ចូលដល់រដូវក្តៅហើយ រដូវក្តៅបានជះឥទ្ធិពលដ៏អាក្រក់ចំពោះសុខភាពរាងកាយរបស់យើង ធ្វើឱ្យស្បែករលាក ងាយនឹងឈឺ អស់កម្លាំង និងមានហានិភ័យនៃការឆ្លងជំងឺផ្សេងៗ។ ដូច្នេះដើម្បីចៀសវាងពីពន្លឺព្រះអាទិត្យ អ្នកគួរអនុវត្តវិធីសាស្ត្រសំខាន់ៗ ៧ យ៉ាងខាងក្រោម ដើម្បីថែរក្សាសុខភាពរាងកាយរបស់អ្នកក្នុងរដូវក្តៅឱ្យល្អនិងចៀសវាងឥទ្ធិពលពីកម្តៅថ្ងៃដ៏អាក្រក់។

១.ផឹកទឹកឱ្យបានច្រើន៖ អាកាសធាតុក្តៅនឹងធ្វើឱ្យរាងកាយបាត់បង់ជាតិទឹក ដូច្នេះនៅរដូវក្តៅអ្នកគួរផឹកទឹកឱ្យបានច្រើនយ៉ាងហោចណាស់ ៨ កែវក្នុងមួយថ្ងៃដើម្បីជួយរាងកាយឱ្យមានកម្លាំងគ្រប់គ្រាន់ ទោះជាយ៉ាងណាអ្នកមិនគួរផឹកភេសជ្ជៈដែលមានរសជាតិផ្អែម ជាតិកាហ្វេអ៊ីន ឬជាតិអាល់កុលនោះទេ ព្រោះវានឹងធ្វើឱ្យរាងកាយកាន់តែខ្វះជាតិទឹក។https://newsnetwork.mayoclinic.org/n7-mcnn/7bcc9724adf7b803/uploads/2019/06/a-young-woman-outdoors-on-a-sunny-day-drinking-water-and-dressed-for-running-16X9.jpg

២.ងូតទឹកពីរដងក្នុងមួយថ្ងៃ៖ ប្រសិនជាអាច អ្នកគប្បីងូតទឹកយ៉ាងហោចណាស់ឱ្យបាន២ដងក្នុងមួយថ្ងៃ ព្រោះមិនត្រឹមតែធ្វើឱ្យស្បែកមានសភាពត្រជាក់ទេ តែក៏ជាការលាងជម្រះមេរោគផ្សេងៗពីស្បែកខាងក្រៅ ការពារការឆ្លងមេរោគដែលបង្កមកពីបរិយាកាសដ៏ក្តៅអាប់អួរផងដែរ។

៣.លាបឡេការពារកម្តៅថ្ងៃ៖ មិនថាអ្នកមិនទម្លាប់លាបយ៉ាងណានោះទេ ចូលដល់រដូវក្តៅបែបនេះត្រូវតែលាបឡេការពារកម្តៅថ្ងៃ ព្រោះកម្តៅខ្លាំងបែបនេះអាចបង្កជាផលវិបាកដល់ស្បែក ហើយបើធ្ងន់ធ្ងរអាចបង្កទៅជាមហារីកស្បែកថែមទៀតផង។ បន្ថែមពីនេះប្រសិនបើអ្នកមានបញ្ហារលាកស្បែកដោយសារកម្តៅ ផលិតផលប្រទាលកន្ទុយក្រពើអាចបន្ថយអាការៈរលាកបានយ៉ាងល្អ។https://www.byrdie.com/thmb/2AL3i2k6F1zTtqX41rI6cxFyNEs=/1500x0/filters:no_upscale():max_bytes(150000):strip_icc()/Stocksy_txp2c5a3025r0f300_Medium_4747453-5cb5983c35d2450aa2101fdcc1912564.jpg

៤.ពាក់វ៉ែនតាខ្មៅពេលចេញទៅក្រៅ៖ ប្រសិនបើអ្នកចេញក្រៅដើរកម្សាន្តនៅពេលថ្ងៃ យល់ល្អគួរតែពាក់វ៉ែនតាខ្មៅដើម្បីការពារភ្នែកពីពន្លឺព្រះអាទិត្យ និងកាំរស្មីយូវី។

៥.ប្រយ័ត្នប្រយែងចំពោះអាហារ៖ រដូវក្តៅ ជារដូវដែលអ្នកត្រូវតែប្រយ័ត្នចំពោះចំណីអាហារព្រោះមេរោគងាយនឹងឆ្លងចូលអាហារដោយត្រូវប្រាកដថាអាហារចម្អិនឲ្យបានល្អ ទុកដាក់បានត្រឹមត្រូវ និងចៀសវាងអាហារតាមចិញ្ចើមថ្នល់ ហើយងាកមកបរិភោគបន្លែ ផ្លែឈើដែលសម្បូរសារធាតុទឹក ដើម្បីឱ្យខ្លួនប្រាណទទួលបានជាតិទឹកគ្រប់គ្រាន់។https://blog.nasm.org/hubfs/food-restriction-header.jpg

៦.ចៀសវាងដើរហាលថ្ងៃយូរ ឬឈក្រោមពន្លឺព្រះអាទិត្យ៖ អាកាសធាតុក្តៅខ្លាំងបែបនេះ យល់ល្អគួរតែនៅក្នុងផ្ទះ ឬនៅកន្លែងណាមួយដែលមានម្លប់ត្រជាក់ ដើម្បីរក្សាសុខភាពអ្នកឱ្យល្អនិងចៀសហានិភ័យផ្សេងៗ។

៧.ពិនិត្យពណ៌នៃទឹកនោម៖ ត្រូវសង្កេតទៅលើពណ៌នៃទឹកនោម ហើយត្រូវប្រាកដថាទឹកនោមថ្លា តែប្រសិនក្នុងករណីពណ៌ទឹកនោមលឿងល្អក់នោះបញ្ជាក់ថាអ្នកកំពុងជួបបញ្ហាកង្វះជាតិទឹក ហេតុនេះគួរពិសាទឹកឱ្យបានច្រើន និងពិភាក្សាជាមួយគ្រូពេទ្យដើម្បីដឹងពីអាការៈកាន់តែច្បាស់៕