Home ព័ត៌មានអន្តរជាតិ ស្ត្រីជនជាតិអាមេរិកបើករថយន្តអគ្គិសនីធ្វើដំណើរជុំវិញពិភពលោកដំបូងគេ

ស្ត្រីជនជាតិអាមេរិកបើករថយន្តអគ្គិសនីធ្វើដំណើរជុំវិញពិភពលោកដំបូងគេ

59
0

សហរដ្ឋអាមេរិក ៖ ស្ត្រីជនជាតិអាមេរិកម្នាក់ឈ្មោះ ឡិចស៊ី អាល់ហ្វត បានទទួលជោគជ័យក្នុងការបើករថយន្តអគ្គិសនីធ្វើដំណើរជុំវិញពិភពលោកដំបូងគេ ។ នៅឆ្នាំ២០២៤នេះ អ្នកស្រីមានអាយុត្រឹមតែ២៥ឆ្នាំប៉ុណ្ណោះ បានបើករថយន្តអគ្គិសនីក្នុងចម្ងាយផ្លូវជាង៣ម៉ឺនគីឡូម៉ែត្រ ទៅកាន់២៧ប្រទេស និងឆ្លងកាត់ទ្វីបចំនួន៦ ហើយកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ អ្នកស្រីក៏បានបើករថយន្តមកដល់ចំណុចគោលដៅនៅទីក្រុងនីស ប្រទេសបារាំង ។https://images.news18.com/ibnlive/uploads/2024/03/untitled-design-2024-03-29t104827.717-2024-03-0f98171230a350576d708f27f95d936c-16x9.png

ក្រោយទទួលលិខិតបញ្ជាក់ការធ្វើដំណើររបស់ខ្លួនពីស្ថាប័ន Record Setter ដែលស្រដៀងគ្នានឹង Guinness World Records អ្នកស្រី ឡិចស៊ី អាល់ហ្វត និយាយថា ៖ «ខ្ញុំនិយាយមិនចេញទេ ហើយខ្ញុំមានអារម្មណ៍ថា មានកិត្តិយសខ្លាំងណាស់ ។ វាជាឥទ្ធិពលយ៉ាងពិសេសក្នុងជីវិតរបស់ខ្ញុំ ដែលបានធ្វើដំណើរជុំវិញពិភពលោកតាមរថយន្តអគ្គិសនី ហើយរយៈពេល២០០ថ្ងៃកន្លងមកនេះ ខ្ញុំហត់នឿយខ្លាំងនៅតាមផ្លូវ» ។

ភារកិច្ចការធ្វើដំណើរជុំវិញពិភពលោក និងត្រូវសាកថ្មរថយន្តអគ្គិសនីជាបន្តបន្ទាប់នឡ បានចាប់ផ្តើមឡើងកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ ។ រីឯការធ្វើដំណើរនៅតាមផ្លូវ អ្នកស្រី ឡិចស៊ី អាល់ហ្វត ត្រូវប្រឈមនឹងបញ្ហាជាច្រើន ដូចជា ៖ អាកាសធាតុត្រជាក់ខ្លាំង, ដាច់ចរន្តអគ្គិសនីនៅអាហ្វ្រិក, ខ្វះខាតកន្លែងសាកថ្មរថយន្តអគ្គិសនីនៅសមុទ្រខ្សាច់ប្រទេសឈីលី មុនពេលអ្នកស្រីបានបើករថយន្តមកដល់ចំណុចចាប់ផ្តើមនៃការធ្វើដំណើរលើកនេះ នៅទីក្រុងនីស ស្ថិតនៅភាគខាងត្បូង ប្រទេសបារាំង ។https://pbs.twimg.com/media/GJnLSwHXsAAIZRT.jpg:large

បើតាមទិន្នន័យរបស់ក្រុមហ៊ុន Ford Motor បញ្ជាក់ថា រថយន្តអគ្គិសនីដែលអ្នកស្រី ឡិចស៊ី អាល់ហ្វត បើកធ្វើដំណើរជុំវិញពិភពលោកលើកនេះ អាចបើកបរក្នុងចម្ងាយផ្លូវជាង៦០០គីឡូម៉ែត្រ សម្រាប់ការសាកថ្មរថយន្តម្តង ។ ក្នុងការធ្វើដំណើររយៈពេល៦ខែ អ្នកស្រី ឡិចស៊ី អាល់ហ្វត បានសាកថ្មរថយន្តអគ្គិសនីជាច្រើនវិធី ដូចជា ៖ ការសាកថ្មរហ័ស, សាកនៅតាមលំនៅឋាន, សាកតាមបន្ទះសូឡា និងសាកថ្មដាក់តាមខ្លួន ជាដើម ។ អ្នកស្រី ឡិចស៊ី អាល់ហ្វត ប្រាប់ថា ការធ្វើដំណើរនេះនឹងធ្វើឱ្យមនុស្សគ្រប់គ្នាឃើញថា យើងអាចបើកបររថយន្តអគ្គិសនីបានជារៀងរាល់ថ្ងៃ ។

ចំណែកនាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Ford Motor នៅអឺរ៉ុបបញ្ជាក់ថា វាជាការគម្រប់ខួប១០០ឆ្នាំ របស់អ្នកស្រី អាឡូហា វ៉ាន់ដឺវើល គឺជាស្ត្រីដំបូងគេដែលធ្វើដំណើរជុំវិញពិភពលោកតាមរថយន្ត ហើយនៅឆ្នាំ២០២៤នេះ អ្នកស្រី ឡិចស៊ី អាល់ហ្វត ក៏បានធ្វើដំណើរជុំវិញពិភពលោកតាមរថយន្តដូចគ្នាដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNJhCdeCgQi1JLCjerknBGUeCJwfjv1C8pxuRipAxQTfqCqaljehPfXhFKhXfmnJlctiVTL_K9-szuxYVesFV_jY83tflN3vxisAOxnBCNOkU6ZxKKh5RArP9w1YILE0yPMwhWqwzdhE6Rt5rpbAP3OxJZrhygmzN64k5KVT8uBXJWYRJ8cuUWYc1aUew/s400/Lexie-Limitless-aka-Alexis-Alford-in-Nice-with-Ford-e-Defender-Ford-Europe.jpg

គួរបញ្ជាក់ថា នេះមិនមែនជាការបំបែកកំណត់ត្រាលើកដំបូងលើពិភពលោករបស់អ្នកស្រី ឡិចស៊ី អាល់ហ្វត ទេ ពីព្រោះកាលពីអ្នកស្រីមានអាយុ២១ឆ្នាំ Guinness World Records បានចុះក្នុងកំណត់ត្រាថា អ្នកស្រីជាបុគ្គលមានអាយុតិចបំផុត និងជាស្ត្រីមានអាយុតិចបំផុត ដែលបានធ្វើដំណើរទៅគ្រប់ប្រទេសអធិបតេយ្យ ៕