នៅកម្ពុជាលិខិតឆ្លងដែន ត្រូវបានបែងចែកជា ៣ប្រភេទខុសៗគ្នា ដោយមានលិខិតឆ្លងដែនការទូត លិខិតឆ្លងដែនផ្លូវការសម្រាប់មន្ត្រីរាជការ និងលិខិតឆ្លងដែនធម្មតា។

លិខិតឆ្លងដែនការទូត គឺសម្រាប់ថ្វាយ និងផ្ដល់ជូនដល់ស្ថាប័នព្រះមហាក្សត្រ ថ្នាក់ដឹកនាំជាន់ខ្ពស់ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ស្ថាប័នតុលាការ មន្ត្រីការទូត ឥស្សរជនជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ អគ្គស្នងការដ្ឋាននគរបាល និងមន្ត្រីសង្ឃដែលមានងារជាសម្ដេច រួមទាំងមន្ត្រីរាជការកម្ពុជាទៅតាមលំដាប់នៃឋានន្តរស័ក្តិ ដែលសុពលភាពនៃលិខិតឆ្លងដែនការទូតមានរយៈពេលមិនលើសពី ៥ឆ្នាំឡើយ ហើយមិនអាចបន្តសុពលភាពបានទេ។

លិខិតឆ្លងដែនផ្លូវការ គឺសម្រាប់ផ្ដល់ជូនតែមន្ត្រីរាជការកម្ពុជា ដែលត្រូវចេញទៅបំពេញបេសកកម្មការងារផ្លូវការនៅក្រៅប្រទេសប៉ុណ្ណោះ។ សុពលភាពនៃលិខិតឆ្លងដែនផ្លូវការសម្រាប់មន្ត្រីរាជការនេះ មានរយៈពេលមិនលើសពី ៥ឆ្នាំឡើយ ហើយមិនអាចបន្តសុពលភាពបានទេ។

លិខិតឆ្លងដែនធម្មតាកម្ពុជា ជាឯកសារបញ្ជាក់ថា ជនដែលកាន់លិខិតឆ្លងដែននោះ ជាពលរដ្ឋកម្ពុជា ដែលមានសិទ្ធិសុំទិដ្ឋាការឆ្លងដែនបាន និងជាឯកសារច្បាប់តែមួយគត់ដែលអនុញ្ញាតឲ្យពលរដ្ឋកម្ពុជា អាចប្រើប្រាស់សម្រាប់ធ្វើដំណើរឆ្លងដែនទៅក្រៅប្រទេស៕

 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6W2vl7ttcxmz2Ov02GQrhzM4bIKcuJ4AH-DQAU52UUJwhhcy7MMAlHCM4t3nUFnzJa6chN85ej3BpHpDOQXM73TN4t0f4CtMu4gYW9jZryIGGRGmHFwa3A4eppweHJhMVctR2QlHVgZiRNYkavYMWeGCaV8rwVRDS3pKcB_o4Alb_XUJSyb3Y3aRbFaU/s1177/600fa656064af_1611638340_large.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLoBx3LjloX1Xj8qRrNtT0NZfLwu_u9oJ6py7WcnAiR69DsfjuypCA2Skwczkd60tbSbfj0d-0HNMCNGoU7k7yFQBs-TC2DInv0zMkOxFYStIL6TiRbQvkgHbs2lWcfnOLVfQOvkL1bueFk7a9nrV0GmrgiUz35ozhOX22FqVMH6rmZ6ZWxPFGRM_kzaU/s1555/600fa65139beb_1611638340_large.jpg