ប្រទេសថៃ ៖ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ សារព័ត៌មានថៃឈ្មោះ Thairath រាយការណ៍ថា ពិធីបុណ្យចូលឆ្នាំថ្មីរយៈពេល២១ថ្ងៃ ប្រទេសថៃទទួលបានចំណូលពីវិស័យទេសចរណ៍ ស្មើជាង១សែន៤ម៉ឺនលានបាត ដែលខ្ពស់ជាងតួលេខការរំពឹងទុក ។ រីឯចំនួនភ្ញៀវទេសចរបរទេសក្នុងរយៈពេល២១ថ្ងៃនេះ ស្មើជាង១លាន៩សែន២ម៉ឺននាក់ កើនឡើង៣៧,៥៤% ក្នុងនោះថៃទទួលបានភ្ញៀវទេសចរចិនច្រើនជាងគេ ស្មើនឹង៣៩៥.៨៣០នាក់ កើនឡើង៨៩,១៦% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjt2L9ObfS03SCnrEoon3P1NjUQp98rp3q6bc7bP5foQWmVg57JdSbbHla4ReRUy8Mny05AJElVDvC0V6nxkEjMo7uN8sPHMCoM9xFjPXgZO_WfkbcIUp45bTVBOP4-Vj5bgbxOJ_fQiV2H9z4ZxfsVbu8smcNK-Wd1HbF1BgH-vfwwJe3Kd8T3tGeY69A/s976/_129386719_gettyimages-1251778225.jpg

លោកស្រី Sudawan Wangsuphakitkoson រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាលើកឡើងថា ក្រុមការងារសេដ្ឋកិច្ចផ្នែកទេសចរណ៍ និងកីឡាបានសរុបទិន្នន័យចុងក្រោយនៃការដើរកម្សាន្តរបស់ភ្ញៀវទេសចរថៃ និងបរទេស ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មី ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ គឺប្រទេសថៃទទួលបានចំណូលសរុបចំនួន១៤០.៣៣៥លានបាត (ឬស្មើជាង១សែន៤ម៉ឺនលានបាត) ។ តួលេខនេះខ្ពស់ជាងការរំពឹងទុកនាពេលកន្លងមក គឺថៃរំពឹងថា រយៈពេល២១ថ្ងៃនេះ ថៃនឹងទទួលបានចំណូលសរុប ចំនួន១៣២.០០០លានបាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUNjLC1lENh0VqIENRH3GcrvsRjwLFPvXTSel4Bo8Z6muh_BH6g8wB9Fatq-iR8WnjGWS1SS0a1tVRr49xcz0LDCcChP6GjoG-swWFyMe8dMHcI389YuN7hvH8snrqTSw60-RUdgFS47zOrWuCZAgHCD4JnJCXWHONFt5bh8qlW-j2D8sElVjsPTegdj4/s2200/199057.jpg

លោកស្រីបញ្ជាក់ថា ក្នុងរយៈពេល២១ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី មានភ្ញៀវទេសចរបរទេសយ៉ាងច្រើនសន្ធឹកសន្ធាប់មកកម្សាន្តនៅប្រទេសថៃ ខណៈពលរដ្ឋថៃក៏បានដើរកម្សាន្ត និងលេងជះទឹកយ៉ាងសប្បាយរីករាយផងដែរ ដោយសារថៃបានរៀបចំកម្មវិធីកម្សាន្តផ្សេងៗនៅទូទាំងប្រទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOTeggqq5x3AMXMOxxckNf2JnXOCtnVZ6Wbl28_VPgy_nMCbe4_BEWGF_z9al9M9ydEMVX1ffWH1iy3djXJJtIUmyNgs93uz_bfa3qEBqr1cb8Ly6ig_56_bBr6OkUex1yy4ZxnX2Tc45lEqzDcdBU2KxqKQ9zZZ4X_P-ZrcVElz0LDGlvaNfuGs3bpQo/s1024/AP23103380161235.jpg

