Home Blog Page 1137

ដើរកម្សាន្តនៅឆ្នេរសមុទ្រសុខៗ នារីទាំងនេះបះសក់ត្រង់ឡើងលើ

0

ប្រទេសចិន ៖ សារព័ត៌មានបរទេសរាយការណ៍ថា ក្នុងអំឡុងពេលភ្ញៀវទេសចរដើរកម្សាន្តនៅឆ្នេរសមុទ្រសុខៗ ស្រាប់តែនារីៗបះសក់ត្រង់ឡើងលើដោយពុំដឹងមូលហេតុ ។ នៅពេលឃើញស្ថានការណ៍មិនស្រួល ពួកគេក៏ប្រញាប់នាំគ្នាឡើងជិះរថយន្តចេញពីឆ្នេរសមុទ្រនេះភ្លាមៗ ព្រោះខ្លាចមានហេតុការណ៍ អាក្រ.ក់ កើតឡើង ។ ប៉ុន្តែអ្នកជំនាញនិយាយថា បើជួបហេតុការណ៍បែបនេះ កុំអាលប្រញាប់រត់ ។

គេហទំព័រ Sohu រាយការណ៍ថា កាលពីឆ្នាំ២០២៣ មានភ្ញៀវទេសចរប្រុស-ស្រីមួយក្រុមបានជិះរថយន្តមកលេងនៅឆ្នេរសមុទ្រទីក្រុង Turpan តំបន់ស្វយ័ត Xinjiang Uyghur ប្រទេសចិន ។ ពេលមកដល់ឆ្នេរនេះ ស្រាប់តែនារីៗបះសក់ឡើងលើ ហើយពួកគេក៏ថតរូបភាពបង្ហោះក្នុងបណ្តាញសង្គម ធ្វើឱ្យអ្នកលេងបណ្តាញសង្គមចែកចាយរូបភាពទាំងនេះជាច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgg3TYDdltBP3Biezrv8vIEQdGjlLUXxExel5WfgekgVD9dSngDYmQk8uxpxCSrYSEAT0Y77-8p0vZUhVhUj32gfxQQU7aivYZc_96i4Y6nTco3yQUOotuPGLEG_N74GKdPrXXXCby3pvLywuNaxldUdCKkXOaw8CArEHRirS0srM3IafD9gS_fhiE-4z8/s800/photo_2024-04-02_15-50-30%20(2).jpg

អ្វីដែលគួរឱ្យចម្លែកចិត្តនោះ គឺពួកនាងៗបានបះសក់ឡើងលើក្នុងពេលដំណាលគ្នាពេលឈរនៅទីវាល ។ ហេតុនេះ ពួកនាងក៏សម្រេចចិត្តជិះរថយន្តចេញពីឆ្នេរនេះយ៉ាងប្រញាប់ ប៉ុន្តែបន្ទាប់ពីរថយន្តបើកចេញពីឆ្នេរប្រមាណ៣គីឡូម៉ែត្រ សក់របស់ពួកនាងក៏មានសភាពធម្មតាវិញ ។

ពេលឃើញរូបទាំងនេះ មហាជនណែនាំថា បើកើតហេតុការណ៍បែបនេះ ត្រូវតែប្រញាប់រត់ចេញពីកន្លែងនោះឱ្យបានឆាប់បំផុត ពីព្រោះវាអាចជាសញ្ញាគ្រោះថ្នាក់ប្រាប់ថា នឹងមានរន្ទះបាញ់កើតឡើង ។ ប៉ុន្តែអ្នកជំនាញនិយាយថា ពេលខ្លះ ការរត់គេចមិនមែនជាជម្រើសល្អសម្រាប់អ្នកដែលស្ថិតក្នុងហេតុការណ៍ខាងលើទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAbs1HokfKHuGjgJkECR9utrUeOCmc1h6OrV3im524Mq-ExBf9LKwNEG6mIeot9RLBkopmLw1bSftgMZYPuYQkTBTDU1_pkNhtLSY3_UiOhAnEj1ozMyUBpkmP6VR5Pjv7IbtEPAhuBJbXS2ROmnnTOdcssCSs8IKqkdaMRui9uyjE8wig8EJ2RYJZobs/s800/photo_2024-04-02_15-50-30%20(3).jpg

លោក Feng Minxue នាយកមជ្ឈមណ្ឌលការពាររន្ទះបាញ់ប្រចាំខេត្ត Jiangsu លើកឡើងថា ល្បឿនរបស់រន្ទះបាញ់លឿនខ្លាំងណាស់ ហើយការរត់គេច មិនមែនជាវិធីល្អបំផុតទេ ។ ផ្ទុយទៅវិញ វាអាចនឹងជំរុញចរន្តអគ្គិសនីឱ្យកាន់តែខ្លាំងថែមទៀត រហូតដល់មានគ្រោះថ្នាក់បាន ។

ចំណែកវិធីការពារខ្លួនពីរន្ទះបាញ់ រួមមាន ៖ បម្លាស់ទីពីកន្លែងខ្ពស់ភ្លាមៗ ដូចជា ៖ កំពូលភ្នំ, ជម្រាលភ្នំ ឬដំបូលអគារ ។ ក្រៅពីនេះ ត្រូវនៅឆ្ងាយពីកន្លែងល្ហល្ហេវ, កុំដេកលើឥដ្ឋ, កុំជ្រកក្រោមដើមឈើ និងកុំនៅក្នុងរណ្តៅរាក់ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9-6WFxtb9tyfWRJ1n0dlemzmKJGT_zmbfrNvCIvheXwKnzkuVoBSyU1gMMDy5PI2Uhzm9Mp1WzCdnn_MK0CDe9yUkGhmC3IiLZKgxOau6bozFRoV0GcbT90nHbRNsRmYfUKgCLv935b8LXd7Hv4z5DNWD7co9CaBhELstS4sS5Qk0LFwXbSTtunyilFA/s914/photo_2024-04-02_15-50-30.jpg

iPhone 6 Plus ត្រូវបានក្រុមហ៊ុន Apple ចាត់ទុកថាជាស្មាតហ្វូនហួសសម័យ

0

សហរដ្ឋអាមេរិក៖ ក្រុមហ៊ុន Apple បានប្រកាសកាលពីពេលថ្មីៗនេះថា iPhone 6 និង iPhone 6 Plus របស់ខ្លួនលែងប្រើហើយនៅទូទាំងពិភពលោក មានន័យថាជាឧបករណ៍ហួសសម័យ ដោយសារគ្រឿងបន្លាស់របស់ផលិតផលនេះអស់ស្តុក និងមិនមានការបញ្ជាទិញ ឬការជួសជុលទៀតឡើយ ហើយក្រុមហ៊ុនក៏មិនធានាសម្រាប់ផលិតផលនេះទៀតដែរ។

