ស្ពតពាណិជ្ជកម្មផ្សាយស្រាបៀររបស់តារារ៉េប វណ្ណដា យូហៃ Goofy និង Roxy ត្រូវរងនូវមតិចម្រុះពីសាធារណជនដោយអ្នកខ្លះបានបញ្ចេញមតិសំណូមពរចង់ឱ្យតារារ៉េប វណ្ណដាបញ្ឈប់ការផ្សាយស្រា អ្នកខ្លះរិះគន់ ចំណែកឯមតិផ្សេងទៀតថា អ្នកខ្លះរិះគន់អ្នកផ្សាយស្រា តែខ្លួនឯងផឹកស្រាឡើងសាហាវ ។ ទន្ទឹមនឹងនេះក៏មានការប្រៀបធៀបវាសនាខុសគ្នារវាង នាយចឺម គ្រាន់តែ ចេញចំណងជើងបទចម្រៀងគេជេរពេញប្រទេសតែ វណ្ណដា វិញគេសាទរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaWohC-d6WpXnul3QTXZskGhets5CHV6s3OtuR4s_CUbzVW5mDhfdPXWhE3OQ0rHHZ_jV238jbfFwlpD9VO1kPusCqEsV0qmTablS6nWMRNpU7MqrDN005C2bpZ-QDSG_SZB_dyyDjqOk7nPhRPl7omrS1LsnYY3Rx1033Vead3uMdQAwWO-0u2GpgFEw/s1080/photo_2024-04-09_10-58-35.jpg

កាលពីកន្លងទៅនេះ ផលិតកម្មសាន់ដេ បានទម្លាក់ Poster បទថ្មីរបស់ នាយចឺម មានចំណងជើងថា «កន្លះកេសម្នាក់ឯង» សម្រាប់អបអរពិធីបុណ្យចូលឆ្នាំខ្មែរ។ ទោះយ៉ាងណាគ្រាន់តែចេញត្រឹមចំណងជើងនេះបានធ្វើឱ្យមានការរិះគន់ នាយចឺម ភ្លូកទឹកភ្លូកដី រហូតដល់ខាងផលិតកម្មសម្រេចចិត្តលុប Poster នោះចេញ។ ម្តាយមីងរបស់ នាយចឺម គឺអ្នកនាង អ៊ីត ក៏ចេញមុខការពារក្មួយប្រុសដូចគ្នាឆ្លើយតបទៅកាន់អ្នកដែលជេរប្រទិចដល់គ្រួសាររបស់ខ្លួន កុំគ្រាន់តែឃើញត្រឹមចំណងជើងទាំងមិនទាន់បានស្តាប់រិះគន់ទៅហើយ។ យ៉ាងណាមិញ នៅពេលផលិតកម្មទម្លាក់វីដេអូចម្រៀងពេញបទ«កន្លះកេសម្នាក់ឯង»របស់ នាយចឺម មិនបានផឹកស្រានោះទេ តែគឺចេញរូបភាពផឹកទឹកសុទ្ធ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaomcvnyRvJIGkQTEUl6C4-xQ5H6m869DGBAUirOefF5no7WBViXNZUl3qX8hruvVsKvM94O2D2DxNEO-pLiPmCqrSlmGm2RtxO2z8JmoF8zO2Tx6Eb0lr_EtdeJXyxbg0uVGFQrdNjSca2MgO0jMDDZovCoKW02u3gACCLooJhTO9JqnxQd8NaVGn6BQ/s1280/photo_2024-04-09_10-58-35%20(2).jpg

ជាមួយគ្នានេះដែរ វណ្ណដា បានទម្លាក់វីដេអូផ្សព្វផ្សាយពាណិជកម្មស្រាបៀរនៅលើផេកផ្ទាល់ខ្លួនរយៈពេល៨វិនាទី ជាហេតុត្រូវរងនូវមតិចម្រុះពីសាធារណជនអ្នកប្រើប្រាស់បណ្តាញសង្គមរួមជាមួយការប្រៀបធៀបវាសនានាយ ចឺម និង វណ្ណដា ខុសគ្នា។

