ប្រទេសចិន ៖ ក្នុងមួយឆ្នាំៗ ពលរដ្ឋចិនបានដាក់ពាក្យលែងលះរាប់លានគូដោយសារការរស់នៅមិនចុះសម្រុងគ្នា ហើយរូបថតអាពាហ៍ពិពាហ៍របស់គូស្វាមី-ភរិយាជាច្រើនសន្ធឹក ត្រូវបានគេប្រមូលទុកក្នុងបន្ទប់ក្រោមដំបូលអគារ ឬបោះចោលក្នុងធុងសំរាម ។ ហេតុនេះ ក្រុមហ៊ុនមួយបានផ្តល់ជម្រើសថ្មីទៅកាន់គូស្វាមី-ភរិយាទាំងនេះអាចបំផ្លា.ញ រូបថតអាពាហ៍ពិពាហ៍របស់ខ្លួន ឬកែច្នៃវាជាថាមពលអគ្គិសនី ។

បើទោះជាវប្បធម៌ចិនបានហាមឃាត់ការបំផ្លាញរូបភាពរបស់មនុស្សនៅមានជីវិតក្តី ប៉ុន្តែរោងចក្ររបស់លោក លីវ វៃ ទទួលបានអតិថិជនចាប់ពី៥នាក់ ទៅ១០នាក់ក្នុង១ថ្ងៃ ដែលបានស្នើឱ្យរោងចក្រនេះបំផ្លាញរូបថតអាពាហ៍ពិពាហ៍របស់ពួកគេ ។ ក្នុងចំណោមរូបថតអាពាហ៍ពិពាហ៍របស់គូស្វាមី-ភរិយាលែងលះគ្នាទាំងនេះ មានទាំងរូបថតទំហំធំថតនៅក្បែរជញ្ជាំង, រូបថតតុបតែង និងរូបដាក់ក្នុងអាល់ប៊ុមតូច-ធំផងដែរ ហើយរូបថតភាគច្រើនបិទជាប់នឹងផ្លាស្ទិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfgtyPDsdx1PCV41mGMue96pbzGsHPYPtnOYW5UlhjdyktKkqaggQqUV543ruHEd7_92GtKH4TbdmXQQRNMQh6XpE0K4YYJhpLL-zhrwLKQceee14YiNVIJRCQaqog8dav5Vys9ymKX1cXERFaLTVkBVhXeFy2jM5Iljup3lRlZBc-O3JnApcezLktO5o/s1082/photo_2024-04-24_10-56-45%20(2).jpg

ឃ្លាំងមួយកន្លែងស្ថិតនៅភាគខាងជើងប្រទេសចិន លោក លីវ វៃ បានប្រមូលរូបថតអាពាហ៍ពិពាហ៍ចាស់ៗរបស់គូស្វាមី-ភរិយាដែលបានចែកផ្លូវគ្នា ដាក់ក្នុងម៉ាស៊ីនកម្ទេចឯកសារ ដើម្បីកែច្នៃជាប្រភពថាមពលអគ្គិសនី ។

នៅពេលរៀបអាពាហ៍ពិពាហ៍ កូនកំលោះ និងកូនក្រមុំបានថតរូបទុកជាអនុស្សាវរីយ៍នៅសួនច្បារសាធារណៈ, វត្តអារ៉ាម និងតំបន់ប្រវត្តិសាស្ត្រជាច្រើនកន្លែង ។ ប៉ុន្តែដោយសារចិនជាប្រទេសមានពលរដ្ឋលែងលះគ្នារាប់លានគូក្នុង១ឆ្នាំៗ ទើបធ្វើឱ្យរូបថតអាពាហ៍ពិពាហ៍ជាច្រើនសន្លឹកត្រូវប្រមូលទុកនៅក្រោមដំបូលអគារ ឬបោះចោលក្នុងធុងសំរាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAWY7lIlJ5PnRraspKFe5Ft5cGxg_92V-ftws5Ym82WNyJTQSDvYfVo7wW70mFtjE6NjSbWx52MlQzSyGRbA3HJn3vEzeI-6MhbqR_qPG0LfRbF_Hn-HLGfWHaPFIOb9uQ-Ee3DRiYaQickJym_DGPJtJP7HkmAflNjIWP6113XWY_aFzBRRgEKPOjgKg/s1082/photo_2024-04-24_10-56-45%20(3).jpg

លោក លីវ វៃ អាយុ៤២ឆ្នាំ បាននិយាយពេលលោកស្ថិតក្នុងរោងចក្រ ដែលស្ថិតនៅឆ្ងាយពីទីក្រុងប៉េកាំងប្រមាណ១២០គីឡូម៉ែត្រថា ៖ «យើងសង្កេតឃើញថា ការប្រកបអាជីវកម្មប្រចាំថ្ងៃ គឺពុំទាន់មានក្រុមហ៊ុនណាធ្វើអាជីវកម្មខាងបំផ្លាញរូបថតអាពាហ៍ពិពាហ៍ទេ ។ ម្យ៉ាងទៀត អ្នកមានបទពិសោធន៍ខាងផ្នែកនេះមានចំនួនតិចណាស់ ខណៈមនុស្សខ្លះទៀតអាចមើលរំលងអាជីវកម្មនេះ» ។