បើយោងតាម MacRumors ដែលបានចុះផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ក៏បានឱ្យដឹងទៀតថា ក្រុមហ៊ុន Apple បានប្រមូលឧបករណ៍ចាស់ៗមួយចំនួនរបស់ខ្លួន ចូលទៅក្នុងបញ្ជីផលិតផលហួសសម័យ ដោយក្នុងនោះក៏មាន iPad Mini 4, iPhone 6 និង iPhone 6 Plus ផងដែរ។ Apple បាននិយាយថា ផលិតផលណាដែលប្រើអស់រយៈពេល ៧ ឆ្នាំគឺគិតចាប់ពីការចេញលក់រហូតមកដល់ពេលនេះ ត្រូវបានចាត់ទុកថាជាឧបករណ៍ហួសសម័យ។https://techcrunch.com/wp-content/uploads/2014/09/iphone-6-plus-rear-hand-port.jpg?w=600

iPhone 6 និង iPhone 6 Plus បានចេញលក់ដំបូងក្នុងខែកញ្ញា ឆ្នាំ ២០១៤ ជាមួយនឹងមុខងារសំខាន់ៗ រួមមានអេក្រង់ធំជាងម៉ូដែលមុន និងជំនួយ Apple Pay ។ ក្នុងខែកញ្ញា ឆ្នាំ ២០១៦ ផលិតផលនេះត្រូវបានក្រុមហ៊ុនឈប់ផលិតប៉ុន្តែនៅតែអាចរកឃើញបានតាមហាងតូចៗនៅក្នុងបណ្តាប្រទេសមួយចំនួន។ iPhone 6 និង iPhone 6 Plus គឺជាខ្សែទូរស័ព្ទ iPhone ដែលលក់ដាច់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ Apple។ យោងតាមទិន្នន័យ ស្មាតហ្វូនទាំងពីរនេះ លក់បានច្រើនជាង ២២០ លានគ្រឿង ចាប់តាំងពីការបង្ហាញខ្លួនរបស់ពួកគេនៅក្នុងខែកញ្ញា ២០១៤។

ខណៈពេលដែលអ្នកប្រើប្រាស់មួយចំនួននៅតែកំពុងប្រើប្រាស់វា អ្នកប្រើប្រាស់ iPhone 6 ភាគច្រើនបានដំឡើងកំណែទៅម៉ូដែលថ្មីជាងនេះតាមពេលវេលា។ ទោះជាយ៉ាងណា iPhone 6 Plus ក៏មិនអាចអាប់ដេតទៅកំណែ iOS ណាមួយដែលខ្ពស់ជាង iOS 12 ចាប់តាំងពីឆ្នាំ ២០១៨ មកដែរ ដោយសារកម្មវិធីមួយចំនួនបានឈប់គាំទ្រកំណែ iOS ចាស់នេះ។ ដូច្នេះហើយ យល់ល្អអ្នកមិនគួរទិញផលិតនេះទៀតទេ ព្រោះវាជាឧបករណ៍ហួសសម័យមិនមានគ្រឿងបន្លាស់ម្រាប់ផ្លាស់ប្តូរ ក៏ដូចជាមិនមានការធានាដូចមុនឡើយ។https://www.cnet.com/a/img/resize/0c2c809e5864b83d8bca09adc06a1bde1d5471f9/hub/2015/09/10/147c6e6a-2611-4d6f-97ce-86e881480bd5/apple-event-sept9-2015-iphone6splus-3263.jpg?auto=webp&width=1200

គួរបញ្ជាក់ដែរថា ថ្មីៗនេះក្រុមហ៊ុន Apple ក៏បានបន្ថែមស្មាតហ្វូនរបស់ខ្លួនគឺ iPhone 8 និង iPhone 8 Plus ចូលទៅក្នុងបញ្ជីផលិតផលហួសសម័យដែរ ប៉ុន្តែមិនទាន់ផ្លូវការនោះទេ ដូច្នេះឧបករណ៍នេះនៅតែអាចប្រើប្រាស់បានធម្មតា លើកលែងតែ iPhone 6 និង iPhone 6 Plus ដែលគេចាត់ទុកជាផលិតផលហួសសម័យ៕

ក្រោយចំណាយពេលជាងពាក់កណ្តាលជីវិតជាសមាជិកសភា ពេលនេះសម្តេចតេជោ ដាក់លិខិតលាឈប់ ដោយមកកាន់តំណែងជាប្រធានព្រឹទ្ធសភា

0

នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានដាក់លិខិតលាឈប់ពីសមាជិករដ្ឋសភាហើយ ដើម្បីទៅកាន់តំណែងថ្មី នៅព្រឹទ្ធសភា។

តាមរយៈលិខិតលាលែងពីសមាជិករដ្ឋសភា ដាក់ជូនសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖”សេចក្តីដូចមានចែងក្នុងកម្មវត្ថុខាងលើ ខ្ញុំសូមជម្រាបជូន សម្តេចមហារដ្ឋសភា ធិការធិបតី ប្រធានរដ្ឋសភា ជ្រាបថា ដោយខ្ញុំត្រូវជាប់ទៅបំពេញភារកិច្ចថ្មី ដូច្នេះសូម សម្តេចប្រធានរដ្ឋសភា អនុញ្ញាតឱ្យខ្ញុំបានលាឈប់ពីសមាជិករដ្ឋសភា នីតិកាលទី ៧ ចាប់ពី ពេលនេះតទៅដោយសេចក្ដីអនុគ្រោះ”។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអង្គុយ និងធ្វើការនៅក្នុងរដ្ឋសភា ជាងពាក់កណ្តាលជីវិតកន្លងមកហើយ ដោយក្នុងនោះដំណាក់កាលទី១ នាខែមិថុនា ១៩៨១ ដល់ខែឧសភា ឆ្នាំ១៩៩៣ ហើយនិងចាប់ពីថ្ងៃ១៤ ខែមិថុនា ឆ្នាំ១៩៩៣ ដល់ថ្ងៃទី២មេសា ឆ្នាំ២០២៤៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpP7KyzhPAEogasM1RZzPWyLc1CcNchnS7whUfsmzq2WkRG_0dMST6AtrQqkeA0g-w6ZrddhjTekWvMqVQHN01YjVux9UVC_5Ubd_xraIkWDft4sFUUKsqFuEDi1R4CuNvrSdqw4DWHo-URViSRJPmZkg0qpmiqmnvyjmlGRAVB1gZE6GiWfrTWFo3CLM/s1173/photo_2024-04-02_11-26-17_(2).jpg 

ស្ត្រីជនជាតិអាមេរិកបើករថយន្តអគ្គិសនីធ្វើដំណើរជុំវិញពិភពលោកដំបូងគេ

0

សហរដ្ឋអាមេរិក ៖ ស្ត្រីជនជាតិអាមេរិកម្នាក់ឈ្មោះ ឡិចស៊ី អាល់ហ្វត បានទទួលជោគជ័យក្នុងការបើករថយន្តអគ្គិសនីធ្វើដំណើរជុំវិញពិភពលោកដំបូងគេ ។ នៅឆ្នាំ២០២៤នេះ អ្នកស្រីមានអាយុត្រឹមតែ២៥ឆ្នាំប៉ុណ្ណោះ បានបើករថយន្តអគ្គិសនីក្នុងចម្ងាយផ្លូវជាង៣ម៉ឺនគីឡូម៉ែត្រ ទៅកាន់២៧ប្រទេស និងឆ្លងកាត់ទ្វីបចំនួន៦ ហើយកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ អ្នកស្រីក៏បានបើករថយន្តមកដល់ចំណុចគោលដៅនៅទីក្រុងនីស ប្រទេសបារាំង ។https://images.news18.com/ibnlive/uploads/2024/03/untitled-design-2024-03-29t104827.717-2024-03-0f98171230a350576d708f27f95d936c-16x9.png

