Home Blog Page 1112

មិនគួរឱ្យជឿ! ផ្ទះមួយខ្នងនៅប្រទេសបារាំងត្រូវបានគេដាក់លក់ក្នុងតម្លៃត្រឹមតែ ១ ដុល្លារប៉ុណ្ណោះ

0

ប្រទេសបារាំង៖ ផ្ទះចំណាស់មួយខ្នងដែលមានទំហំ ៧៧.១៨ ម៉ែត្រការ៉េ ក្នុងទីក្រុង Saint-Amand-Montrond ប្រទេសបារាំងត្រូវបានគេដាក់លក់ក្នុងតម្លៃត្រឹមតែ ១ អឺរ៉ូប៉ុណ្ណោះ (ប្រមាណ ១.០៧ ដុល្លារអាមេរិក) នេះបើយោងតាមការចុះផ្សាយរបស់ CNBC កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។
គម្រោងលក់អចលនទ្រព្យដែលត្រូវបានគេបោះបង់ចោល ឬខូចខាតក្នុងតម្លៃប្រហែល ១ ដុល្លារនេះបានកំពុងរីកដុះដាលយ៉ាងខ្លាំងនៅទូទាំងទ្វីបអឺរ៉ុប ក្នុងគោលបំណងដើម្បីទាក់ទាញអ្នកទិញ ក៏ដូចជាលើកទឹកចិត្តដល់ការជួសជុលផ្ទះចាស់ៗ កាត់បន្ថយចំនួនផ្ទះទទេ និងជួយបញ្ច្រាសចំនួនប្រជាជនដែលធ្លាក់ចុះ ធ្វើឱ្យកណ្តាលទីក្រុងមានភាពរស់រវើកឡើងវិញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjafCJuUuudxfEdLADKTy4Exu_9-2vyB0US_prr3hCOG30k4i0Jo_obFUbfAW_57YSPazGBchq6QkcnSIySRr7NXrxNmTiqJ6-60Fd8TygpokGejLLostaf3FZLzvHmHT8HnCWEmKbNcJ4i4SAxbVZuvtMgO4LJpE-qSkXHoGFDMj9kXBfFbPFSayuse1s/s680/391743765-713395957492678-7854-3044-9092-1713850311.jpg

ដូច្នេះទីក្រុងមួយនៅកណ្តាលប្រទេសបារាំងបានកំពុងលក់ផ្ទះមួយខ្នងទំហំ ៧៧.១៨ ម៉ែត្រការ៉េ ក្នុងតម្លៃ ១ អឺរ៉ូ ដែលវាជាផ្ទះពីរជាន់មានបន្ទប់គេងពីរ ផ្ទះបាយមួយ និងបន្ទប់ទឹកមួយ។ អចលនទ្រព្យនេះក៏រួមបញ្ចូលទីធ្លាប្រហែល ១៣ ម៉ែត្រការ៉េ និងយានដ្ឋានទំហំ ១៦ ម៉ែត្រការ៉េផងដែរ ហើយវាមានទីតាំងជិតមន្ទីរពេទ្យ សាលារៀន ហាងទំនិញ និងកន្លែងលេងកីឡាទៀតផង។ ផ្ទះនេះបើកចំហសម្រាប់ជនជាតិបារាំង និងជនបរទេស ដោយមិនគិតពីថាតើពួកគេនៅលីវ មានគ្រួសារ ធ្វើការ ឬចូលនិវត្តន៍នោះទេ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលអ្នកទិញផ្ទះចំណាស់នេះគឺដាច់ខាតត្រូវតែជួសជុល ដែលតម្លៃជួសជុលប្រហែល ១៣៦ ១៥៦ ដុល្លារអាមេរិក (មួយសែនបីម៉ឺនប្រាំមួយពាន់មួយរយហាសិបប្រាំមួយដុល្លារអាមេរិក)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ7_K3xZ4Dot0xIqmUifzS-INoFFcheskjRuz0x44nX-wPYX73sT2GsmjBndAuCrQltnov9p4jt8DG-bRrw50fdFv_vyMY0FwuGJG4ZUL1fnCQ_xRpM9NwFxpG5_fqpUGGsQRYE1fuhtADkwvIePeX41eHCcAuZUcQhP44nKOHmk0VarCGeRKRdYw2oB4/s680/MjAyNDA0OTU3OWQwZjZlZDEwZWQ0Nm-5074-8058-1713850311.jpg

អ្នកទិញក៏ត្រូវរស់នៅក្នុងផ្ទះនេះយ៉ាងហោចណាស់ ១០ ឆ្នាំ ដោយសារផ្ទះនេះត្រូវបានគេបោះបង់ចោលរយៈពេល ១២ ឆ្នាំហើយ។ យោងតាមលោក Blondieau បាននិយាយថា បច្ចុប្បន្នទីក្រុង Saint-Amand-Montrond មានប្រជាជនរស់នៅជាង ៩,០០០ នាក់ ទោះជាយ៉ាងណាគម្រោងនេះមិនតម្រូវឱ្យអ្នកដែលរស់នៅទីក្រុងនេះទិញផ្ទះទេ ព្រោះគេចង់បានមនុស្សចំណូលថ្មីដើម្បីបង្កើតជីវិតថ្មីនៅទីនេះសម្រាប់ច្រើនឆ្នាំខាងមុខ។
គួរបញ្ជាក់ដែរថា នេះជាលើកទីពីរហើយដែលទីក្រុង Saint-Amand-Montrond បានលក់ផ្ទះមួយក្នុងតម្លៃ ១ អឺរ៉ូ។ កាលពីឆ្នាំ ២០២១ យូនីតទីមួយរបស់ទីក្រុងក៏ត្រូវបានដាក់លក់ក្នុងតម្លៃ ១ អឺរ៉ូដែរហើយមានអ្នកដាក់ពាក្យជាង ៩០ នាក់។ ទីបំផុតផ្ទះបានទៅដល់គ្រួសារមួយដែលពួកគេកំពុងរស់នៅជារៀងរាល់ថ្ងៃ៕https://img.etimg.com/thumb/width-1600,height-900,imgsize-302882,resizemode-75,msid-109521159/news/international/world-news/buy-a-house-in-france-for-only-1-euro-repair-cost-will-also-be-subsidised-who-is-eligible.jpg

តម្លៃបន្ទប់សណ្ឋាគារនៅជប៉ុនកើនឡើងខ្ពស់ក្នុងរយៈពេលជិត៣០ឆ្នាំ

0

ប្រទេសជប៉ុន ៖ សារព័ត៌មាន Japan Times បានរាយការណ៍ពីស្ថានការណ៍ឧស្សាហកម្មទេសចរណ៍នៅប្រទេសជប៉ុនថា តម្លៃស្នាក់នៅបន្ទប់សណ្ឋាគារជប៉ុន កាលពីខែមីនា ឆ្នាំ២០២៤ បានកើនឡើងខ្ពស់បំផុតក្នុងរយៈពេលជិត៣០ឆ្នាំមកនេះ ស្របពេលប្រាក់យ៉េនធ្លាក់ថ្លៃខ្លាំង រហូតធ្វើឱ្យប្រាក់យ៉េនមានតម្លៃថោក ។ ទោះយ៉ាងណា រដូវផ្កាសាគូរ៉ារីកមានរយៈពេលយូរ បានជួយទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនធ្វើដំណើរមកកម្សាន្តនៅជប៉ុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjORC-b5F2MzjvhVbHAYZ71i6jFIzEf1YOyoalCLBqIHH1MRZCe3B9vFaZd68iiVJGvgwtRzKBB6PmNlUkowFmAtWNaO_sP9r9hWqBuWkH3TYe11a3dqtP2CQbCfT8uItrGh6GnbLnezcgghjNjoUdG7U54Qqr_IWcAlTX71Rk2_bYlaYQMUUN7YFBcqfs/s520/20150917125700_55fb0cfc0cec7.jpg

យោងតាមទិន្នន័យរបស់ CoStar Group បង្ហាញថា តម្លៃបន្ទប់សណ្ឋាគារជាមធ្យមក្នុង១ថ្ងៃ នៅប្រទេសជប៉ុន ស្មើនឹង២០.៩៨៦យ៉េន (ឬស្មើប្រមាណ១៣៩ដុល្លារអាមេរិក) ដែលជាតម្លៃខ្ពស់បំផុត បើគិតចាប់ពីខែសីហា ឆ្នាំ១៩៩៧ និងកើនឡើងជិត២០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ។ ក្រៅពីនេះ ចំនួនការចូលស្នាក់នៅក្នុងសណ្ឋាគារ ក៏បានកើនឡើង៧៨% ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipJD2U4gSRwQAUF2ykkLcphhwgTz2Hp2RPpSbAbodykP2ZaXS2Pe-qfmZgN8lcld0suKMXB1gZBa3ubksGp0ZLAQDB1Abx4hypqril3z8QRSAA__WpQ5DuvoZchBId64LiSX_229HqDW-XkSPnFwZjUWbrjtD4nBfyBxZPuwxY_mZyq17MCsZ9aS1gF10/s810/Hoshinoya_Kyoto.jpg

