Home Blog Page 117

មិនគួរឲ្យជឿ! ញ៉ាំឈីសមួយចំណិតក្នុងមួយថ្ងៃ អាចជួយបង្ការជំងឺគ្រួសក្នុងប្រមាត់ដល់ទៅ ២៦%

0

ជាដំណឹងល្អសម្រាប់អ្នកចូលចិត្តញ៉ាំឈីស! ឈីសមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងផ្តល់អត្ថប្រយោជន៍ដល់សុខភាពថង់ប្រមាត់ផងដែរ ដោយការសិក្សាថ្មីមួយបានរកឃើញថា ការទទួលទានឈីស (Cheese) ជាប្រចាំ អាចជាវិធីដ៏សាមញ្ញមួយក្នុងការកាត់បន្ថយហានិភ័យនៃជំងឺគ្រួសក្នុងប្រមាត់ ដែលជាបញ្ហាសុខភាពបង្កការឈឺចាប់យ៉ាងខ្លាំងដល់មនុស្សរាប់លាននាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWBzeTJmVSR7ZV8uG6-KcLps6PnqqEZ4sTMdlQXm43Ya3y1v3Me6fFw7OUR5PfkSY3cmcxK5WJZ5RVzW0qONu1mNxZQmyCdnyONLetq7ieipgpMr3LU4-XeF_U2t5PFPJrSlHzDgw6-hXSsWRQmY3Qtyw_QHOOL5aT8NjEe3xv8-9l_yRhZv0Sx58-_OxN/s1000/photo_2026-02-24_16-43-35%20(2).jpg
គ្រួសក្នុងប្រមាត់ ឬដែលភាសាបច្ចេកទេសហៅថា Cholelithiasis កើតឡើងនៅពេលដែលមានជាតិកូឡេស្តេរ៉ុលលើសលប់កកកុញនៅក្នុងទឹកប្រមាត់ រហូតក្លាយជាដុំគ្រួសរឹងៗដែលទៅរាំងស្ទះផ្លូវទឹកប្រមាត់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh16mW_iY4LPXolP5WOTQm2uf4MSRtMvX1ozsESyLyDA70qbq-JXf84ofBpjiiw9h_ASXri_du4mqUb2SwffvhRbb-Ueg7nHz32EgVRhBYAx8cARHUVD1yFeP50EpgQ_qEVXAaLWA7dB-u655DwHvq3nkft4rcoAcPb8SDGMBwJ_p3Gj8_424RMqjb3zZ51/s1280/photo_2026-02-24_16-43-35%20(3).jpg
ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Lanzhou នៃប្រទេសចិន បានតាមដានរបបអាហាររបស់មនុស្សពេញវ័យជិត ៤០០,០០០ នាក់ និងបានរកឃើញលទ្ធផលគួរឱ្យភ្ញាក់ផ្អើលគឺ ការញ៉ាំឈីសយ៉ាងហោចណាស់ ម្ដងក្នុងមួយថ្ងៃ អាចជួយកាត់បន្ថយហានិភ័យនៃជំងឺគ្រួសក្នុងប្រមាត់បានដល់ទៅ ២៦.៣%។ ជាពិសេស សូម្បីតែការញ៉ាំ ២ ទៅ ៤ ដងក្នុងមួយសប្តាហ៍ ក៏ជួយកាត់បន្ថយបាន ២០% ហើយការញ៉ាំត្រឹមតែ ១ ដងក្នុងមួយសប្តាហ៍ ក៏នៅតែអាចជួយបាន ១៣% ដែរ បើធៀបនឹងអ្នកមិនញ៉ាំទាល់តែសោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJ30Q1j4usOTPG7kjr_QvdBsof4xF_06ROMm_DGm7bd9oNVazdZd36GdXwFx4uST-cBJFjGZcrT1hW_jTOoy9mPdWcYBnUMvSMTKszQB-BrNW6xT5O2lxVjl8AZ5qXi1lF-ORvRAKzSY2yMNXBSR5a3NtXbxWedm-m8z4nZwYu6YLRs_FiRCfNbkO3-UFe/s1000/photo_2026-02-24_16-43-35.jpg

តើហេតុអ្វីបានជាឈីសមានប្រសិទ្ធភាពក្នុងការជួយបង្ការជំងឺដ៏ឈឺចាប់មួយនេះ? ក្នុងចំណោទនេះ អ្នកស្រាវជ្រាវបានលើកឡើងនូវមូលហេតុចម្បងពីរយ៉ាងគឺ៖
១. ជាតិកាល់ស្យូម (Calcium): ជាតិកាល់ស្យូមខ្ពស់នៅក្នុងឈីស ជួយរំញោចឱ្យថង់ប្រមាត់ច្របាច់បញ្ចេញទឹកប្រមាត់បានទៀងទាត់ ដែលជាការបង្ការកុំឱ្យជាតិកូឡេស្តេរ៉ុលមានឱកាសកកកុញទៅជាគ្រួស។
២. បង្កើនកូឡេស្តេរ៉ុលល្អ (HDL-C): ឈីសជួយបង្កើនកម្រិតកូឡេស្តេរ៉ុលល្អ ដែលដើរតួជាអ្នកដឹកជញ្ជូន នាំយកជាតិខ្លាញ់ទៅតាមផ្នែកផ្សេងៗដោយសុវត្ថិភាព ធ្វើឱ្យជាតិខ្លាញ់ដែលសេសសល់ក្នុងទឹកប្រមាត់មានតិចតួចបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEje5S2annwuUng1sAXkszBcrJNED48yvZru4V5ySyQhTnhFu1Idxjz-VxTncMr80bn2-6sHzk2hkyZ2PpqTXKbIzJeQglUrQany45kZB3-hcPqctZlWsdDzUizyw4zs0vvdfWrj3zZ_v222S9P4506YgOfk7Uw6FPe_vVd69Boo_M35WOQz9bbgMEfstVct/s1280/photo_2026-02-24_16-43-36%20(2).jpg

យ៉ាងណាមិញ ទោះបីជាឈីសមានអត្ថប្រយោជន៍ក្នុងការបង្ការក៏ដោយ ប៉ុន្តែវាអាចជាអាហារដែលត្រូវជៀសវាងផងដែរ សម្រាប់អ្នកដែលមានជំងឺនេះរួចទៅហើយ។ គ្រូពេទ្យតែងណែនាំអ្នកដែលមានគ្រួសក្នុងប្រមាត់ ឱ្យកាត់បន្ថយអាហារដែលមានជាតិខ្លាញ់ឆ្អែតខ្ពស់ ដូចជាឈីសនេះជាដើម ព្រោះវាអាចធ្វើឱ្យមានអាការឈឺចាប់ភ្លាមៗនៅពេលញ៉ាំរួច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJhCDWGLr6ygEEKq40Ez8ocHKAUjHgemGlPXWYh9egYSWOuUgjNpC-iG41M2OStC8vWHLk0hHokyxx4QAgeN_P7f65e3gqbn4ZpJ9w06G0_xUmCOsMd3hJOF9m9L4fv3-xvjL0Tqoc5jmmvLQZbf3gxJgt1yaGlfoEU5-2NFao3SKUFlIitx1bdhjyhe-v/s1200/photo_2026-02-24_16-43-36.jpg

លើសពីនេះ ជំងឺគ្រួសក្នុងប្រមាត់ក៏ជាប់ទាក់ទងទៅនឹងកត្តាផ្សេងៗទៀតដូចជា៖ ការស្រកទម្ងន់លឿនពេក ការញ៉ាំអាហារដែលមានជាតិម្សៅ និងស្ករ (Refined Carbohydrates) ច្រើនពេក និងអ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី២ ផងដែរ ដែលជាហេតុមិនគួរបរិភោគអាហារមានជាតិខ្លាញ់ឆ្អែតដូចជាឈីស៕

រាសីកូនក្នុងផ្ទៃខ្ពស់! Love Riya អាចនឹងត្រូវដោះលែងឲ្យមានសេរីភាពនៅល្ងាចនេះ ឬថ្ងៃស្អែក