ក្រោយទទួលលិខិតបញ្ជាក់ការធ្វើដំណើររបស់ខ្លួនពីស្ថាប័ន Record Setter ដែលស្រដៀងគ្នានឹង Guinness World Records អ្នកស្រី ឡិចស៊ី អាល់ហ្វត និយាយថា ៖ «ខ្ញុំនិយាយមិនចេញទេ ហើយខ្ញុំមានអារម្មណ៍ថា មានកិត្តិយសខ្លាំងណាស់ ។ វាជាឥទ្ធិពលយ៉ាងពិសេសក្នុងជីវិតរបស់ខ្ញុំ ដែលបានធ្វើដំណើរជុំវិញពិភពលោកតាមរថយន្តអគ្គិសនី ហើយរយៈពេល២០០ថ្ងៃកន្លងមកនេះ ខ្ញុំហត់នឿយខ្លាំងនៅតាមផ្លូវ» ។

ភារកិច្ចការធ្វើដំណើរជុំវិញពិភពលោក និងត្រូវសាកថ្មរថយន្តអគ្គិសនីជាបន្តបន្ទាប់នឡ បានចាប់ផ្តើមឡើងកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ ។ រីឯការធ្វើដំណើរនៅតាមផ្លូវ អ្នកស្រី ឡិចស៊ី អាល់ហ្វត ត្រូវប្រឈមនឹងបញ្ហាជាច្រើន ដូចជា ៖ អាកាសធាតុត្រជាក់ខ្លាំង, ដាច់ចរន្តអគ្គិសនីនៅអាហ្វ្រិក, ខ្វះខាតកន្លែងសាកថ្មរថយន្តអគ្គិសនីនៅសមុទ្រខ្សាច់ប្រទេសឈីលី មុនពេលអ្នកស្រីបានបើករថយន្តមកដល់ចំណុចចាប់ផ្តើមនៃការធ្វើដំណើរលើកនេះ នៅទីក្រុងនីស ស្ថិតនៅភាគខាងត្បូង ប្រទេសបារាំង ។https://pbs.twimg.com/media/GJnLSwHXsAAIZRT.jpg:large

បើតាមទិន្នន័យរបស់ក្រុមហ៊ុន Ford Motor បញ្ជាក់ថា រថយន្តអគ្គិសនីដែលអ្នកស្រី ឡិចស៊ី អាល់ហ្វត បើកធ្វើដំណើរជុំវិញពិភពលោកលើកនេះ អាចបើកបរក្នុងចម្ងាយផ្លូវជាង៦០០គីឡូម៉ែត្រ សម្រាប់ការសាកថ្មរថយន្តម្តង ។ ក្នុងការធ្វើដំណើររយៈពេល៦ខែ អ្នកស្រី ឡិចស៊ី អាល់ហ្វត បានសាកថ្មរថយន្តអគ្គិសនីជាច្រើនវិធី ដូចជា ៖ ការសាកថ្មរហ័ស, សាកនៅតាមលំនៅឋាន, សាកតាមបន្ទះសូឡា និងសាកថ្មដាក់តាមខ្លួន ជាដើម ។ អ្នកស្រី ឡិចស៊ី អាល់ហ្វត ប្រាប់ថា ការធ្វើដំណើរនេះនឹងធ្វើឱ្យមនុស្សគ្រប់គ្នាឃើញថា យើងអាចបើកបររថយន្តអគ្គិសនីបានជារៀងរាល់ថ្ងៃ ។

ចំណែកនាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Ford Motor នៅអឺរ៉ុបបញ្ជាក់ថា វាជាការគម្រប់ខួប១០០ឆ្នាំ របស់អ្នកស្រី អាឡូហា វ៉ាន់ដឺវើល គឺជាស្ត្រីដំបូងគេដែលធ្វើដំណើរជុំវិញពិភពលោកតាមរថយន្ត ហើយនៅឆ្នាំ២០២៤នេះ អ្នកស្រី ឡិចស៊ី អាល់ហ្វត ក៏បានធ្វើដំណើរជុំវិញពិភពលោកតាមរថយន្តដូចគ្នាដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNJhCdeCgQi1JLCjerknBGUeCJwfjv1C8pxuRipAxQTfqCqaljehPfXhFKhXfmnJlctiVTL_K9-szuxYVesFV_jY83tflN3vxisAOxnBCNOkU6ZxKKh5RArP9w1YILE0yPMwhWqwzdhE6Rt5rpbAP3OxJZrhygmzN64k5KVT8uBXJWYRJ8cuUWYc1aUew/s400/Lexie-Limitless-aka-Alexis-Alford-in-Nice-with-Ford-e-Defender-Ford-Europe.jpg

គួរបញ្ជាក់ថា នេះមិនមែនជាការបំបែកកំណត់ត្រាលើកដំបូងលើពិភពលោករបស់អ្នកស្រី ឡិចស៊ី អាល់ហ្វត ទេ ពីព្រោះកាលពីអ្នកស្រីមានអាយុ២១ឆ្នាំ Guinness World Records បានចុះក្នុងកំណត់ត្រាថា អ្នកស្រីជាបុគ្គលមានអាយុតិចបំផុត និងជាស្ត្រីមានអាយុតិចបំផុត ដែលបានធ្វើដំណើរទៅគ្រប់ប្រទេសអធិបតេយ្យ ៕

ភ្ញាក់ផ្អើលនឹងក្រពើមកដេកក្បែរតង់នៅឆ្នេរសមុទ្រប្រទេសម៉ិកស៊ិក (មានវីដេអូ)

0

ប្រទេសម៉ិកស៊ិក ៖ សារព័ត៌មានបរទេសបានចុះផ្សាយពីហេតុការណ៍គួរឱ្យភ័យខ្លាចមួយ គឺយុវជនមួយក្រុមបានបបួលគ្នាទៅបោះតង់សម្រាកនៅឆ្នេរសមុទ្រ ប៉ុន្តែនៅសុខៗ ស្រាប់តែមានរឿងនឹកស្មានពុំដល់កើតឡើង ។ យុវជនទាំងនេះបានបោះតង់សម្រាកនៅក្បែរៗគ្នា ក្រោយពីសម្រាកលក់បានបន្តិច យុវជនម្នាក់ក៏ភ្ញាក់ដឹងខ្លួន និងឃើញក្រពើដ៏ធំ១ក្បាលដេកនៅក្បែរមិត្ត ប៉ុន្តែរូបគេពុំហ៊ានដាស់មិត្តទេ ព្រោះខ្លាចក្រពើខាំ ។