កាលពីខែមីនា ឆ្នាំ២០២៤ មានភ្ញៀវទេសចរធ្វើដំណើរមកប្រទេសជប៉ុនច្រើនបំផុត គឺស្មើរហូតដល់៣លាន១សែននាក់ ស្របពេលតម្លៃប្រាក់យ៉េនធ្លាក់ចុះមកកម្រិតទាបបំផុតក្នុងរយៈពេល៣៤ឆ្នាំ បើធៀបនឹងប្រាក់ដុល្លារអាមេរិក ។ ហេតុនេះ វាធ្វើឱ្យជប៉ុនក្លាយជាប្រទេសគោលដៅទាក់ទាញភ្ញៀវទេសចរបរទេស ។ រីឯភ្ញៀវទេសចរបរទេសដែលបានមកប្រទេសជប៉ុនច្រើនបំផុត រួមមាន ៖ កូរ៉េខាងត្បូង, តៃវ៉ាន់ និងចិន ដោយសារជារដូវផ្កាសាគូរ៉ារីក ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3FCkhQtX9VTFBOCsO7YGr5Rm3ZwjMbmjaiU_nYdhyphenhyphen2LFk3Qo87om5y_bztwtaGDFD8krCASuXgF25apnE3QuSJfX1DUA5FvNBpzYPODoqBq0VwmZXoQixGM27pgA2yB8d9nu6ny7KDEBR_dM7GupJll0g1p8jUOWTxD91KHQCymJT4UtZ5eiDbWDyiFs/s2765/hoshinoya-kyoto-floating-tearoom-3-1549906559.jpg

    លោកស្រី Harumi Taguchi ជាសេដ្ឋវិទូរបស់ S&P Global Market Intelligence និយាយថា កត្តាដែលជំរុញឱ្យតម្លៃបន្ទប់សណ្ឋាគារជប៉ុនកើនឡើងខ្ពស់ គឺការខ្វះខាតកម្លាំងពលកម្មនៅជប៉ុន ។ លោកស្រីនិយាយថា ៖ «ដើម្បីគ្រប់គ្រងចំនួនការស្នាក់នៅបន្ទប់សណ្ឋាគារច្រើន និងការខ្វះខាតកម្លាំងពលកម្ម គឺត្រូវដំឡើងតម្លៃបន្ទប់សណ្ឋាគារ ។ ម្យ៉ាងទៀត មានភ្ញៀវទេសចរច្រើនមកលេងជប៉ុន ទើបសណ្ឋាគារនានាដំឡើងថ្លៃបន្ទប់» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6pQiHqaycaKjKEuFqGumoK2euz62k489Aed2tkqfXCFRRO4I3zWWxbLzC9F6KSdijDZFx5V6oSFoU5eOI2YgbzZLily2w8WvVA-YkuQYGGN6Vu9JqLiThq7v1whyS7cjHDQaCdeShUuy5kZRaWaoGc9wvgcMN7cVOyQ0ZWtyJSB9n2eImW2b3EliiCOQ/s832/hotel_tokyo.jpg

    ប្រាក់យ៉េនជប៉ុនធ្លាក់ថ្លៃ ក៏បានជួយជំរុញដល់ការចាយវាយរបស់ភ្ញៀវទេសចរបរទេសផងដែរ ។ បើតាមទិន្នន័យរបស់ការិយាល័យទេសចរណ៍ជប៉ុនបញ្ជាក់ថា ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៤ ភ្ញៀវទេសចរបរទេសបានចំណាយប្រាក់សរុបកើនឡើង៥២% បើធៀបនឹងឆ្នាំ២០១៩ ហើយភ្ញៀវទេសចរបានចំណាយប្រាក់ទិញទំនិញយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងអំឡុងពេលការបញ្ចុះតម្លៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxUEEEv4v04mha0Wh9ehYuYd979glNyKvIyj2j5FveQKHUoNVwbLRFTZ5aYka6ywasrl5th-xxvpeFjPMhh3Z5XYV06g2wUmnxiDjlu07aaDUkrmQtX9Kb0JJaTsZ9IP6ITyCPMzBXct8IpA9jrOHN5p1-HaOW3DbinjAOfltMSRP2RRiqdDRfA88Mhzo/s1024/ik-hotel-chains-okura-tokyo-XL.jpg

    លោកស្រី Harumi Taguchi បន្តថា ៖ «ប្រសិនបើភ្ញៀវទេសចរបរទេសមកកម្សាន្តនៅជប៉ុនកើនឡើងជាបន្តបន្ទាប់ វាធ្វើឱ្យតម្លៃបន្ទប់សណ្ឋាគារឡើងថ្លៃបន្តទៀត ហើយដោយសារតម្លៃប្រាក់យ៉េនធ្លាក់ថ្លៃ គឺជនបរទេសនៅតែចំណាយប្រាក់ថ្លៃបន្ទប់សណ្ឋាគារក្នុងតម្លៃថោកដដែល» ៕

ក្រោយពិធីបុណ្យចូលឆ្នាំថ្មី ក្រុងបាងកកមានបរិមាណសំរាមស្មើជាង៥ម៉ឺនតោន

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ សារព័ត៌មានថៃឈ្មោះ Dailynews រាយការណ៍ថា ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៤ មានអាកាសធាតុក្តៅខ្លាំង ទើបខេត្ត-ក្រុងនានារៀបចំកម្មវិធីកម្សាន្តពាសពេញ ដូចជា ៖ ទីក្រុងបាងកក, ឈៀងម៉ៃ, ខនគែន, សមុទ្រប្រាកាន, ឈុនបុរី និងភូកេត បានរៀបចំក្បួនដង្ហែរ និងកម្មវិធីផ្សេងៗប្រកបដោយភ្លើងចម្រុះពណ៌ ។ កម្មវិធីទាំងនេះបានទាក់ទាញភ្ញៀវទេសចរថៃ និងបរទេសមកកម្សាន្តយ៉ាងច្រើនកុះករ ខណៈសភាពាណិជ្ជកម្មថៃបង្ហាញថា ប្រាក់ចំណូលក្នុងពិធីបុណ្យចូលឆ្នាំថ្មីនេះ គឺមិនក្រោម ១២៨.៨៣៤លានបាត ។

ប្រទេសថៃបានរៀបចំពិធីបុណ្យចូលឆ្នាំថ្មីយ៉ាងអធិកអធម និងធ្វើឱ្យភ្ញៀវទេសចរនាំគ្នាមកកម្សាន្តយ៉ាងច្រើន ហើយគេមិនអាចបដិសេធបានថា អ្វីដែលតាមមកជាមួយភ្ញៀវទេសចរចៀសមិនផុតនោះ គឺបរិមាណសំរាមយ៉ាងច្រើនមហាសាលគរជាគំនរៗ ក្រោយចប់កម្មវិធីបុណ្យចូលឆ្នាំក្នុង១ថ្ងៃៗ ។ បើគិតពីបរិមាណសំរាមនៅទីក្រុងបាងកកតែមួយ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ សរុបស្មើជាង៥១.៤៣៧តោន ហើយក្នុង១ថ្ងៃ មានសំរាមជាមធ្យមស្មើជាង៧.៣៤៨តោន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhG2nSqdSfwZJyecRaH0dg5A1xqQFZTygzfzHWDPhsGca_Nv_yVfHfUqXxE_42cmNLpqmvHY0i3kFrCYfoi_H9mNOXxpgwYQLE6XlvLkYB0fXoYcLXJs9I_u0GzWqQJ1ptG_nThFIxBPS1J-14MgMWZQhEmS5eMmuPjBg4x2W1Pi7NX1pUvDfSNsNQ-cT8/s720/photo_2024-04-24_14-00-22%20(2).jpg

ហេតុនេះ បរិមាណសំរាមនៅក្រុងបាងកក ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៤ បានកើនឡើងលើសឆ្នាំ២០២៣ ខណៈរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ មានបរិមាណសំរាមនៅទីក្រុងបាងកក សរុបស្មើជាង៥០.៧៦៧តោន ហើយក្នុង១ថ្ងៃ មានសំរាមជាមធ្យមស្មើជាង៧.២៥២តោន ។ ដូច្នេះ បរិមាណសំរាមនៅក្រុងបាងកក បានកើនឡើងរហូតដល់ជាង៦៦៩តោន ឬកើនឡើង១,៣% ។

លោក Ekwaranyu Amarapal មន្ត្រីនាំពាក្យសាលាក្រុងបាងកកនិយាយថា នៅក្រុងបាងកកក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មី ជាពិសេស នៅតំបន់រៀបចំកម្មវិធីផ្សេងៗដែលមានភ្ញៀវទេសចរជាច្រើនមកចូលរួម ដូចជា ៖ បរិវេណផ្លូវខាវសាន និងបរិវេណជុំវិញ គិតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ មានបរិមាណសំរាមសរុបស្មើនឹង១៦២តោន ។ រីឯបរិវេណផ្លូវស៊ីឡុំ សាលាស្រុកបាងរ៉ាក់រាយការណ៍ថា បរិមាណសំរាមនៅតាមផ្លូវនេះ ស្មើជាង៣៣តោន គិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែមេសា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiJmrS5Odxn73uRis3vdZI6ofDH9KdvLNrRPYUqrJ3v2VU3h4SO0IoXcCsfWUmUEqXkGE24Q0FZYFTzh4_TYHYoum5hQBaiiAfQ5huzYzuamYSxvfCdQs3fw07HtysJAnPIvZ1nahSuWcBUhoy3msnHbo5nT9vVy868Pps59In63TASO2Q8zMDenbxGhM/s768/photo_2024-04-24_14-00-22%20(3).jpg

