ប្រទេសបារាំង៖ ផ្ទះចំណាស់មួយខ្នងដែលមានទំហំ ៧៧.១៨ ម៉ែត្រការ៉េ ក្នុងទីក្រុង Saint-Amand-Montrond ប្រទេសបារាំងត្រូវបានគេដាក់លក់ក្នុងតម្លៃត្រឹមតែ ១ អឺរ៉ូប៉ុណ្ណោះ (ប្រមាណ ១.០៧ ដុល្លារអាមេរិក) នេះបើយោងតាមការចុះផ្សាយរបស់ CNBC កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។
គម្រោងលក់អចលនទ្រព្យដែលត្រូវបានគេបោះបង់ចោល ឬខូចខាតក្នុងតម្លៃប្រហែល ១ ដុល្លារនេះបានកំពុងរីកដុះដាលយ៉ាងខ្លាំងនៅទូទាំងទ្វីបអឺរ៉ុប ក្នុងគោលបំណងដើម្បីទាក់ទាញអ្នកទិញ ក៏ដូចជាលើកទឹកចិត្តដល់ការជួសជុលផ្ទះចាស់ៗ កាត់បន្ថយចំនួនផ្ទះទទេ និងជួយបញ្ច្រាសចំនួនប្រជាជនដែលធ្លាក់ចុះ ធ្វើឱ្យកណ្តាលទីក្រុងមានភាពរស់រវើកឡើងវិញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjafCJuUuudxfEdLADKTy4Exu_9-2vyB0US_prr3hCOG30k4i0Jo_obFUbfAW_57YSPazGBchq6QkcnSIySRr7NXrxNmTiqJ6-60Fd8TygpokGejLLostaf3FZLzvHmHT8HnCWEmKbNcJ4i4SAxbVZuvtMgO4LJpE-qSkXHoGFDMj9kXBfFbPFSayuse1s/s680/391743765-713395957492678-7854-3044-9092-1713850311.jpg

ដូច្នេះទីក្រុងមួយនៅកណ្តាលប្រទេសបារាំងបានកំពុងលក់ផ្ទះមួយខ្នងទំហំ ៧៧.១៨ ម៉ែត្រការ៉េ ក្នុងតម្លៃ ១ អឺរ៉ូ ដែលវាជាផ្ទះពីរជាន់មានបន្ទប់គេងពីរ ផ្ទះបាយមួយ និងបន្ទប់ទឹកមួយ។ អចលនទ្រព្យនេះក៏រួមបញ្ចូលទីធ្លាប្រហែល ១៣ ម៉ែត្រការ៉េ និងយានដ្ឋានទំហំ ១៦ ម៉ែត្រការ៉េផងដែរ ហើយវាមានទីតាំងជិតមន្ទីរពេទ្យ សាលារៀន ហាងទំនិញ និងកន្លែងលេងកីឡាទៀតផង។ ផ្ទះនេះបើកចំហសម្រាប់ជនជាតិបារាំង និងជនបរទេស ដោយមិនគិតពីថាតើពួកគេនៅលីវ មានគ្រួសារ ធ្វើការ ឬចូលនិវត្តន៍នោះទេ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលអ្នកទិញផ្ទះចំណាស់នេះគឺដាច់ខាតត្រូវតែជួសជុល ដែលតម្លៃជួសជុលប្រហែល ១៣៦ ១៥៦ ដុល្លារអាមេរិក (មួយសែនបីម៉ឺនប្រាំមួយពាន់មួយរយហាសិបប្រាំមួយដុល្លារអាមេរិក)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ7_K3xZ4Dot0xIqmUifzS-INoFFcheskjRuz0x44nX-wPYX73sT2GsmjBndAuCrQltnov9p4jt8DG-bRrw50fdFv_vyMY0FwuGJG4ZUL1fnCQ_xRpM9NwFxpG5_fqpUGGsQRYE1fuhtADkwvIePeX41eHCcAuZUcQhP44nKOHmk0VarCGeRKRdYw2oB4/s680/MjAyNDA0OTU3OWQwZjZlZDEwZWQ0Nm-5074-8058-1713850311.jpg

អ្នកទិញក៏ត្រូវរស់នៅក្នុងផ្ទះនេះយ៉ាងហោចណាស់ ១០ ឆ្នាំ ដោយសារផ្ទះនេះត្រូវបានគេបោះបង់ចោលរយៈពេល ១២ ឆ្នាំហើយ។ យោងតាមលោក Blondieau បាននិយាយថា បច្ចុប្បន្នទីក្រុង Saint-Amand-Montrond មានប្រជាជនរស់នៅជាង ៩,០០០ នាក់ ទោះជាយ៉ាងណាគម្រោងនេះមិនតម្រូវឱ្យអ្នកដែលរស់នៅទីក្រុងនេះទិញផ្ទះទេ ព្រោះគេចង់បានមនុស្សចំណូលថ្មីដើម្បីបង្កើតជីវិតថ្មីនៅទីនេះសម្រាប់ច្រើនឆ្នាំខាងមុខ។
គួរបញ្ជាក់ដែរថា នេះជាលើកទីពីរហើយដែលទីក្រុង Saint-Amand-Montrond បានលក់ផ្ទះមួយក្នុងតម្លៃ ១ អឺរ៉ូ។ កាលពីឆ្នាំ ២០២១ យូនីតទីមួយរបស់ទីក្រុងក៏ត្រូវបានដាក់លក់ក្នុងតម្លៃ ១ អឺរ៉ូដែរហើយមានអ្នកដាក់ពាក្យជាង ៩០ នាក់។ ទីបំផុតផ្ទះបានទៅដល់គ្រួសារមួយដែលពួកគេកំពុងរស់នៅជារៀងរាល់ថ្ងៃ៕https://img.etimg.com/thumb/width-1600,height-900,imgsize-302882,resizemode-75,msid-109521159/news/international/world-news/buy-a-house-in-france-for-only-1-euro-repair-cost-will-also-be-subsidised-who-is-eligible.jpg