Home Blog Page 1137

ពិតជាសំណាងមែន! មុជទឹកក្នុងទន្លេសុខៗ បុរសម្នាក់ស្រាប់តែប្រទះឃើញដុំមាសសុទ្ធទម្ងន់ជាង ១២០ ក្រាម

0

បរទេស៖ បុរសសំណាងជនជាតិអង់គ្លេសម្នាក់បានប្រទះឃើញកំណប់ទ្រព្យដ៏មានតម្លៃដោយចៃដន្យ នៅពេលដែលគាត់មុជទឹកលេងក្នុងទន្លេ ដោយបានរកឃើញដុំមាសសុទ្ធទម្ងន់ ១២១.៣ ក្រាម ត្រូវបានគេចាត់ទុកថាជាការរកឃើញដុំមាសសុទ្ធដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងប្រទេសអង់គ្លេស នេះបើយោងតាម CNN ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyfID0P5T4dpElm7RSTxxtnkAeY6xVkrVutfh8Ku4EUBmBHfKz0fKHvSmO9IyjbjXP04UxJKCQq1u42bnn54h4pn9eE04UYrVr9LpoQyXQvybXO9JYccKPWev0qwXLJOtEFlrZkmIpRBwGJJg5zfiEhrpAOCiN221Z-jF1eosO22tnn_CPmT9_9jZfKkI/s1280/photo_2024-04-10_09-25-44.jpg
លោក Richard Brock ដែលជាអ្នកមុជទឹកដ៏ជំនាញម្នាក់បានប្រទះឃើញដុំមាសដោយចៃដន្យចំនួនពីរបំណែក ដោយបំណែកទីមួយមានទម្ងន់ ៨៩.៦ ក្រាម និងបំណែកទីពីរមានទម្ងន់ ៣១.៧ ក្រាម នៅក្នុងទន្លេមួយក្បែរប្រទេសប្រទេសស្កុតឡេន ដូច្នេះបើសរុបទាំងពីរបំណែកនេះដុំមាសគឺមានទម្ងន់រហូតដល់ ១២១.៣ ក្រាម។ អ្នកជំនាញបានប៉ាន់ប្រមាណថា “មាសរួម” នេះអាចមានតម្លៃប្រហែល ១ លានដុល្លារអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnDXldi29tU4PB7Jr7Pma0Zr7cX0vnjIHgsLEr8Xm6B3UWeR2afs5G7-64SbKTbdzYPklLy9694xIfhowiV26YiNSUWp_c3xJ6BSdlGPojbtBD5TNIvdoA4qVizrHK1YwKOHAwygIs6SybNV7nG3Pt17ExlBssQ_-QXOLE8pmr-BhCfB3IC6pxgLSgi8M/s624/photo_2024-04-10_09-25-51.jpg

ជាមួយនឹងទម្ងន់បែបនេះ វាលើសពីការរកឃើញក្នុងឆ្នាំ ២០១៦ ដែលដុំមាស “Douglas Gold Nugget” មានទម្ងន់ត្រឹមតែ ៨៥.៧ ក្រាមប៉ុណ្ណោះ ហេតុនេះហើយការរកឃើញថ្មីៗនេះ ត្រូវបានគេចាត់ទុកថាជាការរកឃើញដ៏កម្រ និងត្រូវបានគេចាត់ទុកថាជាដុំមាសសុទ្ធដ៏ធំបំផុតរបស់ប្រទេសស្កុតឡែន និងអង់គ្លេស។ ទោះជាយ៉ាងណាការរកឃើញដុំមាសនេះមិនមែនជាការរកឃើញលើកដំបូងនោះទេ កាលពីមុនបុរសម្នាក់ដែលមានអាយុ ៤០ ឆ្នាំក៏ធ្លាប់បានរកឃើញដុំមាស Douglas ដ៏ធំមួយដែរប៉ុន្តែគាត់បានរក្សាវាទុកជាសម្ងាត់អស់រយៈពេល ២ ឆ្នាំមុនពេលដាក់បង្ហាញជាសាធារណៈ។ បន្ទាប់មកបុរសម្នាក់ទៀត ក៏ធ្លាប់បានរកឃើញរ៉ែមាសស្រដៀងគ្នានេះដែរ ដែលវាមានទម្ងន់ ៥៩ ក្រាមត្រូវបានគេរកឃើញនៅ Cornwall ក្នុងតំបន់សមុទ្រអង់គ្លេសដែលមានអាយុកាលតាំងពីឆ្នាំ ១៨០៨ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeidVGFhL0Ebjdy0TIDeJ0q9WsPjoCR7K0KgYYcMpkrIgCkFBT0-c0bIsrGTl6f1EgMGG_J8lHiF4LL70yxPzGmZKjfztZfibWP8caU2VHdiZtxwAHJtzFeeAUQSfRCbh6zEc1Gnidz0h97LEIfA15XTag5gUvqShvjJ7svL0d5Lt3bGjJKZlwfAj7UqA/s660/photo_2024-04-10_09-25-59.jpg

អ្នកជំនាញផ្នែកមាសលោក Neil Clark បាននិយាយថា មានជាង ៣០០ កន្លែង ដែលមាសអាចត្រូវបានរកឃើញនៅក្នុងប្រទេសស្កុតឡែន និងអង់គ្លេស ប៉ុន្តែសម្រាប់ការបញ្ជាក់អំពីប្រភពដើមនៃលោហៈធាតុគឺពិបាក។ លោកបានបន្ថែមថា៖ «វិធីតែមួយគត់ក្នុងការសាកល្បងថាមាសមួយដុំមកពីណាគឺកំណត់ទីតាំងនៃភាពមិនស្អាតនៅខាងក្នុងរបស់វា ហើយវាពិតជាពិបាកណាស់ »។ លើសពីនេះ ច្បាប់កម្មសិទ្ធិមាសរបស់ស្កុតឡែន ក៏អាចបង្កបញ្ហាដល់អ្នកស្វែងរកកំណប់ផងដែរ ព្រោះមាសភាគច្រើនជាកម្មសិទ្ធិរបស់រាជវង្សានុវង្ស ឬម្ចាស់ខ្លះនៅប្រទេសស្កុតឡែន។ ដូច្នេះហើយបុរសដែលបានរកឃើញ “មាស Fusion” សង្ឃឹមថាវានឹងត្រូវបានទិញដោយសារមន្ទីរជាតិនៃប្រទេសស្កុតឡែន ឬសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ៕

ថៃ បើកយុទ្ធនាការធំបង្ក្រាបបារីអេឡិចត្រូនិច ខណៈនៅកម្ពុជាយុវជនមួយចំនួនតែងកាន់ជាប់ដៃ

0

រដ្ឋបាលភិបាលថៃ បានបើកយុទ្ធនាទ្រង់ទ្រាយធំបង្ក្រាបបារីអេឡិចត្រូនិច ក្រោយពីចំនួនអ្នកប្រើប្រាស់កើនឡើងគួរឱ្យកត់សម្គាល់ ដែលភាគច្រើននៃអ្នកប្រើប្រាស់សុទ្ធសឹងតែជាយុវជន និងសិស្សវិទ្យាល័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjeGFIWEwCdfoQIUfRD1n8Hahayhj9i5d2l2ages7Bocp-DJFERwt_r8YIbPT-kPCJ0vwG50BKICZXekVNsIqoQ3BUcsUi0lvRCrjT5NykAQZyGP19w9B2JkCrlKjrs9Opx0BQj2cxaVQ5IEvhLBs-g5OS2wjR_xaW2v9nApr-p-kEbENkJOb-QFUdPS4/s1478/3844275.jpg