បញ្ហា និងឧបសគ្គក្នុងការប្រមូលសំរាមនាអំឡុងបុណ្យចូលឆ្នាំថ្មីនេះ គឺពុំបានបែងចែកសំរាមមួយចំនួនតាមប្រភេទ ទើបបណ្តាលឱ្យសំរាមសើម ។ ហេតុនេះ ភ្នាក់ងារប្រមូលសំរាមត្រូវចំណាយពេលយូរជាងមុនដើម្បីប្រមូលសំរាម និងបែងចែកតាមប្រភេទ មុនពេលបញ្ជូនទៅឱ្យរថយន្តដឹកសំរាម ។ នៅតំបន់មួយចំនួនក្នុងក្រុងបាងកក បានរៀបចំធុងសំរាមតាមប្រភេទ និងមានភ្នាក់ងារប្រចាំការដើម្បីណែនាំពលរដ្ឋ និងភ្ញៀវទេសចរបោះសំរាមក្នុងធុងឱ្យបានត្រឹមត្រូវ ហើយសំរាមភាគច្រើនមានដូចជា ៖ ថង់ផ្លាស្ទិក, ប្រអប់ជ័រផ្លាស្ទិក ឬស្នោ, ឡាំងក្រដាស និងដបស្រាបៀរ ជាដើម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTCQMkSG3zRYCoFV2WuZPaG7CxSbDv4XvzZLg7O_SJ2LSPoQrz3rKfOaSqOGV-i99s0T8hvxL098riTg_w1Qu-KX2bnscnDilNmky-FcoAmg3Z_NqrERar-XOyusguRQ7Jld3X4v5y7ilNFONbmGpRTMef57sd70cZFkYrp5Fk1Cy6WYyQAbQWAjjBoAI/s960/photo_2024-04-24_14-00-22.jpg

អាជ្ញាធរថៃនិយាយថា មិនត្រឹមតែភ្នាក់ងារប្រមូលសំរាមប៉ុណ្ណោះទេ ដែលមានតួនាទីរក្សាអនាម័យក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មី ប៉ុន្តែពលរដ្ឋគ្រប់រូបដែលបានមកដើរកម្សាន្តនៅតាមផ្លូវ និងទីសាធារណៈ ក៏ត្រូវទទួលខុសត្រូវចំពោះសំរាមផងដែរ ក្រោយពេលពួកគេបរិភោគចំណីអាហាររួច ។ រីឯការទទួលខុសត្រូវនេះ មានន័យថា ការបោះសំរាមក្នុងធុងមិនគ្រប់គ្រាន់ទេ គឺពលរដ្ឋត្រូវចេះបែងចែកសំរាមតាមប្រភេទមុនពេលបោះចោល ដើម្បីអាចសំរាមទាំងអស់ទៅកែច្នៃឡើងវិញ និងកម្ចាត់បានត្រឹមត្រូវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEil7-q2KzYAVj_VJ9aTLcLjH-fhn_xef9AWWm6c0kP0MXgWWtbbvE__A0lFNPOU-dNMjKJv94PBlO00g4aVuH_Fjoz5K-Bkj5_nlE_x1xD_4Lql7Ju_VW0mKCYLFUQLiF6a2AQQXbC48CGetDuodS8B-PAo8Ntwgh6gFnZMQjy3GIgy5NYa1v91MwXyVwM/s1280/photo_2024-04-24_14-00-23.jpg

ហេតុនេះ វាជាផ្នែកមួយនៃការជួយកាត់បន្ថយបរិមាណសំរាម និងកាត់បន្ថយការខ្ជះខ្ជាយថាមពលក្នុងការផលិតទំនិញថ្មី ពីព្រោះក្រៅពីយើងបានជួយពិភពលោកហើយ ប៉ុន្តែយើងក៏បានជួយដល់ភ្នាក់ងារប្រមូលសំរាមផងដែរ ដែលពួកគេធ្វើការផ្ទាល់ជាមួយសំរាម ៕

ទីក្រុងធំៗចំនួន ៧ ដែលនឹងត្រូវជន់លិចនៅឆ្នាំ ២០៣០

0

ទីក្រុងមួយចំនួននៅជុំវិញពិភពលោកត្រូវបានអ្នកជំនាញព្យាករណ៍ថាអាចនឹងត្រូវលិចទឹកក្នុងឆ្នាំ ២០៣០ ដោយសារឥទ្ធិពលនៃខ្យល់មូសុង និងភ្លៀងធ្លាក់ខ្លាំង រួមទាំងទឹកដីនៃទីក្រុងមានកម្ពស់ទាបជាងទីតាំងឆ្នេរសមុទ្រ និងការផ្លាស់ប្តូរអាកាសធាតុដែលរលាយទឹកកកនៅតំបន់ប៉ូល រួមទាំងព្យុះដ៏ឃោរឃៅកាន់តែច្រើនឡើង ដែលធ្វើឱ្យរំខានដល់ធម្មជាតិ។ ដូច្នេះតំបន់ដែលប្រឈមនឹងការលិចទឹក អាចនឹងខ្វះខាតស្បៀងអាហារ ដោយសារទឹកជំនន់បានបង្កការខូចខាតដល់ដំណាំ និងការរីករាលដាលជំងឺផ្សេងៗក្នុងអត្រាអិចស្ប៉ូណង់ស្យែល នេះបើយោងតាមប្រភព Worldatlas។

១.ទីក្រុង Miami សហរដ្ឋអាមេរិក៖ កម្រិតទឹកសមុទ្ររបស់ទីក្រុងម៉ៃអាមីកំពុងកើនឡើងក្នុងអត្រាលឿនបំផុតក្នុងពិភពលោក ជាមួយនឹងសញ្ញាច្បាស់លាស់នៃការកើនឡើងទឹកជំនន់ដែលបំពុលទឹកផឹក និងបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋាhttps://npr.brightspotcdn.com/54/a7/cc7cae714a18a58b237d29119c1f/mia-200weather16newppp.jpegរចនាសម្ព័ន្ធដ៏មានតម្លៃរបស់ទីក្រុង។ វាត្រូវបានគេព្យាករណ៍ថាទីក្រុងនេះអាចនឹងលិចទឹកក្នុងឆ្នាំ ២០៣០ ហើយបម្រែបម្រួលអាកាសធាតុ និងការកើនឡើងកម្រិតទឹកអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរបំផុតនៅឆ្នាំ ២០៥០។

២.ទីក្រុង Bangkok ប្រទេសថៃ៖ គោលដៅទេសចរណ៍ដ៏ល្បីល្បាញនៅទ្វីបអាស៊ីអាគ្នេយ៍នេះវិញក៏មិនធម្មតាដែរ ត្រូវបានអ្នកជំនាញព្យាករណ៍ថាអាចនឹងជន់លិចក្នុងឆ្នាំ ២០៣០។ សម្រាប់មូលហេតុគឺដោយសារទីក្រុងបាងកកមានកម្ពស់ខ្ពស់ជាងនីវ៉ូទឹកសមុទ្រត្រឹមតែ ១.៥ ម៉ែត្រប៉ុណ្ណោះ ហើយទីក្រុងនេះស្រុតចុះពី ២ ទៅ ៣ សង់ទីម៉ែត្រជារៀងរាល់ឆ្នាំ។ ដូច្នេះទោះបីជាទីក្រុងបានរៀបចំដោយការដំឡើងវិធានការការពារ ដូចជាសាងសង់ទំនប់ទឹកក៏ដោយ ក៏ជៀសមិនផុតពីការលិចទឹកដែរ។https://media.npr.org/assets/img/2011/10/28/ThailandFlood1_wide-06b2d81f5121c992ebbb3a71519f0e9272c6a8e8-s1100-c50.jpg

៣.ទីក្រុង Ho Chi Minh ប្រទេសវៀតណាម៖ ទីក្រុងដែលមានផ្នែកនៅតាមបណ្តោយដីសណ្ដមេគង្គត្រូវបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដោយទឹកជំនន់ និងព្យុះត្រូពិច។ អ្នកវិទ្យាសាស្ត្របានព្យាករណ៍ថានៅឆ្នាំ ២០៣០ ទីក្រុងនេះនឹងលិច ដោយសារទឹកជំនន់ និងខ្យល់ព្យុះ ហើយស្រុកភាគខាងកើតនៅជុំវិញដងទន្លេមេគង្គអាចនឹងគ្មានមនុស្សរស់នៅទៀតឡើយ។ https://vir.com.vn/stores/news_dataimages/hung/092015/07/08/lr6nzfau.jpg

៤.ទីក្រុង Kolkata ប្រទេសឥណ្ឌា៖ ទីក្រុងដ៏ធំ Kolkata ក្នុងរដ្ឋ West Bengal នៃប្រទេសឥណ្ឌាកំពុងត្រូវបានលិចទឹកយ៉ាងលឿន។ វាត្រូវបានគេព្យាករណ៍ថាទីក្រុងនេះអាចលិចមុនឆ្នាំ ២០៣០ ដោយសារតែទឹកជំនន់ដ៏ធំមួយដែលហាក់ដូចជាកំពុងមកគំរាមកំហែងផ្នែកធំនៃ Kolkata។ https://images.hindustantimes.com/img/2021/09/21/550x309/08fa6b1c-19f0-11ec-8372-9724726ad21c_1632196225507_1632197044743.jpg

