Home Blog Page 1111

មកដឹងពីចំនួនភ្ញៀវទេសចរមកកម្សាន្តនៅសៀងហៃក្នុងត្រីមាសទី១ ឆ្នាំ២០២៤

0

ប្រទេសចិន ៖ សារព័ត៌មានស៊ីនហួររាយការណ៍ថា ទីក្រុងសៀងហៃ ស្ថិតនៅភាគខាងកើតប្រទេសចិន ទទួលបានភ្ញៀវទេសចរបរទេសកើនឡើងនៅត្រីមាសទី១ ឆ្នាំ២០២៤ (ចាប់ពីខែមករា ដល់ខែមីនា) ដោយសារការងើបឡើងវិញនៃទីផ្សារទេសចរណ៍ និងការប្រឹងប្រែងរបស់ប្រទេសចិន ក្នុងការផ្តល់ភាពងាយស្រួលដល់ការធ្វើដំណើរឆ្លងកាត់ព្រំដែនរបស់ភ្ញៀវទេសចរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEha0wAjjT2g1NJ6YGE7cBspzomDPnZZwxQ2vlg-djSF73HOsmMODOffSzB2bqDlcJSQTSCuSg7xO5tdcAr4HmCfWjmg1i8P_-b0hkhKRiCtGyub6q0tC-UUwpJyiej_71JAc4Qe-b6dU-tzF6go4PtNC8n6mXjy7tgUel4FV_hLA7d_BtryOQsDVUUAZEQ/s2000/shanghai-night-temple-people.jpg

កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ មន្ត្រីការិយាល័យរដ្ឋបាលវប្បធម៌ និងទេសចរណ៍ប្រចាំទីក្រុងសៀងហៃឱ្យដឹងថា ចំនួនភ្ញៀវទេសចរដែលបានធ្វើដំណើរមកទីក្រុងសៀងហៃ នៅត្រីមាសទី១ ឆ្នាំ២០២៤ គឺស្មើជាង១លាន២សែន៧ម៉ឺននាក់ កើនឡើង២៤៩,៦៧% បើប្រៀបធៀបប្រចាំឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicLro2swfrKL7AvzM-PvzQi0BDIQVb6EO3OJMlB5-foWd2sAPpnJc3KumEfAGf-MITg3TbCsEqQ6UAWbKp2_dE3hsmuROpQV1FKBk53FdC4Ib2sSxZbNl_FuBGXlgAJvCaLcHz_KkioLRnAKFDka_A49uMCt0kzTRMRDEzfFYy2pI8-eXKfiHdtlTnm6A/s1366/98bbb067-reg-957-1675bb4b2e0.jpg

ទីក្រុងសៀងហៃ គឺជាគោលដៅទេសចរណ៍ឈានមុខគេរបស់ប្រទេសចិន ដែលបានទាក់ទាញភ្ញៀវទេសចរបរទេសមកកម្សាន្តយ៉ាងច្រើនក្នុង១ឆ្នាំៗ ។ ពេលមកកម្សាន្តនៅទីក្រុងសៀងហៃ ភ្ញៀវទេសចរបរទេសបានទស្សនាទេសភាព, ទៅកាន់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងកន្លែងស្នាក់នៅ ខណៈការតាំងពិព័រណ៍បានកើនឡើងជាបន្តបន្ទាប់ ក្រោយពីការស្ទុះងើបឡើងវិញនៃទីផ្សារទេសចរណ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhd4Xqpf3rLpr93jzNzCO-2MZCLrp5M97PzY8fAA1etcyjJzAKCI-R8Sbz1LKxfRbuAL4s0ir8KUw-R7_sA1HoRuV6fwx5-n1xYZzl1rv4XW1t5xMxRxmJ2SdAqTvi44s1I2yifRXfkH_5FbfCoYTih9YXgQ_nz23Ft4ilRpfcF0SysLAwJ4Qx65EOaqwc/s1361/Shanghai-plans-to-limit-population-to-25-million-by-2035.jpg

នាពេលថ្មីៗនេះ នាវាកម្សាន្ត១គ្រឿងបានដឹកភ្ញៀវទេសចរបរទេសមកពីប្រទេសជាច្រើន ក្នុងនោះភ្ញៀវទេសចរអាល្លឺម៉ង់បានមកកម្សាន្តនៅទីក្រុងសៀងហៃ ស្មើជាង២.០០០នាក់ ។ ភ្ញៀវទេសចរបរទេសភាគច្រើនបានទៅទស្សនាអគារប្រវត្តិសាស្ត្រ, ឈ្វេងយល់អំពីវប្បធម៌-ប្រពៃណី និងទទួលបាននូវបទពិសោធន៍ពីរបៀបរស់នៅរបស់ពលរដ្ឋក្នុងតំបន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOVZVvyU7-rz7mVMiaGnprrwMzkO5GxT9FOFo9lkFy237kwhql9rlLUgsJ5R32Gn3ACyvBK2UvSVMPq2IC3cf_4dJZrGZdxFAUxjiw6bsR5YcG1G144oEo12RVW38lxyfj4YDjvy6qLguvv-0AAHBWj2Fy-p4kTNGb1yCNxrhElr1QuPe5eYLsKSQI9uQ/s980/yuyuan-garden-shanghai-china_980x650.jpg

កម្មវិធីតាំងពិព័រណ៍ឧស្សាហកម្មទេសចរណ៍ «Tourism Plus Shanghai» ប្រចាំឆ្នាំ២០២៤ បានទាក់ទាញអ្នកតាំងពិព័រណ៍មកពី៣០ប្រទេស និងតំបន់ ឱ្យមកចូលរួមក្នុងកម្មវិធីនេះ គឺស្មើជាង៥.០០០នាក់ ។ លើសពីនេះ មានភ្ញៀវទេសចរបរទេសមកចូលរួមក្នុងកម្មវិធីតាំងពិព័រណ៍នេះ ស្មើជាង១៥.៧០០នាក់ ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFPIeodVsL5R25kC8ncG3Jwg2AAgrbgvyraFROi4ozPVwmRVIEwlGq2nMv8fLbZ3pcBvDx47HK5443oM-o8IG0FcW3nGYDn-mByIHhlwAaJA4Cdj4dNISbmk4jjpTESdGzCKH1klBIunHZcBEslb16iC3Q9EC-rKfMxi8kAbACl9DXEHewFw7tQKJfEiM/s1200/Huangpu_Park_20124-Shanghai_(32208802494).jpg

បច្ចុប្បន្ន អាជ្ញាធរក្រុងសៀងហៃ បានរៀបចំគម្រោង «Visit Shanghai» ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងបានសហការជាមួយស្ថាប័នផ្សេងៗ ដូចជា ៖ ស្ថាប័នបរទេសប្រចាំក្រុងសៀងហៃ, មជ្ឈមណ្ឌលវប្បធម៌បរទេស និងក្រុមការងារវប្បធម៌ និងទេសចរណ៍ ៕

Samsung កំណត់វិធានការបន្ទាន់ឱ្យនាយកប្រតិបត្តិធ្វើការ៦ថ្ងៃក្នុង១សប្តាហ៍

0

ប្រទេសកូរ៉េខាងត្បូង ៖ នាយកប្រតិបត្តិគ្រប់ផ្នែករបស់ក្រុមហ៊ុន Samsung Electronics នឹងបំពេញការងារចំនួន៦ថ្ងៃក្នុង១សប្តាហ៍ ហើយនឹងអនុវត្តចាប់ពីចុងខែមេសា ឆ្នាំ២០២៤ តទៅ ស្របតាមការកំណត់វិធានបន្ទាន់របស់ក្រុមហ៊ុន ។ ការកំណត់វិធានការនេះកើតឡើងក្រោយពីតម្លៃប្រាក់វ៉ុនរបស់កូរ៉េខាងត្បូងធ្លាក់ថ្លៃយ៉ាងឆាប់រហ័ស, តម្លៃប្រេងឥន្ធនៈកើនឡើង និងការចំណាយដើមទុនខ្ពស់បានពីការខ្ចីប្រាក់ធនាគារ ដែលធ្វើឱ្យការប្រកបអាជីវកម្មមានភាពមិនច្បាស់លាស់ ហើយការប្រតិបត្តិការរបស់ក្រុមហ៊ុនកាលពីឆ្នាំ២០២៣ ធ្លាក់ចុះខុសពីគោលដៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgSKjeakEyz_plizRT_0iPDcFVlCMzwdP29FFDOee3XLOFubw-Ghr-NIRwBk7ZZlNWPapPZpSVQtMVnwAqxcDINYNYMotUVVdV7ZzE5lwWRfSHohQaeNbiWfXrQvTl3qESMtimIrwhL34I92R0UBxHJ3_JtiuoSJEb-0GS2hckCC1t0Vf6rVIcxINRaeA/s1920/107366152-1706592189695-gettyimages-1246670666-porzycki-flashmem230130_npyAY.jpeg

