លោក Elon Musk គឺជា CEO របស់ក្រុមហ៊ុន Tesla បានឆ្លើយតបនឹងសំណួរជាច្រើនរបស់អ្នកវិភាគ ក្រោយពីក្រុមហ៊ុន Tesla រាយការណ៍ពីលទ្ធផលការងារនៅត្រីមាសទី១ ឆ្នាំ២០២៤ ថា ប្រាក់ចំណូល និងប្រាក់ចំណេញរបស់ក្រុមហ៊ុនបានធ្លាក់ចុះ ដោយសារការលក់រថយន្តធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjc1jMvyVea6MxtRdacIH7JqvcbjOuGbKQCr5YEu228avYh7lX10-tZoXw09mdIlPdmBTn-9n2XTvXXU8yOBTnzhEFiM75x5Rl1dJvSGftooRVjlx3QDyc2QfAsLj100lY7v9VX99-vHztvH1AFQdGgjuG8zHC9TRZ76FdX_mII6_bKu1JHu3vXj-ULF_w/s1500/GettyImages-1258889149-1f50bb87f9d54dca87813923f12ac94b.jpg

លោក Elon Musk បានឆ្លើយតបនឹងសំណួរដែលអ្នកវិភាគយល់ឃើញថា លោកគឺជា CEO របស់ក្រុមហ៊ុនជាច្រើន ដូចជា ៖ ក្រុមហ៊ុន Tesla, SpaceX, xAI និង X/Twitter រហូតដល់លោកពុំអាចបែងចែកពេលវេលាធ្វើការឱ្យក្រុមហ៊ុន Tesla ។ លោកនិយាយថា បច្ចុប្បន្ន លោកបានចំណាយពេលវេលាភាគច្រើនធ្វើការជាមួយ Tesla ហើយលោកស្ទើរតែគ្មានថ្ងៃឈប់សម្រាកឡើយ ពីព្រោះលោកជឿថា Tesla នឹងរីកចម្រើនកាន់តែខ្លាំងជាងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCLg6EJoQD3iy2ZYfZ8UEruU8NqJYeqQktJc7ohQxmemOW45MT6djYh6u2HtVlxqoiAU1QLnaYCE1Y_gn5WQFuo4DJkR7qqZMhSqDD0mY_ApD_2g7cg3Aa5r569Hnp45W-8wrAtvbzuoywn2AwdU7EXHdlanm3rEaS0IZQcx3fVwyVZtfY1vS1p8tu2vE/s640/models-70.jpg

ក្រៅពីនេះ លោកក៏បានឆ្លើយតបសំណួរផ្សេងទៀតរបស់អ្នកវិភាគផងដែរ ហើយលោកជឿជាក់ថា នៅពេលកម្មវិធីបើកបររថយន្តដោយស្វ័យប្រវត្តិ (FSD) ទទួលបានការអនុម័ត នឹងមានរថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិរបស់ Tesla បើកបរនៅតាមផ្លូវ ស្មើជាង១០លានគ្រឿង ។ បច្ចុប្បន្ន Tesla កំពុងតែចរចាពីការលក់អាជ្ញាប័ណ្ណបើកបររថយន្តដោយស្វ័យប្រវត្តិ (FSD) ឱ្យក្រុមហ៊ុនផលិតរថយន្តមួយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLNQAnszIzyd0DYzuhzDOojqjvnd-aLh_ieVHenyZwFjVWLpbxsr0zUjAR3xidoV1uQkcUFI1abrxtH7tEfq1CVmbGjIu_puPTF22U193uYFHTKlmk0fIygyfOBbTfKAypcXG_MHFtb3iXMPdg8sHdoBGia6KuhcQGga1CameYllj6mmmL8PblOKB1hKE/s3000/30tesla-truck-01-mlwq-videoSixteenByNine3000.jpg

លោកបន្តថា រីឯការចំណាយដើមទុនក្នុងការផលិតថ្មរថយន្តអគ្គិសនីបានធ្លាក់ចុះជាបន្តបន្ទាប់ ហើយ Tesla នឹងផលិតរថយន្តមានតម្លៃថោក ប៉ុន្តែលោកពុំទាន់បានកំណត់ពេលវេលាជាក់លាក់ទេ ។ រីឯបញ្ហាកាត់បន្ថយបុគ្គលិកវិញ លោកនិយាយថា នៅពេលក្រុមហ៊ុនរបស់លោករីកចម្រើន គឺត្រូវមានការផ្លាស់ប្តូរតាមពេលវេលា ហើយក្រុមហ៊ុនមិនអាចរក្សាទុករចនាសម្ព័ន្ធដដែលជារៀងរហូតឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiysJEo50roc2mkr5o_GfgU_pOARXcketWvNnUPFiFxPd4DZwSSG0-1ljBAvLnSWF-1eXoKF07Xa3eDDO9DMvvfAqzAvddoBgkfBB7-NocHCWcbjhKO9NVe9Ep3AkMF2fe3P_1HbnbpiKWyf4OkSsrIWh7F8TU2EmPMD2Tvd_kVpiUNj2FBt0vEey29y5I/s640/tag_reuters.com,2022_newsml_LYNXMPEIA70TE_32022-11-08T181554Z_3_LYNXMPEIA70TE_RTROPTP_3_TESLA-MUSK-COMPENSATION-LAWSUIT.jpg

ចុងក្រោយ លោកបញ្ជាក់ថា បណ្តាវិនិយោគិនតែងតែមានចម្ងល់អំពីតម្លៃភាគហ៊ុន ហើយក្រុមហ៊ុន Tesla ណែនាំឱ្យពួកគេសាកល្បងប្រើប្រាស់រថយន្តបើកបរដោយស្វ័យប្រវត្តិ (FSD) ។ ហេតុនេះ ពួកគេនឹងកាន់តែយល់ច្បាស់អំពីក្រុមហ៊ុន Tesla ៕