Home Blog Page 1138

តារាសម្តែង Ma Dong Seok ហៅប្រូម៉ាប់ ប្រកាសនឹងរៀបការជាមួយតារាម៉ូដែលម្នាក់ដែលមានវ័យខុសគ្នា១៧ឆ្នាំ

0

Ma Dong Deok សមាជិក Marvel ដែលសាធារណជននិយមហៅថា ប្រូម៉ាប់ បានប្រកាសការរៀបការដ៏ភ្ញាក់ផ្អើលជាមួយសិស្សប្អូនក្នុងជួរសិល្បៈជាតារាម៉ូដែលស្រស់ស្អាតម្នាក់គឺ Ye Jung-hwa ដែលអ្នកទាំងពីរមានគម្លាតអាយុពីគ្នា១៧ ឆ្នាំ។ មែនទែនទៅអ្នកទាំងពីរបានចុះសំបុត្រអាពាហ៍ពិពាហ៍ស្របច្បាប់ហើយប៉ុន្តែមិនទាន់បានរៀបចំពិធីមង្គលការដោយសារតែពេលនោះមានវិបត្តិកូវីតវាយលុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBn1ysVjEYSDQM5AJw4ggcc0zlPztAxF46G7IIJjz1vj79gCnD7GxwxZ0FUFxAELWBu-dv5m2HJYtQur60UV-PLWKjVP4S63mSxATpcQ0Fdj-Oo6u7GwqdnO-U3xlpB_pi-r0CWlw9qZkNgg0Ubnpx4UXtTW0Z50WcSg4Yv3Ss3WNd7hGRm9FIKw3LQe8/s900/28a73c5946a847f6936e6b2f06fbf73c.jpeg

នៅថ្ងៃទី៨ ខែមេសាអ្នកតំណាងមកពីក្រុមហ៊ុន Ma Dong Suk និង Ye Jung-hwa បានប្រាប់ Chosun ថា «គូស្នេហ៍នេះនឹងរៀបការនៅទីតាំងមួយក្នុងទីក្រុងសេអ៊ូលក្នុងខែឧសភា»។អ្នកតំណាងរូបនេះបានបន្ថែមថា ពិធីនេះនឹងធ្វើជាលក្ខណៈឯកជន ហើយវាពិបាកក្នុងការបង្ហាញកាលបរិច្ឆេទណាស់»។ ទោះជាយ៉ាងណាបើតាមអ្នកក្នុងឧស្សាហកម្មបានឱ្យដឹងថាថ្ងៃរៀបការគឺនៅថ្ងៃទី ២៦ ខែឧសភា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhC_pa0P_gqYJZKhbC78yB1f6V366zise94PMJeKO2f9O4RyNpQ4Yqvp3mAkt4xaHoyW4Gv0Dbs4K8_CMhrdPTyxaCPxf3WYIbtXQo7xSBs3mkooeBK0vRUHydfQQ11CtQzJtTkwF8Lya8tooR9sdKmVnxtYx9ZuCg1mYS9ujBSuXKY0iyO_S4rP6KnCZo/s1388/image_2024-04-08_16-31-54%20(2).png

Ma Dong Suk និង Ye Jung-hwa មានទំនាក់ទំនងជាសាធារណៈតាំងពីឆ្នាំ ២០១៦ ហើយបានឲចុះសំបុត្រអាពាហ៍ពិពាហ៍នៅឆ្នាំ២០២១។ រៀបការស្របច្បាប់ប៉ុន្តែគូស្នេហ៍នេះមិនអាចរៀបចំពិធីមង្គលការនៅពេលនោះដោយសារតែ COVID និងហេតុផលផ្សេងទៀត ឥឡូវនេះអ្នកទាំងពីរបានរៀបចំដើម្បីអបអរសាទរពិធីមង្គលអ្នកទាំងពីរហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9VPDCeTkrsl6_KzN2PRzYI8OghOhGTrjqnlF0s_9ktzqbeGH7vAaMT6gkScWti0GEsVoYASWeiPPBbRwqrgnmqwpnVlNMC-50-y21infa_zpogaJt13Sb_YE7KgOlmOZxll7NL7A03Y_wLQmeHioFhKq7FpPevyODKdmidv53RhAYvTyMfMFFBwLKJD8/s700/image_2024-04-08_16-31-54.png

ការពិតដែលថាអ្នកទាំងពីរបានរៀបការស្របច្បាប់ត្រូវបានបង្ហាញនៅឆ្នាំ២០២២ ក្នុងអំឡុងពេលសុន្ទរកថាទទួលយករបស់ Ma Dong Suk ។ បន្ទាប់ពីទទួលបានពានរង្វាន់សិល្បករភាពយន្តក្នុងកម្មវិធីពានរង្វាន់មួយ ដោយតារាសម្តែងរូបនេះបានសម្តែងការដឹងគុណរបស់លោកដោយនិយាយថា «ខ្ញុំសូមអរគុណប្រពន្ធជាទីស្រឡាញ់របស់ខ្ញុំ Ye Jung-hwa» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5IUtZUComWllkDkT8jSim0GXaEHSkdDhzLjNSLiy82nLpjpFRI8_PVyWfrs9SR0SM70QMpIoyIFXXxlIzoERimFAz9kpZbhJzi_TupX1xX1BnEzyega8o5Ejw-yF8r0x0sHUDjHkcUHxcCxyyHTrZ_Nf2yyawpWvb8E1msFHq4Q3spP0vy6v7EozKlao/s1080/YeJung-hwa-18.jpg

Ye Jung Hwa តែងតែបង្ហាញសកម្មភាពគាំទ្រស្វាមីជានិច្ច ដោយបានអមដំណើរ Ma Dong Seok ក្នុងសកម្មភាពផ្សព្វផ្សាយសម្រាប់ការចេញផ្សាយភាពយន្តថ្មីរបស់ស្វាមីផងដែរ៕

សូរ្យគ្រាសដ៏អស្ចារ្យ ១០០ ឆ្នាំមានម្តង! មិនបង្អង់យូរគូស្នេហ៍ជនជាតិអាមេរិកជាច្រើនបានសម្រុករៀបការនៅថ្ងៃពិសេសនេះ

0

សហរដ្ឋអាមេរិក៖ គូស្នេហ៍ជនជាតិអាមេរិកជាច្រើនបានសម្រេចចិត្តរៀបការក្នុងអំឡុងពេលនៃសូរ្យគ្រាសកាលពីម្សិលមិញថ្ងៃទី៨ ខែមេសា ដែលមានចំនួនរហូតដល់ ១៥០ គូទូទាំងប្រទេស។

បើយោងតាម GMA ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះបានឱ្យដឹងថា ទីក្រុង Tiffin នៃរដ្ឋ Ohio បានរៀបចំពិធីមង្គលការដ៏ធំមួយដោយទាក់ទាញគូស្វាមីភរិយាចំនួន ១៥០ គូទូទាំងប្រទេស ដើម្បីឱ្យគូរស្នេហ៍ទទួលបានអារម្មណ៍ពិសេស និងបង្កើតការចងចាំពេលវេលាដ៏ល្អបំផុតដែលមិនអាចបំភ្លេចបានចំពេលមានបាតុភូតសូរ្យគ្រាសដ៏អស្ចារ្យ ១០០ ឆ្នាំមានម្តង ធ្វើឱ្យគូស្នេហ៍ជាច្រើនទ្រាំមិនបានក៏សម្រុករៀបការនៅថ្ងៃនេះតែម្តង។https://static01.nyt.com/images/2024/04/02/multimedia/ECLIPSE-WEDDINGS-02-kbzv/ECLIPSE-WEDDINGS-02-kbzv-articleLarge.jpg?quality=75&auto=webp&disable=upscale