៥.ទីក្រុង Venice ប្រទេសអ៊ីតាលី៖ បណ្តាញផ្លូវទឹកដ៏ល្បីល្បាញនៃទីក្រុង Venice ដែលជាកន្លែងទាក់ទាញសម្រាប់ភ្ញៀវទេសចរមិនយូរប៉ុន្មានទីក្រុងនេះអាចនឹងត្រូវជនលិច ដោយសារទឹកដីស្រុត ២ មីលីម៉ែត្រជារៀងរាល់ឆ្នាំ ខណៈកំពុងប្រឈមនឹងទឹកជំនន់ជាទៀងទាត់ និងជំនោរខ្ពស់។https://media.cnn.com/api/v1/images/stellar/prod/191117123941-03-venice-flooding-1117.jpg?q=w_3000,c_fill

៦.ទីក្រុង New Orleans ប្រទេសអាមេរិក៖ ទីក្រុង New Orleans រួមជាមួយនឹងប្រវត្តិសាស្រ្តដ៏សម្បូរបែប និងវប្បធម៌ចម្រុះរបស់វា កំពុងលិចលង់ក្នុងអត្រាលឿនបំផុតមួយក្នុងពិភពលោក។ ការសិក្សាឆ្នាំ ២០១៦ របស់ NASA បានព្យាករណ៍ថា ទីក្រុងទាំងមូលអាចនឹងលិចទឹកនៅឆ្នាំ ២០៣០ ដោយសារការអភិវឌ្ឍជ្រុលហួសហេតុពេក ធ្វើឱ្យទឹកដីនៃទីក្រុង New Orleans តែងតែស្រុត ២ អ៊ីញជារៀងរាល់ឆ្នាំ និងសកម្មភាពរបស់មនុស្សក៏ធ្វើឱ្យមានការកើនឡើងនូវភាពញឹកញាប់នៃទឹកជំនន់ រួមទាំងការខួងយកប្រេង និងឧស្ម័នរបស់ទីក្រុងផងដែរ។https://www.orlandosentinel.com/wp-content/uploads/migration/2022/09/29/4PWF43YUM6JDUZXHZDV4YJCMLE.jpg?w=620

៧.ទីក្រុង Amsterdam ប្រទេសហូឡង់៖ ភាគច្រើននៃទីក្រុងក្នុងប្រទេសហូឡង់គឺស្ថិតនៅខាងក្រោមនីវ៉ូទឹកសមុទ្រ។ ប្រទេសនេះតែងតែជួបប្រទះនឹងទឹកជំនន់ជារៀងរាល់ឆ្នាំ ហើយក៏បានសម្លា.ប់មនុស្សរាប់ម៉ឺននាក់ គោក្របី និងសត្វដទៃទៀត ក៏ដូចជាបំផ្លាញផ្ទះ អគារ និងសំណង់ផ្សេងៗរាប់មិនអស់ ដោយសារផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ ដូច្នេះអ្នកជំនាញបានព្យាករណ៍ថា ទីក្រុង Amsterdam ក្នុងប្រទេសហូឡង់អាចនឹងត្រូវជន់លិចនៅឆ្នាំ ២០៣០៕https://www.americangeosciences.org/static/earth/dutch-masters-netherlands-exports-flood-control-expertise/US_NAV~1.jpg

ផ្ទះបុរាណខ្មែរ ២ ខ្នងអាយុកាលជាង១០០ឆ្នាំ ក្នុងភូមិវត្តគរ ខេត្តបាត់ដំបង បន្សល់ទុកមកតាំងពីសម័យលោកម្ចាស់!

0

ផ្ទះបុរាណខ្មែរ ប្រមាណនឹង ២០ខ្នង បានបន្សល់ទុកមកតាំងពីសម័យលោកម្ចាស់ (១៧៩៥-១៩០៧) ដែលស្ថិតនៅភូមិវត្តគរ សង្កាត់គរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ខណៈមានតែ២ខ្នងប៉ុណ្ណោះ ដែលបានបើកឲ្យភ្ញៀវទេសចរចូលទស្សនាកម្សាន្តនិងសិក្សាស្វែងយល់ គឺ«ផ្ទះកឹង»របស់លោកយាយយៀង និង«ផ្ទះប៉ិត»របស់លោកយាយប៊ុន រឿង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiet17P_wBSVAsDOKjA8jw4STm6UQIAGpRMDjOFcRvpzPH0AO2l3TTTuEf-LVc4Ylqu4ntqH596e76LB83g1DL8gPYEvXxGzkgjU-VGgFhH5Ei6QTPdR1mgNAVLjOdi3WgnKZK5teXQgUBCITqtQ_HivFbgtTSET3UkfXmUWVGa5ORQY8so07CAis5RRn8/s960/photo_2024-04-24_11-42-18.jpg

យោងតាមប្រភពមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឲ្យដឹងថា ផ្ទះបុរាណម៉ូតកឹងរបស់លោកយាយយៀង៖ គឺជា«ផ្ទះកឹង» ឬហៅតាមសៀមថា «ផ្ទះខសង» ត្រូវបានសាងសង់ឡើងក្នុងឆ្នំា១៩០៧ គិតមកទល់ពេលនេះគឺមានអាយុកាល១១៧ឆ្នាំហើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7NUg2UPpHCJWOX8_HxwACO5-Nv8GeqCM-vmgOWU28aShwYQw_RdZGZcPIuMOvGvJrTz8w8lljC4h9nPLbXKQwn4IJC1-j6uhKvsnhEaQ6aK-qs5TOlcC4SroK4_1ULV2kl5ZI_j1ibKyaPWfzYaHh7NeHhbtJ4vJgsznz7ap_yEHFdtEqLccAdtFnGY8/s960/photo_2024-04-24_11-42-22.jpg

លោកយាយយៀងបានរៀបរាប់ថា អ្នកកសាងផ្ទះនេះ គឺជីដូនជីតារបស់គាត់ ដែលកាលណោះគឺជាស្មៀនរបស់លោកម្ចាស់កថាថនឈុំ។ ដោយនៅឆ្នាំ ១៩០៧ ទឹកដីបាត់ដំបងត្រូវកាត់មកអោយខ្មែរយើងវិញ លោកម្ចាស់ក៏ត្រូវត្រឡប់ទៅស្រុកថៃវិញ ប៉ុន្តែជីតាលោកយាយដែលត្រូវជាស្មៀនរបស់លោកម្ចាស់មិនព្រមទៅជាមួយនោះទេ ទើបគាត់បានមកទិញដីមួយហិចតានៅទីនេះ ហើយសាងសង់ផ្ទះមួយខ្នងនេះឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDU7GiqeWtETO1fvBTL1OGN8lgPnaGZuTvFA_P80W5AnX3z7QrpLHTDntWxAYb5KTqwHRt0med9pcXcTAZCFmKQEortRm7aIx7Ugk0i-SLr8VdlN2OOkwCWjKjm6ZgnO0h5Zq6BxqMazzd17vu71im486oadDKgqum5XgqdZ_hCMq2T-nJoKoLuKjbijo/s960/photo_2024-04-24_11-42-23.jpg

ចំណែក រចនាបថផ្ទះកឹងមួយខ្នងនេះស្ថិតក្នុងប្រភេទផ្ទះដំបូលពីរជាន់ សសរវាធ្វើពីឈើផ្ចឹក រនាបក្ដារធ្វើពីឈើក្រាវ ហើយមានពិតានមានលក្ខណខុសប្លែកពីផ្ទះឯទៀតៗធ្វើពីគគីរ។ ដូច្នេះហើយបានជាផ្ទះនេះមានខ្យល់អាកាសត្រជាក់ស្រួលណាស់។ ចំណែកជញ្ជាំងវិញ គឺប្រើបាយអរដែលលាយតាមរូបមន្តពិសេសរបស់ខ្មែរពីបុរាណមាន កំបោរលាយខ្សាច់ ហើយខាងក្នុងមានឫស្សី និងស្ករក្រហម។ នៅតាមបង្អួច និងទ្វារសុទ្ធតែមានពាសដែកការពារមិនអោយចោរគាស់ចូលបាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDDV8EKGxC5-mBuKMmqv122HnUm9Nj-xWsm6nrlhfn1UcezpCktoUizXfgDkkLsN1Bsf9AHLAmh5bYgD0f-019oF2qoFOUrdo5hX_xP5XnHOt4FJpOeU7TwzDejUOdjJfMv9P7tMoAm-0korUpimeY1Pxx4K1c4X4VFPfK5Ej7yXJkEWNNYNzXbwheu7E/s1280/photo_2024-04-24_11-42-25.jpg

