ប្រទេសជប៉ុន ៖ សារព័ត៌មាន Japan Times បានរាយការណ៍ពីស្ថានការណ៍ឧស្សាហកម្មទេសចរណ៍នៅប្រទេសជប៉ុនថា តម្លៃស្នាក់នៅបន្ទប់សណ្ឋាគារជប៉ុន កាលពីខែមីនា ឆ្នាំ២០២៤ បានកើនឡើងខ្ពស់បំផុតក្នុងរយៈពេលជិត៣០ឆ្នាំមកនេះ ស្របពេលប្រាក់យ៉េនធ្លាក់ថ្លៃខ្លាំង រហូតធ្វើឱ្យប្រាក់យ៉េនមានតម្លៃថោក ។ ទោះយ៉ាងណា រដូវផ្កាសាគូរ៉ារីកមានរយៈពេលយូរ បានជួយទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនធ្វើដំណើរមកកម្សាន្តនៅជប៉ុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjORC-b5F2MzjvhVbHAYZ71i6jFIzEf1YOyoalCLBqIHH1MRZCe3B9vFaZd68iiVJGvgwtRzKBB6PmNlUkowFmAtWNaO_sP9r9hWqBuWkH3TYe11a3dqtP2CQbCfT8uItrGh6GnbLnezcgghjNjoUdG7U54Qqr_IWcAlTX71Rk2_bYlaYQMUUN7YFBcqfs/s520/20150917125700_55fb0cfc0cec7.jpg

យោងតាមទិន្នន័យរបស់ CoStar Group បង្ហាញថា តម្លៃបន្ទប់សណ្ឋាគារជាមធ្យមក្នុង១ថ្ងៃ នៅប្រទេសជប៉ុន ស្មើនឹង២០.៩៨៦យ៉េន (ឬស្មើប្រមាណ១៣៩ដុល្លារអាមេរិក) ដែលជាតម្លៃខ្ពស់បំផុត បើគិតចាប់ពីខែសីហា ឆ្នាំ១៩៩៧ និងកើនឡើងជិត២០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ។ ក្រៅពីនេះ ចំនួនការចូលស្នាក់នៅក្នុងសណ្ឋាគារ ក៏បានកើនឡើង៧៨% ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipJD2U4gSRwQAUF2ykkLcphhwgTz2Hp2RPpSbAbodykP2ZaXS2Pe-qfmZgN8lcld0suKMXB1gZBa3ubksGp0ZLAQDB1Abx4hypqril3z8QRSAA__WpQ5DuvoZchBId64LiSX_229HqDW-XkSPnFwZjUWbrjtD4nBfyBxZPuwxY_mZyq17MCsZ9aS1gF10/s810/Hoshinoya_Kyoto.jpg

កាលពីខែមីនា ឆ្នាំ២០២៤ មានភ្ញៀវទេសចរធ្វើដំណើរមកប្រទេសជប៉ុនច្រើនបំផុត គឺស្មើរហូតដល់៣លាន១សែននាក់ ស្របពេលតម្លៃប្រាក់យ៉េនធ្លាក់ចុះមកកម្រិតទាបបំផុតក្នុងរយៈពេល៣៤ឆ្នាំ បើធៀបនឹងប្រាក់ដុល្លារអាមេរិក ។ ហេតុនេះ វាធ្វើឱ្យជប៉ុនក្លាយជាប្រទេសគោលដៅទាក់ទាញភ្ញៀវទេសចរបរទេស ។ រីឯភ្ញៀវទេសចរបរទេសដែលបានមកប្រទេសជប៉ុនច្រើនបំផុត រួមមាន ៖ កូរ៉េខាងត្បូង, តៃវ៉ាន់ និងចិន ដោយសារជារដូវផ្កាសាគូរ៉ារីក ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3FCkhQtX9VTFBOCsO7YGr5Rm3ZwjMbmjaiU_nYdhyphenhyphen2LFk3Qo87om5y_bztwtaGDFD8krCASuXgF25apnE3QuSJfX1DUA5FvNBpzYPODoqBq0VwmZXoQixGM27pgA2yB8d9nu6ny7KDEBR_dM7GupJll0g1p8jUOWTxD91KHQCymJT4UtZ5eiDbWDyiFs/s2765/hoshinoya-kyoto-floating-tearoom-3-1549906559.jpg

    លោកស្រី Harumi Taguchi ជាសេដ្ឋវិទូរបស់ S&P Global Market Intelligence និយាយថា កត្តាដែលជំរុញឱ្យតម្លៃបន្ទប់សណ្ឋាគារជប៉ុនកើនឡើងខ្ពស់ គឺការខ្វះខាតកម្លាំងពលកម្មនៅជប៉ុន ។ លោកស្រីនិយាយថា ៖ «ដើម្បីគ្រប់គ្រងចំនួនការស្នាក់នៅបន្ទប់សណ្ឋាគារច្រើន និងការខ្វះខាតកម្លាំងពលកម្ម គឺត្រូវដំឡើងតម្លៃបន្ទប់សណ្ឋាគារ ។ ម្យ៉ាងទៀត មានភ្ញៀវទេសចរច្រើនមកលេងជប៉ុន ទើបសណ្ឋាគារនានាដំឡើងថ្លៃបន្ទប់» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6pQiHqaycaKjKEuFqGumoK2euz62k489Aed2tkqfXCFRRO4I3zWWxbLzC9F6KSdijDZFx5V6oSFoU5eOI2YgbzZLily2w8WvVA-YkuQYGGN6Vu9JqLiThq7v1whyS7cjHDQaCdeShUuy5kZRaWaoGc9wvgcMN7cVOyQ0ZWtyJSB9n2eImW2b3EliiCOQ/s832/hotel_tokyo.jpg

    ប្រាក់យ៉េនជប៉ុនធ្លាក់ថ្លៃ ក៏បានជួយជំរុញដល់ការចាយវាយរបស់ភ្ញៀវទេសចរបរទេសផងដែរ ។ បើតាមទិន្នន័យរបស់ការិយាល័យទេសចរណ៍ជប៉ុនបញ្ជាក់ថា ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៤ ភ្ញៀវទេសចរបរទេសបានចំណាយប្រាក់សរុបកើនឡើង៥២% បើធៀបនឹងឆ្នាំ២០១៩ ហើយភ្ញៀវទេសចរបានចំណាយប្រាក់ទិញទំនិញយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងអំឡុងពេលការបញ្ចុះតម្លៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxUEEEv4v04mha0Wh9ehYuYd979glNyKvIyj2j5FveQKHUoNVwbLRFTZ5aYka6ywasrl5th-xxvpeFjPMhh3Z5XYV06g2wUmnxiDjlu07aaDUkrmQtX9Kb0JJaTsZ9IP6ITyCPMzBXct8IpA9jrOHN5p1-HaOW3DbinjAOfltMSRP2RRiqdDRfA88Mhzo/s1024/ik-hotel-chains-okura-tokyo-XL.jpg

    លោកស្រី Harumi Taguchi បន្តថា ៖ «ប្រសិនបើភ្ញៀវទេសចរបរទេសមកកម្សាន្តនៅជប៉ុនកើនឡើងជាបន្តបន្ទាប់ វាធ្វើឱ្យតម្លៃបន្ទប់សណ្ឋាគារឡើងថ្លៃបន្តទៀត ហើយដោយសារតម្លៃប្រាក់យ៉េនធ្លាក់ថ្លៃ គឺជនបរទេសនៅតែចំណាយប្រាក់ថ្លៃបន្ទប់សណ្ឋាគារក្នុងតម្លៃថោកដដែល» ៕