ព្រឹត្តិការណ៍សូរ្យគ្រាសបានកើតឡើងនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ បានគ្របដណ្តប់តំបន់ជាច្រើននៅអាមេរិកខាងជើង។ ក្នុងអំឡុងពេលនេះ សីតុណ្ហភាពនឹងថយចុះ ហើយផ្កាយនឹងអាចមើលឃើញបានយ៉ាងពេញលេញ។ គូស្នេហ៍ Zach Horrall និង Corlan McCollum បាននិយាយថា ពួកគេពិតជាមានអារម្មណ៍រំភើបខ្លាំងណាស់នៅពេលដែលពួកគេបានរៀបការក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ។https://static.tnn.in/thumb/msid-109150128,thumbsize-838484,width-1280,height-720,resizemode-75/109150128.jpg

ការសម្រេចចិត្តរៀបចំពិធីមង្គលការដែលមានរយៈពេល ៣ នាទីនិង ៤៥ វិនាទី បានធ្វើឱ្យគូស្នេហ៍ជាច្រើនមានការពេញចិត្តជាខ្លាំង ខណៈដែលកម្មវិធីនេះរៀបចំឡើងដោយឥតថ្លៃ។ មន្ត្រីក្រុង Tiffin បាននិយាយថា គូស្នេហ៍ប្រហែល ១០% ប៉ុណ្ណោះគឺជាអ្នកស្រុកនៅទីនេះ ខណៈដែលគូស្នេហ៍ជាច្រើនទៀតគឺមកពីទីក្រុងផ្សេងៗ ចម្ងាយសរុបដែលពួកគេធ្វើដំណើរទៅកាន់ទីក្រុង Tiffin ដើម្បីរៀបការត្រូវបានប៉ាន់ប្រមាណថាមាន ២៦,៧០០ គីឡូម៉ែត្រឯណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoDN6fM5qXYUmlMLiRDm74q57bBh1-eOf5ILgjrEcJeYKWWb1mJZf08a9t9LGIP9p7LbhBGJo61e0DTxfzdbb7USwI2ctEOrJ3xPzE3ddESjYx4OZpzfzjGJPsLp_hcBD3SYcLMrrH85N2vWkLzk6Jd2ygc6GNS7M7dSKGhlvPgBf1Qsi8fUKNGERI-48/s800/33a40830-866e-4910-b9b4-63e4f4ad5f97-large1x1_eclipseweddingUntitled5.png

ទោះជាយ៉ាងណា នេះមិនមែនជាព្រឹត្តិការណ៍ធំខ្លាំងនោះទេ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ គេហទំព័រនេះបានកត់ត្រាអាពាហ៍ពិពាហ៍ចំនួន ៣៦០ គូរនៃពិធីបុណ្យ “Eclipse of the Heart Day” ដែលបានប្រារព្ធរយៈពេលបីថ្ងៃរបស់ទីក្រុង។ ទោះបីជាគូស្នេហ៍រៀបការនៅថ្ងៃសូរ្យគ្រាសមានតិចជាងថ្ងៃផ្សេងៗក៏ដោយ ក៏គូស្នេហ៍ជាច្រើនមានការពេញចិត្ត និងរំភើបជាខ្លាំង ខណៈដែលសូរ្យគ្រាសដ៏អស្ចារ្យនេះ ១០០ ឆ្នាំទើបមានម្តងប៉ុណ្ណោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvgXGISvsoASDh94SPjt1ISIa0s4t987InzYjhif_N0R35wbEankXj4RvLslxzDqe9JgxpbQaAJ425T-ul9WxYWtsv6R-7GW4z6M0bJ93QU3ISmDMkFMp3ghGcfoMRpm09OMX_pQcI72jtagibOTkthNeIrP4q5xiDHgdRSEvwq-BGXJ7nMj23suZ0TOc/s800/ECLIPSE-WEDDINGS-01-kbzv-googleFourByThree.jpg

មិនជឿកុំប្រមាថ! ទំនាយទាំង ៧ របស់លោកយាយ Baba Vanga សម្រាប់ឆ្នាំ ២០២៤នេះ នឹងផ្តល់ទាំងផលល្អនិងអាក្រក់ដល់មនុស្សជាតិទូទាំងពិភពលោក

0

រយៈពេល២៧ឆ្នាំហើយ ដែលលោកយាយ Baba Vanga ហោរាសាស្រ្តដ៏ល្បីល្បាញទូទាំងសកលលោកបានចែកឋានទៅ ខណៈលោកយាយថា ពិភពលោកនឹងមកដល់ទីបញ្ចប់ក្នុងឆ្នាំ ៥០៧៨ ស្របពេលដែលព្រឹត្តិការណ៍សំខាន់ៗក៏បានលេចឡើងតាមពាក្យទំនាយរបស់លោកយាយជាបន្តបន្ទាប់។

លោកយាយ Baba Vanga ជនជាតិប៊ុលហ្គារី កើតក្នុងឆ្នាំ១៩១១ និងទទួលមរណៈភាពនៅឆ្នាំ ១៩៩៦ ក្នុងព្រះជន្ម ៨៥ឆ្នាំ។ កាលពីអាយុ១២ ឆ្នំាំ លោកយាយគឺបានជួបនៅឧបត្តវហេតុមួយដោយមិននឹកស្មានដល់ ដែលធ្វើឲ្យភ្នែកទាំង២របស់គាត់ងងឹតសូន្យឈឹងតែម្តង។ បន្ទាប់ពីនោះមក គាត់ក៏បានក្លាយទៅជាមនុស្សវិសេសម្នាក់ បើទោះបីជាភ្នែកមើលពុំឃើញអ្វីសោះក្នុងពេលកំពុងមានរស់រានជីវិតក៏ដោយ ប៉ុន្តែគាត់បែរមានភ្នែកទ័ព្វ អាចប្រមើលមើលឃើញអំពីព្រឹត្តិការណ៍សំខាន់ៗរបស់ពិភពលោកនាពេលអនាគតជាច្រើនរឿងរាប់មិនអស់។https://www.thenews.com.pk/assets/uploads/updates/2024-04-05/1175917_6651780_vanga_updates.jpg

រឿងដែលលោកយាយធ្លាប់បានទាយទុកទាំងប៉ុន្មានក៏ត្រូវបានគេកត់ត្រាទុក ខណៈដែលព្រឹត្តិការណ៍មួយចំនួនធំក៏បានកើតឡើងទៅតាមពាក្យទំនាយរបស់លោកយាយពិតប្រាកដមែន។ ទើបជាហេតុនាំឲ្យពិភពលោក ចងចាំលោកយាយ Baba Vanga ថាជាហោរាសាស្រ្តដ៏មានឥទ្ធិពលមួយរូប និងរងចាំមើលហេតុការណ៍ទាំងល្អនិងអាក្រក់ដែលលោកយាយបានទស្សន៍ទាយទុក បន្តពីមួយជំនាន់ទៅមួយជំនាន់។

ព្រឹត្តិការណ៍ធំៗរបស់ពិភពលោកកាលពីពេលកន្លងទៅ ដែលលោកយាយបានទាយទុក ហើយក៏បានក្លាយជាការពិត ឈុតដូចជាពាក្យទំនាយមានដូចជា៖ ការដួលរលំរបស់សហភាពសូវៀតក្នុងឆ្នាំ១៩៩១, ការបរាជ័យនៃសេដ្ឋកិច្ចនៅអ៊ឺរ៉ុប, ភេរវកម្មអ៊ីស្លាម, ការយាងចូលទិវង្គត់របស់ម្ចាស់ក្សត្រី Diana, និងសង្គ្រាមនៅអ៊ុយក្រែនជាដើម។https://i0.wp.com/pune.news/wp-content/uploads/2024/02/Legendary-soothsayer-Baba-Vanga.webp?resize=380%2C250&ssl=1