0

យោងតាមការបង្ហោះរបស់លោក មាស រិទ្ធី អគ្គនាយករងទូរទស្សន៍ហង្សមាស បានបញ្ជាក់ថា អតីតឧកញ៉ា និងជាអ្នកលក់អនឡាញដ៏ល្បី អ្នកនាង Love Riya នឹងត្រូវដោះលែងពីពន្ធនាគារឲ្យមានសេរីភាពឡើងវិញនៅល្ងាចនេះ ឬយ៉ាងយូរថ្ងៃស្អែក។ ដំណឹងនេះបានធ្វើឲ្យមហាជនជាច្រើនកំពុងភ្ញាក់ផ្អើល និងរំភើបជំនួសគ្រួសារ និងស្វាមីរបស់អ្នកនាងជាខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg70O9Oj4od7X5RCC25a-cDo-aiTQ6dkiwMvxq4dWyKj6-yp3yaiXUGEeL9gZOwGMgGl37fICHsDUx0EsHrS00ozorBoMRTcOgpIr05Se9ZMU0iPFpDNgNCJiEGvPjkL_hTAoBFNkppuAJYaTKqknMVMZVVdFKquZjPB81UTWmzHF94s7mhLz65FPOg3sqO/s1280/photo_2026-02-24_15-21-18.jpg
តាមរយៈសំណេរខ្លីមួយនៅលើទំព័រហ្វេសប៊ុក នារសៀលថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ លោក មាស រិទ្ធី បានបញ្ជាក់ថា៖ រាសីកូនក្នុងផ្ទៃរបស់ Love riya និងជួយម្តាយឲ្យមានសេរីភាពល្ងាចនេះឬស្អែក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggH6sY2wRk85OKEAqoJ9KfIXcxpy7WgDZSn7DYJdjhJzzDAOEeIcoXcb4Fze_tGsMqJPfxZTL9vMtOJa6LTVcLsesAp36kP-QvuaMYsit6wchhfMTexWfQw9qvbFo8NF9CduaIneBqbWj37MEJck1MIpfsMj4i95eUYOTSczwpkrxcVbfVDC4sk0QLiSD1/s977/photo_2026-02-24_15-21-18%20(2).jpg
ទោះជាយ៉ាងណា បើទោះជាមិនទាន់មានការបញ្ជាក់បន្ថែមពីសមត្ថិកិច្ចខេត្តកណ្ដាលថាអ្នកនាង Love Riya នឹងត្រូវដោះលែងពិតមែនឬមួយយ៉ាងណាក្ដី ប៉ុន្តែមហាជនជាច្រើនបានសម្ដែងក្ដីរំពឹងថានេះគឺជាការពិត ដ្បិតស្ថានទម្ងន់ទោ.សរបស់ថៅកែស្រីលក់អនឡាញរូបនេះ មិនមែនជាទោ.សព្រហ្មទណ្ឌដែលមិនគួរឲ្យអនុគ្រោះនោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuY_tkKUosJsVEK5H37gaRYfPHvzfTUhNN641CNCSitgO_htRnD81vwco9DRBDccvsx5zc8ZvAwyrH7_cCgv8rrIwpQaDukE5qt8k1dg98D36ohWgEaUw8zc_O6KZ-RdfcXerJ9VKa-jbcJczciWkEqlWKFsoAaSbsLSCIpBE9ECkk-qh5j0Btlxkq_OtD/s1280/photo_2026-02-24_15-21-18%20(3).jpg

គួរជម្រាបថា អ្នកនាង ឆេង ស្រីរ័ត្ន ហៅ Love Riya ត្រូវបានសមត្ថកិច្ចខេត្តកណ្ដាលចាប់ឃុំខ្លួន បន្ទាប់ពីបានប្រើប្រាស់ពាក្យសម្ដីនៅលើបណ្ដាញសង្គម ដែលមានលក្ខណៈញុះញង់បំបាក់ទឹកចិត្តកងទ័ព និងប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរ ពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-ថៃ និងការប្រើប្រាស់ផលិតផលថៃ ។ តាមការបញ្ជាក់របស់សមត្ថកិច្ច ក្រោយចាប់ខ្លួនគាត់មួយសប្តាហ៍ ទើបសមត្ថកិច្ចដឹងថា Love Riya គាត់មានផ្ទៃពោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwxPN4qCZgXyPSsw4HDCn2xi492XTobbqcFFxizJShmlp9bHGXSluy5n_EftpD5VLQnZgoS2DuD2nYFJJS_1tJdKZL-ixl2sEaNbAfdMyI5-qxr-WoRZFxZeKiy9JBVq_M8vQ-YEzVSuXA61InF3Cl5FJ77kYK0XBCsiB1LAwgYqIXc_-k6GtQv9wA9gan/s876/photo_2026-02-24_15-21-18%20(4).jpg

ក្រោយដំណឹងនៃការមានផ្ទៃពោះ និងរូបភាពបច្ចុប្បន្នរបស់អ្នកនាង Love Riya នៅក្នុងពន្ធនាគារត្រូវបានលេចធ្លាយនៅបណ្ដាញប្រព័ន្ធផ្សព្វផ្សាយសង្គម មហាជនបានសម្ដែងក្ដីអា.ណិតអា.សូរចំពោះអតីតអ្នលលក់អនឡាញល្បីឈ្មោះនេះជាពន់ពេក និងមានការសំណូមពរពីមនុស្សជាច្រើនស្នើឲ្យតុលាការលើកលែងទោ.ស និងដោះលែងឲ្យនាងមានសេរីភាពឡើងវិញ ព្រោះកន្លងមកនាងក៏បានចូលរួមជួយសង្គមច្រើនផងដែរ៕

V បង្ហាញផ្ទះថ្មីរបស់ខ្លួនដល់អ្នកគាំទ្រចំពេលមានរឿងចម្រូងចម្រាសជាមួយ Min Hee Jin

0

អ្នកគាំទ្រជ្រាបមកហើយថា V សមាជិក BTS បានបង្ហាញការហួសចិត្តយ៉ាងខ្លាំងបន្ទាប់ពីសារឯកជនរបស់ខ្លួនត្រូវបាន Min Hee Jin យកទៅប្រើប្រាស់ធ្វើជាភស្តុតាង។ ទោះយ៉ាងណា អ្វីដែលអ្នកគាំទ្រមិននឹកស្មានដល់ស្របពេលមានរឿងចម្រូងចម្រាសនេះ V ស្រាប់បង្ហាញផ្ទះថ្មីរបស់ខ្លួនឱ្យអ្នកគាំទ្របានឃើញដោយមិនបានរំពឹងទុកជាមុន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7L2CfDPxc26ESKLDmcTn27ZL85OkFr8m1A9qHIzP5KDnXsHNxpEqButwX0d_YG6qPnlBLgPN3orH7PTMhb90d3nHSxW3eyF1DkCuXZrfrJ4P0ukdCm2M19LiEhczQY7HiUhwo4TSA-04uR5lskbrZZ8pIa2pSB5C4cIZhQfI1bReHZR2pxLYHi7QR3k9L/s660/image_2026-02-24_11-38-40%20(2).png
អំឡុងពេលផ្សាយផ្ទាល់ថ្មីៗនេះ V បានធ្វើឱ្យអ្នកទស្សនាភ្ញាក់ផ្អើលដោយបង្ហាញទិដ្ឋភាពផ្ទះថ្មីរបស់ខ្លួន។ ដោយមិនបានត្រៀមខ្លួនជាមុនតារាចម្រៀងរូបនេះបានជជែកគ្នាខណៈពេលកំពុងរំកិលកាមេរ៉ាជុំវិញបន្ទប់ ដោយបង្ហាញការតុបតែង និងស្នាដៃសិល្បៈដែលលោកចូលចិត្ត។ អ្នកគាំទ្របានកត់សម្គាល់ឃើញព័ត៌មានលម្អិតប្លែកៗជាច្រើននៅក្នុងកន្លែងរស់នៅរបស់ V ដូចជាតុក្កតាពណ៌ផ្កាឈូកនៅលើធ្នើរសៀវភៅ គំនូរខ្លាឃ្មុំតុក្កតាកំពុងញ៉ាំការ៉េម រូបសំណាក Pinocchio ដែលបានទិញនៅឯពិព័រណ៍សិល្បៈ និងគំនូរសម័យទំនើបជាច្រើន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaspQ5fFinAOfjIUnq9hFWzDVMvrfgacfsbA7Zx2l4hXp138CgyhaG6HRpZoQ2dUDn9vq944MnNLE-6EQidyTdn5DT3XVZIH8unUnZi0-7LJDb-Zt9qtkPBPMGmFVRXXx2EK7DtlHp896LWHygrCyfWbs3jQCyH84tuFMnb_nQQZpMNtgdwEok1iSy40ih/s2048/image_2026-02-24_11-38-41.png

ជាពិសេស រូបភាព Lego ដែលដាក់ក្នុងស៊ុមបានរំលឹកអ្នកគាំទ្រជាច្រើនអំពីរូបភាពអតីតកាលរបស់តារាចម្រៀងរូបនេះ នៅពេលដែលលោកបានបង្ហាញខ្លួនដោយពាក់ម៉ាស់ មួក និងកាសស្តាប់ត្រចៀក។ V បានចែករំលែកថាផ្ទះនេះនៅតែកំពុងត្រូវបានរៀបចំ ដូច្នេះនេះគ្រាន់តែបង្ហាញផ្នែកតូចមួយនៃវាប៉ុណ្ណោះ។ តារាចម្រៀងរូបនេះបានសន្យាថា នៅពេលដែលអ្វីៗកាន់តែពេញលេញលោកនឹងបន្តបង្ហាញអ្នកគាំទ្រនូវតំបន់ជាច្រើនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgO0G6xje1d-rNHLt76n_EjNhjQQ6KU3D2SUztNkaKOSJjQH6KFJ7ctXyeRuLPIsX_cmEjMSfk0MftWOIAMSvbOf6Ps2xivjohyVSkt6FXurM8TQACahZuLKXSmW5Ux8umP2lAPIBBZXFOhZ-pn3hugVjIWBUDW9JnxD_LSis2902S1uRC_7o5A4juwaSWH/s1813/image_2026-02-24_11-38-42%20(2).png

