ព្រឹត្តិការណ៍ពិរព័ណ៌វប្បធម៌ទេសចរណ៍ និងការសម្ដែងក្បាច់គុនសាវលីញនិងគុនល្បុក្កតោនៅអង្គរ (When Shaolin Meets Bokator at Angkor) ដែលនឹងប្រារព្ធឡើងនាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅខាងជើងប្រាសាទបាយ័ន ខេត្តសៀមរាប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdoefMrutbLcqWrB5rG0NTqEHMo9UBQWDqjpvpB87YNgWrGr4WSvFlJ7huD7EFPUbBHO0s6Y6J-DZLMoMcllnLVXGn6-kmdRVzN1f-nIVo-x2EghDxtS8eoMchKcDyq1fjB8rxMYMuR4IP_oJ5yvsV98JfePZoXQFmCn6be48c4eZ_XCC4uZsyGurB3ao/s1024/photo_2024-04-23_14-17-27.jpg
យោងតាមប្រភពក្រសួងទេសចរណ៍កម្ពុជា កាលពីពេលថ្មីៗ សូមជម្រាបជូនសមាគម ទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ផ្នែកឯកជន អ្នកសារព័ត៌មាន ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន និងភាគីពាក់ព័ន្ធជ្រាបថា ដើម្បីបន្តជំរុញការអនុវត្ត “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤- ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយរដ្ឋបាលប្រជាជនខេត្តហឺណាន និងរដ្ឋបាលខេត្តសៀមរាប រៀបចំ “ព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងព្រឹត្តិការណ៍ When Shaolin Meets Bokator At Angkor” នៅបរិវេណខាងជើងប្រាសាទបាយ័ន ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៧:៣០នាទីព្រឹក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiMfUZHKTl3SNUCpszI3Xd9HZjRsatM2d9A-x3AesFG9FNq-XYP5m54PW0i_9XAEzYR9R9qW4Ura8xu48fn4FgWe4bxmgKp3mfVWlB3T1y9freNas8YWF5ajjqKAzUK00-uYeXQeBTbssWMLFAH5SbvhniacT_LJTXo-rpKZNi-UFzIYGuXMQwq5gwUGU/s1280/photo_2024-04-23_14-17-38.jpg

ក្រសួងបន្ថែមថា ចំពោះព្រឹត្តិការណ៍ដ៏ធំលើកនេះ គឺរៀបចំឡើងនូវក្នុងគោលបំណងផ្សព្វផ្សាយគោលដៅទេសចរណ៍រួមគ្នារវាងខេត្តហឺណាន និងខេត្តសៀមរាប រួមជាមួយការសម្តែង រួមគ្នារវាងក្បាច់គុនសៅលីញ និងក្បាច់គុនល្បុកត្តោ។ តាមរយៈព្រឹត្តិការណ៍នេះនឹងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំកម្ពុជា-ចិន សមាគមទេសចរណ៍ អ្នកសារព័ត៌មាន និងស្ថាប័នពាក់ព័ន្ធសរុបជាង ៥០០នាក់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxdM4MgnP19ly0v50VUY6P0OQsngBaX2HDd80fSdjuetqOonGpehmovyF_itLGpT016mkJOFHbBxdTIMxGWtUQAMXpfitCFSvpltuihvBMcooNM-14G8e_hyBgbOFLDJxnhdTtS6l3sbYD-FyHlwAxiMfdKAGzjq6ArJNz-mVPIBFX9eZUppIxVxfCHmY/s1280/photo_2024-04-23_14-17-40.jpg

អាស្រ័យហេតុនេះ សូមស្ថាប័នពាក់ព័ន្ធ សមាគមទេសចរណ៍ ផ្នែកឯកជន ស្ថាប័នពាក់ព័ន្ធ អ្នកសារព័ត៌មាន ភ្ញៀវជាតិ-អន្តរជាតិ និងសាធារណជន មេត្តាជ្រាប ចូលរួមទស្សនាដោយសេរី និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ តាមគ្រប់មធ្យោបាយនិងគ្រប់រូបភាព សំដៅទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរ និងវិនិយោគិនចិនឱ្យមក ទស្សនា និងវិនិយោគនៅកម្ពុជា កាន់តែច្រើនថែមទៀត ក៏ដូចជាចូលរួមអបអរសាទរដល់ការអនុវត្តយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤” និង “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤-៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2Dn9X-DEqAPZoR5tulxx6eGl_oCYpf0qDg_NWm15mQ52guYcNrLWah3SnuKgQvw_9AO8TW15-m4LIjvHNJBa9itpp18Lx4ByGLBugs2QOjbNHGBu0U5DEHMUobIyG5Y1b6mZXWh28gvcPPTCb6MTJDSrmnZDF938i_20CWWv0jK8Uu-E9t1BMZS4csyQ/s1280/photo_2024-04-23_14-17-44.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiO3ljvIjXhtzHaLpUiS5AZXVew2bR2yTvXDM8muItZ8VTfSsBMxkEO6jlf45rt_luF2-PV85NIw_14f-jYrNjsTy-qDuxMNcttfpO4XRP9ARGMTP1aQ7yZQ_hir2SOFwBT5YYLK8K9it8wvt04iNvvTzqQGJCoO8LHpZaOoonr-IQ5Zo9fuW2L1SFaHr0/s960/photo_2024-04-23_14-17-22%20(2).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEis2usi_HlD78Hop1poCFA7ZSaTXKemnwrviGVaGy9IriRVYPkoRdFJd5FL74WKei4HHHm036kuJf_kABxiK_JEXoraPjY_B-A2ZJUiwTYr7kQEHtI7zXwdmWU5ELlsl-tWOUhPMb-5Pj6EiGIUk3BJtZpwn778CThd07wDgYTUXckEtNw8cDrA-6eidpE/s960/photo_2024-04-23_14-17-22.jpg