យោងតាមប្រភពសារព័ត៌មានអន្តរជាតិ 7News និង NDTV News ក៏បានចុះផ្សាយអំពី ពាក្យទំនាយរបស់លោកយាយ Baba Vanga ភ្នែកទ័ព្វ សម្រាប់ឆ្នាំ២០២៤នេះផ្ទាល់តែម្តង ថានឹងកើតមានព្រឹត្តិការណ៍ធំៗទាំងល្អនិងអាក្រក់នៅលើពិភពលោកចំនួន ៧ រឿងរួមមាន៖
១ របកគំហើញផ្នែកវេជ្ជសាស្រ្ត៖ លោកយាយព្យាករណ៍ថា នៅឆ្នាំនេះរបកគំហើញដ៏វិសេសវិសាលនៃផ្នែកវេជ្ជសាស្រ្ត ក្នុងការព្យាបាលជំងឺដ៏កាចសាហាវមួយចំនួន ជាពិសេសគឺជំងឺមហារីក ជំងឺភ្លេចភ្លាំងជាដើម ត្រូវបានគេរកឃើញនិងជាការអស់បារម្ភសម្រាប់មនុស្សជាតិ។Novel cancer treatment offers new hope when chemo and radiation fail: 'Big  change in people's lives' | Fox News

២ ការរីកចម្រើននៃបច្ចេកវិទ្យា៖ បច្ចេកវិទ្យានឹងមានការវិវត្តន៍ឈានឡើងជាលំដាប់ រួមទាំងរបកគំហើញដ៏ធំនៃការគណនា Quantum ដែលគេហៅថា «កង់ទិច» នឹងអង្រួននៅក្នុងវិស័យឧស្សាហកម្ម ដោយសង្កត់ធ្ងន់លើប្រព័ន្ធអ៊ីនធើណែត និងផ្នែកហិរញ្ញវត្ថុ។What Is Quantum Mechanics? Quantum Physics Defined, Explained | Live Science

ទោះជាយ៉ាងណា ក៏នៅមានព្រឹត្តិការណ៍តក់ស្លុតមួយចំនួនដែលលោកយាយបានទាយទុកសម្រាប់ឆ្នាំ២០២៤នេះមានដូចជា៖

៣ ឧក្រិដ្ឋកម្មបច្ចេកវិទ្យា៖ ស្របពេលដែលមានការវិវត្តិនៃបច្ចេកវិទ្យា លោកយាយក៏បានទាយថា ការឆបោកតាមរយៈប្រព័ន្ធអ៊ីនធើណែតនឹងមានការកើនឡើងខ្លាំង ទាំងពួក Hacker បណ្តាញកុំព្យូទ័រ ចោះចូលគ្រប់គ្រងទិន្នន័យ និងគណនីធនាគារផ្សេងៗ ដែលនឹងគំរាមកំហែងដល់សន្តិសុខពិភពលោកកាន់តែធ្ងន់ធ្ងរសម្រាប់ឆ្នាំ២០២៤នេះ។Will your company be a victim of cyber crime in 2018?

៤ វិបត្តិសេដ្ឋកិច្ច៖ លោកយាយ Baba Vanga បានលើកឡើងថា មនុស្សជាតិនៅទូទាំងពិភពលោកបានប្រឈមមុខនឹងវិបត្តិហិរញ្ញវត្ថុក្នុងឆ្នាំ២០២៣ ហើយវាគឺកាន់តែបន្តធ្ងន់ធ្ងរឡើងនៅឆ្នាំ២០២៤ ស្របពេលដែលវិបត្តិសេដ្ឋកិច្ចសកលលោកកាន់តែអាក្រក់ទៅៗ។ ជាមួយគ្នានេះក៏នៅមានភាពតានតឹងខ្លាំងផ្នែកភូមិសាស្រ្តនយោបាយ និងការផ្លាស់ប្តូរអំណាចពីលោកខាងលិចទៅលោកខាងកើត តួយ៉ាងការប្រជែងអំណាចគ្នារវាងមហាអំណាចសេដ្ឋកិច្ចពិភពលោកអាមេរិកនិងចិនបច្ចុប្បន្នកំពុងតែឡើងកម្តៅខ្លាំង។Economic Recession: What Is It & What Happens | Seeking Alpha

៥ គ្រោះធម្មជាតិកាន់តែអាក្រក់ទៅៗ៖ ពិភពលោកកំពុងតែផ្លាស់ប្តូរ ភាពចលាចល និងគ្រោះមហន្តរាយបរិស្ថានបន្តកើនឡើង។ លោកយាយបានព្យាករណ៍ថា គន្លងរបស់ផែនដីនឹងផ្លាស់ប្តូរតាមរបៀបដែលអាចផ្លាស់ទីវាទៅជិតព្រះអាទិត្យ ធ្វើឱ្យផ្ទាំងទឹកកករលាយ កម្រិតទឹកសមុទ្រកើនឡើង ឬសូម្បីតែកម្រិតវិទ្យុសកម្មកើនឡើង។Natural disasters on the rise: risk mitigation strategies for lumber  professionals

៦ ការវាយប្រហារភេរវកម្មកើនឡើង៖ លោកយាយព្យាករណ៍ថានឹងមានការកើនឡើងនៃការប្រើប្រាស់អាវុធបំផ្លិចបំផ្លាញដោយអះអាងថា “ប្រទេសមហាអំណាចណាមួយ” នឹងធ្វើការសាកល្បងអាវុធ និងការវាយប្រហារ បណ្តាលឲ្យមានកើនឡើងនៃអំពើភេរវកម្មនៅទ្វីបអឺរ៉ុប។Criminal Assault in Miami - Lawyers | Gallardo Law Firm

៧ ការប៉ុនប៉ងធ្វើឃាតមេដឹកនាំរុស្សី (លោកវ្លាដឺមៀល ពូទីន)៖ ស្របពេលដែលសង្រ្គាមរវាងរុស្សីនិងអ៊ុយក្រែននៅតែបន្តក្តៅគគុក បើតាមពាក្យទំនាយរបស់លោកយាយថា មេដឹកនាំរុស្សីរូបនេះនឹងមានអ្នកលួចធ្វើឃាត ហើយអ្នកដែលធ្វើឃាតគឺជាបុរសជនជាតិរុស្សីផ្ទាល់តែម្តង៕Vladimir Putin - WSJ Spotlight Coverage, Recent News

ចូលឆ្នាំចង់ទៅកម្សាន្តនៅមណ្ឌលគិរី ហាមដាច់ខាតរំលងកន្លែងទេសចរណ៍៣នេះ

0

ឱ្យតែនិយាយដល់ខេត្តមណ្ឌលគិរី មនុស្សគ្រប់គ្នាច្បាស់ណាស់នឹងនឹកដល់ តំបន់ទេសចរណ៍ធម្មជាត ព្រៃភ្នំដ៏ល្អឯក ជាពិសេសទឹកជ្រោះប៊ូស្រាតែម្តង។

ស្របពេលដែលអាកាសធាតុកំពុងឡើងកម្តៅ ហើយជិតឈានដល់ចូលឆ្នាំប្រពៃណីខ្មែរទៀតនោះ សម្រាប់បងប្អូនដែលចង់ដើរកម្សាន្តនៅកន្លែងដែលមានអាកាសធាតុត្រជាក់ អមជាមួយនឹងខ្យល់អាកាសធម្មជាតិ និងទេសភាពស្រស់បំព្រង គួរណាស់ទៅកម្សាន្តនៅកន្លែង៣នេះ ដែលមាននៅតែខេត្តមណ្ឌលគិរី តែប៉ុណ្ណោះ។