នាយកប្រតិបត្តិក្រុមហ៊ុន Samsung Electronics នៅក្នុងផ្នែកផលិត និងផ្នែកលក់ នឹងបំពេញការងារនៅថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យ បន្ថែមពីលើការបំពេញការងារតាមថ្ងៃធម្មតា ចំនួន១ថ្ងៃ ។ ក្រុមហ៊ុន Samsung នឹងពិនិត្យមើលយុទ្ធសាស្ត្រអាជីវកម្ម ហើយអាចផ្លាស់ប្តូរយុទ្ធសាស្ត្រមួយចំនួន ដើម្បីសម្របខ្លួននឹងបរិយាកាសអាជីវកម្មដែលកំពុងតែផ្លាស់ប្តូរ ស្របពេលកំណើនហានិភ័យភូមិសាស្ត្រនយោបាយ ដោយសារសង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែនអូសបន្លាយរយៈពេលយូរ ។ ក្រៅពីនេះ ក៏មានភាពតានតឹងកាន់តែខ្លាំងឡើងក្នុងតំបន់មជ្ឈិមបូព៌ាផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf7-T06qwnHmnNHEDsmlUH32La-TuEa7tvgF6Sk6IhIn6EP4nu7l3l-njL6sK47QntB0l1uptad9s31U5Y5FkIP6tGgdXm2nl4IXKiDQlF7q-hl8QzjwLbtydnXQFmSC5At4pcjYwoAqMCNTlTymy1dnYKNV0TZKSv_hT4nsdrIyc4F_JkFsIDS9XvUsQ/s4000/Campus-Exterior-SamsungSign-1-e1493262997296.jpg

កាលពីឆ្នាំ២០២៣ ក្រុមហ៊ុន Samsung Electronics បានកត់ត្រាពីការខាតបង់ដើមទុនស្មើនឹង១៥លានលានវ៉ុន សម្រាប់អាជីវកម្មស្នូល Semiconductor ផ្នែក Device Solutions ដែលទទួលខុសត្រូវលើអាជីវកម្ម Semiconductor មានសមាមាត្រខ្ពស់ស្មើប្រមាណ៨០% នៃប្រាក់ចំណូលរបស់ Samsung ។ ទោះយ៉ាងណា Samsung ជាក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំនៅលើពិភពលោក បានចាប់ផ្តើមបង្ហាញពីសញ្ញាធ្លាក់ចុះនៃទីផ្សារឈីប កាលពីដើមខែមេសា ឆ្នាំ២០២៤ ក្រោយរបាយការណ៍ប្រាក់ចំណេញបានពីការប្រតិបត្តិការ នៅត្រីមាសទី១ ឆ្នាំ២០២៤ កើនឡើងជាង១០ដង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjc5FUVPgD8PICgcfImS7eadqAnAPtnT3sWDXwgI_TbA_jCU7fDSBS378JTyaBrtIBwa4KH-SIfWSD7TIoBtj_XC_TWqHbgKvMNSP-hLX9fi0651DHhxGNpiT6n1iFEhD3fT_53JoCXDjyCplki5ceaDM6SOnccN7cy6_QMU7Xbgj4AzxMt2BqLycTtDg0/s990/samsung_electronics_co_ltd_said_it_would_ensure_smooth_supplies_of_the_devices_by_keeping_the_lines_operating_longer_than_usual_in_the_coming_week._afp.jpg

ក្រៅពីនេះ Samsung ក៏បានព្យាយាមយកឈ្នះគូប្រជែងនៅប្រទេសកូរ៉េខាងត្បូងផងដែរ គឺក្រុមហ៊ុន SK Hynix Inc. ក្នុងទីផ្សារ High Bandwidth Memory (HBM) ដែលបានកើនឡើងជាបន្តបន្ទាប់ ហើយត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយក្នុងកម្មវិធីបច្ចេកវិទ្យា AI ផ្សេងៗ ។ រីឯការផលិតឈីបវិញ Samsung ក៏ប្រឈមមុខជាមួយក្រុមហ៊ុន Intel Corp. ផងដែរ ខណៈក្រុមហ៊ុននេះកំណត់ផែនការផលិតឈីបឱ្យក្រុមហ៊ុនរចនា និងអភិវឌ្ឍន៍បន្ទះឈីប និងព្យាយាមយកឈ្នះក្រុមហ៊ុនឈានមុខក្នុងទីផ្សារ គឺ TSMC ៕

ប្រទេសជប៉ុនកំពុងខ្វះបុគ្គលិកជាង ៣ លាននាក់ ខណៈនិស្សិតជប៉ុនជាច្រើនមិនចាប់អារម្មណ៍ធ្វើការងារ

0

ប្រទេសជប៉ុន៖ ក្រុមហ៊ុនជាច្រើននៅក្នុងប្រទេសជប៉ុនកំពុងឈឺក្បាលដោយសារខ្វះបុគ្គលិកវ័យក្មេង ខណៈនិស្សិតជប៉ុនរាប់ពាន់នាក់មិនចាប់អារម្មណ៍ធ្វើការងារនោះទេ ដោយសារប្រាក់ឈ្នួលទាប ធ្វើឱ្យពួកគេសម្រេចចាប់យកអាជីពជា YouTubers វិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijspi-FJs0RaH2ZtALYdaaSwezkv3iSZVBJJB_Kp0DfE5HvuhV8tHOWsOqmNB7tqmMFWmlGoojIxEgI34qNpo5i6yOfnNbGhyphenhyphenXMbRSpXMTZtK-yZ6Md1GDTW9By2b652RIss8Fj1_bVWrYW1pb4pNk9fSW0UYgLIYNQA6nCGHB0Q_dJLTZJbAC3uqbtWI/s620/8.jpg
យោងតាមសារព័ត៌មាន Japan Time ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា បច្ចុប្បន្នជប៉ុនគឺជាប្រទេសមួយក្នុងពិភពលោកដែលមានអាត្រាកំណើតទាប ខណៈពេលដែលក្មេងជំទង់ជាច្រើនហាក់ដូចជាមិនចាប់អារម្មណ៍ក្នុងវិស័យការងារស៊ីវិល និងការងារបច្ចេកវិទ្យាផ្សេងៗទៀត។ លោក Hisashi Yamada សេដ្ឋវិទូនៅវិទ្យាស្ថានស្រាវជ្រាវជប៉ុនបាននិយាយថា នៅពេលដែលនិស្សិតបញ្ចប់ការសិក្សា ពួកគេនឹងជ្រើសរើសក្រុមហ៊ុនល្បីៗ ដែលឪពុកម្តាយពួកគេស្គាល់មួយចំនួនប៉ុណ្ណោះ ខណៈក្រុមហ៊ុនជាច្រើនទៀតមិនសូវមានអ្នកដាក់ពាក្យនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiD4yaN6-j6W9PcHsmVmp5_DVXVvmHFLvVHae0tizAj4wlEXTeW1hl4QQf8sq2ffTNEBFHTFVCpVZgkQ0al0uqmJpNH3sYaqv7QGkrqn8pBYD9Dfi7LGzLm1nHKj8Omzg1jPdArjbDXyvxoRen47i2I6x216Ltp5kJac4sy0ysFW9XLKUgI1lXLotTMJVM/s1000/287842.jpg

