Home Blog Page 1113

បុរសចិត្តល្អ ប្រកាសចែកដីឱ្យអ្នកដទៃ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

0

តំណាងអយ្យការខេត្តកំពង់ស្ពឺ បានចេញដីកាឃាត់ខ្លួន លោក ជួន គន្ធា ជុំវិញករណីប្រកាសយកដីរដ្ឋទៅចែកជូនប្រជាពលរដ្ឋនៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfJk8msEN_Hlu1GI4qdhSlpOz2oTepP5NTyaLOoH9JuoVOvhCfOmamixGZ9zdqRsTTPTAOe6nfM7PUvYfbCuDM0JajrRHdicd6w59unoOIAq9gCbtwUqrGvJBDzk44GsBre1e1Jc8okSTiV2OSFeAkriKUbZ9YRzYuCp6iYIkJ0oNX25F8TfjTphUdRjg/s1280/2a33f4d5be3222f92c6b2a86f9f2141e.jpgលោក ជួន គន្ធា ត្រូវបានតុលាការចោទប្រកាន់ពីបទ “ប៉ុនប៉ងឆបោក និងញុះញង់ឱ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍” កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ នៅចំណុចភូមិរោងម៉ាស៊ីន និងភូមិធ្នៀរ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJISQ8h9b_eltYgYcabW9Pw3Q-hgzSlYpqgP2sFPaD9x7TQtPc57NzU4LDbpQRLV2VuTvjgIIByFpJbjIGFxeqIbSpaQAyLToKUldcSH23a3pH1DdaKqe8SmMXFCGt31bbM0u403rAcpq6blk5FKpR1StleAhNVvWpqQ1oZc3pgwdGapMBcxt2d4M4sSo/s1280/ad2235a0704ebb7c25425d01702137c1.jpg

ជុំវិញករណីនេះ រដ្ឋបាលស្រុកឱរ៉ាល់ បានបដិសេធទាំងស្រុង ចំពោះព័ត៌មានថា មានបុគ្គលឈ្មោះ ជួន គន្ធា ធ្វើការចែកដីជូនប្រជាពលរដ្ឋក្រីក្រ នៅភូមិរោងម៉ាស៊ីន និងភូមិត្រពាំងធ្មៀរ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺ។

ការបដិសេធនេះ បន្ទាប់ពីមានសេចក្ដីជូនដំណឹងមួយរបស់បុគ្គលឈ្មោះ ជួន គន្ធា បានចេញសេចក្ដីជូនដំណឹង ដោយបានអះអាងថា នឹងកាត់ដីឡូត៍ជូនប្រជាពលរដ្ឋក្រីក្រ ក្នុងខេត្ដកំពង់ស្ពឺ ដើម្បីសាងសង់លំនៅដ្ឋាន ឬអាស្រ័យផល ស្ថិតនៅភូមិរោងម៉ាស៊ីន ឃុំតាសាល ស្រុកឱរ៉ាល់។ ការប្រកាសនៅលើបណ្តាញសង្គម លោក ជួន គន្ធា បានប្រកាសចែកជូនដីជូនប្រជាពលរដ្ឋក្រីក្រក្នុងទំហំ ១០ គុណ ៣០ម៉ែត្រ តែត្រូវចេញលុយម្នាក់ៗ ៤៥០ដុល្លារ ជាថ្លៃរដ្ឋបាល និងការឈូសឆាយដី៕

 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizwe6b4jXvG685xPwERV_Fom9uVaR20-ATTZio6kq6RtC67MFi4uk2HnbZWLT5XW8DeM607CbdMRwofknw9eLNFYMhG0DXLIPdeLHx1eiXJQkxC2a6762ouTb9f6HSzLZXNnnEc7CSBSckw2Iln1ScNJd0dcwdNwcgrACxilayT53FrpdDj5KXZAXAoKY/s1280/fdd4944bcd610b85ad3af19423dc61ed.jpg

ប្រទេសន័រវេសគ្រោងសាងសង់កប៉ាល់អ៊ីដ្រូសែនអាចផ្ទុកយានជំនិះដល់ ១២០ គ្រឿង

0

បរទេស៖ កាលពីពេលថ្មីៗនេះ ប្រទេសន័រវេសបានបញ្ចេញគំរូកប៉ាល់ដែលមានប្រវែង ១១៧ ម៉ែត្រអាចផ្ទុកយានជំនិះបាន ១២០ គ្រឿង ដោយប្រើអ៊ីដ្រូសែនពណ៌បៃតង ដែលត្រូវបានគេរំពឹងថានឹងដឹកជញ្ជូនជាផ្លូវការនៅឆ្នាំ ២០២៦។
យោងតាម Interesting engineering ដែលបានរាយការណ៍កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ថាក្រុមហ៊ុនដឹកជញ្ជូន Torghatten Nord បានចុះកិច្ចសន្យាជាមួយកន្លែងផលិតកប៉ាល់ Myklebust ក្នុងប្រទេសន័រវេស ដើម្បីសាងសង់កប៉ាល់ដើរដោយថាមពលអ៊ីដ្រូសែនដ៏ធំបំផុតរបស់ពិភពលោក។ កប៉ាល់ប្រភេទថ្មីនេះត្រូវបានរចនាឡើងដើម្បីផ្ទុករថយន្តចំនួន ១២០ នៅលើផ្លូវសាឡាងដ៏វែងបំផុតរបស់ប្រទេសន័រវេសដែលមានទីតាំងនៅតំបន់អាក់ទិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnM5_Zyo_b9Y0MQ3QJqymcVXqa4p-FaIPQ4oSAIiPtPXK8M0E8M18fHSLq-xQfo9oyKiFlGVJn2ZLWj_MhwIbVETBVRZnJCABf8oRXYvpfbLFvOhkacuusReftD9hiunC0SnU7TTXUjdH0N0JzGIocyaa-gHoOmzfQ-Ki-o5J0n4lZ55gK3qSumqVkF7k/s768/photo_2024-04-23_15-54-12.jpg

យោងតាមក្រុមហ៊ុន Myklebust គំរូរថភ្លើងរបស់ពួកគេនឹងតភ្ជាប់ទីក្រុង Bodø នៃកោះ Røst ទៅទីក្រុង Lofoten តាមបណ្តោយផ្លូវសាឡាងដ៏វែងបំផុតរបស់ប្រទេសដែលមានប្រវែង ២៧៨ គីឡូម៉ែត្រ ដូច្នេះនាវាអ៊ីដ្រូសែនដ៏ធំបំផុតរបស់ពិភពលោក នឹងជួយជំរុញចរាចរណ៍តាមសមុទ្រ។ យោងតាមក្រុមហ៊ុន Offshore Energy គម្រោងនេះមានសារសំខាន់ណាស់ ព្រោះការដឹកជញ្ជូនអ្នកដំណើរតាមអ៊ីដ្រូសែនក្នុងរយៈចម្ងាយឆ្ងាយក្នុងស្ថានភាពដ៏លំបាកបែបនេះគឺមិនធ្លាប់មានពីមុនមកនោះទេ។ គម្រោងនេះគឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Torghatten Nord ដែលជាក្រុមហ៊ុនរចនាកប៉ាល់ន័រវេស និងកន្លែងផលិតនាវា Myklebust Verft ដែលរួមបញ្ចូលគ្នានូវប្រព័ន្ធ SEAM និងអ្នកផ្គត់ផ្គង់អ៊ីដ្រូសែន GreenH ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDs8z_D9MQ9mOJ6UzpRguazPQiutg0q3o-7Mpf6IyRwwq-1R5WUZ8AEZVZBgxsz6elVojVFMHK2TyXYlEwOwUuzMWt2RsF_2YTm2FOy_rzeEx7wzI06xGvp9OTFt5vZOk2T09QIXCFGscvcfnrmEVWt7ltDziDg0dvmPq1R-7xPoUPTiW_OPEpGk1FZG0/s750/photo_2024-04-23_15-54-29.jpg