១ទឹកជ្រោះប៊ូស្រា៖ រមណីយដ្ឋាននេះស្ថិតក្នុងស្រុកពេជ្រចិន្ដា ចម្ងាយជាង ៤០ គីឡូម៉ែត្រពីស្រុកសែនមនោរម្យ ខេត្តសំបូរភ្នំមណ្ឌលគិរី។ ទឹកកជ្រោះនេះចែកចេញជាបីដំណាក់៖
ដំណាក់ទី១: ហូរធ្លាក់ក្នុងកំពស់ពី១០ ទៅ ១៥ម៉ែត្រ នៅរដូវប្រាំង។
ដំណាក់ទី២: ហូរធ្លាក់កំពស់ពី១៨ ទៅ ២៥ម៉ែត្រ ដែលមានមុខកាត់១៣ម៉ែត្រ នៅរដូវប្រាំង។
ដំណាក់ទី៣: ល្បាក់នេះ ពិបាកឡើងទៅដល់ ពីព្រោះជាតំបន់ព្រៃក្រាស់ ខ្វះមធ្យោបាយធ្វើដំណើរ និង តំបន់គ្រោះថ្នាក់នៃពពួកសត្វព្រៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjT88U-tiDqGWn6fa0Ptwmrl-gCXa_-L8299de6t_kj8SVCYmo7vrB-6B3buIBE3_bBA3eCfjOhnMedtKSdLV5ZR743KQKUABCNQqxHfCtW_9dCK-zTeizgPUB_-cA5uEK_iFiOQU5617oYcfxP6wX-vMIiGj3rCCLmvg0SDaz9XHDh1Sgjn0S71YuO0oU/s550/f78b7b13a4185d9a68ed56eea148460bd53db864.jpg

២.ភ្នំអណ្ដូងស្នេហ៍៖ជាទីឋានស័ក្ដិសិទ្ធិ សម្រាប់អ្នករស់នៅតំបន់នោះ ដោយមានជំនឿថា ប្រសិនបើអ្នកបានជួបស្នេហ៍ពិតទើបអាចរកអណ្ដូងនោះឃើញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0bhI4DXOkvIafPO8whgtHwNOHIAgNFEK6zCAIjSyHFWCmVYYTsyjS4bf49sfMtywT68HOIF2NzJvUr7aY_wXMl3gfiugVcMCVNZ9F7AznYiWTgEz7fUCe-LTF3Eo1zg8uBu3FgZPENsO7ytVilJLBPYT8-ter3VsOsuQFw8SkIFTCC8NbVzyIULL803A/s960/%E1%9E%98%E1%9E%8E%E1%9F%92%E1%9E%8C%E1%9E%9B%E1%9E%82%E1%9E%B8%E1%9E%9A%E1%9E%B8-_-%E1%9E%97%E1%9F%92%E1%9E%93%E1%9F%86%E1%9E%A2%E1%9E%8E%E1%9F%92%E1%9E%8A%E1%9E%BC%E1%9E%84%E1%9E%9F%E1%9F%92%E1%9E%93%E1%9F%81%E1%9E%A0%E1%9F%8D-3.jpg

៣.ភ្នំដោះក្រមុំ៖ មានចម្ងាយតែ២គីឡូម៉ែត្រកន្លះប៉ុណ្ណោះ ពីរង្វង់មូលគោព្រៃក្នុងទីរួមខេត្ត ដោយយើងអាចមើលទិដ្ឋភាពនៃទីរួមខេត្តមណ្ឌលគិរិ ពីលើកំពូលភ្នំនេះបាន៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYj-JHXGqwibFw_FEV3-BztGUWSKU8votyZXh0efGz9QvAxd0thVOhHhWM0qGUuUuBcEvI-LBqRyqjeIen6yHVR1Vfv7iPZuOAgugoi00B3bDaew-grEb6rzOJbzu_hV_NHHZPPM7ciGzNoMBOfuyns_1cWydLbfmOTNHVkGg4GK46gABq0C09ToL8MDg/s1280/153900001.jpeg 

ហេតុអ្វីយន្តហោះពិសេសមីយ៉ាន់ម៉ាចុះចតនៅអាកាសយានដ្ឋានថៃ ក្រោយក្រុមប្រឆាំងដណ្តើមបានខេត្ត Myawaddy ?

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ សារព័ត៌មានថៃផ្សាយថា មហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារយន្តហោះពិសេសមីយ៉ាន់ម៉ា បានចុះចតនៅអាកាសយានដ្ឋានថៃទាំងកណ្តាលយប់ ។ ប៉ុន្តែគេរាយការណ៍ថា រដ្ឋាភិបាលមីយ៉ាន់ម៉ាបានទំនាក់ទំនងមកកាន់ក្រសួងការបរទេសថៃ ដោយស្នើសុំឱ្យយន្តហោះប្រភេទ ATR 72-600 ចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ ម៉ែសត (Mae Sot International Airport) នៅខេត្តតាក ។

ការចុះចតបន្ទាន់នេះ ក្នុងគោលបំណងឱ្យមន្ត្រីរាជការ, ទាហាន និងក្រុមគ្រួសារទាហានមីយ៉ាន់ម៉ា ភៀសខ្លួនពីការប្រយុទ្ធគ្នានៅខេត្ត Myawaddy ក្រោយក្រុមប្រឆាំងដឹកនាំដោយកងកម្លាំងសហភាពជាតិការ៉ែន (KNU) និងកងកម្លាំងការពារប្រជាជន (PDF) បានវាយលុក និងដណ្តើមយកខេត្ត Myawaddy ដោយជោគជ័យ ។https://storage-wp.thaipost.net/2024/04/S__22339620.jpg

សារព័ត៌មានមីយ៉ាន់ម៉ាឈ្មោះ Khit Thit Media បានបង្ហោះលិខិតរបស់ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំប្រទេសថៃ ដាក់ជូនក្រសួងការបរទេសថៃ ដើម្បីសុំការអនុម័តឱ្យយន្តហោះពិសេសមីយ៉ាន់ម៉ាប្រភេទ ATR 72-600 ចុះចតនៅអាកាសយានដ្ឋាន ម៉ែសត ។ ការស្នើសុំចុះចតនៅថៃ គឺយន្តហោះនេះផ្ទុកអ្នកដំណើរ និងសម្ភារៈ ដែលធ្វើដំណើរទៅ-មករវាងស្រុកម៉ែសត ខេត្តតាក ជាមួយទីក្រុងយ៉ាំងហ្គន ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ស្មើនឹង៧២ម៉ោងប៉ុណ្ណោះ ។

បើតាមសេចក្តីរាយការណ៍ឱ្យដឹងថា អ្នកជំនាញ និងសមាជិកតំណាងរាស្ត្រនៅប្រទេសថៃមួយចំនួននិយាយដូចគ្នាថា ហេតុការណ៍យន្តហោះចុះចតនៅប្រទេសថៃ អាចធ្វើឡើងដោយផ្អែកតាមច្បាប់អន្តរជាតិ ។

លោក ចាក់ក្រាផុង សែងម៉ានី រដ្ឋមន្ត្រីក្រសួងការបរទេសថៃបានសរសេរក្នុងបណ្តាញសង្គម X ថា ខាងមីយ៉ាន់ម៉ាបានស្នើសុំថៃ ឱ្យយន្តហោះមីយ៉ាន់ម៉ាចុះចតនៅលើទឹកដីថៃ ដើម្បីដឹកជញ្ជូនសម្ភារៈផ្នែកការទូតតាមធម្មតា ហើយគ្មានការដឹកជញ្ជូនកម្លាំងទាហាន, អាវុធ ឬជនភៀសខ្លួន ដូចការចុះផ្សាយរបស់សារព័ត៌មានទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqrrd4Va2O4jvyZjWtYYwyf124K3-81R15nfd2eRr9QDs7Gv-m_6rv7uqyQcnmWIVktbWduLK4f5ao0ffiZ5fJVyVi31o25AUOViYRwz6eq1BZxcsY-1Q4zj6A0PvbsGTeHulNv2_aYIYLkmHl-UayyRqCyBuLRoqdeCUO25PTDqNqsUH_kbj1LWhd1qw/s640/4eacbef0-f565-11ee-a9f7-4d961743aa47.jpg