ក្រឡេកមកមើលម៉ូត«ផ្ទះប៉ិត»បុរាណរបស់លោកយាយប៊ុន រឿង វិញម្តង គឺបានកសាងឡើងក្នុងរជ្ជកាលកាលព្រះបាទស៊ីសុវត្ថិ គឺអំឡុងឆ្នាំ១៩២០ ដោយលោកឧកញ៉ា នូ ពិនិត្យភីង និងភរិយាលោកស្រី យិន។ លោកឧកញ៉ាជាមេទ័ព តែលុះដល់វ័យចំណាស់គាត់បានប្ដូរមកធ្វើជាស្មាក្ដីវិញ។ លោកទាំងពីរមាន កូន៧នាក់ ហើយក្រោយពីលោកទទួលអនិច្ចកម្មទៅផ្ទះនេះ ត្រូវបានគ្រប់គ្រងដោយកូនស្រីទី៦ គឺអ្នកស្រី នូ ភុន ព្រមទាំងស្វាមី ឈ្មោះ ប៊ុន ឈួយ ដែលលោកទាំងពីរត្រូវជាឪពុកម្ដាយរបស់ម្ចាស់ផ្ទះគឺលោកយាយប៊ុន រឿង សព្វថ្ងៃនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1_esbqGntCAd4wvOKeGbEe8yYq3jmg1Vg-Iwgu70bi4ew-b6gpIEofIqzMzPG2YJR35qBr4hSGeWUuKVg9Wa6_DctUjPRBNVPIJRe-ogEw5XHmFy3xtex_bPbdCW2Sx6mJ2vj-27SBggbU92_TYop4xtwz3u59pDqhdG-2BhneMMdXF5nNY_kXbZrgHM/s960/photo_2024-04-24_11-43-00.jpg

ផ្ទះនេះ គឺសង់តាមលំនាំម៉ូត ប៉ិត មានន័យថាមានរានហាលនៅខាងមុខ។ ផ្ទះមួយខ្នងនេះទៀតសោត ធ្វើពីឈើ៣ប្រភេទ ដែលមានផ្នែកដំបូល និងសសរធ្វើពីឈើផ្ចឹក ,ហោណាំងឬរានហាលធ្វើពីឈើកកោះ ,ផ្នែកខាងក្នុងផ្ទះធ្វើពីឈើបេង។ ទោះជាយ៉ាងណា នៅជំនាន់ខ្មែក្រហម ផ្ទះនេះត្រូវបានគេយកធ្វើជាកន្លែងសំរាប់បោកស្រូវដាក់សំភារៈហើយនិងធ្វើជាផ្ទះបាយរួម ដែលជាហេតុបណ្ដាលអោយខូចខាតអស់ពាក់កណ្ដាលនៅផ្នែកខាងក្រោយគឺផ្ទះបាយបច្ចុប្បន្ននេះផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfV_T11I9ikEz_zDg2jpsUsTcqbp3bBSNZa-V7bYsQj8zZGnf0s52qJFTmXDV7seyChwMARsp8zQzwVjSyqZz8dyJF-6Qh_4btFqwgFEkIZIuG1qoa9Pl23wJPBHow2z8q_LQUve85OgNm-_R_jaJDqih89qPDVbAN26A2sinp5JU8emKx2XZtx6dfzKg/s960/photo_2024-04-24_11-42-19.jpg

ឆ្ងល់ទេ ក្បាច់គុណ Shaolin អ្នកហ្វឹកហ្វាត់សម្តែងរមែងជាព្រះសង្ឃ តើមានរឿងរ៉ាវប្រវត្តិសាស្រ្តនិងអត្ថន័យបង្កប់អ្វីខ្លះនៅពីក្រោយ ទាក់ទងនឹងវប្បធម៌ចិនមួយនេះ?

0

Shaolin Kung Fu គឺជាក្បាច់គុនដ៏គួរឱ្យចាប់អារម្មណ៍បំផុតមួយរបស់ប្រទេសចិន និងល្បីទូទាំងក្នុងពិភពលោក ដែលមានអាយុកាលប្រមាណ ១៥០០ឆ្នាំ។ ទោះជាយ៉ាងណា មនុស្សជាច្រើនគឺបានលើកឡើងជាចម្ងល់ថា ហេតុអ្វីបានជាអ្នកហ្វឹកហាត់ក្បាច់គុណនេះ រមែងជាព្រះសង្ឃទៅវិញ? តើក្បាច់គុណនេះមានលក្ខណៈវិសេសអ្វីខ្លះដែលគួរតែស្វែងយល់? ស្របពេលដែលរឿងរ៉ាវប្រវត្តិសាស្រ្តទាក់ទងនឹងវប្បធម៌ចិន ពិតជាបានចងភ្ជាប់ជាមួយនឹងក្បាច់គុណបុរាណចិនមួយនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh427TPg7ifoY_yhI_W0IOqa3qOMO_nVLqlaisp1-rY-RwLCgqdn1G1ClQgo81AYptIUmPRhgBUXgfJ7XEwUS03FlWPjSCNMFZcbLsepgizDYR11U3rlQWfCvmZgKlS-MGsGIVVotAlCdHIqNcZgJFc3lWG3IeHk5xt_y74xvFDf2v1ET2-D71Fx_Zuem4/s1920/5e1e6c4fba30426c86a16f3c7e1e9448.jpeg
ប្រវត្តិសាស្រ្តនៃ Shaolin Kung Fu ត្រូវបានកំណត់លក្ខណៈដោយទេវកថា រឿងព្រេង និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ។ វាជាសិល្បៈក្បាច់គុនមួយដែលបានវិវឌ្ឍន៍ជាច្រើនសតវត្សមកហើយ ហើយបានក្លាយជាប្រពៃណីវប្បធម៌ និងខាងវិញ្ញាណរបស់ជនជាតិចិន ពិសេសក្បាច់គុណនេះ គឺមានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយនឹងព្រះពុទ្ធសាសនា។ ថ្វីត្បិតតែ Shaolin Kung Fu មានទំនៀមទម្លាប់យូរយារណាស់មកហើយក៏ដោយ វាក៏បានវិវត្តន៍ទៅតាមពេលវេលា បង្កើតបានជាស្ទីលនិងបច្ចេកទេស បំបែកក្បាច់ថ្មីៗជាហូរហែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6899ssj8hbuo-UldHP3-iqTfwDwhZZRxRU1uuCaaTicQZkcdmy1eauLTktRNxcpnG0PDBak9Nlk4-q__ddCiWTrDgvZXSJvdZrKXrJ9xeDPVXJBe63Ll6Xl9kZWA-pJ7RaRBMLy6Cfkqs68aSwt1fxrJCAdhLeN1MLiaD50aFfUKecrqDzqk_bITcn6g/s1024/3235896099_4bb4813017_b.jpg

ក្បាច់គុណ Shaolin Kung Fu គឺមានដើមកំណើតមកពីវត្តពុទ្ធសាសនាមួយក្នុងខេត្ត Henan ដែលបច្ចុប្បន្នគេស្គាល់ថាជាប្រាសាទ Shaolin ។ យោងទៅតាមរឿងព្រេង ព្រះសង្ឃឥណ្ឌា Bodhidharma បានធ្វើដំណើរទៅកាន់ប្រទេសចិនក្នុងសតវត្សទី ៥ ដើម្បីផ្សព្វផ្សាយព្រះពុទ្ធសាសនា។ ព្រះសង្ឃអង្គនេះ ត្រូវបានគេជឿជាក់ថា ជាអ្នកបង្រៀនមូលដ្ឋានគ្រឹះនៃក្បាច់គុណ Shaolin នៅឯប្រាសាទ Shaolin ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpkEss752GbONGwwjo00NDMewwNHVMg_-h9I1ccHICGxp6P0pNVVpT6UtB0fhfHnpcEPr6j1Z2yiXVt-4eLxcfhmA71D-EmrrraHQPI633myZ20BXQ22-qWHzEMXxP5pqhcpsKWnZaVqkC_1BxqL6_LE4AkLcxOCzxrLHWwV-FKyH9_iuCBJyfn6S_GVg/s1024/photo_2024-04-23_14-17-26.jpg

កំណត់ត្រាដំបូងនៃក្បាច់គុណ Shaolin Kung Fu មានតាំងពីរជ្ជកាលរាជវង្សថាង ៦១៨-៩០៧ នៃគ.ស. ដែលកាលគ្រានោះព្រះសង្ឃនៃប្រាសាទសៅលីនបានបណ្តុះភាពល្បីល្បាញនៃក្បាច់គុននេះជាបន្តបន្ទាប់។ ក្បាច់គុណនេះក៏ទទួលបានភាពល្បីល្បាញកាន់តែខ្លាំងឡើងទូទាំងសកលលោក ក្នុងសម័យរាជវង្សមីង ១៣៦៨-១៦៤៤ នៃគ.ស រហូតដល់មានការបង្ហាត់បង្រៀនដោយអ្នកមានអំណាចយសសក្តិជាច្រើនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqm643D5wrk3GamIqruIlB6chuX7eKbYjj2xBZHcY20Ycw6hEUf_5Xsa9YYsHyf5hqAZKHbT0e-aHxj0j6FzWU0cIzxvn1SiLMmFAnl8fbHqnwQFNl0T8DryJlc_WdS11TDlKjc7igYcp9zyQR6o-gMiX8jZpN3xZXhHmPowoBuL1HE5Soqg6y_h8EfQ0/s1280/photo_2024-04-24_11-27-36.jpg