ហេតុការណ៍នេះបានកើតឡើងនៅឆ្នេរសមុទ្រទីក្រុង Jalisco ប្រទេសម៉ិកស៊ិក ដោយក្នុងវីដេអូបង្ហាញថា យុវជនទាំងនេះបាននាំគ្នាមកដេកហាលថ្ងៃ និងបោះតង់សម្រាកនៅឆ្នេរសមុទ្រ ។ នៅពេលយុវជនម្នាក់ឃើញក្រពើ រូបគេពុំហ៊ានដាស់មិត្តឱ្យភ្ញាក់ទេ ពីព្រោះខ្លាចមិត្តភ្ញាក់ផ្អើល ហើយស្រែកខ្លាំងៗ ។ ដូច្នេះ វានឹងធ្វើឱ្យក្រពើងាកទៅស៊ីមិត្តរបស់ខ្លួន ប៉ុន្តែសំណាងល្អ គ្មានអ្នកណាម្នាក់មានគ្រោះថ្នាក់ដោយសារក្រពើខាំទេ ។

អាជ្ញាធរប្រចាំឆ្នេរសមុទ្រទីក្រុង Jalisco បានដាស់តឿនឱ្យភ្ញៀវទេសចរទាំងអស់ប្រុងប្រយ័ត្នខ្លួន នៅពេលពួកគេបោះតង់សម្រាកនៅឆ្នេរសមុទ្រនេះ ដោយសារអាជ្ញាធរព្រួយបារម្ភពីសុវត្ថិភាពរបស់ភ្ញៀវទេសចរ ហើយពួកគេអាចមិនជួបសំណាងល្អដូចហេតុការណ៍នេះទេ ។https://i.dailymail.co.uk/1s/2024/03/27/15/82956707-13244719-image-a-5_1711554864287.jpg

វីដេអូនេះត្រូវបានគេចែកចាយក្នុងបណ្តាញសង្គម និងធ្វើឱ្យមហាជនភ្ញាក់ផ្អើលដោយសារឃើញរូបភាពនេះ ។ មនុស្សមួយចំនួននិយាយថា បើជួបហេតុការណ៍នេះវិញ
ពួកគេនឹងមិនរួចខ្លួនទេ ខណៈអ្នកខ្លះទៀតនិយាយថា អ្នកថតវីដេអូនេះកំពុងតែរង់ចាំឱ្យក្រពើខាំមិត្តរបស់ខ្លួន ។ រីឯអ្នកខ្លះទៀតថា អ្នកថតវីដេអូអាចលេងសើចជាមួយមិត្តភក្តិក៏ថាបាន ពីព្រោះមើលទៅក្រពើនោះ គ្មានជីវិតទេ ។

គេជឿថា សត្វក្រពើបានផ្លាស់ទីលំនៅមកកាន់ឆ្នេរសមុទ្រ Boca de Iguanas ដែលស្ថិតនៅភាគខាងលិចប្រទេសម៉ិកស៊ិក ដោយសារតែនៅទីនេះ សម្បូរចំណីអាហារ និងកាកសំណល់ផ្សេងៗ ដែលគេបោះចោលនៅក្បែរកន្លែងបោះតង់ ។

ក្រោយកើតហេតុការណ៍នេះ រដ្ឋាភិបាលម៉ិកស៊ិកបានប្រកាសទៅកាន់ភ្ញៀវទេសចរថា ពេលមកកម្សាន្តនៅឆ្នេរសមុទ្រ ភ្ញៀវទេសចរម្នាក់ៗត្រូវទុកដាក់កាកសំណល់អាហារឱ្យបានត្រឹមត្រូវ និងទុកឱ្យឆ្ងាយពីប្រភពទឹក ។ បើមិនធ្វើបែបនេះទេ សត្វសាហាវផ្សេងៗនឹងមករកកាកសំណល់ទាំងនេះ ហើយវាអាចបណ្តាលឱ្យភ្ញៀវទេសចរមានគ្រោះថ្នាក់ដល់ជីវិត ៕

ខែក្តៅកុំប្រហែសឱ្យសោះ! បើមិនចង់ទទួលឥទ្ធិពលពីកម្តៅថ្ងៃដ៏អាក្រ.ក់ អ្នកគួរអនុវត្តវិធីសាស្ត្រសំខាន់ ៧ យ៉ាងនេះ

0

ចូលដល់រដូវក្តៅហើយ រដូវក្តៅបានជះឥទ្ធិពលដ៏អាក្រក់ចំពោះសុខភាពរាងកាយរបស់យើង ធ្វើឱ្យស្បែករលាក ងាយនឹងឈឺ អស់កម្លាំង និងមានហានិភ័យនៃការឆ្លងជំងឺផ្សេងៗ។ ដូច្នេះដើម្បីចៀសវាងពីពន្លឺព្រះអាទិត្យ អ្នកគួរអនុវត្តវិធីសាស្ត្រសំខាន់ៗ ៧ យ៉ាងខាងក្រោម ដើម្បីថែរក្សាសុខភាពរាងកាយរបស់អ្នកក្នុងរដូវក្តៅឱ្យល្អនិងចៀសវាងឥទ្ធិពលពីកម្តៅថ្ងៃដ៏អាក្រក់។

១.ផឹកទឹកឱ្យបានច្រើន៖ អាកាសធាតុក្តៅនឹងធ្វើឱ្យរាងកាយបាត់បង់ជាតិទឹក ដូច្នេះនៅរដូវក្តៅអ្នកគួរផឹកទឹកឱ្យបានច្រើនយ៉ាងហោចណាស់ ៨ កែវក្នុងមួយថ្ងៃដើម្បីជួយរាងកាយឱ្យមានកម្លាំងគ្រប់គ្រាន់ ទោះជាយ៉ាងណាអ្នកមិនគួរផឹកភេសជ្ជៈដែលមានរសជាតិផ្អែម ជាតិកាហ្វេអ៊ីន ឬជាតិអាល់កុលនោះទេ ព្រោះវានឹងធ្វើឱ្យរាងកាយកាន់តែខ្វះជាតិទឹក។https://newsnetwork.mayoclinic.org/n7-mcnn/7bcc9724adf7b803/uploads/2019/06/a-young-woman-outdoors-on-a-sunny-day-drinking-water-and-dressed-for-running-16X9.jpg

២.ងូតទឹកពីរដងក្នុងមួយថ្ងៃ៖ ប្រសិនជាអាច អ្នកគប្បីងូតទឹកយ៉ាងហោចណាស់ឱ្យបាន២ដងក្នុងមួយថ្ងៃ ព្រោះមិនត្រឹមតែធ្វើឱ្យស្បែកមានសភាពត្រជាក់ទេ តែក៏ជាការលាងជម្រះមេរោគផ្សេងៗពីស្បែកខាងក្រៅ ការពារការឆ្លងមេរោគដែលបង្កមកពីបរិយាកាសដ៏ក្តៅអាប់អួរផងដែរ។

