នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានដាក់លិខិតលាឈប់ពីសមាជិករដ្ឋសភាហើយ ដើម្បីទៅកាន់តំណែងថ្មី នៅព្រឹទ្ធសភា។

តាមរយៈលិខិតលាលែងពីសមាជិករដ្ឋសភា ដាក់ជូនសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖”សេចក្តីដូចមានចែងក្នុងកម្មវត្ថុខាងលើ ខ្ញុំសូមជម្រាបជូន សម្តេចមហារដ្ឋសភា ធិការធិបតី ប្រធានរដ្ឋសភា ជ្រាបថា ដោយខ្ញុំត្រូវជាប់ទៅបំពេញភារកិច្ចថ្មី ដូច្នេះសូម សម្តេចប្រធានរដ្ឋសភា អនុញ្ញាតឱ្យខ្ញុំបានលាឈប់ពីសមាជិករដ្ឋសភា នីតិកាលទី ៧ ចាប់ពី ពេលនេះតទៅដោយសេចក្ដីអនុគ្រោះ”។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអង្គុយ និងធ្វើការនៅក្នុងរដ្ឋសភា ជាងពាក់កណ្តាលជីវិតកន្លងមកហើយ ដោយក្នុងនោះដំណាក់កាលទី១ នាខែមិថុនា ១៩៨១ ដល់ខែឧសភា ឆ្នាំ១៩៩៣ ហើយនិងចាប់ពីថ្ងៃ១៤ ខែមិថុនា ឆ្នាំ១៩៩៣ ដល់ថ្ងៃទី២មេសា ឆ្នាំ២០២៤៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpP7KyzhPAEogasM1RZzPWyLc1CcNchnS7whUfsmzq2WkRG_0dMST6AtrQqkeA0g-w6ZrddhjTekWvMqVQHN01YjVux9UVC_5Ubd_xraIkWDft4sFUUKsqFuEDi1R4CuNvrSdqw4DWHo-URViSRJPmZkg0qpmiqmnvyjmlGRAVB1gZE6GiWfrTWFo3CLM/s1173/photo_2024-04-02_11-26-17_(2).jpg