ក្បាច់គុន Shaolin ត្រូវបានគេចាត់ទុកជាទម្រង់នៃលំហាត់ចាំបាច់សម្រាប់ព្រះសង្ឃ ដោយសារមានការអង្គុយក្នុងសមាធិយូរ និងជាទម្រង់នៃសមាធិខាងវិញ្ញាណក្នុងខ្លួន ដោយសង្កត់ធ្ងន់លើវិន័យ និងការផ្តោតអារម្មណ៍ ដើម្បីហ្វឹកហាត់ក្បាច់គុន។ ម្យ៉ាងវិញទៀត ជម្លោះនយោបាយជាច្រើនដែលបានកើតឡើងនៅក្នុងប្រទេសចិនក្នុងរយៈពេលជាច្រើនឆ្នាំបានបង្ខំឱ្យព្រះសង្ឃ Shaolin ប្រើក្បាច់គុនជាមធ្យោបាយដើម្បីការពារខ្លួន និងវត្ត។ នៅទីបំផុត ព្រះសង្ឃភាគច្រើនបានស្ម័គ្រចិត្តផ្តល់ជាជំនួយយោធាទៅកាន់រដ្ឋ ពិសេសនៅក្នុងរជ្ជកាលរាជវង្សថាង និងរាជវង្សមីង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhovQNvtYbImGEjn91HYg5zpRKaWUvcJYCJ5ZIPW0PIyX6LZcOG8Cl09ex4aVl0dzPzeorkOxoLXxgDtdzHG9CkxbedJIgS195su4m-u-ABIB1fahjMkzIAfdwMlR6Bw4D3_Az8ooCX04MuLV7Hvkf3cbdkCJtCv-6mhqjkhP5Myl4MeXnSiwLZsPDVVb4/s1280/photo_2024-04-24_11-30-22.jpg

ទោះយ៉ាងណា ក្បាច់គុណ Shaolin Kung Fu ក៏ត្រូវបានបំភ្លេចចោល និងហាមឃាត់ក្នុងអំឡុងពេលបដិវត្តន៍វប្បធម៌ ចន្លោះឆ្នាំ ១៩៦៦ ដល់ ១៩៧៦។ លុះឆ្នាំ ១៩៨០ ក្រោមការដឹកនាំរបស់លោក តេង ស៊ាវពីង ដោយមើលឃើញអំពីគុណតម្លៃនៃវប្បធម៌ទំនើប ក្បាច់គុណនេះក៏ត្រូវបានគេជីកកកាយឡើងវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJ6cxGDHcBsd5IU1m2xovXy1OSXGlLIFhHEhyD1fMtoTru619vvp6ApGtz9axfh4z0hgV3b34bAMs96GWazlhnLW9rJgjXc65d5OeD-vgKH8LsLu6fV-HHrnGY2Fzna1xDdL0Kv5OR0tYyOBrAo_N1Qb3nlkZ6jzaKL8VS7psBQS9zpmTlmBgwacww_EU/s1024/Shaolin-Kung-Fu-1024x682.jpeg

គួរបញ្ជាក់ថា សារៈសំខាន់នៃ Shaolin Kung Fu គឺលើសពីសិល្បៈក្បាច់គុន។ វារួមបញ្ចូលគ្នានូវការគ្រប់គ្រងរាងកាយ ការការពារខ្លួន រួមមានបច្ចេកទេសជាច្រើនទាំងការវាយ ទាត់ រារាំង ស្កាក់ និងបច្ចេកទេសក្តាប់ លំហាត់សម្រាប់ការស៊ូទ្រាំ ភាពបត់បែន និងល្បឿន។ បន្ថែមពីនេះ វាក៏រួមបញ្ចូលនូវលំហាត់ផ្លូវចិត្តដូចជាការធ្វើសមាធិ ដែលជួយធ្វើឱ្យចិត្តស្ងប់ និងបង្កើនការផ្តោតនិងគ្រប់គ្រងអារម្មណ៍ ក៏ដូចជាមានឥទ្ទិពលលើការគិតពិចារណា ដែលអាចមានប្រយោជន៍ក្នុងគ្រប់វិស័យនៃជីវិត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigc_4jpOYYOxnB2BGLF74ybyus858zPto5MVmLpJyLg4Bu0_jYB2ldHwzStSf60FMsaxXPvXlqTUPmk0YTfJ3sKAdyDSD6U4YYp6dgguZ8laUbTBMWC7vHKZad_KdJDsYrObtpgs5ULu5A1wy6VCJe822FKgj_bCpVBzktbLOBWAn9j0UbDM8Lz8krEVk/s768/usa-shaolin-temple.jpg

រោងចក្រចិនកែច្នៃរូបថតអាពាហ៍ពិពាហ៍ចាស់ៗជាថាមពលអគ្គិសនី

0

ប្រទេសចិន ៖ ក្នុងមួយឆ្នាំៗ ពលរដ្ឋចិនបានដាក់ពាក្យលែងលះរាប់លានគូដោយសារការរស់នៅមិនចុះសម្រុងគ្នា ហើយរូបថតអាពាហ៍ពិពាហ៍របស់គូស្វាមី-ភរិយាជាច្រើនសន្ធឹក ត្រូវបានគេប្រមូលទុកក្នុងបន្ទប់ក្រោមដំបូលអគារ ឬបោះចោលក្នុងធុងសំរាម ។ ហេតុនេះ ក្រុមហ៊ុនមួយបានផ្តល់ជម្រើសថ្មីទៅកាន់គូស្វាមី-ភរិយាទាំងនេះអាចបំផ្លា.ញ រូបថតអាពាហ៍ពិពាហ៍របស់ខ្លួន ឬកែច្នៃវាជាថាមពលអគ្គិសនី ។

បើទោះជាវប្បធម៌ចិនបានហាមឃាត់ការបំផ្លាញរូបភាពរបស់មនុស្សនៅមានជីវិតក្តី ប៉ុន្តែរោងចក្ររបស់លោក លីវ វៃ ទទួលបានអតិថិជនចាប់ពី៥នាក់ ទៅ១០នាក់ក្នុង១ថ្ងៃ ដែលបានស្នើឱ្យរោងចក្រនេះបំផ្លាញរូបថតអាពាហ៍ពិពាហ៍របស់ពួកគេ ។ ក្នុងចំណោមរូបថតអាពាហ៍ពិពាហ៍របស់គូស្វាមី-ភរិយាលែងលះគ្នាទាំងនេះ មានទាំងរូបថតទំហំធំថតនៅក្បែរជញ្ជាំង, រូបថតតុបតែង និងរូបដាក់ក្នុងអាល់ប៊ុមតូច-ធំផងដែរ ហើយរូបថតភាគច្រើនបិទជាប់នឹងផ្លាស្ទិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfgtyPDsdx1PCV41mGMue96pbzGsHPYPtnOYW5UlhjdyktKkqaggQqUV543ruHEd7_92GtKH4TbdmXQQRNMQh6XpE0K4YYJhpLL-zhrwLKQceee14YiNVIJRCQaqog8dav5Vys9ymKX1cXERFaLTVkBVhXeFy2jM5Iljup3lRlZBc-O3JnApcezLktO5o/s1082/photo_2024-04-24_10-56-45%20(2).jpg

ឃ្លាំងមួយកន្លែងស្ថិតនៅភាគខាងជើងប្រទេសចិន លោក លីវ វៃ បានប្រមូលរូបថតអាពាហ៍ពិពាហ៍ចាស់ៗរបស់គូស្វាមី-ភរិយាដែលបានចែកផ្លូវគ្នា ដាក់ក្នុងម៉ាស៊ីនកម្ទេចឯកសារ ដើម្បីកែច្នៃជាប្រភពថាមពលអគ្គិសនី ។

នៅពេលរៀបអាពាហ៍ពិពាហ៍ កូនកំលោះ និងកូនក្រមុំបានថតរូបទុកជាអនុស្សាវរីយ៍នៅសួនច្បារសាធារណៈ, វត្តអារ៉ាម និងតំបន់ប្រវត្តិសាស្ត្រជាច្រើនកន្លែង ។ ប៉ុន្តែដោយសារចិនជាប្រទេសមានពលរដ្ឋលែងលះគ្នារាប់លានគូក្នុង១ឆ្នាំៗ ទើបធ្វើឱ្យរូបថតអាពាហ៍ពិពាហ៍ជាច្រើនសន្លឹកត្រូវប្រមូលទុកនៅក្រោមដំបូលអគារ ឬបោះចោលក្នុងធុងសំរាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAWY7lIlJ5PnRraspKFe5Ft5cGxg_92V-ftws5Ym82WNyJTQSDvYfVo7wW70mFtjE6NjSbWx52MlQzSyGRbA3HJn3vEzeI-6MhbqR_qPG0LfRbF_Hn-HLGfWHaPFIOb9uQ-Ee3DRiYaQickJym_DGPJtJP7HkmAflNjIWP6113XWY_aFzBRRgEKPOjgKg/s1082/photo_2024-04-24_10-56-45%20(3).jpg

