គ្រីស ឌីវ៉ា និង អេឡិច ប្រកាសបញ្ចប់ស្នេហា៨ឆ្នាំ តែនៅបន្តធ្វើរឿងនេះជាមួយគ្នា
គ្រីស ឌីវ៉ា សិល្បករនិងជាអ្នកច្នៃម៉ូតដែលធ្លាប់បញ្ចេញស្នាដៃជូនតារាចម្រៀង ទេព បូព្រឹក្ស បានប្រកាសបញ្ចប់ទំនាក់ទំនងស្នេហា៨ជាមួយ DJ អេឡិច បន្ទាប់ពីអ្នកទាំងពីរបានពិភាក្សាមួយរយៈពេលធំមក។ ការប្រកាសបញ្ចប់ទំនាក់ទំនងស្នេហាដែលធ្លាប់តែឃើញពីភាពផ្អែមល្ហែមអ្នកទាំងពីរនេះបានធ្វើឱ្យអ្នកគាំទ្រពួកគេសោកស្តាយយ៉ាងខ្លាំងចំពោះដំណឹងបែកបាក់នេះ។ យ៉ាងណា អ្នកទាំងពីរក៏បានប្រកាសថាទោះអ្នកទាំងពីរលែងមានឈ្មោះជាសង្សារក្តី ប៉ុន្តែអ្នកទាំងពីរនៅបន្តរាប់អានគ្នាជាមិត្ត និងជាដៃគូសហការការងារជាមួយគ្នាដដែល។
នៅយប់ថ្ងៃទី៥ ឧសភា គ្រីស ឌីវ៉ា បានប្រកាសយ៉ាងដូច្នេះថា «ជូនចំពោះអ្នកគាំទ្រជាទីគោរព!ខ្ញុំចង់ចែករំលែកព័ត៌មានផ្ទាល់ខ្លួនមួយចំនួនជាមួយអ្នកទាំងអស់គ្នា ។ បន្ទាប់ពីការពិភាក្សាគ្នាមួយរយះធំមកនេះ DJ អេឡិច និងខ្ញុំបានសម្រេចចិត្ត [ ប្រកាសការបញ្ចប់ទំនាក់ទំនងស្នេហា ] រយះពេល ៨ឆ្នាំ របស់យើងទៅកាន់អ្នកគាំទ្រជាទីស្រលាញ់ ។ ចំពោះកាងារ និងការសម្ដែងនានាពួកយើងនៅទទួលធ្វើការជាមួយគ្នាធម្មតា ក្នុងនាមជាដៃគូសហការ»។

គ្រីស ឌីវ៉ា បានបញ្ជាក់ថា ការសម្រេចចិត្តនេះមិនងាយស្រួលនោះទេ អ្នកទាំងទាំងពីរជឿថាវាជាជម្រើសដ៏ល្អបំផុតសម្រាប់ការលូតលាស់ និងសុភមង្គល របស់ពួកគេម្នាក់នឹងបន្តគាំទ្រគ្នាទៅវិញទៅមកក្នុងនាមជាមិត្តភក្តិល្អ និង ដៃគូសហការ។
អ្នកច្នៃម៉ូតបែប fashion រូបនេះរំលេចថា «ខ្ញុំចង់បង្ហាញពីការដឹងគុណដ៏ជ្រាលជ្រៅរបស់ខ្ញុំចំពោះ DJ Alex Matt សម្រាប់ក្ដីស្រឡាញ់ សំណើច និងការបំផុសគំនិតដែលបានចែករំលែកក្នុងអំឡុងពេលយើងទាក់ទងជាមួយគ្នា។ ទំនាក់ទំនងរបស់យើងគឺជាប្រភពនៃកម្លាំង និងការច្នៃប្រឌិត ហើយខ្ញុំពិតជាដឹងគុណជារៀងរហូតចំពោះការចងចាំដែលយើងបានបង្កើត។ ពួកយើងពិតជាមិនអាចមានថ្ងៃនេះបានទេ បើយើងទាំង២មិនបានស្គាល់គ្នា ។ កំឡុងពេលនេះ ខ្ញុំសុំឱ្យអ្នកទាំងអស់គ្នាយល់ និងគោរពចំពោះភាពឯកជនរបស់យើង។ ការគាំទ្ររបស់អ្នកតែងតែមានន័យជ្រាលជ្រៅ ធំធេង ប្រៀបបាននឹងពិភពលោកសម្រាប់ខ្ញុំ ហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងបន្តឈរក្បែរពួកយើង និងគាំទ្រពួកយើងជាបន្តទៀត ។
អរគុណសម្រាប់ក្តីស្រលាញ់ និងការលើកទឹកចិត្តដែលមិនផ្លាស់ប្តូររបស់អ្នក។ ដោយក្តីស្រលាញ់ និងការដឹងគុណ គ្រីស ឌីវ៉ា»។
ងាកទៅកាន់ អេឡិច វិញបានបង្ហាញអារម្មណ៍របស់ខ្លួនដែរថា «ការសម្រេចចិត្តមួយនេះគឺយើងទាំងពីរ បានពិភាក្សាគ្នាយ៉ាងច្បាស់ ទើបយើងសំរេចចិត្តរើសផ្លូវមួយនេះ ! ៨ឆ្នាំមកនេះ អនុស្សាវរីទាំងអស់នឹងស្ថិតនៅជាប់បេះដូងបងជារៀងរហូត ។ បងក៏សូមអគុណនូវការតស៊ូជាមួយគ្នា លះបង់ខំប្រឹងជាមួយគ្នាតាំងពីបាតដៃទទេរហូតយើងមានថ្ងៃនេះ
ហើយពួកយើងក៏នៅតែបន្តធ្វើការជាមួយគ្នាដដែល ! សូមអ្នកទាំងអស់គ្នាគោរពការសម្រេចចិត្តមួយនេះ»។
ការបែកបាក់គ្នានេះបានធ្វើឱ្យអ្នកគាំទ្របានបង្ហាញការសោកស្តាយយ៉ាងខ្លាំងចំពោះទំនាក់ទំនងស្នេហាអ្នកទាំងពីរដែលឈានដល់ការប្រកាសចែកផ្លូវគ្នា ខណៈកន្លងមក គ្រីស និងអេឡិច តែងតែបង្ហាញភាពផ្អែមល្ហែមជីវិតគូជាមួយគ្នានិងខិតខំបំពេញការងារជាមួយគ្នា។ ទោះយ៉ាងណាអ្នកគាំទ្រក៏មានភាពរីករាយខ្លះដែរដែលឃើញអ្នកទាំងពីរបញ្ចប់ទំនាក់ទំនងជាមួយគ្នាដោយសន្តិវិធី និងនៅបន្តធ្វើជាមិត្តល្អជាមួយគ្នា៕












