បវរកញ្ញា៤ដួងរួមមាន ប៊ី សុធារី ពេជ្រ វត្តីសារ៉ាវឌ្ឍី ចន សុទីម៉ា និង ហុក សារិតុលា បានធ្វើឱ្យរញ្ជួយលើបណ្តាញសង្គមក្រោយពីពួកគេពួតដៃគ្នាបង្ហាញឈុតស្បៃខ្មែរយ៉ាងល្អផូរផង់។ លើសពីការចាប់អារម្មណ៍រឿងនេះគេបានឃើញ ពេជ្រ វត្តីសារ៉ាវឌ្ឍី មានការយកចិត្តទុកដាក់មើលថែ ប៊ី សុធារី យ៉ាងខ្លាំង។
តាមរយៈវីដេអូមួយដែលមានការចែករំលែកនៅលើបណ្តាញសង្គមទិកតុកបន្ទាប់ពីស្លៀកឈុតប្រពៃណីគេបានឃើញបវរកញ្ញាទាំង៤ស្លៀកពាក់បែបសម័យវិញម្តងហើយ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានជ្រើសរើសគ្រឿងតុបតែងខ្លួនលជាមួយនឹង ប៊ី សុធារី ដើម្បីធានាពីភាពស្រស់ស្អាតនិងសមជាមួយនឹងនាង។ សកម្មភាពការយកចិត្តទុកដាក់នេះបានធ្វើឱ្យហ្វេនៗជាច្រើនបង្ហាញភាពរីករាយញញឹមបិទមាត់មិនជិត។
កន្លងមក ពេជ្រ វត្តីសារ៉ាវឌ្ឍី និង ប៊ី សុធារី ពុំសូវបង្ហាញសម័្ពន្ធភាពស្និទស្នាលអ្វីជាមួយគ្នានៅលើបណ្តាញសង្គមឡើយប៉ុន្តែមិនមែនមានន័យថាអ្នកទាំងពីរមានបញ្ហាឬមិនចុះសម្រុងជាមួយគ្នាឡើយ។ កាលពីឆ្នាំ២០២៣ អ្នកទាំងពីរក៏ធ្លាប់ទៅចូលរួមកម្មវិធីជប់លៀងខួបកំណើតមួយហើយក៏បានដើរម៉ូតជុំគ្នាជាមួយនឹងបវរកញ្ញាដទៃទៀត។ .png)
ការគោរពស្រលាញ់គ្នារវាងបវរកញ្ញានិងបវរកញ្ញាគឺជាអ្វីដែលអ្នកគាំទ្រវិស័យបវរកញ្ញាចង់ឃើញពីព្រោះនៅក្នុងវិស័យនេះធ្លាប់មានពាក្យចចាមអារ៉ាមថាបវរកញ្ញាជាច្រើនគឺកាប់ចាក់គ្នាសាហាវមិនចាញ់ក្នុងខ្សែភាពយន្តឡើយ៕