៣.លាបឡេការពារកម្តៅថ្ងៃ៖ មិនថាអ្នកមិនទម្លាប់លាបយ៉ាងណានោះទេ ចូលដល់រដូវក្តៅបែបនេះត្រូវតែលាបឡេការពារកម្តៅថ្ងៃ ព្រោះកម្តៅខ្លាំងបែបនេះអាចបង្កជាផលវិបាកដល់ស្បែក ហើយបើធ្ងន់ធ្ងរអាចបង្កទៅជាមហារីកស្បែកថែមទៀតផង។ បន្ថែមពីនេះប្រសិនបើអ្នកមានបញ្ហារលាកស្បែកដោយសារកម្តៅ ផលិតផលប្រទាលកន្ទុយក្រពើអាចបន្ថយអាការៈរលាកបានយ៉ាងល្អ។https://www.byrdie.com/thmb/2AL3i2k6F1zTtqX41rI6cxFyNEs=/1500x0/filters:no_upscale():max_bytes(150000):strip_icc()/Stocksy_txp2c5a3025r0f300_Medium_4747453-5cb5983c35d2450aa2101fdcc1912564.jpg

៤.ពាក់វ៉ែនតាខ្មៅពេលចេញទៅក្រៅ៖ ប្រសិនបើអ្នកចេញក្រៅដើរកម្សាន្តនៅពេលថ្ងៃ យល់ល្អគួរតែពាក់វ៉ែនតាខ្មៅដើម្បីការពារភ្នែកពីពន្លឺព្រះអាទិត្យ និងកាំរស្មីយូវី។

៥.ប្រយ័ត្នប្រយែងចំពោះអាហារ៖ រដូវក្តៅ ជារដូវដែលអ្នកត្រូវតែប្រយ័ត្នចំពោះចំណីអាហារព្រោះមេរោគងាយនឹងឆ្លងចូលអាហារដោយត្រូវប្រាកដថាអាហារចម្អិនឲ្យបានល្អ ទុកដាក់បានត្រឹមត្រូវ និងចៀសវាងអាហារតាមចិញ្ចើមថ្នល់ ហើយងាកមកបរិភោគបន្លែ ផ្លែឈើដែលសម្បូរសារធាតុទឹក ដើម្បីឱ្យខ្លួនប្រាណទទួលបានជាតិទឹកគ្រប់គ្រាន់។https://blog.nasm.org/hubfs/food-restriction-header.jpg

៦.ចៀសវាងដើរហាលថ្ងៃយូរ ឬឈក្រោមពន្លឺព្រះអាទិត្យ៖ អាកាសធាតុក្តៅខ្លាំងបែបនេះ យល់ល្អគួរតែនៅក្នុងផ្ទះ ឬនៅកន្លែងណាមួយដែលមានម្លប់ត្រជាក់ ដើម្បីរក្សាសុខភាពអ្នកឱ្យល្អនិងចៀសហានិភ័យផ្សេងៗ។

៧.ពិនិត្យពណ៌នៃទឹកនោម៖ ត្រូវសង្កេតទៅលើពណ៌នៃទឹកនោម ហើយត្រូវប្រាកដថាទឹកនោមថ្លា តែប្រសិនក្នុងករណីពណ៌ទឹកនោមលឿងល្អក់នោះបញ្ជាក់ថាអ្នកកំពុងជួបបញ្ហាកង្វះជាតិទឹក ហេតុនេះគួរពិសាទឹកឱ្យបានច្រើន និងពិភាក្សាជាមួយគ្រូពេទ្យដើម្បីដឹងពីអាការៈកាន់តែច្បាស់៕

ប្រទេសអាល្លឺម៉ង់អនុញ្ញាតឱ្យប្រជាជនប្រើក.ញ្ឆាដើម្បីកំសាន្តជាលើកដំបូង

0

បរទេស៖ អាឡឺម៉ង់បានក្លាយជាប្រទេសសហភាពអឺរ៉ុបដ៏ធំបំផុតក្នុងការធ្វើឱ្យស្របច្បាប់នូវកញ្ឆាកម្សាន្ត ទោះបីជាមានការប្រឆាំងពីអ្នកនយោបាយបក្សប្រឆាំង និងសមាគមវេជ្ជសាស្ត្រក៏ដោយ។
កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ បើយោងតាម CNN បានឱ្យដឹងថា ប្រទេសអាល្លឺម៉ង់បានចេញច្បាប់ថ្មីដោយអនុញ្ញាតឱ្យមនុស្សដែលមានអាយុលើសពី ១៨ ឆ្នាំកាន់កញ្ឆា ២៥ ក្រាម និងដាំដើមកញ្ឆារហូតដល់បីនៅផ្ទះ។ ការផ្លាស់ប្តូរនេះធ្វើឱ្យប្រទេសអាឡឺម៉ង់ក្លាយជាប្រទេសមួយដែលមានច្បាប់កញ្ឆាសេរីបំផុតនៅអឺរ៉ុប បន្ទាប់ពីប្រទេសម៉ាល់តា និងលុចសំបួ ដែលបានធ្វើឱ្យស្របច្បាប់នូវកញ្ឆានៅឆ្នាំ ២០២១ និង ២០២៣ រៀងគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvpBXPsR43bSWDYNBAEm0dd5bfdHzElCrmch6Xr58nHymSyp_25jkQGU74YYY6QV1MLo1-2y6GNAJPTvrrGQvoTH_y-T135d2o8hOtHgXjCs5HW3lKJvnEttzOI3RMcqYuz2P_DHpFHatM7zf3jxpAdZtagz4xVRcRTo0aJoVrfXBIh1KUULfEKslVUKg/s5087/2QT74YAPVJMBNHDHTCJMZL75SU.jpg

នៅពេលដែលច្បាប់ថ្មីចូលជាធរមាននៅពាក់កណ្តាលអធ្រាត្រ មនុស្សរាប់ពាន់នាក់បានអបអរសាទរនៅពីមុខ Brandenbrug Gate ដែលជាកន្លែងសម្គាល់ទីក្រុងប៊ែកឡាំង ដោយមានមនុស្សជាច្រើនជក់កញ្ឆាដើម្បីអបអរ។ Niyazi អាយុ ២៥ ឆ្នាំបាននិយាយដោយសប្បាយរីករាយថានេះគឺជា “សេរីភាពបន្តិច” សម្រាប់ពួកគេ។ ជំហានបន្ទាប់នៅក្នុងច្បាប់កញ្ឆាថ្មីរបស់ប្រទេសអាឡឺម៉ង់ ដែលចូលជាធរមាននៅថ្ងៃទី១ ខែកក្កដាខាងមុខ នឹងអនុញ្ញាតឱ្យទិញកញ្ឆាស្របច្បាប់នៅ “ក្លឹបកញ្ឆា” មិនរកប្រាក់ចំណេញនៅទូទាំងប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTYpl6KH1afR3pBPV-dhGhNGIi-8yjjGGNhhKThqnhUshqmauzCVGpYVoFtR-7gwlJqzw0wWJRAEhEnIRgYJ3UdQEzLHA8VO_nnU4lnv3V8u3bj8-36fqUukMhIGq0fWvrnudwQKwi3YFklAR0VTZ_b_-dwTalA-q7GVFzquChMerK9m81Q4R3yWb1ZqI/s980/6cba451282be5af4075ac33c92660de5ceaee342.jpg