ក្រៅពីនិយាយអំពីផ្ទះរបស់គាត់ V ក៏បានបង្ហាញពីស្ថានភាពសុខភាពថ្មីៗរបស់ខ្លួនផងដែរ។ V បាននិយាយថាខ្ល្លួនមានដំបៅមាត់ដោយសារតែអស់កម្លាំង ហើយបានសម្រេចចិត្តផ្សាយផ្ទាល់ព្រោះលោកព្រួយបារម្ភអំពីការធ្វើឱ្យអ្នកគាំទ្ររង់ចាំ។ ភាពស្មោះត្រង់នេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនបានចាប់អារម្មណ៍ ដែលក៏បានជំរុញឱ្យតារាចម្រៀងរូបនេះសម្រាកផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPVr6Hz7yI-Cz3Srpr0GhB5ue0w-QAbtS8-UcoyXkjevckVMUVLQBJuRpjD_iINlTHhRetokaooDGbWOjS0jM3Vwok5NirSvwrupR5eo_97YAK_6HwDLYIH329409THDxRVs7Xmvp2uzBZxstmRzlmTIFryh49LkXIYXqjeSOng9wgJVrsKcx3y7hdw_Md/s1597/image_2026-02-24_11-38-40%20(3).png
ក្រៅពីខ្លឹមសារនៃការផ្សាយផ្ទាល់ រូបរាង និងស្ទីលរបស់ V ក៏បានក្លាយជាចំណុចកណ្តាលផងដែរ។ អ្នកប្រើប្រាស់អ៊ីនធឺណិតជាច្រើនបានបញ្ចេញមតិថា តារាចម្រៀងរូបនេះបានបង្ហាញខ្លួនក្នុងឈុតពណ៌ខ្មៅទាន់សម័យ ជាមួយនឹងមុខដ៏ស្រស់បំព្រង និងអាកប្បកិរិយាស្ងប់ស្ងាត់។ អ្នកគាំទ្រជាច្រើនក៏បានសម្តែងការរីករាយចំពោះសោភ័ណភាពរបស់ V ដោយនិយាយថាការរចនាផ្នែកខាងក្នុង និងការតុបតែងលម្អនៅក្នុងផ្ទះរបស់លោកឆ្លុះបញ្ចាំងពីបុគ្គលិកលក្ខណៈសិល្បៈតែមួយគត់របស់ខ្លួនគឺទាំងប្លែក និងគួរឱ្យស្រលាញ់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLktHpqNoq5KQKpqHEB16GfaGP_Rnp3M7XUdwRNzWQGAPXYBXqjgyCH31bUm1nW1Z1ts7lCVmv5WtdxkxI2L0_D73SM4MdDfq57bq63jsdJoazmQlVRrQXGO8oNqieFNK77oXrSSti08taPqcgFy84zTcLf2LrR-1Ef5FDSmj0p2b3Cs3M8WX_5_hKmSor/s2048/image_2026-02-24_11-38-43.png

ការពិតដែលថាតារាចម្រៀងប្រុសរូបនេះបានចែករំលែកកន្លែងរស់នៅផ្ទាល់ខ្លួនរបស់លោកយ៉ាងសកម្ម ទោះបីជាក្នុងរយៈពេលខ្លីក៏ដោយ ត្រូវបានគេមើលឃើញថាជាមធ្យោបាយបង្ហាញពីភាពស្និទ្ធស្នាល និងជួយអ្នកគាំទ្រឱ្យមានអារម្មណ៍ភ្ជាប់ទំនាក់ទំនងកាន់តែច្រើន៕

ថៃគ្រោងដកទ័ពចេញខ្លះពីតាមបណ្ដោយព្រំដែនជាប់កម្ពុជា ដើម្បីកាត់បន្ថយចំណាយ

0

តើគួរជឿឬអត់? រដ្ឋមន្រ្តីការពារជាតិថៃកាលពីថ្មីៗនេះបានផ្ដល់របាយការណ៍មកថា ប្រទេសថៃឥឡូវនេះកំពុងពិចារណាកាត់បន្ថយចំនួនកងទ័ពដែលឈរជើងតាមបណ្តោយព្រំដែនរបស់ខ្លួនជាមួយកម្ពុជា ក្នុងគោលបំណងកាត់បន្ថយការចំណាយលើវិស័យការពារជាតិ និងបន្ធូរបន្ថយសម្ពាធថវិការដ្ឋ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thai PBS World។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_pWCrMPj0N01YTxgBWcCl5dQWa2JlBT7m1jxaVR_JK_7aH5GCdmpXuT-WGUymfB1ZRxyY4oCrijVFuVnmkfGKVVK44kyJTIEiaMga8T-tNOWn6jjLU9JWKwlETirV7dKByZunReW3JtJ_Gi0CZ-_zR6cmtJwcEeTaqHHywrxptyFcduj17DXMqc3BzTYa/s1280/photo_2026-02-24_12-05-17.jpg
កាលពីថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ លោក ណាតាផុន ណាក់ផានិច (Nattaphon Nakpanich) រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានបញ្ជាក់ថា ក្រសួងការពារជាតិកំពុងដាក់ស្នើឱ្យដកកងទ័ពដែលឈរជើងតាមបណ្តោយព្រំដែនថៃ-កម្ពុជាចេញពីតំបន់បន្តិចម្តងៗ ដោយអាជ្ញាធរកំពុងពិនិត្យឡើងវិញនូវកម្រិតកម្លាំងបច្ចុប្បន្ន ដើម្បីកំណត់កន្លែងដែលការកាត់បន្ថយអាចត្រូវបានធ្វើឡើងដោយមិនប៉ះពាល់ដល់ស្ថិរភាពនៅតាមព្រំដែន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiS9EmP5mjZhKEzCgBCG7gc3RCjK7icqgaocmN-zFeHiN5M4aUsB71DBx2MnsshWVPCoU54gitVozltPaoF59d0gRo7bEKi4mucpYeQTdVlyYTWeiAGCZH_9kNQdViHwdyiYQKOfv19ju7Wlc-mpJND-UpOQgrpNAuwFJuKjC1MVfIk3t_PrCXZ7FEK4S5K/s1280/photo_2026-02-24_12-05-17%20(3).jpg
សម្រាប់ លោក ណាតាផុន មិនថាពេលបច្ចុប្បន្ន ឬនៅអនាគតដ៏ខ្លីខាងមុខ វានៅតែមានសារៈសំខាន់ក្នុងការរក្សាវត្តមានយោធាតាមបណ្តោយព្រំដែនដែលភាគច្រើនមិនទាន់បានកំណត់ព្រំដែនរវាងប្រទេសថៃ និងកម្ពុជា ជាពិសេសនៅក្នុងតំបន់ដែលកងទ័ពថៃដណ្តើមបានក្នុងអំឡុងពេលប្រយុទ្ធគ្នាយ៉ាងសាហាវកាលពីខែធ្នូ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6YC0DLL2gcqKgRu00aCoSq6DUEN_QiDTur30vpZTFOGsTang4XbZTmNXiQMfHXmqs0PcRflYTTjJWdyU41cNy4pEAEufqeRdIfbMLO1ajYksrA4g-SdkeO6__KC1R0HnymuYhGEpkwbjiNfwuo0DzpsMk2eWEgVrZxtHK_G3Lgr6jeaIdv-sKfxjxpA_K/s1050/photo_2026-02-24_12-05-17%20(2).jpg

ជុំវិញការលើឡើងខាងលើលោក ណាតាផុន បានទទួលស្គាល់ថា ការរក្សាកងទ័ពតាមបណ្តោយព្រំដែនដែលមានប្រវែង ៧៩៨ គីឡូម៉ែត្រគ្រប់ពេលវេលាគឺមិនអាចទៅរួចទេ ព្រោះវាត្រូវការចំណាយច្រើន ដូច្នេះហើយទើបលោកបានស្នើឱ្យដកកងទ័ពបន្តិចម្តងៗទៅកាន់ក្រុមប្រឹក្សាការពារជាតិដើម្បីកាត់បន្ថយចំណាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkcU22Jc0i1NHXwZGDZShDlBp9-3gKk_sRFhfyXsaseFt4keqhY7wpGVt6VuYa5GDcZIup1-6UEUBg_v0BrqP2FOweYrFANdjMWTm6k4rChWDupJtjgxuB7hL-fmGh_c6of0EG0zHyZfjD6e0YSm36H3nTNBVyvssrx2Ru1k3ziXEr-kP2x4LtZDwnyboT/s1280/photo_2026-02-24_12-05-18.jpg