យោងតាម Yamada បានបន្តទៀតថា បច្ចុប្បន្នក្រុមហ៊ុនរាប់លាន កំពុងព្យាយាមជ្រើសរើសបុគ្គលិកវ័យក្មេង ទោះជាយ៉ាងណាដើម្បីទាក់ទាញនិស្សិតវ័យក្មេងមកធ្វើការជាមួយ ត្រូវតែមានប្រាក់ឈ្នួលខ្ពស់។ Hiroaki Miyamoto សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចនៅសកលវិទ្យាល័យ Hitotsubashi ក៏បាននិយាយដែរថា ជាការពិតណាស់យុវជនជាច្រើនសុទ្ធតែត្រូវការប្រាក់ចំណូលខ្ពស់ ដូច្នេះទីផ្សារការងាររបស់ប្រទេសជប៉ុនបច្ចុប្បន្នត្រូវតែធ្វើការផ្លាស់ប្តូរពីស្ថានភាពដែលមិនអាចបត់បែនបានទៅជាភាពបត់បែនជាងមុន ដើម្បីប្រែក្លាយការផ្លាស់ប្តូរនេះទៅជាម៉ាស៊ីនកំណើនសម្រាប់សេដ្ឋកិច្ចជប៉ុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilzO9KOLXCAfzFyUhGWfjQstHsrGehgGmMM7jiDZSK35wLJSJa-sWzLU__LYMmqRkAf0Dh_Vj1gYO1W4Bra5WRWXozNhyphenhypheniVpk-w_d6T7VQy53vJygBsAsq_utscQmoie33dUZYxwx5YFGAFmo0C0IGqsSIoCzsoY9Mf99WJ0WGTeQSmXlPGEd7HJUHqgU/s2000/b-women-a-20190731.jpg

យោងតាមលោក Rengo ដែលជាសហព័ន្ធការងារដ៏ធំបំផុតរបស់ប្រទេសជប៉ុន បាននិយាយថា ប្រាក់ខែជាមធ្យមរបស់សហជីពសមាជិកនៅឆ្នាំនេះបានកើនឡើងជាង ៥% ដែលជាការកើនឡើងដ៏ធំបំផុតក្នុងរយៈពេលបីទសវត្សរ៍។ ហេតុនេះហើយ ប្រាក់ចំណូលពីការងារដែលបានធ្លាក់ចុះជាយូរមកហើយនោះ កំពុងបង្ហាញសញ្ញានៃការកើនឡើង ខណៈដែលក្រុមហ៊ុនជ្រើសរើសបុគ្គលិកកាន់តែច្រើនកំពុងផ្លាស់ប្តូរផែនការដោយបន្ថែមប្រាក់ឈ្នួលខ្ពស់ ដើម្បីងាយស្រួលក្នុងការជ្រើសរើសបុគ្គលិក។ គួររំលឹកដែរថា ក្រុមហ៊ុនចំនួន ៣១៣ ក្នុងរយៈពេល ១២ ខែរហូតដល់ខែមីនានេះ បានប្រកាសក្ស័យធនដោយសារកង្វះកម្លាំងពលកម្ម ដែលនេះច្រើនជាងទ្វេដងធៀបនឹងឆ្នាំមុនៗ។https://www.spectator.co.uk/wp-content/uploads/2024/01/GettyImages-1245884830.jpg

ការខ្វះខាតកម្លាំងពលកម្មបានធ្វើឱ្យក្រុមហ៊ុនជាច្រើនផ្លាស់ប្តូរផែនការដោយតម្លើងប្រាក់ខែខ្ពស់ជាងមុន ដើម្បីទាក់ទាញនិស្សិតវ័យក្មេងមកធ្វើការជាមួយ។ ក្នុងខែមីនា កម្មករជាច្រើនបានទទួលការដំឡើងប្រាក់បៀវត្សរ៍ខ្ពស់បន្ទាប់ពីជាង ៣០ ឆ្នាំ។ ក្នុងចំណោមក្រុមហ៊ុនជាង ១០,០០០ ប្រហែល ៦០% បាននិយាយថា ពួកគេមានគម្រោងកែលម្អប្រាក់ឈ្នួលក្នុងឆ្នាំសារពើពន្ធចាប់ពីខែមេសានេះ ដែលជាកំណត់ត្រាខ្ពស់ចាប់តាំងពីការស្ទង់មតិបានចាប់ផ្តើមនៅឆ្នាំ ២០០៦។ វាជាការពិតដែលប្រាក់ឈ្នួលកំពុងកើនឡើង នៅពេលដែលកង្វះកម្លាំងពលកម្មកាន់តែធ្ងន់ធ្ងរ ហើយអតិផរណាដាក់សម្ពាធលើជីវិតកម្មករ។ ទោះយ៉ាងណាក៏ដោយ ការតម្លើងប្រាក់ឈ្នួលខ្ពស់ គឺអាស្រ័យលើឧស្សាហកម្ម ឬទំហំការងារ៕

លោក Elon Musk ជា CEO របស់ក្រុមហ៊ុនជាច្រើន តែផ្តោតលើ Tesla

0

លោក Elon Musk គឺជា CEO របស់ក្រុមហ៊ុន Tesla បានឆ្លើយតបនឹងសំណួរជាច្រើនរបស់អ្នកវិភាគ ក្រោយពីក្រុមហ៊ុន Tesla រាយការណ៍ពីលទ្ធផលការងារនៅត្រីមាសទី១ ឆ្នាំ២០២៤ ថា ប្រាក់ចំណូល និងប្រាក់ចំណេញរបស់ក្រុមហ៊ុនបានធ្លាក់ចុះ ដោយសារការលក់រថយន្តធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjc1jMvyVea6MxtRdacIH7JqvcbjOuGbKQCr5YEu228avYh7lX10-tZoXw09mdIlPdmBTn-9n2XTvXXU8yOBTnzhEFiM75x5Rl1dJvSGftooRVjlx3QDyc2QfAsLj100lY7v9VX99-vHztvH1AFQdGgjuG8zHC9TRZ76FdX_mII6_bKu1JHu3vXj-ULF_w/s1500/GettyImages-1258889149-1f50bb87f9d54dca87813923f12ac94b.jpg

លោក Elon Musk បានឆ្លើយតបនឹងសំណួរដែលអ្នកវិភាគយល់ឃើញថា លោកគឺជា CEO របស់ក្រុមហ៊ុនជាច្រើន ដូចជា ៖ ក្រុមហ៊ុន Tesla, SpaceX, xAI និង X/Twitter រហូតដល់លោកពុំអាចបែងចែកពេលវេលាធ្វើការឱ្យក្រុមហ៊ុន Tesla ។ លោកនិយាយថា បច្ចុប្បន្ន លោកបានចំណាយពេលវេលាភាគច្រើនធ្វើការជាមួយ Tesla ហើយលោកស្ទើរតែគ្មានថ្ងៃឈប់សម្រាកឡើយ ពីព្រោះលោកជឿថា Tesla នឹងរីកចម្រើនកាន់តែខ្លាំងជាងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCLg6EJoQD3iy2ZYfZ8UEruU8NqJYeqQktJc7ohQxmemOW45MT6djYh6u2HtVlxqoiAU1QLnaYCE1Y_gn5WQFuo4DJkR7qqZMhSqDD0mY_ApD_2g7cg3Aa5r569Hnp45W-8wrAtvbzuoywn2AwdU7EXHdlanm3rEaS0IZQcx3fVwyVZtfY1vS1p8tu2vE/s640/models-70.jpg

