Home ព័ត៌មានអន្តរជាតិ ថៃសង្ស័យថាករណីផ្ទុះឆេះឃ្លាំងគ្រាប់រំសេវនៅខេត្តសុរិន្ទ អាចជាអំពើបំផ្លិ.ចបំផ្លា.ញដោយចេតនា

ថៃសង្ស័យថាករណីផ្ទុះឆេះឃ្លាំងគ្រាប់រំសេវនៅខេត្តសុរិន្ទ អាចជាអំពើបំផ្លិ.ចបំផ្លា.ញដោយចេតនា

19
0

យ៉ាងម៉េចយ៉ាងម៉ាកុំតែចោ.ទថាមកពីកម្ពុជាទៅបានហើយ! ករណីអគ្គីភ័យឆាបឆេះទៅលើឃ្លាំងផ្ទុកគ្រាប់រំសេវរបស់កងកម្លាំងប៉ូលិសល្បាតព្រំដែនលេខ២១ ក្នុងស្រុកមឿង ខេត្តសុរិន្ទ ត្រូវបានមនុស្សមួយចំនួនសង្ស័យថា អាចជាអំពើបំផ្លិ.ចបំផ្លា.ញដោយចេតនា ខណៈមូលហេតុពិតប្រាកដយ៉ាងណាកងទ័ពភូមិន្ទថៃកំពុងបើកការស៊ើបអង្កេតលម្អិត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQrhzL53LjeJWRlEuUOzz3vdMypQvW3gn-vjiZ_eXDp26WwIPhUgUy_1x33KTHSOGxZRlK8EPaiubzvocLUEFBmfXRozBB66U6xNJDhElBKXDeC8vZZDGpsxAT9Jp_QdcNZqZVDrG3ykaVP0xXHgjX1X5-tGSOo47AGzLSKNSofSGPxZIMRtS3ZnKA436H/s861/photo_2026-02-25_09-20-50%20(3).jpg
យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុករបស់ថៃ កាលពីល្ងាចថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ កងទ័ពភូមិន្ទថៃបានផ្ដល់សេចក្ដីរាយការណ៍មកថា មានករណីផ្ទុះ និងឆេះឃ្លាំងផ្ទុកគ្រាប់រំសេវរបស់អង្គភាពនគរបាលព្រំដែនថៃលេខ២១ (BPP21) ស្ថិតនៅលើផ្លូវវាងក្រុង ក្នុងស្រុកមឿង ខេត្តសុរិន្ទ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaBsvo9syQ5YaYw_blSIDlxQ4sw2MXrMIGYNuOs0B4O_myDU2hzLAwyFtFpe5O70OIdTNmnINxkZfpzL7FesYhQrndGGS5_8PTCM5VWANUro0_6UjoY0Sn9cXJyAhd1j3SfSIbqguXrCbYzDUCibxZ0Slvgznm_u-SSUylclEiror55Opg7ATovF0zYM4B/s856/photo_2026-02-25_09-20-50%20(4).jpg

ឧប្បត្តិហេតុដ៏រន្ធត់នេះ បានកើតឡើងនៅចន្លោះម៉ោងប្រមាណ ៧:៣០ នាទីល្ងាច ដោយបន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍នេះភ្លាម អាជ្ញាធរក្នុងតំបន់បានដាក់ពង្រាយកម្លាំងជួយសង្រ្គោះ និងរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿង ប៉ុន្តែហាក់មិនអាចគ្រប់គ្រងលើស្ថានការណ៍បានដោយងាយឡើយ ដោយការឆាបឆេះមានសភាពខ្លាំងក្លា ហើយបាននាំមកនូវការបំផ្លិ.ចបំផ្លា.ញយ៉ាងធ្ងន់ធ្ងរដល់ទីតាំងនោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikfH1SO9GQwAUT6PEmXwasDlxenMW0UENqjm7QdzOLuu3cS_flTN4mceMqRivfkeZDU5lwFDtZh1gul5yW0d236qDQHzBuvTpWjexU0W7l3lRlaVyNCeLdgQL64GxLkc2t7t4tyxGJf9FAAsgR8__qyXOg7X6iOaJTjrsbac9yPdWwpE3hk6pLsdz3h9Lo/s709/photo_2026-02-25_09-20-50.jpg
ដោយឡែក ជុំវិញពាក្យចចាមអារ៉ាមដែលមនុស្សមួយចំនួនសង្ស័យថា ហេតុការណ៍នេះអាចជាអំពើបំផ្លិ.ចបំផ្លា.ញដោយចេតនា ឬមានអ្នកលួ.ចដុតនោះ លោក វីនថៃ ស៊ូវ៉ារី អ្នកនាំពាក្យកងទ័ពថៃបានសង្កត់ធ្ងន់ថា ពេលនេះលោកនៅពុំទាន់អាចផ្ដល់ការសន្និដ្ឋានណាមួយទេ ព្រោះមូលហេតុពិតប្រាកដកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4RkPXoRxGkaQutB7NIepfm3vLaxsQvGe6JTAmgp6RjkHKz7Z9_ToAJvsP5FWdtERbBn6RE-KciDzucw-yIugUmgfgRQwavf_lqVJaEnADZ6PbPd0SVY0CSdRHlpMeq_13kw0QPDBTIvHxz_MGqtqzyPBAAFl8cku6unHq9hVUNVlHbT4of5S3tpwJC6kY/s847/photo_2026-02-25_09-20-50%20(2).jpg

ទន្ទឹមគ្នានេះ លោកបានអំពាវនាវដល់សាធារណជនកុំឱ្យមានការស្លន់ស្លោ ត្រូវតាមដានព័ត៌មានពីភ្នាក់ងាររដ្ឋាភិបាលផ្លូវការ និងមិនត្រូវចែករំលែកព័ត៌មានដែលផ្សព្វផ្សាយមកពីប្រភពមិនច្បាស់លាស់ជាដាច់ខាត ជៀសវាងមានការយល់ច្រឡំនិងនាំឲ្យមានផលប៉ះពាល់ដល់ការងាររបស់ប៉ូលីស៕