វីដេអូផ្សព្វផ្សាយស្រាបៀររបស់ វណ្ណដា មានការបញ្ចេញមតិថា «ចឺម ចេញចំណងជើងចម្រៀង មិនទាន់ថតផឹកគេជេរពេញប្រទេស វណ្ណដា ថតវិញគេសាទរពេញប្រទេស, idol ផ្សាយស្រាមិនមានអ្នកថាអ្នករិះគន់ សូមគាំទ្រដោយការគិតពីសង្គមផងព្រោះ idol មានឥទិ្ធពល ,និយាយតាមត្រង់ស្រឡាញ់ វណ្ណដា តែឃើញផ្សាយស្រា ខកចិត្តណាស់ ហើយថែមទាំងយកទម្រង់បុរាណមកផ្សាយជាមួយទៀត ឈឺចិត្ត ហើយCmtនេះក៏ព្រោះស្រឡាញ់»។ អ្នកខ្លះថា «អាចទេ ក្នុងនាមជាតារាល្បីមួយរូប មិនចូលរួមផ្សព្វផ្សាយគ្រឿងស្រវឹង ដែលជាគ្រឿងអបាយមុខ នាំមកនូវក្តីវិនាសអន្តរាយ? តារាស្រុកគេជួយផ្សាយកសិកម្មតារាស្រុកខ្ញុំផ្សាយរឿងស្រា ឈប់បានក៏ឈប់ទៅ សង្គមមួយនេះកែលេងបានហើយមើលទៅ»។https://pbs.twimg.com/media/Ftmaak9aUAAAvhc.jpg:large

យ៉ាងណាមិញ ទន្ទឹមនឹងការរិះគន់ក៏មានមតិផ្សេងទៀតបានលើកឡើងដែរថា «បន្ទោសតែអ្នកផ្សាយ បើផឹកមិនចេះគិតឱ្យងាប់ទៅ គេអត់បានបង្ខំឱ្យផឹកណាផឹកខ្លួនឯងតើ, អ្នកខ្លះរិះគន់អ្នកផ្សាយស្រា តែខ្លួនឯងផឹកស្រាឡើងសាហាវ , អ្នកខ្លះរិះគន់វណ្ណដាផ្សាយស្រាតែអ្នកខ្លះចេះផឹកស្រាមុន វណ្ណដា ផ្សាយស្រាផងមិនដឹង ខមិននេះមិនមែនកាន់ វណ្ណដា ទេតែសុំយាយការពិតខ្លះ បើវណ្ណដាឈប់ផ្សាយស្ររស្មានថាអ្នករិះគន់ឈប់ផឹកដែរមែន វណ្ណដាផ្សាយស្រាតែមិនបានឱ្យលុយហ្វេនៗទិញស្រាផឹកទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjw_iWjVDuQBC6vgvH39xzJQFCNRFv424DI9vJ4x179S_UdLYMOuNiQFFuzRlhYEebjhn0pX7uq9uCl3Soz1tiC8ufY0_sOEOe7PU_O2FAPXoscm9bjGbYgTUBMdRAgyHpssSI6HUTc4PWMb4GGOZ0zMjxlhPJSdFreeXQIdHS3wKOzwgBEUMlAyjm_L7E/s1230/photo_2024-04-09_10-58-34.jpg

គេសង្កេតឃើញថា បច្ចុប្បន្នមិនត្រឹមតែ វណ្ណដា ជាតារាល្បីដែលទទួលផ្សព្វផ្សាយស្រាបៀរប៉ុណ្ណោះទេ ប៉ុន្តែនៅមានតារាល្បីៗជាច្រើនរូបក៏ផ្សព្វផ្សាយស្រាបៀរដូចគ្នា។ ទោះយ៉ាងណាក៏មានការលើកឡើងដែរថានេះជាសិទ្ធិផ្ទាល់ខ្លួនរបស់សិល្បករ ផឹកឬមិនផឹកគឺអាស្រ័យទៅលើប្រជាពលរដ្ឋ៕