រីឯលោក Srettha Thavisin នាយករដ្ឋមន្ត្រីថៃ និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ថ្លែងថា គ្មានការដឹកជញ្ជូនអាវុធ ឬជម្លៀសទាហានមីយ៉ាន់ម៉ាអ្វីទេ ហើយគ្រប់យ៉ាងដំណើរការទៅតាមដំណាក់កាល ។

លោក ថាណាវ៉ាត់ សិរិគុន មន្ត្រីនាំពាក្យក្រសួងការបរទេសថៃនិយាយថា ក្រសួងការបរទេសបានទទួលការស្នើសុំពីឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា កាលពីថ្ងៃទី៦ ខែមេសា កន្លងមក ហើយចំណុចលម្អិតពាក់ព័ន្ធនឹងយន្តហោះមីយ៉ាន់ម៉ា គឺដូចគ្នានឹងឯកសារបានចេញផ្សាយនាពេលមុននេះ ។ លោកបញ្ជាក់ថា បើកើតហេតុការណ៍បន្ទាន់ គឺអាចជម្លៀសមន្ត្រីរាជការមីយ៉ាន់ម៉ា និងគ្រួសារទៅកាន់កន្លែងមានសុវត្ថិភាព ។ រដ្ឋាភិបាលថៃអាចសម្រេចចិត្តធ្វើតាមការស្នើសុំរបស់មីយ៉ាន់ម៉ា ដោយហេតុផលមនុស្សធម៌ ។

គួរបញ្ជាក់ថា យន្តហោះពិសេសរបស់មីយ៉ាន់ម៉ាបានចុះចតនៅប្រទេសថៃតាមការស្នើសុំ និងចាកចេញពីប្រទេសថៃ នាថ្ងៃដដែល ។ ក្រោយមក ខាងមីយ៉ាន់ម៉ាបានសុំលុបចោលជើងយន្តហោះនៅសល់ ដែលគ្រោងហោះហើរ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBPNafnWV2qi74fG77Ri6kbaMP7kH1ps8QgMS27C4dUSiafjsx0u7zDW-wD0pETXD5Vo1wR40O_uTN1hTkIJVNqNWNHTmwDCwnTYsUm1UY2twO_U9pg2tS786DwHTGMs5hoK8kcwUk5eT77dH86WYSWHB_Qhyphenhyphenl00I25S9puIlTO683OPedik8s89VGjL8/s1388/fb6a8c30-f565-11ee-97f7-e98b193ef1b8.jpg

អ្វីដែលរដ្ឋាភិបាលថៃធ្វើនាពេលបច្ចុប្បន្ន គឺតាមដានស្ថានការណ៍នៅមីយ៉ាន់ម៉ាយ៉ាងដិតដល់ ជាពិសេស នៅខេត្ត Myawaddy ហើយរដ្ឋាភិបាលថៃនឹងដោះស្រាយបញ្ហាតាមភាពចាំបាច់ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពពលរដ្ឋថៃរស់នៅតំបន់ព្រំដែន ព្រមទាំងការពារផលប្រយោជន៍ប្រទេសថៃ ។

បើតាមទិន្នន័យរបស់ក្រសួងការបរទេសថៃឱ្យដឹងថា កន្លងមក ប្រទេសថៃបានជួយគ្រប់ភាគីនៅមីយ៉ាន់ម៉ាតាមគោលការណ៍មនុស្សធម៌ និងគ្មានការរើសអើង ។ ភ្នាក់ងារសន្តិសុខត្រៀមខ្លួនជានិច្ច ករណីមានអ្នករងរបួស និងមានជនភៀសខ្លួនមីយ៉ាន់ម៉ាចូលមកប្រទេសថៃ ហើយថៃមិនអនុញ្ញាតឱ្យយកអាវុធឆ្លងកាត់ព្រំដែនជាដាច់ខាត ។

ចំណែកស្ថានការណ៍នៅប្រទេសមីយ៉ាន់ម៉ា ដែលត្រូវតាមដានបន្តទៀត គឺតើរដ្ឋាភិបាលកងទ័ពមីយ៉ាន់ម៉ានឹងត្រៀមកងកម្លាំងរំដោះខេត្ត Myawaddy មកវិញដែរឬទេ? ខណៈខេត្តនេះត្រូវបានក្រុមប្រឆាំងវាយដណ្តើមយក ៕

របស់ ៤ យ៉ាងដែលអ្នកមិនគួរទុកក្នុងឡានជាដាច់ខាតនៅរដូវក្តៅ

0

មនុស្សជាច្រើនប្រហែលជាបានដឹងរួចមកហើយថា ការទុករបស់របរអេឡិចត្រូនិចដូចជា power bank, lighters, air fresheners នៅក្នុងរថយន្តនារដូវក្តៅបែបនេះអាចបណ្តាលឱ្យឧបករណ៍ទាំងនេះឆេះបាន។ ដូច្នេះអ្នកមិនគួរទុកក្នុងឡានទេ នៅពេលដែលវាត្រូវទុកចោលក្រោមពន្លឺថ្ងៃក្នុងរដូវក្តៅ ប៉ុន្តែទោះជាយ៉ាងណាមិនមែនមានតែឧបករណ៍ទាំងនេះទេដែលទុកក្នុងឡានមិនបាន គឺនៅមានច្រើនទៀតដែលរបស់របរទាំងនោះក៏អាចបណ្តាលឱ្យខូចខាតដោយមិនបានរំពឹងទុកប្រសិនបើទុកក្នុងឡាននៅរដូវក្តៅ តោះទៅមើលថាតើរបស់ទាំងនោះមានអ្វីខ្លះ?

១.ភេសជ្ជៈកំប៉ុង ឬអាហារកំប៉ុង៖ ភេសជ្ជៈកំប៉ុង ឬអាហារកំប៉ុងគឺមិនអាចទុកក្នុងឡានបានទេ ប្រសិនបើកំដៅប្រមូលផ្តុំជាបន្តបន្ទាប់ក្នុងរយៈពេលយូរ ដោយសារវាអាចធ្វើឱ្យមានសម្ពាធនៅក្នុងដប ឬអាចបណ្តាលឱ្យផ្ទុះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKusAHUahsASA-VGm6IGDE9e9B2CPAeoKoBRt_Rsv6pOTsA97ec6mFyAfJ9UAMGEHrs1MlopRYkKR5qLet8JAbY6AZyhBvl3_jsgliIiyG0DkWnpeNAOZR65940aqrdYl59AQltwqKwqxHQ3mtK_9EO0bXSZEq3THrGwM97aKV6Opa7zQ75l52KFOQ960/s2048/General-can-photo-scaled.jpg

២.ផលិតផលទឹកដោះគោដែលវេចខ្ចប់ក្នុងដបកែវ៖ ដោយសារតែផលិតផលទឹកដោះគោងាយខូច មិនថាទឹកដោះគោ ឬទឹកសណ្តែកនោះទេ នេះអាចបង្កើតសម្ពាធដ៏ធំសម្បើមនៅក្នុងដបកែវ រហូតដល់វាផ្ទុះយ៉ាងខ្លាំងក្លា។ ក្រៅពីទឹកដោះគោដែលខូចរាលដាលពាសពេញរថយន្ត ផ្តល់ក្លិនស្អុយ និងធ្វើឱ្យពិបាកក្នុងការសម្អាត សម្ពាធដ៏ធំសម្បើមរបស់វាក៏អាចបណ្តាលឱ្យកញ្ចក់រថយន្តបែកផងដែរ។https://www.webstaurantstore.com/images/products/large/646677/2312467.jpg