បារីអេឡិចត្រូនិច ឬ Vape នៅថៃត្រូវបាននាំចូល និងផលិតឡើង មើលទៅដូចជាតួតុក្កតាក្មេងលេង ហើយមានក្លិនផ្លែឈើ ដែលអាចបំភាន់ឪពុកម្ដាយ គ្រូបង្រៀន និងសិស្សឱ្យគិតថា Vape មានសុវត្ថិភាពក្នុងការប្រើប្រាស់ ជាបារីធម្មតា ដែលការពិតសារធាតុក្នុង បារីអេឡិចត្រូនិច ឬ Vape អាចបំផ្លាញសួតយ៉ាងធ្ងន់ធ្ងរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0WZJEHxoBUCbeL77jydNHQgb4mwmerBrcwXuVvgyg35qi0rmjE_9xGIFLxj81o0axoCirRADcwfTvc1UEnwEzkqkUUJc4ndUy_SYkQ2Pszs6egJqdSdhAFMY4gEQjZeAYvUt9NdLJRQEHlfmspjJRf80O3swArbUam4Egc9qWDx0TUGgWFAe0icxF6Rc/s1500/5111363.jpg

កាលពីថ្ងៃទី៧ ខែមេសា កន្លងទៅ នាយកដ្ឋានគយរបស់ប្រទេសថៃ បានឃាត់បារី និងបារីអេឡិចត្រូនិច សរុបតម្លៃ៣៤.១១លានបាត ដែលស្មើនឹង ៩៣០,០០០ដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirNun6ZctNI0xsNP_5a7oLJE_9tifcdQAWuR8qKAbS_gn6tg3NqhSAIZN_gYOBXShB6qbC6zEMrf9QdsFSrDJLyY0ryiOTNXaISlQJ2qDzdMxFSNPKlIsFSbKnuGFu8IodlTmQwQ5SmfMx90ej_0PJ9qjmDBfCVNK84sZnzx4-WO1z74oeE3LbgalhBXU/s1500/c1_2669609_231023131111.jpg

ដោយឡែកនៅកម្ពុជាវិញ បារីអេឡិចត្រូនិច (E-cigarette/Vape/Yooz) ត្រូវបានយុវជនមួយចំនួន ដែលភាគច្រើនជាសិស្សវិទ្យាល័យ តែងកាន់ជាប់ដៃ ដោយពួកគេជាច្រើនយល់ឃើញថា៖”ការជក់បារីអឡេិចត្រូនិច ឬ Yooz នឹងធ្វើឱ្យពួកគេ ចៀសឆ្ងាយពីការជកបារីធម្មតា ហើយសារធាតុញៀនតិចជាងបារីធម្មតា”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihFNbyL305iEtX8n_I3PQc-Ax9ZHlQPkqE0zBw0UbxUdNXHCQORyN1ERCC8Y01HpB4Ao8n22PBO5KUG6wqFJrKVgG7tSIAh43ZJL8Cpyqfr1sIJWXb1vA5kWQXAesIBeNi0Pna8Y8xJ20Q3_hNd94KagNLUdIJHslsSchGF8ehyB-wo8kspHMYQWBLvVM/s1500/c1_2727135.jpeg

ជុំវិញករណីនេះ ក្រសួងសុខាភិបាល ធ្លាប់បានអះអាងថា៖”បារីអេឡិចត្រូនិច ពិតជាបង្កគ្រោះថ្នាក់ផលប៉ះពាល់ដល់សុខភាព និងសង្គម ព្រមទាំងអំពាវនាវដល់ យុវជន យុវនារី និងប្រជាជនទាំងអស់ សូមកុំសាកល្បង និងកុំជឿតាមការឃោសនាថា បារីអេឡិចត្រូនិចជា មធ្យោបាយផ្ដាច់បារី”៕

Luciana Miss Grand International 2023 មកដល់កម្ពុជាភ្លាម ពេជ្រ វត្តីសារ៉ាវឌ្ឍី ចាប់បង្រៀនខ្មែរភ្លែត

0

បវរកញ្ញា លូស៊ីអេណា ហ្វូស្ទើរ (Luciana Fuster ) Miss Grand International 2023 បានមកដល់កម្ពុជាហើយក្រោមទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកគ្រប់គ្រងកម្មវិធី Top 5 MGC 2023 និងបេក្ខភាពទាំង២៨រូប រួមទាំងវត្តមានរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ដោយបានជូនក្រម៉ាខ្មែរជូនទៅកាន់បវរកញ្ញាពិភពលោករូបនេះ។ គ្រាន់តែមកដល់កម្ពុជាភ្លាម ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្រៀន លូស៊ីអេណា និយាយជាភាសាខ្មែរតែម្តងជាពាក្យថា «ជម្រាបសួរប្រជាជនកម្ពុជា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQkAnUXv3ZbUVjoF8JuQFzGZpwDyg2BWoOQ3-EmOZXb5mH923A3WCT95Uaq6Mfn-3vjoiioc4Rc_NBYdwUGBLLwbW4I1yLA9eGpzuRLbjYO2z6h0jOjfpN5n693zKCfIuY41m178YwqOz0qO4la2asniQlhrqpLkPswbafUfZqRVxPV1m1jLM14CMH3h8/s2048/image_2024-04-09_15-31-13.png

នៅព្រឹកថ្ងៃទី៩ មេសា លូស៊ីអេណា ហ្វូស្ទើរ Miss Grand International 2023 រួមជាមួយលោកស្រី Teresa Chaivisut បានធ្វើដំណើរមកដល់ទឹកដីកម្ពុជាហើយ ដើម្បីចូលរួមក្នុងកម្មវិធីសន្និសីទកាសែតនិងការបំពាក់ឆៀងដ៏ធំបំផុតជាមួយនិងការប្រកួត Miss Grand Cambodia 2024 ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។ លោកស្រី អ៊ឹម សុគន្ធា ND Miss Grand Cambodia ភឹម ស្រីនោ កុយ អេនណា អ៊ិន លក្ខិណា រួមជាមួយ ពេជ្រ វត្តីសាវ៉ាវឌ្ឍី និងបេក្ខភាពផ្លូវការនៃកម្មវិធី គឺបានទៅស្វាមគន៍យ៉ាងកក់ក្តៅចំពោះអ្នកទាំងពីរនៅឯព្រលានយន្តហោះព្រមទាំងជូនក្រម៉ាខ្មែរ ជាកិច្ចស្វាគមន៍។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2Xx5R7R_kovAs3pc134Lr4yk-Mq4yjheFiHCw5fWjWeV_RffAA12Jy4yY7XxUHlzROlPmeVmisFDZGZyrjeHWNVP8NGugO5J-pYRsYYkhEi0VSjIPRRAhKAaRrOhdObLJzOVgqnCaR46hTUKGUdwpj6SAP6XD6NU9TL-_KBciTrkbVZWdYkLmHMtIwWg/s2048/image_2024-04-09_15-31-19.png

ការមកដល់របស់ លូស៊ីអេណា Miss Grand International 2023 លើទឹកដីកម្ពុជានេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss Grand Cambodia 2022 និងជាលំដាប់រងទី៥ Miss Grand International បានចាប់បង្រៀននាងនិយាយភាសាខ្មែរតែម្តង។ ពេជ្រ វត្តី បានបង្រៀនលូស៊ីអេណា និយាយពាក្យថា «ជម្រាបសួរ ប្រជាជនកម្ពុជា» ខណៈបវរកញ្ញារូបនេះបានលើកដៃសំពះ និងបង់កក្រម៉ាខ្មែរយ៉ាងស្រស់ស្អាត។
Luciana Fuster ជាបវរកញ្ញាមកពីប្រទេសបេរ៉ូ ឈ្នះក្នុងការប្រកួត Miss Grand International 2023 ជាបុគ្គលល្បីល្បាញប្រទេសបេរ៉ូ មានទាំងសម្រស់និងសមត្ថភាពហើយនៅលើបណ្តាញសង្គមវិញមានអ្នកតាមដានរាប់លាននាក់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhekHIRXpP8-m1okSjIeFDxWJWVa80OqE5E75g2oCVUpF2NQsTmXKfwAqXS7UbfJb66Z2ZHC7ixdxdX7KjY8t59HYhY0KoF_A6bMoGS4XvMzuGEu1lsohg7u60y7i7_GPGLDPv48ddIFM09OL8UFZNmBgDuwg6n4Znqw5KPVgqiYTIQNZS4HA35JYRdMAY/s2048/image_2024-04-09_15-31-17.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgT9gv6uQhrxjH1y7e3HFrmYwmXfCCHVDX00CrXx11TVRrYcxnana8XK1ph5cEMh8QAOz4x8RwseIl9ZqL67HF9vgdbUSlkgd3HWUPMvPltqsFhdnPAIkDCtkeYvtHFbBVCxOGjvQ0XMMh3SeqpS-9qK5Ul_IAPxV_acdTXxBlRXldZDtWoqOg5AwvqQ-s/s2048/image_2024-04-09_15-31-21.png