គួរបញ្ជាក់ដែរថា ការប្រើប្រាស់អ៊ីដ្រូសែនបានកាត់បន្ថយការបំភាយឧស្ម័ន CO2 ប្រចាំឆ្នាំប្រហែល ២៦,៥០០ តោននៅតាមផ្លូវ។ ហេតុនេះហើយគំរូដែលមានសមត្ថភាពខ្ពស់នេះនឹងត្រូវបានសាងសង់នៅរោងចក្ររបស់ Myklebust នៅ Gursken ភាគខាងត្បូងនៃ Ålesund។ ហើយការសាងសង់នឹងត្រូវការបង្កើនបុគ្គលិក និងប្រតិបត្តិការនៅកន្លែងផលិតកប៉ាល់នាពេលខាងមុខ។ បន្ថែមពីលើការធ្វើការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការដឹកនាំដែនសមុទ្រន័រវេស ដើម្បីបង្កើតស្តង់ដារសុវត្ថិភាពសម្រាប់នាវាប្រភេទថ្មីទាំងស្រុង គម្រោងនេះក៏នាំមកនូវការចូលរួមពីអ្នកផ្គត់ផ្គង់ជាច្រើនទាក់ទងនឹងការរចនា បច្ចេកវិទ្យា និងឧបករណ៍ទំនើបៗផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgA28Voa1Y73DmNi6UP7wG3aiblDkr1-3wacJ9_qleI61dFK6SObvfZ3fh0NvHzaRWS26sUBcEy4vITRagaXGiAr7fkipKjJZVi_QQLQLjvGg_-jyMnui4mxQRgMOkgpf0MlMeOjUEmEMWLrkcIPydQ89myei0Y2ANrOHOhKJdEKpJzoUPrFAt3EaBRoMI/s1225/photo_2024-04-23_15-54-40.jpg

ថ្មីប្លែក! នៅសិង្ហបុរីយកគ្រូហុងស៊ុយមើលមុនបានសម្ភាសន៍ការងារ

0

ប្រទេសសិង្ហបុរី ៖ នៅពេលនិយាយអំពីការជ្រើសរើសបុគ្គលិកចូលធ្វើការនៅប្រទេសកម្ពុជា យើងនឹងឃើញក្រុមហ៊ុនជាច្រើនពិចារណាលើប្រវត្តិរូប និងបទពិសោធន៍ការងាររបស់បេក្ខជនដាក់ពាក្យធ្វើការ ។ ប៉ុន្តែក្រុមហ៊ុនសិង្ហបុរីជាច្រើននឹងពិចារណាទៅលើថ្ងៃខែឆ្នាំកំណើតរបស់បេក្ខជនផងដែរដើម្បីចង់ដឹងថា តើបេក្ខជនអាចធ្វើការជាមួយក្រុមហ៊ុនបានទេ? ប្រសិនបើមើលហុងស៊ុយហើយមិនល្អ ក្រុមហ៊ុននឹងមិនហៅបេក្ខជននោះមកសម្ភាសន៍ទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhh9gO6eBRS_Z6sx5ZJ0lC3AJ-gHx20w3NuM4CdF8A3Pcy8jbwym2C8gdNmHRMZgbkPpCOy0MkOXTnkjwHuPzX4VKaBSQtMuXa0jNfHPsDy8IBQNjiottqYGt3YfSu4OzON6hddrCbJ0qdjZP1IFMDv1an8PEDJC4G4HTX-5nAR6z93ykOax-n0fC81XAk/s2048/20210228_singapore_078.jpg

លោក Mark Tan គឺជា CEO របស់ក្រុមហ៊ុន Way Fengshui Group ធ្វើការខាងផ្នែកប្រឹក្សាយោបល់រឿងហុងស៊ុយ បានបង្ហាញទិន្នន័យប្រាប់ CNBC ថា ជារៀងរាល់ឆ្នាំ មានក្រុមហ៊ុនប្រមាណជាង១០០ បានមកប្រឹក្សាជាមួយក្រុមហ៊ុនរបស់លោក ពាក់ព័ន្ធនឹងការសម្រេចចិត្តជ្រើសរើសបុគ្គលិកមកធ្វើការ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgm_CjYtQsvmgoxne9CTcnc8FJGmFZG-A3NTelebs8zyYwGGsRnJN2MXeGCwHaigirW9CfctxN91H-cRbX01DIPquCTLbNABlfSmtH8dTW9x2u60_8lqW5qMk8plOB7KqvVUxvjX3r-yJNCi7E4VaF9_xxF9icr7DaR_q3k8HQ748wpCPyB3Hf1LejTV7M/s1024/photo_2024-04-23_08-55-10.jpg

ក្រុមហ៊ុនទាំងនេះនឹងផ្តល់ព័ត៌មានលម្អិត ដូចជា ៖ ថ្ងៃខែឆ្នាំកំណើតរបស់បេក្ខជនសម្រាប់មើលហុងស៊ុយ ប៉ុន្តែវាមិនមែនជាផ្នែកទាំងអស់ដែលក្រុមហ៊ុនយកមកសម្រេចចិត្តហៅបេក្ខជនមកសម្ភាសន៍ ឬទទួលបេក្ខជនចូលធ្វើការនោះទេ ពីព្រោះនៅជំហានចុងក្រោយ ផ្នែកធនធានមនុស្ស (HR) របស់ក្រុមហ៊ុនមានសិទ្ធិសម្រេចចិត្តក្នុងការជ្រើសរើសបេក្ខជនណាម្នាក់មកធ្វើការ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwxzsLKhYdwTcspKXA0Sj1PvyMs7Iw41pYjGbPcAgBVKBljdOk4YT8LNtwFTAPuV3iyF65f3GlKdjjTraFXFyZIrs5qBlEUkvXeEjJZmcXnS9RQBiNH8teZuOYCp-rL0uVkW1a-LPF3141FaUuQb00rO3WyDr0NbP4v2Caz24TcqP7dh5Kg3YateKp8fE/s976/photo_2024-04-23_08-55-13.jpg

លើសពីនេះ ក្រុមហ៊ុនទាំងនេះមិនត្រឹមតែមើលហុងស៊ុយសម្រាប់ជ្រើសរើសបេក្ខជនមកធ្វើការប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុនជាច្រើនបានប្រឹក្សាជាមួយគ្រូមើលហុងស៊ុយផងដែរ មុនពេលសម្រេចចិត្តប្រកបអាជីវកម្ម ដូចជា ៖ ការវិនិយោគសាងសង់រោងចក្រថ្មី ហើយគ្រូទាយនឹងមើលពីទីតាំង និងបរិវេណនៅជុំវិញថា តើការសាងសង់រោងចក្រត្រូវតាមក្បួនហុងស៊ុយដែរឬទេ?https://mariavincentrobinson.files.wordpress.com/2022/04/20210117_singapore_212.jpg

