ផ្ទះបុរាណខ្មែរ ប្រមាណនឹង ២០ខ្នង បានបន្សល់ទុកមកតាំងពីសម័យលោកម្ចាស់ (១៧៩៥-១៩០៧) ដែលស្ថិតនៅភូមិវត្តគរ សង្កាត់គរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ខណៈមានតែ២ខ្នងប៉ុណ្ណោះ ដែលបានបើកឲ្យភ្ញៀវទេសចរចូលទស្សនាកម្សាន្តនិងសិក្សាស្វែងយល់ គឺ«ផ្ទះកឹង»របស់លោកយាយយៀង និង«ផ្ទះប៉ិត»របស់លោកយាយប៊ុន រឿង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiet17P_wBSVAsDOKjA8jw4STm6UQIAGpRMDjOFcRvpzPH0AO2l3TTTuEf-LVc4Ylqu4ntqH596e76LB83g1DL8gPYEvXxGzkgjU-VGgFhH5Ei6QTPdR1mgNAVLjOdi3WgnKZK5teXQgUBCITqtQ_HivFbgtTSET3UkfXmUWVGa5ORQY8so07CAis5RRn8/s960/photo_2024-04-24_11-42-18.jpg

យោងតាមប្រភពមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឲ្យដឹងថា ផ្ទះបុរាណម៉ូតកឹងរបស់លោកយាយយៀង៖ គឺជា«ផ្ទះកឹង» ឬហៅតាមសៀមថា «ផ្ទះខសង» ត្រូវបានសាងសង់ឡើងក្នុងឆ្នំា១៩០៧ គិតមកទល់ពេលនេះគឺមានអាយុកាល១១៧ឆ្នាំហើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7NUg2UPpHCJWOX8_HxwACO5-Nv8GeqCM-vmgOWU28aShwYQw_RdZGZcPIuMOvGvJrTz8w8lljC4h9nPLbXKQwn4IJC1-j6uhKvsnhEaQ6aK-qs5TOlcC4SroK4_1ULV2kl5ZI_j1ibKyaPWfzYaHh7NeHhbtJ4vJgsznz7ap_yEHFdtEqLccAdtFnGY8/s960/photo_2024-04-24_11-42-22.jpg

លោកយាយយៀងបានរៀបរាប់ថា អ្នកកសាងផ្ទះនេះ គឺជីដូនជីតារបស់គាត់ ដែលកាលណោះគឺជាស្មៀនរបស់លោកម្ចាស់កថាថនឈុំ។ ដោយនៅឆ្នាំ ១៩០៧ ទឹកដីបាត់ដំបងត្រូវកាត់មកអោយខ្មែរយើងវិញ លោកម្ចាស់ក៏ត្រូវត្រឡប់ទៅស្រុកថៃវិញ ប៉ុន្តែជីតាលោកយាយដែលត្រូវជាស្មៀនរបស់លោកម្ចាស់មិនព្រមទៅជាមួយនោះទេ ទើបគាត់បានមកទិញដីមួយហិចតានៅទីនេះ ហើយសាងសង់ផ្ទះមួយខ្នងនេះឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDU7GiqeWtETO1fvBTL1OGN8lgPnaGZuTvFA_P80W5AnX3z7QrpLHTDntWxAYb5KTqwHRt0med9pcXcTAZCFmKQEortRm7aIx7Ugk0i-SLr8VdlN2OOkwCWjKjm6ZgnO0h5Zq6BxqMazzd17vu71im486oadDKgqum5XgqdZ_hCMq2T-nJoKoLuKjbijo/s960/photo_2024-04-24_11-42-23.jpg

