អ្នកលេងបណ្តាញសង្គមនិងអ្នកក្នុងចង្កោមសិល្បៈសម្តែងការហួសចិត្តយ៉ាងខ្លាំងទៅគណៈគ្រប់គ្រងវិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាមដែលមិនបានផ្តល់តម្លៃទៅដល់ការសម្តែងរបស់ក្រុម Hashtag។ ក្រុមចម្រៀងនេះបានលើកឡើងថាពួកគេមិនខឹងនោះទេតែអស់សំណើចជាគណៈគ្រប់គ្រងមួយរូបដែរតែបែរជាខ្វះសីលធម៌ក្នុងការរស់នៅទៅវិញ។ តារាល្បីៗជាច្រើនរូបដូចជា ណុប បាយ៉ារិទ្ធ សុភ័ក្រ្ត កុសុម៉ា ស៊ឹម ច័ន្ទពន្លឺ លឹម សេរីហាន់នីកា រួមទាំងតារាជាច្រើនទៀតសុទ្ធតែបង្ហាញអារម្មណ៍ដោយការហួសចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCLRHmwv5mCnjDJ65NMh2JCXe5RRcAg_UMNm1SsY7Y4MClgdJvw-X1TPWm1bkr_Mrn-xrZSyPYl-ntbxiDvHP6pfWLc52wzJGf-EPB446vle1Q7W76KFx_c1a5FCebyD6DWyfGikiagEqxeAomDhMnQJhypH5lIQMWKLTLUjQrjqovKkVSyLGNwKHsY5Q/s2048/image_2024-04-09_09-34-04.png

នៅយប់ថ្ងៃទី៨ ខែមេសា Hashtag Band បានបង្ហោះវីដេអូ១៥វិនាទី ដោយភ្ជាប់មកជាមួយចំណងជើងថា «ឯណាតម្លៃសិល្បៈ? ពួកខ្ញុំអត់ខឹងទេ តែខ្ញុំអស់សំណើច ដែលខ្លួនលោកជាគណៈគ្រប់គ្រងមួយរូបដែរ តែបែរជាខ្វះសីលធម៌ក្នុងការរស់នៅទៅវិញ»។ ក្នុងវីដេអូខ្លីនេះ ក្រុម Hashtag កំពុងសម្តែងបទចម្រៀងរបស់ខ្លួនដោយមានការប្រកាសមេក្រូដែរថា «សូមប្អូនៗដែលចាំរាំ ចាំបន្តិច ក្រុមហ្នឹងសម្តែងតែ៣បទទេចាំបន្តិច»។ វីដេអូខ្លីនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមហួសចិត្តយ៉ាងខ្លាំង រួមជាមួយអ្នកសិល្បៈច្រើនរូបក៏ហួសចិត្តដូចគ្នាដែលខាងសាលាមិនបានឱ្យតម្លៃទៅដល់អ្នកសិល្បៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5MKDM_qeVeRtm9T8kbUtc_Sm7qK2ew1oGGAGMvqbOza1184YS5r9a-w_rykSfNLVIpE5wHq98olECRX7Q7QOs1oiWTiu4GOWalIrEsYCijyncKcKJgyyLdP13SE6Am96SZ1Jq4X2TYStexiq1BW0xxnKzs8s_tfij6SlDFr9XP5V5D-5SxPdTRgdl_80/s2048/image_2024-04-09_09-34-12.png

តារាចម្រៀង ណុប បាយ៉ារិទ្ធ បានលើកឡើងថា «អត់មានសុជីវធម៌សោះតែម្តង បើខ្លាចសិស្សមិនបានរាំធុងបាស អញ្ជើញគ្នាមកច្រៀងធ្វើអីឆ្ងល់ដែរ មិនចាក់បាស់រាំតែម្តងទៅ។ និយាយប្រណាំងគ្នាអ្នកច្រៀងមើលតែសង្ក្រាន្តប៉ាហ៊ីហើយ»។ លឹម សេរីហាន់នីកា បានពោលដោយខ្លីថា «ហេតុអ្វី?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7TZSBsCQ-hrUd11d5V7dQR7iBrihKI1PrYsl2oa-16ovG1Qdq2v1b8GgMDjn6T6seqZWCuIUtPR7S5bNR-DNC9lCpQY31tSqustzZ0TeYAVTgf0k_Gw9sKZJERVVTl1_eyRDFpgQMQokZJOuBxzKUI5LFebzBH0_6gI3TAWLi4Ws6lpFDGAuqMHkKtmk/s960/image_2024-04-09_09-34-16.png