៣.វ៉ែនតា៖ កញ្ចក់នៃវ៉ែនតាអាចបណ្តាលឱ្យពន្លឺប្រមូលផ្តុំទៅចំណុចជាក់លាក់មួយនៅក្នុងកាប៊ីន រហូតដល់មានកម្ដៅខ្លាំងដែលអាចបំផ្លាញឧបករណ៍នៅក្នុងរថយន្ត។ ទោះបីជាឱកាសនៃការកើតឡើងនេះតូចក៏ដោយ ប៉ុន្តែអ្នកមិនគួរដាក់ក្នុងឡានចំពន្លឺថ្ងៃទេ យល់ល្អអ្នកគួរតែរក្សាវ៉ែនតារបស់អ្នកនៅក្នុងប្រអប់នៃរថយន្តរបស់អ្នកឱ្យបានត្រឹមត្រូវ។ https://hips.hearstapps.com/hmg-prod/images/ghk-index-smartglasses-167-1659107349.jpg

៤.ប្រដាប់ប្រដាក្មេង៖ប្រដាប់ប្រដារបស់ក្មេងដូចជា ខូល័រទៀន ឬដីសគឺមិនអាចរក្សាទុកក្នុងឡានបាននោះទេ ព្រោះនៅក្នុងរថយន្តដែលចតក្រោមពន្លឺថ្ងៃ វាអាចបំផ្លាញផ្នែកខាងក្នុងនៃកាប៊ីន។ ខូល័រទៀន ដែលជាសម្ភារៈផាត់ពណ៌ដ៏ពេញនិយមរបស់ក្មេង ត្រូវបានចាត់ទុកថាជារបស់ដែលងាយរលាយបំផុត ដោយសារក្រមួននឹងចាប់ផ្តើមទន់នៅសីតុណ្ហភាព ៤០ អង្សាសេ ហើយនឹងផ្លាស់ប្តូរទៅជាសភាពរាវនៅសីតុណ្ហភាព ៤៩ អង្សាសេ និងខ្ពស់ជាងនេះ ដែលអាចបណ្តាលឱ្យរថយន្តរបស់អ្នកប្រឡាក់និងពិបាកក្នុងការលាងសម្អាតបំផុត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPdvhwKoWuQ2CZzzfKszmtLNly13gnx3zIvmvp1cUbABCNcktTb4LSyp_Dp9jKA6W-0IZkXB8HeGrnJfZMP6cEjISaoYtOuS-R61dLBW8kNv9aezQrC6AFteQIxxLbhtn0tK0DXvfuF2ykURtvCUuBKWX9y7zDwJzvmd7lK43MBSIP771zitpVvgi20Ks/s500/Crayons.jpg

រថយន្តរបស់ប្រទេសចិនក្លាយជារថយន្តដែលលក់ដាច់បំផុតនៅក្នុងទីផ្សាររុស្ស៊ី

0

បរទេស៖ ម៉ាករថយន្តចំនួន ៩ ក្នុងចំណោមម៉ាករថយន្តដែលលក់ដាច់បំផុតទាំង ១០ នៅក្នុងប្រទេសរុស្ស៊ីសុទ្ធតែជាម៉ាករថយន្តរបស់ប្រទេសចិនទាំងអស់ ទោះជាយ៉ាងណាម៉ូឌែល Lada តែមួយគត់របស់រុស្ស៊ីនៅតែឈរលំដាប់កំពូល។
នៅក្នុងខែមីនានៃឆ្នាំនេះ រថយន្តថ្មីៗរបស់ចិនសរុបចំនួន ១៤៦,៥២៦ ត្រូវបានលក់នៅក្នុងប្រទេសរុស្ស៊ី ២.១ ដងច្រើនជាងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ នេះបើយោងតាមទិន្នន័យពីទីភ្នាក់ងារវិភាគ Autostat របស់រុស្ស៊ី។ ទោះជាយ៉ាងរថយន្តដែលលក់ដាច់បំផុតនៅប្រទេសអឺរ៉ុបនេះ នៅតែជាម៉ាករថយន្តរុស្ស៊ី Lada ដែលជាម៉ាកយីហោរបស់ក្រុមហ៊ុនរថយន្តក្នុងស្រុក AvtoVAZ ដែលមានចំណែកទីផ្សារច្រើនជាង ២៧% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgs9rjxoY4B12UGO9p_rlYcsk0oqlU34JT3LD0ch-9tGaMR2zAXG5Q5v8jKQFnlACtmopj0FQ0HwKaW7z0U5Czak4qiQYa7Hv0VITHgc9fGYHpilxqdnR0X4fwK7ak3vPAK_fhomxrire6sSjE0CdairARul4OQTiyaYUjemHkpKKhicZW_HYsDRZRCSPU/s900/202401220303a59777944bf0b8b1fa2eab07722d_XxjidwE007018_20240122_CBMFN0A001.jpg

បើប្រៀបធៀបទៅនឹង ៣ ខែដំបូងនៃឆ្នាំ ២០២៣ ការលក់រថយន្តក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំនេះនៅក្នុងប្រទេសរុស្ស៊ីបានកើនឡើងជាង ៩៣% ដោយរាប់បញ្ចូលទាំងត្រីមាសទី ១ ការលក់សរុបនៅលើទីផ្សារមានចំនួន ៣៣០,៦៩២ គ្រឿង ដែលក្នុងនោះ Lada របស់រុស្ស៊ីលក់បាន ៩០,៨៧០ គ្រឿង ដែលជាចំនួនច្រើនជាងគេបំផុតជាប់ចំណាត់ថ្នាក់លេខ ១ នៅក្នុងលំដាប់កំពូលទាំង ១០ ប៉ុន្តែសម្រាប់មុខតំណែងលេខ ២ ដល់លេខ ១០ ដែលនៅសល់សុទ្ធតែជាម៉ូឌែលរថយន្តរបស់ប្រទេសចិនទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjcIhyspmA-YL4MzVoxkfqZ7aSwokwj6WXgeYlo074aM0RuZcoAlpPNd8Y7Q6hoK6pQn0IHw9hGCNpSB9VDH0TqtSRRH0Q6xu_7XKJ6LX0_qdBHTVMX1md3GMv4Linr1JECUH93TsVGMlljbBzo0pB8zQlFWrfjBPLAk4zWA2og4JYX4ArgcyH4Vv7Igs/s1280/Haval.jpg

ក្នុងនាមជាម៉ាកដែលលក់រថយន្តច្រើនជាងគេនៅទីផ្សារក្នុងស្រុក Lada មានការកើនឡើងទាបបំផុតក្នុងចំណាត់ថ្នាក់កំពូលទាំង ១០ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ដែលមាន ៤៣.២% ប៉ុណ្ណោះ។ ខណៈដែលយីហោរថយន្តចិនទាំង ៩ មានការកើនឡើងយ៉ាងខ្លាំងរហូតដល់ ៤៩.១% ហើយការកើនឡើងខ្ពស់បំផុតគឺ Li Auto ដែលជាការចាប់ផ្តើមរថយន្តអគ្គិសនីដែលបានបង្កើតឡើងក្នុងឆ្នាំ ២០១៥ និងមានទីស្នាក់ការកណ្តាលនៅទីក្រុងប៉េកាំង ដែលមាន ១៩,៥៣១,៧% ឬប្រហែល ២,០០០ ដង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifXVZOIEfVhGfiv8md8CU8IMy-LTzrnJcNCcZK_mn-NnDjvw38R1LuZtn2nQ9q0PUPLd3GZP64C4DUtOm_8zh-NT5RR33nEEbv2_ioh9BDreHdLKwXvuKEjv4Cl_vqkMhtFKV2rXHDws8sEdDm1nc7ipJKe4SGiEBqJ5phfEkNd470m5nJXf-iMQIacGA/s289/images%20(1).jpg