អ្នកគាំទ្រផែនការពាក់ព័ន្ធនឹងការកែសម្រួលកម្លាំងទ័ពខាងលើនេះអះអាងថា បើផ្អែលតាមទំនាក់ទំនងទ្វេភាគីដែលប្រសើរឡើង និងស្ថានភាពសន្តិសុខដែលមានស្ថេរភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃនៅពេលនេះ គឺអាចធ្វើទៅបាន។ តែទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគមួយចំនួនបានព្រមា.នថា ការផ្លាស់ប្តូរណាមួយត្រូវតែស្ថិតក្រោមប្រុងប្រយ័ត្ន ដើម្បីជៀសវាងការយល់ច្រឡំ ឬភាពតានតឹងរវាងប្រទេសជិតខាងទាំងពីរ៕

ឧបនាយករដ្ឋមន្រ្តី ស សុខា ប្ដេជ្ញាលុបបំបាត់វប្បធម៌ចូលជាមន្រ្តីនគរបាល «តាមខ្សែស្រឡាយ»

0

អ្នកចង់ចូលបម្រើការក្នុងក្របខណ្ឌនគរបាលជាតិត្រៀមតែសមត្ថភាព ចំណេះដឹង និងកាយសម្បទារមាំមួនដើម្បីចូលប្រឡងទៅ ព្រោះនៅពេលនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្រកាសហើយថា ការប្រឡងជ្រើសរើសនគរបាលត្រូវធ្វើឡើងដោយផ្អែកលើគោលការណ៍ច្បាប់ យុត្តិធម៌ និងតម្លាភាពបំផុត ដោយមិនគិតថាជាកូនអ្នកធំ អ្នកតូច ឬអ្នកមាន អ្នកក្រឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtVSldidURyzST6wlZDUt5P74lkkbJ9sokreIijnU8PLqsilyz5-ANBkGeHlz2haw_olXBaJZTsBMKW6Kbrr0hb0d2b6Rl0KaYTXB0NLRvW2XLdRXv5mwsR4pUyXwiOlMOB-RoeKOYIpOlUjkNI37kWvFp1EMLP2Ej7jWrzL1bO4IoIXmdM9Q9Cx-BvT44/s1280/photo_2026-02-24_10-57-28.jpg
ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ស្ដីពីការប្រឡងជ្រើសរើសនគរបាលជាតិ តាមគោលការណ៍កំណែទម្រង់ និងបរិបទឌីជីថលកាលពីថ្ងៃសៅរិ៍ ទី២១ ខែកុម្ភៈ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា ក្រសួងមហាផ្ទៃ បានប្តេជ្ញាចិត្តយ៉ាងដាច់ខាតក្នុងការលុបបំបាត់ «វប្បធម៌អន្តរាគមន៍» ឬ «ខ្សែស្រឡាយ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHVEYBZeALm69J8AANNZGi9260CQfHslAhMdyRpnluy3-kCbPkaCM4xBouf92S8-LLEr8OnaWXbSC94V0_x_BP5CiuhyPmfuJEFQhMX-UdxJolnCw1NXjkj3xwZkcm7jGhZzAa-KvojKwZNOmbV-zHQLIpHPSdrvv8LZ_vNUHRiZ_5BmMGuqxS6VbMTuuU/s1280/photo_2026-02-24_10-57-26.jpg

តាមការបញ្ជាក់របស់ឯកឧត្តម «សមត្ថភាព គឺជាសំបុត្រដើមឆ្លងកាត់ដ៏មានតម្លៃបំផុត»។ ដូច្នេះសូមប្អូនៗយុវជនទាំងអស់ ជឿជាក់លើខ្លួនឯង ខិតខំសម្រួចសមត្ថភាពឱ្យបានខ្លាំពូកែ ព្រោះក្រសួងមហាផ្ទៃកំពុងរង់ចាំ ទទួលអ្នក ដែលមានសមត្ថភាពពិត ដើម្បីមកចូលរួមចំណែកកសាង និងអភិវឌ្ឍនគរបាលជាតិឱ្យកាន់តែរឹងមាំ និងទំនើបកម្ម។ លោកក៏បានសង្កត់ធ្ងន់ផងដែរថា «ចេះគឺជាប់» បេក្ខជនមិនចាំបាច់ស្គាល់អ្នកធំ ឬមានអ្នកជួយជ្រោមជ្រែងឡើយឱ្យតែមានចំណេះដឹងពិតប្រាកដ និងមានការត្រៀមលក្ខណៈសម្បត្តិបានល្អ នោះប្អូនៗនឹងទទួលបានជោគជ័យដោយកិត្តិយស និងមោទនភាពបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4QQOSsFjz_4qhBbhVXv-6TbsUEhtdkxy8ogzMTkYJHvQpGKNVdJKI_-K9RyRIZwQixl7kmt1SrygwWzaCosRaFFlhcvPibpMP2WaZiYY0yedQ2Obi68auzuscE6nZ0j9m3WclNKpPnw5pgC6hOv9IGMbmNJsg47FSJ2NOQJxD0H-Biq1UekX0AghLwq11/s1280/photo_2026-02-24_10-57-27%20(2).jpg

ជាមួយគ្នានេះ ឯកឧត្តម ស សុខា បានណែនាំឱ្យបណ្ឌិត្យសភានគរបាលកម្ពុជា រឹតបន្តឹងការគ្រប់គ្រងសិស្សនគរបាលលើគ្រប់ទិដ្ឋភាព រួមមាន៖ ការត្រួតពិនិត្យវត្តមាន ការសិក្សា និងការដាក់ពិន្ទុឱ្យបានត្រឹមត្រូវបំផុត។ មន្ត្រីដែលចេញពីសាលា ត្រូវតែជាធនធានដែលមានគុណភាពទាំងសមត្ថភាពបច្ចេកទេស និងសីលធម៌វិជ្ជាជីវៈ ព្រោះលោកជឿជាក់ថា កាលណាមន្ត្រីមានវិន័យ និងសីលធម៌ខ្ពស់ នោះវានឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការកសាងភាពជឿជាក់ពីប្រជាពលរដ្ឋ និងធ្វើឱ្យសង្គមមានសុខសុវត្ថិភាពយ៉ាងពិតប្រាកដ៕

បរិភោគផ្លែឈើ៥ប្រភេទនេះជួយបំបាត់ការទល់លាម.ក និងសម្អាតពោះវៀន

0

ការពិបាកបន្ទោរបង់ ឬរយៈពេលចាប់ពី៣ថ្ងៃ ទៅ៤ថ្ងៃ ទើបបន្ទោរបង់ម្តង គឺជាបញ្ហាសុខភាពមួយមិនគួរមើលរំលង អ្នកជំនាញសុខភាពបានណែនាំឱ្យបរិភោគផ្លែឈើចំនួន៥ប្រភេទនេះដើម្បីឱ្យងាយស្រួលបន្ទោរបង់ ថែមទាំងជួយសម្អាតពោះវៀនផងដែរ ហើយក្នុងចំណោមផ្លែឈើទាំងនេះ គឺផ្លែឈើខ្លះគួរតែបរិភោគទាំងសំបក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiK6RA8-VorbhWjeI7Qmzv1QFW26VUEroUTdHooxuhrnVZ-hRfqpL-5sDDQE7zOPhseSnxRN6PxmkaBxC-M9bIsXv8wnGSQ_eZuMENk9DZOD_VKImciv_4H0A0dVm1UtmRaRJd286xFbIhh7moj5EucuiO5DikSsnuL1zbKSe1LETPvK-5tQ4NzcGdbGgXm/s1280/photo_2026-02-24_15-45-03.jpg

ការទល់លាមក មិនត្រឹមតែបណ្តាលឱ្យមិនស្រួលខ្លួនប៉ុណ្ណោះទេ ពេលខ្លះ វាក៏បណ្តាលឱ្យចុកពោះយ៉ាងធ្ងន់ធ្ងរ ប្រសិនបើមិនបានបន្ទោរបង់រយៈពេល៣ថ្ងៃ គឺត្រូវបានចាត់ទុកជាការទល់លាមក ដែលមូលហេតុចម្បងដោយសារការផឹកទឹកតិច និងខ្វះខាតអាហារសរសៃ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmykCdD65Im8T1DoDH2nnz2Ui-5rjP0sQ_poGguC98KvyKA1V3Adigg6XTP3-mvqcgBH6Ub6WPQ1bwcyqyvriP-mo7LsCWDJetrYuo_7nL062m9b84sanWTmxlKmoxgZUQDfpNRdyNas_L8kalhi_pIlWkOUoXtgJBCH7_EdcbhlAcyB7G7ulM0abS8r6T/s1200/photo_2026-02-24_15-45-04.jpgខាងក្រោមនេះ គឺជាផ្លែឈើទាំង៥ប្រភេទជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អឡើងវិញ ៖

