ប្រទេសសិង្ហបុរី ៖ នៅពេលនិយាយអំពីការជ្រើសរើសបុគ្គលិកចូលធ្វើការនៅប្រទេសកម្ពុជា យើងនឹងឃើញក្រុមហ៊ុនជាច្រើនពិចារណាលើប្រវត្តិរូប និងបទពិសោធន៍ការងាររបស់បេក្ខជនដាក់ពាក្យធ្វើការ ។ ប៉ុន្តែក្រុមហ៊ុនសិង្ហបុរីជាច្រើននឹងពិចារណាទៅលើថ្ងៃខែឆ្នាំកំណើតរបស់បេក្ខជនផងដែរដើម្បីចង់ដឹងថា តើបេក្ខជនអាចធ្វើការជាមួយក្រុមហ៊ុនបានទេ? ប្រសិនបើមើលហុងស៊ុយហើយមិនល្អ ក្រុមហ៊ុននឹងមិនហៅបេក្ខជននោះមកសម្ភាសន៍ទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhh9gO6eBRS_Z6sx5ZJ0lC3AJ-gHx20w3NuM4CdF8A3Pcy8jbwym2C8gdNmHRMZgbkPpCOy0MkOXTnkjwHuPzX4VKaBSQtMuXa0jNfHPsDy8IBQNjiottqYGt3YfSu4OzON6hddrCbJ0qdjZP1IFMDv1an8PEDJC4G4HTX-5nAR6z93ykOax-n0fC81XAk/s2048/20210228_singapore_078.jpg

លោក Mark Tan គឺជា CEO របស់ក្រុមហ៊ុន Way Fengshui Group ធ្វើការខាងផ្នែកប្រឹក្សាយោបល់រឿងហុងស៊ុយ បានបង្ហាញទិន្នន័យប្រាប់ CNBC ថា ជារៀងរាល់ឆ្នាំ មានក្រុមហ៊ុនប្រមាណជាង១០០ បានមកប្រឹក្សាជាមួយក្រុមហ៊ុនរបស់លោក ពាក់ព័ន្ធនឹងការសម្រេចចិត្តជ្រើសរើសបុគ្គលិកមកធ្វើការ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgm_CjYtQsvmgoxne9CTcnc8FJGmFZG-A3NTelebs8zyYwGGsRnJN2MXeGCwHaigirW9CfctxN91H-cRbX01DIPquCTLbNABlfSmtH8dTW9x2u60_8lqW5qMk8plOB7KqvVUxvjX3r-yJNCi7E4VaF9_xxF9icr7DaR_q3k8HQ748wpCPyB3Hf1LejTV7M/s1024/photo_2024-04-23_08-55-10.jpg

ក្រុមហ៊ុនទាំងនេះនឹងផ្តល់ព័ត៌មានលម្អិត ដូចជា ៖ ថ្ងៃខែឆ្នាំកំណើតរបស់បេក្ខជនសម្រាប់មើលហុងស៊ុយ ប៉ុន្តែវាមិនមែនជាផ្នែកទាំងអស់ដែលក្រុមហ៊ុនយកមកសម្រេចចិត្តហៅបេក្ខជនមកសម្ភាសន៍ ឬទទួលបេក្ខជនចូលធ្វើការនោះទេ ពីព្រោះនៅជំហានចុងក្រោយ ផ្នែកធនធានមនុស្ស (HR) របស់ក្រុមហ៊ុនមានសិទ្ធិសម្រេចចិត្តក្នុងការជ្រើសរើសបេក្ខជនណាម្នាក់មកធ្វើការ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwxzsLKhYdwTcspKXA0Sj1PvyMs7Iw41pYjGbPcAgBVKBljdOk4YT8LNtwFTAPuV3iyF65f3GlKdjjTraFXFyZIrs5qBlEUkvXeEjJZmcXnS9RQBiNH8teZuOYCp-rL0uVkW1a-LPF3141FaUuQb00rO3WyDr0NbP4v2Caz24TcqP7dh5Kg3YateKp8fE/s976/photo_2024-04-23_08-55-13.jpg

លើសពីនេះ ក្រុមហ៊ុនទាំងនេះមិនត្រឹមតែមើលហុងស៊ុយសម្រាប់ជ្រើសរើសបេក្ខជនមកធ្វើការប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុនជាច្រើនបានប្រឹក្សាជាមួយគ្រូមើលហុងស៊ុយផងដែរ មុនពេលសម្រេចចិត្តប្រកបអាជីវកម្ម ដូចជា ៖ ការវិនិយោគសាងសង់រោងចក្រថ្មី ហើយគ្រូទាយនឹងមើលពីទីតាំង និងបរិវេណនៅជុំវិញថា តើការសាងសង់រោងចក្រត្រូវតាមក្បួនហុងស៊ុយដែរឬទេ?https://mariavincentrobinson.files.wordpress.com/2022/04/20210117_singapore_212.jpg

ក្រៅពីក្រុមហ៊ុនជាច្រើននៅសិង្ហបុរីចាប់អារម្មណ៍មើលហុងស៊ុយពាក់ព័ន្ធនឹងការប្រកបអាជីវកម្មហើយ មនុស្សទូទៅក៏ចាប់អារម្មណ៍មើលរាសីផ្ទាល់ខ្លួនផងដែរ ហើយសំណួរដែលពួកគេតែងតែសួរជាញឹកញាប់ គឺតើពេលណាទើបពួកគេក្លាយជាអ្នកមានទ្រព្យសម្បត្តិ? ក្រៅពីនេះ អ្នកខ្លះចង់ដឹងពីជោគវាសនារបស់ខ្លួន និងសុំការប្រឹក្សាអំពីរឿងស្នេហា និងការរៀបអាពាហ៍ពិពាហ៍ផងដែរ ។https://miro.medium.com/v2/resize:fit:1400/0*GFjSi1JsOuS_hJAq.jpg

ការពេញនិយមមើលរាសី និងហុងស៊ុយបានធ្វើឱ្យក្រុមហ៊ុនរកស៊ីផ្នែកនេះនៅប្រទេសសិង្ហបុរី កើនឡើង៣២,៦% ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ។ រយៈពេលជាច្រើនឆ្នាំកន្លងមក ប្រាក់ចំណូលពីផ្នែកនេះកើនឡើងជិតស្មើ៧០% ឬស្មើនឹង៧៦លាន២សែនដុល្លារសិង្ហបុរី ៕