តំណាងអយ្យការខេត្តកំពង់ស្ពឺ បានចេញដីកាឃាត់ខ្លួន លោក ជួន គន្ធា ជុំវិញករណីប្រកាសយកដីរដ្ឋទៅចែកជូនប្រជាពលរដ្ឋនៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfJk8msEN_Hlu1GI4qdhSlpOz2oTepP5NTyaLOoH9JuoVOvhCfOmamixGZ9zdqRsTTPTAOe6nfM7PUvYfbCuDM0JajrRHdicd6w59unoOIAq9gCbtwUqrGvJBDzk44GsBre1e1Jc8okSTiV2OSFeAkriKUbZ9YRzYuCp6iYIkJ0oNX25F8TfjTphUdRjg/s1280/2a33f4d5be3222f92c6b2a86f9f2141e.jpgលោក ជួន គន្ធា ត្រូវបានតុលាការចោទប្រកាន់ពីបទ “ប៉ុនប៉ងឆបោក និងញុះញង់ឱ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍” កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ នៅចំណុចភូមិរោងម៉ាស៊ីន និងភូមិធ្នៀរ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJISQ8h9b_eltYgYcabW9Pw3Q-hgzSlYpqgP2sFPaD9x7TQtPc57NzU4LDbpQRLV2VuTvjgIIByFpJbjIGFxeqIbSpaQAyLToKUldcSH23a3pH1DdaKqe8SmMXFCGt31bbM0u403rAcpq6blk5FKpR1StleAhNVvWpqQ1oZc3pgwdGapMBcxt2d4M4sSo/s1280/ad2235a0704ebb7c25425d01702137c1.jpg

ជុំវិញករណីនេះ រដ្ឋបាលស្រុកឱរ៉ាល់ បានបដិសេធទាំងស្រុង ចំពោះព័ត៌មានថា មានបុគ្គលឈ្មោះ ជួន គន្ធា ធ្វើការចែកដីជូនប្រជាពលរដ្ឋក្រីក្រ នៅភូមិរោងម៉ាស៊ីន និងភូមិត្រពាំងធ្មៀរ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺ។

ការបដិសេធនេះ បន្ទាប់ពីមានសេចក្ដីជូនដំណឹងមួយរបស់បុគ្គលឈ្មោះ ជួន គន្ធា បានចេញសេចក្ដីជូនដំណឹង ដោយបានអះអាងថា នឹងកាត់ដីឡូត៍ជូនប្រជាពលរដ្ឋក្រីក្រ ក្នុងខេត្ដកំពង់ស្ពឺ ដើម្បីសាងសង់លំនៅដ្ឋាន ឬអាស្រ័យផល ស្ថិតនៅភូមិរោងម៉ាស៊ីន ឃុំតាសាល ស្រុកឱរ៉ាល់។ ការប្រកាសនៅលើបណ្តាញសង្គម លោក ជួន គន្ធា បានប្រកាសចែកជូនដីជូនប្រជាពលរដ្ឋក្រីក្រក្នុងទំហំ ១០ គុណ ៣០ម៉ែត្រ តែត្រូវចេញលុយម្នាក់ៗ ៤៥០ដុល្លារ ជាថ្លៃរដ្ឋបាល និងការឈូសឆាយដី៕

 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizwe6b4jXvG685xPwERV_Fom9uVaR20-ATTZio6kq6RtC67MFi4uk2HnbZWLT5XW8DeM607CbdMRwofknw9eLNFYMhG0DXLIPdeLHx1eiXJQkxC2a6762ouTb9f6HSzLZXNnnEc7CSBSckw2Iln1ScNJd0dcwdNwcgrACxilayT53FrpdDj5KXZAXAoKY/s1280/fdd4944bcd610b85ad3af19423dc61ed.jpg