ប្រទេសចិន ៖ សារព័ត៌មានស៊ីនហួររាយការណ៍ថា ទីក្រុងសៀងហៃ ស្ថិតនៅភាគខាងកើតប្រទេសចិន ទទួលបានភ្ញៀវទេសចរបរទេសកើនឡើងនៅត្រីមាសទី១ ឆ្នាំ២០២៤ (ចាប់ពីខែមករា ដល់ខែមីនា) ដោយសារការងើបឡើងវិញនៃទីផ្សារទេសចរណ៍ និងការប្រឹងប្រែងរបស់ប្រទេសចិន ក្នុងការផ្តល់ភាពងាយស្រួលដល់ការធ្វើដំណើរឆ្លងកាត់ព្រំដែនរបស់ភ្ញៀវទេសចរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEha0wAjjT2g1NJ6YGE7cBspzomDPnZZwxQ2vlg-djSF73HOsmMODOffSzB2bqDlcJSQTSCuSg7xO5tdcAr4HmCfWjmg1i8P_-b0hkhKRiCtGyub6q0tC-UUwpJyiej_71JAc4Qe-b6dU-tzF6go4PtNC8n6mXjy7tgUel4FV_hLA7d_BtryOQsDVUUAZEQ/s2000/shanghai-night-temple-people.jpg

កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ មន្ត្រីការិយាល័យរដ្ឋបាលវប្បធម៌ និងទេសចរណ៍ប្រចាំទីក្រុងសៀងហៃឱ្យដឹងថា ចំនួនភ្ញៀវទេសចរដែលបានធ្វើដំណើរមកទីក្រុងសៀងហៃ នៅត្រីមាសទី១ ឆ្នាំ២០២៤ គឺស្មើជាង១លាន២សែន៧ម៉ឺននាក់ កើនឡើង២៤៩,៦៧% បើប្រៀបធៀបប្រចាំឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicLro2swfrKL7AvzM-PvzQi0BDIQVb6EO3OJMlB5-foWd2sAPpnJc3KumEfAGf-MITg3TbCsEqQ6UAWbKp2_dE3hsmuROpQV1FKBk53FdC4Ib2sSxZbNl_FuBGXlgAJvCaLcHz_KkioLRnAKFDka_A49uMCt0kzTRMRDEzfFYy2pI8-eXKfiHdtlTnm6A/s1366/98bbb067-reg-957-1675bb4b2e0.jpg

ទីក្រុងសៀងហៃ គឺជាគោលដៅទេសចរណ៍ឈានមុខគេរបស់ប្រទេសចិន ដែលបានទាក់ទាញភ្ញៀវទេសចរបរទេសមកកម្សាន្តយ៉ាងច្រើនក្នុង១ឆ្នាំៗ ។ ពេលមកកម្សាន្តនៅទីក្រុងសៀងហៃ ភ្ញៀវទេសចរបរទេសបានទស្សនាទេសភាព, ទៅកាន់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងកន្លែងស្នាក់នៅ ខណៈការតាំងពិព័រណ៍បានកើនឡើងជាបន្តបន្ទាប់ ក្រោយពីការស្ទុះងើបឡើងវិញនៃទីផ្សារទេសចរណ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhd4Xqpf3rLpr93jzNzCO-2MZCLrp5M97PzY8fAA1etcyjJzAKCI-R8Sbz1LKxfRbuAL4s0ir8KUw-R7_sA1HoRuV6fwx5-n1xYZzl1rv4XW1t5xMxRxmJ2SdAqTvi44s1I2yifRXfkH_5FbfCoYTih9YXgQ_nz23Ft4ilRpfcF0SysLAwJ4Qx65EOaqwc/s1361/Shanghai-plans-to-limit-population-to-25-million-by-2035.jpg

នាពេលថ្មីៗនេះ នាវាកម្សាន្ត១គ្រឿងបានដឹកភ្ញៀវទេសចរបរទេសមកពីប្រទេសជាច្រើន ក្នុងនោះភ្ញៀវទេសចរអាល្លឺម៉ង់បានមកកម្សាន្តនៅទីក្រុងសៀងហៃ ស្មើជាង២.០០០នាក់ ។ ភ្ញៀវទេសចរបរទេសភាគច្រើនបានទៅទស្សនាអគារប្រវត្តិសាស្ត្រ, ឈ្វេងយល់អំពីវប្បធម៌-ប្រពៃណី និងទទួលបាននូវបទពិសោធន៍ពីរបៀបរស់នៅរបស់ពលរដ្ឋក្នុងតំបន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOVZVvyU7-rz7mVMiaGnprrwMzkO5GxT9FOFo9lkFy237kwhql9rlLUgsJ5R32Gn3ACyvBK2UvSVMPq2IC3cf_4dJZrGZdxFAUxjiw6bsR5YcG1G144oEo12RVW38lxyfj4YDjvy6qLguvv-0AAHBWj2Fy-p4kTNGb1yCNxrhElr1QuPe5eYLsKSQI9uQ/s980/yuyuan-garden-shanghai-china_980x650.jpg

កម្មវិធីតាំងពិព័រណ៍ឧស្សាហកម្មទេសចរណ៍ «Tourism Plus Shanghai» ប្រចាំឆ្នាំ២០២៤ បានទាក់ទាញអ្នកតាំងពិព័រណ៍មកពី៣០ប្រទេស និងតំបន់ ឱ្យមកចូលរួមក្នុងកម្មវិធីនេះ គឺស្មើជាង៥.០០០នាក់ ។ លើសពីនេះ មានភ្ញៀវទេសចរបរទេសមកចូលរួមក្នុងកម្មវិធីតាំងពិព័រណ៍នេះ ស្មើជាង១៥.៧០០នាក់ ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFPIeodVsL5R25kC8ncG3Jwg2AAgrbgvyraFROi4ozPVwmRVIEwlGq2nMv8fLbZ3pcBvDx47HK5443oM-o8IG0FcW3nGYDn-mByIHhlwAaJA4Cdj4dNISbmk4jjpTESdGzCKH1klBIunHZcBEslb16iC3Q9EC-rKfMxi8kAbACl9DXEHewFw7tQKJfEiM/s1200/Huangpu_Park_20124-Shanghai_(32208802494).jpg

បច្ចុប្បន្ន អាជ្ញាធរក្រុងសៀងហៃ បានរៀបចំគម្រោង «Visit Shanghai» ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងបានសហការជាមួយស្ថាប័នផ្សេងៗ ដូចជា ៖ ស្ថាប័នបរទេសប្រចាំក្រុងសៀងហៃ, មជ្ឈមណ្ឌលវប្បធម៌បរទេស និងក្រុមការងារវប្បធម៌ និងទេសចរណ៍ ៕