Shaolin Kung Fu គឺជាក្បាច់គុនដ៏គួរឱ្យចាប់អារម្មណ៍បំផុតមួយរបស់ប្រទេសចិន និងល្បីទូទាំងក្នុងពិភពលោក ដែលមានអាយុកាលប្រមាណ ១៥០០ឆ្នាំ។ ទោះជាយ៉ាងណា មនុស្សជាច្រើនគឺបានលើកឡើងជាចម្ងល់ថា ហេតុអ្វីបានជាអ្នកហ្វឹកហាត់ក្បាច់គុណនេះ រមែងជាព្រះសង្ឃទៅវិញ? តើក្បាច់គុណនេះមានលក្ខណៈវិសេសអ្វីខ្លះដែលគួរតែស្វែងយល់? ស្របពេលដែលរឿងរ៉ាវប្រវត្តិសាស្រ្តទាក់ទងនឹងវប្បធម៌ចិន ពិតជាបានចងភ្ជាប់ជាមួយនឹងក្បាច់គុណបុរាណចិនមួយនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh427TPg7ifoY_yhI_W0IOqa3qOMO_nVLqlaisp1-rY-RwLCgqdn1G1ClQgo81AYptIUmPRhgBUXgfJ7XEwUS03FlWPjSCNMFZcbLsepgizDYR11U3rlQWfCvmZgKlS-MGsGIVVotAlCdHIqNcZgJFc3lWG3IeHk5xt_y74xvFDf2v1ET2-D71Fx_Zuem4/s1920/5e1e6c4fba30426c86a16f3c7e1e9448.jpeg
ប្រវត្តិសាស្រ្តនៃ Shaolin Kung Fu ត្រូវបានកំណត់លក្ខណៈដោយទេវកថា រឿងព្រេង និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ។ វាជាសិល្បៈក្បាច់គុនមួយដែលបានវិវឌ្ឍន៍ជាច្រើនសតវត្សមកហើយ ហើយបានក្លាយជាប្រពៃណីវប្បធម៌ និងខាងវិញ្ញាណរបស់ជនជាតិចិន ពិសេសក្បាច់គុណនេះ គឺមានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយនឹងព្រះពុទ្ធសាសនា។ ថ្វីត្បិតតែ Shaolin Kung Fu មានទំនៀមទម្លាប់យូរយារណាស់មកហើយក៏ដោយ វាក៏បានវិវត្តន៍ទៅតាមពេលវេលា បង្កើតបានជាស្ទីលនិងបច្ចេកទេស បំបែកក្បាច់ថ្មីៗជាហូរហែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6899ssj8hbuo-UldHP3-iqTfwDwhZZRxRU1uuCaaTicQZkcdmy1eauLTktRNxcpnG0PDBak9Nlk4-q__ddCiWTrDgvZXSJvdZrKXrJ9xeDPVXJBe63Ll6Xl9kZWA-pJ7RaRBMLy6Cfkqs68aSwt1fxrJCAdhLeN1MLiaD50aFfUKecrqDzqk_bITcn6g/s1024/3235896099_4bb4813017_b.jpg

ក្បាច់គុណ Shaolin Kung Fu គឺមានដើមកំណើតមកពីវត្តពុទ្ធសាសនាមួយក្នុងខេត្ត Henan ដែលបច្ចុប្បន្នគេស្គាល់ថាជាប្រាសាទ Shaolin ។ យោងទៅតាមរឿងព្រេង ព្រះសង្ឃឥណ្ឌា Bodhidharma បានធ្វើដំណើរទៅកាន់ប្រទេសចិនក្នុងសតវត្សទី ៥ ដើម្បីផ្សព្វផ្សាយព្រះពុទ្ធសាសនា។ ព្រះសង្ឃអង្គនេះ ត្រូវបានគេជឿជាក់ថា ជាអ្នកបង្រៀនមូលដ្ឋានគ្រឹះនៃក្បាច់គុណ Shaolin នៅឯប្រាសាទ Shaolin ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpkEss752GbONGwwjo00NDMewwNHVMg_-h9I1ccHICGxp6P0pNVVpT6UtB0fhfHnpcEPr6j1Z2yiXVt-4eLxcfhmA71D-EmrrraHQPI633myZ20BXQ22-qWHzEMXxP5pqhcpsKWnZaVqkC_1BxqL6_LE4AkLcxOCzxrLHWwV-FKyH9_iuCBJyfn6S_GVg/s1024/photo_2024-04-23_14-17-26.jpg

កំណត់ត្រាដំបូងនៃក្បាច់គុណ Shaolin Kung Fu មានតាំងពីរជ្ជកាលរាជវង្សថាង ៦១៨-៩០៧ នៃគ.ស. ដែលកាលគ្រានោះព្រះសង្ឃនៃប្រាសាទសៅលីនបានបណ្តុះភាពល្បីល្បាញនៃក្បាច់គុននេះជាបន្តបន្ទាប់។ ក្បាច់គុណនេះក៏ទទួលបានភាពល្បីល្បាញកាន់តែខ្លាំងឡើងទូទាំងសកលលោក ក្នុងសម័យរាជវង្សមីង ១៣៦៨-១៦៤៤ នៃគ.ស រហូតដល់មានការបង្ហាត់បង្រៀនដោយអ្នកមានអំណាចយសសក្តិជាច្រើនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqm643D5wrk3GamIqruIlB6chuX7eKbYjj2xBZHcY20Ycw6hEUf_5Xsa9YYsHyf5hqAZKHbT0e-aHxj0j6FzWU0cIzxvn1SiLMmFAnl8fbHqnwQFNl0T8DryJlc_WdS11TDlKjc7igYcp9zyQR6o-gMiX8jZpN3xZXhHmPowoBuL1HE5Soqg6y_h8EfQ0/s1280/photo_2024-04-24_11-27-36.jpg

