បរទេស៖ អ្នកប្រដាល់ជនជាតិអ៊ីរ៉ង់ម្នាក់ឈ្មោះ Ali Heibati ត្រូវបានហាមប្រាមមិនឱ្យប្រកួតអស់មួយជីវិតដោយសារទង្វើដ៏ចម្រូងចម្រាសជាច្រើន រួមទាំងការយកជើងទាត់ ring-girl ដែលជានារីកាន់ស្លាកដើរបង្ហាញនៅលើសង្វៀន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5kvuao5YZ-w4nIdiKG0re-Apf9qZP4kuTFsFE37UxoKV_SwCbK0ZE4AFC13zvHeplxzaxWALAH7wXSv4UuxnEnegwArB1DGmyD8aSzK8MBZ-YeOwnXSkmyDHm0dIS4pKYMuRxCueV04SJY_AHiMF1-MQd5al7EorN-lBT1m52awVVqS65PS4eU4CDZLw/s900/channels4_profile.jpg
យោងតាម Fox Sports ដែលបានចុះកាលពីពេលថ្មីៗនេះ បានឱ្យដឹងថា មុនពេលការប្រកួតនៅទីក្រុងមូស្គូប្រទេសរុស្សី កាលពីល្ងាចថ្ងៃទី១៩ ខែមេសាកន្លងទៅអ្នកប្រដាល់បង្គល់ក្រហម Heibati ស្រាប់តែទាត់នារីម្នាក់ឈ្មោះ Maria នៅពេលនាងដើរកាត់ ហើយកាន់សញ្ញាដែលបង្ហាញថាតង់ទីមួយជិតចាប់ផ្តើម។ ភ្លាមនោះអាជ្ញាកណ្តាលក៏បានធ្វើអន្តរាគមន៍ និងព្រមានលោក Heibati អំពីអាកប្បកិរិយារបស់គាត់។ ទោះជាយ៉ាងណាម៉ារីយ៉ាបានងាកមើល និងបង្ហាញពីការមិនសប្បាយចិត្តរបស់នាងចំពោះទង្វើអសីលធម៌របស់កីឡាកររូបនេះ។https://preview.redd.it/hzsy94iv9yvc1.jpeg?width=640&crop=smart&auto=webp&s=786e5c074b57da39e83a556c2d03c941d16ee18a

បន្ទាប់មកការប្រកួតបានប្រព្រឹត្តទៅជាធម្មតា ប៉ុន្តែបានបញ្ចប់យ៉ាងឆាប់រហ័ស។ នៅពេលដែលកីឡាករបង្គល់ខៀវ បានផ្តួលកីឡាករបង្គល់ក្រហម Heibati ក្នុងទឹកទី ១ ដោយជោគជ័យ ហើយអាជ្ញាកណ្តាលបានប្រកាសថាបង្គល់ខៀវជាអ្នកឈ្នះដោយបច្ចេកទេស ភ្លាមនោះបង្គល់ក្រហមមិនអស់ចិត្តក៏បានដាល់បង្គល់ខៀវដោយកណ្តាប់ដៃជាបន្តបន្ទាប់នៅពីក្រោយខ្នង ប៉ុន្តែត្រូវបានអាជ្ញាកណ្តាលហាមឃាត់។ នៅពេលវេលាដដែលនោះលោក Heibati ហាក់មានកាយវិការមិនសមរម្យ និងបង្កការរំខានយ៉ាងខ្លាំងនៅក្នុងកម្មវិធី ដោយបញ្ចេញមតិមិនល្អទៅលើអាជ្ញាកណ្តាល អ្នករៀបចំកម្មវិធី និងបុគ្គលិកនៅទីនោះ ធ្វើឱ្យមហាជនជាច្រើនមិនពេញចិត្តក៏បាននាំគ្នាចូលទៅក្នុងសង្វៀនវាយតប់គ្នាបង្កភាពចលាចលពេញកម្មវិធី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBFSAzDmYIt7dEr9vgFgXO6oMwD1S9X7qP2rq5LbKbGUIJ1-4kjmK3rZcjC0CvysO3FVClGk9eAuERgtUqKIxGue4pkkAi7a6BDDmAvUEoid2A0isE-894LBHE2HDw6JdJ1Iz5LhDessLZq_xlEGcFyEZNiS3HnlEuhCHnyVswBpXiLjvElrpggW8AY5M/s1500/Untitled-design-54.png

បន្ទាប់ពីមានសកម្មភាពដ៏ចម្រូងចម្រាសនេះលោក Heibati ក៏បានបង្ហោះសារសុំទោសជាសារធារណៈនៅលើបណ្តាញសង្គម ដោយលោកបានសរសេរថា “ខ្ញុំមានការភ័យយ៉ាងខ្លាំង ខ្ញុំសុំទោសអ្នករាល់គ្នាដែលបានបញ្ចេញកាយវិការមិនសមរម្យ ជាពិសេសខ្ញុំចង់សុំទោស Maria (ដែលជានារីកាន់សញ្ញាបង្ហាញតង់ទីមួយ)”។ ទោះជាយ៉ាងណាក៏ដោយនៅក្នុងកម្មវិធី HFC នៅតែហាមឃាត់លោក Heibati មិនឱ្យចូលរួមក្នុងការប្រកួតនេះអស់មួយជីវិត។ HFC បានប្រកាសថា សកម្មភាពរបស់លោក Heibati លើសពីបទដ្ឋានអាកប្បកិរិយា និងសីលធម៌ ហើយនឹងផ្ទេរប្រាក់រង្វាន់ទាំងអស់របស់អ្នកប្រយុទ្ធនេះទៅឱ្យ Maria ។ គួរបញ្ជាក់ដែរថា Heibati ធ្លាប់ប្រកួតប្រដាល់សេរី យោងតាម Tapology ការប្រឈមមុខជាមួយបង្កល់ខៀវ Osipyan គឺជាការប្រកួត MMA អាជីពដំបូងរបស់អ្នកប្រដាល់រូបនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjD1NvXQKJKf_phO9uODv7SUoYGBt4MH671jytzZbhXtvzH0Sv8wameI_0SH9Wh4z9fUXe3sM4_2V7e6krO1ERg1WdpeKi1dbLyRa0MBCvZG_JZRG8i_xv3gnojS9OWlsS7SxprbyKMpE7MJWyi_R1lYHzTuWpT2CgAtMmBMKUVbQMPkXsTRQQY0DxbG0/s1200/photo_2024-04-24_10-46-51.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqtN0naGCMWecJEwpabQNI3153zjL9kU7Vv5CJWPmIGcOhz067HrEY6bex54kOhNoK3vx5Z2fFzTTb8rusqhEpkqgjtt7sO8bMryfmvWA_s4g67wfmM5ipYcaW-xRscBPLWZNpVU3T5xiogFdJfMlyNG08GlCU0QN5a4jNF4B_rd-kUWeAAL7vlE3rzBA/s1080/photo_2024-04-24_10-45-33.jpg