ចំណែក រចនាបថផ្ទះកឹងមួយខ្នងនេះស្ថិតក្នុងប្រភេទផ្ទះដំបូលពីរជាន់ សសរវាធ្វើពីឈើផ្ចឹក រនាបក្ដារធ្វើពីឈើក្រាវ ហើយមានពិតានមានលក្ខណខុសប្លែកពីផ្ទះឯទៀតៗធ្វើពីគគីរ។ ដូច្នេះហើយបានជាផ្ទះនេះមានខ្យល់អាកាសត្រជាក់ស្រួលណាស់។ ចំណែកជញ្ជាំងវិញ គឺប្រើបាយអរដែលលាយតាមរូបមន្តពិសេសរបស់ខ្មែរពីបុរាណមាន កំបោរលាយខ្សាច់ ហើយខាងក្នុងមានឫស្សី និងស្ករក្រហម។ នៅតាមបង្អួច និងទ្វារសុទ្ធតែមានពាសដែកការពារមិនអោយចោរគាស់ចូលបាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDDV8EKGxC5-mBuKMmqv122HnUm9Nj-xWsm6nrlhfn1UcezpCktoUizXfgDkkLsN1Bsf9AHLAmh5bYgD0f-019oF2qoFOUrdo5hX_xP5XnHOt4FJpOeU7TwzDejUOdjJfMv9P7tMoAm-0korUpimeY1Pxx4K1c4X4VFPfK5Ej7yXJkEWNNYNzXbwheu7E/s1280/photo_2024-04-24_11-42-25.jpg

ក្រឡេកមកមើលម៉ូត«ផ្ទះប៉ិត»បុរាណរបស់លោកយាយប៊ុន រឿង វិញម្តង គឺបានកសាងឡើងក្នុងរជ្ជកាលកាលព្រះបាទស៊ីសុវត្ថិ គឺអំឡុងឆ្នាំ១៩២០ ដោយលោកឧកញ៉ា នូ ពិនិត្យភីង និងភរិយាលោកស្រី យិន។ លោកឧកញ៉ាជាមេទ័ព តែលុះដល់វ័យចំណាស់គាត់បានប្ដូរមកធ្វើជាស្មាក្ដីវិញ។ លោកទាំងពីរមាន កូន៧នាក់ ហើយក្រោយពីលោកទទួលអនិច្ចកម្មទៅផ្ទះនេះ ត្រូវបានគ្រប់គ្រងដោយកូនស្រីទី៦ គឺអ្នកស្រី នូ ភុន ព្រមទាំងស្វាមី ឈ្មោះ ប៊ុន ឈួយ ដែលលោកទាំងពីរត្រូវជាឪពុកម្ដាយរបស់ម្ចាស់ផ្ទះគឺលោកយាយប៊ុន រឿង សព្វថ្ងៃនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1_esbqGntCAd4wvOKeGbEe8yYq3jmg1Vg-Iwgu70bi4ew-b6gpIEofIqzMzPG2YJR35qBr4hSGeWUuKVg9Wa6_DctUjPRBNVPIJRe-ogEw5XHmFy3xtex_bPbdCW2Sx6mJ2vj-27SBggbU92_TYop4xtwz3u59pDqhdG-2BhneMMdXF5nNY_kXbZrgHM/s960/photo_2024-04-24_11-43-00.jpg

ផ្ទះនេះ គឺសង់តាមលំនាំម៉ូត ប៉ិត មានន័យថាមានរានហាលនៅខាងមុខ។ ផ្ទះមួយខ្នងនេះទៀតសោត ធ្វើពីឈើ៣ប្រភេទ ដែលមានផ្នែកដំបូល និងសសរធ្វើពីឈើផ្ចឹក ,ហោណាំងឬរានហាលធ្វើពីឈើកកោះ ,ផ្នែកខាងក្នុងផ្ទះធ្វើពីឈើបេង។ ទោះជាយ៉ាងណា នៅជំនាន់ខ្មែក្រហម ផ្ទះនេះត្រូវបានគេយកធ្វើជាកន្លែងសំរាប់បោកស្រូវដាក់សំភារៈហើយនិងធ្វើជាផ្ទះបាយរួម ដែលជាហេតុបណ្ដាលអោយខូចខាតអស់ពាក់កណ្ដាលនៅផ្នែកខាងក្រោយគឺផ្ទះបាយបច្ចុប្បន្ននេះផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfV_T11I9ikEz_zDg2jpsUsTcqbp3bBSNZa-V7bYsQj8zZGnf0s52qJFTmXDV7seyChwMARsp8zQzwVjSyqZz8dyJF-6Qh_4btFqwgFEkIZIuG1qoa9Pl23wJPBHow2z8q_LQUve85OgNm-_R_jaJDqih89qPDVbAN26A2sinp5JU8emKx2XZtx6dfzKg/s960/photo_2024-04-24_11-42-19.jpg