ដើមសំរង ដែលមានឈ្មោះវិទ្យាសាស្រ្តហៅថា Scaphium affine ដោយសង្កេតឃើញថាមានដុះនៅតាមតំបន់អាស៊ីមួយចំនួន ដូចជាកម្ពុជា វៀតណាម ឡាវ ចិនជាដើម។ វាគឺជារុក្ខជាតិដើមធំៗ អាចមានកម្ពស់ចាប់ពី២៥ ទៅ ៣០ម៉ែត្រ។ ម៉្យាងវិញទៀត ការប្រមូលផលផលសំរងនឹងផ្តើមធ្វើឡើងពីពេលវាធំធាត់ចន្លោះពី៥ទៅ១០ឆ្នាំម្តង ហើយសម្រាប់រដូវកាលពេញប្រមូលផលផ្លែនេះវិញគឺនៅអំឡុងខែកុម្ភៈដល់ខែមេសាជារៀងរាល់ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjw93hiaCZkEms6ekJ5lrQwHPHBvBhRa9OEQq_XCfucFPu1F64kMs-hiklDnC1fx_KActetdBJ_YCnPQsuRttjiyvYG4Wr3Bj1LpYEGidmtud_ZxQx_kdILbO7NLFsbPrziZ0qvOf9DHzlRh9aSveh07hdGVOKoTLLO97a6-kVvRYaGvvLztWLEK6Ld2Xg/s960/2b3e43b3c72537126fec62ffb1e5ad1a.jpeg

ដើមសំរងគឺតែងដុះនៅតាមព្រៃជ្រៅៗនៃប្រទេសកម្ពុជា ប៉ុន្តែទោះជាយ៉ាងណា បច្ចុប្បន្ននេះ ដើមរុក្ខជាតិមួយប្រភេទនេះហាក់ខើចទៅៗ កំពុងប្រឈមទៅនឹងការផុតពូជនាថ្ងៃអនាគត ព្រោះតែសកម្មភាពរបស់បងប្អូនប្រជាពលរដ្ឋភាគច្រើនហាក់ខ្វះការពិចារណា បានទៅប្រមូលផលផ្លែសំរង ដោយធ្វើការកាប់រំលំដើម ដែលមិនមែនជាការឡើងបេះដូចពីមុននោះទេ។ ហេតុនេះហើយ បច្ចុប្បន្ន វាបានធ្វើឲ្យផ្លែសំរងកាន់តែខ្សត់ទៅនៅលើទីផ្សារ ថែមទាំងមានតម្លៃថ្លៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3Uk76crXPwjll9IG80gjfoV3MwK41MgzSuWfWsGHD-gToy8zVEsHYfcFRILEXpVr6kkUnP0mgfHP_mA8Ei1slVmqEfvrC72sdn4MBjA1BhM2lx2JF6IYN40cH-nYQ3b0FDYFMYBOhnbTApi_otzs2fdULTwlfyuUGhoctlZGTyaXIxwLkqXOeHUrZ32I/s811/photo_2022-07-11_20-52-57.jpg

ជាមួយគ្នានេះកាលពីអំឡុងខែមីនា ឆ្នាំ២០២៤ តាមអនុសាសន៍របស់លោកហាក់ ឡេង អភិបាលខេត្តកោះកុង ក៏បានរៀបរាប់អំពីបញ្ហានេះ និងសូមសំណូមពរដល់ពលរដ្ឋទាំងឡាយឈប់បន្តធ្វើសកម្មភាពទាំងឡាយដែលបង្កភាពវិនាសកម្មដល់ធម្មជាតិផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDeE2mYIxFsBS3coa04SDCFDU8kp857eRQuAaFiqKhZGQwd8s7ZT50LtaYoB-vDb2ZtWirbFmWzWTACDf8FJcliYpHphAdXLjCacaNBcVrA7GqoXf6NdjXhiDsfCiFxk3bs0tyJX_TbrIZc-PO3-VTXqnl9NJfHu8lt3QQnQWd9pPZWHYMQpA_SpM0jXo/s960/photo_2024-04-23_13-17-57.jpg

គួរបញ្ជាក់ថា ផ្លែសំរងនេះគឺល្បីល្បាញតាំងពីបុរាណកាលមកម្លេះ ថាជាឱសថបុរាណដ៏កម្រមួយប្រភេទ ថែមទាំងមានឱជារសឆ្ងាញ់ពិសារ ដែលជាទូទៅគេយកវាមកច្នៃជាបង្ហែម និងលាយជាមួយភេសជ្ជៈផ្សេងៗ ជាពិសេសគឺយកវាទៅត្រាំឲ្យរីកជាមួយនឹងគ្រាប់ជី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5wYc-jrsOAlRhtlumoCMPtbQstwgvabNZYfL__hufd2RMHwBn_KFMstPFWzXBY_SGBZ2561c-hBIZYCS8AqY5SiufNLBAJN6vdBVDiZ4T6bicaJDZZc-G5_rPOOz3D37flPTM7LsG1hp8QKfkaOc-VqhfPSWRDDFUIUQ5jnkNsqaiH1FMLlHsKQpIy4U/s960/photo_2024-04-23_13-19-01.jpg

អត្ថប្រយោជន៍នៃការទទួលទានផ្លែសំរងជាប្រចាំនឹងផ្តល់ឲ្យយើងទទួលបានសុខភាពល្អ និងមានប្រសិទ្ធភាពលើជំងឺជាច្រើន ដូចជា ជំងឺគ្រុនក្តៅ ក្អកផ្តាសាយ ការឈឺចាប់ឬជំងឺទាក់ទងនឹងប្រហោងឆ្អឹងច្រមុះ ជំងឺហឺត ជំងឺរលាកទងសួត រលាកសាច់បំពង់ក ស្នាមកន្ទួលឬរមាស់ បញ្ហារបត់នៃពោះវៀន រដូវមិនទៀង ឈឺក្បាលវិលមុខ សម្រកទម្ងន់ ជួយបង្កើនឱកាសនៃការមានកូន អាការគេងមិនលក់ជាដើម។ ខណៈដែលនៅប្រទេសចិនវិញ ក៏គេបានយកផ្លែសំរងនេះទៅច្នៃធ្វើជាអាហារបំប៉នសម្រាប់សុខភាព តាមមរយៈផលិតផលជាច្រើនប្រភេទទាំង ថ្នាំគ្រាប់, ភេសជ្ជៈ, សាច់សំរងក្រៀម។ល៕