ក្លឹបទាំងនេះត្រូវបានគ្រប់គ្រងដោយមន្ត្រីនិងអនុញ្ញាតឱ្យមានសមាជិករហូតដល់ ៥០០ នាក់ ក៏ដូចជាអាចចែកចាយបានរហូតដល់ ៥០ ក្រាមនៃកញ្ឆាក្នុងមនុស្សម្នាក់ក្នុងមួយខែ។ ទោះជាយ៉ាងណា ផែនការដំបូងរបស់រដ្ឋាភិបាលអាល្លឺម៉ង់ក្នុងការលក់កញ្ឆានៅក្នុងក្លឹបដែលមានអាជ្ញាប័ណ្ណត្រូវបានលុបចោលដោយសារតែការប្រឆាំងពីសហភាពអឺរ៉ុប ( EU )។ ប៉ុន្តែបច្ចុប្បន្នប្រទេសនេះកំពុងស្នើច្បាប់មួយផ្សេងទៀតដើម្បីសាកល្បងការលក់កញ្ឆានៅក្នុងហាងសាកល្បងមួយចំនួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_YhzE4WigyvaRLZBj3HSYJjwLBWwHsL7_HZoM9M2siIleyusa_Y-saQhPRixiFjhT-uCrsUwC9NtMGckF0Q2peifoJUI-8Nzyqnv-hE9t0YLdKSt9inlPfEjJ_PvBErbkpaaQVyEvGc5mJyYvRmfuc6WVzMB2173xSKwLQnYXKn0IByC1tzTuWpTNi-Q/s3500/UN3SSPTGRZL45PYTRDHVRMCPGM.jpg

រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Olaf Scholz អះអាងថា ការធ្វើស្របច្បាប់នូវកញ្ឆានឹងរារាំងទីផ្សារងងឹតនៃកញ្ឆាពីការរីកលូតលាស់។ ទោះជាយ៉ាងណាក៏ដោយ ក្រុមវេជ្ជសាស្ត្របារម្ភថា ការធ្វើឱ្យកញ្ឆាស្របច្បាប់អាចនាំឱ្យមានការកើនឡើងនៃការប្រើប្រាស់សារធាតុក្នុងចំនោមមនុស្សវ័យក្មេង ដែលជាហេតុនាំឱ្យមានគ្រោះថ្នាក់ដល់សុខភាព។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Karl Lauterbach ដែលជាវេជ្ជបណ្ឌិតក៏បានព្រមានផងដែរថា ការប្រើប្រាស់កញ្ឆាអាចមានគ្រោះថ្នាក់ ជាពិសេសសម្រាប់មនុស្សវ័យក្មេង។https://media.timeout.com/images/105943167/750/422/image.jpg

រដ្ឋាភិបាលអាឡឺម៉ង់បានប្តេជ្ញាចិត្តក្នុងយុទ្ធនាការព័ត៌មានមួយ ដើម្បីបង្កើនការយល់ដឹងអំពីហានិភ័យនៃការប្រើប្រាស់កញ្ឆា ទន្ទឹមនឹងការពង្រឹងកម្មវិធីគាំទ្រផងដែរ។ រដ្ឋាភិបាលក៏បានសង្កត់ធ្ងន់ថា វានៅតែត្រូវបានហាមឃាត់សម្រាប់មនុស្សដែលមានអាយុក្រោម ១៨ ឆ្នាំក្នុងការប្រើកញ្ឆា ក៏ដូចជាហាមឃាត់មិនឱ្យសារធាតុនេះលេចឡើងក្នុងចម្ងាយ ១០០ ម៉ែត្រពីសាលារៀន មត្តេយ្យ និងសួនកម្សាន្ត៕

Karina និង Lee Jae Wook បញ្ចប់ទំនាក់ទំនងដោយសារតែមានមតិវា.យប្រហារពេក

0

Karina សមាជិកក្រុម Aespa និងតារាសម្តែង Lee Jae Wook ត្រូវបានរាយការណ៍ថាបានបែកបាក់គ្នា៥សប្តាហ៍បន្ទាប់ពីទំនាក់ទំនងរបស់ពួកគេត្រូវបានផ្សព្វផ្សាយជាសាធារណៈ។ តាមប្រភពពី Tenasia បានរាយការណ៍ថា មូលហេតុដែលពួកគេបែកគ្នាគឺដោយសារតែការឈឺចាប់ផ្លូវចិត្តដែលពួកគេទទួលបានពីមតិអាក្រក់តម្រង់មកលើពួកគេ ក៏ដូចជាមានអារម្មណ៍សោកស្តាយចំពោះអ្នកគាំទ្ររបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1L7cbhQB1CLLNSDT71qzwdRoou0ffbPZfzJxXHcTDNbp6nAgUS_3j9gzQUyfU4y53fI70vLBoKBXhnMe-V1mKyZjHGhDN02U0A7yWWRBgwLL3UVc6NjTXnrxE6PaIOutO-ZLcVHkpGSydUSiyCPNuNzcabK9Rb8GBESERZyku1CzfqEj2zOnHK8Yq-Qk/s797/20240227050604_0.jpg

នៅថ្ងៃទី២ មេសា នេះដែរក្រុមហ៊ុនគ្រប់គ្រងរបស់ Lee Jae Wook C-JeS Entertainment បានបញ្ជាក់ថាពួកគេពិតជាបានបែកគ្នាពិតមែន។ ក្រុមហ៊ុននេះបានបញ្ជាក់ថា« តារាសម្តែង Lee Jae Wook បានសម្រេចចិត្តបញ្ចប់ទំនាក់ទំនងនេះ ដើម្បីផ្តោតលើការងារដែលលោកកំពុងថតនាពេលនេះ។ អ្នកទាំងពីរនឹងនៅតែជាមិត្តរួមការងារដ៏ល្អ និងគាំទ្រគ្នាទៅវិញទៅមក។ពួកគេនឹងស្វាគមន៍អ្នកគាំទ្ររបស់ពួកគេជាមួយនឹងសកម្មភាពល្អៗតាមផ្លូវរៀងៗខ្លួននាពេលអនាគត»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZ3VIZHkc8wjfQACZLMFX3hLckl7HSiXgudCcpn1xQwjMDD3VaYB2Co5vmPHHxOrkUMVVWjx8TvQxc1JVeTWoHUNpHs1rND2x4Br8ClwyGbatvS3m47_S_bukIiriP3vFGgTWadH-DYlboJR8yh2oKkoJbRCpUFNmCsR6CbBSo7VhdaFiNrINIx7zcm24/s925/image_2024-02-27_10-03-24.png

គួរបញ្ជាក់ថានៅថ្ងៃទី២៧ ខែកុម្ភៈ Dispatch បានបង្ហាញថា Karina និង Lee Jae Wook មានទំនាក់ទំនងស្នេហា។ ស្របពេលដែលភាគីទាំងសងខាងបញ្ជាក់ពីព័ត៌មាននេះ អ្នកគាំទ្រមួយចំនួនមិនបានទទួលយកទំនាក់ទំនងល្អនោះទេ ដោយអ្នកគាំទ្រមួយចំនួនរបស់ Karina បានរៀបចំពហិការប្រឆាំងនឹងនាង ដែលនាំឱ្យ Karina សរសេរសំបុត្រសូមទោសទៅកាន់អ្នកគាំទ្ររបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzBfEeQB2uoD010QWFz82p9qcApK7dFuedFLY6Gw_eAFq_y-qYPcgcLhtk7Sb1q3eu86lHifpN3ubnqfoPlqozu0eUiULTvCDApmmxov6wztV4mC86x_D3VM2EitlW9cNsHJwwuGBO5_NwwtFeM7qovORV1e4CmJMOZMs0pbTENmNI07l90CH1CNENKgA/s925/image_2024-02-27_10-03-25%20(3).png

