាផ្នែកមួយដ៏សំខាន់ក្នុងការដោះស្រាយវិបត្តិអាកាសធាតុ។ លទ្ធផលនេះផ្តល់នូវភស្តុតាងផ្ទាល់ថា ការអន្តរាគមន៍របស់មនុស្សអាចបង្កើនការស្រូបយកកាបូនបាន សូម្បីតែនៅក្នុងតំបន់ដែលស្ងួតហួតហែងបំផុតក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDbWBjQJneuHtAPBj0O-p9XIM7UaTzB6HurgWd5RhxANoxj69olL8smIX_dmuTHIK1E1CbnSxX2294duJIAX5pgAbkt6mELE2OUHKWItusGLHKLpNKAVOyxvIenOADM8zjcHO-01xUI0_r85pf0uNARAshOWugkG5t9UfyGFg6F39cEGVgVIwIcDdwsQ_-/s1280/photo_2026-02-25_16-46-31%20(2).jpg

ទោះជាយ៉ាងណា អ្នកជំនាញនៅតែក្រើនរំលឹកថា ការដាំដើមឈើនៅវាលខ្សាច់តែមួយមុខមិនទាន់គ្រប់គ្រាន់នៅឡើយនោះទេ។ ដើម្បីទប់ស្កាត់វិបត្តិអាកាសធាតុទាំងស្រុង ពិភពលោកត្រូវតែបន្តកាត់បន្ថយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលក្នុងពេលដំណាលគ្នាផងដែរ៕

ឪពុកគឺជាប្រធានាធិបតី រីឯកូនស្រីតែងតាំងជា”អគ្គនាយកមីស៊ីល” តើអនាគត់ប្រទេសកូរ៉េខាងជើងនេះនឹងមានអ្វីផ្លាស់ប្តូរដែរឬទេ?