លោកស្រី Sudawan Wangsuphakitkoson បន្តថា រីឯការរៀបចំកម្មវិធី «Ma ha Songkran World Water Festival 2024» នៅ Sanam Luang មានមនុស្សម្នាមកចូលរួមយ៉ាងច្រើនកុះករ ដែលកម្មវិធីបានរៀបចំឡើងយ៉ាងល្អ និងផ្សព្វផ្សាយទៅកាន់ពិភពលោក ។ ហេតុនេះ វាបានក្លាយជាគោលដៅទាក់ទាញចំណាប់អារម្មណ៍ពីភ្ញៀវទេសចរបរទេស និងជាការប្រកាសឱ្យពិភពលោកទទួលស្គាល់ជាផ្លូវការថា ប្រទេសថៃមានប្រពៃណីសង្ក្រាន្តជា «World Class Event» និងស្របតាមអង្គការយូណេស្កូបានចុះបញ្ជីប្រពៃណីសង្ក្រាន្តជាបេតិកភណ្ឌវប្បធម៌ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjO5ItMgtA0KYMe8lvO8u90a3ftOIt9njRhG_vTow2u6qsa-fe2FRmrTWgul1mnWaH9kAZ3QdX78bXemAZmPS20Ckzk6o_hXczknOhkAbP6Ils6HdI8GVukh_Y_fwDelLZ-ESQ0IYDL21R2JfdBLxyywZsboxs5RKth_FlMf9MMwcZrzf7dNVPoEC-W2oU/s599/download.jpg

ចំណែកភ្ញៀវទេសចរថៃ និងបរទេសបានមកចូលរួមកម្សាន្តជាមួយកម្មវិធីផ្សេងៗ ដែលរៀបចំឡើងនៅ Sanam Luang សរុបស្មើនឹង៧៨៤.៨៨៣នាក់ ហើយអ្នកមកចូលរួមទាំងនេះសប្បាយរីករាយបំផុត និងចង់ឱ្យរៀបចំកម្មវិធីកម្សាន្តឱ្យបានច្រើនបន្ថែមទៀត ។ រីឯប្រាក់ចំណូលដែលថៃទទួលបានពីការរៀបចំកម្មវិធីផ្សេងៗនៅ Sanam Luang គឺស្មើជាង២.៨៨៦លានបាត ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាបន្ថែមថា ក្នុងរយៈពេល២១ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ប្រទេសថៃទទួលបានភ្ញៀវទេសចរបរទេសចំនួន១.៩២៦.៤៤៣នាក់ (ឬស្មើជាង១លាន៩សែន២ម៉ឺននាក់) និងទទួលបានចំណូលពីភ្ញៀវទេសចរបរទេស ចំនួន៩០.២០៨លានបាត ។ រីឯភ្ញៀវទេសចរថៃក្នុងរយៈពេល២១ថ្ងៃនេះ ស្មើនឹង១៣.៨៩៧.៩៨៨នាក់ និងទទួលបានចំណូលពីភ្ញៀវទេសចរថៃ ស្មើនឹង៥០.១២៧លានបាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiD_1SJ7SghHS8IjHK9v8t5Dy_2mVl1cZNOei6Lt740fq71ZC8jr-Z6lfobTsJ177tQLxflqNTGJ4uJUz-ra4bK5gp1DeGkfEZm0NGSYNmf_kUO71HBY_3n0CJzyKpGm0iL8kuv6YJ4M9shPjZoFTKQQM-wO2xhtEf1UtIXUbFIQ3-HHMCZPsaEdVlXnWo/s1350/songkran.jpg

ដោយឡែក ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ មានភ្ញៀវទេសចរបរទេសមកប្រទេសថៃ ចំនួន៤៦១.៥០៩នាក់ ហើយថៃទទួលបានប្រាក់ចំណូលពីភ្ញៀវទេសចរបរទេសក្នុងអំឡុងពេលនេះ ចំនួន២១.៥៤៦លានបាត ។ រីឯភ្ញៀវទេសចរថៃចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ស្មើនឹង៤.៣៣៧.៨៤៨នាក់ ហើយប្រាក់ចំណូលពីភ្ញៀវទេសចរថៃក្នុងអំឡុងពេលនេះ ស្មើនឹង១៦.៤៨៨លានបាត ។ ដូច្នេះ ប្រទេសថៃទទួលបានប្រាក់ចំណូលសរុបពីភ្ញៀវទេសចរបរទេស និងភ្ញៀវទេសចរថៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ស្មើនឹង៣៨.០៣៤លានបាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgah-7NY4Z4oxADxmcVZKVxTAsNGD37VfgNqQaxtUF_q5NkXNeOKmGkBn68M4-08nZGAjbKA5hVwVLGyj2qfrZIuv4PgkwRN87s0G9YYLU6t3p1PBmqRPl-Zzaw0oWGYu8jgTRbfHm7zc-69iIdDC1rTvMDbxTGm7zl3lR0ts4GX-f0A_KvW55kC82iyTA/s785/songkran-water-festival.jpg