តារាសម្តែង Lee Jae Wook និង Karina សមាជិកក្រុម Aespa មានភាពស្និទ្ធស្នាលគ្នានិងបានក្លាយទៅជាទំនាក់ទំនងស្នេហា បន្ទាប់ពីបានចូលរួមក្នុងកម្មវិធីបង្ហាញម៉ូតម៉ាកយីហោជាមួយគ្នានៅប្រទេសអ៊ីតាលី កាលពីថ្ងៃទី១៤ មករា ហើយទំនាក់ទំនងរបស់ពួកគេបានបន្តនៅក្នុងទីក្រុងសេអ៊ូល៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnPji5jIfqP_9E3PRIGe2GLDFaRZMtB8BeZvZhxQBREtXp_QVwPq7ng4h2O0n-zWOkSooSPveM1Vp1l0R6VM1iJCm2Fqfs9xjbpsjffNTD8lm_bXxQRGFb6PVlqfFdsm7Pk03bUrXboKmd8rV2WClVSjiBSqZGdhYn2o-WE7X-FpTrZhbbX2Dld8t0ZCI/s1388/image_2024-02-27_10-03-26.png

សេចក្តីជូនដំណឹង ការអញ្ជើញចូលរួមពិគ្រោះថ្លៃការផ្គត់ផ្គង់ សម្ភារបរិក្ខារបច្ចេកទេសព័ត៌មានវិទ្យា និងការជួសជុលថែទាំអគារ សម្រាប់ ឆ្នាំ២០២៤

0

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកែប សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហ គ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យបាន ជ្រាបថា មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកែប នឹងដាក់ឲ្យពិគ្រោះថ្លៃជាសាធារណៈ ដើម្បី ផ្គត់ផ្គង់ ១.សម្ភារបរិក្ខារបច្ចេកទេសព័ត៌មានវិទ្យា ២.ការជួសជុលថែទាំអគារ (ជួសជុលរបងប្រវែង ៣៥៨ម៉ែត្រ និងកម្ពស់ ២,៤ម៉ែត្រ និងចាក់សាបទំហំ ៤៦០ម៉ែត្រការ៉េ) សម្រាប់ ឆ្នាំ២០២៤។

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកែប បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហ គ្រាស បំពេញដើម្បីចូលរួមពិគ្រោះថ្ងៃ។ ឯកសារពិគ្រោះថ្លៃមានដាក់លក់នៅការិយាល័យក្រុមលទ្ធកម្ម នៃមន្ទីររៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្ត ដែលមានអាសយដ្ឋាននៅ ភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ចាប់ពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ តទៅ រៀងរាល់ម៉ោងធ្វើការ (ទូរសព្ទ័ទាក់ទងលេខៈ ០១២ ៣៥៤ ៧២៧, ០១២/ ០៦៩ ៧១៥ ១៣១

ឯកសារពិគ្រោះថ្លៃដែលបានបំពេញរួចត្រូវប្រគល់ជូនក្រុមលទ្ធកម្មនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកែប យ៉ាងយូរត្រឹមថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៩:០០នាទី។

ការបើកសំណើពិគ្រោះថ្លៃ នឹងប្រព្រឹត្តទៅនៅការិយាល័យក្រុមលទ្ធកម្ម តាមអាសយដ្ឋានខាងលើ វេលាម៉ោង៩:០០នាទី ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤។

ក្រុមហ៊ុន/សហគ្រាសដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬមានប្រភពតែមួយ អាចដាក់សំណើពីគ្រោះថ្លៃបានតែ មួយគត់។

ក្រុមហ៊ុន/សហគ្រាសដែលមានបំណងចូលរួមពិគ្រោះថ្លៃ សូមអញ្ជើញទាក់ទងជាមួយក្រុមលទ្ធកម្ម ដើម្បីទិញ ឯកសារពិគ្រោះថ្លៃ និងសាកសួរព័ត៌មាន ដែលទាក់ទងនឹងការពិគ្រោះថ្ងៃនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPmlTyVhs8xD9sH1a74Bz4OzHpDRGs9tidP5oCAq6r0SC6YOCoQrIYEnKb-7VRSluoHU89_ZRE__PnrzCMKmWj70qZaXpBRtMC3334gCYzN2hUa7v2Th_yYGBi8dslmpwgcI1JP2wF1L4K_VZjQx7zsRzkwuuBWF259ioEFR1xbYYZdzSzR_kyFJzpLNc/s1280/photo_2024-04-02_10-01-06.jpg

ប្រើពេលជិត២ឆ្នាំ ថុល សុភិទិ វាយលុកទីផ្សារខ្លាំងមានបទចម្រៀងផ្ទុះច្រើន បទខ្លះឈានដល់៣៥M

0

ថុល សុភិទិ គឺជាតារាចម្រៀងដែលដុះចេញពីកម្មវិធីប្រកួត Cambodian Idol រដូវកាលទី៤ ដែលមានការគាំទ្រខ្លាំងជាងគេពីសំណាកទស្សនិកជននាប៉ុន្មានរដូវកាលមកនេះ។ ទោះបីជាមិនបានជ័យលាភីឯក និងមានរឿងអាស្រូវទាំងអំឡុងពេលប្រកួតនិងក្រោយការប្រកួត ថុល សុភិទិ នៅតែក្តោបប្រជាប្រិយភាពបានតាមរយៈទឹកដមសំឡេងរបស់គេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEix3sf4UT0hfZ-qgzxkwWhtD9kP5x2CgHj0ncZIA7ZeE3TRf5imLxzHwltsI-W88ly_IAIxxeTZHgxCqc2qUZP6x3hqCqWqOULE37IhI5-iG8LHxQhmNn1QvqM10eZVzNE9rlkXtFA4OJkG5_LJEPn1oJFaJyXoF8tyU_Bsuu9Nris-SaAd8bWztr1GdMQ/s2048/image_2024-04-02_10-24-54.png

ក្នុងរយៈពេលជិត២ឆ្នាំចាប់តាំងពីការប្រកួត មកទល់ពេលនេះ ថុល សុភិទិ មានបទចម្រៀងផ្ទាល់ខ្លួនដែលមានការគាំទ្រខ្លាំងបទនីមួយៗសុទ្ធតែខ្ទង់លាន។ លើសពីនេះក្រៅពីបទផ្ទាល់ខ្លួនរាល់ពេលលោកមានការ Cover បទរបស់តារាចម្រៀងផ្សេងក៏ល្បីខ្លាំងផ្ទុះការចាប់អារម្មណ៍ដូចគ្នា។ តារាចម្រៀងរូបនេះបានក្រសោបភាពល្បីល្បាញមានហ្វេនគាំទ្រច្រើនបន្ទាប់ពីជ្រើសរើសបទរបស់ ម៉ម ពេជ្ជរិទ្ធ មានចំណងជើងថា «មិនអាចឃាត់ទេ« ប្រកួតក្នុងវគ្គ Live Show សប្តាហ៍ទី១។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoY1gIK81I74qSE9s79VSfNFIM68siAd6NXQod_j0j3PuRYI-VF5hiDacTXInvZiIEI60oMA9dIRjnjrNRllVTGwdujfMWS_Daci6eIuK8rfx3EAHzqyT5Jzc65P9NiNG3G-LUT6_SJVr0HvNk98TNHQjiDiuM9RjAznbzjk9vC46axMLBklI-uOBKe3U/s2048/image_2024-04-02_10-24-58.png