ងាកទៅកាន់ សុភ័ក្ត្រ កុសុម៉ា វិញ បានលើកឡើងថា «ច្រៀងមិនបានថវិកាហើយ មិនឱ្យ តម្លៃសិល្បករសូម្បីតែបន្តិច»។ ស៊ឹម ច័ន្ទពន្លឺ បានលើកឡើងថា «ហើយបើអ៊ីចឹង … អញ្ជើញអ្នកសិល្បៈទៅធ្វើអី???»។
ក្រុមចម្រៀង Hashtag បានបង្ហោះវីដេអូមួយទៀតពន្យល់ពីមូលហេតុដល់អ្នកគាំទ្រដែលក្រុមរបស់ខ្លួនបញ្ឈប់ការសម្តែងកណ្តាលទីដោយក្រុមចម្រៀងនេះគ្រោងសម្តែង៦បទ ប៉ុន្តែទើបតែសម្តែងបាន២បទ ហើយត្រូវបានគណៈគ្រប់គ្រងកម្មវិធីបញ្ឈប់ពួកគេតែម្តង។ Hashtag បាននិយាយថា ការនិយាយនោះមិនបានឱ្យតម្លៃពួកគេនោះទេទើបសម្រេចចិត្តបញ្ចប់ការសម្តែងរបស់ខ្លួនតែម្តង។ វីដេអូទី២នេះដែរ ក៏បានបង្ហាញថា លោកគ្រូនៅវិទ្យាល័យព្រះសីហនុស្នើសុំឱ្យខាងក្រុមចម្រៀងនេះបញ្ចប់ការសម្តែងដើម្បីចាក់បទរាំកម្សាន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-t50XNchD7BfUMrvx867RcVSCiwUVF9MpUKJkAf2D3IUqW35Vcc0Lto92YN75MJocqFdP_GTxVGIrNto9PWlOw-PQZH7TD8BurhWK3po7riR1o9I5VqfTh_8a7cNxFtcXtvS_4hi1B8M9ZeOoYobSMg86u3L6_RB5Bbj2h8IQju7cgO5to5005mv3YOg/s960/image_2024-04-09_09-34-15%20(2).png

«កូនៗអ្នកដែលមករាំ ឥឡូវលោកគ្រូសុំខាងក្រុមភ្លេងមកពីភ្នំពេញ លោកគ្រូសុំអធ្យាស្រ័យសុំមួយបទនេះទៀតទៅបានហើយដើម្បីចាក់រាំ តremix ដើម្បីរាំទាំងអស់គ្នា ដោយលោកគ្រូបានបង្ហាញថាមានមនុស្សទៅផ្ទះច្រើនដោយសារតែចង់រាំ។ ចំណែកឯអ្នកខាងមុខចង់ឱ្យក្រុមនេះបន្តការសម្តែងតទៀត»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3IhNVs4lDrGn1p73o8GuGEDYEOgqVWinyulhu_-LkkYT9_ttC1w7WNAJ5CuUlpc4-EPW4eHmSi13fhwND_4cnk3AOGp_wNefuuDknVpHaXsovLX0ZfoBg1l29N4YeQz4PwTpEUo-iIOIluWJ-bEqCsO40WGYGYnXJC_RB3q6iA9NsHm1LMUq6kor-BUQ/s2048/image_2024-04-09_09-34-15.png

ទោះយ៉ាងណាទន្ទឹម នឹងរឿងនេះបានល្បីខ្ទរខ្ទាយអ្នកមួយចំនួនក៏បានលើកឡើងដែរថា ហេតុដែលលោកគ្រូវិទ្យាល័យព្រះសីហនុ ស្នើបញ្ឈប់ក្រុម Hashtag ដោយសារតែមានការទទូចពីសិស្សច្រើនពេកទើបលោកប្រកាសបែបនេះ កុំឱ្យតែមួយជ្រុងតូចអ្វីដែលលោកគ្រូខិតខំបង្កើតភាពសប្បាយរីករាយដល់សិស្សត្រូវបាត់បង់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKOrdLaM1lyK7MfY9gkUbSIF0wLohZJWnkZ5U0QGVgWs0hemSppTGJDiWkNkyf6sqL49HMqiBa4y80aGwo5xsb5R2qBIZuigqdJTQXI5KKKeFmKWJZa5SFHIETFgUmsRjZ5SPN7_l0hhHVqrOWUiD1iEkvHa2w33spTQ39H6-z0EV3nhsKJA1rpitPL6s/s1620/image_2024-04-09_09-34-16%20(2).png