ជាការពិតណាស់ ការផឹកទឹកឱ្យបានគ្រប់គ្រាន់គឺពិតជាល្អខ្លាំងណាស់ចំពោះសុខភាពរាងកាយរបស់យើង។ ទោះជាយ៉ាងណាប្រសិនបើអ្នកផឹកទឹកខុសរបៀបក៏អាចបណ្តាលឱ្យបាត់បង់ជីវិតបានផងដែរ។ ដូច្នេះការផឹកទឹកឱ្យបានត្រឹមត្រូវគឺ ២ លីត្រក្នុងមួយថ្ងៃសម្រាប់មនុស្សពេញវ័យ ហើយ ១ លីត្រ/ថ្ងៃ សម្រាប់កុមារ និងកន្លះលីត្រសម្រាប់ទារក។ ហេតុនេះហើយប្រសិនបើអ្នកផឹកលើសកម្រិត ឬខុសរបៀបអាចបណ្តាលឱ្យអ្នកពុលទឹក ឬអាចបាត់.បង់.ជីវិតភ្លាមៗ ព្រោះដោយសារកន្លងទៅក៏មានស្ត្រីជនជាតិអង់គ្លេសម្នាក់បាត់បង់ជីវិតដោយសារការផឹកទឹកផងដែរ។ ដូច្នេះអត្ថបទនឹងប្រាប់អ្នកពីកំហុសនៃការផឹកទឹកដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ជីវិត៖
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOs0PQkx8vIsQtTknOetmVnUnO1mo6u6t2igOK4O-U0CMQ6tFjaTRszm405z6a3RgGuApiiwpcmAJydkQwHhZFZe2T_d8lOzjDXXrmIVYYV8yUuDy0WCrIXEzDRmzf8k4bj2_DjUNFbCOEFmiN4_gjj5_Qy-X0LH4ADINmVpRTn7WDXM4o4vL0zfN7sVo/s1000/boy-drinking-from-water-bottle-8ac6066a68784e3b936577232a502da9.jpg
១.ផឹកទឹកលឿនពេក៖ ការផឹកទឹកលឿនពេក អាចប៉ះពាល់ដល់តុល្យភាពនៃអំបិលរ៉ែក្នុងរាងកាយ បណ្តាលឱ្យរាងកាយមិនអាចផ្លាស់ប្តូរសារធាតុរ៉ែផ្សេងៗបាន ធ្វើឱ្យសារធាតុរាវប្រមូលផ្តុំនៅក្នុងកោសិកាដែលបណ្តាលឱ្យហើមនិងស្លា.ប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaTI01FCbw_z20qeNfbN5iAxEf0AClWVVnQ5g-NKa544UWQNH7SUBxI0B30OCGh_D6NFV_ESNBYVH71nAX6by-kboB3hTgr2hHQxWggtIgkmLL8mNTXUfH3zuHzdGxknwaRbuOazoweIiJwLoRlqhKeQZL5joJyVgo8F15kV66DvNyZIJjKGrzMOcAB9A/s3504/DrinkingWater_share.jpg

២.ផឹកទឹកច្រើនពេក៖ វាកើតឡើងនៅពេលដែលអ្នកផឹកទឹកច្រើន លើសពីអ្វីដែលតម្រងនោមបញ្ចេញនៅក្នុងទឹកនោមរបស់អ្នក។ ករណីនេះ អាចបណ្តាលឱ្យមានការប្រមូលផ្តុំទឹកច្រើនពេកនៅក្នុងចរន្តឈាមរបស់អ្នកដែលអាចបណ្តាលឱ្យស្លា.ប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhC2Z2cDifJh4OTQCYweug9Rbf8-tqCG9T3pB1LezcE5xIPQiU5ra81erchH7CMBHWpfyaIDleUQvxGIp2tRa68S930JzhLgkzo9KoP_4iYc6vKMMwmNXnTkpVwBZyhCPr3moj6T_vu8dO4910Axub3hBtCUgO8kRwnXSuyNe9qyHwZs_X0OZ39HQ30TxI/s1280/p07zcbtm.jpg

៣.ផឹកភេសជ្ជៈផ្សេងៗជំនួសឱ្យទឹក៖ បច្ចុប្បន្នមនុស្សជាច្រើនចូលចិត្តផឹកទឹកដែលមានរសជាតិដូចជា ភេសជ្ជៈជាតិផ្អែម កាហ្វេ តែ និងទឹកផ្លែឈើជាដើម ដោយយកភេសជ្ជៈទាំងនោះមកផឹកជំនួសទឹក ដែលការធ្វើបែបនេះនឹងជះឥទ្ធិពលអវិជ្ជមានទៅលើសុខភាពរបស់អ្នក បណ្តាលឱ្យអ្នកមានគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរ។https://media-cldnry.s-nbcnews.com/image/upload/rockcms/2023-01/drini-water-mc-230119-70d222.jpg

ទោះជាយ៉ាងណាក៏ដោយ ការស្លាប់ដោយការផឹកទឹកច្រើនពេកចំពោះមនុស្សដែលមានសុខភាពល្អគឺកម្រណាស់។ ប៉ុន្តែវាអាចកើតឡើងជាពិសេសចំពោះអត្តពលិក ឬអ្នកដែលហាត់ប្រាណក្នុងអាកាសធាតុក្ដៅ ឬអ្នកដែលមានជំងឺតម្រង់នោម ដែលភាគច្រើនពួកគេតែងតែផឹកទឹកច្រើននិងលឿនពេក បណ្តាលឱ្យមានការពុលទឹកជាញឹកញាប់៕