ការលាបទឹកកកលើស្បែកជាអាថ៌កំបាំងនៃសម្រស់ដ៏ពេញនិយមជាយូរមកហើយ។ វាមិនមែនជាបច្ចេកទេសថ្មីនោះទេ ក្នុងរដូវក្តៅខ្លាំងបែបនេះអ្នកគួរតែយកទឹកកកទៅត្រដុសលើផ្ទៃមុខ ព្រោះទឹកកកគឺល្អសម្រាប់ស្បែករបស់អ្នកតាមវិធីជាច្រើន មិនថាអ្នកចង់កាត់បន្ថយកំដៅនៅលើស្បែក ឬក៏ចង់ឱ្យការតុបតែងមុខរបស់អ្នកជាប់បានយូរពេញមួយថ្ងៃ ទឹកកកគឺជាចម្លើយដ៏ល្អបំផុត! ហើយវាក៏ត្រូវបានចាត់ទុកថាជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពជាងការប្រើប្រាស់ផលិតផលថ្លៃមួយចំនួនទៀតផង។ ដូច្នេះខាងក្រោមនេះគឺជាអត្ថប្រយោជន៍ ៧ យ៉ាងនៃការត្រដុសទឹកកកលើផ្ទៃមុខ៖

១.ទឹកកកជួយព្យាបាល និងការពារមិនឱ្យកើតមុន៖ លក្ខណៈសម្បត្តិដ៏ល្អបំផុតមួយរបស់ទឹកកក គឺវាប្រឆាំងនឹងការរលាក ជួយកាត់បន្ថយស្នាមជាំ និងព្យាបាលមុនយ៉ាងមានប្រសិទ្ធភាព លើសពីនេះទឹកកកក៏ជួយបន្ធូរស្បែកដែលរលាក និងកាត់បន្ថយទំហំនៃរន្ធញើសផងដែរ។

២.ធ្វើឱ្យស្បែកថ្លា កាត់បន្ថយភាពតានតឹង៖ ការត្រដុសទឹកកកលើមុខរបស់អ្នកបន្ទាប់ពីរវល់ពេញមួយថ្ងៃ ជួយបន្ធូរភាពតានតឹងភ្លាមៗ ក៏ដូចជាជំរុញចរាចរឈាមនៅលើមុខ ធ្វើឱ្យមុខភ្លឺថ្លាដូចកូនក្មេង។https://images.moneycontrol.com/static-mcnews/2023/09/Benefits-of-applying-ice-on-face-770x433.jpg?impolicy=website&width=770&height=431

៣.កាត់បន្ថយការហើមភ្នែក៖ ភ្នែកហើមអាចកើតឡើងដោយសារមូលហេតុជាច្រើន ប៉ុន្តែហេតុផលទូទៅបំផុតគឺ ការគេងមិនគ្រប់គ្រាន់ និងការប្រើប្រាស់ភ្នែកច្រើនពេក ដូច្នេះទឹកកកមានលក្ខណៈសម្បត្តិជួយកាត់បន្ថយការហើម និងជួយកាត់បន្ថយស្នាមជ្រួញក្រោមភ្នែកបានយ៉ាងឆាប់រហ័សបំផុត។

៤.ពន្យាភាពចាស់៖ គ្មាននរណាម្នាក់ចង់មានស្នាមជ្រួញនៅលើមុខនោះទេ។ ស្នាមជ្រួញគឺជាសញ្ញានៃភាពចាស់ ទោះបីជាអ្នកមិនអាចត្រលប់ទៅភាពវ័យក្មេងរបស់អ្នកក៏ដោយ ប៉ុន្តែយើងអាចពន្យឺតភាពចាស់បាន ដោយការត្រដុសទឹកកកលើមុខរបស់អ្នកជាប្រចាំគឺជាវិធីដ៏ល្អបំផុតក្នុងការកាត់បន្ថយ និងការពារភាពជ្រីវជ្រួញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTkxUInOqEE9tvsJmj3P43-AnPE7giEupkmxaWNCW-9bwXF3zklXVAIT-raciWELxOQrvKSIdcuZ_14KDCFI0nYrCeJU5yt2uUxEc4rkeIP3UNk_dOAPIv7-rEZptPK5UT7DF4fwqvbrUfYd1eUso7uZVbvGz-2igYKjWrNdKYr1UeRWLRYuMMUdw8Vb8/s912/3-cold-ice-for-face.jpg

៥.បំបាត់ការរលាក៖ ប្រសិនបើស្បែករបស់អ្នកមានអារម្មណ៍ឆេះ រមាស់ និងរលាកពីការប៉ះពាល់នឹងព្រះអាទិត្យ អាឡែស៊ី កន្ទួល ឬសូម្បីតែកើតមុនរ៉ាំរ៉ៃ ការត្រដុសទឹកកកលើតំបន់ដែលមានបញ្ហាអាចជួយសម្រាលរោគសញ្ញាបាន ព្រោះទឹកកកជាមធ្យោបាយដ៏ល្អក្នុងការបង្រួមសរសៃឈាម និងបំបាត់ការរលាក។

៦.ជម្រុះកោសិកាស្បែកដោយទឹកកក៖ ទឹកកកគឺជាសារធាតុខាត់ស្បែកធម្មជាតិដ៏ល្អបំផុត ជួយឱ្យស្បែករបស់អ្នកភ្លឺថ្លាភ្លាមៗ ដោយគ្រាន់តែជូតមុខរបស់អ្នកជាមួយនឹងដុំទឹកកកទឹកដោះគោ នោះសារធាតុអាស៊ីតឡាក់ទិករបស់ទឹកកកទឹកដោះគោនឹងជួយកម្ចាត់កោសិកាស្បែកដែលងាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_1Smk6et9oRApRrjHxyo1cZqebzrpHMtTHkEeNJMUSoB6IOQ_pNHJioq9Q1dLRNe_lG48H6Yvd6jJG_0-FabvArQXgN1SlL3428rCMAO-P45MpwiJxZgEirYwvZVFoAKdqOC7L2tGsYXMOhWBolkEI59H-ydLD_yZjo1dqGCJEk5OCEgoFP9NSe623aQ/s1500/ice-facial-2000-186b48f33b1344b992f1bf02b274c560.jpg

៧.បង្កើនប្រសិទ្ធភាពនៃការថែរក្សាស្បែកជាមួយទឹកកក៖ ការជូតទឹកកកលើមុខរបស់អ្នក មុនពេលប្រើផលិតផលថែរក្សាស្បែកផ្សេងទៀត អាចជួយបង្កើនប្រសិទ្ធភាពនៃការបើករន្ធញើស និងជំរុញចរន្តឈាម ដែលអនុញ្ញាតឱ្យផលិតផលត្រូវបានស្រូបចូលកាន់តែជ្រៅទៅក្នុងស្បែក៕