Home Blog Page 2019

ប្រវត្តិសាស្រ្តហើយ! សិស្សរាប់ពាន់នាក់តស៊ូងើបតាំងម៉ោង២ភ្លឺ ដើម្បីមកចុះឈ្មោះចូលរៀននៅសាលា​ សាកលវិទ្យាល័យ​ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច​ (RULE)

0

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានជ្រាបច្បាស់ហើយដែលការពីពេលថ្មីៗនេះការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅថាបាក់ឌុប ត្រូវបានបញ្ចាប់ជាស្ថាពរ ខណៈក្រោយពីទទួលបានលទ្ធផលរៀងៗខ្លួនហើយនោះ គឺបានមកដល់ដំណាក់កាលជ្រើសរើសមុខវិជ្ជា ក៏ដូចជាមហាវិទ្យាល័យដើម្បីបន្តការសិក្សាទៅមុខទៀត ដែលយើងឃើញសិស្សម្នាក់ៗមានការមមាញឹកយ៉ាងខ្លាំងចំពោះការបំពេញភារកិច្ចសិក្សា។

ជាមួយគ្នានេះដែរសម្រាប់សកលមហាវិទ្យាល័យនៅក្នុងប្រទេសកម្ពុជាគឺមានច្រើនរាប់រយសាលា ដែលបានបង្កឱ្យសិស្សមានភាពទូលំទូលាយងាយស្រួលក្នុងការជ្រើសរើសសាលាផងដែរ។ ប៉ុន្តែអ្វីដែលយើងនឹកស្មានមិនដល់នោះគឺសាកលវិទ្យាល័យ​ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច​ ដែលយើងហៅកាត់ថាសាលា​ (RULE) មានសិស្សរាប់ពាន់នាក់បានសម្រុកមកដាក់ពាក្យពាក្យចុះឈ្មោះចូលរៀន។ ដែលមហាជនតែនិយាយបែបកំប្លែងថា “កន្លងមកគេធ្លាប់ឃើញតែការឈររង់លក់ផ្ទះ លក់ដីឡូត៏ លក់របស់បញ្ចុះតំលៃ លក់ឡៃឡុង” តែពេលនេះមានហើយ ជឿហើយថាមានពិត។ មហាជនក៍បានសម្តែងការងឿងឆ្ងល់ថា ហេតុអ្វីបានដល់ម្លឹង?

ជាក់ស្ដែងសិស្សម្នាក់ៗបានងើបតាំងពីម៉ោង១ ឬក៏២រំលងអធ្រាត្រ ជាពិសេសគឺសិស្សមកពីបណ្ដាខេត្តបានសម្រុកមកឱ្យលឿនតាមអ្វីដែលអាចទៅរួចដើម្បីទៅចាប់លេខរៀងចុះឈ្មោះចូលរៀន ខណៈមានអ្នកខ្លះបានមកចុះឈ្មោះមិនក្រោម ២ទៅ៣ដង នោះទេក៏នៅតែមិនមានសំណាងចាប់លេខទាន់គេ ដោយខាងសាលាក៏បានចេញមុខអះអាងដែលថា «RULE ជាសាកលវិទ្យាល័យតែមួយគត់ជាប្រវត្តិសាស្រ្តនៅក្នុងប្រទេសកម្ពុជា ដែលមានសិស្សនិស្សិតថ្មីសម្រុកមកចាំ ចុះឈ្មោះតាំងពីម៉ោង២យប់» ៕

 

ចិនបង្កើតមូលដ្ឋានថាមពលពន្លឺព្រះអាទិត្យដ៏ធំបំផុតលើពិភពលោកនៅកណ្ដាលវាលខ្សាច់

0

ប្រទេសចិន៖ ប្រទេសចិនចាប់ផ្តើមសាងសង់ មូលដ្ឋានថាមពលពន្លឺព្រះអាទិត្យ និងខ្យល់ដ៏ធំនៅលើវាលខ្សាច់ដ៏ធំបំផុតទីប្រាំពីររបស់ប្រទេសកាលពីថ្ងៃពុធសប្តាហ៍មុន។

នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ទីភ្នាក់ងារសារព័ត៌មាន Xinhua បានរាយការណ៍ពីទីក្រុងប៉េកាំងប្រទេសចិន អំពីគម្រោងមូលដ្ឋានថាមពលពន្លឺព្រះអាទិត្យ ដែលមានសមត្ថភាពដំឡើងសរុប ១៦លានគីឡូវ៉ាត់ដែលវានឹងត្រូវបានគេចាត់ទុកថាជាមូលដ្ឋានផលិតថាមពលពន្លឺព្រះអាទិត្យ និងខ្យល់នៅលើវាលខ្សាច់ ធំជាងគេលើពិភពលោក។

យ៉ាងណាមិញគម្រោងនេះនឹងត្រូវបានបង្កើតឡើងដោយសាជីវកម្ម China Three Gorges និងក្រុមហ៊ុន Inner Mongolia Energy Group Co., Ltd. នៅលើវាលខ្សាច់ Kubuqi  ដែលជាវាលខ្សាច់ធំជាងគេទីប្រាំពីរនៅក្នុងប្រទេស ដែលមានទីតាំងនៅតំបន់ស្វយ័តម៉ុងហ្គោលី ភាគខាងជើងនៃប្រទេសចិន។

ជាមួយគ្នានោះគេបានបញ្ជាក់បន្ថែមថាមូលដ្ឋានថាមពលនឹងអាចផ្គត់ផ្គង់អគ្គិសនីប្រហែល ៤០ ពាន់លានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំ សម្រាប់តំបន់ Beijing តំបន់ Tianjin និងតំបន់ Hebei បន្ទាប់ពីការសាងសង់ត្រូវបានបញ្ចប់។

មិនតែប៉ុណ្ណោះជិតពាក់កណ្តាលនៃថាមពល ៤០ ពាន់លានគីឡូវ៉ាត់ម៉ោងនោះ នឹងក្លាយជាថាមពលស្អាត  ដែលស្មើនឹងការសន្សំប្រហែល ៦ លានតោននៃធ្យូងថ្មស្តង់ដារនិងការថយចុះប្រហែល ១៦ លានតោននៃកាបូនឌីអុកស៊ីតដែលបំផ្លាយអាកាសធាតុពិភពលោក៕ ប្រភព៖ dailynews

 

ប្លែកខុសគេ! ៨ភាសានេះ សរសេរពីស្តាំមកឆ្វេង

0

ទោះ​ជា​ភាសា​ភាគ​ច្រើន​នៅ​លើ​ពិភពលោក សរសេរ​ពី​ឆ្វេង​ទៅ​ស្ដាំ ក៏​មាន​ភាសា​មួយ​ចំនួន​ដែល​មាន​បែប​បទ​សរសេរ​ផ្ទុយ​ពី​នេះ។

ខាងក្រោមនេះជាភាសាដែលសរសេរ​ពី​ស្ដាំ​ទៅ​ឆ្វេង

  1. Arabic ភាសាអារ៉ាប់ ៖ ជាភាសារបស់បណ្តាលប្រទេសនៅពិភពអារ៉ាប់
  2. Aramaic អារ៉ាមិច ៖ ជា​ភាសា​ដើម​សម្រាប់​ប្រជាជន Assyrian ដែល​ច្រើន​មាន​ទី​លំនៅ​ នៅ​ភាគ​ខាង​ជើង​ប្រទេស​អ៊ីរ៉ាក់
  3. Azeri អាហ្សី ៖ ជា​ភាសា​ផ្លូវ​ការ​នៃ​ប្រទេស​អាហ្សេបៃហ្សង់ និង​តំបន់ Dagestan នៃ​ប្រទេស​រុស្ស៊ី។
  4. Dhivehi ឌីវី ៖ ជា​ភាសា​ប្រើប្រាស់​នៅ​ប្រទេស​ម៉ាល់ឌីវ
  5. Hebrew ភាសាហេព្រើរ ៖ ជា​ភាសា​ដើម និង​ផ្លូវ​ការ​របស់​ប្រទេស​អ៊ីស្រាអែល
  6. Kurdish ឃឺដ ៖ជាភាសា នៃប្រទេសអ៊ីរ៉ង់ អ៊ីរ៉ាក់ ស៊ីរី និងទួរគី ដែលមានជនជាតិឃឺដ
  7. Persian ពែរ្ស ៖ ជាភាសាអ៊ីរ៉ង់ខាងលិច
  8. Urdu អ៊ូឌូ ៖ ជាភាសាទីមួយដោយមនុស្សជិត ៧០លាននាក់ និងជាភាសាទីពីរដោយមនុស្សជាង១០០ លាននាក់ ភាគច្រើនបំផុតនៅក្នុងប្រទេសប៉ាគីស្ថាន និងឥណ្ឌា៕Right-To-Left Languages in Localization – TextUnited

