យោងតាមរបាយការណ៍ថ្មីមួយដែលបានចេញផ្សាយដោយអង្គការឧតុនិយមពិភពលោក (WMO) កាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៤ ថាទ្វីបអាស៊ីនៅតែបន្តជាតំបន់ដែលមានគ្រោះមហន្តរាយធម្មជាតិច្រើនជាងគេនៅលើពិភពលោក។ បើយោងតាម WMO បានឱ្យដឹងទៀតថា គ្រោះមហន្តរាយសរុបចំនួន ៧៩ ដែលពាក់ព័ន្ធនឹងបាតុភូតធម្មជាតិត្រូវបានគេរាយការណ៍នៅអាស៊ីកាលពីឆ្នាំមុន។ ដោយក្នុងចំណោមនោះជាង ៨០% ជាប់ទាក់ទងនឹងទឹកជំនន់ រួមទាំងខ្យល់ព្យុះ ដែលបានសម្លា.ប់មនុស្សជាង ២,០០០ នាក់ និងប៉ះពាល់ដល់មនុស្សជាង ៩ លាននាក់។ បន្ថែមពីនេះឥទ្ធិពលនៃរលកកំដៅក៏កាន់តែធ្ងន់ធ្ងរ ប៉ុន្តែមិនទាន់ត្រូវបានគេវាយតម្លៃពេញលេញនៅឡើយទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggpfEV0MGgr17FI3o4Q3_qstp6zw3mslxn5nyTAdfk2OjVGN_eqtJilYDQ8H83vhqfp51Yq4aZOTwFUfGQKPf9VraPH3nDeM4aAqOUrxGLeYRV2dBpA63i28bX5nHT99v2yPe-dwTUMW851brkYdbGrXeFtc-WPvOdk8m7XK5c-4nbWnPEPPYthuHuvkY/s1024/photo_2024-04-25_11-05-38.jpg

អគ្គលេខាធិការ WMO លោក Celeste Saulo បាននិយាយថា បណ្តាប្រទេសអាស៊ីជាច្រើនបានជួបប្រទះនឹងឆ្នាំដ៏ក្តៅគគុកតាំងពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៤ អមដោយលក្ខខណ្ឌធ្ងន់ធ្ងរជាបន្តបន្ទាប់ ពីគ្រោះរាំងស្ងួត និងរលកកំដៅរហូតដល់ទឹកជំនន់ និងព្យុះ។ បម្រែបម្រួលអាកាសធាតុ ធ្វើឱ្យគ្រោះមហន្តរាយធម្មជាតិកាន់តែកើតមានញឹកញាប់ និងធ្ងន់ធ្ងរ ដែលធ្វើឱ្យប៉ះពាល់ដល់សង្គម សេដ្ឋកិច្ច និងសំខាន់បំផុតគឺជីវិតមនុស្ស និងបរិស្ថានរស់នៅ។ ចាប់តាំងពីដើមខែមេសាមកមានគ្រោះធម្មជាតិជាច្រើនបានកើតឡើងជាញឹកញាប់នៅក្នុងទ្វីបអាស៊ី ខណៈដែលបច្ចុប្បន្នប្រទេសចិនកំពុងជួបប្រទះនឹងគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ហើយកាលពីកន្លងទៅទីក្រុងឌូបៃក៏ប្រឈមនឹងបញ្ហាគ្រោះទឹកជំនន់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPBR7ybkxz13HdpiKsip2q_aSLMyQHcMKenPSVtSjBM9xnZ78KMQeDTLpPf2BnxDxLsuzf7hP48VaOaHfv8ZkCv2mYB0ZYVTEU8vIoqafN_yQ-tDtzDUFmxsz63ORlOqAMWSBqYKPG-V9-FVrEXNWeml7V-XRcNylQrIB4RdMzkLhfjFEaXnfcbZ7mKKE/s1020/photo_2024-04-25_11-05-48.jpg

កាលពីថ្ងៃទី៣ ខែមេសាកោះតៃវ៉ាន់ក៏បានជួបប្រទះនឹងការរញ្ជួយដីដ៏ធំមួយ ដែលធ្វើឱ្យប្រទេសជប៉ុន និងហ្វីលីពីនបានប្រកាសអាសន្នអំពីរលកយក្សស៊ូណាមិ។ សម្រាប់ប្រទេសដែលនៅអាស៊ីអាគ្នេយ៍វិញដូចជា ប្រទេសវៀតណាម និងថៃ កាលពីពេលថ្មីៗនេះក៏កំពុងប្រឈមនឹងបញ្ហាគ្រោះទឹកជំនន់ផងដែរ។ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នេះកំដៅដ៏ធ្ងន់ធ្ងរក៏បានឆាបឆេះប្រទេសហ្វីលីពីន ដែលបណ្តាលឱ្យអាជ្ញាធរព្រមានប្រជាជនឱ្យកំណត់សកម្មភាពក្រៅផ្ទះ និងសាលារៀនជាច្រើនឱ្យផ្អាកការបង្រៀនដោយផ្ទាល់ជាបណ្តោះអាសន្ន។ អាជ្ញាធរហ្វីលីពីនបាននិយាយថា កំដៅនៅឆ្នាំនេះកាន់តែធ្ងន់ធ្ងរដោយសារតែឥទ្ធិពលនៃបាតុភូត El Nino ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIkgrizpgFky-7tZI_ZnYBoyUeccoIH7UzDvJAirGDq-059XDh_rUeoCEMTN1LfMDNcNWMu3monc7Fm9sC1WcPG0Jh963prXwHEk7OqjLziFSGk5mvocr05hSGIedb1gee-fxTpXKTLYHf7F5QzQfCmBFSDZdA0RO9pLdoPiAtiJX4c3zF6yvJdoBKz0s/s320/photo_2024-04-25_11-06-03.jpg

ទីភ្នាក់ងារព្យាករណ៍អាកាសធាតុហ្វីលីពីនពីមុនបានព្រមានថាសន្ទស្សន៍កំដៅនឹងកើនឡើងដល់កម្រិតគ្រោះថ្នាក់បំផុតចាប់ពី ៤២ អង្សាសេ ឬខ្ពស់ជាងនេះនៅក្នុងទីក្រុង និងទីប្រជុំជនយ៉ាងហោចណាស់ ៣០ នៅទូទាំងប្រទេស។ ហេតុនេះហើយគិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ប្រទេសជាច្រើននៅក្នុងទ្វីបអាស៊ីកំពុងប្រឈមនឹងគ្រោះធម្មជាតិច្រើនជាងទ្វីបអឺរ៉ុប។ បើយោងតាមអង្គការឧតុនិយមពិភពលោក (WMO) បានឱ្យដឹងថា ទ្វីបអាស៊ីនៅតែបន្តជាតំបន់ដែលមានគ្រោះមហន្តរាយធម្មជាតិច្រើនជាងគេនៅលើពិភពលោកសម្រាប់ឆ្នាំ ២០២៤៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCukYEzjY1RGMwPsGI6SMAECCXgPT3kRxSIgIgL48CaRtCTnFkHtQVHdws2wFcgwLr0aNw4R1NuTv9Fo7y2ZaWs8Nc8tuPTHv5fVql8F0z1zLnjRdYhdt4Jq88s316ogrRFqploSGfNhEm-pGTSWMWfF_ZiUGxMn5Inpgl2Vf1INyQmI2TdyFwyKDQKpA/s1171/photo_2024-04-25_11-06-14.jpg