ចាប់តាំងពីពេលនោះមក ថុល សុភិទិ បានក្លាយជាបេក្ខជនម្នាក់មានការចាប់អារម្មណ៍ច្រើនពីទស្សនិកជន តារាល្បីៗជាច្រើនរូប ក៏បង្ហាញថាចូលចិត្តសំឡេងរបស់ ភិទិ ដូចគ្នា។ មានការចាប់អារម្មណ៍ពីភ្នែកមហាជនដូច្នេះទើបធ្វើឱ្យ ថុល សុភិទិ ក៏រងនូវរឿងអាស្រូវដូចគ្នានៅក្នុងប្រកួតគឺនៅពេលបង្ហាញកាយវិការព្រងើយកន្តើយដាក់ ឈិន រ័ត្ន បង្ហោះសារដាក់ក្រុម BTS ព្រមទាំងរឿងមួយចំនួនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhn45XVtw-l4s5xQYLBI3N5w-SGJI9SyVsCRv9pmO9Jfup5UGiRzydNhPctPc7IPL7n_AawLwStN8zNZusrQccmsuvIc2Gy48hL8MavDiblgqjyLxuXzTXLqAGrN2kV4ljO5Z9Z3qwQtySYUeHeWf6bFF4rWzfko3cb_FRpuQ25QKmjDYKfhyphenhyphenM3IuY_z7U/s1440/image_2024-04-02_10-25-01.png

ក្រោយឆ្លងកាត់ការប្រកួត ថុល សុភិទិ បានជាប់នៅក្នុងចំណាត់ថ្នាក់៤នាក់ចុងក្រោយក្នុងកម្មវិធី Cambodian Idol រដូវកាលទី៤ និងបានបង្ហាញខ្លួនជាតារាចម្រៀងក្នុងទ្រនំរស្មីហង្សមាស។ ក្រោយក្លាយជាតារាចម្រៀងពេញសិទ្ធិ ថុល សុភិទិ មានរឿងអាស្រូវលើទំនាក់ទំនងស្នេហា ប៉ុន្តែលោកនិងគូស្នេហ៍ ឡុង ម៉ានីន បានឆ្លងកាត់ឧបសគ្គជាមួយគ្នាតស៊ូស្រលាញ់គ្នាមកដល់បច្ចុប្បន្នហើយអ្នកគាំទ្រក៏បើកចិត្តទទួលយកច្រើនពីទំនាក់ទំនងរបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqRbYM1Xv6p83_9eJR1HSF1mai3f_DvtGTjLv6ceZzF3R8mri97xzeog6MfIS7IDDulKeD4iIFm_8Fd5-YNeQ5rfhyphenhyphenzLvE9UVVu5Tdf3h3VoI_6sqBMbWNNfRBUuQ5XBtW5wu2AJuEbKdTcQicXmwcwoo6jxjVsKoOyTryIfU4gnE46L2HN-bWBx71kO4/s2048/309593317_132872842835849_233086864138842117_n.jpg

ទោះយ៉ាងណា ដ្បិតមិនបានគ្រងតំណែងជាម្ចាស់ជ័យលាភីឯកនៅក្នុងការប្រកួតនិងមានរឿងអាស្រូវច្រើនក្តី ប៉ុន្តែក្រលេកទៅមើលបទចម្រៀងរបស់ ថុល សុភិទិ វិញឃើញថាមានការគាំទ្រច្រើនពីទស្សនិកជនបទមួយៗរបស់លោកសុទ្ធតែមានគុណភាពគួបផ្សំទឹកដមសំឡេងរបស់ខ្លួនទៀតមានការស្តាប់រាប់លានដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEwLWLd32gz8ahg3ihiXxGD-xIiiBBmArYJfsrB3nM8jLEYWndqwGqz01sKn-3O2RrmB8XSze7pdkDBRlqJsohMtotVga-5YLcOnFEu0XJ-xj-WNIizeAbAKsrkzdq0PRpA-9BL2EdbVqs9OaoCW53kiz6-nbBvXVH5YLv-FRcfTywFjwxHBl2GpB1iww/s1290/image_2024-04-02_10-20-43.png

នៅយប់ថ្ងៃទី១ ខែមេសា ថុល សុភិទិ បានបង្ហាញការនឹករលឹកពេលលោកប្រកួតក្នុងកម្មវិធីថា «ពេលវេលាដើរលឿនមែន ភ្លេចខ្លួនជិត២ឆ្នាំបាត់» ។ លោកក៏បានបង្ហាញចំណាប់អារម្មណ៍ទៀតថា «មានការរំភើបជាខ្លាំងទោះរយៈពេលខ្លីមែន តែសែនមានន័យព្រោះទទួលបានការស្រឡាញ់អាណិតពីពុកម៉ែបងប្អូន ចូលស្តាប់ច្រើនគ្រប់បទ លើសការរំពឹងទុក អរគុណពុកម៉ែបងប្អូន និងហ្វេនៗគ្រប់គ្នា ហើយអធ្យាស្រ័យទុកមុនរាល់កំហុសខុសឆ្គងដោយអចេតនាកន្លងមក»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnismWLvwwAG0ZpCPb0-XNAFv8oZmVV-EmEPZGFDSOdjdyoxbvR4lXmnNR4T_E2UX4iY37WUBYGkWpxWRFKz5WqLAgPtzvuDIq33tZ0z874xIi6ZryLSiApXA1c-ciKceNMjIxrtZcFDbT8Bn6X_n7BeXbk1k6m2O6RLlzXtJRneLZE_t2hcOKeVJvXXY/s1290/image_2024-04-02_10-20-43%20(2).png

ទន្ទឹមនឹងខ្លឹមសារខាងលើ ថុល សុភិទិ បានបង្ហាញឱ្យដឹងថា បទចម្រៀងរបស់លោកដែលមានការគាំទ្រខ្លាំងជាងគេមានដូចជាបទ «មួយឆាវ» មានការចូលស្តាប់៣៥លានដង ត្រឹមរយៈពេល១០ខែ។ បទ« នឹកអ្នកធ្លាប់ Call »មានការចូលស្តាប់២១លានដងត្រឹមរយៈពេល៨ខែ បទ«ស្រលាញ់តែប្រុសបោក» មានការចូលស្តាប់១៨លានដងក្នុងរយៈពេល៩ខែ និងបទជាច្រើនទៀតដែលមានការចូលស្តាប់សុទ្ធតែរាប់លានដងមិនថានៅលើឆាណែលយូធូបរស្មីហង្សមាស ឬឆាណែលផ្សេងនោះទេ៕