ក្រៅពីក្រុមហ៊ុនជាច្រើននៅសិង្ហបុរីចាប់អារម្មណ៍មើលហុងស៊ុយពាក់ព័ន្ធនឹងការប្រកបអាជីវកម្មហើយ មនុស្សទូទៅក៏ចាប់អារម្មណ៍មើលរាសីផ្ទាល់ខ្លួនផងដែរ ហើយសំណួរដែលពួកគេតែងតែសួរជាញឹកញាប់ គឺតើពេលណាទើបពួកគេក្លាយជាអ្នកមានទ្រព្យសម្បត្តិ? ក្រៅពីនេះ អ្នកខ្លះចង់ដឹងពីជោគវាសនារបស់ខ្លួន និងសុំការប្រឹក្សាអំពីរឿងស្នេហា និងការរៀបអាពាហ៍ពិពាហ៍ផងដែរ ។https://miro.medium.com/v2/resize:fit:1400/0*GFjSi1JsOuS_hJAq.jpg

ការពេញនិយមមើលរាសី និងហុងស៊ុយបានធ្វើឱ្យក្រុមហ៊ុនរកស៊ីផ្នែកនេះនៅប្រទេសសិង្ហបុរី កើនឡើង៣២,៦% ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ។ រយៈពេលជាច្រើនឆ្នាំកន្លងមក ប្រាក់ចំណូលពីផ្នែកនេះកើនឡើងជិតស្មើ៧០% ឬស្មើនឹង៧៦លាន២សែនដុល្លារសិង្ហបុរី ៕

សង្កេតចរិតលក្ខណៈមនុស្សតាមរយៈការទទួលទានអាហារ

0

នៅពេលដែលអ្នកណាត់នរណាម្នាក់ដើម្បីញ៉ាំអាហារពេលល្ងាចជុំគ្នា មិនថាគ្រួសារ មិត្តភក្តិ ឬក្រុមការងារនោះទេ ប្រសិនបើអ្នកចង់ដឹងថាមនុស្សទាំងនោះមានចរិតលក្ខណៈបែបណា សូមអ្នកសង្កេតចំណុចទាំងនេះឱ្យច្បាស់ ព្រោះមនុស្សមួយចំនួនតែងតែបញ្ចេញចរិតពិតនៅពេលពួកគេញ៉ាំអាហារ។ ដូច្នេះអត្ថបទនេះនឹងប្រាប់អ្នកឱ្យដឹងពីអត្តចរិតមនុស្សនៅពេលញ៉ាំអាហារជុំគ្នាតាមរបៀបចិត្តវិទ្យា៖

១.មនុស្សដែលញ៉ាំលឿននិងផឹកលឿន៖ មនុស្សប្រភេទនេះភាគច្រើនគឺជាមនុស្សឧស្សាហ៍ព្យាយាម និងរហ័សរហួន។ ក្នុងជីវិតរបស់ពួកគេមិនថារវល់ ឬក៏អត់នោះទេគឺពួកគេតែងមានទម្លាប់ញ៉ាំលឿនជាងអ្នកដទៃជានិច្ច ពួកគេជាមនុស្សមានសតិសម្បជញ្ញៈខ្ពស់ គិតពេលវេលាជាធំ ចិត្តល្អស្លូតបូត អៀនច្រើន ហើយក៏រៀងនឿយបន្តិចដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLlweOgcsEPumgJC4R35aWC6QOvzquJ56GMJUJTekGVqHNkkKzmaI3wMpYtwJT1wkMCUGXfmgpN0iUK5S3ATSEe5o0xDRXUGaUEd6PzdkNfpx_Qac1jVOYBYYuZXcVFklljkO6ylZH-QwlhfRwi8v7pUS-7gcsPKX2XNDULkJxweaUXm9ljPkCUBLcfc4/s800/photo_2024-04-23_14-21-20.jpg

២.មនុស្សដែលញ៉ាំយឺត៖ មនុស្សដែលចូលចិត្តញ៉ាំយឺតបង្ហាញថាពួកគេជាមនុស្សសប្បាយរីករាយតាំងពីដើមមក ឬមានបុគ្គលិកលក្ខណៈមិនសូវខ្វល់ខ្វាយពីមនុស្សជុំវិញខ្លួនប៉ុន្មានទេ។ បើតាមចិត្តវិទ្យាបានឱ្យដឹងថា មនុស្សដែលមានទម្លាប់ញ៉ាំអាហារយឺតនឹងបានសុខទៅថ្ងៃមុខ មិនសូវរងទុក្ខ មិនសូវខ្វល់ខ្វាយនឹងការងារច្រើននោះទេ ហើយជីវិតរបស់ពួកគេគឺពិតជាមានសុភមង្គល និងរីករាយបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiur2Kko9q0ZcB0PQ8wc9f23Ipdp0l-O5dfSz2SNlzDkIvYsrvKSzZnxVMf7pavp8fMHWA4ureyG2GKwhGJm9A4mExOFhIbuosW8E31vC8F4p3LNvQuNTV9iZlwzvvfWpz_0W9SEEtdZVN4JStWM19MJSQqgTAcqqF2WbxFPLUnorTi0d9YhODHZktHAj8/s1280/photo_2024-04-23_14-21-32.jpg

៣.មនុស្សដែលញ៉ាំបញ្ចេញសំឡេងឮៗ៖ អ្នកដែលតែងតែបញ្ចេញសម្លេងឮៗនៅពេលញ៉ាំអាហារ បង្ហាញថាពួកគេជាមនុស្សខ្វះសីលធម៌ ខ្ជិល គ្មានសមត្ថភាព និងមិនសូវចេះរកលុយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcJbc15SL3EV_bLl1zKqmbtdbRPFWTiD-fA39fX0sARLRbhQ_1WHteLoGnkBpA6YcZvoRJ0ziCCmO_F-BdRBXoLAozP9QPpL4XIpFBgWcqRuYIYQw9xFW2XIuKsOM6C8YsY32O90bkgV4GvkSPBLjBFkY6cnvp0WIpBcwWSOsNyofHsITThg1-Y-TsslY/s960/photo_2024-04-23_14-21-45.jpg

៤.មនុស្សដែលផឹកទឹកច្រើនរហូតដល់ហៀរចេញតាមមាត់៖ អ្នកដែលទទួលទានប្រភេទនេះច្រើនតែជាមនុស្សដែលនិយាយមិនសមហេតុផល ហើយមានចិត្តមិនស្ងប់។ ក្នុងជីវិតពួកគេច្រើនតែមិនសម្រេចចិត្ត ហើយមិនដែលមានយោបល់ក្នុងការសម្រេចចិត្តច្បាស់លាស់ឡើយ។ ជីវិតរបស់ពួកគេមានបញ្ហាជាច្រើន ជាពិសេសពួកគេមិនដែលមានភាពស្អាតស្អំឡើយ។https://healthier.stanfordchildrens.org/wp-content/uploads/2022/12/healthy-eating-blog-stanford-childrens-1200x675-1.jpg

