ថៃធ្លាប់តែភូតភរ កុហ.កប្រទេសនានាលើពិភពលោកថាខ្លួនឯងល្អត្រឹមត្រូវ ពេលនេះ ថៃបែរជាខ្លាចបារាំងមិនគាំទ្រទង្វើឈ្លានពា.នរបស់ខ្លួន ទើបហ៊ានស្នើឱ្យបារាំងប្រកាន់ជំហរកណ្តាលក្នុងរឿងវិវាទព្រំដែនកម្ពុជា-ថៃ បន្ទាបពី សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជាបានទម្លាយយការពិតប្រាប់ពិភពលោកតាមបណ្តាញសារព័ត៌មានធំៗលើអន្តរជាតិ និងក្រោយការស្នើសុំឱ្យភាគីបារាំងមកជួយដោះស្រាយរឿងព្រំដែន ស្រាប់តែថៃស្រែកឡាំប៉ា គ្មានដឹងខុសត្រូវ រកលេសចោទកម្ពុជាសព្វបែបយ៉ាង សូម្បីតែផ្សែងពុល ភ្លើងឆេះព្រៃ ។ល។ តែពេលនេះ បែរជាស្នើឱ្យបារំងប្រកាន់ជំហរកណ្តាល នេះបានចំជាដូចពាក្យខ្មែរថា “ក្របីដំបៅខ្នង ក្អែកហើររំលង រំសាយកន្ទុយ” មិនខុសមែន ។.jpg)
បន្ទាប់ពីសារព័ត៌មានអន្តរជាតិធំៗ និងសារព័ត៌មានបារាំងផ្សព្វផ្សាយការពិតពីទង្វើឈ្លា.នពានរបស់ថៃដណ្តើមកាន់កាប់ទឹកដីកម្ពុជាខុសច្បាប់ ដោយកងទ័ពថៃបន្តធ្វើសកម្មភាពពង្រាយកុងទឺន័រ និងបន្លាលួសនៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ ធ្វើឱ្យរដ្ឋមន្ត្រីក្រសួងការបរទេសថៃដេកមិនលក់ បក់មិនល្ហើយ ក៏ធ្វើដំណើរទៅទីក្រុងប៉ារីស ប្រទេសបារាំងភ្លាមៗ ដើម្បីឱ្យបារាំងប្រកាន់គោលជំហរកណ្តាលក្នុងវិវាទព្រំដែនរវាងកម្ពុជា-ថៃ និងព្យាយាមនិយាយលាក់បាំងទង្វើអាក្រក់របស់ខ្លួន ។.jpg)
កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក Sihasak Phuangketkeow បានពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្ត្រីក្រសួងកិច្ចការអឺរ៉ុប និងការបរទេសរបស់បារាំង លោក Jean-Noël Barrot ក្នុងឱកាសធ្វើដំណើរទៅទីក្រុងប៉ារីស ដើម្បីស្នើឱ្យបារាំងប្រកាន់គោលជំហរកណ្តាលក្នុងវិវាទព្រំដែនជាមួយកម្ពុជា ព្រមទាំងលើកឡើងពីការពង្រឹងទំនាក់ទំនងរវាងបារាំង-ថៃ រយៈពេល១៧០ឆ្នាំ ។

ក្នុងជំនួបនេះ ភាគីទាំងពីរបានលើកឡើងពីការពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែជិតស្និទ្ធ និងយូរអង្វែង ជាពិសេស ការធ្វើដំណើរទស្សនកិច្ចទៅវិញទៅមករបស់មន្ត្រីជាន់ខ្ពស់ប្រទេសទាំងពីរ ក៏ដូចជាការពង្រឹងកិច្ចសហការលើកកម្ពស់ទំនាក់ទំនងទៅជាភាពដៃគូយុទ្ធសាស្ត្រ, ពង្រឹងទំនាក់ទំនងការទូត និងផ្លាស់ប្តូរវប្បធម៌រវាងគ្នា ។
ភាគីទាំងពីរក៏បានពិភាក្សាពីសន្តិសុខក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលជាប្រធានបទសំខាន់ ដោយលោក Sihasak ស្នើឱ្យបារាំងប្រកាន់គោលជំហរកណ្តាលក្នុងវិវាទព្រំដែនរវាងកម្ពុជា-ថៃ និងសរសើរបារាំងក្នុងការជំរុញសន្តិភាព និងស្ថិរភាពនៅព្រំដែនកម្ពុជា-ថៃ ។ លោក Sihasak ក៏បានលើកឡើងពីការបង្ក្រាបការឆបោកអនឡាញក្នុងតំបន់ផងដែរ ជាពិសេស បង្ក្រាបបទល្មើសអនឡាញនៅប្រទេសថៃ ។

ក្រៅពីនេះ លោក Sihasak បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានបារាំង France 24 ដោយលោកព្យាយាមនិយាយបិទបាំងពីទង្វើឈ្លានពានរបស់ថៃមកលើកម្ពុជា ថាថៃមិនបានកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ទេ ហើយលោកថែមទាំងចោទប្រកាន់ថា កម្ពុជាពង្រីកជម្លោះជាមួយថៃមកកាន់អន្តរជាតិ ។.jpg)
ជាការឆ្លើយតបទៅនឹងសារព័ត៌មានបារាំង France 24 ដែលរាយការណ៍ថា កម្ពុជា និងថៃ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីកងថៃបើកការធ្វើសង្គ្រាមឈ្លានពានកម្ពុជាលើកទី២ ដែលសង្គ្រាមនេះធ្វើឱ្យពលរដ្ឋកម្ពុជាជាច្រើនគ្រួសារត្រូវជម្លៀសចេញពីផ្ទះសម្បែង គឺលោក Sihasak ថា កិច្ចព្រមព្រៀងឈប់បាញ់នេះផុយស្រួយនៅឡើយ ។
គួរបញ្ជាក់ថា ថៃកំពុងតែបារម្ភខ្លាចបារាំងប្រគល់ឯកសារដែលមានអាយុកាលរាប់រយឆ្នាំឱ្យកម្ពុជាទាក់ទងនឹងខ្សែបន្ទាត់ព្រំដនរវាងកម្ពុជា-ថៃដើម្បីដោះស្រាយវិវាទព្រំដែន ពីព្រោះថៃមិនចង់ប្រគល់ទឹកដីដែលខ្លួនកាន់កាប់ខុសច្បាប់ឱ្យកម្ពុជាវិញទេ ។ ថៃប្រញាប់ហោះទៅបារាំងភ្លាមៗដើម្បីព្យាយាមនិយាយលុបលាងទោសកំហុសរបស់ខ្លួន បន្ទាប់ពីសារព័ត៌មានអន្តរជាតិធំៗបកអាក្រាតមុខមាត់អាក្រក់របស់ថៃ ៕










