ក្រុមហ៊ុនផលិតយន្តហោះរបស់ចិន បានចាប់ផ្តើមលក់តាក់ស៊ីហោះនៅលើ Taobao ជាលើកដំបូង
ប្រទេសចិន៖ ក្រុមហ៊ុនផលិតយន្តហោះគ្មានមនុស្សបើករបស់ចិន EHang Holidings (EH.O) បានចាប់ផ្តើមលក់តាក់ស៊ីហោះម៉ូដែល EH216-S របស់ខ្លួននៅលើទីផ្សារ Taobao ជាលើកដំបូងក្នុងតម្លៃ ២.៣៩ លានយ័ន (ប្រមាណ ៣៣២,០៦០ ដុល្លារអាមេរិក) នេះបើយោងតាម Reuters ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះ។
តាក់ស៊ីហោះម៉ូដែល EH216-S មានសមត្ថភាពដឹកជញ្ជូនអ្នកដំណើរពីរនាក់តាមអាកាសឆ្លងកាត់ចម្ងាយរហូតដល់ ៣០ គីឡូម៉ែត្រ និងមានល្បឿនអតិបរមា ១៣០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ដូច្នេះម៉ូដែលថ្មីនេះនឹងបង្ហាញខ្លួននៅលើហាងលក់ទំនិញអនឡាញ Taobao ចាប់ពីថ្ងៃនេះតទៅក្នុងតម្លៃ ២.៣៩ លានយ័ន (ប្រមាណ ៣៣២,០៦០ ដុល្លារអាមេរិក) ដែលបច្ចុប្បន្នរថយន្តចុះចតបញ្ឈរនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកទិញ។
គួរកត់សម្គាល់ដែរថា ក្រុមហ៊ុនផលិតបានសន្យាថានឹងប្រគល់ឧបករណ៍នេះទៅឱ្យអតិថិជនក្នុងរយៈពេល ៣០ ថ្ងៃបន្ទាប់មានន័យថា នៅពេលដែលអ្នកធ្វើការកម្មង់ឧបករណ៍នេះនឹងបានទៅដល់ដៃអ្នកក្នុងរយៈពេល ៣០ ថ្ងៃក្រោយ។ យោងតាមអ្នកកាសែតចិនបានសង្កេតឃើញថា កញ្ចប់ដំបូងនៃ “តាក់ស៊ីតាមអាកាស” ត្រូវបានលក់អស់ទាំងស្រុងក្នុងរយៈពេលពីរបីម៉ោងបន្ទាប់ពីការចុះបញ្ជីសម្រាប់លក់។ ក្រុមហ៊ុន EHang អះអាងថា EH216-S បានដំណើរការដោយស្វ័យភាពទាំងស្រុងចាប់តាំងពីការចាប់ផ្តើមនៃការផលិតសៀរៀល។ លោក Hu Huazhi ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនក៏បានប្រកាសពីផែនការប្រកបដោយមហិច្ឆតាក្នុងការបណ្តាក់ទុនចូលទៅក្នុងទីផ្សារបរទេសនៅចុងឆ្នាំនេះផងដែរ។
គួរបញ្ជាក់ដែរថា ទីផ្សារតាក់ស៊ីហោះរបស់ចិនកំពុងរីកដុះដាលខ្លាំងនៅទូទាំងសកលលោក ហើយកំពុងនាំមុខគូប្រជែងរួចទៅហើយ ដោយសារតែរដ្ឋបាលអាកាសចរណ៍ស៊ីវិលនៃប្រទេសចិន (CAAC) “គាំទ្រ” យ៉ាងខ្លាំងចំពោះឧស្សាហកម្មថ្មីនេះ។ EH216-S ត្រូវបានគេព្យាករណ៍ថាជាអាជីវកម្មដ៏ធំមួយរបស់ប្រទេសចិន។ បច្ចេកវិជ្ជាចល័តតាមអាកាសបានផ្តល់អត្ថប្រយោជន៍សម្រាប់វិស័យជាច្រើន ពីការធ្វើដំណើរលឿនជាងមុននៅក្នុងទីក្រុង និងការកែលម្អការដឹកជញ្ជូនដើម្បីប្រើប្រាស់ក្នុងវិស័យកសិកម្ម និងប្រតិបត្តិការសន្តិសុខ៕







យោងតាមសារព័ត៌មាន Thai PBS World ដែលបានចុះផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ថាប្រទេសថៃគ្រោងនឹងដាក់ចេញនូវស្តង់ដារផលិតផលថ្មីសម្រាប់ការនាំចេញទុរេន ដើម្បីបង្កើនគុណភាព និងការប្រកួតប្រជែងទីផ្សារពិភពលោក។ ស្របតាមការណែនាំរបស់នាយករដ្ឋមន្ត្រី ស្រេតថា ថាវីស៊ីន ក្រសួងកសិកម្ម និងសហករណ៍មានភារកិច្ចរៀបចំសេចក្តីព្រាងច្បាប់ ដើម្បីទប់ស្កាត់ការលក់ទុរេនមិនទាន់ទុំ ឬមិនទាន់មានស្តង់ដារ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវគុណភាពផ្លែឈើ និងអាចយកឈ្នះក្នុងការប្រកួតប្រជែងនាំចេញ។















.jpg)
.jpg)
.jpg)






.jpg)












