Home តារាជាតិ មានទៅអន់អី ម៉ែសេះ និង Jennie ម្យ៉ាងម្នាក់ទេ

មានទៅអន់អី ម៉ែសេះ និង Jennie ម្យ៉ាងម្នាក់ទេ

10
0

កាលពីខែមករា នៅក្នុងពិធីប្រគល់រង្វាន់ Golden Disc Awards លើកទី៤០ ឆ្នាំ២០២៦ Jennie សមាជិក BLACKPINK បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីបានគ្រងឈុតពណ៌ក្រហមឆ្អិនឆ្អៅពីការប្រមូលផ្ដុំម៉ូដរដូវស្លឹកឈើជ្រុះឆ្នាំ២០២៥ របស់ Maison Margiela ដើរលើកម្រាលព្រំក្រហម។ មុននឹង Jennie ស្លៀកម៉ូតបែបនេះ Kim Kardashian ធ្លាប់បានស្លៀកចូលរួមនៅឯពិធីជប់លៀង Academy Museum Gala 2025។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFh-e4t8rv2DkfxxgMYBKWQkFwsZk3JTMWs31yEiHuOf5WnZr_BhZ1z4zNc0rzWS-9O_zbP8HuJvar5LEZq8L98U_jAzxHrN_7-szg_5OA52AjJwc-vjOGKcz8YeEx4k9I160DXKrRpyimlav_hb7TVhn9vcN1KTZEwSVGW3RGiDHTyCCVS8bE7jQ-T3Yx/s1350/image_2026-01-12_11-06-07.png
ភាពទាន់សម័យនិងភាពលេចធ្លោរបស់ Jennie និងសេចក្តីស្រលាញ់ចំពោះអាយដលផងបានជំរុញឱ្យ ម៉ែសេះ កាត់ម៉ូតដែលបំផុសគំនិតពីតារាចម្រៀង K-Pop រូបនេះស្លៀកពាក់ចូលរួមពិធីមង្គលការធ្វើឱ្យមានការភ្ញាក់ផ្អើលពេញកម្មវិធី។ មានវីដេអូមួយដែលប្រៀបធៀបពីការដើរលើកម្រាលព្រំក្រហមរបស់ Jennie នៅក្នុងកម្មវិធី GDA និង វីដេអូរបស់ ម៉ែសេះ លេងស្ទាយ៍ទឹកមុខតែមួយធ្វើឱ្យមានភាពទាក់ទាញនិងការចាប់អារម្មណ៍យ៉ាងខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixSCWKw_D-9WSkiV2YQJ2OrOyUwwG3YF26eXFdKMsw6bb6uA9vhAbfI9Z88AHKuWixlIA0fpB_opMdohEVLXoD2kU-ufkB1s8rjD3NJOPCZqezfe19dxLvfkJNY2fvBFk2JUCGb_DGmvu4YO2T9su_Vf0fsqRGmHUBgRcfOz4qBJ19OuhVrnqUGl5jV6gQ/s2048/image_2026-02-25_10-55-50.png
ការប្រៀបធៀប Jennie និង ម៉ែសេះ ទទួលបាននូវមតិវិជ្ជមានរហូតមានអ្នកគាំទ្រមួយចំនួនដាក់នាមឱ្យ ម៉ែសេះថា Jenses ទៀតផង។May be an image of dais and wedding

ម៉ែសេះ ត្រូវបានគេស្គាល់តាមរយៈវីដេអូកំប្លែងៗនិងជាមនុស្សជំនិតរបស់ ប៉ីប៉ី ឌី។ មុននឹងមានប្រជាប្រិយភាពនៅលើបណ្តាញសង្គម ម៉ែសេះ ឆ្លងកាត់ការលំបាកជាច្រើនដូចជាធ្លាប់ធ្វើជាអ្នកអនាម័យជាដើម។
បន្ទាប់ពីរស់នៅជាមួយ ប៉ីប៉ី ឌី ក្រោមដំបូលតែមួយជាយូរនិងបានជួយការងាររកស៊ីជាផ្នែកមួយជួយឱ្យមុខជំនួញកាក់កប ម៉ែសេះ ទទួលបានទាំងផ្ទះ ដើរលេងក្រៅប្រទេស មានមុខមាត់ក្នុងសង្គម សម្តែងតួធំក្នុងខ្សែភាពយន្តជាដើម។ ទោះបីជាយ៉ាងណា ថ្មីៗនេះ ម៉ែសេះ ទើបតែត្រូវបានមនុស្សប្រុសបោកប្រាស់សេចក្តីស្រលាញ់ផងដែរ៕