ក្បាច់គុន Shaolin ត្រូវបានគេចាត់ទុកជាទម្រង់នៃលំហាត់ចាំបាច់សម្រាប់ព្រះសង្ឃ ដោយសារមានការអង្គុយក្នុងសមាធិយូរ និងជាទម្រង់នៃសមាធិខាងវិញ្ញាណក្នុងខ្លួន ដោយសង្កត់ធ្ងន់លើវិន័យ និងការផ្តោតអារម្មណ៍ ដើម្បីហ្វឹកហាត់ក្បាច់គុន។ ម្យ៉ាងវិញទៀត ជម្លោះនយោបាយជាច្រើនដែលបានកើតឡើងនៅក្នុងប្រទេសចិនក្នុងរយៈពេលជាច្រើនឆ្នាំបានបង្ខំឱ្យព្រះសង្ឃ Shaolin ប្រើក្បាច់គុនជាមធ្យោបាយដើម្បីការពារខ្លួន និងវត្ត។ នៅទីបំផុត ព្រះសង្ឃភាគច្រើនបានស្ម័គ្រចិត្តផ្តល់ជាជំនួយយោធាទៅកាន់រដ្ឋ ពិសេសនៅក្នុងរជ្ជកាលរាជវង្សថាង និងរាជវង្សមីង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhovQNvtYbImGEjn91HYg5zpRKaWUvcJYCJ5ZIPW0PIyX6LZcOG8Cl09ex4aVl0dzPzeorkOxoLXxgDtdzHG9CkxbedJIgS195su4m-u-ABIB1fahjMkzIAfdwMlR6Bw4D3_Az8ooCX04MuLV7Hvkf3cbdkCJtCv-6mhqjkhP5Myl4MeXnSiwLZsPDVVb4/s1280/photo_2024-04-24_11-30-22.jpg

ទោះយ៉ាងណា ក្បាច់គុណ Shaolin Kung Fu ក៏ត្រូវបានបំភ្លេចចោល និងហាមឃាត់ក្នុងអំឡុងពេលបដិវត្តន៍វប្បធម៌ ចន្លោះឆ្នាំ ១៩៦៦ ដល់ ១៩៧៦។ លុះឆ្នាំ ១៩៨០ ក្រោមការដឹកនាំរបស់លោក តេង ស៊ាវពីង ដោយមើលឃើញអំពីគុណតម្លៃនៃវប្បធម៌ទំនើប ក្បាច់គុណនេះក៏ត្រូវបានគេជីកកកាយឡើងវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJ6cxGDHcBsd5IU1m2xovXy1OSXGlLIFhHEhyD1fMtoTru619vvp6ApGtz9axfh4z0hgV3b34bAMs96GWazlhnLW9rJgjXc65d5OeD-vgKH8LsLu6fV-HHrnGY2Fzna1xDdL0Kv5OR0tYyOBrAo_N1Qb3nlkZ6jzaKL8VS7psBQS9zpmTlmBgwacww_EU/s1024/Shaolin-Kung-Fu-1024x682.jpeg

គួរបញ្ជាក់ថា សារៈសំខាន់នៃ Shaolin Kung Fu គឺលើសពីសិល្បៈក្បាច់គុន។ វារួមបញ្ចូលគ្នានូវការគ្រប់គ្រងរាងកាយ ការការពារខ្លួន រួមមានបច្ចេកទេសជាច្រើនទាំងការវាយ ទាត់ រារាំង ស្កាក់ និងបច្ចេកទេសក្តាប់ លំហាត់សម្រាប់ការស៊ូទ្រាំ ភាពបត់បែន និងល្បឿន។ បន្ថែមពីនេះ វាក៏រួមបញ្ចូលនូវលំហាត់ផ្លូវចិត្តដូចជាការធ្វើសមាធិ ដែលជួយធ្វើឱ្យចិត្តស្ងប់ និងបង្កើនការផ្តោតនិងគ្រប់គ្រងអារម្មណ៍ ក៏ដូចជាមានឥទ្ទិពលលើការគិតពិចារណា ដែលអាចមានប្រយោជន៍ក្នុងគ្រប់វិស័យនៃជីវិត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigc_4jpOYYOxnB2BGLF74ybyus858zPto5MVmLpJyLg4Bu0_jYB2ldHwzStSf60FMsaxXPvXlqTUPmk0YTfJ3sKAdyDSD6U4YYp6dgguZ8laUbTBMWC7vHKZad_KdJDsYrObtpgs5ULu5A1wy6VCJe822FKgj_bCpVBzktbLOBWAn9j0UbDM8Lz8krEVk/s768/usa-shaolin-temple.jpg