ប្រភព៖ Adiamo

កំណត់ត្រាដ៏អស្ចារ្យមួយដែលមានតែ Pele ធ្វើបាន មុនពេលលោកទទួលមរណភាព

0

Pelé ដែលជាវីរបុរសបាល់ទាត់ប្រេស៊ីល ដែលជានិមិត្តរូបរបស់កីឡាស្ទើរតែមួយពិភពលោក បានទទួលមរណភាពក្នុងអាយុ ៨២ឆ្នាំ។

Pelé ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ក្នុង​ទីក្រុង​សៅប៉ូឡូ​កាល​ពី​ចុង​ខែ​វិច្ឆិកា ដោយសារ​ការ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម និង​សម្រាប់​ផលវិបាក​ទាក់ទង​នឹង​មហារីក​ពោះវៀនធំ។Brazilian soccer legend Pelé, winner of record 3 World Cups, dead at 82 |  CBC Sports

កាលពីសប្តាហ៍មុន មន្ទីរពេទ្យបាននិយាយថា សុខភាពរបស់គាត់កាន់តែអាក្រក់ទៅៗ នៅពេលដែលជំងឺមហារីករបស់គាត់រីកកាន់តែខ្លាំង។

គាត់បានទទួលមរណៈភាពកាលពីថ្ងៃព្រហស្បតិ៍ដោយសារការបរាជ័យនៃសរីរាង្គជាច្រើនដោយសារតែការវិវត្តនៃជំងឺមហារីកពោះវៀនធំ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់មន្ទីរពេទ្យ Albert Einstein៕SportMob – Best world cup players of all time

អ្វីដែលគេចងចាំមិនភ្លេចសម្រាប់កំណត់ត្រាដ៏អស្ចារ្យរបស់លោក គឺការឈ្នះពាន World Cup ដល់ទៅ ៣ដង ដែលមិនមានកីឡាករណាម្នាក់ នៅក្នុងប្រវត្តិសាស្ត្របាល់ទាត់អាចធ្វើបាននោះទេ។

មរណភាពរបស់ Pele គឺជាការខាតបង់ធនធានដ៏ល្អម្នាក់ នៅក្នុងវិស័យកីឡាបាល់ទាត់ពិភពលោក៕

លទ្ធផលចេញហើយ!​ ហាយសូ ពេជ្រ ស្រីមុំ ត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ២ឆ្នាំ

0

ភ្នំពេញ៖ តុលាការបានសម្រេចផ្តន្ទាទោសស្ត្រីអ្នកជំនួញហាយសូឈ្មោះ ពេជ្រ ស្រីមុំ ដាក់ពន្ធនាគារកំណត់២ឆ្នាំ ពីបទ​ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន» (ចេញសែកស្អុយ)។ សាលក្រមនេះ ត្រូវបានចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញលោក រត្ន័ ស៊ីថា ប្រកាសកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ។

សូមរំលឹកថា ស្ត្រីរូបនេះនៅពេលត្រូវសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ចាប់បញ្ជូនទៅតុលាការ ក៏មានការអន្តរាគមន៍មិនឲ្យមានការថតរូប ពោលគឺអនុញ្ញាតឲ្យរថយន្ដដឹកស្ត្រីជំនួញដល់កាំជណ្ដើរយន្ដក្នុងតុលាការតែម្ដង ដោយមិនដាក់ចុះក្រៅរបងតុលាការបណ្ដើរចូលដូចជនសង្ស័យផ្សេងនោះទេ។

