គ្រុនផ្តាសាយត្រូវបានចាត់ទុកថាជាជំងឺមួយដែលតែងកើតមានជារឿយៗរដូវរងា ប៉ុន្តែមនុស្សជាច្រើនឆ្ងល់ថា ចំពោះរដូវប្រាំងក្តៅខ្លាំង ស្ងួតហួតហែងវិញ ពួកគេបែរជាកើតជំងឺផ្តាសាយនេះដូចគ្នាដែរ។

យោងតាមការសិក្សាស្រាវជ្រាវពីមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ (CDC) បានរកឃើញមេរោគគ្រុនផ្តាសាយគឺអាចកើតមានពេញមួយឆ្នាំ មិនថាក្នុងរដូវក្តៅឬរងារនោះទេ។ប្រភេទនៃជំងឺផ្តាសាយគឺបណ្តាលមកពីវីរុស ឬប៉ារ៉ាស៊ីតដែលរស់នៅពីលើសារពាង្គកាយមានជីវិត។ មេរោគផ្តាសាយនឹងត្រូវបានចម្លងទៅកាន់មនុស្សគ្រប់រូប បើទោះបីជាពួកគេមានសុខភាពល្អក្តីក៏នៅតែអាចឆ្លងជំងឺនេះបានដែរ ប្រសិនបើពួកគេបានស្រូបយកដំណក់ទឹកដែលមានមេរោគនៅលើអាកាស ក៏ដូចជាមានការប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជម្ងឺ ឬក៏មានការប៉ះភ្នែក ច្រមុះ មាត់ បន្ទាប់ពីប៉ះផ្ទៃដែលមានមេរោគ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibvPOJiG6OroyyOcE_eujPILbtRGGakeOUP_sV4LMiQ8PSbr5GnjaLLPvySHss5OYJJD34ecqPSGQ8ifa_M54XnZVffT9bsWjHlSCCmdPlCYCrfJgfPmrBVb6TX7IAyp6Z4HMZ6t8VrE1fKtpmymWHrby7GCN0sf1KOQf7zcVkQGuirFNtc6wJp3x_ZmA/s880/blog_107656.jpg

សម្រាប់រដូវក្តៅនេះវិញ មនុស្សមួយចំនួននៅតែអាចឆ្លងជំងឺផ្តាសាយនេះបានយ៉ាងងាយ ដោយសារពួកគេតែងមានទំនោរចំណាយពេលវេលាច្រើននៅខាងក្រៅ។ ដូច្នេះហើយ មេរោគអាចឆ្លងតាមទីសាធារណៈដូចជាហ្វូងមនុស្សនៅក្នុងសួនកម្សាន្ត ឬតាមរយៈការប៉ះពាល់ដោយផ្ទាល់ឬប្រយោលចំពោះកន្លែងសំខាន់ៗមួយចំនួនដូចជា ផ្លូវដែកជណ្តើរយន្ត និងប៊ូតុងជណ្តើរយន្តជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjW3YNLdTGrCD58bFAamBcpZFtNc_W2I8ay-gUXydePTtgjVEJP14bdKt7DdJ7xY_VCVnS87aYg_-WZvN2q3OwS0mAo3ZS8w06-hpEcqawAk1KCG5lUXkFMup-Jgqr3DBKB_ik8s3bLf6lDsdm89d9xiah6HC0yYyJsCMpGA3SUDVRGdOAKvYhTIw5gWrI/s1024/graphicstock-sick-woman-lying-in-bed-with-high-fever-she-has-cold-and-flu-in-front-of-her-is-tea-with-lemon-and-honey_rA_58tnZb-1024x683.jpg

ទោះជាយ៉ាងណា រោគសញ្ញានៃជំងឺផ្តាសាយទាំងរដូវក្តៅនិងរដូវរងារ គឺវាមានលក្ខណៈស្រដៀងគ្នាច្រើន ប៉ុន្តែគឺវាខុសគ្នាត្រង់ថាប្រភេទមេរោគដែលប៉ះពាល់ដល់រាងកាយគឺខុសគ្នា។ ជំងឺផ្តាសាយរដូវរងា ជាទូទៅបណ្តាលមកពីមេរោគ rhinoviruses ហើយជារឿយៗវាយប្រហារលើផ្លូវដង្ហើមផ្នែកខាងលើ។ ផ្ទុយទៅវិញ ជម្ងឺផ្តាសាយនៅរដូវក្ដៅជួនកាលបណ្តាលមកពីមេរោគ enteroviruses ដែលរស់នៅក្នុងពោះវៀន ហើយលូតលាស់ក្នុងអាកាសធាតុក្តៅខ្លាំង។https://www.rollingstone.com/wp-content/uploads/2023/07/The-Heat-Will-Kill-You-First.jpg?crop=0px%2C185px%2C1798px%2C1014px&resize=1600%2C900

បន្ថែមពីនេះ រោគសញ្ញានៃជំងឺគ្រុនផ្តាសាយរដូវក្តៅគឺពិតជាមានលក្ខណៈស្រដៀងនឹងផ្តាសាយរដូវរងារណាស់ ដែលនឹងបណ្តាលឲ្យយើង កណ្តាស់ ហៀរសំបោរ ក្អក ឈឺករជាដើម។ ប៉ុន្តែទោះជាយ៉ាងណា ការបារម្ភមួយទាក់ទងនឹងផ្តាសាយរដូវក្តៅនេះ គឺវាអាចនឹងបណ្តាលឬវិវត្តទៅជាជំងឺផ្សេងទៀត ដែលត្រូវតែតាមតាមដាននិងប្រុងប្រយ័ត្ន ដូចជា ជំងឺរលាកក្រពះពោះវៀន ការរលាកសួត រលាកទងសួត និងការពុលអាហារជាដើម។https://encrypted-tbn0.gstatic.com/images?q=tbn:ANd9GcQljfKh2y8j31tLTjnBDgB0gETDKuEgOfGohEkEbOEWgztiDa4Dmo0JyDplfGOCPuswi0o&usqp=CAU

រោគសញ្ញាទូទៅនៃជំងឺរលាកក្រពះ ស្រដៀងទៅនឹងគ្រុនផ្ដាសាយរួមមាន គ្រុនក្តៅ ឈឺក្បាល និងឈឺខ្លួនប្រាណ រាគជាទឹក និងរមួលក្រពើ។ ចំណែករោគសញ្ញានៃជំងឺរលាកសួតមានដូចជាគ្រុនក្តៅញាក់ ឈឺក្បាល និងការក្អកដោយមានទឹករំអិលពណ៌បៃតង ឬលឿង ដង្ហើមខ្លី និងឈឺទ្រូងខ្លាំងផងដែរ៕