ហេតុនេះហើយ ម៉ាករថយន្តទាំង ៩ របស់ចិនដែលលក់ដាច់បំផុតក្នុងប្រទេសរុស្ស៊ីរួមមាន Hoval, Geely, Chery, Changan, AIDS, Omoda, Li Auto, Geely Belgee, និង Jetour ។ ទោះជាយ៉ាងណា ម៉ាកពីរចុងក្រោយរបស់ចិននៅក្នុងកំពូលទាំង ១០ មិនមានការប្រៀបធៀបជាមួយនឹងឆ្នាំ ២០២៣ ទេ ដោយសារពួកគេទើបតែបានដាក់លក់នៅក្នុងប្រទេសរុស្ស៊ីក្នុងប៉ុន្មានខែថ្មីៗនេះ។ Geely Belgee គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនរថយន្ត Geely និងក្រុមហ៊ុនរថយន្តបេឡារុស្ស BelAZ រីឯ Jetour គឺជាម៉ាករងរបស់ Chery៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEin8BBv60E4uS71CcBL4QEq3FjwTuxKBmIdXqSnkRTeeWELUa2BwJqunqZM7HwZUCtEBctbnqKvBYy6K5AJ3zt4IW0wQNG6FqHrGQaHZ9LBPmos7wNyjk4aWByw7uyx_kQYONbGCmupIfFBBX2Tee6nibRM25_2tUcVE6R8eLIeDv7IemQ1VbimoN7W5Zw/s900/CHINA-AUTO-SHOWfdvsfsdfghjk_1683264853.jpg

សារធាតុគីមី ដែលកំពប់ចូលទន្លេមេគង្គនៅឡាវ នឹងមិនប៉ះពាល់ដល់ប្រភពទឹកទន្លេមេគង្គនៅកម្ពុជាទេ

0

ថ្មីៗនេះ មានឧបទ្ទវហេតុនៃការលេចធ្លាយយសារធាតុគីមី ចូលក្នុងស្ទឹងណាម ខាន់ (Nam Khan River) ស្ថិតនៅក្នុងក្រុងហ្លួងប្រាបាង នៃខេត្តហ្លួងប្រាបាង ប្រទេសឡាវ ដែលបណ្តាលមកពីឧបទ្ទវហេតុនៃការក្រឡាប់ រថយន្តដឹកសារធាតុគីមី ចូលទន្លេមេគង្គ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivHx5RV60hW38ZO5u5yInj8Fo1KeXcWYgTKkpaFwWejv1ycVSuWtbRg7ccBX7RWNBAnPrquuO3ukqU7VYlb3iVqlqjGDWxoToBfP2x6KUs_mAygYIPnahwHG2k4upam_WN0lKZdiDogoiJ4wc1b4OnsFWCBUEKgb5U9cMfOs5TyjfeULERVQiBeVyIrmo/s750/Acid-spills.jpg

សារធាតុគីមីដែលកំពប់នោះ គឺជាអាស៊ីដស៊ុលផ្លូវិច ដែលមានបរិមាណសរុបប្រហែល ៣០តោន តែហូរចូលក្នុងទឹកមិនទាំងអស់ទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiN4X-8FB2BFzd_AB4VVY15cm3HfIuQOF4M6FSabywWc0Mn46V9PVPay-OVjLRvYImeWYqDfg3IgHXiirxf1_VQDx3k16qjDBZl0AQgl7cYo8YGIR9tIiaScUl6SNWdc9LJXFFgd44or6SK9y8G_5j3hpKeeF9N5h_0TaI6kWTvSwbHCfHi9FMsD3RuRB0/s1240/2634910.jpg

ជុំវិញករណីនេះ លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ និងស្ថាប័នជំនាញពាក់ព័ន្ធរបស់ឡាវ បានបញ្ជាក់ថា ពុំមានផលប៉ះពាល់ដល់គុណភាពនៃស្ទឹងណាម ខាន់ និងទន្លេមេគង្គ ដែលបង្កឡើងដោយឧបទ្ទវហេតុ នៃការក្រឡាប់រថយន្តដឹកសារធាតុគីមីនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzJipady17kKxCrWmhkdtbYKpWMIgjW7Khz_gs6jiCfB2EsstqVyQRqSIty3y0g_8275T3075U_6-dOJ0wNWBtcVW16pTgUrpspbVI_GaJWWSjubbV_2-SN2qaz-RT95t8smhFTl6XKynS4E-yV4VnVlc0f_hDbmOD40pIzlpETvdh07JOc2oQDJsN_7o/s1300/S1Aqq4Aa3h0QNMRU3KQX.webp

ដោយឡែក ក្រសួងធនធានទឹក និងឧតុនិយម និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានកំពុងយកចិត្តទុកដាក់ខ្ពស់ អំពីផលប៉ះពាល់ដែលអាចកើតមានពីករណីឧបទ្ទវហេតុខាងលើ មកលើគុណភាពទឹកទន្លេមេគង្គក្នុងប្រទេសកម្ពុជា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiP7JtOw-rFfb06uKhDLW8dBXRFMgPD8myEaoCaXR-HB1M-iepHWHNx01MZ_gTNxSgiv6ZgmVli9b-GecY2V7ZTwxGqhIqnIDe0eJDG-NVzNWYSxwA1iO1RR9k0PpuTsg8b_rIdjf0GCF_USDDqOMZVJlbBILBuvqf8iMSw00PSWcbOLRRSsTnoRxZXtUk/s1280/photo_2024-04-09_10-03-48.jpg

ប្រទេសថៃលក់ក្រម៉ា និងផលិតផលធ្វើពីក្រម៉ាដាច់ខ្លាំងនៅមុនពិធីបុណ្យចូលឆ្នាំ

0

ប្រទេសថៃ ៖ ក្រុមតម្បាញសហគមន៍ប្រចាំខេត្តត្រាំង ប្រទេសថៃ បានពន្លឿនការត្បាញក្រម៉ា និងកាត់ក្រម៉ាធ្វើជាផលិតផលផ្សេងៗដើម្បីលក់ឱ្យភ្ញៀវទេសចរថៃ និងភ្ញៀវទេសចរបរទេស ក្រោយពីទទួលការកុម្ម៉ង់ពីអតិថិជន ស្មើជាង២.០០០មុខ ។ ភ្ញៀវទេសចរបានទិញក្រម៉ាយកទៅធ្វើជាកាដូផ្តល់ឱ្យគ្នាទៅវិញទៅមកក្នុងឱកាសឆ្នាំថ្មី ខណៈក្រម៉ា ត្រូវបានប្រទេសថៃចាត់ទុកថា គឺជា Soft Power ដ៏សំខាន់ ដែលបានបង្ហាញពីអត្តសញ្ញាណជាតិទៅកាន់ពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfkjqIRxo_BkE5X8Oq8OcRpX5lNAIZ9TAdU2ph4rNV6mXhGwshYCZYjbxK0kykrx340BGiEbm5gii8xJcd2NLdBpx1zV4mLuFRFqH4H0KcNnWCcxssPJ_RxqfcFAUHz3m-evR-C-TkMw8yObDyVjj2t3pudxgpBlFxARvPEhQjb5pFwcrL0FVLJ6_iqhA/s1200/photo_2024-04-09_10-22-13%20(2).jpg

កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ សមាជិកក្រុមតម្បាញសហគមន៍ប្រចាំខេត្តត្រាំង បាននាំគ្នាពន្លឿនការត្បាញក្រម៉ា ដើម្បីឱ្យទាន់តម្រូវការទិញរបស់អតិថិជន ។ សមាជិកក្រុមតម្បាញសហគមន៍និយាយថា នៅមុនពេលបុណ្យចូលឆ្នាំថ្មី មានការកុម្ម៉ង់ទិញក្រម៉ាច្រើនណាស់ ។ រីឯតម្លៃវិញ គឺចាប់ពី១០០បាត ទៅ៤០០បាត ហើយតម្លៃអាស្រ័យលើសាច់ក្រណាត់ និងម៉ូដ ។