ជោគជ័យលើសលប់រឿងភាគដ៏ល្បី «Queen of Tears» នឹងផ្តល់កាដូពិសេសដល់អ្នកគាំទ្រ

0

នៅថ្ងៃទី៨ ខែមេសា មានការប្រកាសថារឿងភាគដ៏ពេញនិយមរបស់ទូរទស្សន៍ tvN មានចំណងជើងថា «Queen of Tears» ដែលសម្តែងដោយ Kim Soo Hyun និង Kim Ji Won ត្រូវបានកំណត់ឱ្យអ្នកគាំទ្ររីករាយជាមួយនឹងវគ្គពិសេសចំនួនពីរភាគ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqqZT_UiNIEpUkKwxzD736r94hwIElMqIP3ZRU2frthkUd8aJzyq4oCwqW0TwyzxBa5dM4jDyeR5mJIWhInzAP4aieYPjEoJ0nb9K7wPtcyA7Hd_jQc4R8eT4Za-Pi6KpYtTFsZ5v0_m2BkRtaZoIO6-08Mji3zGDOa7I57aiWQCPjxmzMxXGacaqP1o4/s1620/image_2024-04-09_11-50-41.png

ព័ត៌មានលម្អិតទាក់ទងនឹងទម្រង់ និងការបង្ហាញខ្លួនរបស់តួអង្គសំខាន់សម្រាប់រឿង «Queen of Tears»ពិសេសកំពុងស្ថិតក្នុងការពិភាក្សា។ ខុសពីរឿងភាគធម្មតា វគ្គពិសេសទាំងនេះមានគោលបំណងផ្តល់ជូនអ្នកទស្សនានូវបទពិសោធន៍ពិសេសមួយ ដោយលើកយកភាពល្បីល្បាញកាន់តែខ្លាំងឡើងរបស់រឿង។ ខណៈគ្រោងនឹងចាក់ផ្សាយនៅថ្ងៃទី៤ និងទី ៥ ខែឧសភា បន្ទាប់ពីភាគចុងក្រោយនៅថ្ងៃទី ២៨ ខែមេសា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPv3yFeelVmb0NtJxPF6NQ0xJPA2RvlJb8i7oFhJFXklVbTBKcWuNfmgrOhXXwjc-XNbVU5kw8an40D9l-BokLWTiVSlSpNNIl8XygzPmvdJuzgXjUPnMwoX2sG9eOCOLj-S32V76jIdc5r7NNhMGWTvT-8YAlBjfQTn22xXfEUz0KfmGrIIoQ0wNQypA/s1620/image_2024-04-09_11-50-38.png

ប្រភពដដែលបានឱ្យដឹងទៀតថា វគ្កពិសេស «Queen of Tears» សន្យាថានឹងផ្តល់នូវការសន្និដ្ឋានសមស្របទៅនឹងការនិទានរឿងដែលគួរឱ្យចាប់អារម្មណ៍។ ការប្រកាសបន្ថែមទាក់ទងនឹងវគ្គពិសេសនឹងត្រូវធ្វើឡើងដោយ tvN នៅពេលកំណត់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjA7WAdzu2HRGXd1PYLKYVf4rgqL88tOm9k36-FSXbJLOJIC0WpTsc4zH-njXnBW3kuCIqVLfesch6IWsxKfBMd6JBHFErHNGSJ7qZcgjdSaw_UfVECRS9A_vRhBQBVvnWGzoJ6JFbOLQ8TroaoEZI-7s2np0sQ9Xg0wYlz-NoCc4U73usFgyZRP-QpvmM/s1620/image_2024-04-09_11-50-44.png
រឿងភាគ «Queen of Tears» រៀបរាប់ពីដំណើរដ៏ច្របូកច្របល់នៃស្នេហារវាង Hong Hae In សម្តែងដោយ Kim Ji Won និង Baek Hyun Woo សម្តែងដោយ Kim Soo Hyun ដែលបង្ហាញពីបញ្ហាប្រឈម និងភាពជោគជ័យនៃទំនាក់ទំនងរបស់ពួកគេ។ ចាប់តាំងពីការចាក់បញ្ចាំងលើកដំបូងនៅថ្ងៃទី៩ ខែមីនា រឿងនេះបានទាក់ទាញអ្នកទស្សនាយ៉ាងច្រើនដោយភាគទី ១០ ទទួលបានអត្រាអ្នកទស្សនាគួរឱ្យកត់សម្គាល់រហូតដល់ ១៩.០% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFkpXRLLJImeuc1emwtigj0cocZLxDBvn5R8kqxk4Awf06RNtcyksAN6K34r8S2ABVRs2bpCiA4qeZmQdF8NXoyBfD9-0hlk9Bjt2Yxwf9cLk2nv4RWpxKtA5k52fA9ICMUhzT44S2SrTNFYGRZWNyvgX-5slbd9Gk3MEMrn7UXDN3cexAmEqFY-lvcrA/s1620/image_2024-04-09_11-50-37%20(2).png

ជាមួយនឹងការវាយតម្លៃដ៏គួរឱ្យចាប់អារម្មណ៍ «Queen of Tears» បានក្លាយជារឿងមួយក្នុងចំណោមរឿងភាគចាក់បញ្ចាំងថ្ងៃសៅរ៍-អាទិត្យដែលមានការវាយតម្លៃខ្ពស់បំផុតរបស់ tvN ដោយតាមពីក្រោយរឿង «Crash Landing on You»ដែលជារឿងដ៏ល្បីល្បាញ។ នៅពេលដែលការរំពឹងទុកកើនឡើង អ្នកទស្សនាកំពុងរង់ចាំដោយអន្ទះសារដើម្បីមើលថាតើ «Queen of Tears» នឹងលើសពីជោគជ័យបំបែកកំណត់ត្រារបស់អ្នកកាន់តំណែងមុន និងទទួលបានកន្លែងនៅក្នុងប្រវត្តិសាស្ត្រទូរទស្សន៍ដែរឬទេ៕

អត្ថប្រយោជន៍ ៧ យ៉ាងនៃការត្រដុសទឹកកកលើផ្ទៃមុខ

0

ការលាបទឹកកកលើស្បែកជាអាថ៌កំបាំងនៃសម្រស់ដ៏ពេញនិយមជាយូរមកហើយ។ វាមិនមែនជាបច្ចេកទេសថ្មីនោះទេ ក្នុងរដូវក្តៅខ្លាំងបែបនេះអ្នកគួរតែយកទឹកកកទៅត្រដុសលើផ្ទៃមុខ ព្រោះទឹកកកគឺល្អសម្រាប់ស្បែករបស់អ្នកតាមវិធីជាច្រើន មិនថាអ្នកចង់កាត់បន្ថយកំដៅនៅលើស្បែក ឬក៏ចង់ឱ្យការតុបតែងមុខរបស់អ្នកជាប់បានយូរពេញមួយថ្ងៃ ទឹកកកគឺជាចម្លើយដ៏ល្អបំផុត! ហើយវាក៏ត្រូវបានចាត់ទុកថាជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពជាងការប្រើប្រាស់ផលិតផលថ្លៃមួយចំនួនទៀតផង។ ដូច្នេះខាងក្រោមនេះគឺជាអត្ថប្រយោជន៍ ៧ យ៉ាងនៃការត្រដុសទឹកកកលើផ្ទៃមុខ៖