ក្រៅពីនេះ លោកក៏បានឆ្លើយតបសំណួរផ្សេងទៀតរបស់អ្នកវិភាគផងដែរ ហើយលោកជឿជាក់ថា នៅពេលកម្មវិធីបើកបររថយន្តដោយស្វ័យប្រវត្តិ (FSD) ទទួលបានការអនុម័ត នឹងមានរថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិរបស់ Tesla បើកបរនៅតាមផ្លូវ ស្មើជាង១០លានគ្រឿង ។ បច្ចុប្បន្ន Tesla កំពុងតែចរចាពីការលក់អាជ្ញាប័ណ្ណបើកបររថយន្តដោយស្វ័យប្រវត្តិ (FSD) ឱ្យក្រុមហ៊ុនផលិតរថយន្តមួយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLNQAnszIzyd0DYzuhzDOojqjvnd-aLh_ieVHenyZwFjVWLpbxsr0zUjAR3xidoV1uQkcUFI1abrxtH7tEfq1CVmbGjIu_puPTF22U193uYFHTKlmk0fIygyfOBbTfKAypcXG_MHFtb3iXMPdg8sHdoBGia6KuhcQGga1CameYllj6mmmL8PblOKB1hKE/s3000/30tesla-truck-01-mlwq-videoSixteenByNine3000.jpg

លោកបន្តថា រីឯការចំណាយដើមទុនក្នុងការផលិតថ្មរថយន្តអគ្គិសនីបានធ្លាក់ចុះជាបន្តបន្ទាប់ ហើយ Tesla នឹងផលិតរថយន្តមានតម្លៃថោក ប៉ុន្តែលោកពុំទាន់បានកំណត់ពេលវេលាជាក់លាក់ទេ ។ រីឯបញ្ហាកាត់បន្ថយបុគ្គលិកវិញ លោកនិយាយថា នៅពេលក្រុមហ៊ុនរបស់លោករីកចម្រើន គឺត្រូវមានការផ្លាស់ប្តូរតាមពេលវេលា ហើយក្រុមហ៊ុនមិនអាចរក្សាទុករចនាសម្ព័ន្ធដដែលជារៀងរហូតឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiysJEo50roc2mkr5o_GfgU_pOARXcketWvNnUPFiFxPd4DZwSSG0-1ljBAvLnSWF-1eXoKF07Xa3eDDO9DMvvfAqzAvddoBgkfBB7-NocHCWcbjhKO9NVe9Ep3AkMF2fe3P_1HbnbpiKWyf4OkSsrIWh7F8TU2EmPMD2Tvd_kVpiUNj2FBt0vEey29y5I/s640/tag_reuters.com,2022_newsml_LYNXMPEIA70TE_32022-11-08T181554Z_3_LYNXMPEIA70TE_RTROPTP_3_TESLA-MUSK-COMPENSATION-LAWSUIT.jpg

ចុងក្រោយ លោកបញ្ជាក់ថា បណ្តាវិនិយោគិនតែងតែមានចម្ងល់អំពីតម្លៃភាគហ៊ុន ហើយក្រុមហ៊ុន Tesla ណែនាំឱ្យពួកគេសាកល្បងប្រើប្រាស់រថយន្តបើកបរដោយស្វ័យប្រវត្តិ (FSD) ។ ហេតុនេះ ពួកគេនឹងកាន់តែយល់ច្បាស់អំពីក្រុមហ៊ុន Tesla ៕

ទ្វីបអាស៊ីទទួលរងគ្រោះធម្មជាតិច្រើនជាងគេក្នុងពិភពលោក

0

យោងតាមរបាយការណ៍ថ្មីមួយដែលបានចេញផ្សាយដោយអង្គការឧតុនិយមពិភពលោក (WMO) កាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៤ ថាទ្វីបអាស៊ីនៅតែបន្តជាតំបន់ដែលមានគ្រោះមហន្តរាយធម្មជាតិច្រើនជាងគេនៅលើពិភពលោក។ បើយោងតាម WMO បានឱ្យដឹងទៀតថា គ្រោះមហន្តរាយសរុបចំនួន ៧៩ ដែលពាក់ព័ន្ធនឹងបាតុភូតធម្មជាតិត្រូវបានគេរាយការណ៍នៅអាស៊ីកាលពីឆ្នាំមុន។ ដោយក្នុងចំណោមនោះជាង ៨០% ជាប់ទាក់ទងនឹងទឹកជំនន់ រួមទាំងខ្យល់ព្យុះ ដែលបានសម្លា.ប់មនុស្សជាង ២,០០០ នាក់ និងប៉ះពាល់ដល់មនុស្សជាង ៩ លាននាក់។ បន្ថែមពីនេះឥទ្ធិពលនៃរលកកំដៅក៏កាន់តែធ្ងន់ធ្ងរ ប៉ុន្តែមិនទាន់ត្រូវបានគេវាយតម្លៃពេញលេញនៅឡើយទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggpfEV0MGgr17FI3o4Q3_qstp6zw3mslxn5nyTAdfk2OjVGN_eqtJilYDQ8H83vhqfp51Yq4aZOTwFUfGQKPf9VraPH3nDeM4aAqOUrxGLeYRV2dBpA63i28bX5nHT99v2yPe-dwTUMW851brkYdbGrXeFtc-WPvOdk8m7XK5c-4nbWnPEPPYthuHuvkY/s1024/photo_2024-04-25_11-05-38.jpg

អគ្គលេខាធិការ WMO លោក Celeste Saulo បាននិយាយថា បណ្តាប្រទេសអាស៊ីជាច្រើនបានជួបប្រទះនឹងឆ្នាំដ៏ក្តៅគគុកតាំងពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៤ អមដោយលក្ខខណ្ឌធ្ងន់ធ្ងរជាបន្តបន្ទាប់ ពីគ្រោះរាំងស្ងួត និងរលកកំដៅរហូតដល់ទឹកជំនន់ និងព្យុះ។ បម្រែបម្រួលអាកាសធាតុ ធ្វើឱ្យគ្រោះមហន្តរាយធម្មជាតិកាន់តែកើតមានញឹកញាប់ និងធ្ងន់ធ្ងរ ដែលធ្វើឱ្យប៉ះពាល់ដល់សង្គម សេដ្ឋកិច្ច និងសំខាន់បំផុតគឺជីវិតមនុស្ស និងបរិស្ថានរស់នៅ។ ចាប់តាំងពីដើមខែមេសាមកមានគ្រោះធម្មជាតិជាច្រើនបានកើតឡើងជាញឹកញាប់នៅក្នុងទ្វីបអាស៊ី ខណៈដែលបច្ចុប្បន្នប្រទេសចិនកំពុងជួបប្រទះនឹងគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ហើយកាលពីកន្លងទៅទីក្រុងឌូបៃក៏ប្រឈមនឹងបញ្ហាគ្រោះទឹកជំនន់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPBR7ybkxz13HdpiKsip2q_aSLMyQHcMKenPSVtSjBM9xnZ78KMQeDTLpPf2BnxDxLsuzf7hP48VaOaHfv8ZkCv2mYB0ZYVTEU8vIoqafN_yQ-tDtzDUFmxsz63ORlOqAMWSBqYKPG-V9-FVrEXNWeml7V-XRcNylQrIB4RdMzkLhfjFEaXnfcbZ7mKKE/s1020/photo_2024-04-25_11-05-48.jpg

កាលពីថ្ងៃទី៣ ខែមេសាកោះតៃវ៉ាន់ក៏បានជួបប្រទះនឹងការរញ្ជួយដីដ៏ធំមួយ ដែលធ្វើឱ្យប្រទេសជប៉ុន និងហ្វីលីពីនបានប្រកាសអាសន្នអំពីរលកយក្សស៊ូណាមិ។ សម្រាប់ប្រទេសដែលនៅអាស៊ីអាគ្នេយ៍វិញដូចជា ប្រទេសវៀតណាម និងថៃ កាលពីពេលថ្មីៗនេះក៏កំពុងប្រឈមនឹងបញ្ហាគ្រោះទឹកជំនន់ផងដែរ។ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នេះកំដៅដ៏ធ្ងន់ធ្ងរក៏បានឆាបឆេះប្រទេសហ្វីលីពីន ដែលបណ្តាលឱ្យអាជ្ញាធរព្រមានប្រជាជនឱ្យកំណត់សកម្មភាពក្រៅផ្ទះ និងសាលារៀនជាច្រើនឱ្យផ្អាកការបង្រៀនដោយផ្ទាល់ជាបណ្តោះអាសន្ន។ អាជ្ញាធរហ្វីលីពីនបាននិយាយថា កំដៅនៅឆ្នាំនេះកាន់តែធ្ងន់ធ្ងរដោយសារតែឥទ្ធិពលនៃបាតុភូត El Nino ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIkgrizpgFky-7tZI_ZnYBoyUeccoIH7UzDvJAirGDq-059XDh_rUeoCEMTN1LfMDNcNWMu3monc7Fm9sC1WcPG0Jh963prXwHEk7OqjLziFSGk5mvocr05hSGIedb1gee-fxTpXKTLYHf7F5QzQfCmBFSDZdA0RO9pLdoPiAtiJX4c3zF6yvJdoBKz0s/s320/photo_2024-04-25_11-06-03.jpg

