តើអ្នកដឹងទេថា ជាទូទៅ អូតេសហាមអ្នកដំណើរពាក់អាវយឺតដៃខ្លីនៅពេលដែលធ្វើដំណើរតាមយន្តហោះ ហេតុអ្វីបានជាហាមមិនឱ្យពាក់បែបនេះ? តើមានហេតុផលអ្វីខ្លះគ្រាន់តែពាក់អាវយឺតដៃខ្លីត្រូវបានហាមឃាត់ពេលធ្វើដំណើរតាមយន្តហោះ? .jpg)
ការពាក់អាវយឺតដៃខ្លីជិះយន្តហោះ គឺប្រឈមនឹងគ្រោះថ្នា.ក់ខ្លាំងបំផុត ប្រសិនបើមានហេតុការណ៍អាសន្នកើតឡើង ពីព្រោះវាមិនបានបិទបាំងរាងកាយលោកអ្នកជិតនោះទេ ដូចគ្នានឹងការស្លៀកខោខ្លីជិះយន្តហោះដែរ ។ ការធ្វើដំណើរតាមយន្តហោះអាចនឹងមានហេតុការណ៍មិនល្អកើតឡើង ដែលទាមទារឱ្យអ្នកដំណើរយកចិត្តទុកដាក់បំផុតលើការស្លៀកពាក់ដើម្បីសុវត្ថិភាព ឬងាយស្រួលរត់គេចពីគ្រោះថ្នា.ក់ ។

អ្នកដំណើរភាគច្រើនតែងតែពាក់អាវយឺតជិះយន្តហោះដើម្បីឱ្យទូលាយស្រួលខ្លួន ប៉ុន្តែនារីអូតេសរបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិកដាស់តឿនថា ការពាក់អាវយឺតជិះយន្តហោះអាចនឹងគ្មានសុវត្ថិភាព ជាពិសេស ពេលមានហេតុការណ៍អាសន្នកើតឡើង ប៉ុន្តែមិនសូវមានអ្នកចាប់អារម្មណ៍បញ្ហានេះ ដោយនារីអូតេសណែនាំឱ្យអ្នកដំណើរស្លៀកពាក់បែបនេះវិញដើម្បីសុវត្ថិភាព ។
នារីអូតេសបម្រើការលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines បាននិយាយពីម្តាយរបស់ខ្លួនបង្រៀនពីសុវត្ថិភាពនៃការជិះយន្តហោះ ហើយនាងបានអនុវត្តតាមរហូតមក គឺការស្លៀកសម្លៀកបំពាក់បិទរាងកាយឱ្យជិតបំផុត ប្រសិនបើកើតហេតុការណ៍អាសន្ន ឬអ្នកដំណើរត្រូវរអិលខ្លួនតាមជណ្តើរអាសន្ន (Emergency Slide) វានឹងការពាររាងកាយពីរបួសស្នាម ។
.jpg)
ការរអិលខ្លួនពីលើយន្តហោះតាមជណ្តើរអាសន្នចុះមកក្រោមនឹងឈឺចាប់ខ្លួនប្រាណខ្លាំងណាស់ ហើយពេលមកដល់ក្រោមអាចនឹងមានស្នាមរបួស ។ ដូច្នេះហើយ ទើបអូតេសណែនាំឱ្យអ្នកដំណើរពាក់អាវដៃវែង ឬស្លៀកជើងវែងបិទបាំងរាងកាយ ដើម្បីការពារកុំឱ្យរលាត់ស្បែក មានស្នាមរបួស និងកកិត ។
ក្រៅពីនេះ ពុំគួរស្លៀកខោខៅប៊យចង្អៀតខ្លាំងឡើងយន្តហោះដែរ បើតាមអ្នកជំនាញ គឺការស្លៀកខោខៅប៊យចង្អៀតជិះយន្តហោះច្រើនម៉ោងអាចបណ្តាលឱ្យស្ទះសរសៃឈាមក្នុងខ្លួន ឬមានកំណកឈាមក្នុងសួតបណ្តាលឱ្យគ្រោះថ្នាក់ដល់ជីវិត ។ ដូចគ្នានេះ ការពាក់ស្បែកជើងកែងខ្ពស់ និងពាក់គ្រឿងអលង្ការលើខ្លួនប្រាណ ក៏ត្រូវចៀសវាងដែរ ពីព្រោះវានឹងពិបាក ប្រសិនបើត្រូវគេចខ្លួនពីអាសន្ន ។
ការធ្វើដំណើរតាមយន្តហោះប្រកបដោយសុវត្ថិភាព គួរតែស្លៀកខោជើងវែង អាវដៃវែងបិទរាងកាយឱ្យជិត ប៉ុន្តែមិនចង្អៀតខ្លាំងពេក ដើម្បីឱ្យងាយស្រួលផ្លាស់ប្តូរឥរិយាបថ និងគ្មានស្នាមរបួស ឬកកិតស្បែកពេលគេចខ្លួនតាមជណ្តើរអាសន្ន (Emergency Slide) ។ ការស្លៀកពាក់បែបនេះ ក្រៅពីជួយការពារអាកាសធាតុត្រជាក់លើយន្តហោះ វានឹងជួយការពារស្បែករបស់យើងពីស្នាមរបួសផ្សេងៗ ៕