១.ទឹកកកជួយព្យាបាល និងការពារមិនឱ្យកើតមុន៖ លក្ខណៈសម្បត្តិដ៏ល្អបំផុតមួយរបស់ទឹកកក គឺវាប្រឆាំងនឹងការរលាក ជួយកាត់បន្ថយស្នាមជាំ និងព្យាបាលមុនយ៉ាងមានប្រសិទ្ធភាព លើសពីនេះទឹកកកក៏ជួយបន្ធូរស្បែកដែលរលាក និងកាត់បន្ថយទំហំនៃរន្ធញើសផងដែរ។

២.ធ្វើឱ្យស្បែកថ្លា កាត់បន្ថយភាពតានតឹង៖ ការត្រដុសទឹកកកលើមុខរបស់អ្នកបន្ទាប់ពីរវល់ពេញមួយថ្ងៃ ជួយបន្ធូរភាពតានតឹងភ្លាមៗ ក៏ដូចជាជំរុញចរាចរឈាមនៅលើមុខ ធ្វើឱ្យមុខភ្លឺថ្លាដូចកូនក្មេង។https://images.moneycontrol.com/static-mcnews/2023/09/Benefits-of-applying-ice-on-face-770x433.jpg?impolicy=website&width=770&height=431

៣.កាត់បន្ថយការហើមភ្នែក៖ ភ្នែកហើមអាចកើតឡើងដោយសារមូលហេតុជាច្រើន ប៉ុន្តែហេតុផលទូទៅបំផុតគឺ ការគេងមិនគ្រប់គ្រាន់ និងការប្រើប្រាស់ភ្នែកច្រើនពេក ដូច្នេះទឹកកកមានលក្ខណៈសម្បត្តិជួយកាត់បន្ថយការហើម និងជួយកាត់បន្ថយស្នាមជ្រួញក្រោមភ្នែកបានយ៉ាងឆាប់រហ័សបំផុត។

៤.ពន្យាភាពចាស់៖ គ្មាននរណាម្នាក់ចង់មានស្នាមជ្រួញនៅលើមុខនោះទេ។ ស្នាមជ្រួញគឺជាសញ្ញានៃភាពចាស់ ទោះបីជាអ្នកមិនអាចត្រលប់ទៅភាពវ័យក្មេងរបស់អ្នកក៏ដោយ ប៉ុន្តែយើងអាចពន្យឺតភាពចាស់បាន ដោយការត្រដុសទឹកកកលើមុខរបស់អ្នកជាប្រចាំគឺជាវិធីដ៏ល្អបំផុតក្នុងការកាត់បន្ថយ និងការពារភាពជ្រីវជ្រួញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTkxUInOqEE9tvsJmj3P43-AnPE7giEupkmxaWNCW-9bwXF3zklXVAIT-raciWELxOQrvKSIdcuZ_14KDCFI0nYrCeJU5yt2uUxEc4rkeIP3UNk_dOAPIv7-rEZptPK5UT7DF4fwqvbrUfYd1eUso7uZVbvGz-2igYKjWrNdKYr1UeRWLRYuMMUdw8Vb8/s912/3-cold-ice-for-face.jpg

៥.បំបាត់ការរលាក៖ ប្រសិនបើស្បែករបស់អ្នកមានអារម្មណ៍ឆេះ រមាស់ និងរលាកពីការប៉ះពាល់នឹងព្រះអាទិត្យ អាឡែស៊ី កន្ទួល ឬសូម្បីតែកើតមុនរ៉ាំរ៉ៃ ការត្រដុសទឹកកកលើតំបន់ដែលមានបញ្ហាអាចជួយសម្រាលរោគសញ្ញាបាន ព្រោះទឹកកកជាមធ្យោបាយដ៏ល្អក្នុងការបង្រួមសរសៃឈាម និងបំបាត់ការរលាក។

៦.ជម្រុះកោសិកាស្បែកដោយទឹកកក៖ ទឹកកកគឺជាសារធាតុខាត់ស្បែកធម្មជាតិដ៏ល្អបំផុត ជួយឱ្យស្បែករបស់អ្នកភ្លឺថ្លាភ្លាមៗ ដោយគ្រាន់តែជូតមុខរបស់អ្នកជាមួយនឹងដុំទឹកកកទឹកដោះគោ នោះសារធាតុអាស៊ីតឡាក់ទិករបស់ទឹកកកទឹកដោះគោនឹងជួយកម្ចាត់កោសិកាស្បែកដែលងាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_1Smk6et9oRApRrjHxyo1cZqebzrpHMtTHkEeNJMUSoB6IOQ_pNHJioq9Q1dLRNe_lG48H6Yvd6jJG_0-FabvArQXgN1SlL3428rCMAO-P45MpwiJxZgEirYwvZVFoAKdqOC7L2tGsYXMOhWBolkEI59H-ydLD_yZjo1dqGCJEk5OCEgoFP9NSe623aQ/s1500/ice-facial-2000-186b48f33b1344b992f1bf02b274c560.jpg

៧.បង្កើនប្រសិទ្ធភាពនៃការថែរក្សាស្បែកជាមួយទឹកកក៖ ការជូតទឹកកកលើមុខរបស់អ្នក មុនពេលប្រើផលិតផលថែរក្សាស្បែកផ្សេងទៀត អាចជួយបង្កើនប្រសិទ្ធភាពនៃការបើករន្ធញើស និងជំរុញចរន្តឈាម ដែលអនុញ្ញាតឱ្យផលិតផលត្រូវបានស្រូបចូលកាន់តែជ្រៅទៅក្នុងស្បែក៕

នាយចឺម និង វណ្ណដា មានវាសនាខុសគ្នា?

0

ស្ពតពាណិជ្ជកម្មផ្សាយស្រាបៀររបស់តារារ៉េប វណ្ណដា យូហៃ Goofy និង Roxy ត្រូវរងនូវមតិចម្រុះពីសាធារណជនដោយអ្នកខ្លះបានបញ្ចេញមតិសំណូមពរចង់ឱ្យតារារ៉េប វណ្ណដាបញ្ឈប់ការផ្សាយស្រា អ្នកខ្លះរិះគន់ ចំណែកឯមតិផ្សេងទៀតថា អ្នកខ្លះរិះគន់អ្នកផ្សាយស្រា តែខ្លួនឯងផឹកស្រាឡើងសាហាវ ។ ទន្ទឹមនឹងនេះក៏មានការប្រៀបធៀបវាសនាខុសគ្នារវាង នាយចឺម គ្រាន់តែ ចេញចំណងជើងបទចម្រៀងគេជេរពេញប្រទេសតែ វណ្ណដា វិញគេសាទរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaWohC-d6WpXnul3QTXZskGhets5CHV6s3OtuR4s_CUbzVW5mDhfdPXWhE3OQ0rHHZ_jV238jbfFwlpD9VO1kPusCqEsV0qmTablS6nWMRNpU7MqrDN005C2bpZ-QDSG_SZB_dyyDjqOk7nPhRPl7omrS1LsnYY3Rx1033Vead3uMdQAwWO-0u2GpgFEw/s1080/photo_2024-04-09_10-58-35.jpg

