Sheynnis Palacios (សេននីស ផាឡាស៊ីអូ)ជ័យលាភី Miss Universe លើកទី៧២ និង ចន សុទីម៉ា Miss Universe Cambodia 2023 ធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីបវរកញ្ញាទាំងពីររូបបានបញ្ចេញសម្រស់យ៉ាងស្រស់ស្អាតក្នុងសំលៀកបំពាក់ «អប្សរា»។ នេះជាប្រវត្តិសាស្រ្តលើកដំបូងសម្រាប់ប្រទេសកម្ពុជានៃការមកដល់របស់ម្ចាស់ជ័យលាភី Miss Universe។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghaWM9O2zruNmPEUEhVUmrBd31PHFubvAAJxzEv-v07rxT-9SgOp4XWP3Vb3qPId1GPZFfSNx7Jf9r_gqUWuynX1jh2sRmvV-MrZ5N737xffpsgmQN1-vIAbDD8sFkZ93274qrQOtA2Z59jjaIrXmvVbE7TP3HuxJy7x9Pqykp7oMauu7NgpQa-45Da2k/s1124/image_2024-04-09_14-09-12.png

បវកញ្ញា Sheynnis Palacios (សេននីស ផាឡាស៊ីអូ)ជ័យលាភី Miss Universe លើកទី៧២ បានមកដល់ទឹកដីសៀមរាបនៃព្រះរាជាណាចក្រកម្ពុជាហើយក្រោយទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកគ្រប់គ្រងកម្មវិធីថ្មី Miss Universe Cambodia និងអ្នកនាង ប្រាសាទ ដាវីន ជាមួយសិល្បៈឆៃយុំារបស់ខ្មែរកាលពីល្ងាចថ្ងៃទី៨ ខែមេសា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQA9JtJ0HIeH4v-kQZkxncjWKBHZ4faQpXOo1G4HNqKXgI3BJtYGc7VcLPaEjMy0qSQZz0r2dXXxMhJ3qsa9iJm0x5LMqDziRMaTHTCkTEiMQbHybmrxSZ5WY6wa2ebxR0d6SAWGJrjHdWV56pCnK33wtbopXpePXM8O_1S1_AkN43_aJPiYolJIjm8is/s1285/image_2024-04-09_14-09-13%20(2).png

ការមកដល់របស់ម្ចាស់ជ័យលាភីកម្មវិធីបវរកញ្ញាដ៏ល្បីល្បាញនេះបានធ្វើឱ្យអ្នកគាំទ្រកម្ពុជា រួមទាំងអ្នកស្នេហាវិស័យបវរកញ្ញាចង់ឃើញជាយូរមកហើយ ព្រោះមិនដែលមានម្ចាស់ជ័យលាភីកម្មវិធី Miss Universe បានមកដល់កម្ពុជានោះទេ។ នេះជាលើកដំបូងសម្រាប់ប្រទេសកម្ពុជាក្នុងស្វាគមន៍ Sheynnis Palacios Miss Universe ដែលមានដើមកំណើតមកពី Nicaragua ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxn7y3xhM644TQFoKzE2g2SLYIh0RuYFrBLP0lBHVzZHIqMZQwSpsyqTGoXryZYiubnwICVtmhjIwxv6v5j_gPAulTqC9XwAe5bAbzMGEQIm9Xgay5wwaULBDg-Ed07zwxGLVgnBYlO03FKKJImWtQ-JReVaQ4RBqQtHxFdEXlK2m8_76Ln06MEVekGBw/s1800/image_2024-04-09_14-09-17.png

នៅព្រឹកថ្ងៃទី៩ មេសា អ្នកគាំទ្ររំភើបចិត្តស្ទើរហោះបន្ទាប់ពីឃើញ Miss Universe រូបនេះរួមទាំង ចន សុទីម៉ា Miss Universe Cambodia 2023 បានគ្រងឈុតអប្សរាជាមួយគ្នានៅលើប្រាសាទអង្គរវត្តបញ្ចេញសម្រស់យ៉ាងល្អឯក។ ឃើញដូចនេះហើយហ្វេនៗកើតក្តីរំភើបយ៉ាខ្លាំងចំពោះទិដ្ឋភាព ហើយនេះក៏អាចចូលរួមផ្សព្វផ្សាយពីវប្បធម៌ តំបន់ទេសចរណ៍កម្ពុជា ក្រោមស្លាកយីហោ Miss Universe ដ៏ល្បីល្បាញមានការគាំទ្រជុំវិញពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFMr0kLtWF8XR_vq3dupae14sL7WfsdOPLToVgTq7zes887VEw6x27Yi2olCyga1rht_sU6s2gN2jFRyM6mPv0Y5cpzQBY0yR4ZkVuhSCXoPBOUfBXK5edfW_f4DzLCsezVVtUWbUNI4xX5sVasWIfkxc8cpsEWX3hw_eOPdtd0OCJ8RQqamu-yWhJmuA/s2048/image_2024-04-09_14-09-20.png

បវរកញ្ញា Sheynnis Palacios និង ចន សុទីម៉ា ស្ថិតក្នុងសំលៀកបំពាក់អប្សរារបស់ខ្មែរនេះពិតជាស្រស់ស្អាត ស្រទន់មានមន្តស្នេហ៍តែម្តងទោះបីជាអាកាសធាតុក្តៅបន្តិចក្តីប៉ុន្តែបវរកញ្ញាទាំងពីរនៅតែរីករាយក្នុងការគ្រងឈុតបុរាណខ្មែរនេះបញ្ចេញសម្រស់ស្រស់ត្រកាលគួបផ្សំបរិយាកាសប្រាសាទអង្គរវត្តទៀតពិតជាគ្មានអ្វីប្រៀបផ្ទឹម៕