៥.មនុស្សដែលញ៉ាំអាហារមួយៗ៖ មនុស្សដែលញ៉ាំអាហារមួយៗ ដោយការទំពារឱ្យបានហ្មត់ចត់ គឺជាប្រភេទមនុស្សពូកែអត់ធ្មត់ សុភាពត្រឹមត្រូវ មានសុជីវធម៌ និងមានសីលធម៌ល្អក្នុងជីវិត។ មនុស្សបែបនេះតែងតែឈ្នះចិត្តអ្នកដទៃ ដោយសារភាពទន់ភ្លន់ សុភាព សមត្ថភាពក្នុងការស្តាប់ និងការចែករំលែក។ ពួកគេក៏ជាប្រភេទមនុស្សដែលចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯង មិនបណ្តោយឱ្យអ្នកដទៃជិះជាន់តាមចិត្តនោះទេ ហើយក៏ចេះគ្រប់គ្រងស្ថានការណ៍ផ្សេងៗបានយ៉ាងល្អផងដែរ៕

ពិសេសយ៉ាងណា! ជំនួបរវាងក្បាច់គុនសៅលីញនិងក្បាច់គុនល្បុកត្តោ នឹងប្រព្រឹត្តិទៅលើទឹកដីនៃខេត្តសៀមរាប នាព្រឹកស្អែកនេះ

0

ព្រឹត្តិការណ៍ពិរព័ណ៌វប្បធម៌ទេសចរណ៍ និងការសម្ដែងក្បាច់គុនសាវលីញនិងគុនល្បុក្កតោនៅអង្គរ (When Shaolin Meets Bokator at Angkor) ដែលនឹងប្រារព្ធឡើងនាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅខាងជើងប្រាសាទបាយ័ន ខេត្តសៀមរាប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdoefMrutbLcqWrB5rG0NTqEHMo9UBQWDqjpvpB87YNgWrGr4WSvFlJ7huD7EFPUbBHO0s6Y6J-DZLMoMcllnLVXGn6-kmdRVzN1f-nIVo-x2EghDxtS8eoMchKcDyq1fjB8rxMYMuR4IP_oJ5yvsV98JfePZoXQFmCn6be48c4eZ_XCC4uZsyGurB3ao/s1024/photo_2024-04-23_14-17-27.jpg
យោងតាមប្រភពក្រសួងទេសចរណ៍កម្ពុជា កាលពីពេលថ្មីៗ សូមជម្រាបជូនសមាគម ទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ផ្នែកឯកជន អ្នកសារព័ត៌មាន ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន និងភាគីពាក់ព័ន្ធជ្រាបថា ដើម្បីបន្តជំរុញការអនុវត្ត “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤- ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយរដ្ឋបាលប្រជាជនខេត្តហឺណាន និងរដ្ឋបាលខេត្តសៀមរាប រៀបចំ “ព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងព្រឹត្តិការណ៍ When Shaolin Meets Bokator At Angkor” នៅបរិវេណខាងជើងប្រាសាទបាយ័ន ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៧:៣០នាទីព្រឹក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiMfUZHKTl3SNUCpszI3Xd9HZjRsatM2d9A-x3AesFG9FNq-XYP5m54PW0i_9XAEzYR9R9qW4Ura8xu48fn4FgWe4bxmgKp3mfVWlB3T1y9freNas8YWF5ajjqKAzUK00-uYeXQeBTbssWMLFAH5SbvhniacT_LJTXo-rpKZNi-UFzIYGuXMQwq5gwUGU/s1280/photo_2024-04-23_14-17-38.jpg

ក្រសួងបន្ថែមថា ចំពោះព្រឹត្តិការណ៍ដ៏ធំលើកនេះ គឺរៀបចំឡើងនូវក្នុងគោលបំណងផ្សព្វផ្សាយគោលដៅទេសចរណ៍រួមគ្នារវាងខេត្តហឺណាន និងខេត្តសៀមរាប រួមជាមួយការសម្តែង រួមគ្នារវាងក្បាច់គុនសៅលីញ និងក្បាច់គុនល្បុកត្តោ។ តាមរយៈព្រឹត្តិការណ៍នេះនឹងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំកម្ពុជា-ចិន សមាគមទេសចរណ៍ អ្នកសារព័ត៌មាន និងស្ថាប័នពាក់ព័ន្ធសរុបជាង ៥០០នាក់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxdM4MgnP19ly0v50VUY6P0OQsngBaX2HDd80fSdjuetqOonGpehmovyF_itLGpT016mkJOFHbBxdTIMxGWtUQAMXpfitCFSvpltuihvBMcooNM-14G8e_hyBgbOFLDJxnhdTtS6l3sbYD-FyHlwAxiMfdKAGzjq6ArJNz-mVPIBFX9eZUppIxVxfCHmY/s1280/photo_2024-04-23_14-17-40.jpg

អាស្រ័យហេតុនេះ សូមស្ថាប័នពាក់ព័ន្ធ សមាគមទេសចរណ៍ ផ្នែកឯកជន ស្ថាប័នពាក់ព័ន្ធ អ្នកសារព័ត៌មាន ភ្ញៀវជាតិ-អន្តរជាតិ និងសាធារណជន មេត្តាជ្រាប ចូលរួមទស្សនាដោយសេរី និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ តាមគ្រប់មធ្យោបាយនិងគ្រប់រូបភាព សំដៅទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរ និងវិនិយោគិនចិនឱ្យមក ទស្សនា និងវិនិយោគនៅកម្ពុជា កាន់តែច្រើនថែមទៀត ក៏ដូចជាចូលរួមអបអរសាទរដល់ការអនុវត្តយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤” និង “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤-៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2Dn9X-DEqAPZoR5tulxx6eGl_oCYpf0qDg_NWm15mQ52guYcNrLWah3SnuKgQvw_9AO8TW15-m4LIjvHNJBa9itpp18Lx4ByGLBugs2QOjbNHGBu0U5DEHMUobIyG5Y1b6mZXWh28gvcPPTCb6MTJDSrmnZDF938i_20CWWv0jK8Uu-E9t1BMZS4csyQ/s1280/photo_2024-04-23_14-17-44.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiO3ljvIjXhtzHaLpUiS5AZXVew2bR2yTvXDM8muItZ8VTfSsBMxkEO6jlf45rt_luF2-PV85NIw_14f-jYrNjsTy-qDuxMNcttfpO4XRP9ARGMTP1aQ7yZQ_hir2SOFwBT5YYLK8K9it8wvt04iNvvTzqQGJCoO8LHpZaOoonr-IQ5Zo9fuW2L1SFaHr0/s960/photo_2024-04-23_14-17-22%20(2).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEis2usi_HlD78Hop1poCFA7ZSaTXKemnwrviGVaGy9IriRVYPkoRdFJd5FL74WKei4HHHm036kuJf_kABxiK_JEXoraPjY_B-A2ZJUiwTYr7kQEHtI7zXwdmWU5ELlsl-tWOUhPMb-5Pj6EiGIUk3BJtZpwn778CThd07wDgYTUXckEtNw8cDrA-6eidpE/s960/photo_2024-04-23_14-17-22.jpg