ទីភ្នាក់ងារព្យាករណ៍អាកាសធាតុហ្វីលីពីនពីមុនបានព្រមានថាសន្ទស្សន៍កំដៅនឹងកើនឡើងដល់កម្រិតគ្រោះថ្នាក់បំផុតចាប់ពី ៤២ អង្សាសេ ឬខ្ពស់ជាងនេះនៅក្នុងទីក្រុង និងទីប្រជុំជនយ៉ាងហោចណាស់ ៣០ នៅទូទាំងប្រទេស។ ហេតុនេះហើយគិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ប្រទេសជាច្រើននៅក្នុងទ្វីបអាស៊ីកំពុងប្រឈមនឹងគ្រោះធម្មជាតិច្រើនជាងទ្វីបអឺរ៉ុប។ បើយោងតាមអង្គការឧតុនិយមពិភពលោក (WMO) បានឱ្យដឹងថា ទ្វីបអាស៊ីនៅតែបន្តជាតំបន់ដែលមានគ្រោះមហន្តរាយធម្មជាតិច្រើនជាងគេនៅលើពិភពលោកសម្រាប់ឆ្នាំ ២០២៤៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCukYEzjY1RGMwPsGI6SMAECCXgPT3kRxSIgIgL48CaRtCTnFkHtQVHdws2wFcgwLr0aNw4R1NuTv9Fo7y2ZaWs8Nc8tuPTHv5fVql8F0z1zLnjRdYhdt4Jq88s316ogrRFqploSGfNhEm-pGTSWMWfF_ZiUGxMn5Inpgl2Vf1INyQmI2TdyFwyKDQKpA/s1171/photo_2024-04-25_11-06-14.jpg

ស្នងការខេត្តកំពតកោះហៅអ្នកផលិតមាតិកាម្នាក់ ក្រោយបង្ហោះរូបលេងសើចជ្រុលលើរូបសំណាកសេះសមុទ្រ

0

ក្រោយពីការបង្ហោះរបស់អ្នកផលិតមាតិកា SANTA KH ជុំវិញការថតរូបលេងសើចជ្រុលជ្រោះលើរូបសំណាកសេះសមុទ្រ ដោយបានរងនៅមតិរិះគន់ជាច្រើន ពីសំណាកមហាជនអ្នកលេងបណ្តាញសង្គម ស្នងការខេត្តកំពតក៏បានកោះហៅអ្នកផលិតមាតិការូបនេះ ចូលខ្លួនមកបកស្រាយនៅស្នងការខេត្តក្នុងថ្ងៃនេះ។

បើតាមទំព័រផ្លូវការរបស់ស្នងការខេត្តកំពត បានឱ្យដឹងថា៖”ស្នងការដ្ឋាននគរបាលខេត្តកំពត សូមអញ្ជើញលោក SantaKH ឈ្មោះប្រើប្រាស់ក្នុង Facebook មកស្នងការដ្ឋាននៅវេលាថ្ងៃស្អែក 26.04.24 នេះដើម្បីពិភាក្សារការងារចាំបាច់មួយចំនួន”។

ក្រោយមករំលងបានប្រហែល៣០នាទី ស្នងការខេត្តកំពត ក៏បានបង្ហោះសារម្តងទៀតដោយលើកឡើងថា៖”លោក SantaKH នឹងឡើងមកជួបខ្ញុំល្ងាចនេះនៅស្នងការដ្ឋាននគរបាលខេត្តកំពត សូមអរគុណចំពោះការឆ្លើយតប 25.04.24″។

ជុំវិញករណីនេះ តើថា ស្នងការខេត្តកំពត មានចំណាត់ការយ៉ាងទីនោះ យើងមានតែរងចាំមើលលទ្ធផល នៅក្នុងជំនួបល្ងាចនេះរវាងស្នងការ និងអ្នកផលិតមាតិកា SANTA KH តែប៉ុណ្ណោះ៕https://scontent.fpnh1-2.fna.fbcdn.net/v/t39.30808-6/439461514_739349998361789_4060348664855659057_n.jpg?stp=cp6_dst-jpg&_nc_cat=101&ccb=1-7&_nc_sid=5f2048&_nc_ohc=fZGRuj_86PkAb7yQbrd&_nc_ht=scontent.fpnh1-2.fna&oh=00_AfB7Zb4jlVbEwlKeSAO21qW74289g47EY6Q4CysIl90R3Q&oe=662FAAAC

មូលហេតុដែលយន្តហោះភាគច្រើន តែងមានពណ៌ស

0

ដំបូងឡើង យន្តហោះភាគច្រើន ត្រូវបានគេលាបពណ៌លោហៈ ក៏ប៉ុន្តែដោយសារតែងាយជាប់ធូលី និងមើលទៅមឃើញមិនសូវស្រស់ផង គេក៏បានសម្រេចចិត្តប្តូរមកយកពណ៌សវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjROZMxagqzDtOTvm1dEvX1_aiLmCfMaBrCVm7U2Yy5UiwCykbdytgfcglNaSd2EamkOw5mSveh40wfzN0Ya7wDHmGdUoEAwQishSfNjfkTAQk_cH86g9erNEjta64o1F4P7PttMaFoBh4pkf0-bWbwy_dI_C-PgcAotB4jV82t3Ju_HAuirrqPZBAtcSo/s1400/0_cn3_9-AjvyRvDXsy.jpg

ក្រៅពីមិនងាយជាប់ធូលី ការប្តូរមកលាបពណ៌លើយន្តហោះ ក៏ជាប់ពាក់ព័ន្ធនឹងបញ្ហាបច្ចេកទេសមួយចំនួនទៀតផងដែរ៖

១. បញ្ចុះកម្តៅ និងរក្សាសីតុណ្ហភាពក្នុងយន្តហោះ
ខុសពីពណ៌ផ្សេងៗ ពណ៌ស គឺជាពណ៌ចម្លងកម្តៅបានតិចជាងគេបំផុត។ ដូច្នេះក្នុងការហោះហើរក្នុងរយៈកម្ពស់ខ្ពស់ យន្តហោះមិនងាយស្រូបយកកម្តៅខ្លាំង ដែលធ្វើឱ្យប៉ះពាល់សីតុណ្ហភាពក្នុងយន្តហោះនោះទេhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgj9YRKimsIjM2-o-eosCNpBLqnwuziq_LoOtjR1bwAgzuHzmmnx4H3zOeXJQIJrSbBlJuipXDzTDl2LUW9n0OPLj9L4gbUogdhXQG-soD4xDb2Fn-LK4uGFCB6l6Exj8L6ZOR6hHojyWedQkM6VPPHD_S9uVqF0Hrz1ugew6icFM3H63jqUnaJzeORNXM/s750/aeroplane.jpg