កាលពីកន្លងទៅនេះ ផលិតកម្មសាន់ដេ បានទម្លាក់ Poster បទថ្មីរបស់ នាយចឺម មានចំណងជើងថា «កន្លះកេសម្នាក់ឯង» សម្រាប់អបអរពិធីបុណ្យចូលឆ្នាំខ្មែរ។ ទោះយ៉ាងណាគ្រាន់តែចេញត្រឹមចំណងជើងនេះបានធ្វើឱ្យមានការរិះគន់ នាយចឺម ភ្លូកទឹកភ្លូកដី រហូតដល់ខាងផលិតកម្មសម្រេចចិត្តលុប Poster នោះចេញ។ ម្តាយមីងរបស់ នាយចឺម គឺអ្នកនាង អ៊ីត ក៏ចេញមុខការពារក្មួយប្រុសដូចគ្នាឆ្លើយតបទៅកាន់អ្នកដែលជេរប្រទិចដល់គ្រួសាររបស់ខ្លួន កុំគ្រាន់តែឃើញត្រឹមចំណងជើងទាំងមិនទាន់បានស្តាប់រិះគន់ទៅហើយ។ យ៉ាងណាមិញ នៅពេលផលិតកម្មទម្លាក់វីដេអូចម្រៀងពេញបទ«កន្លះកេសម្នាក់ឯង»របស់ នាយចឺម មិនបានផឹកស្រានោះទេ តែគឺចេញរូបភាពផឹកទឹកសុទ្ធ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaomcvnyRvJIGkQTEUl6C4-xQ5H6m869DGBAUirOefF5no7WBViXNZUl3qX8hruvVsKvM94O2D2DxNEO-pLiPmCqrSlmGm2RtxO2z8JmoF8zO2Tx6Eb0lr_EtdeJXyxbg0uVGFQrdNjSca2MgO0jMDDZovCoKW02u3gACCLooJhTO9JqnxQd8NaVGn6BQ/s1280/photo_2024-04-09_10-58-35%20(2).jpg

ជាមួយគ្នានេះដែរ វណ្ណដា បានទម្លាក់វីដេអូផ្សព្វផ្សាយពាណិជកម្មស្រាបៀរនៅលើផេកផ្ទាល់ខ្លួនរយៈពេល៨វិនាទី ជាហេតុត្រូវរងនូវមតិចម្រុះពីសាធារណជនអ្នកប្រើប្រាស់បណ្តាញសង្គមរួមជាមួយការប្រៀបធៀបវាសនានាយ ចឺម និង វណ្ណដា ខុសគ្នា។

វីដេអូផ្សព្វផ្សាយស្រាបៀររបស់ វណ្ណដា មានការបញ្ចេញមតិថា «ចឺម ចេញចំណងជើងចម្រៀង មិនទាន់ថតផឹកគេជេរពេញប្រទេស វណ្ណដា ថតវិញគេសាទរពេញប្រទេស, idol ផ្សាយស្រាមិនមានអ្នកថាអ្នករិះគន់ សូមគាំទ្រដោយការគិតពីសង្គមផងព្រោះ idol មានឥទិ្ធពល ,និយាយតាមត្រង់ស្រឡាញ់ វណ្ណដា តែឃើញផ្សាយស្រា ខកចិត្តណាស់ ហើយថែមទាំងយកទម្រង់បុរាណមកផ្សាយជាមួយទៀត ឈឺចិត្ត ហើយCmtនេះក៏ព្រោះស្រឡាញ់»។ អ្នកខ្លះថា «អាចទេ ក្នុងនាមជាតារាល្បីមួយរូប មិនចូលរួមផ្សព្វផ្សាយគ្រឿងស្រវឹង ដែលជាគ្រឿងអបាយមុខ នាំមកនូវក្តីវិនាសអន្តរាយ? តារាស្រុកគេជួយផ្សាយកសិកម្មតារាស្រុកខ្ញុំផ្សាយរឿងស្រា ឈប់បានក៏ឈប់ទៅ សង្គមមួយនេះកែលេងបានហើយមើលទៅ»។https://pbs.twimg.com/media/Ftmaak9aUAAAvhc.jpg:large

យ៉ាងណាមិញ ទន្ទឹមនឹងការរិះគន់ក៏មានមតិផ្សេងទៀតបានលើកឡើងដែរថា «បន្ទោសតែអ្នកផ្សាយ បើផឹកមិនចេះគិតឱ្យងាប់ទៅ គេអត់បានបង្ខំឱ្យផឹកណាផឹកខ្លួនឯងតើ, អ្នកខ្លះរិះគន់អ្នកផ្សាយស្រា តែខ្លួនឯងផឹកស្រាឡើងសាហាវ , អ្នកខ្លះរិះគន់វណ្ណដាផ្សាយស្រាតែអ្នកខ្លះចេះផឹកស្រាមុន វណ្ណដា ផ្សាយស្រាផងមិនដឹង ខមិននេះមិនមែនកាន់ វណ្ណដា ទេតែសុំយាយការពិតខ្លះ បើវណ្ណដាឈប់ផ្សាយស្ររស្មានថាអ្នករិះគន់ឈប់ផឹកដែរមែន វណ្ណដាផ្សាយស្រាតែមិនបានឱ្យលុយហ្វេនៗទិញស្រាផឹកទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjw_iWjVDuQBC6vgvH39xzJQFCNRFv424DI9vJ4x179S_UdLYMOuNiQFFuzRlhYEebjhn0pX7uq9uCl3Soz1tiC8ufY0_sOEOe7PU_O2FAPXoscm9bjGbYgTUBMdRAgyHpssSI6HUTc4PWMb4GGOZ0zMjxlhPJSdFreeXQIdHS3wKOzwgBEUMlAyjm_L7E/s1230/photo_2024-04-09_10-58-34.jpg

គេសង្កេតឃើញថា បច្ចុប្បន្នមិនត្រឹមតែ វណ្ណដា ជាតារាល្បីដែលទទួលផ្សព្វផ្សាយស្រាបៀរប៉ុណ្ណោះទេ ប៉ុន្តែនៅមានតារាល្បីៗជាច្រើនរូបក៏ផ្សព្វផ្សាយស្រាបៀរដូចគ្នា។ ទោះយ៉ាងណាក៏មានការលើកឡើងដែរថានេះជាសិទ្ធិផ្ទាល់ខ្លួនរបស់សិល្បករ ផឹកឬមិនផឹកគឺអាស្រ័យទៅលើប្រជាពលរដ្ឋ៕

ប្រវត្តិសាស្ត្រ! ម្ចាស់ជ័យលាភី Miss Universe មកដល់ទឹកដីកម្ពុជាហើយថែមទាំងស្លៀកឈុត«អប្សរា»ជាមួយ ទីម៉ា យ៉ាងស្រស់ស្អាត

0

Sheynnis Palacios (សេននីស ផាឡាស៊ីអូ)ជ័យលាភី Miss Universe លើកទី៧២ និង ចន សុទីម៉ា Miss Universe Cambodia 2023 ធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីបវរកញ្ញាទាំងពីររូបបានបញ្ចេញសម្រស់យ៉ាងស្រស់ស្អាតក្នុងសំលៀកបំពាក់ «អប្សរា»។ នេះជាប្រវត្តិសាស្រ្តលើកដំបូងសម្រាប់ប្រទេសកម្ពុជានៃការមកដល់របស់ម្ចាស់ជ័យលាភី Miss Universe។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghaWM9O2zruNmPEUEhVUmrBd31PHFubvAAJxzEv-v07rxT-9SgOp4XWP3Vb3qPId1GPZFfSNx7Jf9r_gqUWuynX1jh2sRmvV-MrZ5N737xffpsgmQN1-vIAbDD8sFkZ93274qrQOtA2Z59jjaIrXmvVbE7TP3HuxJy7x9Pqykp7oMauu7NgpQa-45Da2k/s1124/image_2024-04-09_14-09-12.png

បវកញ្ញា Sheynnis Palacios (សេននីស ផាឡាស៊ីអូ)ជ័យលាភី Miss Universe លើកទី៧២ បានមកដល់ទឹកដីសៀមរាបនៃព្រះរាជាណាចក្រកម្ពុជាហើយក្រោយទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកគ្រប់គ្រងកម្មវិធីថ្មី Miss Universe Cambodia និងអ្នកនាង ប្រាសាទ ដាវីន ជាមួយសិល្បៈឆៃយុំារបស់ខ្មែរកាលពីល្ងាចថ្ងៃទី៨ ខែមេសា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQA9JtJ0HIeH4v-kQZkxncjWKBHZ4faQpXOo1G4HNqKXgI3BJtYGc7VcLPaEjMy0qSQZz0r2dXXxMhJ3qsa9iJm0x5LMqDziRMaTHTCkTEiMQbHybmrxSZ5WY6wa2ebxR0d6SAWGJrjHdWV56pCnK33wtbopXpePXM8O_1S1_AkN43_aJPiYolJIjm8is/s1285/image_2024-04-09_14-09-13%20(2).png