លោក ប្លង់ សុផល អ្នកនាំពាក្យស្ថាប័នអយ្យការ បានប្រាប់អ្នកយកព័ត៌មានថា តំណាងអយ្យការបានសម្រេចចោទប្រកាន់ស្ត្រីអ្នកជំនួញឈ្មោះ ពេជ្រ ស្រីមុំ ពីបទ​ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន​» ហើយត្រូវបានចៅក្រមសម្រេចដេញដីកាឃុំខ្លួនដាក់ពន្ធនាគារ (PJ)។

សូមបញ្ជាក់ថា ស្ដ្រីម្នាក់ដែលគេស្គាល់ថាជាអ្នកជំនួញដ៏ស៉ីវិល័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ចាប់ខ្លួនពាក់ព័ន្ធអំពើឆបោកលើជនរងគ្រោះជាច្រើននាក់ ហើយជនរងគ្រោះខាតបង់ទឹកប្រាក់រាប់លានដុល្លារ។

អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាក់ថា ស្ដ្រីដែលត្រូវបានចាប់ខ្លួននេះ ឈ្មោះ ពេជ្រ ស្រីមុំ។ ស្ដ្រីរូបនេះ ត្រូវបានចាប់ខ្លួននៅចំណុចផ្ទះលេខ៤ដេ ផ្លូវដាវីន បុរីវរជន ក្នុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ លេខ៤៨០អ.យ.ក ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជូនដូរបាន។

ការឃាត់ខ្លួននេះ មានការដឹកនាំអនុវត្ត និងសម្របសម្រួលដោយលោកព្រះរាជអាជ្ញារង គឹម ហុងសាន។ ក្រៅពីនេះ ស្រ្តីខាងលើនៅមានជាប់ពាក់ព័ន្ធបណ្តឹងជាច្រើនទៀត ដែលបានប្តឹងចូលទាំងអាវុធហត្ថ នគរបាល និងតុលាការ ថែមទៀតផង។

គួរជម្រាបថា កាលពីខែឧសភា ឆ្នាំ២០២២កន្លងទៅនេះ ស្ដ្រី ពេជ្រ ស្រីមុំ ក៏ធ្លាប់ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ ចាប់ខ្លួនម្ដងរួចមកហើយ ពាក់ព័ន្ធអំពើឆបោកដូចគ្នានោះ តាមបណ្ដឹងរបស់ពាណិជ្ជករម្នាក់ ដែលការឆបោកនេះ មានទឹកប្រាក់ប្រមាណជាង៧៧ម៉ឺនដុល្លារ៕

កម្ពុជា អាចឡើងទៅវគ្គបន្តបាន លុះត្រាបំបាក់ក្រុមដំរីសឹកថៃ

0

កាលពីមិ្សលមិញ ក្រុមគោព្រៃកម្ពុជា ធ្វើបានយ៉ាងល្អនៅក្នុងជំនួបប៉ះប្រុយណេ ដោយបានលុតយ៉ាងចាស់ដៃនៅក្នុងលទ្ធផល ៥-១។May be an image of 5 people and outdoors

៥គ្រាប់របស់គោព្រៃកម្ពុជា ស៊ុតបញ្ចូលទីដោយកីឡាករ ជួន ចាន់ចាវ, លឹម ពិសុទ្ធ ២គ្រាប់, Nick Taylor និង កែវ សុខផេង ដោយបាល់ពិន័យ១១ម៉ែត្រ ខណ:១គ្រាប់របស់ប្រ៊ុយណេ ស៊ុតដោយកីឡាករលេខ៥ Nurikhwan Othhman។May be an image of 3 people, people playing sports, people standing and grass

ឆ្លងកាត់ជ័យជំនះនេះ កម្ពុជានៅតែមានសង្ឃឹមឡើងទៅកាន់វគ្គបន្ត ក៏ប៉ុន្តែត្រូវឆ្លងកាត់ក្រុមដំរីសឹកថៃ ជាមុនសិន។

សម្រាប់ការប្រកួតនេះ ក្រុមគោព្រៃកម្ពុជា នឹងត្រូវធ្វើដំណើរលេងនៅក្នុងទឹកដីប្រទេសថៃ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ៕May be an image of 1 person