ការផឹកទឹកគឺល្អ ប៉ុន្តែបើផឹកទឹករបៀបនេះអាចបណ្តាលឱ្យបាត់.បង់.ជីវិត

0

ជាការពិតណាស់ ការផឹកទឹកឱ្យបានគ្រប់គ្រាន់គឺពិតជាល្អខ្លាំងណាស់ចំពោះសុខភាពរាងកាយរបស់យើង។ ទោះជាយ៉ាងណាប្រសិនបើអ្នកផឹកទឹកខុសរបៀបក៏អាចបណ្តាលឱ្យបាត់បង់ជីវិតបានផងដែរ។ ដូច្នេះការផឹកទឹកឱ្យបានត្រឹមត្រូវគឺ ២ លីត្រក្នុងមួយថ្ងៃសម្រាប់មនុស្សពេញវ័យ ហើយ ១ លីត្រ/ថ្ងៃ សម្រាប់កុមារ និងកន្លះលីត្រសម្រាប់ទារក។ ហេតុនេះហើយប្រសិនបើអ្នកផឹកលើសកម្រិត ឬខុសរបៀបអាចបណ្តាលឱ្យអ្នកពុលទឹក ឬអាចបាត់.បង់.ជីវិតភ្លាមៗ ព្រោះដោយសារកន្លងទៅក៏មានស្ត្រីជនជាតិអង់គ្លេសម្នាក់បាត់បង់ជីវិតដោយសារការផឹកទឹកផងដែរ។ ដូច្នេះអត្ថបទនឹងប្រាប់អ្នកពីកំហុសនៃការផឹកទឹកដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ជីវិត៖
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOs0PQkx8vIsQtTknOetmVnUnO1mo6u6t2igOK4O-U0CMQ6tFjaTRszm405z6a3RgGuApiiwpcmAJydkQwHhZFZe2T_d8lOzjDXXrmIVYYV8yUuDy0WCrIXEzDRmzf8k4bj2_DjUNFbCOEFmiN4_gjj5_Qy-X0LH4ADINmVpRTn7WDXM4o4vL0zfN7sVo/s1000/boy-drinking-from-water-bottle-8ac6066a68784e3b936577232a502da9.jpg
១.ផឹកទឹកលឿនពេក៖ ការផឹកទឹកលឿនពេក អាចប៉ះពាល់ដល់តុល្យភាពនៃអំបិលរ៉ែក្នុងរាងកាយ បណ្តាលឱ្យរាងកាយមិនអាចផ្លាស់ប្តូរសារធាតុរ៉ែផ្សេងៗបាន ធ្វើឱ្យសារធាតុរាវប្រមូលផ្តុំនៅក្នុងកោសិកាដែលបណ្តាលឱ្យហើមនិងស្លា.ប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaTI01FCbw_z20qeNfbN5iAxEf0AClWVVnQ5g-NKa544UWQNH7SUBxI0B30OCGh_D6NFV_ESNBYVH71nAX6by-kboB3hTgr2hHQxWggtIgkmLL8mNTXUfH3zuHzdGxknwaRbuOazoweIiJwLoRlqhKeQZL5joJyVgo8F15kV66DvNyZIJjKGrzMOcAB9A/s3504/DrinkingWater_share.jpg

២.ផឹកទឹកច្រើនពេក៖ វាកើតឡើងនៅពេលដែលអ្នកផឹកទឹកច្រើន លើសពីអ្វីដែលតម្រងនោមបញ្ចេញនៅក្នុងទឹកនោមរបស់អ្នក។ ករណីនេះ អាចបណ្តាលឱ្យមានការប្រមូលផ្តុំទឹកច្រើនពេកនៅក្នុងចរន្តឈាមរបស់អ្នកដែលអាចបណ្តាលឱ្យស្លា.ប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhC2Z2cDifJh4OTQCYweug9Rbf8-tqCG9T3pB1LezcE5xIPQiU5ra81erchH7CMBHWpfyaIDleUQvxGIp2tRa68S930JzhLgkzo9KoP_4iYc6vKMMwmNXnTkpVwBZyhCPr3moj6T_vu8dO4910Axub3hBtCUgO8kRwnXSuyNe9qyHwZs_X0OZ39HQ30TxI/s1280/p07zcbtm.jpg

៣.ផឹកភេសជ្ជៈផ្សេងៗជំនួសឱ្យទឹក៖ បច្ចុប្បន្នមនុស្សជាច្រើនចូលចិត្តផឹកទឹកដែលមានរសជាតិដូចជា ភេសជ្ជៈជាតិផ្អែម កាហ្វេ តែ និងទឹកផ្លែឈើជាដើម ដោយយកភេសជ្ជៈទាំងនោះមកផឹកជំនួសទឹក ដែលការធ្វើបែបនេះនឹងជះឥទ្ធិពលអវិជ្ជមានទៅលើសុខភាពរបស់អ្នក បណ្តាលឱ្យអ្នកមានគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរ។https://media-cldnry.s-nbcnews.com/image/upload/rockcms/2023-01/drini-water-mc-230119-70d222.jpg

ទោះជាយ៉ាងណាក៏ដោយ ការស្លាប់ដោយការផឹកទឹកច្រើនពេកចំពោះមនុស្សដែលមានសុខភាពល្អគឺកម្រណាស់។ ប៉ុន្តែវាអាចកើតឡើងជាពិសេសចំពោះអត្តពលិក ឬអ្នកដែលហាត់ប្រាណក្នុងអាកាសធាតុក្ដៅ ឬអ្នកដែលមានជំងឺតម្រង់នោម ដែលភាគច្រើនពួកគេតែងតែផឹកទឹកច្រើននិងលឿនពេក បណ្តាលឱ្យមានការពុលទឹកជាញឹកញាប់៕

អាកាសធាតុក្តៅខ្លាំង ប៉ុន្តែអ្នកបែរផ្តាសាយ! សូមប្រុងប្រយ័ត្នចំពោះជំងឺផ្សេងទៀត ដែលអាចនឹងមានឥទ្ធិពលលើខ្លួនអ្នក

0

គ្រុនផ្តាសាយត្រូវបានចាត់ទុកថាជាជំងឺមួយដែលតែងកើតមានជារឿយៗរដូវរងា ប៉ុន្តែមនុស្សជាច្រើនឆ្ងល់ថា ចំពោះរដូវប្រាំងក្តៅខ្លាំង ស្ងួតហួតហែងវិញ ពួកគេបែរជាកើតជំងឺផ្តាសាយនេះដូចគ្នាដែរ។

យោងតាមការសិក្សាស្រាវជ្រាវពីមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ (CDC) បានរកឃើញមេរោគគ្រុនផ្តាសាយគឺអាចកើតមានពេញមួយឆ្នាំ មិនថាក្នុងរដូវក្តៅឬរងារនោះទេ។ប្រភេទនៃជំងឺផ្តាសាយគឺបណ្តាលមកពីវីរុស ឬប៉ារ៉ាស៊ីតដែលរស់នៅពីលើសារពាង្គកាយមានជីវិត។ មេរោគផ្តាសាយនឹងត្រូវបានចម្លងទៅកាន់មនុស្សគ្រប់រូប បើទោះបីជាពួកគេមានសុខភាពល្អក្តីក៏នៅតែអាចឆ្លងជំងឺនេះបានដែរ ប្រសិនបើពួកគេបានស្រូបយកដំណក់ទឹកដែលមានមេរោគនៅលើអាកាស ក៏ដូចជាមានការប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជម្ងឺ ឬក៏មានការប៉ះភ្នែក ច្រមុះ មាត់ បន្ទាប់ពីប៉ះផ្ទៃដែលមានមេរោគ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibvPOJiG6OroyyOcE_eujPILbtRGGakeOUP_sV4LMiQ8PSbr5GnjaLLPvySHss5OYJJD34ecqPSGQ8ifa_M54XnZVffT9bsWjHlSCCmdPlCYCrfJgfPmrBVb6TX7IAyp6Z4HMZ6t8VrE1fKtpmymWHrby7GCN0sf1KOQf7zcVkQGuirFNtc6wJp3x_ZmA/s880/blog_107656.jpg