ចំនួនភ្ញៀវទេសចរបរទេសក្នុងរយៈពេល២១ថ្ងៃនេះ សរុបស្មើនឹង១.៩២៦.៤៤៣នាក់ (ឬស្មើជាង១លាន៩សែន២ម៉ឺននាក់) កើនឡើង៣៧,៥៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ។ កំណើនភ្ញៀវទេសចរបរទេសនេះ ដោយសាររដ្ឋាភិបាលថៃបានផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើររបស់ជនបរទេស (ឬ Ease of Traveling) រួមមាន៖ ការលើកលែងទិដ្ឋាការ និងការលុបចោលការបំពេញឯកសារ T.M.6 (ជាឯកសាររបស់ប៉ូលិសអន្តោប្រវេសន៍ថៃ) និងការរៀបចំកម្មវិធីជាច្រើន ។

ខាងក្រោមនេះ ជាចំនួនភ្ញៀវទេសចបរទេសមកពី១០ប្រទេសដំបូង ដែលមកចូលរួមក្នុងពិធីបុណ្យចូលឆ្នាំរយៈពេល២១ថ្ងៃ រួមមាន ៖
១-ភ្ញៀវទេសចរចិន ស្មើនឹង៣៩៥.៨៣០នាក់ កើនឡើង៨៩,១៦%
២-ភ្ញៀវទេសចរម៉ាឡេស៊ី ស្មើនឹង២៩៨.២៦៣នាក់ កើនឡើង៤១,៦២%
៣-ភ្ញៀវទេសចរឥណ្ឌា ស្មើនឹង១១៤.៣៣០នាក់ កើនឡើង២៧,៥៣%
៤-ភ្ញៀវទេសចររុស្ស៊ី ស្មើនឹង១០៤.៥៣៨នាក់ កើនឡើង១៩,៦១%
៥-ភ្ញៀវទេសចរកូរ៉េខាងត្បូង ស្មើនឹង៨៤.៥៣៩នាក់ កើនឡើង៣៦,០២%
៦-ភ្ញៀវទេសចរឡាវ ស្មើនឹង៦៦.៣៩៦នាក់ កើនឡើង៤៣,៥៩%
៧-ភ្ញៀវទេសចរអង់គ្លេស ស្មើនឹង៦០.៤៩៥នាក់ កើនឡើង១១,៣១%
៨-ភ្ញៀវទេសចរតៃវ៉ាន់ ស្មើនឹង៦០.១៥៣នាក់ កើនឡើង៥៨,៧៤%
៩-ភ្ញៀវទេសចរអាមេរិក ស្មើនឹង៥៦.០៦៨នាក់ កើនឡើង១០,៤៣% និង
១០-ភ្ញៀវទេសចរឥណ្ឌូណេស៊ី ស្មើនឹង៥៥.៩៦៩នាក់ កើនឡើង៦៤,៥២%https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgb34oOcFOaHMPT-QOggR2FK_p9A88BQ4n8g12l-XOqklw8WXwWh1mvEk2X8s-RXan5IDleH00uibc-Sgi57nf3X3axfOO04O1QzvUh0TqwuOVGWTS1ipuTxlPTqGRnLlmlkshoQ4vSZpwHr0qP9_VZaR6cELyQ2qYE7OmXKxJb1LEWN2T-zl9ZqGpgQ1w/s1200/Songkran-Festival-2024-1200x741.jpg

ថៃទទួលបានចំណូលសរុបចំនួន១៤០.៣៣៥លានបាត (ឬស្មើជាង១សែន៤ម៉ឺនលានបាត) ក្នុងអំឡុងពេលចូលឆ្នាំ២១ថ្ងៃ គឺបែងចែកចំណូលតាមផ្នែក ដូចជា ៖
-ថ្លៃបន្ទប់ស្នាក់នៅ ចំនួន៤២.០៦៩លានបាត
-ថ្លៃម្ហូបអាហារ និងភេសជ្ជៈ ចំនួន៣៣.០៦៩លានបាត
-ថ្លៃផលិតផល និងវត្ថអនុស្សាវរីយ៍ ចំនួន២៦.៨៣៩លានបាត
-ថ្លៃធ្វើដំណើរ ចំនួន១៥.៥០៥លានបាត
-ថ្លៃចាយវាយផ្នែកកម្សាន្ត ចំនួន១៤.៧៥៨លានបាត
-សេវាកម្មទេសចរណ៍ ចំនួន៥.៨៦៥លានបាត និង
-ថ្លៃចំណាយផ្សេងៗ ចំនួន២.២៣០លានបាត ៕