0

ពិតជាមិនធម្មតា សមនឹងពាក្យថា«ឪខ្លាកូនខ្លា»មែន! ក្នុងវ័យត្រឹមតែ ១៣ឆ្នាំ កុមារី គីម ជូអេ ដែលជាកូនស្រីកណ្ដាលរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ត្រូវបានទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូងរាយការណ៍មកថា នាងត្រូវបានប្ដូរឈ្មោះ និងផ្ដល់ឲ្យនូវតំណែងដ៏សំខាន់មួយនៅក្នុងវិស័យការពារជាតិ ក្នុងនាមជា «អគ្គនាយកមីស៊ីល»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDHaS2dBfL2exZqZeJpTES1A-Z0JHSOSc8HjTM6n04EENwUeIgDLAM8VsH2tGEA8EporDK3FPSK0gsSJmfKowJTc9AFBAnB2zOF4BM1n6uWCQ5OtZRViYycAYm2KVcBBHgTLhv1dUlukQxJr1aUVEwE_jLHyt5H2-1-YdrvfXIHmsMVVpIqGtCdnuF_DVC/s1280/photo_2026-02-25_10-35-37%20(3).jpg
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Chosun Daily របស់កូរ៉េខាងត្បូងបានឲ្យដឹងថា រដ្ឋាភិបាលបានទទួលរបាយការណ៍ពីទីភ្នាក់ងារចារកម្មនៅថ្ងៃទី២២ កុម្ភៈនេះថា ឈ្មោះកូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង គីមជុងអ៊ុន ដែលពីមុនត្រូវបានគេស្គាល់ថា “គីម ជូអេ” ឥឡូវនេះត្រូវបានផ្លាស់ប្ដូរទៅជា “គីមជូហេ”។ ដោយឡែក បើតាមប្រភពមន្រ្តីជាន់ខ្ពស់ដែលដឹងពីច្បាស់ពីស្ថានភាពនេះក៏បានរាយការណ៍ផងដែរថា គីម ជូហេ កំពុងគ្រងតំណែងជា “អគ្គនាយកមីស៊ីល” នៅក្នុងប្រទេសកូរ៉េខាងជើង ហើយកំពុងតាមដានយ៉ាងដិតដល់នូវការវិវត្តនៅក្នុងសមាជគណបក្សកម្មករលើកទី 9 ដែលកំពុងដំណើរការនៅទីក្រុងព្យុងយ៉ាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCmZENlcTzqlg4Y3N-DWr5X20X0nrk1f6QLFobptqeKTCzrMmegsNFrouHQiHHoSWOejl2Hzz7zfUSdMQ1ZneHIdvNf_EwWY4ZI6LynNIHH5CC6ba9RWbDlXUBBhNuFfikVVB4XU-AUm4BJtrqfPmlwWyFFxjXG9a4vDo8P1dn0AeIi0ZuKoMCttVgG9a1/s590/photo_2026-02-25_10-35-37.jpg
ជុំវិញព័ត៌មានដែលទទួលបាននេះ ចារកម្មកូរ៉េខាងត្បូងបានបង្ហាញថា ការចាត់តាំងតួនាទីជា “អគ្គនាយកមីស៊ីល” ដល់ក្មេងស្រីវ័យជំទង់រូបនេះ គឺដើម្បីបន្ស៉ាំនាងក្នុងការគ្រប់គ្រងយោធាឲ្យបានមុន បើទោះជាលោក ចាង ឆាងហា ជាអគ្គនាយកមីស៊ីលជាផ្លូវការក៏ដោយ។ ការណ៍នេះ ត្រូវបានគេកត់សម្គាល់ថា គឺជា “ដំណាក់កាលនៃការកំណត់អ្នកស្នងតំណែង” ដែលមេដឹកនាំបច្ចុប្បន្នកំពុងព្យាយាមបណ្ដុះបញ្ដាលសមត្ថភាពទាយាទរបស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVUO5IphX1yKOVqxvNuI8WigDQmBmIM0Y6UVhTaQGRxyGAgUhERdc9WMsNQ-9XwROvSlHnSuqjOoXXsXAYuZknNkQdogsbidzym4ANmd-AF4KDrc1lg8uCvn3w2K57OUhnBKYk_mxr79t07pwYr2w8SGhD0hbtoLtJU2Yvze8hZsRA2J68Q5aQXGv_Q8I9/s768/photo_2026-02-25_10-35-38%20(2).jpg
គួរជម្រាបថា គីម ជូអេ គឺជាកូនស្រីតែមួយគត់ដែលគេស្គាល់របស់ គីម ជុងអ៊ុន និង ភរិយារបស់លោក គឺលោកស្រី រី សុលជូ ។ បើទោះជាមានរបាយការណ៍តិចតួចបំផុតអំពីជីវិតឯកជនរបស់គ្រួសារ គីម ប៉ុន្តែទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជឿជាក់ថា លោក គីម ជុងអ៊ុន នៅមានកូនប្រុសច្បងម្នាក់ទៀត ប៉ុន្តែកូនប្រុសនេះមិនដែលត្រូវបានទទួលស្គាល់ ឬបង្ហាញនៅលើប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGEPuzzCkumNAnBLfkxfSy4A2zQDdDdSDlyMkLEk0GpTvQRkxBE6H0atuRLG0jI10UCP3jt_NxU0UEszgVlp8yg3PBHEn5KZHDldMf85ML0lMuq3qZDUN3-cHThPjKIh29vc0JQ465DPRnI7Hty8KgYpdqkCfkt3UWZhwQvdsaiZr3Gby7lHvZUW-0vmMm/s992/photo_2026-02-25_10-35-38.jpg
បើទោះជាគេមិនទាន់ដឹងថាក្មេងជំទង់រូបនេះមានផែនការអ្វីសម្រាប់ដឹកនាំប្រទេសរបស់នាងក៏ដោយ ប៉ុន្តែនាងទំនងជាមានអំណាចខ្លាំងក្លាក្នុងការបង្កើតប្រព័ន្ធដឹកនាំថ្មីតាមរបៀបណាដែលនាងចូលចិត្ត។ ជាមួយគ្នានេះដែរ គេមិនច្បាស់ទេថាការស្នងតំណែងពីឪពុករបស់ គីម ជូអេ នឹងអាចនាំមកនូវការផ្លាស់ប្តូរអ្វីខ្លះដល់កូរ៉េខាងជើង៕