.jpg)






















រថយន្ត Next-Generation Ford Ranger ត្រូវបានធ្វើតេស្តទៅតាមសុវត្ថិភាពកម្រិតខ្ពស់នៃស្តង់ដារអឺរ៉ុប និងធ្វើតេស្តទៅតាមសុវត្ថិភាពកម្រិតខ្ពស់នៃស្តង់ដារអូស្រា្តលី និងនូវែលសេឡង់ផងដែរ ដូចជាការធ្វើតេស្តសម្រាប់អ្នកធ្វើដំណើរ ការធ្វើតេស្តសម្រាប់កុមារ ការធ្វើតេស្តសម្រាប់សុវត្ថិភាពអ្នកថ្មើរជើង និង ការធ្វើតេស្តសម្រាប់ប្រព័ន្ធសុវត្ថិភាពផ្សេងៗរបស់រថយន្ត។ សម្រាប់ការធ្វើតេស្តសុវត្ថិភាពរបស់អ្នកធ្វើដំណើរ និងការធ្វើតេស្តសុវត្ថិភាពសម្រាប់កុមារ គឺគេធ្វើតេស្តទៅលើការបុកប៉ះ និងគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងពីគ្រប់ស្ថានភាព ដើម្បីធានានូវសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់រថយន្តរួមទាំងផ្តល់នូវទំនុកចិត្តដល់អ្នកមានបំណងចង់ទិញរថយន្ត។ លើសពីនេះទៅទៀតក៏មាន ការធ្វើតេស្តសម្រាប់ប្រព័ន្ធសុវត្ថិភាពផ្សេងៗរបស់រថយន្ត ដើម្បីបញ្ចៀសគ្រោះថ្នាក់សម្រាប់អ្នកបើកបរ និងឧបសគ្គផ្សេងៗ ក្រោយការធ្វើតេស្តរួច នោះទទួលបានលទ្ធផលល្អបំផុតសម្រាប់ប្រភេទរថយន្ត Pick-Up ដោយលទ្ធផលទាំងអស់នេះ គឺបូករួមទៅលើគ្រប់ម៉ូដែលនៃរថយន្ត Next-Generation Ford Ranger។
មូលហេតុដែលរថយន្ត Next-Generation Ford Ranger ទទួលបានលទ្ធផលល្អបំផុតបែបនេះ ដោយសារតែ រថយន្ត Next-Generation Ford Ranger គឺបានបំពាក់នូវប្រព័ន្ធសុវត្ថិភាពដ៏ឆ្លាតវៃជាច្រើនដូចជា ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរឆ្លងកាត់ និងប្រព័ន្ធចាប់ហ្រ្វាំងបន្ទាន់ដោយស្វ័យប្រវត្ត ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលថយក្រោយ និងប្រព័ន្ធចាប់ហ្រ្វាំងបន្ទាន់ពេលថយក្រោយដោយស្វ័យប្រវត្ត ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ផ្នែកចំហៀង និងខាងក្រោយរថយន្ត ដោយសេនសឺផ្នែកខាងមុខ និងសេនសឺផ្នែកខាងក្រោយចំនួន ៨គ្រាប់ ដែលផ្តល់នូវទំនុកចិត្តដល់អតិថិជនប្រើប្រាស់ និងសាធារណជនផងដែរ។
សម្រាប់ការទំនាក់ទំនងផ្នែកលក់ និង បើកបរសាកល្បងរថយន្ត Next Generation Ford Ranger សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 078 333 748 និង 016 333 785។