ការមកដល់របស់ម្ចាស់ជ័យលាភីកម្មវិធីបវរកញ្ញាដ៏ល្បីល្បាញនេះបានធ្វើឱ្យអ្នកគាំទ្រកម្ពុជា រួមទាំងអ្នកស្នេហាវិស័យបវរកញ្ញាចង់ឃើញជាយូរមកហើយ ព្រោះមិនដែលមានម្ចាស់ជ័យលាភីកម្មវិធី Miss Universe បានមកដល់កម្ពុជានោះទេ។ នេះជាលើកដំបូងសម្រាប់ប្រទេសកម្ពុជាក្នុងស្វាគមន៍ Sheynnis Palacios Miss Universe ដែលមានដើមកំណើតមកពី Nicaragua ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxn7y3xhM644TQFoKzE2g2SLYIh0RuYFrBLP0lBHVzZHIqMZQwSpsyqTGoXryZYiubnwICVtmhjIwxv6v5j_gPAulTqC9XwAe5bAbzMGEQIm9Xgay5wwaULBDg-Ed07zwxGLVgnBYlO03FKKJImWtQ-JReVaQ4RBqQtHxFdEXlK2m8_76Ln06MEVekGBw/s1800/image_2024-04-09_14-09-17.png

នៅព្រឹកថ្ងៃទី៩ មេសា អ្នកគាំទ្ររំភើបចិត្តស្ទើរហោះបន្ទាប់ពីឃើញ Miss Universe រូបនេះរួមទាំង ចន សុទីម៉ា Miss Universe Cambodia 2023 បានគ្រងឈុតអប្សរាជាមួយគ្នានៅលើប្រាសាទអង្គរវត្តបញ្ចេញសម្រស់យ៉ាងល្អឯក។ ឃើញដូចនេះហើយហ្វេនៗកើតក្តីរំភើបយ៉ាខ្លាំងចំពោះទិដ្ឋភាព ហើយនេះក៏អាចចូលរួមផ្សព្វផ្សាយពីវប្បធម៌ តំបន់ទេសចរណ៍កម្ពុជា ក្រោមស្លាកយីហោ Miss Universe ដ៏ល្បីល្បាញមានការគាំទ្រជុំវិញពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFMr0kLtWF8XR_vq3dupae14sL7WfsdOPLToVgTq7zes887VEw6x27Yi2olCyga1rht_sU6s2gN2jFRyM6mPv0Y5cpzQBY0yR4ZkVuhSCXoPBOUfBXK5edfW_f4DzLCsezVVtUWbUNI4xX5sVasWIfkxc8cpsEWX3hw_eOPdtd0OCJ8RQqamu-yWhJmuA/s2048/image_2024-04-09_14-09-20.png

បវរកញ្ញា Sheynnis Palacios និង ចន សុទីម៉ា ស្ថិតក្នុងសំលៀកបំពាក់អប្សរារបស់ខ្មែរនេះពិតជាស្រស់ស្អាត ស្រទន់មានមន្តស្នេហ៍តែម្តងទោះបីជាអាកាសធាតុក្តៅបន្តិចក្តីប៉ុន្តែបវរកញ្ញាទាំងពីរនៅតែរីករាយក្នុងការគ្រងឈុតបុរាណខ្មែរនេះបញ្ចេញសម្រស់ស្រស់ត្រកាលគួបផ្សំបរិយាកាសប្រាសាទអង្គរវត្តទៀតពិតជាគ្មានអ្វីប្រៀបផ្ទឹម៕

បុរសអង់គ្លេសរត់ក្នុងចម្ងាយផ្លូវជាង១ម៉ឺនគីឡូម៉ែត្រដំបូងគេលើពិភពលោក

0

ប្រទេសអង់គ្លេស ៖ បុរសអង់គ្លេសម្នាក់បានរត់កាត់ទ្វីបអាហ្វ្រិកពីទិសខាងត្បូង ទៅកាន់ទិសខាងជើងដំបូងគេនៅលើពិភពលោក ហើយលោកបានចំណាយពេលវេលារត់អស់ជិត១ឆ្នាំ និងឆ្លងកាត់ឧបសគ្គជាច្រើននៅតាមផ្លូវ ។ ប៉ុន្តែដោយសារលោកបានតាំងចិត្តថា នឹងសម្រេចគោលដៅឱ្យបាន ទើបលោកអាចឆ្លងផុតនូវឧបសគ្គទាំងនេះ ។

បុរសរូបនេះឈ្មោះ Russ Cook អាយុ២៧ឆ្នាំ រស់នៅទីក្រុង Worthing ប្រទេសអង់គ្លេស ។ លោកបានរត់ទៅដល់ចំណុចគោលដៅនៅទីក្រុង Bizerte ប្រទេសទុយនីស៊ី កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ ។ វាជាការបញ្ចប់ការរត់ក្នុងចម្ងាយផ្លូវ ស្មើនឹង១ម៉ឺន៦ពាន់គីឡូម៉ែត្រ និងឆ្លងកាត់ប្រទេសចំនួន១៦ នៅទ្វីបអាហ្វ្រិក ។Marathon a day until Christmas as 'hardest geezer' sets out to run length of Africa

លោក Russ Cook បានចំណាយពេលរត់ក្នុងចម្ងាយផ្លូវដ៏វែងឆ្ងាយ រហូតដល់ចំនួន៣៥២ថ្ងៃ ។ លោកត្រូវបានគេកត់ត្រាថា គឺជាមនុស្សដំបូងគេនៅលើពិភពលោក ដែលបានរត់ឆ្លងកាត់ទ្វីបអាហ្វ្រិក ចាប់ពីទិសខាងត្បូង ទៅទិសខាងជើងដោយជោគជ័យ ។

លោក Russ Cook ហៅខ្លួនឯងថា «Hardest Geezer» បានចាប់ផ្តើមរត់ពីតំបន់ Cape Agulhas នៅអាហ្វ្រិកខាងត្បូង កាលពីខែមេសា ឆ្នាំ២០២៣ ហើយលោកបានប្រាប់ខ្លួនឯងតាំងពីមុនពេលចាប់ផ្តើមបំពេញភារកិច្ចនេះថា ជីវិតរបស់លោកគ្មានអ្វីដែលគួរឱ្យសោកស្តាយឡើយ ។Brit dubbed 'Worthing's Hardest Geezer' may have to abandon bid to run the length of Africa after 278 days - because he does not have a visa to enter Algeria | Daily Mail Online

លោកមានគោលបំណងរៃអង្គាសប្រាក់ដើម្បីផ្តល់ឱ្យអង្គការសប្បុរសធម៌ ហើយក្នុងអំឡុងពេលរត់នោះ លោកអាចប្រមូលប្រាក់បានជិត៧សែនផោន ។ លោកបានកត់ត្រា និងបង្ហោះរូបភាពផ្សេងៗពីការរត់របស់ខ្លួនក្នុងបណ្តាញសង្គម X, Instagram និង Youtube ហើយមានអ្នកចូលទស្សនារូបភាពទាំងនេះរាប់លាននាក់ ។

លោកប្រាប់ថា លោកជួបបញ្ហាជាច្រើននៅតាមផ្លូវ ដូចជា ៖ ផ្លាស់ប្តូរគម្រោង, ជួបចោរប្លន់, មានបញ្ហាសុខភាព និងបញ្ហាទិដ្ឋាការ ជាដើម ។ នៅពេលលោករត់បានចំនួន២០០ថ្ងៃ លោកក៏កាត់បន្ថយចម្ងាយផ្លូវរត់តាមការណែនាំរបស់គ្រូពេទ្យនៅប្រទេសហ្គេរីយ៉ា ។ ប៉ុន្តែនៅពេលលោកឈប់សម្រាកដើម្បីត្រួតពិនិត្យរាងកាយ គឺរកពុំឃើញថា លោកបាក់ឆ្អឹងទេ ។ ហេតុនេះ លោកបានប្រើថ្នាំបំបាត់ការឈឺចាប់កម្រិតខ្លាំង រួចហើយរត់បន្តទៀត ។Meet 'Hardest Geezer' Russ Cook - YouTube star taking on his 'Project Africa' | The Irish Sun