សម្រាប់រដូវក្តៅនេះវិញ មនុស្សមួយចំនួននៅតែអាចឆ្លងជំងឺផ្តាសាយនេះបានយ៉ាងងាយ ដោយសារពួកគេតែងមានទំនោរចំណាយពេលវេលាច្រើននៅខាងក្រៅ។ ដូច្នេះហើយ មេរោគអាចឆ្លងតាមទីសាធារណៈដូចជាហ្វូងមនុស្សនៅក្នុងសួនកម្សាន្ត ឬតាមរយៈការប៉ះពាល់ដោយផ្ទាល់ឬប្រយោលចំពោះកន្លែងសំខាន់ៗមួយចំនួនដូចជា ផ្លូវដែកជណ្តើរយន្ត និងប៊ូតុងជណ្តើរយន្តជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjW3YNLdTGrCD58bFAamBcpZFtNc_W2I8ay-gUXydePTtgjVEJP14bdKt7DdJ7xY_VCVnS87aYg_-WZvN2q3OwS0mAo3ZS8w06-hpEcqawAk1KCG5lUXkFMup-Jgqr3DBKB_ik8s3bLf6lDsdm89d9xiah6HC0yYyJsCMpGA3SUDVRGdOAKvYhTIw5gWrI/s1024/graphicstock-sick-woman-lying-in-bed-with-high-fever-she-has-cold-and-flu-in-front-of-her-is-tea-with-lemon-and-honey_rA_58tnZb-1024x683.jpg

ទោះជាយ៉ាងណា រោគសញ្ញានៃជំងឺផ្តាសាយទាំងរដូវក្តៅនិងរដូវរងារ គឺវាមានលក្ខណៈស្រដៀងគ្នាច្រើន ប៉ុន្តែគឺវាខុសគ្នាត្រង់ថាប្រភេទមេរោគដែលប៉ះពាល់ដល់រាងកាយគឺខុសគ្នា។ ជំងឺផ្តាសាយរដូវរងា ជាទូទៅបណ្តាលមកពីមេរោគ rhinoviruses ហើយជារឿយៗវាយប្រហារលើផ្លូវដង្ហើមផ្នែកខាងលើ។ ផ្ទុយទៅវិញ ជម្ងឺផ្តាសាយនៅរដូវក្ដៅជួនកាលបណ្តាលមកពីមេរោគ enteroviruses ដែលរស់នៅក្នុងពោះវៀន ហើយលូតលាស់ក្នុងអាកាសធាតុក្តៅខ្លាំង។https://www.rollingstone.com/wp-content/uploads/2023/07/The-Heat-Will-Kill-You-First.jpg?crop=0px%2C185px%2C1798px%2C1014px&resize=1600%2C900

បន្ថែមពីនេះ រោគសញ្ញានៃជំងឺគ្រុនផ្តាសាយរដូវក្តៅគឺពិតជាមានលក្ខណៈស្រដៀងនឹងផ្តាសាយរដូវរងារណាស់ ដែលនឹងបណ្តាលឲ្យយើង កណ្តាស់ ហៀរសំបោរ ក្អក ឈឺករជាដើម។ ប៉ុន្តែទោះជាយ៉ាងណា ការបារម្ភមួយទាក់ទងនឹងផ្តាសាយរដូវក្តៅនេះ គឺវាអាចនឹងបណ្តាលឬវិវត្តទៅជាជំងឺផ្សេងទៀត ដែលត្រូវតែតាមតាមដាននិងប្រុងប្រយ័ត្ន ដូចជា ជំងឺរលាកក្រពះពោះវៀន ការរលាកសួត រលាកទងសួត និងការពុលអាហារជាដើម។https://encrypted-tbn0.gstatic.com/images?q=tbn:ANd9GcQljfKh2y8j31tLTjnBDgB0gETDKuEgOfGohEkEbOEWgztiDa4Dmo0JyDplfGOCPuswi0o&usqp=CAU

រោគសញ្ញាទូទៅនៃជំងឺរលាកក្រពះ ស្រដៀងទៅនឹងគ្រុនផ្ដាសាយរួមមាន គ្រុនក្តៅ ឈឺក្បាល និងឈឺខ្លួនប្រាណ រាគជាទឹក និងរមួលក្រពើ។ ចំណែករោគសញ្ញានៃជំងឺរលាកសួតមានដូចជាគ្រុនក្តៅញាក់ ឈឺក្បាល និងការក្អកដោយមានទឹករំអិលពណ៌បៃតង ឬលឿង ដង្ហើមខ្លី និងឈឺទ្រូងខ្លាំងផងដែរ៕

ឧទ្ធម្ភាគចក្រកងទ័ពជើងទឹកម៉ាឡេស៊ី២គ្រឿងបុកគ្នានៅកណ្តាលអាកាស

0

ប្រទេសម៉ាឡេស៊ី ៖ សារព័ត៌មាន AFP បានរាយការណ៍នូវហេតុការណ៏គួរឱ្យតក់ស្លុតមួយថា ឧទ្ធម្ភាគចក្រកងទ័ពជើងទឹកម៉ាឡេស៊ី ចំនួន២គ្រឿង បានបុកគ្នានៅកណ្តាលអាកាស ក្នុងអំឡុងពេលឧទ្ធម្ភាគចក្រទាំង២គ្រឿងនេះធ្វើការហ្វឹកហាត់នៅមូលដ្ឋានទ័ពជើងទឹក ។ ហេតុការណ៍នេះបណ្តាលឱ្យមនុស្សជិះនៅលើឧទ្ធម្ភាគចក្រទាំងអស់ស្លា.ប់ បាត់ប.ង់ ជីវិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJn4u3iaBNGseX0n0xxwHsMDxRhSsDkD32wgdUzgTCj4CvS_nV5r2Bpnk9mP2eSDTLLDO9JxkYDC9jPl5e8u_kMzg4BkOoTCBLShj8qLc9tV4MRo3jyjuFT9lv779mbPIdMbwxpWzoH39IVKtectnnXteiOQqVbvcF6WvV_NEKSbpcpv33CQJh_GCLh6A/s1280/photo_2024-04-23_13-44-17.jpg

នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នៅវេលាម៉ោង៩និង៣០នាទី (ម៉ោងនៅប្រទេសម៉ាឡេស៊ី) ត្រូវគ្នានឹងម៉ោង៨និង៣០នាទីព្រឹក ម៉ោងនៅប្រទេសកម្ពុជា មានហេតុការណ៍ឧទ្ធម្ភាគចក្ររបស់កងទ័ពជើងទឹកម៉ាឡេស៊ី ចំនួន២គ្រឿងបុកគ្នានៅកណ្តាលអាកាស ក្នុងអំឡុងពេលឧទ្ធម្ភាគចក្រទាំង២គ្រឿងធ្វើការហ្វឹកហាត់នៅមូលដ្ឋានទ័ពជើងទឹក ស្ថិតក្នុងទីក្រុង Lumut រដ្ឋ Perak ។ ហេតុការណ៍នេះបានបណ្តាលឱ្យមនុស្សជិះចំនួន១០នាក់ ស្លាប់នៅកន្លែងភ្លាមៗ ។

