ប្រទេសម៉ាឡេស៊ី ៖ សារព័ត៌មាន AFP បានរាយការណ៍នូវហេតុការណ៏គួរឱ្យតក់ស្លុតមួយថា ឧទ្ធម្ភាគចក្រកងទ័ពជើងទឹកម៉ាឡេស៊ី ចំនួន២គ្រឿង បានបុកគ្នានៅកណ្តាលអាកាស ក្នុងអំឡុងពេលឧទ្ធម្ភាគចក្រទាំង២គ្រឿងនេះធ្វើការហ្វឹកហាត់នៅមូលដ្ឋានទ័ពជើងទឹក ។ ហេតុការណ៍នេះបណ្តាលឱ្យមនុស្សជិះនៅលើឧទ្ធម្ភាគចក្រទាំងអស់ស្លា.ប់ បាត់ប.ង់ ជីវិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJn4u3iaBNGseX0n0xxwHsMDxRhSsDkD32wgdUzgTCj4CvS_nV5r2Bpnk9mP2eSDTLLDO9JxkYDC9jPl5e8u_kMzg4BkOoTCBLShj8qLc9tV4MRo3jyjuFT9lv779mbPIdMbwxpWzoH39IVKtectnnXteiOQqVbvcF6WvV_NEKSbpcpv33CQJh_GCLh6A/s1280/photo_2024-04-23_13-44-17.jpg

នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នៅវេលាម៉ោង៩និង៣០នាទី (ម៉ោងនៅប្រទេសម៉ាឡេស៊ី) ត្រូវគ្នានឹងម៉ោង៨និង៣០នាទីព្រឹក ម៉ោងនៅប្រទេសកម្ពុជា មានហេតុការណ៍ឧទ្ធម្ភាគចក្ររបស់កងទ័ពជើងទឹកម៉ាឡេស៊ី ចំនួន២គ្រឿងបុកគ្នានៅកណ្តាលអាកាស ក្នុងអំឡុងពេលឧទ្ធម្ភាគចក្រទាំង២គ្រឿងធ្វើការហ្វឹកហាត់នៅមូលដ្ឋានទ័ពជើងទឹក ស្ថិតក្នុងទីក្រុង Lumut រដ្ឋ Perak ។ ហេតុការណ៍នេះបានបណ្តាលឱ្យមនុស្សជិះចំនួន១០នាក់ ស្លាប់នៅកន្លែងភ្លាមៗ ។

បើតាមរូបភាពដែលសារព័ត៌មានម៉ាឡេស៊ីបានចុះផ្សាយបង្ហាញថា ឧទ្ធម្ភាគចក្រ១គ្រឿងបានហោះទៅបុកឧទ្ធម្ភាគចក្រ១គ្រឿងទៀត បន្ទាប់មក ឧទ្ធម្ភាគចក្រទាំង២គ្រឿងនេះ ក៏ធ្លាក់ចុះមកក្រោមក្នុងពេលដំណាលគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhM2n8x9K5rfiudQ4nqRNHXPVn7IKTm0_85O2t-S4FxEidE1qI3m2rKxlsfVGJEd7soJyYsXmkzus3_u9Gnu9wy7U98eZtW0JAAczHkkqpgdGblolAxxQbhKPtvml9VEuPQ9lvsGPLgFMTiMuxkchOUAuuyShzrMsFNurRcn73t9RL3lHlcplpJqh646os/s1280/photo_2024-04-23_13-44-16.jpg

លោក Suhami Mohammad Suhail នាយកជាន់ខ្ពស់របស់អង្គការពន្លត់អគ្គិភ័យ និងសង្គ្រោះក្នុងតំបន់ និយាយថា ៖ «អ្នកជិះនៅលើឧទ្ធម្ភាគចក្រទាំង២គ្រឿងបានស្លាប់នៅកន្លែងកើតហេតុ ហើយគេបានបញ្ជូនសពទៅកាន់មន្ទីរពេទ្យយោធានៅទីក្រុង Lumut រដ្ឋ Perak ដើម្បីបញ្ជាក់អត្តសញ្ញាណសព» ។

តាមសេចក្តីរាយការណ៍ឱ្យដឹងថា ឧទ្ធម្ភាគចក្រប្រភេទ HOM M503-3 មានមនុស្សជិះចំនួន៧នាក់ ខណៈឧទ្ធម្ភាគចក្រមួយទៀតប្រភេទ Fennec M502-6 មានមនុស្សជិះចំនួន៣នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgkCtYHsvra6G7zh_eNMf22-OVNCFeOC2TKhhMGvPTPN_bV5oSBt8ythyQpQ4omQQTTzBz7WU5zLLEuml4DdjfxEB_qVu2TOFxruBKKL8oOS7719lG4OE9vyQXiJNKscJQt0qj_FYci1csreVTQ_c0hxhEXbdKLX5mMaxDzRKEdAxjmGUtypdzMpzpwh4/s1280/photo_2024-04-23_13-44-17%20(2).jpg

កងទ័ពជើងទឹកម៉ាឡេស៊ីបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា ហេតុការណ៍គួរឱ្យតក់ស្លុតនេះបានកើតឡើងក្នុងអំឡុងពេលឧទ្ធម្ភាគចក្រទាំង២គ្រឿងធ្វើការហ្វឹកហាត់នៅទីក្រុង Lumut រដ្ឋ Perak ដើម្បីត្រៀមចូលរួមក្នុងពិធីមួយរបស់កងទ័ពជើងទឹកម៉ាឡេស៊ី ដែលនឹងរៀបចំឡើងនៅខែឧសភា ឆ្នាំ២០២៤ ។ ជំហានបន្ទាប់ កងទ័ពជើងទឹកម៉ាឡេស៊ីនឹងបង្កើតគណៈកម្មការស៊ើបអង្កេតមួយ ដើម្បីស្វែងរកមូលហេតុដែលបណ្តាលឱ្យកើតហេតុការណ៍ខាងលើ ៕