១-ផ្លែសារី ៖ សារី១ផ្លែ មានអាហារសរសៃជាង៥ក្រាម គួរបរិភោគទាំងសំបក ពីព្រោះអាហារសរសៃក្នុងសំបករបស់វាជួយកម្ចាត់កាកសំណល់ក្នុងពោះវៀនបានល្អ ខណៈអាហារសរសៃក្នុងសាច់ជំរុញការបញ្ចេញលាមក ។ ក្រៅពីនេះ ផ្លែសារីមានសារធាតុ Sorbitol ជួយស្រូបទឹកឱ្យចូលក្នុងពោះវៀនធំជំរុញដល់ការបញ្ចេញលាមក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHB_mfF_iQOfZUiwYO6tnjfNGE9fFTrdyTzCnejh-kcTrlTXPfKXbslF-7SqbL4isTTVqb9fvjiR3QBFUBoowe8L7dhUIQPIO02DjQosDz4l5k3cTxT4e6k1wqMGvKipBOdoSNkGpH2CeaZJwovwEJ_h2AboN_-TunXcAgL-P5piCrmh1fzofT74U2dAq8/s700/photo_2026-02-24_15-45-04%20(2).jpg
២-ស្រកានាគ ៖ ការបរិភោគស្រកានាគសាច់ក្រម ឬសាច់ស សុទ្ធតែអាចដោះស្រាយបញ្ហាទល់លាមកបានទាំងអស់ ពីព្រោះស្រកានាគ១ផ្លែ មានអាហារសរសៃជិត៥ក្រាម ស្មើនឹង១៨% នៃបរិមាណអាហារសរសៃដែលរាងកាយត្រូវការក្នុង១ថ្ងៃ និងផ្តល់អត្ថប្រយោជន៍សម្រួលដល់ការបន្ទោរបង់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMEf4BPsZr20B1iwgkbgEcZLrJ-VF-pu6AP1Sw8zzjg5MLVNX1zogyMNwrDOUgAIllVle9xU_dpm9cF7zrKtVC01_HADaGcDvJVWGu1vtaEy0cqGAmsnMv7h3PSgzz8GTvQ-GzGK3cnrtL8qk5LzVKnAzdP0E9NTaAvCiDXaGzQDcKhr6SY72hWdFIHNKA/s1280/photo_2026-02-24_15-45-04%20(3).jpg

៣-ប៉ោម ៖ អ្នកជំនាញណែនាំឱ្យបរិភោគផ្លែប៉ោមទាំងសំបកផងដែរ ដោយសារផ្លែប៉ោម១ផ្លែមានអាហារសរសៃ ស្មើនឹង៤ក្រាម ដែលផ្ទុកក្នុងសំបក និងសាច់របស់វា ។ ការបរិភោគផ្លែប៉ោម គឺជាការជួយពោះវៀន និងជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្ង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeX2zLXXX29dsxFPYGmUQo95nMkYaxwDb6g3M00WttROiShp-9Over56lvYT2iIACiuHcB_Bt8mwUBuGTYkDud9KCMruOsyXGKpEQNBQClAmhPaqOVPcFmga7nk1iuOaIOLIOscwCtPSIn_n6yDDylOyiBQ-9-6T2YR2dGD03_eNuTnFROqxz2LmYOdxft/s1200/photo_2026-02-24_15-45-05.jpg

៤-ក្រូច ៖ ផ្លែក្រូចគ្រប់ប្រភេទមានអាហារសរសៃ ប្រមាណ៣ក្រាម និងសារធាតុ Pectin ជួយឱ្យលាមកទន់ ។ ក្រៅពីនេះ ការស្រាវជ្រាវបង្ហាញថា សារធាតុ Naringenin ក្នុងផ្លែក្រូចគ្រប់ប្រភេទ គឺជាថ្នាំធម្មជាតិសម្រួលដល់ការបន្ទោរបង់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeSVA2Ou9xWxLBri-lkMLbVuSkhguFkcLkI4eTQNifb9sREQ_iwp_vUH671Lid5sTcn6huNeBXnPvUmxscM8ywys_-Sxk8YsMHJV2ZQv5YXzsD_WrjyyX-tcths422zzR3XItmcdD-VUVgEKUkwg2z4Bn_MM1DY-g3RKlilKT2FX_eXFAcK2Vkyr7mepFs/s1280/photo_2026-02-24_15-45-05%20(2).jpg
៥-ផ្លែគីវី ៖ គីវី១ផ្លែ ផ្តល់នូវអាហារសរសៃជាង២ក្រាម ប្រសិនបើលាងឱ្យស្អាត និងបរិភោគទាំងសំបក វានឹងផ្តល់នូវអាហារសរសៃកាន់តែច្រើន ។ ការបរិភោគផ្លែគីវីពណ៌មាស ចំនួន២ផ្លែក្នុង១ថ្ងៃ អាចជួយកាត់បន្ថយភាពតានតឹងពេលបន្ទោរបង់ រីឯផ្លែគីវីពណ៌បៃតង ជួយឱ្យការបន្ទោរបង់បានស្រួល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiL99pElh28BKbZnbtmQ3TtxIjOZbX42woEU-vwNatN27GoukKADNblkakkMVE61jsBuXTMDDpfBC0j1V8ES1YmTtpRpqF-UpNZ1o0_H7cxOn7mqU2i-8cHrj8BXKL2GIA5W1Zw_P0JNa8wBl7VeaX8o5R-vqf7zCWafichq4WNk2CN5peZ_Nsj7pbhyphenhyphenHQ/s896/photo_2026-02-24_15-45-06.jpg

ក្រៅពីការបរិភោគផ្លែឈើ៥ប្រភេទ ចំណុចសំខាន់ដែលមិនអាចខ្វះបាន គឺត្រូវផឹកទឹកឱ្យគ្រប់គ្រាន់ និងហាត់ប្រាណទៀងទាត់ ដើម្បីជួយឱ្យពោះវៀនដំណើរការបានល្អ ។ លោកអ្នកគ្រាន់តែអនុវត្តតាមវិធីទាំងនេះធានាថា នឹងអស់បញ្ហាទល់លាមក ដោយពុំចាំបាច់លេបថ្នាំពេទ្យ ៕

អ្នកគាំទ្រគំរាមធ្វើពហិការភាពយន្តថ្មីរបស់ Yang Yang

0

នៅថ្ងៃទី២៣ ខែកុម្ភៈ វីដេអូមួយដែលត្រូវបានចែករំលែកដោយអ្នកគាំទ្ររបស់ Yang Yang បានរីករាលដាលពាសពេញបណ្តាញសង្គមដោយបង្ហាញពីតារាសម្តែងរូបនេះនៅឯអាកាសយានដ្ឋាន Hangzhou។ វីដេអូភ្ជាប់មកជាមួយបង្ហាញយ៉ាងច្បាស់ថាលោកកំពុង ត្រឡប់មកផ្ទះវិញដើម្បីសម្រាកព្យាបាលពីរបួស។ ទន្ទឹមនឹងនេះដែរ Yang Yang ត្រូវបានគេមើលឃើញថានៅតែពាក់បង់នៅលើដៃឆ្វេងរបស់ខ្លួនហើយជំនួយការរបស់លោកត្រូវបានគេមើលឃើញថាកាន់វ៉ាលីជាច្រើន និងឧបករណ៍វេជ្ជសាស្ត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9CsOMoS7h7I2NwQawU6gL6P0LjetHFd98v3owqmlVtND0MIcbbMrTb3b77mwYHujcxB19JZtVQNiJp4lB27-kCYmn8_fgdcKHsx2l0BTMt4xB4gO5djYAmVnIFFuAhqoRRms3ZI6JAzUkE-OK8ZFVIzpCWTM1l_SvUQN_FQiJnAPNmBSzm7ZOIvd5KP2O/s2000/image_2026-02-24_10-24-29%20(2).png