លោក លីវ វៃ អាយុ៤២ឆ្នាំ បាននិយាយពេលលោកស្ថិតក្នុងរោងចក្រ ដែលស្ថិតនៅឆ្ងាយពីទីក្រុងប៉េកាំងប្រមាណ១២០គីឡូម៉ែត្រថា ៖ «យើងសង្កេតឃើញថា ការប្រកបអាជីវកម្មប្រចាំថ្ងៃ គឺពុំទាន់មានក្រុមហ៊ុនណាធ្វើអាជីវកម្មខាងបំផ្លាញរូបថតអាពាហ៍ពិពាហ៍ទេ ។ ម្យ៉ាងទៀត អ្នកមានបទពិសោធន៍ខាងផ្នែកនេះមានចំនួនតិចណាស់ ខណៈមនុស្សខ្លះទៀតអាចមើលរំលងអាជីវកម្មនេះ» ។

ក្រោយពីទទួលបានរូបថតអាពាហ៍ពិពាហ៍ជាច្រើនមក បុគ្គលិកនឹងបែងចែករូបថតទាំងនេះ និងបាញ់ថ្នាំពណ៌បិទបាំងមុខមនុស្សដើម្បីការពារភាពឯកជន មុនពេលបំផ្លាញវាដោយវិធីផ្សេងៗ ។ ក្នុងអំឡុងពេលបំផ្លាញរូបថតក្នុងម៉ាស៊ីន លោក លីវ វៃ នឹងកត់ត្រា ព្រមទាំងថតជាវីដេអូផ្ញើទៅអតិថិជន ដើម្បីបញ្ជាក់ជាលើកចុងក្រោយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjp0IUljiWyZ3JAQh7GMyAFxlyGzLBBREZqGZ9ZUewtIAiD3NDavmzQxxWMWADCAtKvnaGB86NGZQvApawmXXUuCU0sYN59q8kHKucflHsbLsmNrN2MKpW4w6lI3ZzrJwkwRdLRlKl1d9PWsDf3wQMAT3bjXDJqF03E4wqvdIuwKJKCEbPfMssNi5AOOrw/s1083/photo_2024-04-24_10-56-45%20(4).jpg

លោក លីវ វៃ និយាយថា តាំងពីលោកប្រកបអាជីវកម្មផ្នែកនេះកាលពីឆ្នាំ២០២៣ លោកបានផ្តល់សេវាកម្មដល់អតិថិជនប្រមាណ១.១០០នាក់ ហើយអតិថិជនភាគច្រើនមានអាយុក្រោម៤៥ឆ្នាំ ក្នុងនោះអតិថិជន២នាក់ ក្នុងចំណោម៣នាក់ ជាស្ត្រី ។

លោកបន្តថា អតីតប្តី-ប្រពន្ធភាគច្រើនមិននិយាយពីរឿងរ៉ាវការលែងលះរបស់ខ្លួនទេ ហើយអ្នកខ្លះសម្រេចចិត្តបញ្ចប់ជីវិតគូដោយបំផ្លាញរូបអាពាហ៍ពិពាហ៍ ព្រោះពួកគេចង់លុបចោលការចងចាំផ្សេងៗ ដោយសាររូបទាំងនេះជាឧបសគ្គក្នុងការសម្រេចចិត្តជ្រើសរើសគូជីវិតថ្មី ។ រីឯអ្នកខ្លះទៀតរក្សាទុករូបរបស់ខ្លួនអស់ជាច្រើនឆ្នាំ និងសម្រេចចិត្តបោះវាចោល ពេលពួកគេរៀបការថ្មី ឬធ្វើចិត្តបានពេលគូជីវិតស្លាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMjULyDNWLGJnYve2peunU8uQMSSBfyMlOwaiFCrDEUywkg0sZn0TxKH5w0BamoRYHPO4IQB8FD-O7CoWqdSAufmrmya1-1ce8ydSPlyE2WzPwSbngxjDBp4obDF2FF07SinOT9xlpHAJzkUKGWCu1kh66mDR0MOwkE3hSh0JlmcW0wV2r5dnu2dfL6cQ/s1082/photo_2024-04-24_10-56-45.jpg

ការកម្ទេចរូបអាពាហ៍ពិពាហ៍ក្នុងម៉ាស៊ីន មិនអាចឱ្យអតិថិជនទទួលបានរូបទាំងនេះមកវិញទេ ហើយពួកគេនឹងមានអារម្មណ៍សោកស្តាយ ដែលសម្រេចចិត្តកម្ទេចរូបរបស់ខ្លួន ទើបលោក លីវ វៃ ថតវីដេអូទុកជាលើកចុងក្រោយក្នុងអំឡុងពេលបុគ្គលិករបស់លោក ប្រមូលរូបទាំងនេះដាក់ចូលក្នុងម៉ាស៊ីនបំផ្លាញឯកសារ ។

បន្ទាប់ពីបំផ្លាញរូបថតរួច កម្ទេចកំទីរូបថតទាំងអស់នឹងបញ្ជូនទៅកាន់រោងចក្រផលិតប្រេងឥន្ធនៈនៅតំបន់ក្បែរគ្នា ដើម្បីយកវាទៅកែច្នៃជាមួយសំរាមផ្សេងៗ និងផលិតជាថាមពលអគ្គិសនី ៕

អ្នកប្រដាល់ MMA ម្នាក់ត្រូវបានហាមប្រាមមិនឱ្យប្រកួតអស់មួយជីវិតដោយសារ…

0

បរទេស៖ អ្នកប្រដាល់ជនជាតិអ៊ីរ៉ង់ម្នាក់ឈ្មោះ Ali Heibati ត្រូវបានហាមប្រាមមិនឱ្យប្រកួតអស់មួយជីវិតដោយសារទង្វើដ៏ចម្រូងចម្រាសជាច្រើន រួមទាំងការយកជើងទាត់ ring-girl ដែលជានារីកាន់ស្លាកដើរបង្ហាញនៅលើសង្វៀន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5kvuao5YZ-w4nIdiKG0re-Apf9qZP4kuTFsFE37UxoKV_SwCbK0ZE4AFC13zvHeplxzaxWALAH7wXSv4UuxnEnegwArB1DGmyD8aSzK8MBZ-YeOwnXSkmyDHm0dIS4pKYMuRxCueV04SJY_AHiMF1-MQd5al7EorN-lBT1m52awVVqS65PS4eU4CDZLw/s900/channels4_profile.jpg
យោងតាម Fox Sports ដែលបានចុះកាលពីពេលថ្មីៗនេះ បានឱ្យដឹងថា មុនពេលការប្រកួតនៅទីក្រុងមូស្គូប្រទេសរុស្សី កាលពីល្ងាចថ្ងៃទី១៩ ខែមេសាកន្លងទៅអ្នកប្រដាល់បង្គល់ក្រហម Heibati ស្រាប់តែទាត់នារីម្នាក់ឈ្មោះ Maria នៅពេលនាងដើរកាត់ ហើយកាន់សញ្ញាដែលបង្ហាញថាតង់ទីមួយជិតចាប់ផ្តើម។ ភ្លាមនោះអាជ្ញាកណ្តាលក៏បានធ្វើអន្តរាគមន៍ និងព្រមានលោក Heibati អំពីអាកប្បកិរិយារបស់គាត់។ ទោះជាយ៉ាងណាម៉ារីយ៉ាបានងាកមើល និងបង្ហាញពីការមិនសប្បាយចិត្តរបស់នាងចំពោះទង្វើអសីលធម៌របស់កីឡាកររូបនេះ។https://preview.redd.it/hzsy94iv9yvc1.jpeg?width=640&crop=smart&auto=webp&s=786e5c074b57da39e83a556c2d03c941d16ee18a

បន្ទាប់មកការប្រកួតបានប្រព្រឹត្តទៅជាធម្មតា ប៉ុន្តែបានបញ្ចប់យ៉ាងឆាប់រហ័ស។ នៅពេលដែលកីឡាករបង្គល់ខៀវ បានផ្តួលកីឡាករបង្គល់ក្រហម Heibati ក្នុងទឹកទី ១ ដោយជោគជ័យ ហើយអាជ្ញាកណ្តាលបានប្រកាសថាបង្គល់ខៀវជាអ្នកឈ្នះដោយបច្ចេកទេស ភ្លាមនោះបង្គល់ក្រហមមិនអស់ចិត្តក៏បានដាល់បង្គល់ខៀវដោយកណ្តាប់ដៃជាបន្តបន្ទាប់នៅពីក្រោយខ្នង ប៉ុន្តែត្រូវបានអាជ្ញាកណ្តាលហាមឃាត់។ នៅពេលវេលាដដែលនោះលោក Heibati ហាក់មានកាយវិការមិនសមរម្យ និងបង្កការរំខានយ៉ាងខ្លាំងនៅក្នុងកម្មវិធី ដោយបញ្ចេញមតិមិនល្អទៅលើអាជ្ញាកណ្តាល អ្នករៀបចំកម្មវិធី និងបុគ្គលិកនៅទីនោះ ធ្វើឱ្យមហាជនជាច្រើនមិនពេញចិត្តក៏បាននាំគ្នាចូលទៅក្នុងសង្វៀនវាយតប់គ្នាបង្កភាពចលាចលពេញកម្មវិធី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBFSAzDmYIt7dEr9vgFgXO6oMwD1S9X7qP2rq5LbKbGUIJ1-4kjmK3rZcjC0CvysO3FVClGk9eAuERgtUqKIxGue4pkkAi7a6BDDmAvUEoid2A0isE-894LBHE2HDw6JdJ1Iz5LhDessLZq_xlEGcFyEZNiS3HnlEuhCHnyVswBpXiLjvElrpggW8AY5M/s1500/Untitled-design-54.png