២.ការសន្សំផ្នែកហិរញ្ញវត្ថុការលាបពណ៌ផ្សេង ត្រូវចំណាយថ្លៃលើសពណ៌ស។ ជាទូទៅ តម្លៃនៃការលាបពណ៌ផ្សេងៗនៅលើយន្តហោះ មានតម្លៃចន្លោះពី ៥ម៉ឺនដុល្លារ ដល់ ២០ម៉ឺនដុល្លារ ហេតុដូចនេះប្រសិនបើលាបពណ៌ផ្សេងអាចអស់ទ្វេដង។ ម៉្យាងវិញទៀត ពណ៌ផ្សេងនឹងបន្ថែមទម្ងន់ទៅលើយន្តហោះផងដែរhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmnJ2kr2kx4FjHVULN-OftKxoEnz0HjSqrRxgEftgTUvO78fUv9VFaHJ2KPM9uYyNTKGjv7XZMEUdxt9xPi5wHSYK7MvNuKR_IZchPj45eSkOPQCr_a2vJ5OxS0g8zJRqAXDB6oRMSA27zHCb1TGihxvlBsZXXGY1ZOd4CYBb7r04NDO1F6EDJRSn5apc/s800/Heres-why-most-planes-are-white.jpg

៣.ការពារសត្វបក្សី
យោងតាមការសិក្សារបស់អាមេរិកមួយនៅក្នុងសៀវភៅ Human-Wildlife Interactions ក្នុងឆ្នាំ២០១១ បានបង្ហាញថា ពពួកសត្វស្លាបគឺមិនងាយហោះសំដៅទៅរកពណ៌ ស ឬពណ៌ដែលមានពន្លឺចាំងទេhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJEpzyeZo03PSMWQZaNqW2i8FQ93L53lGF9SyOdK-qBghoBfRyYaeY2UNxhx9518esWycwryoHQpSSirPKPwKhn5fPvUSwTULUXquVEnPSR3QfO11Zd36v9TUho2lJRZmvfmj5zAakgf877Lt5reUixMQRwscaoFBWyPYAEvCAL54HoC_8fH513qxkMvg/s862/reason-why-most-airplanes-are-painted-white-862x575.jpg

៤.ងាយស្រួលរកកន្លែងខូច
ពណ៌ស នឹងផ្តល់ភាពងាយស្រួលក្នុងការរកកន្លែង ខូចខាត ដោយយើងងាយមើលនឹងភ្នែកទទេhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNy-xoI6y0AETkW1f7LEtgPCTmmSQb5KhmCY0YfoZfJ7WMw2vqKnV2xWa3PuBiqV26YbIxzeAUCo_2PyExYDeytja-cA0vxiIrndGjL2RTyv_pI84IMRI1wwnfCWOIOJCDFh-P4yYSK5HpvSCT33Ywf8ScU9wtqcWPEntOvzN4R54AWYoaVxMrUKaFI-4/s1200/why-planes-are-painted-white-american-airlines-1161243796-1200x853.jpg

៥. ករណីសង្គ្រោះបន្ទាន់
ប្រសិនបើមានឧបទ្ទវហេតុធ្លាក់យន្តហោះ ក្រុមការងារសង្គ្រោះនឹងងាយរកឃើញ៕

ប្រភព៖ Travelandleisure

ចូលឆ្នាំ២១ថ្ងៃ ថៃទទួលបានចំណូលពីវិស័យទេសចរណ៍ជាង១សែន៤ម៉ឺនលានបាត

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ សារព័ត៌មានថៃឈ្មោះ Thairath រាយការណ៍ថា ពិធីបុណ្យចូលឆ្នាំថ្មីរយៈពេល២១ថ្ងៃ ប្រទេសថៃទទួលបានចំណូលពីវិស័យទេសចរណ៍ ស្មើជាង១សែន៤ម៉ឺនលានបាត ដែលខ្ពស់ជាងតួលេខការរំពឹងទុក ។ រីឯចំនួនភ្ញៀវទេសចរបរទេសក្នុងរយៈពេល២១ថ្ងៃនេះ ស្មើជាង១លាន៩សែន២ម៉ឺននាក់ កើនឡើង៣៧,៥៤% ក្នុងនោះថៃទទួលបានភ្ញៀវទេសចរចិនច្រើនជាងគេ ស្មើនឹង៣៩៥.៨៣០នាក់ កើនឡើង៨៩,១៦% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjt2L9ObfS03SCnrEoon3P1NjUQp98rp3q6bc7bP5foQWmVg57JdSbbHla4ReRUy8Mny05AJElVDvC0V6nxkEjMo7uN8sPHMCoM9xFjPXgZO_WfkbcIUp45bTVBOP4-Vj5bgbxOJ_fQiV2H9z4ZxfsVbu8smcNK-Wd1HbF1BgH-vfwwJe3Kd8T3tGeY69A/s976/_129386719_gettyimages-1251778225.jpg

លោកស្រី Sudawan Wangsuphakitkoson រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាលើកឡើងថា ក្រុមការងារសេដ្ឋកិច្ចផ្នែកទេសចរណ៍ និងកីឡាបានសរុបទិន្នន័យចុងក្រោយនៃការដើរកម្សាន្តរបស់ភ្ញៀវទេសចរថៃ និងបរទេស ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មី ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ គឺប្រទេសថៃទទួលបានចំណូលសរុបចំនួន១៤០.៣៣៥លានបាត (ឬស្មើជាង១សែន៤ម៉ឺនលានបាត) ។ តួលេខនេះខ្ពស់ជាងការរំពឹងទុកនាពេលកន្លងមក គឺថៃរំពឹងថា រយៈពេល២១ថ្ងៃនេះ ថៃនឹងទទួលបានចំណូលសរុប ចំនួន១៣២.០០០លានបាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUNjLC1lENh0VqIENRH3GcrvsRjwLFPvXTSel4Bo8Z6muh_BH6g8wB9Fatq-iR8WnjGWS1SS0a1tVRr49xcz0LDCcChP6GjoG-swWFyMe8dMHcI389YuN7hvH8snrqTSw60-RUdgFS47zOrWuCZAgHCD4JnJCXWHONFt5bh8qlW-j2D8sElVjsPTegdj4/s2200/199057.jpg

លោកស្រីបញ្ជាក់ថា ក្នុងរយៈពេល២១ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី មានភ្ញៀវទេសចរបរទេសយ៉ាងច្រើនសន្ធឹកសន្ធាប់មកកម្សាន្តនៅប្រទេសថៃ ខណៈពលរដ្ឋថៃក៏បានដើរកម្សាន្ត និងលេងជះទឹកយ៉ាងសប្បាយរីករាយផងដែរ ដោយសារថៃបានរៀបចំកម្មវិធីកម្សាន្តផ្សេងៗនៅទូទាំងប្រទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOTeggqq5x3AMXMOxxckNf2JnXOCtnVZ6Wbl28_VPgy_nMCbe4_BEWGF_z9al9M9ydEMVX1ffWH1iy3djXJJtIUmyNgs93uz_bfa3qEBqr1cb8Ly6ig_56_bBr6OkUex1yy4ZxnX2Tc45lEqzDcdBU2KxqKQ9zZZ4X_P-ZrcVElz0LDGlvaNfuGs3bpQo/s1024/AP23103380161235.jpg

លោកស្រី Sudawan Wangsuphakitkoson បន្តថា រីឯការរៀបចំកម្មវិធី «Ma ha Songkran World Water Festival 2024» នៅ Sanam Luang មានមនុស្សម្នាមកចូលរួមយ៉ាងច្រើនកុះករ ដែលកម្មវិធីបានរៀបចំឡើងយ៉ាងល្អ និងផ្សព្វផ្សាយទៅកាន់ពិភពលោក ។ ហេតុនេះ វាបានក្លាយជាគោលដៅទាក់ទាញចំណាប់អារម្មណ៍ពីភ្ញៀវទេសចរបរទេស និងជាការប្រកាសឱ្យពិភពលោកទទួលស្គាល់ជាផ្លូវការថា ប្រទេសថៃមានប្រពៃណីសង្ក្រាន្តជា «World Class Event» និងស្របតាមអង្គការយូណេស្កូបានចុះបញ្ជីប្រពៃណីសង្ក្រាន្តជាបេតិកភណ្ឌវប្បធម៌ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjO5ItMgtA0KYMe8lvO8u90a3ftOIt9njRhG_vTow2u6qsa-fe2FRmrTWgul1mnWaH9kAZ3QdX78bXemAZmPS20Ckzk6o_hXczknOhkAbP6Ils6HdI8GVukh_Y_fwDelLZ-ESQ0IYDL21R2JfdBLxyywZsboxs5RKth_FlMf9MMwcZrzf7dNVPoEC-W2oU/s599/download.jpg