នៅឆ្នាំ២០២៤នេះ មានអតិថិជនទូទាំងប្រទេសថៃបានកុម្ម៉ង់ទិញក្រម៉ា និងផលិតផលធ្វើពីក្រម៉ាតាមអនឡាញ ស្មើជាង២.០០០មុខ ។ ចំនួនការកុម្ម៉ង់ទិញក្រម៉ា គឺច្រើនកាលពីឆ្នាំ២០២៣ ជិត៣ដងឯណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjKF0i9PKarp8dDcB1ZLTRWMZlbEaOzjPfPmZsg2YqBpkjlfszLptGmWOqy1T8RcRgkDvo-igZll9OXiOMbwqvkMzxR2zyRD72apzDCvuYjY3-Z13b_CkFfYU54rdiMJb1NEZJpTIR1ZDVChJWPcjIV0dNldIOxNpheh2pLZvi03xI3W-yJZ1Qr5thAZQ/s1200/photo_2024-04-09_10-22-13%20(3).jpg

គេសង្កេតឃើញថា ក្រោយពីគណៈរដ្ឋមន្ត្រីថៃបានចុះបញ្ជីក្រម៉ា ជាវត្ថុតំណាងឱ្យបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិទៅអង្គការយូណេស្កូ កាលពីឆ្នាំ២០២៣ វាបានធ្វើឱ្យតម្រូវការក្រម៉ាកើនឡើង ។ ហេតុនេះ សមាជិកក្រុមតម្បាញសហគមន៍មានប្រាក់ចំណូលកើនឡើងជាបន្តបន្ទាប់ តាមរយៈការព្យាយាមកែច្នៃក្រម៉ាឱ្យមានពណ៌ស្រស់ស្អាត, ម៉ូដចម្រុះគ្នា និងទាន់សម័យ ។

ក្រៅពីនេះ សមាជិកក្រុមតម្បាញសហគមន៍បានយកក្រម៉ាមកកាត់ធ្វើជាអាវ, កាបូប, បូពាក់លើសក់, កន្សែងជូតមុខ, មួក, ឆ័ត្រ និងវត្ថុអនុស្សាវរីយ៍ផ្សេងៗ ដើម្បីឱ្យអតិថិជនមានជម្រើសច្រើន ។ ផលិតផលធ្វើពីក្រម៉ាទាំងនេះ បានលក់ដាច់យ៉ាងខ្លាំងមុនពេលពិធីបុណ្យចូលឆ្នាំថ្មី រហូតដល់សមាជិកក្រុមតម្បាញសហគមន៍ញាប់ដៃញាប់ជើងបង្កើនការផលិតបន្ថែមទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhri44cqm-__ojsuvJZ1lg4tMZdtO9Xx52Xa9kNCbztiLbztEto-xYWPXwf6txqXoJlesSMlwcf3jJreLqafbI-KnBBb0zOiJehWpIIfP_uzHnzKZJkZNGgbn3v-kmlu9gsPSSuFInUn0_4CrnA9IEapYuTfWow9XtkfUtG06LbLFOAK4DgoRmiVWaZL1s/s1200/photo_2024-04-09_10-22-13%20(4).jpg

លោកស្រី Suphanee Cheichunjit មកពីផ្នែកគ្រប់គ្រងក្រុមតម្បាញនិយាយថា អតិថិជននៅទីក្រុងបាងកក បានកុម្ម៉ង់ទិញក្រម៉ាច្រើន ហើយក្រម៉ាមាន៣ទំហំ គឺទំហំតូច, កណ្តាល និងធំ ។ កាលពីឆ្នាំ២០២៣ ក្រុមតម្បាញអាចលក់ក្រម៉ា ចាប់ពី៥០០ដុំ ទៅ៦០០ដុំប៉ុណ្ណោះ ប៉ុន្តែនៅឆ្នាំ២០២៤ មានការកុម្ម៉ង់ទិញច្រើនរហូតដល់២.០០០ដុំ ។

ពលរដ្ឋថៃចាត់ទុកថា ក្រម៉ាមានគុណសម្បត្តិយ៉ាងសំខាន់ ហើយគេមិនអាចខ្វះក្រម៉ាក្នុងជីវភាពប្រចាំថ្ងៃបានទេ ដូចជា ៖ គ្របក្បាលការពារពន្លឺថ្ងៃ, ដណ្តប់រាងកាយ, ស្លៀកងូតទឹក, ជូតញើស និងគ្របលើតុ ជាដើម ។ នៅពេលប្រើប្រាស់ក្រម៉ាយូរឆ្នាំ វានឹងធ្វើឱ្យសាច់ក្រម៉ាកាន់តែទន់, ជ្រាបទឹកបានល្អ និងហាលថ្ងៃឆាប់ស្ងួត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghsXf1WKJQjm4KAkQEK3aYKdSY_ZuxVa5cWv7vx_R2VanaDoU5prGGtWb5s9fQWbQ2JHJcsSxPIo9PMCuJ5LkhmF6aNTuOh7uqsor4yD56_oGdol6SVXTvwSbxbP3vTWZVRWF9_zhrjbHOctpqwR5X9cRtY80CrFmXkE-u8p_WTFr3rUcg37abyC02jiU/s1200/photo_2024-04-09_10-22-13.jpg

កន្លងមក ប្រទេសថៃបានស្នើចុះបញ្ជីក្រម៉ាជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ (Intangible Cultural Heritage) ទៅកាន់អង្គការយូណេស្កូ (UNESCO) ហើយ បច្ចុប្បន្ន ក្រម៉ាបានក្លាយជា Soft Power របស់ប្រទេសថៃ ដោយសារវាផ្តល់នូវផលប្រយោជន៍ច្រើនសម្រាប់ជនជាតិថៃ ៕

កម្ពុជា ឈរនៅក្រោមថៃ ជាប្រទេសមានអ្នកកាន់សាសនាព្រះពុទ្ធច្រើនជាងគេលើលោក

0

សាសនាព្រះពុទ្ធ គឺជាសាសនាធំជាងគេបំផុតនៅក្នុងចំណោមសាសនាធំៗទាំង៥ នៅលើពិភពលោក ដែលភាគច្រើននៃបុគ្គលគោរពប្រតិបត្តិសាសនានេះ ច្រើនជាប្រជាជាតិនៅប្រទេសតំបន់អាសុី។https://i0.wp.com/jetsettimes.com/wp-content/uploads/2019/12/Pixabay-cambodia-temple-buddhism.jpg?fit=1300%2C758&ssl=1

ជាក់ស្តែង ៥ប្រទេសដែលមានអ្នកគោរពប្រតិបត្តិសាសនាព្រះពុទ្ធច្រើនជាងគេលើលោក សុទ្ធសឹងតែស្ថិតនៅក្នុងទ្វីបអាសុីដោយ៖

លេខ១ចិន ប្រមាណជា២៥៤លាននាក់
លេខ២ថៃ ប្រមាណជា៦៦លាននាក់
លេខ៣ភូមា ប្រមាណជា៤១លាននាក់
លេខ៤ជប៉ុន ប្រមាណជា៤១លាននាក់
លេខ៥កម្ពុជា ប្រមាណជា១៥លាននាក់https://mettavoyage.com/wp-content/uploads/2022/03/methode_sundaytimes_prod_web_bin_8ded9430-d074-11e7-a046-e82a11f405aa.jpg

បើទោះបីជាកម្ពុជា មានចំនួនប្រជាជនកាន់សាសនាព្រះពុទ្ធ ឈរនៅលេខ៥យ៉ាងណាក៏ដោយ ក៏ប៉ុន្តែបើយើងគិតពីភាគរយនៃប្រជាជនសរុបនៅបណ្តាលប្រទេសដែលមានអ្នកកាន់សាសនាព្រះពុទ្ធកម្ពុជាឈរនៅលេខ១ ដោយមានប្រជាជនជាង៩៦.៨ភាគរយ គោរពប្រតិបត្តិសាសនាព្រះពុទ្ធ ខណៈថៃឈរនៅលេខ២មានប្រមាណជា៩២.៦ភាគរយ៕