នៅពេលដែលអ្នកណាត់នរណាម្នាក់ដើម្បីញ៉ាំអាហារពេលល្ងាចជុំគ្នា មិនថាគ្រួសារ មិត្តភក្តិ ឬក្រុមការងារនោះទេ ប្រសិនបើអ្នកចង់ដឹងថាមនុស្សទាំងនោះមានចរិតលក្ខណៈបែបណា សូមអ្នកសង្កេតចំណុចទាំងនេះឱ្យច្បាស់ ព្រោះមនុស្សមួយចំនួនតែងតែបញ្ចេញចរិតពិតនៅពេលពួកគេញ៉ាំអាហារ។ ដូច្នេះអត្ថបទនេះនឹងប្រាប់អ្នកឱ្យដឹងពីអត្តចរិតមនុស្សនៅពេលញ៉ាំអាហារជុំគ្នាតាមរបៀបចិត្តវិទ្យា៖

១.មនុស្សដែលញ៉ាំលឿននិងផឹកលឿន៖ មនុស្សប្រភេទនេះភាគច្រើនគឺជាមនុស្សឧស្សាហ៍ព្យាយាម និងរហ័សរហួន។ ក្នុងជីវិតរបស់ពួកគេមិនថារវល់ ឬក៏អត់នោះទេគឺពួកគេតែងមានទម្លាប់ញ៉ាំលឿនជាងអ្នកដទៃជានិច្ច ពួកគេជាមនុស្សមានសតិសម្បជញ្ញៈខ្ពស់ គិតពេលវេលាជាធំ ចិត្តល្អស្លូតបូត អៀនច្រើន ហើយក៏រៀងនឿយបន្តិចដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLlweOgcsEPumgJC4R35aWC6QOvzquJ56GMJUJTekGVqHNkkKzmaI3wMpYtwJT1wkMCUGXfmgpN0iUK5S3ATSEe5o0xDRXUGaUEd6PzdkNfpx_Qac1jVOYBYYuZXcVFklljkO6ylZH-QwlhfRwi8v7pUS-7gcsPKX2XNDULkJxweaUXm9ljPkCUBLcfc4/s800/photo_2024-04-23_14-21-20.jpg

២.មនុស្សដែលញ៉ាំយឺត៖ មនុស្សដែលចូលចិត្តញ៉ាំយឺតបង្ហាញថាពួកគេជាមនុស្សសប្បាយរីករាយតាំងពីដើមមក ឬមានបុគ្គលិកលក្ខណៈមិនសូវខ្វល់ខ្វាយពីមនុស្សជុំវិញខ្លួនប៉ុន្មានទេ។ បើតាមចិត្តវិទ្យាបានឱ្យដឹងថា មនុស្សដែលមានទម្លាប់ញ៉ាំអាហារយឺតនឹងបានសុខទៅថ្ងៃមុខ មិនសូវរងទុក្ខ មិនសូវខ្វល់ខ្វាយនឹងការងារច្រើននោះទេ ហើយជីវិតរបស់ពួកគេគឺពិតជាមានសុភមង្គល និងរីករាយបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiur2Kko9q0ZcB0PQ8wc9f23Ipdp0l-O5dfSz2SNlzDkIvYsrvKSzZnxVMf7pavp8fMHWA4ureyG2GKwhGJm9A4mExOFhIbuosW8E31vC8F4p3LNvQuNTV9iZlwzvvfWpz_0W9SEEtdZVN4JStWM19MJSQqgTAcqqF2WbxFPLUnorTi0d9YhODHZktHAj8/s1280/photo_2024-04-23_14-21-32.jpg

៣.មនុស្សដែលញ៉ាំបញ្ចេញសំឡេងឮៗ៖ អ្នកដែលតែងតែបញ្ចេញសម្លេងឮៗនៅពេលញ៉ាំអាហារ បង្ហាញថាពួកគេជាមនុស្សខ្វះសីលធម៌ ខ្ជិល គ្មានសមត្ថភាព និងមិនសូវចេះរកលុយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcJbc15SL3EV_bLl1zKqmbtdbRPFWTiD-fA39fX0sARLRbhQ_1WHteLoGnkBpA6YcZvoRJ0ziCCmO_F-BdRBXoLAozP9QPpL4XIpFBgWcqRuYIYQw9xFW2XIuKsOM6C8YsY32O90bkgV4GvkSPBLjBFkY6cnvp0WIpBcwWSOsNyofHsITThg1-Y-TsslY/s960/photo_2024-04-23_14-21-45.jpg

៤.មនុស្សដែលផឹកទឹកច្រើនរហូតដល់ហៀរចេញតាមមាត់៖ អ្នកដែលទទួលទានប្រភេទនេះច្រើនតែជាមនុស្សដែលនិយាយមិនសមហេតុផល ហើយមានចិត្តមិនស្ងប់។ ក្នុងជីវិតពួកគេច្រើនតែមិនសម្រេចចិត្ត ហើយមិនដែលមានយោបល់ក្នុងការសម្រេចចិត្តច្បាស់លាស់ឡើយ។ ជីវិតរបស់ពួកគេមានបញ្ហាជាច្រើន ជាពិសេសពួកគេមិនដែលមានភាពស្អាតស្អំឡើយ។https://healthier.stanfordchildrens.org/wp-content/uploads/2022/12/healthy-eating-blog-stanford-childrens-1200x675-1.jpg

៥.មនុស្សដែលញ៉ាំអាហារមួយៗ៖ មនុស្សដែលញ៉ាំអាហារមួយៗ ដោយការទំពារឱ្យបានហ្មត់ចត់ គឺជាប្រភេទមនុស្សពូកែអត់ធ្មត់ សុភាពត្រឹមត្រូវ មានសុជីវធម៌ និងមានសីលធម៌ល្អក្នុងជីវិត។ មនុស្សបែបនេះតែងតែឈ្នះចិត្តអ្នកដទៃ ដោយសារភាពទន់ភ្លន់ សុភាព សមត្ថភាពក្នុងការស្តាប់ និងការចែករំលែក។ ពួកគេក៏ជាប្រភេទមនុស្សដែលចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯង មិនបណ្តោយឱ្យអ្នកដទៃជិះជាន់តាមចិត្តនោះទេ ហើយក៏ចេះគ្រប់គ្រងស្ថានការណ៍ផ្សេងៗបានយ៉ាងល្អផងដែរ៕