បើតាមរូបភាពដែលសារព័ត៌មានម៉ាឡេស៊ីបានចុះផ្សាយបង្ហាញថា ឧទ្ធម្ភាគចក្រ១គ្រឿងបានហោះទៅបុកឧទ្ធម្ភាគចក្រ១គ្រឿងទៀត បន្ទាប់មក ឧទ្ធម្ភាគចក្រទាំង២គ្រឿងនេះ ក៏ធ្លាក់ចុះមកក្រោមក្នុងពេលដំណាលគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhM2n8x9K5rfiudQ4nqRNHXPVn7IKTm0_85O2t-S4FxEidE1qI3m2rKxlsfVGJEd7soJyYsXmkzus3_u9Gnu9wy7U98eZtW0JAAczHkkqpgdGblolAxxQbhKPtvml9VEuPQ9lvsGPLgFMTiMuxkchOUAuuyShzrMsFNurRcn73t9RL3lHlcplpJqh646os/s1280/photo_2024-04-23_13-44-16.jpg

លោក Suhami Mohammad Suhail នាយកជាន់ខ្ពស់របស់អង្គការពន្លត់អគ្គិភ័យ និងសង្គ្រោះក្នុងតំបន់ និយាយថា ៖ «អ្នកជិះនៅលើឧទ្ធម្ភាគចក្រទាំង២គ្រឿងបានស្លាប់នៅកន្លែងកើតហេតុ ហើយគេបានបញ្ជូនសពទៅកាន់មន្ទីរពេទ្យយោធានៅទីក្រុង Lumut រដ្ឋ Perak ដើម្បីបញ្ជាក់អត្តសញ្ញាណសព» ។

តាមសេចក្តីរាយការណ៍ឱ្យដឹងថា ឧទ្ធម្ភាគចក្រប្រភេទ HOM M503-3 មានមនុស្សជិះចំនួន៧នាក់ ខណៈឧទ្ធម្ភាគចក្រមួយទៀតប្រភេទ Fennec M502-6 មានមនុស្សជិះចំនួន៣នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgkCtYHsvra6G7zh_eNMf22-OVNCFeOC2TKhhMGvPTPN_bV5oSBt8ythyQpQ4omQQTTzBz7WU5zLLEuml4DdjfxEB_qVu2TOFxruBKKL8oOS7719lG4OE9vyQXiJNKscJQt0qj_FYci1csreVTQ_c0hxhEXbdKLX5mMaxDzRKEdAxjmGUtypdzMpzpwh4/s1280/photo_2024-04-23_13-44-17%20(2).jpg

កងទ័ពជើងទឹកម៉ាឡេស៊ីបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា ហេតុការណ៍គួរឱ្យតក់ស្លុតនេះបានកើតឡើងក្នុងអំឡុងពេលឧទ្ធម្ភាគចក្រទាំង២គ្រឿងធ្វើការហ្វឹកហាត់នៅទីក្រុង Lumut រដ្ឋ Perak ដើម្បីត្រៀមចូលរួមក្នុងពិធីមួយរបស់កងទ័ពជើងទឹកម៉ាឡេស៊ី ដែលនឹងរៀបចំឡើងនៅខែឧសភា ឆ្នាំ២០២៤ ។ ជំហានបន្ទាប់ កងទ័ពជើងទឹកម៉ាឡេស៊ីនឹងបង្កើតគណៈកម្មការស៊ើបអង្កេតមួយ ដើម្បីស្វែងរកមូលហេតុដែលបណ្តាលឱ្យកើតហេតុការណ៍ខាងលើ ៕

ផ្លែសំរងធម្មជាតិឆ្ងាញ់ពិសារ ព្យាបាលជំងឺ១០០មុខ បច្ចុប្បន្នដើមវាកំពុងប្រឈមនឹងការផុតពូជ ព្រោះតែការប្រមូលផល ខ្វះការគិតរបស់ពលរដ្ឋខ្មែរមួយចំនួន!

0

ដើមសំរង ដែលមានឈ្មោះវិទ្យាសាស្រ្តហៅថា Scaphium affine ដោយសង្កេតឃើញថាមានដុះនៅតាមតំបន់អាស៊ីមួយចំនួន ដូចជាកម្ពុជា វៀតណាម ឡាវ ចិនជាដើម។ វាគឺជារុក្ខជាតិដើមធំៗ អាចមានកម្ពស់ចាប់ពី២៥ ទៅ ៣០ម៉ែត្រ។ ម៉្យាងវិញទៀត ការប្រមូលផលផលសំរងនឹងផ្តើមធ្វើឡើងពីពេលវាធំធាត់ចន្លោះពី៥ទៅ១០ឆ្នាំម្តង ហើយសម្រាប់រដូវកាលពេញប្រមូលផលផ្លែនេះវិញគឺនៅអំឡុងខែកុម្ភៈដល់ខែមេសាជារៀងរាល់ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjw93hiaCZkEms6ekJ5lrQwHPHBvBhRa9OEQq_XCfucFPu1F64kMs-hiklDnC1fx_KActetdBJ_YCnPQsuRttjiyvYG4Wr3Bj1LpYEGidmtud_ZxQx_kdILbO7NLFsbPrziZ0qvOf9DHzlRh9aSveh07hdGVOKoTLLO97a6-kVvRYaGvvLztWLEK6Ld2Xg/s960/2b3e43b3c72537126fec62ffb1e5ad1a.jpeg

ដើមសំរងគឺតែងដុះនៅតាមព្រៃជ្រៅៗនៃប្រទេសកម្ពុជា ប៉ុន្តែទោះជាយ៉ាងណា បច្ចុប្បន្ននេះ ដើមរុក្ខជាតិមួយប្រភេទនេះហាក់ខើចទៅៗ កំពុងប្រឈមទៅនឹងការផុតពូជនាថ្ងៃអនាគត ព្រោះតែសកម្មភាពរបស់បងប្អូនប្រជាពលរដ្ឋភាគច្រើនហាក់ខ្វះការពិចារណា បានទៅប្រមូលផលផ្លែសំរង ដោយធ្វើការកាប់រំលំដើម ដែលមិនមែនជាការឡើងបេះដូចពីមុននោះទេ។ ហេតុនេះហើយ បច្ចុប្បន្ន វាបានធ្វើឲ្យផ្លែសំរងកាន់តែខ្សត់ទៅនៅលើទីផ្សារ ថែមទាំងមានតម្លៃថ្លៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3Uk76crXPwjll9IG80gjfoV3MwK41MgzSuWfWsGHD-gToy8zVEsHYfcFRILEXpVr6kkUnP0mgfHP_mA8Ei1slVmqEfvrC72sdn4MBjA1BhM2lx2JF6IYN40cH-nYQ3b0FDYFMYBOhnbTApi_otzs2fdULTwlfyuUGhoctlZGTyaXIxwLkqXOeHUrZ32I/s811/photo_2022-07-11_20-52-57.jpg