ចលនារបស់ Yang Yang បានទាក់ទាញចំណាប់អារម្មណ៍ភ្លាមៗ ពីព្រោះរឿងភាគទូរទស្សន៍ថ្មីរបស់លោកមានចំណងជើងថា «Bu Rang Jiang Shan» ទើបតែចាប់ផ្តើមថតសម្ពោធជាផ្លូវការនៅថ្ងៃទី ២២ ខែកុម្ភៈ។នៅក្នុងពិធីបើកការថតរឿង Yang Yang បានបង្ហាញខ្លួនជាមួយនឹងដៃរបស់គាត់ត្រូវបានរុំដោយបង់រុំ។ ក្រោយមកតារាសម្ដែងរូបនេះបានបង្ហាញជាសាធារណៈថាលោកបានបាក់ដៃឆ្វេងដោយបញ្ជាក់ថា «ការបាក់នេះគឺចៃដន្យ ហើយលោកកំពុងស្ថិតក្នុងដំណើរការព្យាបាល»។ ទោះជាយ៉ាងណាក៏ដោយ ប្រភពជាច្រើនបានបង្ហាញថា Yang Yang បានរងគ្រោះថ្នាក់ក្នុងអំឡុងពេលហ្វឹកហាត់ក្បាច់គុនដើម្បីត្រៀមសម្រាប់ខ្សែភាពយន្តនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYO9NdrA5PV8eVci1S4Xu1Yfwlbdl2q0y7qzXpNlzYSvuEwxoKoi0cEcAe8JA_eMu12Q-fh1z-aepPt3xuIedggYEyennM4QjmSbik_Wff9odophbzwt5dSTswB0YnumfYqtF13nolSuUGqnWaQkBbItoJ6Tz0hY1bukW4FRTwx9NXYtRbAH7g_c4eHN31/s2048/image_2026-02-24_10-24-24%20(2).png
បន្ទាប់ពីមានដំណឹងថា Yang Yang បានត្រឡប់មកផ្ទះវិញដើម្បីសម្រាកព្យាបាលភ្លាមៗបន្ទាប់ពីការថតបានចាប់ផ្តើម អ្នកគាំទ្រភាគច្រើនបានគាំទ្រលោកឱ្យសម្រាករហូតដល់ ជាសះស្បើយពេញលេញ។ តាមពិតទៅ អ្នកគាំទ្រជាច្រើនបានអំពាវនាវឱ្យតារាសម្តែងរូបនេះដកខ្លួនចេញពីគម្រោងនេះ ឬបញ្ឈប់ការថតខណៈពេលដែលក៏បានសម្តែងការព្រួយបារម្ភអំពីចន្លោះប្រហោងនៅក្នុងវិធានការសុវត្ថិភាពរបស់ក្រុមផលិតខ្សែភាពយន្តផងដែរ។
ពីមុនគម្រោង «Bu Rang Jiang Shan» ធ្លាប់មានភាពចម្រូងចម្រាស។ ក្រុមការងារភាពយន្តត្រូវបានចោទប្រកាន់ថាបានប្រើប្រាស់ស្គ្រីបយីនយ៉ាងដើម្បីកែសម្រួលស្នាដៃដើម។ នៅពេលចុះហត្ថលេខាលើកិច្ចសន្យា ពួកគេបានសន្យាថានឹងមានស្គ្រីបដែលធ្វើតាមស្នាដៃដើមយ៉ាងដិតដល់ ដោយផ្តោតលើតួឯកប្រុសដែលសម្តែងដោយ Yang Yang។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgc771O927jHcsKLh_pHVXFDe3VyC_Lt4CCwo8aH0gq6PITp82ubeWADyUeCRDxJf5xIWtnhEg-1ZXiT896fO6KGem-lwqZ6ARSymRFBgBRXtZinoxpsxNoh9_y46LHyfFDLmo8ayTKej19JMIqAzYUrAzUGQjpxK4tE3lHx-i86WDH6nASocXuUWHbLgD/s1383/image_2026-02-24_10-24-24.png
ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលការថតបានចាប់ផ្តើម ពេលវេលាសម្តែងរបស់តួឯកប្រុសរូបនេះត្រូវបានរិះគន់ថាត្រូវបានកាត់បន្ថយយ៉ាងខ្លាំង។ តួប្រុស Li Chi ដែលត្រូវបានគេចាត់ទុកថាជាតួអង្គវីរជនមកពីសាវតារដ៏រាបទាប មានទាំងភាពវៃឆ្លាត និងភាពក្លាហាន ត្រូវបានកាត់បន្ថយទៅជា មនុស្សឈ្លើយដែលតែងតែប្រើពាក្យអសុរោះ។ ចំណុចសំខាន់ៗជាច្រើននៅក្នុងសាច់រឿងក៏ត្រូវបានផ្ទេរទៅឱ្យតួអង្គប្រុសជំនួយផងដែរ។ លើសពីនេះ យោងតាមស្គ្រីបដែលកំពុងចរាចរ ឃ្លាកណ្តាលនៃខ្សែភាពយន្តនេះថា ខ្ញុំនឹងមិនចុះចាញ់នគរទេ ដែលដើមឡើយនិយាយដោយតួឯកប្រុស ថែមទាំងត្រូវបានផ្លាស់ប្តូរទៅជាពាក្យដែលឪពុករបស់តួអង្គប្រុសជំនួយជិតស្លាប់ទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiM2Y8siCDY8v2crSVr_fMCQ9Hv1bRM0TYz8gjAwdF9YdGddk7srwUwCjRwFwvtli7kaOSkjMZrlS0Rh17FnWtgTV158Rwx5LFJBPptIv11KuZjfoKfSCP5PWl_SLa14wKBeTqRQ6grbXGI6SpN0Av0eS2QD1Trz7wSmCKmedO6Xbb4LgbxJI9-3au6llt_/s2000/image_2026-02-24_10-24-26.png

ការវិនិយោគលើសំលៀកបំពាក់ និងរចនាប័ទ្មសម្រាប់ Yang Yang គឺទាបជាងតួអង្គប្រុសជំនួយ ដែលនាំឱ្យមានការកើនឡើងនៃការសង្ស័យថាបានផ្សព្វផ្សាយតួអង្គជំនួយ ខណៈពេលដែលគ្របដណ្ដប់លើតួអង្គសំខាន់។
លើសពីនេះទៅទៀត ការប្រើប្រាស់ឈ្មោះតារាអ៊ីនធឺណិតដ៏ចម្រូងចម្រាសម្នាក់របស់ផលិតករ ដែលពីមុនមានទំនាក់ទំនងជាមួយ Yang Yang កាន់តែធ្វើឱ្យអ្នកគាំទ្ររបស់តារាសម្តែងរូបនេះខឹងសម្បារថែមទៀត។

ពីមុន Influencer Hou Ben បានបង្ហោះវីដេអូមួយដែលធ្វើត្រាប់តាមតួអង្គ Song Yan ដែលសម្តែងដោយ Yang Yang នៅក្នុងរឿងភាគ «Fireworks of My Heart »។ អ្នកគាំទ្រជឿថាការជ្រើសរើសនាងឱ្យសម្តែងក្នុងរឿង «Bu Rang Jiang Shan» គឺជាការមិនគោរពចំពោះ Yang Yang។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiKmXzvEzb8isqGHBl9WxJiV9b9icqd3snO9_z6tHKMUaJkPC_qpAASTILDZ4F7yHQtPz_7PdBsLQzwmHW0WD0xOQ0kGva3UE11hrB4tiofEYuQKbO3cXa6h9Pb1NRwcDdhAlfbxLZrhTJuEVbxtdJjXLjyvrI03wVo3CwujP0HM8MlaYf63QLewtFryhyphenhyphen/s2000/image_2026-02-24_10-24-27.png

នៅថ្ងៃទី ២៣ ខែកុម្ភៈ គណនីអ្នកគាំទ្រដ៏ធំមួយរបស់ Yang Yang បានបង្ហោះឱសានវាទមួយ ដោយទាមទារឱ្យក្រុមផលិតកម្ម «រចនាស្គ្រីប និងការរចនាតួអង្គឡើងវិញ ផ្តល់ជីវិតដល់ Li Chi វិញ» និង «ឈប់កែសម្រួលរឿងតាមរបៀបដែលធ្វើឱ្យតួអង្គចុះខ្សោយ និងងាកចេញពីតម្លៃស្នូលរបស់តួអង្គ»។ អ្នកគាំទ្របានប្រកាសថា ប្រសិនបើក្រុមផលិតកម្មមិនដោះស្រាយបញ្ហានេះដោយពេញចិត្តទេ ពួកគេនឹងបញ្ឈប់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការទាំងអស់ជាមួយក្រុម ហើយនឹងអំពាវនាវឱ្យអ្នកគាំទ្រទាំងអស់ធ្វើពហិការភាពយន្តនេះ៕

ជំងឺឆ្កែឆ្កួតកំពុងរីករាលដាលខ្លាំង អាជ្ញាធរថៃហាមពលរដ្ឋបរិភោគសាច់គោ និងក្របីដែលឈឺងា.ប់

0

ជំងឺឆ្កែឆ្កួតកំពុងតែឆ្លងរាតត្បាតយ៉ាងខ្លាំងនៅប្រទេសថៃ ជាហេតុធ្វើឱ្យរដ្ឋាភិបាលថៃ និងអាជ្ញាធរហាមពលរដ្ឋប៉ះពាល់ ឬបរិភោគសាច់សត្វជាដាច់ខាត ជាពិសេស ការបរិភោគសាច់គោ ឬសាច់ក្របីឆៅៗ ដែលងា.ប់មិនដឹងមូលហេតុ ពីព្រោះមានគ្រោះថ្នា.ក់ខ្លាំងរហូតដល់បាត់បង់ជីវិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGGdsf8NirZ0otUwaRCRh_LZCpPKpGDkmu9inK_9bh3u3GrtcPFipczceXJhsEW2HeoTISPtdq8NKUjb5jbchoOhcUpmCQ_dTtD-kM0cBoE-qwfpuodZY3FSPJGej-m-IB8k4FwWNNFgfgU8ByBhQu6DzjUQyCf-vmwRQEFuQpWaDqqqOfeLDR4AKZxKM3/s702/image_2025-11-28_16-08-23.png

កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ រដ្ឋាភិបាលថៃបានហាមពលរដ្ឋពន្លះសាច់ ឬបរិភោគសាច់សត្វងា.ប់មិនដឹងមូលហេតុជាដាច់ខាត បន្ទាប់ពីរកឃើញជំងឺឆ្កែឆ្កួតឆ្លងរាតត្បាតនៅប្រទេសថៃ ព្រមទាំងណែនាំពីវិធីការពារសុខភាពមួយចំនួនដើម្បីកាត់បន្ថយហានិភ័យឈានទៅបាត់បង់ជីវិត ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Daily News ។

អ្នកស្រី អៃយ៉ារីន ផាន់រីត អ្នកនាំពាក្យរងទីស្តីការនាយករដ្ឋមន្ត្រីឱ្យដឹងថា ការឆ្លងរាតត្បាតនៃជំងឺឆ្កែឆ្កួតពេលនេះគួរឱ្យបារម្ភណាស់ ជាពិសេស នៅខេត្តភាគខាងកើត ភាគឦសាន និងភាគខាងត្បូង ។ បើតាមទិន្នន័យរបស់នាយកដ្ឋានគ្រប់គ្រងជំងឺ ចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ មានមនុស្សស្លាប់ដោយសារជំងឺឆ្កែឆ្កួត ចំនួន១នាក់នៅខេត្តរ៉ាក់យ៉ង ហើយការត្រួតពិនិត្យសត្វនៅទូទាំងប្រទេសឃើញថា សត្វបានឆ្លងជំងឺនេះរហូតដល់៥០ក្បាល ក្នុងនោះភាគច្រើនជាឆ្កែ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCh72AwAfhcZnT6ZQjj0IvBSo3DhErMoUa2tS6N02J9lgN_ujNmJHq5Xddz79IfjVCjaqlBZ7U5S9uGuTjZUnJRFBvOd3OLl4RAYIvWK8uPFE2h7BI7d6tFrQIxJLFiQPx1kys1t5ibfrBpFWvekv-C_po1h24hYE4bA-qQ1GHtxp4PMt7xCrTS8GxiYBZ/s1140/image_2025-11-28_16-08-24%20(2).png

រដ្ឋាភិបាលថៃសំណូមពរឱ្យពលរដ្ឋចូលរួមសហការ ដោយហាមពន្លះ ឬបរិភោគសាច់សត្វងាប់មិនដឹងមូលហេតុ ជាពិសេស ហាមបរិភោគសាច់គោ និងក្របី មិនឆ្អិនល្អ ដោយសារជំងឺឆ្កែឆ្កួតអាចឆ្លងពីសត្វមកមនុស្ស ។ ប្រសិនបើអ្នកឆ្លងជំងឺបង្ហាញអាការៈនោះនឹងបាត់បង់ជីវិតមិនខាន គ្មានវិធីព្យាបាលទេ ដោយអ្នកចិញ្ចឹមសត្វអាចពិនិត្យមើលអាការៈសត្វចិញ្ចឹមរបស់ខ្លួន បើស្លេកស្លាំង កាច និងហៀរទឹកមាត់ ត្រូវជូនដំណឹងទៅមន្ត្រីបសុសត្វជាបន្ទាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFXvzBERdEPbz-abNiPggrVawG9hxUo26amSv3toJP0rI6JcyCZVi8Jf7lqz-51k4UXNFpjj9UDVspxBeSKbWsr5cG0ZBxY-VsT4bAQ-HMG6GqDMRPzRGfgvYFbN3-PXGBG0HUko1zzK9FjG3N5yPCLjLpObqOgVpRApzIE_9vY30KQSpXorpi0XGCle46/s976/image_2025-11-28_16-08-24%20(3).png

ករណីត្រូវឆ្កែឆ្កួតខាំ ត្រូវប្រញាប់លាងដំបៅដោយទឹកស្អាតជាមួយសាប៊ូ ទុករយៈពេល១៥នាទី បាញ់ថ្នាំសម្លាប់មេរោគ និងចាក់វ៉ាក់សាំងភ្លាមៗ ដោយពុំចាំបាច់រង់ចាំសង្កេតអាការៈជំងឺ ព្រមទាំងការចៀសវាងពីជំងឺឆ្កែឆ្កួត ដោយមិនប៉ះពាល់សត្វឆ្លងជំងឺ មិនប៉ះពាល់សត្វឆ្កែខាំគ្នា និងមិនប៉ះពាល់សត្វអនាថា ។ គួរតែយកឆ្កែ និងឆ្មាដែលចិញ្ចឹមទៅចាក់វ៉ាក់សាំងជារៀងរាល់ឆ្នាំ ដែលការចាក់លើកដំបូងពេលសត្វអាយុចាប់ពី២ខែ ទៅ៤ខែ បើសង្ស័យសត្វឆ្លងជំងឺឆ្កែឆ្កួត ត្រូវជូនដំណឹងទៅមន្ត្រីបសុសត្វ ហាមលែងឆ្កែ ឬឆ្មា ចេញក្រៅផ្ទះដោយគ្មានខ្សែចង ។

បើតាមគ្រូពេទ្យ ជំងឺឆ្កែឆ្កួត គឺជាជំងឺគំរាមកំហែងដល់អាយុជីវិត ពីព្រោះវាអាចឆ្លងរាតត្បាតមកលើសត្វចិញ្ចឹម និងសត្វអនាថាតាមផ្លូវ ព្រមទាំងឆ្លងគ្រប់រដូវកាល ប្រសិនបើពលរដ្ឋបរិភោគសាច់គោ ឬក្របី ដែលងាប់មិនដឹងមូលហេតុ ឬបរិភោគឆៅៗ ប្រឈមនឹងឆ្លងជំងឺនេះខ្លាំងឈានទៅបាត់បង់ជីវិត ។ គ្រូពេទ្យមានតួនាទីការពារការឆ្លងរាតត្បាតជំងឺនៅតាមភូមិស្រុក និងស្វែងរកវ៉ាក់សាំងឱ្យគ្រប់គ្រាន់ ទាន់ពេលវេលា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJw0IGhU6-635bQb11Bvrkl4SFDL0gp-SjaWIr6pWTYtMNI37U2ZtmMBEqYfYbbR8rY1WhKq_36O7_MwWFh8ycmJZ4epo2A664zjvbTxM-CJFsQFTcXsXMt0kx9W4_LrYSPayTfraGDXwfFgmbzhDCgqXrE6KOv70I16YHFBRADOtuveCFbRe42EwgHr5M/s1200/image_2025-11-28_16-08-24.png

គួរបញ្ជាក់ថា ប្រទេសថៃបានប្រកាសអាសន្ន និងអំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នជំងឺឆ្កែឆ្កួតតាំងពីឆ្នាំ២០២៥ កុំឱ្យឆ្កែ ឬឆ្មាខាំ ដែលពេលនោះ ជំងឺឆ្កែឆ្កួតឆ្លងខ្លាំងនៅទីក្រុងបាងកក និងខេត្តសាមុតប្រាកាន ។ ការផ្ទុះឡើងនៃជំងឺនេះត្រូវបានចាត់ទុកជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដែលឆ្លងរាលដាលដល់មនុស្ស គោ ក្របី ឆ្កែ ឆ្មា និងសត្វជាច្រើនទៀត ៕

តារាចម្រៀងវ័យក្មេង សំ លីដា ត្រូវមនុស្សប្រុសម្នាក់ប្រមា.ថដោយសួរពីតម្លៃខ្លួនមួយយប់ប៉ុន្មាន?