នៅទីបំផុត លោកក៏អាចរត់ទៅដល់ចំណុចគោលដៅចុងក្រោយ គឺនៅទីក្រុង Bizerte ប្រទេសទុយនីស៊ី ដែលជាតំបន់ខ្ពស់បំផុតនៅអាហ្វ្រិកខាងជើង ព្រមជាមួយអ្នកគាំទ្រជាច្រើននាក់ ។

លោកបញ្ជាក់ថា ការរត់នេះ គឺជាពេលវេលាដ៏លំបាកបំផុតនៅក្នុងជីវិត ។ ប៉ុន្តែលោកមានអារម្មណ៍ថា មានកិត្តិយសយ៉ាងខ្លាំង ដោយសារបានជួបមនុស្សម្នានៅគ្រប់ប្រទេស ព្រមទាំងទទួលបានក្តីស្រឡាញ់ និងការអាណិតអាសូរពីមនុស្សជាច្រើន ៕

មកស្គាល់ប្រាសាទព្រះពុទ្ធរូបដ៏ចំណាស់បំផុតក្នុងប្រទេសចិន ដែលមានអាយុកាល ២០០០ ឆ្នាំ

0

ប្រាសាទបុរាណចំនួន ៣ នៅក្នុងប្រទេសចិនដែលមានអាយុកាលជិត ២ ពាន់ឆ្នាំ បានកំពុងទាក់ទាញភ្ញៀវទេសចររាប់ម៉ឺននាក់ ដោយសារវាជាសម្បត្តិវប្បធម៌ និងជានិមិត្តរូបនៃព្រះពុទ្ធសាសនាបុរាណចិន។ ដូច្នេះខាងក្រោមនេះគឺជាប្រាសាទព្រះពុទ្ធសាសនាបុរាណ ដែលមានអាយុកាល ២០០០ ឆ្នាំនៅក្នុងប្រទេសចិន។

១.ប្រាសាទ Bach Ma៖ ប្រាសាទ Bach Ma មានទីតាំងនៅទីក្រុង Luoyang ខេត្ត Henan ប្រទេសចិន ត្រូវបានគេនិយាយថាជាប្រាសាទដំបូងគេដែលបានសាងសង់បន្ទាប់ពីព្រះពុទ្ធបានមកដល់ប្រទេស។ ជាមួយនឹងប្រវត្តិសាស្រ្តជិត ២,០០០ ឆ្នាំ ប្រាសាទនេះត្រូវបានគេស្គាល់ថាជាកន្លែងកំណើតនៃព្រះពុទ្ធសាសនាចិន។ យោងតាមកំណត់ត្រា វត្ត Bach Ma ត្រូវបានសាងសង់ឡើងដោយអធិរាជ Han Ming ក្នុងឆ្នាំ ៦៨ នៃគ.ស ដើម្បីធ្វើជាកន្លែងស្នាក់នៅ និងជាកន្លែងដើម្បីផ្សព្វផ្សាយព្រះពុទ្ធសាសនានៅក្នុងប្រទេសចិន។ https://izitour.com/media/blog/truc-lam-bach-ma-zen-monastery_2023-09-25_777.webphttps://media-cdn.tripadvisor.com/media/photo-s/13/23/2d/31/bach-ma.jpg

២.ប្រាសាទ Linh An៖ ប្រាសាទ Linh An ស្ថិតនៅជើងភ្នំ Linh An ស្រុក Tay Ho នៃទីក្រុង Hangzhou ខេត្ត Jiangnan ប្រទេសចិន។ វត្តដ៏អស្ចារ្យនេះឈរទល់នឹងភ្នំ Phi Lai ដ៏ល្បី ហើយបែរមុខទៅបឹងខាងលិចដ៏រ៉ូមែនទិក។ វត្ត Linh An ត្រូវបានកសាងឡើងក្នុងឆ្នាំ ៣២៦ នៃគ.ស មានប្រវត្តិជាង ១៦០០ ឆ្នាំ ដែលកន្លែងនេះត្រូវបានចាត់ទុកថាជាទឹកដីដ៏ពិសិដ្ឋនៃពុទ្ធសាសនា Zen ដែលជានិកាយពុទ្ធសាសនាមហាយានមានដើមកំណើតពីបុព្វបុរសឥណ្ឌាចំនួន ២៨ ជំនាន់ ហើយបានរីករាលដាលយ៉ាងខ្លាំងនៅក្នុងប្រទេសចិន។ វត្ត Linh An ត្រូវបានគេស្គាល់ថាជាវត្តលេខ ១ ក្នុងខេត្ត Jiangnan ដោយសារប្រវត្តិសាស្ត្រដ៏យូរលង់ ទេសភាពដ៏ទាក់ទាញ និងបេតិកភណ្ឌវប្បធម៌ដ៏ជ្រាលជ្រៅបំផុត។https://d13jio720g7qcs.cloudfront.net/images/destinations/origin/5fb4d593f3e3f.jpghttps://vietnamdiscovery.com/wp-content/uploads/2021/02/history-of-Linh-Phuoc-pagoda.jpg

៣.ប្រាសាទ Shaolin៖ ប្រាសាទ Shaolin ស្ថិតនៅលើភ្នំ Songshan ដ៏អស្ចារ្យក្នុងទីក្រុង Dengfeng នៃខេត្ត Henan ប្រទេសចិន។ ប្រាសាទនេះត្រូវបានកសាងឡើងក្នុងឆ្នាំ ៤៩៥ ក្នុងរជ្ជកាលរាជវង្ស Wei ភាគខាងជើងដែលមានប្រវត្តិជាង ១,៥០០ ឆ្នាំ។ ប្រាសាទ Shaolin ត្រូវបានគេចាត់ទុកថាជានិមិត្តរូបព្រះពុទ្ធសាសនា និងជាលំយោលនៃក្បាច់គុនចិន។ វត្តទាំងមូលគឺជាសំណង់ស្ថាបត្យកម្មដ៏ធំដែលមានស្នាដៃគួរឱ្យកត់សម្គាល់ ដែលត្រូវបានទទួលស្គាល់ដោយ UNESCO ជាបេតិកភណ្ឌវប្បធម៌ពិភពលោក៕https://shaolintemple.com/wp-content/uploads/2023/07/WechatIMG34327-1.jpeg

អ្នកក្នុងចង្កោមសិល្បៈហួសចិត្តខ្លាំងទៅលោកគ្រូម្នាក់នៅវិទ្យាល័យព្រះសីហនុដែលមិនឱ្យតម្លៃដល់ក្រុម Hashtag

0

អ្នកលេងបណ្តាញសង្គមនិងអ្នកក្នុងចង្កោមសិល្បៈសម្តែងការហួសចិត្តយ៉ាងខ្លាំងទៅគណៈគ្រប់គ្រងវិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាមដែលមិនបានផ្តល់តម្លៃទៅដល់ការសម្តែងរបស់ក្រុម Hashtag។ ក្រុមចម្រៀងនេះបានលើកឡើងថាពួកគេមិនខឹងនោះទេតែអស់សំណើចជាគណៈគ្រប់គ្រងមួយរូបដែរតែបែរជាខ្វះសីលធម៌ក្នុងការរស់នៅទៅវិញ។ តារាល្បីៗជាច្រើនរូបដូចជា ណុប បាយ៉ារិទ្ធ សុភ័ក្រ្ត កុសុម៉ា ស៊ឹម ច័ន្ទពន្លឺ លឹម សេរីហាន់នីកា រួមទាំងតារាជាច្រើនទៀតសុទ្ធតែបង្ហាញអារម្មណ៍ដោយការហួសចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCLRHmwv5mCnjDJ65NMh2JCXe5RRcAg_UMNm1SsY7Y4MClgdJvw-X1TPWm1bkr_Mrn-xrZSyPYl-ntbxiDvHP6pfWLc52wzJGf-EPB446vle1Q7W76KFx_c1a5FCebyD6DWyfGikiagEqxeAomDhMnQJhypH5lIQMWKLTLUjQrjqovKkVSyLGNwKHsY5Q/s2048/image_2024-04-09_09-34-04.png