ជាមួយគ្នានេះកាលពីអំឡុងខែមីនា ឆ្នាំ២០២៤ តាមអនុសាសន៍របស់លោកហាក់ ឡេង អភិបាលខេត្តកោះកុង ក៏បានរៀបរាប់អំពីបញ្ហានេះ និងសូមសំណូមពរដល់ពលរដ្ឋទាំងឡាយឈប់បន្តធ្វើសកម្មភាពទាំងឡាយដែលបង្កភាពវិនាសកម្មដល់ធម្មជាតិផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDeE2mYIxFsBS3coa04SDCFDU8kp857eRQuAaFiqKhZGQwd8s7ZT50LtaYoB-vDb2ZtWirbFmWzWTACDf8FJcliYpHphAdXLjCacaNBcVrA7GqoXf6NdjXhiDsfCiFxk3bs0tyJX_TbrIZc-PO3-VTXqnl9NJfHu8lt3QQnQWd9pPZWHYMQpA_SpM0jXo/s960/photo_2024-04-23_13-17-57.jpg

គួរបញ្ជាក់ថា ផ្លែសំរងនេះគឺល្បីល្បាញតាំងពីបុរាណកាលមកម្លេះ ថាជាឱសថបុរាណដ៏កម្រមួយប្រភេទ ថែមទាំងមានឱជារសឆ្ងាញ់ពិសារ ដែលជាទូទៅគេយកវាមកច្នៃជាបង្ហែម និងលាយជាមួយភេសជ្ជៈផ្សេងៗ ជាពិសេសគឺយកវាទៅត្រាំឲ្យរីកជាមួយនឹងគ្រាប់ជី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5wYc-jrsOAlRhtlumoCMPtbQstwgvabNZYfL__hufd2RMHwBn_KFMstPFWzXBY_SGBZ2561c-hBIZYCS8AqY5SiufNLBAJN6vdBVDiZ4T6bicaJDZZc-G5_rPOOz3D37flPTM7LsG1hp8QKfkaOc-VqhfPSWRDDFUIUQ5jnkNsqaiH1FMLlHsKQpIy4U/s960/photo_2024-04-23_13-19-01.jpg

អត្ថប្រយោជន៍នៃការទទួលទានផ្លែសំរងជាប្រចាំនឹងផ្តល់ឲ្យយើងទទួលបានសុខភាពល្អ និងមានប្រសិទ្ធភាពលើជំងឺជាច្រើន ដូចជា ជំងឺគ្រុនក្តៅ ក្អកផ្តាសាយ ការឈឺចាប់ឬជំងឺទាក់ទងនឹងប្រហោងឆ្អឹងច្រមុះ ជំងឺហឺត ជំងឺរលាកទងសួត រលាកសាច់បំពង់ក ស្នាមកន្ទួលឬរមាស់ បញ្ហារបត់នៃពោះវៀន រដូវមិនទៀង ឈឺក្បាលវិលមុខ សម្រកទម្ងន់ ជួយបង្កើនឱកាសនៃការមានកូន អាការគេងមិនលក់ជាដើម។ ខណៈដែលនៅប្រទេសចិនវិញ ក៏គេបានយកផ្លែសំរងនេះទៅច្នៃធ្វើជាអាហារបំប៉នសម្រាប់សុខភាព តាមមរយៈផលិតផលជាច្រើនប្រភេទទាំង ថ្នាំគ្រាប់, ភេសជ្ជៈ, សាច់សំរងក្រៀម។ល៕

ឆាទុរេនដាក់ស្តរបឺរីជាមុខម្ហូបថ្មីកំពុងទទួលបានការចាប់អារម្មណ៍នៅចិន

0

ប្រទេសចិន ៖ វីដេអូមួយបានធ្វើឱ្យមហាជននៅប្រទេសចិនចែកចាយយ៉ាងច្រើននាពេលថ្មីៗនេះ ដោយវីដេអូបង្ហាញពីអ្នកលក់ម្ហូបចិនម្នាក់បានចម្អិនម្ហូបថ្មី និងប្លែក ដែលគ្មានលក់នៅហាងផ្សេងទៀត ។ អ្នកលក់រូបនេះបានយកផ្លែទុរេន និងស្តរបឺរីមកឆាជាមួយគ្នា បន្ទាប់មកដាក់គ្រឿងផ្សំផ្សេងៗចូល ដែលជាការប្តូរពីបង្អែមឱ្យក្លាយជាម្ហូបបរិភោគជាមួយបាយ ។ ប៉ុន្តែមហាជនប្រាប់ថា ការធ្វើម្ហូបបែបនេះ ស្តាយផ្លែឈើណាស់ ។

វីដេអូនេះចាប់ផ្តើមពីស្ត្រីម្នាក់បានកុម្ម៉ង់មុខម្ហូបទុរេនស្រូបលើបាយស ហើយអ្នកលក់សួរនាងថា ៖ «តើដាក់គ្រឿងផ្សំគ្រប់មុខ មែនទេ?» បន្ទាប់មក អ្នកលក់ក៏យកទុរេនទៅឆាជាមួយខ្លាញ់ និងដាក់ការ៉ុត, ប៊ីចេង, ខ្ញី, ខ្ទឹមសរ, ម្ទេស, ស្តរបឺរី, ស្ករ និងគ្រឿងផ្សំផ្សេងទៀត ហើយចុងក្រោយ ដាក់ជី និងស្លឹកខ្ទឹម ។ នៅពេលឆ្អិន អ្នកលក់ក៏ដួសម្ហូបដាក់លើបាយក្តៅៗ ។

មុខម្ហូបពិសេសនេះមានតម្លៃ៤៨យាន់ក្នុង១ចាន (ឬស្មើជាង៦ដុល្លារអាមេរិក) ហើយពេលសួរថា តើម្ហូបនេះមានដើមកំណើតមកពីណា? អ្នកលក់ខាងលើប្រាប់ថា បងប្អូនជីដូនមួយរស់នៅតំបន់ក្វាងស៊ីចូវ បានឱ្យរូបមន្តធ្វើម្ហូបមកខ្លួន ។ ក្នុង១ថ្ងៃៗ លោកអាចលក់មុខម្ហូបឆាទុរេនដាក់ស្តរបឺរី ចាប់ពី៥ចាន ទៅ៦ចាន ។

ចុងក្រោយ ស្ត្រីអ្នកថតវីដេអូនិយាយថា មុខម្ហូបនេះមានរសជាតិឆ្ងាញ់ល្មមបរិភោគ ប៉ុន្តែវាមិនត្រូវគ្នាជាមួយនាងទេ ។ ដូច្នេះ នាងនឹងមិនត្រឡប់មកទិញវាបរិភោគទៀតទេ ។ វីដេអូនេះត្រូវបានមហាជនយកមកចែកចាយក្នុងបណ្តាញសង្គមហ្វេសប៊ុក ហើយធ្វើឱ្យមានការរិះគន់យ៉ាងច្រើន ក្នុងនោះបុរសម្នាក់និយាយថា ទុរេនមានរសជាតិឆ្ងាញ់បំផុត គឺទុរេនដែលបកពីសំបកមក ប៉ុន្តែមុខម្ហូបខាងលើជាការយកទុរេនមកប្រើប្រាស់ឥតប្រយោជន៍ ។

ចំណែកអ្នកលេងបណ្តាញសង្គមម្នាក់ទៀតនិយាយថា ៖ «ពេលនេះ ខ្ញុំយល់ហើយថា ជនជាតិអ៊ីតាលីមានអារម្មណ៍បែបណា នៅពេលពួកគេឃើញចំណិតម្នាស់នៅលើភីហ្សា ហើយផ្លែឈើឆ្ងាញ់ៗយកទៅធ្វើឱ្យខូចរសជាតិអស់» ៕https://mpics.mgronline.com/pics/Images/567000003503601.JPEG