គ្រាន់តែជួលសំលៀកបំពាក់គេស្លៀកចូលរួមក្នុងកម្មវិធីពិធីមង្គលការ គូដណ្តឹងអ្នកបង្កើតមាតិកា Q Win ត្រូវរងនូវការចំអកថាមានលុយមួយគំនរបែរជាជួលគេទៅវិញ។ ពាក្យសម្តីចំអកនេះ Q Win បានប្រតិកម្មដោយឆ្លើយតបវិញថាដឹងមកពីណាថាពួកគេមានលុយច្រើន.png)
Q Win ជាអ្នកបង្កើតមាតិកាដ៏មានប្រជាប្រិយភាពមួយរូបដោយសារកេរ្តិ៍ឈ្មោះតាមរយៈវីដេអូកំប្លែងៗជាច្រើន។ ជាអ្នករស់នៅខេត្តបាត់ដំបង Q Win ក៏បានដឹកដៃគូដណ្តឹងរបស់ខ្លួនមកចូលរួមពិធីមង្គលការ ពេជ្រ ពិសី និង ឆាយ នៅឯរាជធានីភ្នំពេញ ខណៈគូដណ្តឹងរបស់លោកក៏បានបង្ហោះវីដេអូមួយនៅលើបណ្តាញសង្គមផ្ទាល់ដែរ។ ទោះយ៉ាងណា ហារទ័យ ត្រូវបានអ្នកលេងបណ្តាញសង្គមម្នាក់បញ្ចេញមតិសើចចំអកដោយគ្រាន់តែជួលសំលៀកបំពាក់គេស្លៀកចូលរួមកម្មវិធី។
គណនីនោះបានសរសេរថា «លុយគគោកអត់កាត់ឈុតថ្មី បែរជាជួលខោអាវគេពាក់»។ ទទួលរងនូវសម្តីនេះ Q Win បានចេញប្រតិកម្មជំនួសគូដណ្តឹងរបស់ខ្លួនថា «ទៅគេសូមទោស តែអត់លុយមែនតើ ការចង់ ១០ រោងហើយ។ ទិញបានតែឈុតញុំាទេ ឈុតហែរជំនួនជួលគេហើយ ចាយធំពេកពេលដាច់លុយមានណាជួយយើងទេ»។ អ្នកបង្កើតមាតិការូបនេះក៏បានចែករំលែកដោយការហត់ចិត្តថា «ហត់ម៉េស ដឹងមកពីណាថាឯងលុយច្រើន? ហើយបើមានលុយគេអត់ចង់ចំណាយខុសមែន? q-win need peace»។
គួរឱ្យដឹងថា Q Win និង ហារទ័យ បានភ្ជាប់ពាក្យជាមួយគ្នាកាលពីខែកុម្ភៈ ឆ្នាំ២០២៤ ។ តាមរយៈវីដេអូមួយ Q Win បានបង្ហើបថាពេលលោករៀបការមានគម្រោងយកវង់តន្រ្តីរបស់ សុភ័ក្រ កុសុម៉ា ដែលជាសញ្ញាមួយអាចថាលោកនឹងមានគម្រោងរៀបការឆាប់ៗខាងមុខនេះ៕