ក្រោយពីទទួលបានរូបថតអាពាហ៍ពិពាហ៍ជាច្រើនមក បុគ្គលិកនឹងបែងចែករូបថតទាំងនេះ និងបាញ់ថ្នាំពណ៌បិទបាំងមុខមនុស្សដើម្បីការពារភាពឯកជន មុនពេលបំផ្លាញវាដោយវិធីផ្សេងៗ ។ ក្នុងអំឡុងពេលបំផ្លាញរូបថតក្នុងម៉ាស៊ីន លោក លីវ វៃ នឹងកត់ត្រា ព្រមទាំងថតជាវីដេអូផ្ញើទៅអតិថិជន ដើម្បីបញ្ជាក់ជាលើកចុងក្រោយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjp0IUljiWyZ3JAQh7GMyAFxlyGzLBBREZqGZ9ZUewtIAiD3NDavmzQxxWMWADCAtKvnaGB86NGZQvApawmXXUuCU0sYN59q8kHKucflHsbLsmNrN2MKpW4w6lI3ZzrJwkwRdLRlKl1d9PWsDf3wQMAT3bjXDJqF03E4wqvdIuwKJKCEbPfMssNi5AOOrw/s1083/photo_2024-04-24_10-56-45%20(4).jpg

លោក លីវ វៃ និយាយថា តាំងពីលោកប្រកបអាជីវកម្មផ្នែកនេះកាលពីឆ្នាំ២០២៣ លោកបានផ្តល់សេវាកម្មដល់អតិថិជនប្រមាណ១.១០០នាក់ ហើយអតិថិជនភាគច្រើនមានអាយុក្រោម៤៥ឆ្នាំ ក្នុងនោះអតិថិជន២នាក់ ក្នុងចំណោម៣នាក់ ជាស្ត្រី ។

លោកបន្តថា អតីតប្តី-ប្រពន្ធភាគច្រើនមិននិយាយពីរឿងរ៉ាវការលែងលះរបស់ខ្លួនទេ ហើយអ្នកខ្លះសម្រេចចិត្តបញ្ចប់ជីវិតគូដោយបំផ្លាញរូបអាពាហ៍ពិពាហ៍ ព្រោះពួកគេចង់លុបចោលការចងចាំផ្សេងៗ ដោយសាររូបទាំងនេះជាឧបសគ្គក្នុងការសម្រេចចិត្តជ្រើសរើសគូជីវិតថ្មី ។ រីឯអ្នកខ្លះទៀតរក្សាទុករូបរបស់ខ្លួនអស់ជាច្រើនឆ្នាំ និងសម្រេចចិត្តបោះវាចោល ពេលពួកគេរៀបការថ្មី ឬធ្វើចិត្តបានពេលគូជីវិតស្លាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMjULyDNWLGJnYve2peunU8uQMSSBfyMlOwaiFCrDEUywkg0sZn0TxKH5w0BamoRYHPO4IQB8FD-O7CoWqdSAufmrmya1-1ce8ydSPlyE2WzPwSbngxjDBp4obDF2FF07SinOT9xlpHAJzkUKGWCu1kh66mDR0MOwkE3hSh0JlmcW0wV2r5dnu2dfL6cQ/s1082/photo_2024-04-24_10-56-45.jpg

ការកម្ទេចរូបអាពាហ៍ពិពាហ៍ក្នុងម៉ាស៊ីន មិនអាចឱ្យអតិថិជនទទួលបានរូបទាំងនេះមកវិញទេ ហើយពួកគេនឹងមានអារម្មណ៍សោកស្តាយ ដែលសម្រេចចិត្តកម្ទេចរូបរបស់ខ្លួន ទើបលោក លីវ វៃ ថតវីដេអូទុកជាលើកចុងក្រោយក្នុងអំឡុងពេលបុគ្គលិករបស់លោក ប្រមូលរូបទាំងនេះដាក់ចូលក្នុងម៉ាស៊ីនបំផ្លាញឯកសារ ។

បន្ទាប់ពីបំផ្លាញរូបថតរួច កម្ទេចកំទីរូបថតទាំងអស់នឹងបញ្ជូនទៅកាន់រោងចក្រផលិតប្រេងឥន្ធនៈនៅតំបន់ក្បែរគ្នា ដើម្បីយកវាទៅកែច្នៃជាមួយសំរាមផ្សេងៗ និងផលិតជាថាមពលអគ្គិសនី ៕