ស្តេចបាល់ទាត់ពិភពលោក Pele បានទទួលមរណៈភាពហើយ ដោយសារតែ…

0

Pelé ដែលជាវីរបុរសបាល់ទាត់ប្រេស៊ីល ដែលបានឈ្នះការប្រកួតបាល់ទាត់ពិភពលោកចំនួនបី និងបានក្លាយជានិមិត្តរូបពិភពលោកដំបូងគេរបស់កីឡា បានទទួលមរណភាពក្នុងអាយុ ៨២ឆ្នាំ។Pele Death | Pele Health Update | Pele Brazil Footballer | Pele Passed Away

កូនស្រីរបស់គាត់ Kely Nascimento បានសរសេរនៅក្នុងសារបង្ហោះនៅលើ Instagram ក្រោមរូបភាពសមាជិកគ្រួសារកាន់ដៃ Pele ថា “អ្វីគ្រប់យ៉ាងដែលយើងជាគឺអរគុណអ្នក។ យើងស្រឡាញ់អ្នកជារៀងរហូត។ សូម​ទៅ​ឱ្យ​បាន​ស្ងប់។”Pele dead: Football legend dies aged 82 after World Cup hero's cancer  battle - Mirror Online

Pelé ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ក្នុង​ទីក្រុង​សៅប៉ូឡូ​កាល​ពី​ចុង​ខែ​វិច្ឆិកា ដោយសារ​ការ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម និង​សម្រាប់​ផលវិបាក​ទាក់ទង​នឹង​មហារីក​ពោះវៀនធំ។

កាលពីសប្តាហ៍មុន មន្ទីរពេទ្យបាននិយាយថា សុខភាពរបស់គាត់កាន់តែអាក្រក់ទៅៗ នៅពេលដែលជំងឺមហារីករបស់គាត់រីកកាន់តែខ្លាំង។Pele: The King Of Football

គាត់បានទទួលមរណៈភាពកាលពីថ្ងៃព្រហស្បតិ៍ដោយសារការបរាជ័យនៃសរីរាង្គជាច្រើនដោយសារតែការវិវត្តនៃជំងឺមហារីកពោះវៀនធំ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់មន្ទីរពេទ្យ Albert Einstein៕

ប្រភព៖ CNN

 

ឆេះផ្លូវរូងក្រោមដី យ៉ាងសន្ធោសន្ធៅនៅកូរ៉េខាងត្បូង បានស.ម្លា.ប់មនុស្សជាច្រើននាក់

0

កូរ៉េខាងត្បូង៖ មានហេតុការណ៍នៃឧបទ្ទវភ្លើងឆាបឆេះនៅក្នុងផ្លូវរូងក្រោមដីនៃផ្លូវល្បឿនលឿននៅទីក្រុង Gwacheon នៃប្រទេសកូរ៉េខាងត្បូង ដែលបណ្តាលឱ្យ​មានរថយន្តជាច្រើនបានជាប់គាំងនៅផ្នែកខាងក្នុង ហើយបានសម្លាប់មនុស្សចំនួន៥នាក់ក្នុងហេតុការណ៍ដ៏អាក្រាក់នេះ។

នាថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២២ មានសេចក្តីរាយការណ៍ថា មានគ្រោះអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅក្នុងផ្លូវរូងក្រោមដីនៃផ្លូវល្បឿនលឿនមួយក្នុងទីក្រុង Gwacheon របស់កូរ៉េខាងត្បូងនៅរសៀលថ្ងៃនេះ។

ជាមួយនឹងឧបទ្ទវហេតុនេះផងដែរត្រូវបានគេដឹងថា ភ្លើងបានចាប់ផ្តើមឆេះក្រោយពេលរថយន្តក្រុងបានបុកជាមួយរថយន្តដឹកដី ហើយភ្លើងក៏បានឆាបឆេះរាលដាល រហូតរថយន្តជាច្រើនគ្រឿងត្រូវបានជាប់គាំងនៅខាងក្នុងផ្លូវក្រោមដី។

ក្នុងនោះគេបានបន្ថែមឱ្យដឹងថា ក្នុងហេតុការណ៍នេះមាន ផ្សែងខ្មៅហុយឆេះយ៉ាងសន្ធោសន្ធៅចេញពីខាងក្នុងមាត់រូងយ៉ាងក្រាស់ និងគួរឱ្យតក់ស្លុត។