0

ពិតជាមិនសមរម្យខ្លាំងណាស់មិនដឹងថាមនុស្សប្រភេទនេះពេលណាអស់ពីផែនដីនោះទេ។ តារាចម្រៀងវ័យក្មេង សំ លីដា ម្ចាស់ពាន Cambodian Idol Junior រដូវកាលទី២ ដែលទើបពេញរូបពេញរាងនៅក្មេងខ្ចីនៅឡើយត្រូវបានមនុស្សប្រុសម្នាក់ប្រើពាក្យមិនគប្បីមកកាន់រូបនាងដោយសួរតម្លៃខ្លួននាងមួយយប់ប៉ុន្មាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgb7mYBW6iA4_OOkd9iPb_Uu18jAHeVHKtBjLwOWptEqTNdZ6H9yi3Q4b02ZTEhKNIYAx9k2zP3ApQHlgVDhqMB6B1CX29wWlDDY6kHqacxfC7MduGQ4NcUx5CouNQTEnWSNrA7l8RZhXmT3YZEYs1rfZtEWeVzBrMmwAyfckhPzRO7k2BNGITqnEcUxF1l/s2048/image_2026-02-24_09-52-17.png
នៅយប់ថ្ងៃទី២២ ខែកុម្ភៈ សំ លីដា បានបង្ហោះសំណេរមួយនៅលើបណ្តាញសង្គមថា «សំណេរនេះចង់ផ្តាំទៅបុគ្គលម្នាក់[ប្រុស]: ប្រសិនបើលោកឯងមានកូនស្រី មានម្តាយ មានប្រពន្ធ ដែលជានារីភេទ អ្នកឯងមិនគួរនិងយាយពាក្យបន្ទាបតម្លៃ ស្រី្តភេទទេ។ អ្នកប្រហែលជាមានខួរមានសតិជាមនុស្ស ប៉ុន្តែអ្នកមិនចេះប្រើវាឱ្យត្រឹមត្រូវ បើកូនស្រីអ្នកឯងត្រូវគេមើលងាយអ្នកឯងខឹងគេទេ ពាក្យ[ យប់នេះទំនេរអត់-យកតម្លៃប៉ុន្មាន] វាធ្ងន់ណាស់សម្រាប់ខ្ញុំ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRCcfAMHmCbE4ZWo1czXOUIad2cgigmzJxPFxCJv6Zp4LhfhgVo6KebDYgrba2NIqVRsbDpFvqkhKc1_i5XjC94YIMheg92xbh19taU8ZRcuTQEiM1sypLPN_vUd5CxwNbBTvGGWMOEEpQs10AHw17SEmSHmb1rZiGkvbiMsonFxD5p94dkgszrcwClOML/s2048/image_2026-02-24_09-52-18%20(2).png
តាមការបញ្ជាក់របស់ សំ លីដា ទម្រាំនឹងនាងដាច់ចិត្តបង្ហោះសំណេរនេះគឺនាងត្រូវគេប្រមាថម្តងជាពីរដងមកហើយ។ ការទម្លាយរបស់តារាចម្រៀងវ័យក្មេងរូបនេះក៏បណ្តាលឱ្យអ្នកលេងអ៊ីនធឺណិតមានការខឹងសម្បារចំពោះបុគ្គលដែលប្រមាថ សំ លីដា ផងដែរ។ ជាមួយនឹងការខឹងសម្បារគេសង្កេតឃើញថា តារាចម្រៀង ពេជ្រ ថៃ បានចូលទៅខម្មិនថា «កុំគិតច្រើនអីណាអូន មនុស្សវារោគចិត្តដល់កំពូលហើយ សម្ដីតិរច្ឆាន មិចក៏វាយាយលែងខ្មាស់ដែរ កុំយកមាត់ទៅប្រលូកជាមួយវា» ។ ចំណែកឯ លីន សោម៉ា វិញបានផ្តល់កម្លាំងចិត្តឱ្យ សំ លីដា កុំឱ្យគិតច្រើនពីព្រោះយើងមានភាពស្អាតស្អំរបស់យើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJF5-nE_l0vnpLLzFLK8CniP0i1JfVw0bIvpsK1bw3XgtL_AdSx_WE6LTRupUWwZhOs7Bge7Daxt-Zps9j83ftNhNm9oB1d2UY_OGoRYxQhGd-RGgIZQJW98v1mrVyjM5M7mB2XLo7Y_iZUpDoxf5bJORsUDvP34fVH-IuUaOYK7hq7H7M7Ido_oQC42Zs/s2048/image_2026-02-24_09-52-18.png

នេះមិនមែនជាលើកទី១នោះទេដែលអ្នកនៅក្នុងចង្កោមសិល្បៈត្រូវរងការប្រមាថពីបុគ្គលមួយចំនួនដែលឈ្លក់នឹងតណ្ហាមានខួរមិនចេះគិត ប្រើសម្តីមិនសមរម្យបែបនេះមកកាន់អ្នកសិល្បៈជានារីភេទ៕

វណ្ណដា ជាមនុស្សដំបូងឆាតសួរ KingChi មានបញ្ហាអ្វីពេលបង្ហោះត្រូវរកលុយឱ្យបាន៦ម៉ឺនដុល្លារ

0

នៅក្នុងកម្មវិធី Listening Party កាលពីពេលថ្មីៗនេះតារារ៉េប KingChi បានទម្លាយប្រាប់ទស្សនិកជនថា វណ្ណដា គឺជាមនុស្សដំបូងដែលបានឆាតមកសួរលោកថាមានរឿងអ្វីបន្ទាប់ពីលោកកបានបង្ហោះត្រូវរកលុយឱ្យបានចំនួន៦ម៉ឺនដុល្លារ។ ក្នុងគ្រានោះ វណ្ណដា បានជួយ KingChi ចំនួន៥០០០ដុល្លារផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLtcVEfgVFG462Mm4ul9sthq2g3UHrowclr4nPjTS_cewYDoj1pN5CtLfDFbBTK-uOI2Qz2jIEMqI17Bvab3H2S3s2519iO-z6tXbLlrO3RojeuY7XRtPIyzNdOU-PemiQGMf2MePV4gjYNjLd_cl6rG-kBhYsxq-6aS329Ydbqp9F3JDnQkHjWJQHOG7s/s2048/image_2026-02-24_08-51-29.png

ដូចប្រិយមិត្តមួយចំនួនជ្រាបមកហើយថាកន្លងមកនេះភរិយារបស់តារារ៉េប KingChi មានបញ្ហាសុខភាពយ៉ាងធ្ងន់ធ្ងររហូតត្រូវវះកាត់ប្តូរក្រលៀន ដែលមកទល់ពេលនេះគឺវះកាត់ប្រកបដោយភាពជោគជ័យហើយ។ នាគ្រានោះ KingChi និងភរិយា បានប្រកាសលក់ផ្ទះរបស់ខ្លួនភ្លាមៗដើម្បីយកលុយមកព្យាបាលជំងឺ ពីព្រោះដំបូងឡើយត្រូវលាងឈាមញឹកញាប់។ ក្រោយពីរឿងនេះបានសាយភាយគ្របដណ្តប់លើបណ្តាញសង្គមមានសិល្បករជាច្រើនបានជួយសម្រួលបន្ទុកមួយផ្នែករបស់ KingChi ក៏ដូចជាសារលើកទឹកចិត្តពីបងប្អូនអ្នកគាំទ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOrLcQbB42eUoaKYYxBWutgmCAduns65AOsQpIOjdhMKzMua74pz42vooiQlUOhdYWYuxJwxypXa_Ieg7HN41l2vfWbQ_VQq2t2a5Y0zRT37n0LnRHNZBJXs0miwshZfUYW_6KROUn39GtajiYXRzAbsLyPCTBaWqTlfNgNwjuxe0JEEc0GbYGlSIh1Vcl/s2048/image_2025-05-07_09-51-56.png

យ៉ាងណាមិញនាពេលថ្មីៗនេះ KingChi ទើបតែបង្ហើបប្រាប់សិល្បករ និងទស្សនិកជនតាមរយៈកម្មវិធី Listening Party ពីអាល់ប៊ុមរបស់ខ្លួនដោយបញ្ជាក់ៗថា វណ្ណដា គឺជាមនុស្សដំបូងគេដែលបានឆាតមកសួរលោកថាមានបញ្ហាអ្វី។ លោកក៏បានរម្លឹកនិងអរគុណ វណ្ណដា ដោយមានសំឡេងអមអរសាទរពីសិល្បករនិងអ្នកគាំទ្រដែលបានចូលរួមផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYzBgYs8c7QdDJ2SBDyCyzT6D28pyibDUMCBjJ_IVj8uBDG19iZ8BtqVIOdKSkicxzyFPZCxfXe3PsXGIotczmWx0B38IpLFXoqraUxB5kp2Nu1rAVyOGB8fM9oUdlg99hXKWcOtLkqGHH80TfMubrLK3M3f4hSUM90B_EM_QWhZNC01MxDgamM0dHJ-I7/s1351/image_2025-05-06_14-29-11%20(2).png

គួរបញ្ជាក់ផងដែរថា អំឡុងពេលនោះ វណ្ណដា បានជួយថវិកា KingChi សម្រាប់ព្យាបាលភរិយាចំនួន៥០០០ដុល្លារដែលជាចំនួនខ្ពស់ជាងគេក្នុងចំណោមសិល្បករដទៃទៀតដែលបានជួយលោក។ វណ្ណដា និង KingChi គឺមានទំនាក់ទំនងល្អជាមួយគ្នាបើទោះបីជាពេលនេះ KingChi ពុំបានធ្វើការជាមួយគ្នាក្នុងកម្មវិធីរ៉េបដូចកាលពីមុនឡើយ។ កាលពីថ្ងៃកំណើត វណ្ណដា គេក៏បានឃើញវត្តមានរបស់ KingChi ចូលរួមដូចគ្នា៕