ប្រទេសជប៉ុន៖ ក្រុមហ៊ុនជាច្រើននៅក្នុងប្រទេសជប៉ុនកំពុងឈឺក្បាលដោយសារខ្វះបុគ្គលិកវ័យក្មេង ខណៈនិស្សិតជប៉ុនរាប់ពាន់នាក់មិនចាប់អារម្មណ៍ធ្វើការងារនោះទេ ដោយសារប្រាក់ឈ្នួលទាប ធ្វើឱ្យពួកគេសម្រេចចាប់យកអាជីពជា YouTubers វិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijspi-FJs0RaH2ZtALYdaaSwezkv3iSZVBJJB_Kp0DfE5HvuhV8tHOWsOqmNB7tqmMFWmlGoojIxEgI34qNpo5i6yOfnNbGhyphenhyphenXMbRSpXMTZtK-yZ6Md1GDTW9By2b652RIss8Fj1_bVWrYW1pb4pNk9fSW0UYgLIYNQA6nCGHB0Q_dJLTZJbAC3uqbtWI/s620/8.jpg
យោងតាមសារព័ត៌មាន Japan Time ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា បច្ចុប្បន្នជប៉ុនគឺជាប្រទេសមួយក្នុងពិភពលោកដែលមានអាត្រាកំណើតទាប ខណៈពេលដែលក្មេងជំទង់ជាច្រើនហាក់ដូចជាមិនចាប់អារម្មណ៍ក្នុងវិស័យការងារស៊ីវិល និងការងារបច្ចេកវិទ្យាផ្សេងៗទៀត។ លោក Hisashi Yamada សេដ្ឋវិទូនៅវិទ្យាស្ថានស្រាវជ្រាវជប៉ុនបាននិយាយថា នៅពេលដែលនិស្សិតបញ្ចប់ការសិក្សា ពួកគេនឹងជ្រើសរើសក្រុមហ៊ុនល្បីៗ ដែលឪពុកម្តាយពួកគេស្គាល់មួយចំនួនប៉ុណ្ណោះ ខណៈក្រុមហ៊ុនជាច្រើនទៀតមិនសូវមានអ្នកដាក់ពាក្យនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiD4yaN6-j6W9PcHsmVmp5_DVXVvmHFLvVHae0tizAj4wlEXTeW1hl4QQf8sq2ffTNEBFHTFVCpVZgkQ0al0uqmJpNH3sYaqv7QGkrqn8pBYD9Dfi7LGzLm1nHKj8Omzg1jPdArjbDXyvxoRen47i2I6x216Ltp5kJac4sy0ysFW9XLKUgI1lXLotTMJVM/s1000/287842.jpg

យោងតាម Yamada បានបន្តទៀតថា បច្ចុប្បន្នក្រុមហ៊ុនរាប់លាន កំពុងព្យាយាមជ្រើសរើសបុគ្គលិកវ័យក្មេង ទោះជាយ៉ាងណាដើម្បីទាក់ទាញនិស្សិតវ័យក្មេងមកធ្វើការជាមួយ ត្រូវតែមានប្រាក់ឈ្នួលខ្ពស់។ Hiroaki Miyamoto សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចនៅសកលវិទ្យាល័យ Hitotsubashi ក៏បាននិយាយដែរថា ជាការពិតណាស់យុវជនជាច្រើនសុទ្ធតែត្រូវការប្រាក់ចំណូលខ្ពស់ ដូច្នេះទីផ្សារការងាររបស់ប្រទេសជប៉ុនបច្ចុប្បន្នត្រូវតែធ្វើការផ្លាស់ប្តូរពីស្ថានភាពដែលមិនអាចបត់បែនបានទៅជាភាពបត់បែនជាងមុន ដើម្បីប្រែក្លាយការផ្លាស់ប្តូរនេះទៅជាម៉ាស៊ីនកំណើនសម្រាប់សេដ្ឋកិច្ចជប៉ុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilzO9KOLXCAfzFyUhGWfjQstHsrGehgGmMM7jiDZSK35wLJSJa-sWzLU__LYMmqRkAf0Dh_Vj1gYO1W4Bra5WRWXozNhyphenhypheniVpk-w_d6T7VQy53vJygBsAsq_utscQmoie33dUZYxwx5YFGAFmo0C0IGqsSIoCzsoY9Mf99WJ0WGTeQSmXlPGEd7HJUHqgU/s2000/b-women-a-20190731.jpg

យោងតាមលោក Rengo ដែលជាសហព័ន្ធការងារដ៏ធំបំផុតរបស់ប្រទេសជប៉ុន បាននិយាយថា ប្រាក់ខែជាមធ្យមរបស់សហជីពសមាជិកនៅឆ្នាំនេះបានកើនឡើងជាង ៥% ដែលជាការកើនឡើងដ៏ធំបំផុតក្នុងរយៈពេលបីទសវត្សរ៍។ ហេតុនេះហើយ ប្រាក់ចំណូលពីការងារដែលបានធ្លាក់ចុះជាយូរមកហើយនោះ កំពុងបង្ហាញសញ្ញានៃការកើនឡើង ខណៈដែលក្រុមហ៊ុនជ្រើសរើសបុគ្គលិកកាន់តែច្រើនកំពុងផ្លាស់ប្តូរផែនការដោយបន្ថែមប្រាក់ឈ្នួលខ្ពស់ ដើម្បីងាយស្រួលក្នុងការជ្រើសរើសបុគ្គលិក។ គួររំលឹកដែរថា ក្រុមហ៊ុនចំនួន ៣១៣ ក្នុងរយៈពេល ១២ ខែរហូតដល់ខែមីនានេះ បានប្រកាសក្ស័យធនដោយសារកង្វះកម្លាំងពលកម្ម ដែលនេះច្រើនជាងទ្វេដងធៀបនឹងឆ្នាំមុនៗ។https://www.spectator.co.uk/wp-content/uploads/2024/01/GettyImages-1245884830.jpg

ការខ្វះខាតកម្លាំងពលកម្មបានធ្វើឱ្យក្រុមហ៊ុនជាច្រើនផ្លាស់ប្តូរផែនការដោយតម្លើងប្រាក់ខែខ្ពស់ជាងមុន ដើម្បីទាក់ទាញនិស្សិតវ័យក្មេងមកធ្វើការជាមួយ។ ក្នុងខែមីនា កម្មករជាច្រើនបានទទួលការដំឡើងប្រាក់បៀវត្សរ៍ខ្ពស់បន្ទាប់ពីជាង ៣០ ឆ្នាំ។ ក្នុងចំណោមក្រុមហ៊ុនជាង ១០,០០០ ប្រហែល ៦០% បាននិយាយថា ពួកគេមានគម្រោងកែលម្អប្រាក់ឈ្នួលក្នុងឆ្នាំសារពើពន្ធចាប់ពីខែមេសានេះ ដែលជាកំណត់ត្រាខ្ពស់ចាប់តាំងពីការស្ទង់មតិបានចាប់ផ្តើមនៅឆ្នាំ ២០០៦។ វាជាការពិតដែលប្រាក់ឈ្នួលកំពុងកើនឡើង នៅពេលដែលកង្វះកម្លាំងពលកម្មកាន់តែធ្ងន់ធ្ងរ ហើយអតិផរណាដាក់សម្ពាធលើជីវិតកម្មករ។ ទោះយ៉ាងណាក៏ដោយ ការតម្លើងប្រាក់ឈ្នួលខ្ពស់ គឺអាស្រ័យលើឧស្សាហកម្ម ឬទំហំការងារ៕