ចំណែកភ្ញៀវទេសចរថៃ និងបរទេសបានមកចូលរួមកម្សាន្តជាមួយកម្មវិធីផ្សេងៗ ដែលរៀបចំឡើងនៅ Sanam Luang សរុបស្មើនឹង៧៨៤.៨៨៣នាក់ ហើយអ្នកមកចូលរួមទាំងនេះសប្បាយរីករាយបំផុត និងចង់ឱ្យរៀបចំកម្មវិធីកម្សាន្តឱ្យបានច្រើនបន្ថែមទៀត ។ រីឯប្រាក់ចំណូលដែលថៃទទួលបានពីការរៀបចំកម្មវិធីផ្សេងៗនៅ Sanam Luang គឺស្មើជាង២.៨៨៦លានបាត ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាបន្ថែមថា ក្នុងរយៈពេល២១ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ប្រទេសថៃទទួលបានភ្ញៀវទេសចរបរទេសចំនួន១.៩២៦.៤៤៣នាក់ (ឬស្មើជាង១លាន៩សែន២ម៉ឺននាក់) និងទទួលបានចំណូលពីភ្ញៀវទេសចរបរទេស ចំនួន៩០.២០៨លានបាត ។ រីឯភ្ញៀវទេសចរថៃក្នុងរយៈពេល២១ថ្ងៃនេះ ស្មើនឹង១៣.៨៩៧.៩៨៨នាក់ និងទទួលបានចំណូលពីភ្ញៀវទេសចរថៃ ស្មើនឹង៥០.១២៧លានបាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiD_1SJ7SghHS8IjHK9v8t5Dy_2mVl1cZNOei6Lt740fq71ZC8jr-Z6lfobTsJ177tQLxflqNTGJ4uJUz-ra4bK5gp1DeGkfEZm0NGSYNmf_kUO71HBY_3n0CJzyKpGm0iL8kuv6YJ4M9shPjZoFTKQQM-wO2xhtEf1UtIXUbFIQ3-HHMCZPsaEdVlXnWo/s1350/songkran.jpg

ដោយឡែក ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ មានភ្ញៀវទេសចរបរទេសមកប្រទេសថៃ ចំនួន៤៦១.៥០៩នាក់ ហើយថៃទទួលបានប្រាក់ចំណូលពីភ្ញៀវទេសចរបរទេសក្នុងអំឡុងពេលនេះ ចំនួន២១.៥៤៦លានបាត ។ រីឯភ្ញៀវទេសចរថៃចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ស្មើនឹង៤.៣៣៧.៨៤៨នាក់ ហើយប្រាក់ចំណូលពីភ្ញៀវទេសចរថៃក្នុងអំឡុងពេលនេះ ស្មើនឹង១៦.៤៨៨លានបាត ។ ដូច្នេះ ប្រទេសថៃទទួលបានប្រាក់ចំណូលសរុបពីភ្ញៀវទេសចរបរទេស និងភ្ញៀវទេសចរថៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ស្មើនឹង៣៨.០៣៤លានបាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgah-7NY4Z4oxADxmcVZKVxTAsNGD37VfgNqQaxtUF_q5NkXNeOKmGkBn68M4-08nZGAjbKA5hVwVLGyj2qfrZIuv4PgkwRN87s0G9YYLU6t3p1PBmqRPl-Zzaw0oWGYu8jgTRbfHm7zc-69iIdDC1rTvMDbxTGm7zl3lR0ts4GX-f0A_KvW55kC82iyTA/s785/songkran-water-festival.jpg

ចំនួនភ្ញៀវទេសចរបរទេសក្នុងរយៈពេល២១ថ្ងៃនេះ សរុបស្មើនឹង១.៩២៦.៤៤៣នាក់ (ឬស្មើជាង១លាន៩សែន២ម៉ឺននាក់) កើនឡើង៣៧,៥៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ។ កំណើនភ្ញៀវទេសចរបរទេសនេះ ដោយសាររដ្ឋាភិបាលថៃបានផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើររបស់ជនបរទេស (ឬ Ease of Traveling) រួមមាន៖ ការលើកលែងទិដ្ឋាការ និងការលុបចោលការបំពេញឯកសារ T.M.6 (ជាឯកសាររបស់ប៉ូលិសអន្តោប្រវេសន៍ថៃ) និងការរៀបចំកម្មវិធីជាច្រើន ។

ខាងក្រោមនេះ ជាចំនួនភ្ញៀវទេសចបរទេសមកពី១០ប្រទេសដំបូង ដែលមកចូលរួមក្នុងពិធីបុណ្យចូលឆ្នាំរយៈពេល២១ថ្ងៃ រួមមាន ៖
១-ភ្ញៀវទេសចរចិន ស្មើនឹង៣៩៥.៨៣០នាក់ កើនឡើង៨៩,១៦%
២-ភ្ញៀវទេសចរម៉ាឡេស៊ី ស្មើនឹង២៩៨.២៦៣នាក់ កើនឡើង៤១,៦២%
៣-ភ្ញៀវទេសចរឥណ្ឌា ស្មើនឹង១១៤.៣៣០នាក់ កើនឡើង២៧,៥៣%
៤-ភ្ញៀវទេសចររុស្ស៊ី ស្មើនឹង១០៤.៥៣៨នាក់ កើនឡើង១៩,៦១%
៥-ភ្ញៀវទេសចរកូរ៉េខាងត្បូង ស្មើនឹង៨៤.៥៣៩នាក់ កើនឡើង៣៦,០២%
៦-ភ្ញៀវទេសចរឡាវ ស្មើនឹង៦៦.៣៩៦នាក់ កើនឡើង៤៣,៥៩%
៧-ភ្ញៀវទេសចរអង់គ្លេស ស្មើនឹង៦០.៤៩៥នាក់ កើនឡើង១១,៣១%
៨-ភ្ញៀវទេសចរតៃវ៉ាន់ ស្មើនឹង៦០.១៥៣នាក់ កើនឡើង៥៨,៧៤%
៩-ភ្ញៀវទេសចរអាមេរិក ស្មើនឹង៥៦.០៦៨នាក់ កើនឡើង១០,៤៣% និង
១០-ភ្ញៀវទេសចរឥណ្ឌូណេស៊ី ស្មើនឹង៥៥.៩៦៩នាក់ កើនឡើង៦៤,៥២%https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgb34oOcFOaHMPT-QOggR2FK_p9A88BQ4n8g12l-XOqklw8WXwWh1mvEk2X8s-RXan5IDleH00uibc-Sgi57nf3X3axfOO04O1QzvUh0TqwuOVGWTS1ipuTxlPTqGRnLlmlkshoQ4vSZpwHr0qP9_VZaR6cELyQ2qYE7OmXKxJb1LEWN2T-zl9ZqGpgQ1w/s1200/Songkran-Festival-2024-1200x741.jpg

ថៃទទួលបានចំណូលសរុបចំនួន១៤០.៣៣៥លានបាត (ឬស្មើជាង១សែន៤ម៉ឺនលានបាត) ក្នុងអំឡុងពេលចូលឆ្នាំ២១ថ្ងៃ គឺបែងចែកចំណូលតាមផ្នែក ដូចជា ៖
-ថ្លៃបន្ទប់ស្នាក់នៅ ចំនួន៤២.០៦៩លានបាត
-ថ្លៃម្ហូបអាហារ និងភេសជ្ជៈ ចំនួន៣៣.០៦៩លានបាត
-ថ្លៃផលិតផល និងវត្ថអនុស្សាវរីយ៍ ចំនួន២៦.៨៣៩លានបាត
-ថ្លៃធ្វើដំណើរ ចំនួន១៥.៥០៥លានបាត
-ថ្លៃចាយវាយផ្នែកកម្សាន្ត ចំនួន១៤.៧៥៨លានបាត
-សេវាកម្មទេសចរណ៍ ចំនួន៥.៨៦៥លានបាត និង
-ថ្លៃចំណាយផ្សេងៗ ចំនួន២.២៣០លានបាត ៕