បន្ទាប់ពីមានសកម្មភាពដ៏ចម្រូងចម្រាសនេះលោក Heibati ក៏បានបង្ហោះសារសុំទោសជាសារធារណៈនៅលើបណ្តាញសង្គម ដោយលោកបានសរសេរថា “ខ្ញុំមានការភ័យយ៉ាងខ្លាំង ខ្ញុំសុំទោសអ្នករាល់គ្នាដែលបានបញ្ចេញកាយវិការមិនសមរម្យ ជាពិសេសខ្ញុំចង់សុំទោស Maria (ដែលជានារីកាន់សញ្ញាបង្ហាញតង់ទីមួយ)”។ ទោះជាយ៉ាងណាក៏ដោយនៅក្នុងកម្មវិធី HFC នៅតែហាមឃាត់លោក Heibati មិនឱ្យចូលរួមក្នុងការប្រកួតនេះអស់មួយជីវិត។ HFC បានប្រកាសថា សកម្មភាពរបស់លោក Heibati លើសពីបទដ្ឋានអាកប្បកិរិយា និងសីលធម៌ ហើយនឹងផ្ទេរប្រាក់រង្វាន់ទាំងអស់របស់អ្នកប្រយុទ្ធនេះទៅឱ្យ Maria ។ គួរបញ្ជាក់ដែរថា Heibati ធ្លាប់ប្រកួតប្រដាល់សេរី យោងតាម Tapology ការប្រឈមមុខជាមួយបង្កល់ខៀវ Osipyan គឺជាការប្រកួត MMA អាជីពដំបូងរបស់អ្នកប្រដាល់រូបនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjD1NvXQKJKf_phO9uODv7SUoYGBt4MH671jytzZbhXtvzH0Sv8wameI_0SH9Wh4z9fUXe3sM4_2V7e6krO1ERg1WdpeKi1dbLyRa0MBCvZG_JZRG8i_xv3gnojS9OWlsS7SxprbyKMpE7MJWyi_R1lYHzTuWpT2CgAtMmBMKUVbQMPkXsTRQQY0DxbG0/s1200/photo_2024-04-24_10-46-51.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqtN0naGCMWecJEwpabQNI3153zjL9kU7Vv5CJWPmIGcOhz067HrEY6bex54kOhNoK3vx5Z2fFzTTb8rusqhEpkqgjtt7sO8bMryfmvWA_s4g67wfmM5ipYcaW-xRscBPLWZNpVU3T5xiogFdJfMlyNG08GlCU0QN5a4jNF4B_rd-kUWeAAL7vlE3rzBA/s1080/photo_2024-04-24_10-45-33.jpg

នៅកម្ពុជា អ្នកស្រលាញ់ភេទដូចគ្នាអាចលួចរៀបការបាន តែមិនត្រូវបានទទួលស្គាល់ដោយច្បាប់

0

មួយរយៈចុងក្រោយនេះ គេឃើញមានការគេសង្កេតឃើញថា នៅក្នុងប្រទេសកម្ពុជាមានអ្នកស្រឡាញ់ភេទដូចគ្នាមួយចំនួនបានសម្រេចរៀបការជាមួយគ្នាតាមគន្លងទំនៀមទម្លាប់ ប្រពៃណីខ្មែរដូចមនុស្សទូទៅ ខណៈការសម្រេចរៀបការរបស់ពួកគេ មិនទាន់មានច្បាប់នៅស្រុកខ្មែរណាមួយអនុញ្ញាតនៅឡើយទេ ដោយពួកគេច្រើនអនុម័តដោយឯងៗតែប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKPUMckRnFcRXvmMKrqGOIHQ_THpPtfxHgjXoImKalKqJvluJ9LdSUn940Sm-1kCKuTGXxfRxAqG1nR-JAZFqUqGaRfjy5DpU5iil2DMHzSiyiIziTvEHHt3nef6d7IzpRT2HeYoj0j70w45mAzDgGESMWaNdEcTj3tSjQ-HdEq4NdnNvJh3AVdM_YokE/s1169/photo_2023-01-13_13-22-57.jpg

ស្ថិតក្រោមច្បាប់ជាតិ និងច្បាប់អន្ដរជាតិ បុគ្គលគ្រប់រូប រាប់ទាំងមនុស្សស្រីស្រលាញ់ភេទដូចគ្នា មនុស្សប្រុស ស្រឡាញ់ភេទដូចគ្នា មនុស្សស្រឡាញ់ភេទពីរ និងមនុស្សប្តូរភេទ មានសិទ្ធិទទួលបានសិទិ្ធដូចបុគ្គលដទៃទៀតដែរ។

នៅក្នុងនោះ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៣១ បានចែងថាប្រជាពលរដ្ឋខ្មែរគ្រប់រូបមាន ភាពសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និងករណីយកិច្ចដូចគ្នាទាំងអស់ ដោយមិនគិតពីឋានៈសង្គម ឬភេទ ហើយពួកគេក៏មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXRwRR7U_gPwz_30P-RaQNi1C2aEUPQlnpzGPBNZ7EhK55wNYdC-zbBNKPhrcuISe5Rtv-5769xDvMTZJg9naVBR31Pvrm9sBIIIp0r0u5H5ywj_HxKO_sdMNKOG4bz52-vBTcMAYTO1g-Xg33h8SJjVuWIaiXOtY8IUjHL19oiwBL2ZZgeBLSNLAeXW4/s1280/233f4a73-deb0-4ba6-be81-4a10a6d95304.jpg

បើយោងតាមប្រសាសន៍សម្តេចតេជោ ធ្លាប់បានលើកឡើងថា៖”កម្ពុជាយើងគ្មានការរើសអើង ចំពោះសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នានោះទេ ហើយច្បាប់យើងក៏មិនបានហាមប្រាមមិនឱ្យស្រលាញ់ភេទដូចគ្នានោះដែរ តែនៅកម្ពុជាយើងក៏មិនមានច្បាប់អាពាហ៍ពិពាហ៍សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នានោះទេ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUinL7HRQfe3yytaz7uCLAE3KelngQQ8_N4XkNXxwr2pJqYDNFbzjjxYQkWnhq_PFdHMkgwcO-nQdQPAACIUZH3KkMETHJl83TbXC7Sq2oh_nxM81utMWwRMLiA4reos-KP5XkGeAyoht26_Nfra311FSpwJ9wbOQsE6Gfo55Obw-sdwFu6ywE4TC3U-k/s600/photo_2021-05-17_15-22-35.jpg

ហេតុដូច្នេះពលរដ្ឋខ្មែរ គ្រប់រូបអាចមានសិទ្ធស្រលាញ់មនុស្សភេទដូចគ្នាបាន ដោយមិនត្រូវរងការរើសអើងនោះទេ ក៏ប៉ុន្តែក្រោយរៀបការរួច មិនអាចចុះអេតាសុីវិល ដើម្បីបានការទទួលស្គាល់ពីរដ្ឋបាននោះទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaNZjTKYcHLYr6y_NcXcR8svwSTlqv_lHVgJ5IHGAexZiyKIXiCJ4kzpDAW6bn9ItvsGUiwW4_-pH6XxfbhHFxq1yUwHgv2j-B0Kw1haSyL8k81gl4WSMkc48hKMEvGmYoEv7sD3ChZv3olrDT_9tuNhvA1O6wBEZQoPmq1rXWnnwunJf3WFLEiZFRTmA/s800/women-love-women1.jpg

 

ប្រុងប្រយ័ត្ន! ៣ថ្ងៃនេះ កម្ពុជា នឹងឡើងកម្តៅជិត៤០អង្សាសេ

0

សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង ដែលធ្វើឱ្យចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នៅតំបន់វាលទំនាប មាន
សីតុណ្ហភាពអប្បបរមា២៥°C និងសីតុណ្ហភាពអតិបរមា៣៨°C។

រីឯតំបន់ខ្ពង់រាប មាន សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៩°C។ ខ្យល់បក់មកពីទិសបស្ចិម និងទិសនិរតី មានល្បឿនមធ្យម ៣,៥ម៉ែត្រ/វិនាទី។ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១០%។

ចំពោះនៅតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា២៥°C និងសីតុណ្ហភាពអតិបរមា៣៦°C។ ខ្យល់បក់មកពីទិសនិរតី មានល្បឿន មធ្យម ២,៥ម៉ែត្រ/វិនាទី។ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី៥%។ ចំណែករលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ម៉ែត្រ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9qCGNvYtxCr5B88SEJqiW50RBcv5TWwuTvvxHpsCmMU3Kk7mBjMOHQZB1i99IiI0EncCtXNyYu2WfGW0X5z5nNfP45jOBMPULUZviJTZN99VKJ1VI-MU76PHwCrKcnhH6FSJzrBXV49Nd7u6mK0PndMiRFnEifXLYkurj4GGvJwWut75g76Ifr84I7og/s1280/76dba89b692e536140b88b4cb92caf1a.jpeg