ទន្ទឹមនឹងនោះកងពន្លត់អគ្គីភ័យរបស់ប្រទេសកូរ៉េខាងត្បូងក៏បានធ្វើការចល័តរថយន្តពន្លត់អគ្គីភ័យចំនួន ៥០ គ្រឿង និងអ្នកជួយពន្លត់ ១៤០ នាក់ ព្រមទាំងបញ្ជូនឧទ្ធម្ភាគចក្រដើម្បីប្រើប្រាស់ក្នុងប្រតិបត្តការ និងអាចគ្រប់គ្រងភ្លើងបានយ៉ាងឆាប់រហ័ស។

ហើយសេចក្ដីរាយការណ៍បន្ថែមថា យ៉ាងហោចណាស់មានមនុស្សស្លាប់យ៉ាងតិច៥នាក់ និងមានអ្នករបួសយ៉ាងតិច ២៩នាក់ និងអ្នករបួសខ្លះមានសភាពធ្ងន់ធ្ងរ។

យ៉ាងណាមិញសមត្ថកិច្ចក្នុងតំបន់កំពុងតែធ្វើស៊ើបអង្កេតជាបន្ទាន់ នៅកន្លែងកើតហេតុដើម្បីសន្និដ្ឋាន ពីមូលហេតុ និងកំណត់ការខូចខាត៕ ប្រភព៖ Thairath

បុគ្គលិកកាស៊ីណូម្នាក់ អះអាងថា មានរឿងមិនប្រក្រតីបែបនេះក្នុងអំឡុងពេលឆេះកាស៊ីណូ

0

ខេត្តបន្ទាយមានជ័យ៖ តុល្យការចុងក្រោយ នៅវេលាម៉ោង២រសៀល ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ ករណីអគ្គិភ័យវាយប្រហារអគារកាស៉ីណូដាយមិន ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងសមត្ថកិច្ចអាចគ្រប់គ្រងបានទាំងស្រុង ប៉ុន្ដែភ្លើងមិនទាន់អស់រងើកនៅឡើយទេ ដែលបណ្តាលឱ្យមនុស្សស្លាប់កេីនដល់១៩នាក់ និងរបួស ស្រាល៥០នាក់  និងរបួសធ្ងន់២៣នាក់ជាង។

លោក អ៊ុំ រាត្រី អភិបាលខេត្ដបន្ទាយមានជ័យ បានថ្លែងប្រាប់បណ្ដាញព័ត៌មានឲ្យដឹងថា កម្លាំងជួយសង្គ្រោះនៅបន្ដប្រតិបត្តិការស្រាវជ្រាវរុករកជនរងគ្រោះ ដែលជាប់គាំង ក្នុងអគារដែលត្រូវភ្លើងឆេះដដែល ដោយមិនទាន់បិទបញ្ចប់នៅឡើយទេ។

យ៉ាងណាមិញយើងក៏បានឃើញការអះអាងរបស់បុគ្គលិកស្រីម្នាក់ដែលបម្រើការក្នុងកាស៊ីណូនោះ មានគណនីហ្វេសប៊ុកឈ្មោះ Mak Aiden​ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «បើសិនអោយពួកគាត់ឆាប់ចុះមកប្រហែលគ្មានគ្រោះថ្នាក់ដល់ជីវិតទេ ខ្ញុំខឹងណាស់សូម្បីពួកខ្ញុំក៏វាឃាត់អត់អោយចុះដែល ខ្លាចខាតការងារវា យកជីវិតគេមកលេងសើច ទំរាំបានវាអោយចុះមកពួកខ្ញុំញ័រដៃជើងអស់ ដាច់ភ្លើង ទៀត អារម្មណ៍អ្នកនៅក្នុងហេតុការណ៍នឹងបានយល់នឹកកូននឹកម៉ែនៅផ្ទះ សំណាងទឹកដោះម្តាយថ្លៃដែលពួកខ្ញុំបានចុះទាន់ពេលមិនទាន់ឆេះខ្លាំងបើបន្តការងារទៀតពួកខ្ញុំប្រហែលរត់មិនរួចទេយប់មិញនេះចូលរួមសោកស្តាយបងបងដែលមិនបានរួចផុត»។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយយើងនៅពុំទាន់ដឹងថាករណីមិនប្រក្រតីនេះតើពិតប្រាកដឬក៏យ៉ាងណានោះទេ  ដូច្នេះហើយមានតែរង់ចាំតាមដានព័ត៌មានបន្តទៀត។