ឈ្វេងយល់! លិខិតឆ្លងដែននៅកម្ពុជា មានដល់៣ប្រភេទខុសៗគ្នា

0

នៅកម្ពុជាលិខិតឆ្លងដែន ត្រូវបានបែងចែកជា ៣ប្រភេទខុសៗគ្នា ដោយមានលិខិតឆ្លងដែនការទូត លិខិតឆ្លងដែនផ្លូវការសម្រាប់មន្ត្រីរាជការ និងលិខិតឆ្លងដែនធម្មតា។

លិខិតឆ្លងដែនការទូត គឺសម្រាប់ថ្វាយ និងផ្ដល់ជូនដល់ស្ថាប័នព្រះមហាក្សត្រ ថ្នាក់ដឹកនាំជាន់ខ្ពស់ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ស្ថាប័នតុលាការ មន្ត្រីការទូត ឥស្សរជនជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ អគ្គស្នងការដ្ឋាននគរបាល និងមន្ត្រីសង្ឃដែលមានងារជាសម្ដេច រួមទាំងមន្ត្រីរាជការកម្ពុជាទៅតាមលំដាប់នៃឋានន្តរស័ក្តិ ដែលសុពលភាពនៃលិខិតឆ្លងដែនការទូតមានរយៈពេលមិនលើសពី ៥ឆ្នាំឡើយ ហើយមិនអាចបន្តសុពលភាពបានទេ។

លិខិតឆ្លងដែនផ្លូវការ គឺសម្រាប់ផ្ដល់ជូនតែមន្ត្រីរាជការកម្ពុជា ដែលត្រូវចេញទៅបំពេញបេសកកម្មការងារផ្លូវការនៅក្រៅប្រទេសប៉ុណ្ណោះ។ សុពលភាពនៃលិខិតឆ្លងដែនផ្លូវការសម្រាប់មន្ត្រីរាជការនេះ មានរយៈពេលមិនលើសពី ៥ឆ្នាំឡើយ ហើយមិនអាចបន្តសុពលភាពបានទេ។

លិខិតឆ្លងដែនធម្មតាកម្ពុជា ជាឯកសារបញ្ជាក់ថា ជនដែលកាន់លិខិតឆ្លងដែននោះ ជាពលរដ្ឋកម្ពុជា ដែលមានសិទ្ធិសុំទិដ្ឋាការឆ្លងដែនបាន និងជាឯកសារច្បាប់តែមួយគត់ដែលអនុញ្ញាតឲ្យពលរដ្ឋកម្ពុជា អាចប្រើប្រាស់សម្រាប់ធ្វើដំណើរឆ្លងដែនទៅក្រៅប្រទេស៕

 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6W2vl7ttcxmz2Ov02GQrhzM4bIKcuJ4AH-DQAU52UUJwhhcy7MMAlHCM4t3nUFnzJa6chN85ej3BpHpDOQXM73TN4t0f4CtMu4gYW9jZryIGGRGmHFwa3A4eppweHJhMVctR2QlHVgZiRNYkavYMWeGCaV8rwVRDS3pKcB_o4Alb_XUJSyb3Y3aRbFaU/s1177/600fa656064af_1611638340_large.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLoBx3LjloX1Xj8qRrNtT0NZfLwu_u9oJ6py7WcnAiR69DsfjuypCA2Skwczkd60tbSbfj0d-0HNMCNGoU7k7yFQBs-TC2DInv0zMkOxFYStIL6TiRbQvkgHbs2lWcfnOLVfQOvkL1bueFk7a9nrV0GmrgiUz35ozhOX22FqVMH6rmZ6ZWxPFGRM_kzaU/s1555/600fa65139beb_1611638340_large.jpg

ហាមដាច់ខាត! ទិញដីឡូតិ៍ ពីក្រុមហ៊ុន និងគម្រោងអភិវឌ្ឍដីឡូតិ៍ចំនួន០៧កន្លែងនេះ

0

នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានបង្ហាញឈ្មោះក្រុមហ៊ុន/គម្រោង អភិវឌ្ឍដីឡូតិ៍ចំនួន ០៧ ដែលគ្មានអាជ្ញាបណ្ណ និងអំពាវនាវឱ្យពលរដ្ឋមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់។

ក្រុមហ៊ុន និងគម្រោងដែលប្រកបអាជីវកម្មអភិវឌ្ឍដីឡូត៍ដោយគ្មានអាជ្ញាបណ្ណពី ន.អ.ប. រួមមាន៖

០១.ក្រុមហ៊ុន ដែនដី អង្គរ អិមផាយអី ឯ.ក គម្រោង “ដែនដី អាណាចក្រអង្គរ” ដែលមានទីតាំងគម្រោងស្ថិតនៅ ភូមិព្រៃតុម្ព ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត

០២. ក្រុមហ៊ុន ខេភី រៀល អ៊ីស្ទេត ឯ.ក គម្រោង “ដីឡូត៍ ម៉ន ដានី” ដែលមានទីតាំងគម្រោងស្ថិតនៅ ភូមិច្បារអំពៅ ឃុំព្រៃថ្មង ស្រុកទឹកឈូ ខេត្តកំពត

០៣. ក្រុមហ៊ុន កំពត អេមផាយ ផាក ឌីវេឡុបម៉ិន ឯ.ក គម្រោង “កំពតរីវើផាក” ដែលមានទីតាំងគម្រោងស្ថិតនៅ ភូមិអន្លង់គតី ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត

០៤. ក្រុមហ៊ុន កំពត ហ្គ្រីនលែន ប្រផឺធី ឯ.ក គម្រោង “ចំការលំហែកាយ” ដែលមានទីតាំងគម្រោងស្ថិតនៅ ភូមិដំណាក់អំពិល ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត

០៥. ក្រុមហ៊ុន ដង្ខៅ អ៊ិនវេសម៉ិន ឯ.ក គម្រោង “ដង្ខៅអចលនទ្រព្យ ក្រុងកំពង់ឆ្នាំង” ដែលមានទីតាំងគម្រោងស្ថិតនៅ ភូមិប្រស្នឹប ឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

០៦. ក្រុមហ៊ុន ដាប់បិល ណាញ ឯ.ក គម្រោង “មរតកទំព័រមាស” ដែលមានទីតាំងគម្រោងស្ថិតនៅ ភូមិហោងខ្វាវ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

០៧. ក្រុមហ៊ុន វិចិត្រ ដារ៉ា អេនធើប្រាយ ឯ.ក គម្រោង “បុរី រីសិត មណ្ឌលគិរី” ដែលមានទីតាំងគម្រោងស្ថិតនៅ ភូមិពូក្រែង ឃុំដាក់ដាំ ស្រុកអូរាំង ខេត្តមណ្ឌលគីរី៕

 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVt3CBJqflf_vB5RsjbfgiG5dkQar76Bo0n6Odm7aQ4BPIH3_F07p1cEOClrFa7cH2nkL1YUr6cmmUHshUE3pDtMJnNP1PnB0x1R-faZqIbZceu9zmGNoYxYVOD1cjhBI6ajprBnv8qjbdG5JATFCtijayF8iHsyW6zfoAOE0jbnuItCr6KiL8z8jYKCo/s2048/438299071_821968683306095_2228088890005958208_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkKzikQPxJPMehTT7T0OO_cQmmYePPOo_DkhRHedmvCvnCACLIFZdYd8MATdHGGPkvDksqO64pXGtbhvmzQS1UpX4kghQrggKaXntQlSY1MGDTTnNawCSEasX2nr9jgtlxpLbLMRhWTPakA0VDdOSCQN_FviNI2ZNK_XL_kD0KKvP7Qo-Gkehcx1wFcO4/s2048/438692108_821971096639187_114302165161364926_n.jpg