សហរដ្ឋអាមេរិក៖ ក្រុមហ៊ុន Apple បានប្រកាសកាលពីពេលថ្មីៗនេះថា iPhone 6 និង iPhone 6 Plus របស់ខ្លួនលែងប្រើហើយនៅទូទាំងពិភពលោក មានន័យថាជាឧបករណ៍ហួសសម័យ ដោយសារគ្រឿងបន្លាស់របស់ផលិតផលនេះអស់ស្តុក និងមិនមានការបញ្ជាទិញ ឬការជួសជុលទៀតឡើយ ហើយក្រុមហ៊ុនក៏មិនធានាសម្រាប់ផលិតផលនេះទៀតដែរ។

បើយោងតាម MacRumors ដែលបានចុះផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ក៏បានឱ្យដឹងទៀតថា ក្រុមហ៊ុន Apple បានប្រមូលឧបករណ៍ចាស់ៗមួយចំនួនរបស់ខ្លួន ចូលទៅក្នុងបញ្ជីផលិតផលហួសសម័យ ដោយក្នុងនោះក៏មាន iPad Mini 4, iPhone 6 និង iPhone 6 Plus ផងដែរ។ Apple បាននិយាយថា ផលិតផលណាដែលប្រើអស់រយៈពេល ៧ ឆ្នាំគឺគិតចាប់ពីការចេញលក់រហូតមកដល់ពេលនេះ ត្រូវបានចាត់ទុកថាជាឧបករណ៍ហួសសម័យ។https://techcrunch.com/wp-content/uploads/2014/09/iphone-6-plus-rear-hand-port.jpg?w=600

iPhone 6 និង iPhone 6 Plus បានចេញលក់ដំបូងក្នុងខែកញ្ញា ឆ្នាំ ២០១៤ ជាមួយនឹងមុខងារសំខាន់ៗ រួមមានអេក្រង់ធំជាងម៉ូដែលមុន និងជំនួយ Apple Pay ។ ក្នុងខែកញ្ញា ឆ្នាំ ២០១៦ ផលិតផលនេះត្រូវបានក្រុមហ៊ុនឈប់ផលិតប៉ុន្តែនៅតែអាចរកឃើញបានតាមហាងតូចៗនៅក្នុងបណ្តាប្រទេសមួយចំនួន។ iPhone 6 និង iPhone 6 Plus គឺជាខ្សែទូរស័ព្ទ iPhone ដែលលក់ដាច់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ Apple។ យោងតាមទិន្នន័យ ស្មាតហ្វូនទាំងពីរនេះ លក់បានច្រើនជាង ២២០ លានគ្រឿង ចាប់តាំងពីការបង្ហាញខ្លួនរបស់ពួកគេនៅក្នុងខែកញ្ញា ២០១៤។

ខណៈពេលដែលអ្នកប្រើប្រាស់មួយចំនួននៅតែកំពុងប្រើប្រាស់វា អ្នកប្រើប្រាស់ iPhone 6 ភាគច្រើនបានដំឡើងកំណែទៅម៉ូដែលថ្មីជាងនេះតាមពេលវេលា។ ទោះជាយ៉ាងណា iPhone 6 Plus ក៏មិនអាចអាប់ដេតទៅកំណែ iOS ណាមួយដែលខ្ពស់ជាង iOS 12 ចាប់តាំងពីឆ្នាំ ២០១៨ មកដែរ ដោយសារកម្មវិធីមួយចំនួនបានឈប់គាំទ្រកំណែ iOS ចាស់នេះ។ ដូច្នេះហើយ យល់ល្អអ្នកមិនគួរទិញផលិតនេះទៀតទេ ព្រោះវាជាឧបករណ៍ហួសសម័យមិនមានគ្រឿងបន្លាស់ម្រាប់ផ្លាស់ប្តូរ ក៏ដូចជាមិនមានការធានាដូចមុនឡើយ។https://www.cnet.com/a/img/resize/0c2c809e5864b83d8bca09adc06a1bde1d5471f9/hub/2015/09/10/147c6e6a-2611-4d6f-97ce-86e881480bd5/apple-event-sept9-2015-iphone6splus-3263.jpg?auto=webp&width=1200

គួរបញ្ជាក់ដែរថា ថ្មីៗនេះក្រុមហ៊ុន Apple ក៏បានបន្ថែមស្មាតហ្វូនរបស់ខ្លួនគឺ iPhone 8 និង iPhone 8 Plus ចូលទៅក្នុងបញ្ជីផលិតផលហួសសម័យដែរ ប៉ុន្តែមិនទាន់ផ្លូវការនោះទេ ដូច្នេះឧបករណ៍នេះនៅតែអាចប្រើប្រាស់បានធម្មតា លើកលែងតែ iPhone 6 និង iPhone 6 Plus ដែលគេចាត់ទុកជាផលិតផលហួសសម័យ៕