ប្រទេសកូរ៉េខាងត្បូង ៖ នាយកប្រតិបត្តិគ្រប់ផ្នែករបស់ក្រុមហ៊ុន Samsung Electronics នឹងបំពេញការងារចំនួន៦ថ្ងៃក្នុង១សប្តាហ៍ ហើយនឹងអនុវត្តចាប់ពីចុងខែមេសា ឆ្នាំ២០២៤ តទៅ ស្របតាមការកំណត់វិធានបន្ទាន់របស់ក្រុមហ៊ុន ។ ការកំណត់វិធានការនេះកើតឡើងក្រោយពីតម្លៃប្រាក់វ៉ុនរបស់កូរ៉េខាងត្បូងធ្លាក់ថ្លៃយ៉ាងឆាប់រហ័ស, តម្លៃប្រេងឥន្ធនៈកើនឡើង និងការចំណាយដើមទុនខ្ពស់បានពីការខ្ចីប្រាក់ធនាគារ ដែលធ្វើឱ្យការប្រកបអាជីវកម្មមានភាពមិនច្បាស់លាស់ ហើយការប្រតិបត្តិការរបស់ក្រុមហ៊ុនកាលពីឆ្នាំ២០២៣ ធ្លាក់ចុះខុសពីគោលដៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgSKjeakEyz_plizRT_0iPDcFVlCMzwdP29FFDOee3XLOFubw-Ghr-NIRwBk7ZZlNWPapPZpSVQtMVnwAqxcDINYNYMotUVVdV7ZzE5lwWRfSHohQaeNbiWfXrQvTl3qESMtimIrwhL34I92R0UBxHJ3_JtiuoSJEb-0GS2hckCC1t0Vf6rVIcxINRaeA/s1920/107366152-1706592189695-gettyimages-1246670666-porzycki-flashmem230130_npyAY.jpeg

នាយកប្រតិបត្តិក្រុមហ៊ុន Samsung Electronics នៅក្នុងផ្នែកផលិត និងផ្នែកលក់ នឹងបំពេញការងារនៅថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យ បន្ថែមពីលើការបំពេញការងារតាមថ្ងៃធម្មតា ចំនួន១ថ្ងៃ ។ ក្រុមហ៊ុន Samsung នឹងពិនិត្យមើលយុទ្ធសាស្ត្រអាជីវកម្ម ហើយអាចផ្លាស់ប្តូរយុទ្ធសាស្ត្រមួយចំនួន ដើម្បីសម្របខ្លួននឹងបរិយាកាសអាជីវកម្មដែលកំពុងតែផ្លាស់ប្តូរ ស្របពេលកំណើនហានិភ័យភូមិសាស្ត្រនយោបាយ ដោយសារសង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែនអូសបន្លាយរយៈពេលយូរ ។ ក្រៅពីនេះ ក៏មានភាពតានតឹងកាន់តែខ្លាំងឡើងក្នុងតំបន់មជ្ឈិមបូព៌ាផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf7-T06qwnHmnNHEDsmlUH32La-TuEa7tvgF6Sk6IhIn6EP4nu7l3l-njL6sK47QntB0l1uptad9s31U5Y5FkIP6tGgdXm2nl4IXKiDQlF7q-hl8QzjwLbtydnXQFmSC5At4pcjYwoAqMCNTlTymy1dnYKNV0TZKSv_hT4nsdrIyc4F_JkFsIDS9XvUsQ/s4000/Campus-Exterior-SamsungSign-1-e1493262997296.jpg

កាលពីឆ្នាំ២០២៣ ក្រុមហ៊ុន Samsung Electronics បានកត់ត្រាពីការខាតបង់ដើមទុនស្មើនឹង១៥លានលានវ៉ុន សម្រាប់អាជីវកម្មស្នូល Semiconductor ផ្នែក Device Solutions ដែលទទួលខុសត្រូវលើអាជីវកម្ម Semiconductor មានសមាមាត្រខ្ពស់ស្មើប្រមាណ៨០% នៃប្រាក់ចំណូលរបស់ Samsung ។ ទោះយ៉ាងណា Samsung ជាក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំនៅលើពិភពលោក បានចាប់ផ្តើមបង្ហាញពីសញ្ញាធ្លាក់ចុះនៃទីផ្សារឈីប កាលពីដើមខែមេសា ឆ្នាំ២០២៤ ក្រោយរបាយការណ៍ប្រាក់ចំណេញបានពីការប្រតិបត្តិការ នៅត្រីមាសទី១ ឆ្នាំ២០២៤ កើនឡើងជាង១០ដង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjc5FUVPgD8PICgcfImS7eadqAnAPtnT3sWDXwgI_TbA_jCU7fDSBS378JTyaBrtIBwa4KH-SIfWSD7TIoBtj_XC_TWqHbgKvMNSP-hLX9fi0651DHhxGNpiT6n1iFEhD3fT_53JoCXDjyCplki5ceaDM6SOnccN7cy6_QMU7Xbgj4AzxMt2BqLycTtDg0/s990/samsung_electronics_co_ltd_said_it_would_ensure_smooth_supplies_of_the_devices_by_keeping_the_lines_operating_longer_than_usual_in_the_coming_week._afp.jpg

ក្រៅពីនេះ Samsung ក៏បានព្យាយាមយកឈ្នះគូប្រជែងនៅប្រទេសកូរ៉េខាងត្បូងផងដែរ គឺក្រុមហ៊ុន SK Hynix Inc. ក្នុងទីផ្សារ High Bandwidth Memory (HBM) ដែលបានកើនឡើងជាបន្តបន្ទាប់ ហើយត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយក្នុងកម្មវិធីបច្ចេកវិទ្យា AI ផ្សេងៗ ។ រីឯការផលិតឈីបវិញ Samsung ក៏ប្រឈមមុខជាមួយក្រុមហ៊ុន Intel Corp. ផងដែរ ខណៈក្រុមហ៊ុននេះកំណត់ផែនការផលិតឈីបឱ្យក្រុមហ៊ុនរចនា និងអភិវឌ្ឍន៍បន្ទះឈីប និងព្យាយាមយកឈ្នះក្រុមហ៊ុនឈានមុខក្នុងទីផ្សារ គឺ TSMC ៕