ប្រទេសថៃ ៖ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ សារព័ត៌មានថៃឈ្មោះ Dailynews រាយការណ៍ថា ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៤ មានអាកាសធាតុក្តៅខ្លាំង ទើបខេត្ត-ក្រុងនានារៀបចំកម្មវិធីកម្សាន្តពាសពេញ ដូចជា ៖ ទីក្រុងបាងកក, ឈៀងម៉ៃ, ខនគែន, សមុទ្រប្រាកាន, ឈុនបុរី និងភូកេត បានរៀបចំក្បួនដង្ហែរ និងកម្មវិធីផ្សេងៗប្រកបដោយភ្លើងចម្រុះពណ៌ ។ កម្មវិធីទាំងនេះបានទាក់ទាញភ្ញៀវទេសចរថៃ និងបរទេសមកកម្សាន្តយ៉ាងច្រើនកុះករ ខណៈសភាពាណិជ្ជកម្មថៃបង្ហាញថា ប្រាក់ចំណូលក្នុងពិធីបុណ្យចូលឆ្នាំថ្មីនេះ គឺមិនក្រោម ១២៨.៨៣៤លានបាត ។

ប្រទេសថៃបានរៀបចំពិធីបុណ្យចូលឆ្នាំថ្មីយ៉ាងអធិកអធម និងធ្វើឱ្យភ្ញៀវទេសចរនាំគ្នាមកកម្សាន្តយ៉ាងច្រើន ហើយគេមិនអាចបដិសេធបានថា អ្វីដែលតាមមកជាមួយភ្ញៀវទេសចរចៀសមិនផុតនោះ គឺបរិមាណសំរាមយ៉ាងច្រើនមហាសាលគរជាគំនរៗ ក្រោយចប់កម្មវិធីបុណ្យចូលឆ្នាំក្នុង១ថ្ងៃៗ ។ បើគិតពីបរិមាណសំរាមនៅទីក្រុងបាងកកតែមួយ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ សរុបស្មើជាង៥១.៤៣៧តោន ហើយក្នុង១ថ្ងៃ មានសំរាមជាមធ្យមស្មើជាង៧.៣៤៨តោន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhG2nSqdSfwZJyecRaH0dg5A1xqQFZTygzfzHWDPhsGca_Nv_yVfHfUqXxE_42cmNLpqmvHY0i3kFrCYfoi_H9mNOXxpgwYQLE6XlvLkYB0fXoYcLXJs9I_u0GzWqQJ1ptG_nThFIxBPS1J-14MgMWZQhEmS5eMmuPjBg4x2W1Pi7NX1pUvDfSNsNQ-cT8/s720/photo_2024-04-24_14-00-22%20(2).jpg

ហេតុនេះ បរិមាណសំរាមនៅក្រុងបាងកក ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៤ បានកើនឡើងលើសឆ្នាំ២០២៣ ខណៈរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ មានបរិមាណសំរាមនៅទីក្រុងបាងកក សរុបស្មើជាង៥០.៧៦៧តោន ហើយក្នុង១ថ្ងៃ មានសំរាមជាមធ្យមស្មើជាង៧.២៥២តោន ។ ដូច្នេះ បរិមាណសំរាមនៅក្រុងបាងកក បានកើនឡើងរហូតដល់ជាង៦៦៩តោន ឬកើនឡើង១,៣% ។

លោក Ekwaranyu Amarapal មន្ត្រីនាំពាក្យសាលាក្រុងបាងកកនិយាយថា នៅក្រុងបាងកកក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មី ជាពិសេស នៅតំបន់រៀបចំកម្មវិធីផ្សេងៗដែលមានភ្ញៀវទេសចរជាច្រើនមកចូលរួម ដូចជា ៖ បរិវេណផ្លូវខាវសាន និងបរិវេណជុំវិញ គិតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ មានបរិមាណសំរាមសរុបស្មើនឹង១៦២តោន ។ រីឯបរិវេណផ្លូវស៊ីឡុំ សាលាស្រុកបាងរ៉ាក់រាយការណ៍ថា បរិមាណសំរាមនៅតាមផ្លូវនេះ ស្មើជាង៣៣តោន គិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែមេសា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiJmrS5Odxn73uRis3vdZI6ofDH9KdvLNrRPYUqrJ3v2VU3h4SO0IoXcCsfWUmUEqXkGE24Q0FZYFTzh4_TYHYoum5hQBaiiAfQ5huzYzuamYSxvfCdQs3fw07HtysJAnPIvZ1nahSuWcBUhoy3msnHbo5nT9vVy868Pps59In63TASO2Q8zMDenbxGhM/s768/photo_2024-04-24_14-00-22%20(3).jpg