នៅយប់ថ្ងៃទី៨ ខែមេសា Hashtag Band បានបង្ហោះវីដេអូ១៥វិនាទី ដោយភ្ជាប់មកជាមួយចំណងជើងថា «ឯណាតម្លៃសិល្បៈ? ពួកខ្ញុំអត់ខឹងទេ តែខ្ញុំអស់សំណើច ដែលខ្លួនលោកជាគណៈគ្រប់គ្រងមួយរូបដែរ តែបែរជាខ្វះសីលធម៌ក្នុងការរស់នៅទៅវិញ»។ ក្នុងវីដេអូខ្លីនេះ ក្រុម Hashtag កំពុងសម្តែងបទចម្រៀងរបស់ខ្លួនដោយមានការប្រកាសមេក្រូដែរថា «សូមប្អូនៗដែលចាំរាំ ចាំបន្តិច ក្រុមហ្នឹងសម្តែងតែ៣បទទេចាំបន្តិច»។ វីដេអូខ្លីនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមហួសចិត្តយ៉ាងខ្លាំង រួមជាមួយអ្នកសិល្បៈច្រើនរូបក៏ហួសចិត្តដូចគ្នាដែលខាងសាលាមិនបានឱ្យតម្លៃទៅដល់អ្នកសិល្បៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5MKDM_qeVeRtm9T8kbUtc_Sm7qK2ew1oGGAGMvqbOza1184YS5r9a-w_rykSfNLVIpE5wHq98olECRX7Q7QOs1oiWTiu4GOWalIrEsYCijyncKcKJgyyLdP13SE6Am96SZ1Jq4X2TYStexiq1BW0xxnKzs8s_tfij6SlDFr9XP5V5D-5SxPdTRgdl_80/s2048/image_2024-04-09_09-34-12.png

តារាចម្រៀង ណុប បាយ៉ារិទ្ធ បានលើកឡើងថា «អត់មានសុជីវធម៌សោះតែម្តង បើខ្លាចសិស្សមិនបានរាំធុងបាស អញ្ជើញគ្នាមកច្រៀងធ្វើអីឆ្ងល់ដែរ មិនចាក់បាស់រាំតែម្តងទៅ។ និយាយប្រណាំងគ្នាអ្នកច្រៀងមើលតែសង្ក្រាន្តប៉ាហ៊ីហើយ»។ លឹម សេរីហាន់នីកា បានពោលដោយខ្លីថា «ហេតុអ្វី?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7TZSBsCQ-hrUd11d5V7dQR7iBrihKI1PrYsl2oa-16ovG1Qdq2v1b8GgMDjn6T6seqZWCuIUtPR7S5bNR-DNC9lCpQY31tSqustzZ0TeYAVTgf0k_Gw9sKZJERVVTl1_eyRDFpgQMQokZJOuBxzKUI5LFebzBH0_6gI3TAWLi4Ws6lpFDGAuqMHkKtmk/s960/image_2024-04-09_09-34-16.png

ងាកទៅកាន់ សុភ័ក្ត្រ កុសុម៉ា វិញ បានលើកឡើងថា «ច្រៀងមិនបានថវិកាហើយ មិនឱ្យ តម្លៃសិល្បករសូម្បីតែបន្តិច»។ ស៊ឹម ច័ន្ទពន្លឺ បានលើកឡើងថា «ហើយបើអ៊ីចឹង … អញ្ជើញអ្នកសិល្បៈទៅធ្វើអី???»។
ក្រុមចម្រៀង Hashtag បានបង្ហោះវីដេអូមួយទៀតពន្យល់ពីមូលហេតុដល់អ្នកគាំទ្រដែលក្រុមរបស់ខ្លួនបញ្ឈប់ការសម្តែងកណ្តាលទីដោយក្រុមចម្រៀងនេះគ្រោងសម្តែង៦បទ ប៉ុន្តែទើបតែសម្តែងបាន២បទ ហើយត្រូវបានគណៈគ្រប់គ្រងកម្មវិធីបញ្ឈប់ពួកគេតែម្តង។ Hashtag បាននិយាយថា ការនិយាយនោះមិនបានឱ្យតម្លៃពួកគេនោះទេទើបសម្រេចចិត្តបញ្ចប់ការសម្តែងរបស់ខ្លួនតែម្តង។ វីដេអូទី២នេះដែរ ក៏បានបង្ហាញថា លោកគ្រូនៅវិទ្យាល័យព្រះសីហនុស្នើសុំឱ្យខាងក្រុមចម្រៀងនេះបញ្ចប់ការសម្តែងដើម្បីចាក់បទរាំកម្សាន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-t50XNchD7BfUMrvx867RcVSCiwUVF9MpUKJkAf2D3IUqW35Vcc0Lto92YN75MJocqFdP_GTxVGIrNto9PWlOw-PQZH7TD8BurhWK3po7riR1o9I5VqfTh_8a7cNxFtcXtvS_4hi1B8M9ZeOoYobSMg86u3L6_RB5Bbj2h8IQju7cgO5to5005mv3YOg/s960/image_2024-04-09_09-34-15%20(2).png

«កូនៗអ្នកដែលមករាំ ឥឡូវលោកគ្រូសុំខាងក្រុមភ្លេងមកពីភ្នំពេញ លោកគ្រូសុំអធ្យាស្រ័យសុំមួយបទនេះទៀតទៅបានហើយដើម្បីចាក់រាំ តremix ដើម្បីរាំទាំងអស់គ្នា ដោយលោកគ្រូបានបង្ហាញថាមានមនុស្សទៅផ្ទះច្រើនដោយសារតែចង់រាំ។ ចំណែកឯអ្នកខាងមុខចង់ឱ្យក្រុមនេះបន្តការសម្តែងតទៀត»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3IhNVs4lDrGn1p73o8GuGEDYEOgqVWinyulhu_-LkkYT9_ttC1w7WNAJ5CuUlpc4-EPW4eHmSi13fhwND_4cnk3AOGp_wNefuuDknVpHaXsovLX0ZfoBg1l29N4YeQz4PwTpEUo-iIOIluWJ-bEqCsO40WGYGYnXJC_RB3q6iA9NsHm1LMUq6kor-BUQ/s2048/image_2024-04-09_09-34-15.png

ទោះយ៉ាងណាទន្ទឹម នឹងរឿងនេះបានល្បីខ្ទរខ្ទាយអ្នកមួយចំនួនក៏បានលើកឡើងដែរថា ហេតុដែលលោកគ្រូវិទ្យាល័យព្រះសីហនុ ស្នើបញ្ឈប់ក្រុម Hashtag ដោយសារតែមានការទទូចពីសិស្សច្រើនពេកទើបលោកប្រកាសបែបនេះ កុំឱ្យតែមួយជ្រុងតូចអ្វីដែលលោកគ្រូខិតខំបង្កើតភាពសប្បាយរីករាយដល់សិស្សត្រូវបាត់បង់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKOrdLaM1lyK7MfY9gkUbSIF0wLohZJWnkZ5U0QGVgWs0hemSppTGJDiWkNkyf6sqL49HMqiBa4y80aGwo5xsb5R2qBIZuigqdJTQXI5KKKeFmKWJZa5SFHIETFgUmsRjZ5SPN7_l0hhHVqrOWUiD1iEkvHa2w33spTQ39H6-z0EV3nhsKJA1rpitPL6s/s1620/image_2024-04-09_09-34-16%20(2).png