សូមបញ្ជាក់ថា អគ្គិភ័យនេះ បានកើតមានតាំងពីវេលាម៉ោង ១១៖៣០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ខណៈមូលហេតុ ត្រូវបានគេរាយការណ៍ជំហានដំបូងថា ឆ្លងចរន្ដអគ្គិសនីនៅទីតាំងហ្គេមជាន់ក្រោម ហើយបានរីករាលដាលតែម្ដង ៕

កន្លែងទឹកធ្លាក់ដ៏ធំបំផុតនៅអាមេរិកបានក្លាយជាទឹកកកក្រោយអាកាសធាតុត្រជាក់ខ្លាំង

0

បរទេស៖ ពិតជាគួរឱ្យភ្ញាក់ផ្អើលក្រោយពីទឹកធ្លាក់ដ៏ល្បីល្បាញលើពិភពលោក Nyajara នៅព្រំដែនអាមេរិក-កាណាដា ប្រែទៅជាទឹកកក ខណៈពេលដែលអាមេរិកខាងជើង ជួបប្រទះព្យុះស៊ីក្លូនរដូវរងា និងអាកាសធាតុត្រជាក់ កម្រិតក្រោមសូន្យដឺក្រេ។

នាពេលកន្លងទៅថ្មីៗនេះមានភ្ញៀវទេសចរណ៍ជាច្រើនបានធ្វើការបង្ហោះ រូបភាព និងវីដេអូឃ្លីបនៃទឹកដែលហូរចេញពីទឹកធ្លាក់ Niagara ដែលជាទឹកធ្លាក់ដ៏ធំបំផុតនៅអាមេរិកខាងជើង បានប្រែក្លាយទៅជាទឹកកកមួយរំពេច ចំពេលមានព្រិលគ្របដណ្តប់តំបន់ជុំវិញ និងមានសិតុណ្ហភាពធ្លាក់ចុះយ៉ាងខ្លាំង។

ទិដ្ឋភាពដ៏ប្លែកដែលបានបណ្ដាលឱ្យទីតាំងទឹកជ្រោះដ៏ពេញនិយមមួយនេះ ប្រែក្លាយជាទឹកកកទាំងស្រុងនៅជុំវិញមូលដ្ឋានទឹកជ្រោះខាងក្រោម និងមើលទៅវាហាក់ដូចជាគ្របដណ្ដប់ដោយផ្ទាំងទឹកកកទាំងស្រុងជាមួយនឹងចំហាយដ៏ត្រជាក់នៅទីនោះ។

ក្នុងនោះបានឱ្យដឹងថា មូលហេតុដែលបណ្ដាលឱ្យទឹកធ្លាក់ Niagara ក្លាយជាកកភ្លាមៗ ដោយសារ អាកាសធាតុក្នុងតំបន់ត្រជាក់ខ្លាំង និង មានខ្យល់ព្យុះ កំបុតត្បូងដ៏អាក្រក់បំផុតមួយមិនធ្លាប់មាន។ ដោយក្នុងនោះមានខ្យល់បក់កាត់តំបន់អាមេរិកខាងជើង បង្កើតព្រំដែនអាមេរិក-កាណាដា រដ្ឋញូវយ៉កខាងលិច និងតំបន់ជុំវិញ ប្រែទៅជាទីក្រុងពោរពេញដោយព្រិលទាំងអស់។

ទោះយ៉ាងណាក៏ដោយវាហាក់ជ្រោះទឹកកក Niagara ដែលតែងតែហូរក្នុងអត្រា ៣,១៦០ តោនក្នុងមួយវិនាទី និងមានល្បឿន ៣២ ហ្វីតក្នុងមួយវិនាទី ដែលបន្តធ្លាក់មកផ្នែកខាងក្រោមដូចធម្មតា ប៉ុន្តែផ្នែកខ្លះភាគច្រើនបានប្រែទៅជាទឹកកក នៅពេលដែលវាធ្លាក់មកដល់ដី៕ ប្រភព៖ dailynews