បញ្ហា និងឧបសគ្គក្នុងការប្រមូលសំរាមនាអំឡុងបុណ្យចូលឆ្នាំថ្មីនេះ គឺពុំបានបែងចែកសំរាមមួយចំនួនតាមប្រភេទ ទើបបណ្តាលឱ្យសំរាមសើម ។ ហេតុនេះ ភ្នាក់ងារប្រមូលសំរាមត្រូវចំណាយពេលយូរជាងមុនដើម្បីប្រមូលសំរាម និងបែងចែកតាមប្រភេទ មុនពេលបញ្ជូនទៅឱ្យរថយន្តដឹកសំរាម ។ នៅតំបន់មួយចំនួនក្នុងក្រុងបាងកក បានរៀបចំធុងសំរាមតាមប្រភេទ និងមានភ្នាក់ងារប្រចាំការដើម្បីណែនាំពលរដ្ឋ និងភ្ញៀវទេសចរបោះសំរាមក្នុងធុងឱ្យបានត្រឹមត្រូវ ហើយសំរាមភាគច្រើនមានដូចជា ៖ ថង់ផ្លាស្ទិក, ប្រអប់ជ័រផ្លាស្ទិក ឬស្នោ, ឡាំងក្រដាស និងដបស្រាបៀរ ជាដើម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTCQMkSG3zRYCoFV2WuZPaG7CxSbDv4XvzZLg7O_SJ2LSPoQrz3rKfOaSqOGV-i99s0T8hvxL098riTg_w1Qu-KX2bnscnDilNmky-FcoAmg3Z_NqrERar-XOyusguRQ7Jld3X4v5y7ilNFONbmGpRTMef57sd70cZFkYrp5Fk1Cy6WYyQAbQWAjjBoAI/s960/photo_2024-04-24_14-00-22.jpg

អាជ្ញាធរថៃនិយាយថា មិនត្រឹមតែភ្នាក់ងារប្រមូលសំរាមប៉ុណ្ណោះទេ ដែលមានតួនាទីរក្សាអនាម័យក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មី ប៉ុន្តែពលរដ្ឋគ្រប់រូបដែលបានមកដើរកម្សាន្តនៅតាមផ្លូវ និងទីសាធារណៈ ក៏ត្រូវទទួលខុសត្រូវចំពោះសំរាមផងដែរ ក្រោយពេលពួកគេបរិភោគចំណីអាហាររួច ។ រីឯការទទួលខុសត្រូវនេះ មានន័យថា ការបោះសំរាមក្នុងធុងមិនគ្រប់គ្រាន់ទេ គឺពលរដ្ឋត្រូវចេះបែងចែកសំរាមតាមប្រភេទមុនពេលបោះចោល ដើម្បីអាចសំរាមទាំងអស់ទៅកែច្នៃឡើងវិញ និងកម្ចាត់បានត្រឹមត្រូវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEil7-q2KzYAVj_VJ9aTLcLjH-fhn_xef9AWWm6c0kP0MXgWWtbbvE__A0lFNPOU-dNMjKJv94PBlO00g4aVuH_Fjoz5K-Bkj5_nlE_x1xD_4Lql7Ju_VW0mKCYLFUQLiF6a2AQQXbC48CGetDuodS8B-PAo8Ntwgh6gFnZMQjy3GIgy5NYa1v91MwXyVwM/s1280/photo_2024-04-24_14-00-23.jpg

ហេតុនេះ វាជាផ្នែកមួយនៃការជួយកាត់បន្ថយបរិមាណសំរាម និងកាត់បន្ថយការខ្ជះខ្ជាយថាមពលក្នុងការផលិតទំនិញថ្មី ពីព្រោះក្រៅពីយើងបានជួយពិភពលោកហើយ ប៉ុន្តែយើងក៏បានជួយដល់ភ្នាក់ងារប្រមូលសំរាមផងដែរ ដែលពួកគេធ្វើការផ្ទាល់ជាមួយសំរាម ៕